ប្រទេសថៃ ៖ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា នៅអាកាសយានដ្ឋានដនមឿង ទីក្រុងបាងកក លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ បានប្រាប់ទៅពលរដ្ឋកុំឱ្យបារម្ភ ករណីអាមេរិកដំឡើងពន្ធខ្ពស់លើទំនិញនាំចូលពីប្រទេសថៃ រហូតដល់៣៦% ។ លោកស្រីនឹងចរចាជាមួយអាមេរិក ហើយលោកស្រីជឿជាក់ថា ប្រទេសថៃនឹងអាចកែសម្រួលអត្រាពន្ធបាន វានឹងពុំប៉ះពាល់ដល់គោលដៅផលិតផលក្នុងស្រុកសរុប (GDP) របស់ថៃទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU7-m0IgO-zPRJiaYa_UZW5Tlk55l4kkVn6iNCgzC2l9FNUye8DGsJiDkQsgE0tU8Lid5phm96gX1Jbdqn_iyiD5RwQ_9gPTBd-Z77KXEbuimEPKSb1vSjLddZeEXynh4iyHKPTT11IrorCnBf2Jge2MuyT0ii8S_ZTTw3rL0Zq3Jv2jXTR7zcyInQtEkN/s1200/image_2025-04-04_10-13-31.png

លោកស្រី ផេថងថាន នាយករដ្ឋមន្ត្រីថៃបានលើកឡើងពីករណីអាមេរិកដំឡើងពន្ធខ្ពស់លើទំនិញនាំចូលពីថៃ រហូតដល់៣៦% ថា ប្រទេសថៃត្រូវតែកែសម្រួលអត្រាពន្ធជាមួយអាមេរិក និងបង្កើតក្រុមការងារចរចាជាមួយអាមេរិក ។ ថៃពុំបាននាំចូលទំនិញពីអាមេរិកច្រើនទេ ប៉ុន្តែត្រូវបានអាមេរិកកំណត់ពន្ធទំនិញថៃខ្ពស់ រហូតដល់៣៦% ទើបថៃត្រូវត្រៀមផែនការរយៈពេលខ្លី និងរយៈពេលវែង ក្នុងនោះផែនការរយៈពេលខ្លី គឺចរចាជាមួយអាមេរិកដើម្បីជួយក្រុមហ៊ុននាំចេញទំនិញថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBUiY6MGg8ZaC3FGPtNqZf3dgwdgVbYUsdI63qfFwZFrH5mrSc14NutpdsfZPi1FfkRblOc5YVhhq1aSgThOtkxdXruHxesj4XDUMCIJ14QC0HioubycRoDuQTYQMux6FmL0z_xdOopg2qq9h2POHUlKVoncrUO79aKoVLZrwLXUaSuUGmNsJ0t4t2fOTl/s1080/image_2025-04-04_10-13-32%20(2).png

នាយករដ្ឋមន្ត្រីថៃបានត្រៀមវិធានការផ្សេងៗរួចរាល់ហើយ កាលពីព្រឹកថ្ងៃទី៣ ខែមីនា លោកស្រី ផេថងថាន បានជជែកជាមួយលោក ជូឡាផាន់ អាម៉ុនវិវ៉ាត់ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ក្រោយពីអាមេរិកប្រកាសអត្រាពន្ធថ្មី ។ លោកស្រីធ្លាប់បានជជែកពីការកំណត់ពន្ធរបស់អាមេរិកជាមួយមន្ត្រីពាក់ព័ន្ធ ជាពិសេស គឺការបង្កើតក្រុមចរចា សូមពលរដ្ឋកុំបារម្ភបញ្ហានេះ ។ ថៃមានវិធានការការពារក្រុមហ៊ុននាំចេញរបស់ខ្លួន ប៉ុន្តែផលប៉ះពាល់ដោយសារការដំឡើងពន្ធខ្ពស់ លោកស្រីជឿថា នឹងអាចចរចាជាមួយអាមេរិកបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV_UzgwVOCN4W4UABOVe6YzucOx1HJnLGfCTtW9B3iLfHmcL2Wok_CvBUM6_my6Xa2t-YELx6LPM1cKnF0GwiqzdzHdVAshcKbpOHtVUGqXEs97jAAimda7FIBXvfVt9DyfX6_SHUK5ihA1oWusTU3K43lLobLQjeyqquK8ZtSO10FWOtmQ-XKdJdSEZns/s1024/image_2025-04-04_10-13-32.png

ប្រទេសថៃនឹងពុំបណ្តោយឱ្យការដំឡើងពន្ធខ្ពស់លើទំនិញថៃ ខុសនឹងគោលដៅផលិតផលក្នុងស្រុកសរុប (GDP) របស់ថៃទេ ដោយក្រសួងហិរញ្ញវត្ថុនឹងជូនដំណឹងលម្អិតដល់ពលរដ្ឋយ៉ាងឆាប់រហ័សបំផុត ។ ការកំណត់អត្រាពន្ធទំនិញថ្មីរបស់អាមេរិក គឺថៃត្រូវតែកែសម្រួលឡើងវិញ ដោយមានលោក ផាន់សាក់ វីនយ៉ារ៉ាត់ ប្រធានគណៈកម្មការប្រឹក្សាគោលនយោបាយរបស់នាយករដ្ឋមន្ត្រី បានធ្វើឯកសារពាណិជ្ជកម្មជាមួយអាមេរិក គឺពិនិត្យមើលគ្រប់ទំនិញដែលថៃនាំចូល និងនាំចេញ ។ លោកស្រីសង្ឃឹមថា វិធានការនឹងចេញមក នាពេលឆាប់ៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQDPHWccznJF-h_cs-0C5jvgLSGilGnEoS7ICb8X2iI6rYJM3cJ29f1q432lcPuHFRPKaLygS8BHPsfYMW8Tid0v-iQcYpuaBDQQoUXKRsBwL7Dn_PL2B8GBzeZRLpRxumQcV87anvGOWW97mkbGft7IWqNWY6Cta58VIKbrjmMY6vdDjXNd7C9__LPNs9/s1024/image_2025-04-04_10-13-53.png

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានកំណត់ពន្ធអប្បបរមា ស្មើ១០% លើទំនិញនាំចូលពីគ្រប់ប្រទេស និងអនុវត្តចាប់ពីថ្ងៃទី៥ ខែមេសា តទៅ ។ រីឯប្រទេសដែលអាមេរិកចាត់ទុកថា ការប្រមូលពន្ធ ឬវិធានការពាណិជ្ជកម្មពុំយុត្តិធម៌ អាមេរិកនឹងប្រមូលពន្ធខ្ពស់ (ហៅថា Reciprocal Tariffs) អនុវត្តចាប់ពីថ្ងៃទី៩ ខែមេសា ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY449z5TTa8VzKnJ6MQOcwod14qHuD1bmz9bwHNsRH968dtsvUQ5Bu09g_bKfAzNhufC097ZEPySRpIKVfBxE21M-ZSCXRCYov_Rq1U7TAG4mf97h2STLXMnqn93ETQA6WgqySGxov4FFf1n_ifsXxwAl1BCUG6J4xy8OG8fJyuyRu563WAGKfaNlkfb1M/s1024/image_2025-04-04_10-14-03.png

ការប្រកាសគោលនយោបាយថ្មី ស្តីពីពាណិជ្ជកម្មអន្តរជាតិរបស់ប្រធានាធិបតីអាមេរិក បានធ្វើឱ្យប្រទេសជាច្រើនរងផលប៉ះពាល់ ដូចជា ៖ ពន្ធទំនិញកម្ពុជា ៤៩%, ឡាវ ៤៨%, វៀតណាម ៤៦%, មីយ៉ាន់ម៉ា ៤៤% , បង់ក្លាដែស ៣៧%, ថៃ ៣៦%, ចិន ៣៤%, ឥណ្ឌូណេស៊ី ៣២%, កូរ៉េខាងត្បូង ២៥%, ម៉ាឡេស៊ី ២៤%, ជប៉ុន ២៤% , សហភាពអឺរ៉ុប (EU) ២០%, ហ្វីលីពីន ១៧%, សិង្ហបុរី ១០% ៕