ទីបំផុតជម្លោះរុំារៃប្តឹងផ្តល់គ្នាទៅវិញទៅមករវាងអ្នកនាង ដេត ម៉ាលីណា និង លោក ឌួង ឆាយ បានសម្រេចជាលទ្ធផលហើយបន្ទាប់ពីអាជ្ញាសាលាដាក់កំហឹតចំនួន៧ថ្ងៃទៅកាន់លោកឌួង ឆាយ។ បន្ទាប់ពីប្រគល់កូនស្រីដោយស្ម័គ្រឱ្យអតីតភរិយាមើលថែវិញលោក ឌួង ឆាយ បានបង្ហើបពាក្យថាលោកនៅចាំការពារមើលថែ និងសង្ឃឹមថាកូនៗនឹងមានភាពកក់ក្តៅគ្រប់គ្រាន់និងអនាគតល្អជាងពេលរស់នៅជាមួយលោក។

នៅយប់ថ្ងៃទី២ មេសា អ្នកនាង ដេត ម៉ាលីណា បានបង្ហាញថាខ្លួនមានសិទ្ធិទទួលបានកូនស្រីមកគ្រប់គ្រងតាមដីកាសម្រេចរបស់តុលាការ ដោយបានថ្លែងអំណរគុណទៅដល់ថ្នាក់ដឹកនាំដែលជួយពន្លឿន និងដំណោះស្រាយ ដោយមិនភ្លេចគុណទៅដល់សំឡេងប្រជាពលរដ្ឋរួមចំណែកជួយក្នុងរឿងនេះដូចគ្នា។ ក្នុងការបែកគ្នាជាមួយកូនស្រីក្នុងរយៈពេលជិត២ឆ្នាំ ដេត ម៉ាលីណា បានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងក្នុងការជួបជុំនេះ។
.png)
ក្នុងនោះដែរអ្នកនាង ដេត ម៉ាលីណា បានបង្ហាញថាក្ដីស្រលាញ់ម្តាយនិងកូនដែលគ្មានថ្ងៃប្រែរយលានអត្ថន័យសំរាប់ស្ត្រីជាម្ដាយដែលលះបង់អាយុជីវិតនិងសម្រស់និងភាពភ័យខ្លាចការឈឺចាប់ដើម្បីកូន និងបានផ្តាំទៅដល់ស្ត្រីទាំងអស់គ្នាត្រូវតែរឹងមាំដើម្បីខ្លួនឯងនិងកូនៗ។
ងាកទៅកាន់បណ្តាញសង្គមហ្វេកប៊ុករបស់លោក ឌួង ឆាយ វិញលោកក៏បានបង្ហោះរូបភាពមួយសន្លឹកដោយភ្ជាប់មកជាមួយនឹងខ្លឹមសារដែរថា «ខ្ញុំស្ម័គ្រចិត្តឱ្យកូនស្រីទៅនៅជាមួយម្តាយគេ សង្ឃឹមថាកូនៗខ្ញុំនឹងមានភាពកក់ក្តៅគ្រប់គ្រាន់ និងមានអនាគតល្អជាងពេលរស់នៅជាមួយខ្ញុំ។ ពុកគឺនៅទីនេះចាំការពារមើលថែកូនៗជានិច្ច។ ពុកនឹងចាំជូនកូនៗដើរលេងជារៀងរាល់ចុងសប្តាហ៍ថ្ងៃសៅរ៍ និងអាទិត្យ»។.png)
គួរបញ្ជាក់ផងដែរថា ការប្រគល់កូនស្រីទៅឱ្យអតីតភរិយាមើលថែវិញដោយស្ម័គ្រចិត្តរបស់លោកឌួង ឆាយ បន្ទាប់ពីមានវីដេអូដណ្តើមកូនគ្នារវាងអ្នកទាំងពីរផ្អើលពេញបណ្តាញសង្គម។ នៅថ្ងៃទី២៦ មីនា អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញបានចេញលិខិតជូនដំណឹងបង្គាប់ទៅកាន់លោក ឌួង ឆាយ ត្រូវធ្វើការអនុវត្តដោយស្ម័គ្រចិត្តដោយប្រគល់កូនស្រីទៅកាន់ ដេត ម៉ាលីណា ដោយទុករយៈពេល៧ថ្ងៃបើមិនដូច្នេះទេអាជ្ញាសាលានឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត៕










