តារាចម្រៀង Tempo Tris ត្រូវបានសាធារណជនបញ្ចេញមតិវែកញែកយ៉ាងខ្លាំងបន្ទាប់ពីលោកត្រូវបានគេហៅថាជា «ស្តេចភ្លេង» ក្នុងឱកាសដែលតារាចម្រៀងរូបនេះចាប់ដៃគូត្រៀមចេញបទចម្រៀងជាមួយនឹងឧកញ៉ា ខេមរៈ សិរីមន្ត ។.png)
ថ្មីៗនេះឧកញ៉ា ខេមរៈ សិរីមន្ត និង តារារ៉េប Tempo Tris ត្រៀមសហការគ្នាដើម្បីអង្រួនទីផ្សារតន្រ្តីកម្ពុជាជាមួយនឹងចង្វាក់ថ្មីរបស់ខ្លួន។ យ៉ាងណាមិញជុំវិញការប្រកាសក្នុងការចាប់ដៃគូរវាងអ្នកទាំងពីរភ្ជាប់មកជាមួយនឹងពាក្យថា «ស្តេចភ្លេង Tempo Tris» បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិវែកញែកជាច្រើន។ 
អ្នកលេងបណ្តាញសង្គមបានលើកឡើងថា «ស្ដេចភ្លេង ស្ដេចចម្រៀង នរណាអ្នកដាក់ឱ្យ? ហើយទទួលស្គាល់ពីស្ថាប័នណា? បើស្ដេចអួតថាខ្លះ, ទូលបង្គំមិនហ៊ានស្ដាប់ទេ សុទ្ធតែស្ដេចភ្លេចឹងៗសុទ្ធតែកំពូលនិងស្តេច, ទូលបង្គំរាស្រ្ត មិនហ៊ានស្តាប់ទេ, Ok ស្តេចភ្លេង ខ្ញុំទើបស្គាល់ , ស្តេចភ្លេង ចឹងរាស្ត្រសាមញ្ញអាចស្តាប់បានអត់បង, ខ្ញុំពិតជាមានសំណាងណាស់ដែលបានឧកញ៉ាៗ និង ស្តេចភ្លេង ច្រៀងឱ្យស្ដាប់»។
គួរបញ្ជាក់ផងដែរថា តារាចម្រៀង Tempo Tris ទទួលបានភាពល្បីល្បាញតាមរយៈបទល្បីៗជាច្រើនដូចជា «ឈរមើល» សហការជាមួយនឹងតារាចម្រៀង ខេម, បទ «អូនអូន»
«នារីបឹងទំពុន» «អែនអន» «អ្នកលេង» «នឹកបងទេ» «គ្រលែង» «វាលខ្នង» និងបទជាច្រើនទៀត៕










