Home Blog Page 568

ថៃនឹងចរចាជាមួយអាមេរិកករណីអាមេរិកដំឡើងពន្ធខ្ពស់លើទំនិញនាំចូលពីថៃ រហូតដល់៣៦%

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា នៅអាកាសយានដ្ឋានដនមឿង ទីក្រុងបាងកក លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ បានប្រាប់ទៅពលរដ្ឋកុំឱ្យបារម្ភ ករណីអាមេរិកដំឡើងពន្ធខ្ពស់លើទំនិញនាំចូលពីប្រទេសថៃ រហូតដល់៣៦% ។ លោកស្រីនឹងចរចាជាមួយអាមេរិក ហើយលោកស្រីជឿជាក់ថា ប្រទេសថៃនឹងអាចកែសម្រួលអត្រាពន្ធបាន វានឹងពុំប៉ះពាល់ដល់គោលដៅផលិតផលក្នុងស្រុកសរុប (GDP) របស់ថៃទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU7-m0IgO-zPRJiaYa_UZW5Tlk55l4kkVn6iNCgzC2l9FNUye8DGsJiDkQsgE0tU8Lid5phm96gX1Jbdqn_iyiD5RwQ_9gPTBd-Z77KXEbuimEPKSb1vSjLddZeEXynh4iyHKPTT11IrorCnBf2Jge2MuyT0ii8S_ZTTw3rL0Zq3Jv2jXTR7zcyInQtEkN/s1200/image_2025-04-04_10-13-31.png

លោកស្រី ផេថងថាន នាយករដ្ឋមន្ត្រីថៃបានលើកឡើងពីករណីអាមេរិកដំឡើងពន្ធខ្ពស់លើទំនិញនាំចូលពីថៃ រហូតដល់៣៦% ថា ប្រទេសថៃត្រូវតែកែសម្រួលអត្រាពន្ធជាមួយអាមេរិក និងបង្កើតក្រុមការងារចរចាជាមួយអាមេរិក ។ ថៃពុំបាននាំចូលទំនិញពីអាមេរិកច្រើនទេ ប៉ុន្តែត្រូវបានអាមេរិកកំណត់ពន្ធទំនិញថៃខ្ពស់ រហូតដល់៣៦% ទើបថៃត្រូវត្រៀមផែនការរយៈពេលខ្លី និងរយៈពេលវែង ក្នុងនោះផែនការរយៈពេលខ្លី គឺចរចាជាមួយអាមេរិកដើម្បីជួយក្រុមហ៊ុននាំចេញទំនិញថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBUiY6MGg8ZaC3FGPtNqZf3dgwdgVbYUsdI63qfFwZFrH5mrSc14NutpdsfZPi1FfkRblOc5YVhhq1aSgThOtkxdXruHxesj4XDUMCIJ14QC0HioubycRoDuQTYQMux6FmL0z_xdOopg2qq9h2POHUlKVoncrUO79aKoVLZrwLXUaSuUGmNsJ0t4t2fOTl/s1080/image_2025-04-04_10-13-32%20(2).png

នាយករដ្ឋមន្ត្រីថៃបានត្រៀមវិធានការផ្សេងៗរួចរាល់ហើយ កាលពីព្រឹកថ្ងៃទី៣ ខែមីនា លោកស្រី ផេថងថាន បានជជែកជាមួយលោក ជូឡាផាន់ អាម៉ុនវិវ៉ាត់ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ក្រោយពីអាមេរិកប្រកាសអត្រាពន្ធថ្មី ។ លោកស្រីធ្លាប់បានជជែកពីការកំណត់ពន្ធរបស់អាមេរិកជាមួយមន្ត្រីពាក់ព័ន្ធ ជាពិសេស គឺការបង្កើតក្រុមចរចា សូមពលរដ្ឋកុំបារម្ភបញ្ហានេះ ។ ថៃមានវិធានការការពារក្រុមហ៊ុននាំចេញរបស់ខ្លួន ប៉ុន្តែផលប៉ះពាល់ដោយសារការដំឡើងពន្ធខ្ពស់ លោកស្រីជឿថា នឹងអាចចរចាជាមួយអាមេរិកបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV_UzgwVOCN4W4UABOVe6YzucOx1HJnLGfCTtW9B3iLfHmcL2Wok_CvBUM6_my6Xa2t-YELx6LPM1cKnF0GwiqzdzHdVAshcKbpOHtVUGqXEs97jAAimda7FIBXvfVt9DyfX6_SHUK5ihA1oWusTU3K43lLobLQjeyqquK8ZtSO10FWOtmQ-XKdJdSEZns/s1024/image_2025-04-04_10-13-32.png

ប្រទេសថៃនឹងពុំបណ្តោយឱ្យការដំឡើងពន្ធខ្ពស់លើទំនិញថៃ ខុសនឹងគោលដៅផលិតផលក្នុងស្រុកសរុប (GDP) របស់ថៃទេ ដោយក្រសួងហិរញ្ញវត្ថុនឹងជូនដំណឹងលម្អិតដល់ពលរដ្ឋយ៉ាងឆាប់រហ័សបំផុត ។ ការកំណត់អត្រាពន្ធទំនិញថ្មីរបស់អាមេរិក គឺថៃត្រូវតែកែសម្រួលឡើងវិញ ដោយមានលោក ផាន់សាក់ វីនយ៉ារ៉ាត់ ប្រធានគណៈកម្មការប្រឹក្សាគោលនយោបាយរបស់នាយករដ្ឋមន្ត្រី បានធ្វើឯកសារពាណិជ្ជកម្មជាមួយអាមេរិក គឺពិនិត្យមើលគ្រប់ទំនិញដែលថៃនាំចូល និងនាំចេញ ។ លោកស្រីសង្ឃឹមថា វិធានការនឹងចេញមក នាពេលឆាប់ៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQDPHWccznJF-h_cs-0C5jvgLSGilGnEoS7ICb8X2iI6rYJM3cJ29f1q432lcPuHFRPKaLygS8BHPsfYMW8Tid0v-iQcYpuaBDQQoUXKRsBwL7Dn_PL2B8GBzeZRLpRxumQcV87anvGOWW97mkbGft7IWqNWY6Cta58VIKbrjmMY6vdDjXNd7C9__LPNs9/s1024/image_2025-04-04_10-13-53.png

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានកំណត់ពន្ធអប្បបរមា ស្មើ១០% លើទំនិញនាំចូលពីគ្រប់ប្រទេស និងអនុវត្តចាប់ពីថ្ងៃទី៥ ខែមេសា តទៅ ។ រីឯប្រទេសដែលអាមេរិកចាត់ទុកថា ការប្រមូលពន្ធ ឬវិធានការពាណិជ្ជកម្មពុំយុត្តិធម៌ អាមេរិកនឹងប្រមូលពន្ធខ្ពស់ (ហៅថា Reciprocal Tariffs) អនុវត្តចាប់ពីថ្ងៃទី៩ ខែមេសា ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY449z5TTa8VzKnJ6MQOcwod14qHuD1bmz9bwHNsRH968dtsvUQ5Bu09g_bKfAzNhufC097ZEPySRpIKVfBxE21M-ZSCXRCYov_Rq1U7TAG4mf97h2STLXMnqn93ETQA6WgqySGxov4FFf1n_ifsXxwAl1BCUG6J4xy8OG8fJyuyRu563WAGKfaNlkfb1M/s1024/image_2025-04-04_10-14-03.png

ការប្រកាសគោលនយោបាយថ្មី ស្តីពីពាណិជ្ជកម្មអន្តរជាតិរបស់ប្រធានាធិបតីអាមេរិក បានធ្វើឱ្យប្រទេសជាច្រើនរងផលប៉ះពាល់ ដូចជា ៖ ពន្ធទំនិញកម្ពុជា ៤៩%, ឡាវ ៤៨%, វៀតណាម ៤៦%, មីយ៉ាន់ម៉ា ៤៤% , បង់ក្លាដែស ៣៧%, ថៃ ៣៦%, ចិន ៣៤%, ឥណ្ឌូណេស៊ី ៣២%, កូរ៉េខាងត្បូង ២៥%, ម៉ាឡេស៊ី ២៤%, ជប៉ុន ២៤% , សហភាពអឺរ៉ុប (EU) ២០%, ហ្វីលីពីន ១៧%, សិង្ហបុរី ១០% ៕

វៀតណាមសង្ឃឹមថា នឹងអាចនាំមុខថៃក្នុងការទាក់ទាញភ្ញៀវទេសចរ២៣លាននាក់មកទស្សនាប្រទេសខ្លួននៅឆ្នាំនេះ

0

ប្រទេសវៀតណាម ៖ សេដ្ឋកិច្ចវៀតណាមបានរីកចម្រើនយ៉ាងឆាប់រហ័ស ក្រៅពីវិស័យឧស្សាហកម្ម រដ្ឋាភិបាលវៀតណាមបានព្យាយាមលើកកម្ពស់វិស័យទេសចរណ៍ និងសេវាកម្មនានាដើម្បីប្រមូលប្រាក់ចំណូលជួយជំរុញសេដ្ឋកិច្ចជាតិ ។ រដ្ឋាភិបាលវៀតណាមបានកំណត់គោលដៅឱ្យប្រទេសវៀតណាមក្លាយជាគោលដៅទេសចរណ៍លំដាប់ទី១ នៅតំបន់អាស៊ាន និងនាំមុខថៃ គឺវៀតណាមនឹងទាក់ទាញភ្ញៀវទេសចរបរទេសមកកម្សាន្ត រហូតដល់២៣លាននាក់ ក្នុងឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbirLZKvpXpoAWqIR0j11ICHS430RlluAh9RBeUDuNWix9Nx-VrRU-WMhkJh_jjSx0ydiUkpUV7PI9wov6xQijTJR5141yLtPdV3DPuwwwuGGxc_PEPzJ9rBrWWe6r74a_X0BCefqlqf5euoFttcNFgyJj3OQFEN9wqSE94MffTZVmUrJCQG_8EgFzReww/s1086/image_2025-04-04_10-07-10.png

គោលដៅភ្ញៀវទេសចរបរទេស ចំនួន២៣លាននាក់ក្នុងឆ្នាំ២០២៥នេះ គឺខ្ពស់ជាងចំនួនភ្ញៀវទេសចរបរទេសមកវៀតណាម មុនជំងឺកូវីដ-១៩ ឆ្លងរាតត្បាតទៅទៀត ។ ស្ថាប័នស្រាវជ្រាវ DMI សន្និដ្ឋានថា វិស័យទេសចរណ៍វៀតណាមនឹងងើបឡើងវិញនៅឆ្នាំ២០២៥ ខណៈរដ្ឋាភិបាលវៀតណាមកំណត់ចំនួនភ្ញៀវទេសចរបរទេសឆ្នាំនេះ កើនឡើង៣០% ក្រោយពីវៀតណាមទទួលបានភ្ញៀវទេសចរច្រើនកាលពីឆ្នាំ២០២៤ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស នាដើមខែមេសា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_LjPlNGWqJroit0XGC2wG9tIBZiqLLFUMLU6aoIQJEpQEGIb3RYKlpHWWZLDP7tcqTqguS_Mvr0k67c741zHMjhccxWk5r099IQVLtkcq4ujYoGWSqwt46jHd1-vX8U60JemchLoidSPf2e0li07nbETxA5Z8sP3sgy2nZRfYVmf7vQ5KhZOUjk8ZUhXq/s1000/image_2025-04-04_10-07-05%20(2).png

កាលពីឆ្នាំ២០២៤ ភ្ញៀវទេសចរឥណ្ឌាបានមកកម្សាន្តនៅវៀតណាម រហូតដល់៥សែន១ពាន់នាក់ ហើយភ្ញៀវទេសចរឥណ្ឌាបានធ្វើដំណើរមកវៀតណាម កើនឡើងទ្វេដង បើធៀបនឹងរយៈពេល២ឆ្នាំកន្លងមក ។ បច្ចុប្បន្ន វៀតណាមក្លាយជាគោលដៅទេសចរណ៍មួយគួរឱ្យចាប់អារម្មណ៍ ជាពិសេស វៀតណាមលេចធ្លោជាងគេក្នុងចំណោមប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnDqIg6DDATqILLui34cNg2ZfdW0rVNChXNe2dNaeEW4bhsMasc134-RG39Ha6eOcJwDY4IYR7ZpyXB3m77MKtO4NfAtG5XZ7-3bNLE3VaLp3abM5Aps1PrkD11o1X0lM9OqzIMp3uCBRnA9w8Y3ooC165f4TrPryY8FeHxK0mAZZkrmUbRAXBAMiMsmLV/s3000/image_2025-04-04_10-07-05%20(3).png
របាយការណ៍បញ្ជាក់ថា កាលពីឆ្នាំ២០២៤ វៀតណាមទទួលបានភ្ញៀវទេសចរបរទេស ចំនួន១៧លាន៥សែននាក់ កើនឡើងជាង៣៩.៥% បើធៀបនឹងឆ្នាំ២០២៣ ។ ក្រៅពីភ្ញៀវទេសចរឥណ្ឌាមកកម្សាន្តនៅវៀតណាមច្រើនជាងគេ គឺមានភ្ញៀវទេសចរមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ស្មើ៨០% នៃចំនួនភ្ញៀវទេសចរបរទេសសរុប ។ រដ្ឋាភិបាលវៀតណាមបាននិយាយកាលពីពាក់កណ្តាលឆ្នាំ២០២៤ ថា វៀតណាមនឹងកំណត់វិស័យទេសចរណ៍ជាប្រភពចំណូលចម្បងដើម្បីជំរុញការរីកចម្រើនសេដ្ឋកិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQzHBnXFHe3TvR9Klktb1R4z_Y17wQ6jR6FWmEZneF9PXFBjO4nsl1FAzWEPIQCxjIfscY2gb9OmtOGzinN8GHPA2AR3PDs9Q1go8ct68RG-YH9ldz4aRstv70ytO2S6hh0lUWFcYnaNiDgcEWAd8aGfQaxSDoteWUwRYnxhAK9Yv0-3TpvalwNqkkyRmU/s841/image_2025-04-04_10-07-05.png

រដ្ឋាភិបាលវៀតណាមសង្ឃឹមថា នឹងអាចនាំមុខប្រទេសថៃក្នុងវិស័យទេសចរណ៍នាពេលឆាប់ៗនេះ ខណៈថៃបានទទួលភ្ញៀវទេសចរបរទេសកាលពីឆ្នាំ២០២៤ ចំនួន៣៥លាន៥សែននាក់ ។ ស្ថាប័នពាក់ព័ន្ធនឹងវិស័យទេសចរណ៍វៀតណាមបានជំរុញឱ្យពលរដ្ឋដើរកម្សាន្តក្នុងស្រុក ក៏ដូចជាជំរុញឱ្យភ្ញៀវទេសចរបរទេសមកកម្សាន្តនៅវៀតណាម ជាពិសេស ភ្ញៀវទេសចរឥណ្ឌានឹងជំនួសភ្ញៀវទេសចរចិន ដោយសារមានជើងហោះហើរត្រង់ពីឥណ្ឌា មកវៀតណាម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtsboQWfJgIL1xkuJZ1pgUM6GUYKrA4YFBApXfY6K7TwDbQ6_9uQoJL54knqUqsMGgKgqNiDsIy2xY0UwY8PGwdsv4e0xjz1no4sUOfqbXAC0OzO9GAEzu0IHyjLAUox7K84Lg6iMwR0tx7WoQgGppqiC4Cr-W6EEG6HHAfWyQTAfkQ5nI_zni4ZmIo_Ns/s2000/image_2025-04-04_10-07-09.png
ហេតុនេះ ភោជនីយដ្ឋាននានានៅវៀតណាម បានសរសេរអក្សរឥណ្ឌាក្នុងបញ្ជីម្ហូបអាហារកាន់តែច្រើន បន្ទាប់ពីភាសាអង់គ្លេស និងចិន ដើម្បីទាក់ទាញភ្ញៀវទេសចរឥណ្ឌា ។ ដូចគ្នានេះ ស្លាកសញ្ញាប្រាប់ផ្លូវនៅតំបន់ទេសចរណ៍វៀតណាម ក៏មានសរសេរអក្សរឥណ្ឌាដែរ ៕

Elon Musk គ្រោងលាលែងពីតួនាទីមន្ត្រីពិសេសក្នុងក្រសួងប្រសិទ្ធភាពរបស់រដ្ឋាភិបាលអាមេរិក

0

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងទៅកាន់គណៈរដ្ឋមន្ត្រី និងមន្ត្រីជិតស្និទ្ធថា លោក Elon Musk មហាសេដ្ឋីបច្ចេកវិទ្យានាំមុខគ្រោងលាលែងពីតួនាទីមន្ត្រីពិសេសក្នុងក្រសួងប្រសិទ្ធភាពរបស់រដ្ឋាភិបាលអាមេរិក ដើម្បីងាកទៅផ្តោតលើការងារអាជីវកម្មរបស់លោកវិញ ។ នេះបើតាមចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ដែលទទួលបានព័ត៌មានច្បាស់ការណ៍ពីមន្ត្រីជិតស្និទ្ធរបស់លោក Trump ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYLOmCe9ioKJ242cfiyCyVbJepSBokEIkB5IGUPVmFGMIJ6Aqqw2H1BWyPdknKxpm5TA51TJbrdxPPlEvfXvg0kkZ1a010FPlSypG6ZODuRM_InmNGs5-32GRJ5mH0mhyqzLNTWfAtQE-y_fGbZOqRS3hzlKstSCFOkE7WlrX80eScx3NAfuXmzUT8d4GP/s1280/photo_2025-04-03_10-31-37.jpg
លោក Elon Musk ជានាយកក្រុមហ៊ុន Tesla និង Space X ត្រូវបានលោក Trump តែងតាំងឱ្យធ្វើជាមន្ត្រីក្រសួងប្រសិទ្ធភាពរបស់រដ្ឋាភិបាល (DOGE) ដែលបំពេញតួនាទីកាត់បន្ថយការចំណាយប្រាក់របស់រដ្ឋាភិបាល និងបិទស្ថាប័នមួយចំនួន ហើយលោកមានឋានៈជាមន្ត្រីពិសេសរបស់រដ្ឋាភិបាលអាមេរិក ។ បើទោះជាគ្មានការបញ្ជាក់ពេលវេលាច្បាស់លាស់ពីការលាលែងតួនាទីមន្ត្រីក្រសួងប្រសិទ្ធភាពរបស់រដ្ឋាភិបាលអាមេរិក ប៉ុន្តែមានសេចក្តីរាយការណ៍ថា លោក Trump និងលោក Elon Musk បានព្រមព្រៀងគ្នាកន្លងមក គឺលោក Elon Musk នឹងត្រឡប់ទៅផ្តោតលើការងារអាជីវកម្មរបស់លោកវិញ នាពេលឆាប់ៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyO9Y2It2BjY5n31X3AfRukdt4q1S2yZp6FgYrm5MtwmxjA63eLhGi5oD3SAC8Ve2bieYfsTmTLprZb2txjf-8hGIpbxwVROX__-ZPG7ZDORIfCCouO7Z7xwogQXX_ds1FxtLDv1mHmWCYcU8qI15_2L8fXgrR9az0gwZLgOdjpfQ0ZhOamNiEUx8WD2_g/s1280/photo_2025-04-03_10-31-36%20(2).jpg
ចំណែកក្រសួងប្រសិទ្ធភាពរបស់រដ្ឋាភិបាល (DOGE) ពុំទាន់ចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងលោក Elon Musk លាលែងពីមន្ត្រីពិសេសរបស់រដ្ឋាភិបាលទេ ប៉ុន្តែលោក Elon Musk និយាយថា លោកនឹងលាលែងពីការងារជាមន្ត្រីពិសេសរបស់រដ្ឋាភិបាលនាពេលឆាប់ៗនេះ ។ ក្រោយពីមានព័ត៌មានការចាកចេញរបស់លោក Elon Musk បានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ដែលកាលពីមុនធ្លាក់ចុះ២% ដោយសារការលក់រថយន្តធ្លាក់ចុះកាលពីត្រីមាសទី១ ឆ្នាំ២០២៤ បានកើនឡើងរហូតដល់៥% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjov_QxZW6BMUAuyPArLdLgwqk7AeU4ltbybj0L4e67KKnCywWyy42mLOaPjGrhyphenhyphenfPXdSmVH-If5297YxTn3KdeZE5Z7sP7vzFh2wpNq2mtVVrGqnZhKaeUhxVnFBRJVA0hjrX8Ev9SD7AX4tP15tipbSed_1ZsvEI6dKlwUr-nfklDlFRa_edFFYPNhzv2/s836/photo_2025-04-03_10-31-36%20(3).jpg

ទោះយ៉ាងណា ការលាលែងពីតួនាទីជាមន្ត្រីពិសេសរបស់រដ្ឋាភិបាលអាមេរិក ពុំមានន័យថា ក្រសួងប្រសិទ្ធភាពរបស់រដ្ឋាភិបាល (DOGE) នឹងបញ្ចប់ដំណើរការត្រឹមនេះទេ ។ បើតាមបទបញ្ជារបស់លោក Trump ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ គឺកំណត់ឱ្យភារកិច្ចរបស់ក្រុមមន្ត្រី DOGE មានតួនាទីសន្សំសំចៃប្រាក់រដ្ឋាភិបាល រហូតដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirt5KwCIvnKeznEYObGVko9g8EkQ9MxqBNxoBCIYJE-vDs8wE2_3KzhxsxLsRMeJivXljX2s3K-6G5jSEZBRFpLa7KwP75v0DwbNAb5IB6UJwIqNNFOCOp__cYecShKTrx64_s8eats4C5DE5RbTcpfJydwfbijjItAyXqg-C0nkl4KI_axRdaMwlpHlES/s1280/photo_2025-04-03_10-31-36.jpg

គួរបញ្ជាក់ថា តាំងពីលោក Elon Musk បំពេញតួនាទីជាមន្ត្រីពិសេសក្នុងក្រសួងប្រសិទ្ធភាពរបស់រដ្ឋាភិបាលអាមេរិក បានធ្វើឱ្យចំនួនលក់រថយន្ត Tesla ធ្លាក់ចុះខ្លាំង ។ នៅតាមរដ្ឋជាច្រើនបានប្រឆាំងនឹងរថយន្ត Tesla ដោយការដាក់គ្រាប់បែកផ្ទុះ និងដុតរថយន្តជាបន្តបន្ទាប់ ដោយសារមនុស្សមួយចំនួនពុំពេញចិត្តនឹងលោក Elon Musk កាត់បន្ថយការចំណាយប្រាក់រដ្ឋាភិបាល និងរំលាយស្ថាប័នរដ្ឋជាច្រើន ៕

Seungri ត្រូវបានគេរាយការណ៍ថាទៅប្រទេសចិនហើយគ្រោងធ្វើអាជីវកម្មកម្សាន្ត

0

Seungri អតីតសមាជិកក្រុម BIGBANG បានចាកចេញពីប្រទេសកូរ៉េដើម្បីស្វែងរកឱកាសអាជីវកម្មកម្សាន្តនៅក្នុងប្រទេសចិន បើទោះបីជាមានការរិះគន់ជាបន្តបន្ទាប់ជុំវិញអតីតកាលដ៏ចម្រូងចម្រាសរបស់ខ្លួនក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7KJ_tchxQc7wKGEEGhREAhNIjtO3DLED3yPAygWcrkHbyBp3gvXtqEqVMJDainKaynQ7QmMRr6at4u-o4hZctEXYhmNOxE62xe98_KisCDsGWLlSQVLv_IRPFKGX9z0PKFKBwnKfzhRC8v3wnhPdskSg0F9aL700fVqRTh_LeJwkGRTGjxdhNKSaFSdib/s1000/image_2025-04-02_16-36-04.png
Seungri អតីតសមាជិកក្រុម BIGBANG ត្រូវបានគេរាយការណ៍ថាបានចាកចេញពីប្រទេសកូរ៉េខាងត្បូងដើម្បីស្វែងរកឱកាសនៅក្នុងឧស្សាហកម្មកម្សាន្តរបស់ប្រទេសចិន។ យោងតាមអ្នកក្នុងឧស្សាហកម្មនេះ Seungri បានចាកចេញពីប្រទេសកូរ៉េកាលពីខែមុន ហើយមិនមានចេតនាក្នុងការបន្តអាជីពរបស់ខ្លួននៅក្នុងប្រទេសកំណើតរបស់លោកឡើយ។ កាលពីថ្ងៃទី ២ ខែមេសា អ្នកខាងក្នុងបានប្រាប់ MyDaily ថា «Seungri បានស្នាក់នៅប្រទេសកូរ៉េរហូតមកដល់ពេលថ្មីៗនេះ ប៉ុន្តែបានឡើងជើងហោះហើរទៅកាន់ប្រទេសចិនកាលពីខែមុន។ ខណៈដែលលោកមិនទាន់បានបង្ហាញពីគម្រោងជាក់លាក់ ប៉ុន្តែអតីតតារាចម្រៀងរូបនេះនៅតែចាប់អារម្មណ៍យ៉ាងខ្លាំងលើអាជីវកម្មកម្សាន្ត និងកំពុងស្វែងរកឱកាសផ្សេងៗ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid202gvqnvFmrGDfVsAmUsdmyLBsKZgUinV_P9vcqFsAfQNmOVDcVsfQBqK2VN-8vfcrCX-M19OOZId7rpCTW6wjRKnEHp-B1YeM2PPa1JoA0hUTK08ve-_oMcCLAjGjJygZkNswbYQ48rk42liFG3z3j5WFPwI67jn1bWSQxkgH5arKVlNoHbww_50mZw/s1200/image_2025-04-02_16-36-01.png

ប្រភពបានសង្កត់ធ្ងន់ថា Seungri នៅតែវិនិយោគខ្ពស់នៅក្នុងអាជីវកម្មកម្សាន្ត និងកំពុងប្រើប្រាស់ទំនាក់ទំនងដែលបានបង្កើតឡើងក្នុងអំឡុងពេលអាជីពដំបូងរបស់លោក។Seungri ត្រូវបានគេប្រទះឃើញលើកចុងក្រោយនៅក្នុងប្រទេសកូរ៉េក្នុងអំឡុងពេលជួបជុំជាលក្ខណៈឯកជនជាមួយតួអង្គកម្សាន្តនិងអ្នកស្គាល់មុខជំនួញនៅ Cheongdam-dong កាលពីចុងខែកុម្ភៈ។ របាយការណ៍ក៏អះអាងថាលោកកំពុងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយអតីតសហការីដ៏លេចធ្លោ រួមទាំងអ្នកស្នងមរតក Chaebol ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlSfq6HByNT6xrRNRGRo9oMPDCfHW7YuT_8UcVCcDK1CctD7VCr9EubFS6kjBhA2Vd2Ebup3dCF2IgXfEGK3W34gnpS6ToDtwbWN0owdwyBksx3hJ6dBJRCY8YIigrW63cnIX_3hMLpVllfrK0-j5TvY_85Y8R-yD6b40bRJ2zs6XJQt-M8VqEMbTvE9j9/s1098/image_2025-04-02_16-36-02%20(2).png

អ្នកខាងក្នុងបានបន្ថែមថា «ពិតណាស់ Seungri មិនមានគម្រោងបន្តសកម្មភាពនៅក្នុងប្រទេសកូរ៉េទេ។ លោកដឹងពីការត្រួតពិនិត្យដ៏ឃោរឃៅរបស់សាធារណៈជន ដូច្នេះលោកមិនមានបំណងត្រឡប់ទៅអាជីពពីមុនរបស់លោកវិញទេ។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នលោកកំពុងរៀបចំផែនការសម្រាប់ការបណ្តាក់ទុនកម្សាន្ត ដោយប្រើប្រាស់ទំនាក់ទំនងរបស់ខ្លួនឱ្យបានពេញលេញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilP8diqQUKZ2deYRmBkKxS89TCapGYx5SmrHzArm19eKZ-G1LVdTb4-yHI1l9pk2TM19mASkYWSP9P0bBPXyN6V4HPXyY2g9QO9TBAIPVtkS77X09vfHgsdiE5tMRC-NZksbzRWtz_rETxP8lNJ884UrcLB9b2P2xftD9Hr8MkPsJ3dl9Y2g4WVuI2hj2n/s1000/image_2025-04-02_16-36-03%20(2).png

ទោះបីជាមានការផ្តាច់ទំនាក់ទំនងជាមួយអតីតសមាជិកក្រុម BIGBANG ក៏ដោយប៉ុន្តែអ្នកដែលនៅជុំវិញ Seungri បានបង្ហាញថាលោកនៅតែទាក់ទងជាមួយបុគ្គលដែលមានឥទ្ធិពលផ្សេងទៀតពីអតីតកាលរបស់ខ្លួន។ ប្រភពមួយបាននិយាយថា «ទោះបីជាការពិត Seungri បានកាត់ទំនាក់ទំនងជាមួយសមាជិក BIGBANG ក៏ដោយ Seungri នៅតែស្ថិតក្នុងលក្ខខណ្ឌល្អជាមួយមនុស្សដែលគាត់ធ្លាប់ស្និទ្ធស្នាល។ ជាធម្មតាលោកបានពិភាក្សាអំពីឱកាសអាជីវកម្មជាមួយពួកគេ ហើយវាត្រូវបានគេយល់ថាលោកបានចាកចេញទៅប្រទេសចិនដើម្បីស្វែងរកការបណ្តាក់ទុនថ្មី»៕

អស់លុយច្រើនមិនបានចូលTOP អាណារ៉ូស ចោ.ទកម្មវិធីបវរកញ្ញាថាលម្អៀងយកតាមខ្សែ

0

ចំណាយលុយក្នុងការប្រកួតខ្ទង់ពាន់ដុល្លារទៅលើសំលៀកបំពាក់និងចំណាយពេលក្នុងការប្រកួតប៉ុន្តែមិនទទួលបានលទ្ធផលដូចការរំពឹងទុកក្នុងកម្មវិធីប្រកួតបវរកញ្ញា អាណា រ៉ូស ចេញមកបង្ហោះចោទថាកម្មវិធីប្រកួត Miss Supranational Cambodia 2025 មានភាពលម្អៀងយកនាងមកប្រកួតដើម្បីឱ្យតែកម្មវិធីខ្លួនល្បី។ ក្នុងនោះ រ៉ូស ក៏បានចោ.ទកម្មវិធីថាយកតាមខ្សែទាំងសន្ទុះគាំទ្ររបស់នាងមានច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh13z6-K0FxEnNSq-D04fskWiByhp9lOV5eOiNMjZ4XKsSI0QCvQU5xfNiHJlVO7NBQEYvjXGGZfVCiDTcT9_Ydbs5HAiXQG6lhYcXfqEgX9Oniw7t9iT4Nhg2rJD8rlV1XzHdlzf0gZWHcvp5dREkl8mncK13QUcfEa9GBxhaDygxbGRwPkI1trRCfqyrF/s2048/image_2025-04-03_14-10-49.png
ជឿជាក់ថាអ្នកមួយចំនួនជ្រាបមកហើយថាការដាក់ពាក្យប្រកួតបវរកញ្ញាលើកដំបូងរបស់ អាណា រ៉ូស មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនអ្នកស្នេហាវិស័យបវរកញ្ញាមានអ្នកខ្លះក៏លើកទឹកចិត្ត ចំណែកមួយផ្នែកទៀតបញ្ចេញមតិឌឺដងដោយសារតែនាងមានរឿងអាស្រូវច្រើនលើជីវិតឯកជន។ ការប្រកួតបវរកញ្ញាដើម្បីជម្នះសម្តីរើសអើងលើខ្លួន រ៉ូស មិនទទួលបានជោគជ័យឡើងខណៈនាងកើតទុក្ខមិនសុខចិត្តចេញមកបង្ហោះមិនពេញចិត្តកម្មវិធីដែលមានភាពលម្អៀងលើនាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNGvhVOyhb0nRRFC-a8OeC4t0VtpCyviU_JM0PMxmAaeXxuWnouv4AU7BUavyMqLHTpL1WkygOgg5FUfV91soxdVkp_EZ21U5WmyyIGhELtw6E0WCUwaaaDR86BKYI72adMNXtHWbGbsHa-4cMygAHeNozBsLZHFZB6klj9ejmTut46VEqtOZ4YGNtxJSX/s2048/image_2025-04-03_14-10-58.png

ទន្ទឹមនឹងកម្មវិធីប្រកួតមិនទាន់បញ្ចប់ផង រ៉ូស ចេញមកបង្ហោះសារជាបន្តបន្ទាប់នៅយប់ថ្ងៃទី២ មេសា ថា «អស់លុយច្រើនណាស់កហ្មង់សុទ្ធតែ២ ៣រ៉ូបថោកទាប ខំកាត់រ៉ូបអស់រាប់រយអាណាមិនក្តៅ» «ត្រឹមសម្បត្តិបវរកញ្ញាមានអអីអស្ចារ្យជំទាវឧកញ៉ាបានអស្ចារ្យក្តីស្រមៃតែជំទាវឧកញ៉ាខ្លួនឯងមិនដោយសារប្តី»,។ បេក្ខនារី MSC11 បានបង្ហោះទៀតថា «បើដឹងកម្មវិធី…ធ្វើស៊ីតាមខ្សែសាហាវស្បថកម្មវិធីល្បីដោយសារ rose យក view ចុងក្រោយថោក ថោកគ្មានលេខដាក់ សាងអីបាននឹងតិចទៀតដឹងហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy7dWDMNH7h9RmKeL0UXipcjrzglRL-GsKNI-Um38U52rdZx33ziP4cl1IuGBpMjmCuJwwBYJvyB7KR7xPx8lgHvFMerZqPV1H-DVUlqxaBVKogXZutvkIVsbUgchgnicrMWUn9FUAiCEjEh-5M8RPVi6MaF8BE93wJrNet54jKg4H3iOrISpYB_Dyzgqq/s2048/image_2025-04-03_14-10-59.png

រ៉ូស ក៏បន្តជាមួយសម្តីខឹងសម្បារជាច្រើនទៀតថា «សំឡេងគាំទ្រខ្ញុំ ហ្វេនគាំទ្រពេញទំហឹងតែឱ្យខ្ញុំធ្លាក់ កម្មពារអត់ចាំជាតិក្រោយ , បវរកញ្ញាមុខដូចខ្មោចឈ្លក់ទឹក កាតឿមុខដូចឈើ គេហៅថាខ្សែ»។ ជាមួយនឹងសំណេរជាច្រើន រ៉ូស ក៏បានចេញមក Live ទាំងយប់ទាំងកម្មវិធីប្រកួតមិនទាន់ចប់ស្រួលបួលឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXVU3EofYE1od1FBpXlTIEmtnVwBO5ptooRoVA5BAsp9-zYWHm3TORkSdG0R9vTjy52f6Gtl6zxJLoYUIzj2hFOScwxbqhGt9OpvcBE53Jhq0iKrmoMereWg7ZYI3LL4x0iJv2uKCb8xl5YixeH5B0Hmc475Iw9cXktgOEYFXHMk68HDXtD03QSDGIhw4-/s2048/image_2025-04-03_14-10-56.png

ទោះបីជា រ៉ូស ចេញមកបង្ហោះសំណេរកើតក្តីខឹងសម្បារកើតទុក្ខមិនសុខចិត្តចំណាយលុយរាប់ពាន់ក្នុងការប្រកួត មិនបានជាប់ក្នុងកម្មវិធី Miss Supranational Cambodia 2025 និងបានចោទកម្មវិធីយកតាមខ្សែ លម្អៀង ទស្សនិកជនមិនបានឈរខាងនាងនោះទេប៉ុន្តែបានបញ្ចេញមតិរិះគន់តបវិញគួរតែឱ្យនាងមើលសមត្ថភាពខ្លួនឯងសិន។ ក្នុងការប្រកួតកម្មវិធីបវរកញ្ញាលើកដំបូងក្នុងឆាកជីវិតនេះ រ៉ូស ក៏ទទួលបានការបណ្តុះបណ្តាលទៅលើការដើរពីបវរកញ្ញា អ៊ិន លក្ខិណា ផងដែរ។


គួរបញ្ជាក់ផងដែរថា ការប្រកួត Miss Supranational Cambodia 2025 ម្ចាស់មកុដបានទៅលើ ឈុំ ចាន់ដារ៉ា លំដាប់រងទី១បានទៅលើ ស៊ីដនី ម៉ារិទ្ធ និងលំដាប់រងទី២ គឺបានទៅលើ ហុក សារិតុលា៕

ដេត ម៉ាលីណា ជួបជុំកូនស្រីវិញ ខណៈលោក ឌួង ឆាយ សង្ឃឹមថាកូនមានភាពកក់ក្តៅនិងអនាគតល្អ

0

ទីបំផុតជម្លោះរុំារៃប្តឹងផ្តល់គ្នាទៅវិញទៅមករវាងអ្នកនាង ដេត ម៉ាលីណា និង លោក ឌួង ឆាយ បានសម្រេចជាលទ្ធផលហើយបន្ទាប់ពីអាជ្ញាសាលាដាក់កំហឹតចំនួន៧ថ្ងៃទៅកាន់លោកឌួង ឆាយ។ បន្ទាប់ពីប្រគល់កូនស្រីដោយស្ម័គ្រឱ្យអតីតភរិយាមើលថែវិញលោក ឌួង ឆាយ បានបង្ហើបពាក្យថាលោកនៅចាំការពារមើលថែ និងសង្ឃឹមថាកូនៗនឹងមានភាពកក់ក្តៅគ្រប់គ្រាន់និងអនាគតល្អជាងពេលរស់នៅជាមួយលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiC6T_LOCLiExgy4Phlp4Nhc7zjgZJwWWY94mU2CtU0z-mnIu8lCClnoi6auHQYz1zHbAzHYIGRxJrkyE8i7cE__KrxMztY_V2HwlI5K52SQELeSeGH6mhwHIa8RCNkHwNWG0DTaS6Rdk9crkENFrhlzDiiXz5tDi0fnqPskT6g7ojamAonEQuFWOxqX6c/s2048/image_2024-06-08_14-34-40.png
នៅយប់ថ្ងៃទី២ មេសា អ្នកនាង ដេត ម៉ាលីណា បានបង្ហាញថាខ្លួនមានសិទ្ធិទទួលបានកូនស្រីមកគ្រប់គ្រងតាមដីកាសម្រេចរបស់តុលាការ ដោយបានថ្លែងអំណរគុណទៅដល់ថ្នាក់ដឹកនាំដែលជួយពន្លឿន និងដំណោះស្រាយ ដោយមិនភ្លេចគុណទៅដល់សំឡេងប្រជាពលរដ្ឋរួមចំណែកជួយក្នុងរឿងនេះដូចគ្នា។ ក្នុងការបែកគ្នាជាមួយកូនស្រីក្នុងរយៈពេលជិត២ឆ្នាំ ដេត ម៉ាលីណា បានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងក្នុងការជួបជុំនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGZGOVJfjh8VXgdWDoJB-R3f8fU3Y2jdir0AjZub7-XE54q82Xpm0mNLAwexJXh1strOSaeXSZwVEEzKJ8Gy6NemG81CZHdxbjKxC4wUybe2sJ-UfDXz56UGmMRRgrP4io25TePy5WEh7LAABtSlfiWKRScBma29VEo9ZcsP_AIUaOUs85yD1gtiteBJn-/s2048/image_2024-06-08_14-34-42%20(3).png
ក្នុងនោះដែរអ្នកនាង ដេត ម៉ាលីណា បានបង្ហាញថាក្ដីស្រលាញ់ម្តាយនិងកូនដែលគ្មានថ្ងៃប្រែរយលានអត្ថន័យសំរាប់ស្ត្រីជាម្ដាយដែលលះបង់អាយុជីវិតនិងសម្រស់និងភាពភ័យខ្លាចការឈឺចាប់ដើម្បីកូន និងបានផ្តាំទៅដល់ស្ត្រីទាំងអស់គ្នាត្រូវតែរឹងមាំដើម្បីខ្លួនឯងនិងកូនៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI_oBrVbh0HmINZx2-2DGQ5cNmJ00hV2WiHMqCtFEkOkffrygG4Kdu3LqtBo4aFjrpphEKEtzjSOY28vCDczP1lBorcLGHruV9P9DWTuOkzPR_unKGNOWRi6K36yv27sGGh1-jaqMZp7CmMCnYXKKxlHW_d0srOE6i_J3-F1rzykQS3s1So6EVp3TzitiX/s2048/image_2024-01-08_12-02-50.png

ងាកទៅកាន់បណ្តាញសង្គមហ្វេកប៊ុករបស់លោក ឌួង ឆាយ វិញលោកក៏បានបង្ហោះរូបភាពមួយសន្លឹកដោយភ្ជាប់មកជាមួយនឹងខ្លឹមសារដែរថា «ខ្ញុំស្ម័គ្រចិត្តឱ្យកូនស្រីទៅនៅជាមួយម្តាយគេ សង្ឃឹមថាកូនៗខ្ញុំនឹងមានភាពកក់ក្តៅគ្រប់គ្រាន់ និងមានអនាគតល្អជាងពេលរស់នៅជាមួយខ្ញុំ។ ពុកគឺនៅទីនេះចាំការពារមើលថែកូនៗជានិច្ច។ ពុកនឹងចាំជូនកូនៗដើរលេងជារៀងរាល់ចុងសប្តាហ៍ថ្ងៃសៅរ៍ និងអាទិត្យ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2zoqZGhbJmCN3xXJQBAZBidGnDPmQkF-Bi-wIXWgo2JL_5ZbfvzBJkIpG-c9JhOgVeIJ8BTOcwFzZU9-X4KvoTEcLvt6oUFP5E7ahEnDc7k2PJV5heyjgU9ZXbo5j54H8sVLwUCUBF_13i-WkTtMWNLeH2VDdT8Hn7wxLzmpxBSxBfCY63c3nnSCAlVrC/s2048/image_2024-06-08_14-34-40%20(2).png

គួរបញ្ជាក់ផងដែរថា ការប្រគល់កូនស្រីទៅឱ្យអតីតភរិយាមើលថែវិញដោយស្ម័គ្រចិត្តរបស់លោកឌួង ឆាយ បន្ទាប់ពីមានវីដេអូដណ្តើមកូនគ្នារវាងអ្នកទាំងពីរផ្អើលពេញបណ្តាញសង្គម។ នៅថ្ងៃទី២៦ មីនា អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញបានចេញលិខិតជូនដំណឹងបង្គាប់ទៅកាន់លោក ឌួង ឆាយ ត្រូវធ្វើការអនុវត្តដោយស្ម័គ្រចិត្តដោយប្រគល់កូនស្រីទៅកាន់ ដេត ម៉ាលីណា ដោយទុករយៈពេល៧ថ្ងៃបើមិនដូច្នេះទេអាជ្ញាសាលានឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត៕

Tempo Tris ត្រូវរងនូវការវែ.កញែ.កពីសាធារណជនដោយសារតែពាក្យថា «ស្តេចភ្លេង»

0

តារាចម្រៀង Tempo Tris ត្រូវបានសាធារណជនបញ្ចេញមតិវែកញែកយ៉ាងខ្លាំងបន្ទាប់ពីលោកត្រូវបានគេហៅថាជា «ស្តេចភ្លេង» ក្នុងឱកាសដែលតារាចម្រៀងរូបនេះចាប់ដៃគូត្រៀមចេញបទចម្រៀងជាមួយនឹងឧកញ៉ា ខេមរៈ សិរីមន្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjS9IuxRaoOlmzOLFiB6QSHduGBYTYBD-VoDTpbsIcl0kTFRRT1n4LPP0XwrLzrbQoPNSTm7jfIRIeSWrs5UQ0beRiKsfgFxC1NAiITsJVRfanMYnGUwSCoM9BIAjOyt9A6zWLwGI0LEjnm314g1TklvZwJtMQEhOEo8Gfjs0nlEKSMq3mPTQ4z6g03iii-/s2048/image_2025-04-03_10-14-23%20(2).png

ថ្មីៗនេះឧកញ៉ា ខេមរៈ សិរីមន្ត និង តារារ៉េប Tempo Tris ត្រៀមសហការគ្នាដើម្បីអង្រួនទីផ្សារតន្រ្តីកម្ពុជាជាមួយនឹងចង្វាក់ថ្មីរបស់ខ្លួន។ យ៉ាងណាមិញជុំវិញការប្រកាសក្នុងការចាប់ដៃគូរវាងអ្នកទាំងពីរភ្ជាប់មកជាមួយនឹងពាក្យថា «ស្តេចភ្លេង Tempo Tris» បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិវែកញែកជាច្រើន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig-egPQK7J6wdG7S2WttGEHQ_fFX9ejH1OngZWbbrXZXeuKtv63FV0CtXf5cg_jDtRHfitdp6h05WnoQSBaJ14ZxeRfD9AcBF13WUSg6L83Ct7iUfbe3eX1XhO5fiSuLMtoQ3-yLP-ZO5HGuNyeJFqkJ94zcOKeEz0_7HApzTvm7nwY08eex5Y8-LZFqHQ/s1290/image_2025-04-03_10-14-26.png

អ្នកលេងបណ្តាញសង្គមបានលើកឡើងថា «ស្ដេចភ្លេង ស្ដេចចម្រៀង នរណាអ្នកដាក់ឱ្យ? ហើយទទួលស្គាល់ពីស្ថាប័នណា? បើស្ដេចអួតថាខ្លះ, ទូលបង្គំមិនហ៊ានស្ដាប់ទេ សុទ្ធតែស្ដេចភ្លេចឹងៗសុទ្ធតែកំពូលនិងស្តេច, ទូលបង្គំរាស្រ្ត មិនហ៊ានស្តាប់ទេ, Ok ស្តេចភ្លេង ខ្ញុំទើបស្គាល់ , ស្តេចភ្លេង ចឹងរាស្ត្រសាមញ្ញអាចស្តាប់បានអត់បង, ខ្ញុំពិតជាមានសំណាងណាស់ដែលបានឧកញ៉ាៗ និង ស្តេចភ្លេង ច្រៀងឱ្យស្ដាប់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioyBrIULzbDTuxfXVuz90KoDFaJP4qx_xuXwjf7bsvQKpHGNfOjEtVNQqxbj9L3s6r_0WC6Zpc3iPYYJgkyCZKOJXF0hx3TT76u6ZOMiMTm74VbZq9qQVAHrtYKwFSGmhTK3n3COi-iu-PnIis9_uUDmBUnHWkP5hAG4Vwj5V7e0AKXkm_nEaBLujM3LJp/s918/image_2025-04-03_10-01-09.png

គួរបញ្ជាក់ផងដែរថា តារាចម្រៀង Tempo Tris ទទួលបានភាពល្បីល្បាញតាមរយៈបទល្បីៗជាច្រើនដូចជា «ឈរមើល» សហការជាមួយនឹងតារាចម្រៀង ខេម, បទ «អូនអូន»
«នារីបឹងទំពុន» «អែនអន» «អ្នកលេង» «នឹកបងទេ» «គ្រលែង» «វាលខ្នង» និងបទជាច្រើនទៀត៕

ឈុំ ចាន់ដារ៉ា គ្រងមកុដ Miss Supranational Cambodia 2025 ខណៈ ស៊ីដនី ម៉ារិទ្ធ ជាប់លំដាប់រងទី១

0

កម្មវិធីប្រកួត Miss Supranational Cambodia 2025 បានរកឃើញម្ចាស់មកុដហើយគឺបានទៅលើ ឈុំ ចាន់ដារ៉ា បេក្ខនារី MSC02 ខណៈ ស៊ីដនី ម៉ារិទ្ធ លេខសម្គាល់ MSC06 ជាកូនខ្មែរកាត់អាម៉េរិកបានជាប់លំដាប់រងទី១ក្នុងកម្មវិធី។ ការស្វែងរកម្ចាស់ជ័យលាភីសម្រាប់តំណាងជាតិប្រកួតនៅលើឆាកអន្តរជាតិក្នុងកម្មវិធីនេះគឺពោរពេញដោយភាពតានតឹងដោយសារតែបេក្ខភាពសុទ្ធតែខ្លាំងៗ ខណៈនៅពេលចេញលទ្ធផលមកបានបង្កើតទៅជារឿងជជែកវែកញែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfuaq6wnBHHG09Hd1_yg7O8zub74w7qGDu5ZImRJsS9stbOEmux_6q-8f6U9jlxPF0obQrLpobJdrWXAtbu1EjLYpCONbgmML7hqorkETfAsTY8fvtFQbmyOusCGx56k8bBRFUrew6vfLEcCikiTtcJSqYG3o5TFJVC1EZC6WcBeDnKCTFG46n5EJHAFAb/s2048/image_2025-04-03_08-54-49.png

នៅរាត្រីថ្ងៃទី២ មេសា ឈុំ ចាន់ដារ៉ា បានគ្រងមកុដ Miss Supranational Cambodia 2025 ហើយនឹងតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិនាទឹកដីប៉ូឡូយ។ ការគ្រងមកុដរបស់ ឈុំ ចាន់ដារ៉ា គឺជាលើកទី១ក្នុងការប្រកួតប្រជែងនិងជាលើកទី២នៅក្នុងកម្មវិធីនេះដោយសារតែនាងបានទទួលតំណែងជា Miss Supranational Cambodia 2024 ក្រោមការដឹកនាំរបស់លោក អ៊ិន សុភិន ប៉ុន្តែត្រូវខកខានក្នុងការប្រកួតនៅលើឆាកអន្តរជាតិដោយសារតែមានបញ្ហាវីសារ ហើយក្រោយមកមានរឿងចម្រូងចម្រាសគ្នារវាងអ្នកទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnc3p_tA_RNgkaVWU_GxbJL9XQpdhxPpuLIGrq9seukpVfLsYEJy1CEQc_ZLEjl-q0Y5QDBoHJ0RLpjJcuARL9MdpNeno9uqdfa0EMgi0iUaBS8BZDB6YmMAwerfhhL0AxqaeUcVNUNCfeoT4hr1kujlMrOcbzYr2Z42nTMUg1hQ3A2DAxtMrWszVwnIq0/s2048/image_2025-04-03_08-54-50.png

ការវិលត្រឡប់មករកមកុដរបស់ខ្លួនវិញ ឈុំ ចាន់ដារ៉ា ទទួលបាននូវការគាំទ្រជាច្រើនពីសំណាក់អ្នកស្នេហាវិស័យបវរកញ្ញាដោយនាងមានការតាំងចិត្តខ្ពស់តាំងពីដំបូងទោះបីជាជាប់ឬមិនជាប់ក្តី ប៉ុន្តែនៅវិនាទីចុងក្រោយនាងក៏ទទួលបានជ័យជម្នះក្នុងការប្រកួតនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6fmNiOIT3MIBKESL6qs7VnNeOEtN2w1ouO6RyCcXUoXp0W2Db3iRXoGjPcdUFXB7CTCm5DaTpLbrjQIXgOEJwBaO-9LdSpdkuSt6qOgO-cy4gzsvP0U-lyrB4VGXSkWS6t4nunLI6o-RrXIiLPy747MoUTDTi263YGqI2QBz0HVFQC1aLNKdpgmh6iaM9/s900/image_2025-04-03_08-54-53%20(2).png
ទន្ទឹមនឹងលទ្ធផលដែល ឈុំ ចាន់ដារ៉ា គ្រងមកុដ Miss Supranational Cambodia 2025 ក៏កើតមានការ Drama នៅលើបណ្តាញសង្គមដោយសារតែអ្នកមួយចំនួនសោកស្តាយចំពោះកូនខ្មែរកាត់អាម៉េរិកកាំង ស៊ីដនី ម៉ារិទ្ធ បានជាប់លំដាប់រងទី១ នៅក្នុងការប្រកួតនេះ ខណៈរូបនាងត្រូវបានមនុស្សជាច្រើនគិតថានាងឆ្លើយសំណួរបានល្អក្នុងចំណោមបេក្ខនារីផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsJuZMUGMj0dTisGrvu4CziMxz6jiTqbPmeRdhzVQiGbmhv0kiOYvsSvFHgwSURcuHZbQvrjy-HC75WCV8cyEGELLj32JaaaA9dYLbZZb6TGygIc-GWCBqxg4twj2tPPY7KGYFMPrAjZwjSTV9ceZepjrO5jjo5r5gk7k8JHKMAQRx_06l1FjwrufZQDXv/s2048/image_2025-04-03_08-54-54.png

នៅលើផ្នែកមតិយោបល់របស់សាធារណជននៅលើបណ្តាញសង្គម មានការលើកឡើងដែរថាពួកគេពេញចិត្តចំពោះបេក្ខនារី ឈុំ ចាន់ដារ៉ា ប៉ុន្តែគិតថាការឆ្លើយសំណួររបស់ ស៊ីដនី ម៉ារិទ្ធ មានឥទ្ធិពលខ្លាំងជាង។ ក្នុងនោះដែរក៏មានមតិយោបល់មួយចំនួនបានលើកឡើងទៀតថា ប្រសិនជា ស៊ីដនី ម៉ារិទ្ធ គ្រងមកុដ ចំណែកឯ ឈុំ ចាន់ដារ៉ា ជាប់លំដាប់រងទី១នៅតែកើតមានការដ្រាម៉ាដដែល៕

ច្បាប់ថ្មី! ពលរដ្ឋអាយុ៦០ឆ្នាំឡើង មិនចាំបាច់ទៅប្តូរអត្តសញ្ញាណបណ្ណថ្មី ក្រោយប្រើប្រាស់លើសសុពលភាព១០ឆ្នាំ

0

នាពេលថ្មីៗនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការកំណត់ទម្រង់ លក្ខណៈសម្គាល់ ព័ត៌មាន និងគោលការណ៍នៃអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។

ជាទូទៅ នៅកម្ពុជាតម្រូវឱ្យពលរដ្ឋមានអាយុយ៉ាងតិច១៥ឆ្នាំឡើង ទើបអាចមានសិទ្ធធ្វើអត្តសញ្ញាណបណ្ណ។ ហើយមានសុពលភាពរយៈពេល ១០ (ដប់) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទចេញអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។

ដោយឡែក ក្រោយពីការកែទម្រង់អត្តសញ្ញាណបណ្ណ ពលរដ្ឋដែលមានអាយុចាប់ពី ៦០ (ហុកសិប) ឆ្នាំឡើង អត្តសញ្ញាណបណ្ណរបស់ពួកគេ នឹងមានសុពលភាពអចិន្ត្រៃយ៍ ពោលមិនចាប់បាច់ធ្វើថ្មីទៀតនោះទេ។

ចំពោះអ្នកមានអាយុ១៥ ដល់ក្រោម៦០ឆ្នាំ តម្រូវឱ្យយកទៅដូរថ្មីក្នុងរយៈពេល១០ឆ្នាំម្តង។

អនុក្រឹតនេះ បង្កើតឡើងក្នុងបំណង កំណត់អំពីទម្រង់ និងព័ត៌មានដែលមាននៅក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និង ទម្រង់ លក្ខណៈសម្គាល់ ព័ត៌មាន ការកំណត់សុពលភាព និងការកំណត់អាយុត្រូវផ្តល់អត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ ក្នុងគោលបំណង ដើម្បីធានាការ ចុះបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរឱ្យបានត្រឹមត្រូវ ស្របតាម គោលការណ៍កំណត់នៅក្នុងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម៕

លែងចង់រស់នៅទីក្រុងបាងកកហើយ! ពលរដ្ឋថៃងាកមកចាប់អារម្មណ៍ទិញលំនៅឋាន និងខុនដូនៅខេត្តភាគឦសានក្រោយរញ្ជួយដី

0

ប្រទេសថៃ ៖ ក្រោយពីទីក្រុងបាងកក ប្រទេសថៃ រងឥទ្ធិពលគ្រោះរញ្ជួយដីខ្លាំងក្លាពីមីយ៉ាន់ម៉ា ដែលធ្វើឱ្យអគារចាស់ថ្មីជាច្រើនកន្លែងក្នុងទីក្រុងបាងកក មានស្នាមប្រេះ និងផ្អៀង ជាពិសេស អគារខុនដូខ្ពស់ៗ ធ្វើឱ្យពលរដ្ឋថៃលែងចង់រស់នៅទីក្រុងនេះ ។ មនុស្សជាច្រើនងាកមកចាប់អារម្មណ៍ទិញលំនៅឋាន និងខុនដូតាមបណ្តាខេត្ត ជាពិសេស ភូមិភាគឦសាន ។ វាធ្វើឱ្យលំនៅឋាន និងខុនដូភូមិភាគឦសានចាប់ផ្តើមមានទីផ្សារក្រោយរញ្ជួយដី ក្នុងនោះខេត្តខនគេន គឺជាគោលដៅចាប់អារម្មណ៍ខ្លាំងជាងគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoxqTCVTsMICDYNnB8gs7Zg2phujXpvgOgUjF7U3c_LR7sl-oazVW_05E2d9OdkRL8PmukEs0z0NMx54kyNfRTIskkg2hsO36VStFjKb6JAbXTgkPNzPdtIeIVOfXUoNer7D5LL7XcZoiQjD5ATUMLrF8KHn38Nl5WyDAAmlcvva6Vt7QwhnQdIGWfFDJa/s686/photo_2025-04-03_11-37-28%20(2).jpg

គ្រោះរញ្ជួយដីកើតឡើងនៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានធ្វើឱ្យកក្រើកបណ្តាខេត្តជាច្រើនរបស់ថៃ ហើយអគារខ្ពស់ៗជាច្រើននៅទីក្រុងបាងកក មានស្នាមប្រេះ និងផ្អៀងជាបន្តបន្ទាប់ ។ រីឯអគារការិយាល័យត្រួតពិនិត្យប្រាក់រញ្ជួយដី ក្នុងតំបន់ចាក់តុចាក់ បានបាក់រលំទាំងស្រុងបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសជាច្រើននាក់ បច្ចុប្បន្ន ភ្នាក់ងារសង្គ្រោះកំពុងស្វែងរកមនុស្សជាង៧០នាក់ ដែលជាប់នៅក្រោមអគារនេះ ។

ហេតុការណ៍រញ្ជួយដីនៅទីក្រុងបាងកក បានធ្វើឱ្យពលរដ្ឋថៃជាច្រើនងាកមកចាប់អារម្មណ៍ទិញលំនៅឋាន និងខុនដូនៅភូមិភាគឦសាន ពីព្រោះភូមិភាគនេះមានឱកាសកើតរញ្ជួយដីតិចតួច ឬពុំកើតរញ្ជួយដី បើធៀបនឹងភូមិភាគផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbBq1oNP9UkfXhygb2ds0nWl6Ow4ChVNnGPfcng2MOQ93_4UIxb0AJF1NkN3S2_HC2gieSb5WbE1zulXvvrKRKVvW0OVB-4yCkAavMopFxloYpwShiydPpB4HakBjwuOF7rFGRl7B79GPgZApFvwbB4HGP6uF3FENM6Guv-9AWIVSd0s9X-CuGS7SUr-Zq/s1280/photo_2025-04-03_11-37-28%20(3).jpg

លោក ឆាន់ណារ៉ុង ប៊ុរិសាក់ត្រាគូន ប្រធានកិត្តិយសសភាពាណិជ្ជកម្មខេត្តខនគេន ឱ្យដឹងថា លោកសោកស្តាយចំពោះការបាក់រលំ និងខូចខាតអគារនៅប្រទេសថៃ ប៉ុន្តែអគារជាច្រើនកន្លែងរងផលប៉ះពាល់តិចតួច ។ គ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាមានឥទ្ធិពលមកលើខេត្តរបស់ថៃភាគខាងជើង, កណ្តាល រហូតដល់ទីក្រុងបាងកក ខណៈខេត្តភាគឦសានរងឥទ្ធិពលតិចតួចប៉ុណ្ណោះ ជាក់ស្តែង អគារតូច-ធំនៅខេត្តខនគេន ពុំខូចខាតដោយសាររញ្ជួយដីឡើយ ។ ដូចគ្នានេះ លំនៅឋាន និងខុនដូ ក្រោយពីការត្រួតពិនិត្យលម្អិត គឺគ្មានខូចខាតអ្វីទាំងអស់ ។

អចលនទ្រព្យនៅប្រទេសថៃ នឹងមានផលប៉ះពាល់មួយរយៈក្រោយរញ្ជួយដី ពលរដ្ឋថៃខ្លះកំពុងសម្រេចចិត្ត តើគួររស់នៅបែបណា? តើគួរបន្តរស់នៅអគារខ្ពស់ៗក្នុងទីក្រុងធំ ឬរស់នៅអគារទាបវិញ ។ ប៉ុន្តែមនុស្សមួយចំនួនទៀតគិតថា ចង់ផ្លាស់ប្តូរទីលំនៅចេញពីទីក្រុងបាងកក ហើយមករស់នៅភូមិភាគឦសាន ។ វាដូចកន្លងមក ពេលទីក្រុងបាងកកលិចទឹកខ្លាំង មនុស្សម្នាបានប្តូរទីលំនៅមកភូមិភាគឦសានច្រើនណាស់ ។ រីឯពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត អ្នកចាកចេញពីទីក្រុងបាងកក ក៏ច្រើនដែរ ពីព្រោះការរស់នៅទីក្រុងធំគ្មានសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVviZxNEI_0cQiBoDXHYJID_9vpgomKGLpqHWqfHHz6dLulQ9ZVZi9xb4wrbFIPegdFkMCi5fFwt0Ew_3rSfomSEcE8CMVMg_lqyIVRekYTTlq1S1D53w2_a6TRqoQE-OUwD6Ccrcu-RKJmhftkWIY3d0nyLBr1S6ye6dDkCKHmlHpNNftiZk2kUiA2CU_/s1280/photo_2025-04-03_11-37-27.jpg

ខនគេន គឺជាខេត្តមានទីតាំងនៅចំណុចកណ្តាលភូមិភាគឦសាន ហើយខេត្តនេះសម្បូរមន្ទីរពេទ្យ សាលារៀន និងមជ្ឈមណ្ឌលសុខភាពផ្សេងៗ ពុំចាញ់ទីក្រុងធំទេ ។ កត្តាទាំងនេះបានអំណោយផលដល់វិស័យអចលនទ្រព្យ ប៉ុន្តែវាពុំកើនឡើងខ្លាំងភ្លាមៗទេ ពីព្រោះបច្ចុប្បន្ន សេដ្ឋកិច្ចគ្រួសារនីមួយៗធ្លាក់ចុះ ហើយការទិញលំនៅឋានថ្មីពុំងាយស្រួលទេ ។

ការជ្រើសរើសទិញលំនៅឋាន ឬខុនដូ គឺពាក់ព័ន្ធនឹងប្រាក់ចំណូលគ្រួសារ ហើយក៏ត្រូវកំណត់ផែនការរយៈពេលយូរក្នុងការសម្រេចចិត្តទិញលំនៅឋាន ។ បច្ចុប្បន្ន ពុំទាន់មានគម្រោងសាងសង់លំនៅឋានថ្មីៗទេ ដោយសារកត្តាសេដ្ឋកិច្ច ប្រាក់ចំណូល ប៉ុន្តែវាជាសញ្ញាវិជ្ជមាន នាថ្ងៃអនាគត ។ នេះបើតាមការលើកឡើងរបស់លោក ឆាន់ណារ៉ុង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf0O8B8GI4WisMumfdMr1iWVGNX22AcHGbosv2nrHmAK0-B-Eik4LcwwCyBEaeVxyeiewfnhBd_jNCA2wmnk5B7JmiSykX9J-ngl89jUtDt2ad9RMzKhNcbxaqFL1ye4Sw8WT5Q7MDR7gklHHYJVcdnVYzT1Ctl55mnB5uUcZEB3G1wW71bRWDf6uQkoT1/s800/photo_2025-04-03_11-37-28.jpg