Home Blog Page 569

អាហារប្លែកទៀតហើយនៅចិន! ចង្កឹះឫស្សីអាំងផ្សំគ្រឿងពិសេសធានារសជាតិឆ្ងាញ់ បរិភោគហើយពុំឡើងទម្ងន់

0

ប្រទេសចិន ៖ ពលរដ្ឋចិនតែងតែបង្ហាញចំណីអាហារប្លែកៗឱ្យមនុស្សលើពិភពលោក បានឃើញជានិច្ច ដូចជា ៖ ដែកអាំងប្រឡាក់គ្រឿង និងតែបៃតងដាក់ស្លឹកខ្ទឹម ជាដើម នាពេលថ្មីៗនេះ ចិនបានបង្ហាញអាហារប្លែកមួយទៀត គឺចង្កឹះឫស្សីអាំងផ្សំគ្រឿងពិសេស ធានារសជាតិឆ្ងាញ់ គ្មានកាឡូរី បរិភោគហើយពុំឡើងទម្ងន់ ។ លើសពីនេះ ថែមទាំងលក់ក្នុងតម្លៃសមរម្យ ដែលស័ក្តិសមសម្រាប់នារីៗសម្រកទម្ងន់ទិញបរិភោគ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyYRJ_nNi6BpRf6-Q7o_otu5ZCVJ1X7SQOKxJxHhhFBSrzY0egF-9oQKU0O-9oTPem0RVIMsASH78p9RS8XGLquKJdyHZpDx9AsV7f3WW6N48DFt3l_-OnkAi3x9yQKDSUPmpqERN3UgfBqez78rnlLtj6vADk0m08MbeefUVkYxmBLXKegKytSzA_Czgo/s450/photo_2025-04-03_12-39-12.jpg
បើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ គឺមានភោជនីយដ្ឋានសាច់អាំងមួយកន្លែងនៅទីក្រុងឆៅយ៉ាង ខេត្តហ៊ូណាន ប្រទេសចិន បានល្បីល្បាញយ៉ាងខ្លាំង ក្រោយពីភោជនីយដ្ឋាននេះលក់ចង្កឹះឫស្សីអាំងផ្សំគ្រឿងពិសេសឱ្យអតិថិជនដែលចង់ភ្ភក្សរសជាតិសាច់អាំង ពុំកង្វល់ពីការឡើងទម្ងន់ ។ អាហារប្លែកនេះបានបង្កើតឡើងដោយលោក ម៉ា ជាម្ចាស់ភោជនីយដ្ឋាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnZeqod5cRX59ktSjjEzWr_YSIrKWDheDSs3kiMFz7jC5KmG78w5anp42ZcvwR-OR1mq449SbptXkDaYVPVf4jpKRuruj9HWSjmIiYsiXOXHSncVUwQRRpDTZNyzp_8e_hIVOb_KvdH9al6yukRGObPgnTyTmjeilcWmS1r0I1SintiODsw2MMM48uDjLl/s1200/photo_2025-04-03_12-39-12%20(2).jpg
លោក ម៉ា បានយកគ្រឿងផ្សំផ្សេងៗមកលាយជាមួយចង្កឹះឫស្សីតូចៗ ដូចជា ៖ ម្ទេស និងស្លឹកខ្ទឹម បន្ទាប់មក លោកក៏យកចង្កឹះឫស្សីទៅអាំងនៅលើចង្ក្រាន ។ ចង្កឹះឫស្សីអាំងនឹងលក់ជាបាច់ គឺ១បាច់ មានចង្កឹះឫស្សីចំនួន៥០ដើម ក្នុងតម្លៃត្រឹមតែ១០យាន់ (ឬស្មើ៤ពាន់រៀល) ប៉ុណ្ណោះ ។ រីឯវិធីបរិភោគវិញ គឺគ្រាន់តែជញ្ជក់យករសជាតិគ្រឿងផ្សំពីចង្កឹះឫស្សី ពុំចាំបាច់ទំពារទេ គ្រាន់តែធ្វើបែបនេះ អតិថិជននឹងទទួលបានរសជាតិឆ្ងាញ់របស់វា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAe2i79VJsE21RIIbP4HygulO0DKtXyqqymiHvwDe8mFb1BtesXekjuw3xoY8Q-F2opBlq4YmUf7QKzslXo0_lBDASjIHB5VhbgVxWRDxE0ynfFlZWgFngFz15GMi1AksRLj2bX_E193TzlbIVltrjblLEEZdhzg7WIT72j927Qu0yj3H7pShe3qHBbHu6/s459/image_2025-04-03_14-41-53%20(2).png

លោក ម៉ា បានបង្កើតអាហារប្លែកនេះ ដោយសារឃើញស្រីៗជាច្រើនចាប់អារម្មណ៍លើការសម្រកទម្ងន់ ។ ពួកនាងចូលចិត្តមកភោជនីយដ្ឋានរបស់លោកពេលយប់ ហើយបដិសេធពុំកុម្ម៉ង់អាហារបរិភោគ ពីព្រោះខ្លាចឡើងទម្ងន់ ។ ហេតុនេះ លោកក៏បង្កើតចង្កឹះឫស្សីអាំងផ្សំគ្រឿងពិសេសមានរសជាតិឆ្ងាញ់នេះសម្រាប់លក់ឱ្យពួកនាង ដោយពុំបារម្ភរឿងឡើងទម្ងន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-LBtcDjXrSBUwUYQxuN0sT3-WB3rmcDLKP540spWPrMjLFGLsQTelf0gWdM9c0tVF2jl99c9RiLYqymSR-Fskq7T_F_f7eE2rc1LhmwIxM59E_qmYjggqKA33SoZ9sFzwv71eBOjSHyNoQIBV4BknGUqasYsUin5fQMg3UnWblKbauACj_iYMHLOsi-tW/s444/image_2025-04-03_14-41-53.png
ពីដំបូង លោកបង្កើតចង្កឹះឫស្សីអាំងដើម្បីទាក់ទាញការចាប់អារម្មណ៍ពីមហាជនក្នុងបណ្តាញសង្គមប៉ុណ្ណោះ ប៉ុន្តែក្រោយពីលោកបង្ហោះវីដេអូភ្លក្សរសជាតិអាហារប្លែកនេះ ស្រាប់តែអតិថិជនជាច្រើននាក់នាំគ្នាមកភោជនីយដ្ឋានរបស់លោក ដើម្បីសាកល្បងវាដោយខ្លួនឯង ។ បច្ចុប្បន្ន លោក ម៉ា ទទួលបានការកុម្ម៉ង់ទិញអាហារប្លែកពីអតិថិជនរាប់រយនាក់ក្នុង១ថ្ងៃ ហើយចង្កឹះឫស្សីអាំង១បាច់ លោកចំណេញចាប់ពី៥យាន់ ទៅ៦យាន់ (ឬប្រមាណ ២ពាន់រៀល) ៕

ប្រកាសហើយ! Trump កំណត់ពន្ធអប្បបរមា១០% លើទំនិញនាំចូលពីគ្រប់ប្រទេស ក្នុងនោះកម្ពុជាខ្ពស់រហូតដល់៤៩%

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសគោលនយោបាយថ្មីស្តីពីពាណិជ្ជកម្មអន្តរជាតិ ដោយដាក់ឈ្មោះថ្ងៃប្រកាសគោលនយោបាយនេះថា «Liberation Day» ឬ «ទិវាឯករាជ្យសេដ្ឋកិច្ច» របស់អាមេរិក ។ លោកកំណត់ពន្ធអប្បបរមាស្មើ១០% លើទំនិញនាំចូលពីគ្រប់ប្រទេស និងអនុវត្តចាប់ពីថ្ងៃទី៥ ខែមេសា ។ រីឯប្រទេសដែលអាមេរិកចាត់ទុកថា ការប្រមូលពន្ធ ឬវិធានការពាណិជ្ជកម្មពុំយុត្តិធម៌ អាមេរិកនឹងប្រមូលពន្ធខ្ពស់ (ហៅថា Reciprocal Tariff) ដែលអនុវត្តចាប់ពីថ្ងៃទី៩ ខែមេសា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYRcGwEho6-znX9rmFbCUTNRqBZk7DfRW38jiJYFFsQwwsgaZETUbq_nzgEyIZGe4iLVnIWIFsPlHVQ9H5AwTtFSJs-YfJOzL6kvSpr38o4NXkKVFzulIY7DCxKYtGe0T0PBk4KX0wvhqY6J0uby45zF1j9ait2KpP-1C6VwyHCcWBqqOFoEsbls9kZJqH/s1160/image_2025-04-03_13-51-36.png
ការប្រកាសគោលនយោបាយថ្មីស្តីពីពាណិជ្ជកម្មអន្តរជាតិរបស់ប្រធានាធិបតីអាមេរិក បានធ្វើឱ្យប្រទេសជាច្រើនរងផលប៉ះពាល់ ដូចជា ៖ ពន្ធទំនិញកម្ពុជា ៤៩%, ឡាវ ៤៨%, មីយ៉ាន់ម៉ា ៤៤% , វៀតណាម ៤៦%, ថៃ ៣៦%, ចិន ៣៤%, កូរ៉េខាងត្បូង ២៥%, ជប៉ុន ២៤% និងសហភាពអឺរ៉ុប (EU) ២០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu0tu3vYmOYIqJBWHnLNgYyCZoPA7Tb1QncjmqyLn69ouSXhkzc891yidyUmCByimwOO7xUx00B8St6OiSL1tun7-rWMsd5d5ma_4T5tqdLrRNPrB7g0hi60IE32WsnwumJNney-NEvWbdbGT69uzU00pUCwgHJ17Fft4KLk6avElOAtg4P-TJyTxmaj19/s976/image_2025-04-03_13-51-47.png

លោក Trump ថ្លែងថា ៖ «ខ្ញុំនឹងចុះហត្ថលេខាលើបទបញ្ជាជាប្រវត្តិសាស្ត្រ ដើម្បីកំណត់ពន្ធប្រទេសនានាវិញលើពិភពលោក» ។ ការកំណត់ពន្ធប្រទេសនានាវិញ មានន័យថា ប្រទេសទាំងនេះបានធ្វើចំពោះអាមេរិក គឺអាមេរិកនឹងឆ្លើយតបទៅវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvijFYMn781HXTSwheX8RVFcjlzUQDos_mV6lqgzcMEQe6ovJzpUqYAd-eIdwi2RyWljgSnlVpwTU7lzkd1guqaueJ_VpydXkBsuRiYjExyx0ggakgaZrZaz45mDY8w-aPvzMSQQ9jhIJHRSsNpEmgU6tvRiYIQSsXrWCpNWOodg11qmJ2NEFHPx6f0osc/s932/image_2025-04-03_13-52-39%20(2).png

ចំណែកចិនបានកំណត់ពន្ធ៦៧% លើទំនិញអាមេរិកដែលនាំចូលចិន គឺចិននឹងរងផលប៉ះពាល់ខ្លាំងបំផុត ។ អាមេរិកបានកំណត់ពន្ធថ្មីសម្រាប់ទំនិញចិន ស្មើ៣៤% កើនឡើងពីពន្ធចាស់២០% ។ រីឯគូប្រជែង ដូចជា ៖ អង់គ្លេស និងប្រេស៊ីល ដែលបច្ចុប្បន្ន ប្រទេសទាំងពីរបានប្រមូលពន្ធទំនិញអាមេរិក ស្មើ១០% គឺអាមេរិកនឹងប្រមូលពន្ធទំនិញប្រទេសពីរ ស្មើ១០% ។ នេះជាគម្រោងរបស់លោក Trump ដែលកំណត់ពន្ធអប្បបរមា ស្មើ១០% លើទំនិញនាំចូលពីគ្រប់ប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP3bTcEp1iUrmIfjs3YyqG2nB26Gfr3US3-l74bYe5KstEG6VdcQJ1ftyUsw91gTSw3oDJ7kZ4-D7eCqCC9yaoOotYbtko8mJNUwfYcMxylDUT-8syU_uJYiJAqyyaWLYcJLt9qUsNhnXpKZ_PhiXdWfbrV93knoU7o-YX9Ecfw0s0StxVhcGTDOlVDL0G/s770/image_2025-04-03_13-52-39%20(3).png

ការកំណត់ពន្ធនេះមានគោលដៅស្តារភាពជាម្ចាស់ផលិតកម្មរបស់អាមេរិកឡើងវិញ ហើយវាចាំបាច់ដែលអាមេរិកត្រូវប្រមូលពន្ធតបតវិញ ដោយសារការធ្វើពាណិជ្ជកម្មពុំយុត្តិធម៌ ។ យើងនឹងបើកទីផ្សារក្រៅប្រទេស និងកម្ចាត់របាំងពាណិជ្ជកម្មអន្តរជាតិ ដើម្បីឱ្យការផលិតទំនិញនៅអាមេរិកកើនឡើង, ការប្រកួតប្រជែងកាន់តែខ្លាំង និងមានតម្លៃទាបសម្រាប់ក្រុមហ៊ុនផលិតទំនិញ ។ វាជាឱកាសមាសសម្រាប់ពលរដ្ឋអាមេរិក យើងនឹងរឹតតែរឹងមាំ ។ នេះជាការលើកឡើងរបស់លោក Trump ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhILlkM7WVWBESv7Kz6k2LXBrq4351N6tNIed7tn4-AugWh5NmdfFFrLABkSSinHyhOrJBUZ0flBzlQCqzQ3hR_B9HOh0hERWvTarpnqK1Ury8ulWkRFvXXEhwcmwLj6EpdQVS5oZ878gauzTKDaREWN3THb0o9dEyFXF-UbFAY2SF4W73DX7wUVfVLU_NA/s640/image_2025-04-03_13-52-39.png

លោក Trump បញ្ជាក់ដែរថា មុននេះ លោកបានកំណត់ពន្ធ២៥% សម្រាប់ការនាំចូលរថយន្ត និងគ្រឿងបន្លាស់រថយន្តមកអាមេរិក គឺបានអនុវត្តចាប់ពីថ្ងៃទី២ ខែមេសា ។ ក្រៅពីការកំណត់ពន្ធរថយន្ត មន្ត្រីរបស់លោក Trump បានកំណត់ពន្ធ២៥% លើទំនិញម៉ិកស៊ិក និងកាណាដា ដែលនាំចូលអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWw4JqyWqr9pFk51PDUXXvwErjVe_qNwB_DIJS4km9jOUz6jCpCOS12x0FW_m5tf3reVEOS-YHOXE-v4CnTNisufeRf-VRgGTxU3PBWe4ceLj9Xzy8jUsUyYriODKoWYObVEOEyxcehi_MR3y6RHRup40LUhPSgtHfdc3gKAnjAFSqyn1-XFM6qiAUOEj-/s1260/image_2025-04-03_13-51-35%20(2).png

បើតាមអ្នកជំនាញ គឺការប្រកាសគោលនយោបាយថ្មីស្តីពីពាណិជ្ជកម្មអន្តរជាតិនេះ នឹងធ្វើឱ្យប្រទេសនានាកំណត់ពន្ធទំនិញអាមេរិកវិញ ហើយវានឹងឈានទៅរកសង្គ្រាមពាណិជ្ជកម្ម ។ ប្រទេសនានាសន្យាថា នឹងរួមគ្នាកំណត់ពន្ធទំនិញអាមេរិក ដូចជា ៖ ចិន ជប៉ុន និងកូរ៉េខាងត្បូង បានព្រៀមព្រៀងគ្នាប្រឆាំងនឹងការយកពន្ធរបស់អាមេរិក ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkB5tOkbRBAFyvbF4zvHT_k_aBCXQe_cnb6_yzgRlUGnCLcnLixySUR7gRQat44LmxISr0ASKHK07IOjKCNAD0SL9QfsD0QbCoo_oCx0FwaeceGipvl0ZiqB7duPEF_W7w-HylNR2Oux-lqFGycIr0KCMsWe2Oea00Qw1_jZj4SkmH1IUV0Wxgupt8wQxO/s1920/image_2025-04-03_13-51-35.png

ដោយឡែក ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និយាយថា សហភាពអឺរ៉ុបមានផែនការរឹងមាំដើម្បីឆ្លើយតបពន្ធអាមេរិក ប៉ុន្តែយើងចង់ចរចាជាមុន ។ អឺរ៉ុបពុំបានចាប់ផ្តើមការប្រឈមមុខនេះទេ យើងពុំចាំបាច់ឆ្លើយតប ប៉ុន្តែបើចាំបាច់ យើងមានផែនការរឹងមាំក្នុងការឆ្លើយតប ៕

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញនិងអំពាវនាវអោយប្រជាជនទាំងអស់គាំទ្រផលិតផលខ្មែរ

0

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជម្រុញអោយមានការប្រើប្រាស់ផលិតផលក្នុងស្រុកអោយបានច្រើនផុសផុល ដោយយផងតាមគោលនយោបាយជាតិស្ដីពីការជម្រុញចលនាភូមិមួយផលិតផលមួយ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSSoEWL-FF6dKQ5PzBPrzmkE0wEd63mJrHvX15bj1cYoRcby8apa6WfAmBtNuUoD8DY0UcBpGOVvsxxZIKbz9rePnDivnjUHqEElozFp87uer2VJWcrHSdqulLdY-wBhyphenhyphenThrBfZGsh5AhV592E75SM5Th_eopeCDCa7Y5Kjtxh2tXxNZ3vn9EB1msFFLP1/s1280/photo_2025-04-02_14-25-59.jpg
ក្នុងការអបអរសាទរនាឳកាស “ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ ប្រើប្រាស់ផលិតផលខ្មែរ គឺមានមោទនភាពខ្មែរ”។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY7eLThxDwlGwgGgt3fFz1zOjcdpXVTba2_IZq_ciW5yiI2VN-R-_aP499r3N2TSNj_d8OtK4mIyuAcLPKhr91-TJ9hgDdrRUvxa9kf3gum7ym0flFrBTt-WuksQxJxUEu4I2GV_EWQWfsWyU2RZFUkrZv6YDLWgn9YO7pDcwQhuYufXNQLepkvZcyLSS6/s683/photo_2025-04-02_14-26-04.jpg

សម្ដេចនាយករដ្ឋមន្រ្តីនៃរាជាណាចក្រកម្ពុជាបានថ្លែងថា៖ កម្ពុជាបាននិងកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ច និងធ្វើទំនើបកម្មលើគ្រប់វិស័យ ជាពិសេសការជម្រុញផលិតកម្មគ្រប់ប្រភេទ និងលើកកម្ពស់សក្ដានុពលទីផ្សារ សម្រាប់ផលិតផលក្នុងស្រុក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9dQNQys5BUEU6u125eaFA_bSZqrWZAFnnnbAf_SWwNoiLYfeUkVaotqaKYwc1YR4iKZjiN3s0P1VtXaHsPY0c__IMMu1a3GrR6CZDq8QfgXOOUMACuRawAY3eMqg51LppZi0VfqNWWl5etqBJ2efmFSZctCgzkXXNuXxnu2s0WsrV_WIBYsmnaS9vZG2x/s1024/photo_2025-04-02_14-26-02.jpgដើម្បីជាការជម្រុញទឹកចិត្ត សម្ដេចហ៊ុន ម៉ាណែត ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក្រសូង ស្ថាប័នពាក់ព័ន្ធនិងសមាជិក ដែលបានរួមគ្នាដោះស្រាយនូវបញ្ហាប្រឈមជាច្រើន ព្រមទាំងបានផ្ដល់នូវអនុសាសន៍សំខាន់ៗចំនួន៤គឺ៖

១. គ្រប់ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ និងបំផុសចលនាដាំដុះ ចិញ្ចឹមសត្វ ផលិត កែច្នៃ និងអភិវឌ្ឍនូវការផលិតតាមគ្រួសារ សហគមន៍ អោយមានប្រកបដោយភាពរស់រវើក និងច្នៃប្រឌិតអោយកាន់តែល្អប្រសើរ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងក្រុង និងក្រៅប្រទេស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy4g_oeExDfJ_LAx8J-6l2NPyT83dAV0k4A4cH7UmcZkJ9a8i37Y3hv3fmhoGcpY6nchDp9yygDVtv0g1s-rssPZPv7Bxu8lOo1bBFcd8nS9zHhX_4ffbvFZCCxKLcFy3iEW-9byFi8WWjUPzjvy9xa-BEKElEBUSrnFap0O_kz_YiLGNivI8A4dpA1NYs/s1024/photo_2025-04-02_14-26-02%20(2).jpg

២. គណៈកម្មាធិការជាតិជម្រុញចលនាភូមិមួយផលិតផលមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងឡាយផ្សេងទៀត ត្រូវបន្តសហការគ្នា ដើម្បីជម្រុញការអភិវឌ្ឍផលិតៀលក្នុងស្រុក និងពង្រីកទីផ្សារជូនកសិករ។
៣. គណៈកម្មធិការជាតិជម្រុញចលនាភូមិមួយផលិតផលមួយប្រចាំរាជធានី-ខេត្ត ទូទាំងប្រទេស ត្រូវមានទំនួលខុសត្រូវខ្ពស់ក្នុងការដាក់បញ្ចូលផលិតផលសក្តានុពលនានានៅក្នុងមូលដ្ឋានរបស់ខ្លួន ជាផលិតផលភូមិមួយផលិតផលមួយ និងចងក្រងបណ្ដាញសមាជិកបានទូលំទូលាយ ព្រមទាំងផ្ដល់កិច្ចអន្តរាគមន៍ដោះស្រាយបញ្ហាប្រឈមអោយបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwK6aBgQ_-oMQZsFceNpDIuuzwyKzkV7B0gdmGFBHyPdEGHNmj_o7x_qlxLTtqh5nnibb_-fh-TSMZFCzFnjPa-bjoxdMdFJe6R8XbQhgPktUMONFlKL-NM0fhyQQxCu1uUmx1sq8dtdxvLjKmw0YIkercJ8YMh3BTbYfqVIyyc1fZoI6-2M3KM6MoSTOR/s750/photo_2025-04-02_14-26-03.jpg

៤. គណៈកម្មធិការជាតិជម្រុញចលនាភូមិមួយផលិតផលមួយ ត្រូវបន្តកិច្ចសហការជាមួយក្រសួងពាណិជ្ជកម្ម និងគណៈកម្មធិការជម្រុញចលនាភូមិមួយផលិតផលមួយនៃរាជធានី-ខេត្ត ដើម្បីរៀបចំការតាំងបង្ហាញ និងលក់ផលិតផលខ្មែរ នៅតាមទីកន្លែងមានសក្តានុពលក្នុងការលើកកម្ពស់ និងផ្សព្វផ្សាយពីផលិតផលខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbfvPgM0og9Pjq97EUIla8aS8Yfgc8WZx2l87l3doKDRfDjU0gFXXM8NXnLTJYlC-Bczzs4gH40DY5z2pJihwDEYDDKeevIA1yS16WCRB0c2KK6rdtH4GgJNT6PflRKJmZz1sDZRtFPmvWtew_B1ZBkDTj5357ETPgFdU03p8TtkkjwmDWsfrogtvrefI_/s990/photo_2025-04-02_14-26-04%20(2).jpg

នៅចុងបញ្ចប់សម្ដេចហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៨ ជាថ្មីម្ដងទៀត ហើយសូមធ្វើការអំពាវនាវដល់ដល់ប្រជាពលរដ្ឋគ្រប់រូប អោយចូលរួមគាំទ្រ និងទិញផលិតផលខ្មែរយកទៅប្រើប្រាស់អោយបានផុសផុល ដើម្បីបណ្ដុះស្មារតីជាតិនិយម មនសិការស្នេហាជាតិ ជួយលើកកម្ពស់ និងលើកទឹកចិត្តដល់ផលិតកម្មក្នុងស្រុក៕

ហួសចិត្ត! ផ្ទះលេខ២ចូលមកខម្មិនឆាឆៅ សុគន្ធ និសា បន្ទាប់ពីគ្រងឈុតប្រពៃណីខ្មែរក្នុង MV បទចូលឆ្នាំ

0

ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថាកាលពីពេលថ្មីៗនេះព្រះនាង ជេនណា ត្រូវបានអ្នកលេងបណ្តាញសង្គមផ្ទះលេខ២ចូលមកខម្មិនដាក់ទ្រង់ថាគ្រងឈុតប្រពៃណីថៃដែលធ្វើឱ្យមានការហួសចិត្តយ៉ាងខ្លាំង។ បន្ទាប់ពីព្រះនាង ជេនណា ពេលនេះតារាចម្រៀង សុគន្ធ និសា ត្រូវបានអ្នកលេងបណ្តាញសង្គមថៃមួយចំនួនចូលមកខម្មិនបែបនេះបន្តទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRlXgEoMTQzj73pqRF_Bx7XFwq18JYfWERU_xiHArRFPQK53jCmYMABV_3fks8zAxhudpHInKykOeE965RSIWT823y1vWzhkrrhLdUPcouApRdGmp836QOcbwmib8agTJG0Vn5TbNaTqx-TUGyla1VSA1d1vNlgs9mijYWMF_K2NhlRuCp8AO8vmaZUlzh/s2048/image_2025-04-02_15-08-38.png

នៅថ្ងៃទី១ មេសា តារាចម្រៀង សុគន្ធ និសា បានទម្លាក់បទសម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរនាពេលឆាប់ៗខាងមុខនេះមានចំណងជើងថា «សង្ក្រាន្តចួបស្នេហ៍»។ MV មួយបទនេះបានផ្តិតយកទិដ្ឋភាពនៅប្រាសាទអង្គរវត្តជាមួយនឹងឈុតប្រពៃណីខ្មែរ។ MV នេះក៏មិនរំលងកន្លែងល្បីល្បាញមួយគឺភូមិព្រះដាក់ដែលល្បីថាមានអាកោខ្មែរឆ្ងាញ់ដាច់គេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKv_LbjFswhlbJsbh5jkbMUb0mYNUUJD7ON-Js4xth2gOs8Yp_zGTSFg8LUcVzg_SxAPyoQkbXIhaNbeJMkaDk2CLw6VM3zy8VDOb8zdQRm59GfjUdQ2RRk2IGrl5cqeXVAOWCpx1mUmKKPm6gov94pKoh7uAWvsFhPAwayH_ZER2f-CUVrsnpQxGKuQTm/s2048/image_2025-04-02_15-04-45.png

ទោះយ៉ាងណា ការគ្រងសំលៀលបំពាក់ប្រពៃណីខ្មែរថតនៅលើទឹកដីអង្គរវត្តរបស់ខ្លួន នៅលើបណ្តាញសង្គមទិកតុករបស់តារាចម្រៀងរូបនេះផ្ទាល់ត្រូវបានអ្នកលេងបណ្តាញសង្គមថៃមួយចំនួនចូលទៅខម្មិនឆាឆៅថា តារាចម្រៀង សុគន្ធ និសា ស្លៀកសំលៀកបំពាក់របស់ថៃទៅវិញ។ នេះមិនមែនជាលើកទី១នោះទេដែលអ្នកលេងបណ្តាញសង្គមប្រទេសជិតខាងមួយនេះចូលចិត្តថាតារាខ្មែរគ្រងស្លៀកឈុតប្រពៃណីខ្មែរតែខម្មិនថាជារបស់ប្រពៃណីខ្លួនទៅវិញហើយបញ្ហាមួយនេះកើតឡើងជាញឹកញាប់រវាងជាតិសាសន៍ទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuZXzEVC29C_NAzYK4gqFE78jzLeG6TJ1LqejBHFNCatqSiFrE1thmACCX_C650oYcYt3sDjLUVf_kgGRsYxUSzI-nmZssu__cbT-M6t9ndYB-tchxIFRLBukZbrbmCFNQENHVB2Nruorl6Q-5Ozg2rMr7q0XQvri3jWBpb7q5ikhBhv1uCHdEMlTwwkQc/s1800/image_2025-04-02_15-08-42.png

គេចាំបានដែរថាកន្លងមកថ្មីៗនេះព្រះនាង ជេន ណា បានគ្រងឈុតប្រពៃណីជាតិខ្លួនក្នុងបទចម្រៀង «សូរិយា (អេតាស៊ីវិល) ហើយត្រូវបានផ្ទះលេខពីរចូលមកលុកលុយយ៉ាងខ្លាំងរហូតផេកមួយឈ្មោះថា បុរាណាចារ្យ លើកយកបញ្ហានេះមកនិយាយដោយសារតែព្រះនាង ជេនណា ត្រូវរងការវាយប្រហារច្រើនជាងគេដោយសារតែទ្រង់គ្រងឈុតបែបប្រពៃណីចូលកម្មវិធីធំៗជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghn9WL25otXOXkzZ4X8TNGVHjmUEAsTY3OKZVCoJMj1EyWt3I07ldTMd6aiOjZBz9tvL3EUQ0hhmJWFMpxfi_DITXYbZhE9pG3h3dh2fIUbuCuwb1jWv4rxDU15HQZlPDot-Qi2T5fLzhmagrmptoarxHU1e8_s-GrEeCcyynMDGx0skQ6IqzFw2q5dTMH/s1008/image_2025-04-02_15-05-22.png

គួរឱ្យដឹងថា «សង្ក្រាន្តចួបស្នេហ៍» របស់ សុគន្ធ និសា គឺជាបទទី២ក្នុងការអបអរចូលឆ្នាំខ្មែរសម្រាប់ឆ្នាំ២០២៥បន្ទាប់ពីបទ «ចាក់ក្រឡែកទយ»សហការជាមួយនឹង រ៉ូលីន ដែលបទសហការលើកដំបូងរបស់អ្នកទាំងពីរផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនរហូតពេលនេះទទួលបានការទស្សនា១លានដងហើយ៕

លេងតាមប្រពៃណីក្នុងតំបន់ Esther Yu បែរជាត្រូវគេរិះគ.ន់ថាមិនគោរពអ្នកដឹកនាំរឿងទៅវិញ

0

តារាសម្តែង Esther Yu បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមចិនបញ្ចេញមតិប្រតិកម្មបន្ទាប់ពីមានវីដេអូចែករំលែកក្នុងថ្ងៃថតបញ្ចប់នៅលើទឹកដីប្រទេសថៃដោយក្រុមការងារបានលេងជះទឹកតាមប្រពៃណីក្នុងតំបន់ ប៉ុន្តែបែរជាត្រូវបានអ្នកមួយចំនួនបញ្ចេញមតិនិងចោទថានាងមិនគោរពដល់លោកនាយកដែលជាអ្នកដឹកនាំរឿង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgolacj6JO-q10PfK1eL9Fa3MsXjGwF3azOi6I_cgmVuLCVFsT-lPjco03Yt-TZAKcNWeBbn31ZBau8Xgl85N2r1TH-vHCWSvpdwcdN71gL5bXioqYrd5O4MLan2XdhhbOLBsykNiJSsTCbUcd_Vz5ysLkMAuUW1CxH71QV55d6ZviEggXniEG86Nq5GsXK/s2048/image_2025-04-02_13-51-05.png
ក្នុងពេលដែលប្រទេសមីយ៉ាន់ម៉ាបានជួបគ្រោះរញ្ជួយដីកម្រិត ៧.៧ រិចទ័រ នៅថ្ងៃទី ២៨ មីនា នៅឯទីក្រុងបាងកក ប្រទេសថៃក៏មានការរញ្ជួយដីខ្លាំងដែរដោយអគារបានបាក់រលំ។ នាថ្ងៃនោះ Esther Yu ក៏កំពុងនៅទីក្រុងបាងកក ថតរឿងភាគថ្មីដូចគ្នាព្រមទាំងបានរាយការណ៍ពីសុវត្ថិភាពរបស់នាងឱ្យបានឆាប់តាមដែលអាចធ្វើទៅបានកុំឱ្យអ្នកគាំទ្រមានការព្រួយបារម្ភ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNg3WrzXEkhOW1N2II_oHk3LWcsLg5r9_mBI9NBKvRi0q9s3lodLRypgByHmZYtUHVNm7MGbJ2-b0UAkzQm4erWTuZCEvHZcLkvm3o26Hd6eC3u8jzawvXS7KZS8I1eJGvCMZjZ8wC_rq5FDhyphenhyphenki95CY93T4jqJY1s9eFNdHZWjlnrgCtkM7IALSY6R0-o/s1800/image_2025-04-02_13-51-06.png
យ៉ាងណាមិញ រូបថតនៃការបញ្ចប់ការថតនៅលើទឹកដីប្រទេសថៃបានបែកធ្លាយតាមធឺណិតនាhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFpYd6WnbYoiYt0_ainWJuYq9KkBtotSQiB6Oxc3dER71UnBnKN6fg2-jEfE1CxyXy4vN8rM_tVUbXcuVojvCLuQLX8f1-E2bCxNZo41Inec9ouQ9tU9FU4WdmYPI7e5AYp41u9RKfjUYkR7sOC3e7D8-WNJDi7wdy18xtkz7Z3x4o7K9GBwudTwjY9wA9/s1920/image_2025-04-02_13-51-07.pngពេលថ្មីៗនេះដោយគេបានឃើញក្រុមការងារភាពយន្តបានធ្វើតាមទំនៀមទម្លាប់ក្នុងតំបន់ហើយលេងទឹកដោយសង្ឃឹមថា «ទឹកនាំសំណាង”» ប៉ុន្តែវាមិននឹកស្មានដល់ថា វាបានបង្ក ជាសង្រ្គាមពាក្យសម្តី។

Esther Yu ត្រូវបានចោទប្រកាន់ពីបទ «ចាក់ទឹកលើក្បាលនាយក» ហើយដែលធ្វើឱ្យវាក្លាយជាប្រធានបទក្តៅ។ វីដេអូមួយរបស់ Esther Yu ចាក់ទឹកលើក្បាលរបស់អ្នកដឹកនាំរឿង Yu Chung Chung បានល្បីពេញអ៊ីនធឺណិត។ ក្នុងវីដេអូនោះគឺបានបង្ហាញភាពសប្បាយរីករាយនិងបានជះទឹកគ្នាទៅវិញទៅមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSMV1Ckrz9-YyK5435SyKvbXWNU_h6nRRAV81le8xHjtptPNlN2BtCeF5Y1fYD8HFgue5r9leEydOJVaZvSqwVkJRdxHat4exNyzQoyAvhTFdxDhLDUrt9ta_o-e4M-7FPqK5WFEm0bUx4J53NgdVriybPq6zemKueeL6ZKTjUIV-wvXc0NOSwPLE0Cu-3/s690/image_2025-04-02_13-51-03%20(2).png

ទោះយ៉ាងណាក៏ដោយ បន្ទាប់ពី Esther Yu ចាក់ទឹកលើក្បាលរបស់អ្នកដឹកនាំរឿង Yu Chung Chung មហាជនមួយចំនួនចោទថាតារាសម្តែងរូបនេះមិនគោរពលើអ្នកដឹកនាំរឿងដែលធ្វើឱ្យក្លាយជាប្រធានបទ មានការចាប់អារម្មណ៍ខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5hsJ3g7oOPDKyNdiW0NwCAHhwB3SP9vMltyHAu_-LkOxrGrHHqWfgIRqTePj6bTl2xmWDmgdhB-pF5Jo3Eith5fFhGlkR5XHmTQe8YTwny4ueF2zaKVR461l53cfgo9mpgfzMv2e_EV7XCTy2-Mw_xdiwQnPZqLwW7j5C4UHn63seY41oRFDd1Rfv-dMH/s628/image_2025-04-02_13-51-03.png

យ៉ាងណាមិញការលេងតាមប្រពៃណីនៅប្រទេសថៃបានបង្កទៅជារូបភាពចម្រូងចម្រាស ។ ក្រោយមកអ្នកដឹកនាំរឿងលោកបានចេញសេចក្តីថ្លែងការណ៍មួយដើម្បីបញ្ជាក់យ៉ាងដូច្នេះថា «វាសុទ្ធតែទឹកស្អាត កុំបារម្ភ ដោយជូនពររឿងភាគថ្មីទទួលបានជោគជ័យ»។ Esther Yu ទើបតែធ្វើតាមប្រពៃណីថៃ ដើម្បីជូនពររឿងថ្មីឱ្យទទួលបានជោគជ័យ ប៉ុន្តែនាងត្រូវបានគេបង្កាច់បង្ខូចដោយគ្មានហេតុផលដែលធ្វើឱ្យអ្នកគាំទ្ររបស់នាងសោកស្តាយជាខ្លាំង៕

 

 

លាន បញ្ចានីត ទទួលបានសម្តីវាយប្រហារពីមិត្តភក្តិថា «គ្មានថ្ងៃល្បីម្តងទៀត»

0

តារាចម្រៀង លាន បញ្ចានីត បានទម្លាយនៅក្នុងកម្មវិធីសម្ភាសន៍មួយថារូបលោកធ្លាប់ទទួលបានសម្តីវាយប្រហារពីមិត្តភក្តិរបស់ខ្លួនគ្មានថ្ងៃភ្លេចថាលោក «គ្មានថ្ងៃល្បីម្តងទៀត»នោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZmTjILkXrOO1M8LKIK9ejkuo61DHWD06yBVJYvJyP1pWabSsjhvIA202ic5o2E-Lcz5n3z9l7z1p4WLQCVe7QkFTS38ZMbzVXYkUAIDuu_hB3MULE6pTOnWvHoM7mFQww7P1o-A0PPEjcu_raEcXS8HQC5SJ2ERtUunLbFMnmt0IUuxs-3wfZRKyv7F1F/s1350/image_2025-04-02_12-06-51.png
នៅក្នុងកម្មវិធីសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីពេលថ្មីៗនេះ បញ្ចានីត បាននិយាយថាពាក្យសម្តីវាយប្រហារដែលខ្លួនលោកចងចាំគ្មានថ្ងៃភ្លេចនោះគឺ «ក្មេងហ្ហែងគ្មានថ្ងៃល្បីម្តងទៀត»ដែលពាក្យសម្តីនេះគឺយូរមកហើយចេញពីមាត់មិត្តភក្តិរបស់ខ្លួន។ បញ្ចានីត ថាមិនដឹងថាពាក្យនេះជាពាក្យលេងសើចរបស់មិត្តភក្តិឬយ៉ាងណាទេប៉ុន្តែសម្រាប់លោកផ្ទាល់គឺខឹងមែនទែន។ បញ្ចានីត បានបន្ថែមទៀតថា ពាក្យសម្តីមួយទៀតគឺ ក្រុមហែងគ្មានប្រយោជន៍អ្វីទេ ហើយពាក្យនេះគឺមិត្តភក្តិរបស់លោកជាអ្នកនិយាយទៀត។ ក្រោយមកទំនាក់ទំនងក៏បានឃ្លាតឆ្ងាយលែងដើរជាមួយគ្នានិងរវល់ការងាររៀងៗខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5S9eoc3vx-GBfIqs-acm_yN2eEfOaZ3w5mG8mtTnIeo5WQmkBuMD6ICIXeZINLgP-r1zQIbKybgcqQ0BZsSZLodoW5ZPD8BgEcWcBmSnbb_5DwMMb5zCIK6b1ibz3Joe52EygehyI0CFeEg6Lh19jOV5oGv0T0Hj6pF4iO3a1YZ_ZrRt-cdmCURPJnt70/s2016/image_2025-04-02_12-06-51%20(2).png

ម្ចាស់បទ «ចេញឱ្យឆ្ងាយ» បានទម្លាយទៀតថាការវិលមកធ្វើចម្រៀងវិញគឺទទួលបានការជំរុញទឹកចិត្តខ្លាំងបំផុតគឺម្តាយរបស់លោក ប្អូនៗនៅក្រោយ មានអ្នកគ្រប់គ្រង និងក្រុមគ្រួសារ។ ម្តាយរបស់លោកបានលើកទឹកចិត្តឱ្យខំប្រឹង ដោយលោកបានឆ្លើយតបថានឹងខិតខំប្រឹងប្រែងឱ្យម្តាយមានមោទនភាព។ ជុំវិញការរៀបរាប់នេះ លាន បញ្ចានីត ក៏បានទម្លាយរឿងតូចចិត្តបំផុតក្នុងជីវិតគឺបងប្អូនមើលងាយគ្រួសារ មើលងាយម្តាយរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgASkzXE5uUpVGvPHgtj-0KG2KON7Tm4dDp_pU2iVtqpp0KopYczSh3hBg3Lw9D1RLzenxekw_D4FCRbvah78y4eVMbtEtAU09ZofPWKvJt4dOv0uT7h18Qxk8Uawyri2CUr8eNqhSJxNHb97jtHnlgcrjhYFoMkiUHn0OLtzSthevDKOVeYBXlaMuchG-/s1350/image_2025-04-02_12-06-50%20(2).png

គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានឆ្នាំមុន លាន បញ្ចានីត ទទួលបាននូវប្រជាប្រិយភាពតាមរយៈបទមនោសញ្ចេតនាជាច្រើនដូចជាបទ «ចេញឱ្យឆ្ងាយ» និងបានក្លាយជាតារាចម្រៀងក្នុងទ្រនំសាន់ដេ ដោយបានចេញបទ«អារម្មណ៍ឆ្កួត» «ដោះលែង» សុទ្ធតែទទួលបានការគាំទ្រ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ បញ្ចានីត គឺស្ងប់ស្ងាត់លើអាជីពសិល្បៈ ខណៈបានធ្វើឱ្យមានការចាប់អារម្មណ៍កាលពីចុងខែមករា បន្ទាប់ពីប៉ះពារសម្តីជាមួយនឹង ហ្សេដេស ហើយបញ្ចានីត ក៏បានចេញបទចម្រៀងបែប Diss Track ទៀតផង៕

ហ្សាណា យូហៃ និង នរិទ្ធ នឹងមានអ្វីពិសេសជូនទស្សនិកជនខណៈអ្នកគាំទ្រចាប់អារម្មណ៍ចំណុចនេះ

0

ទន្ទឹមនឹងអ្នកគាំទ្រឃើញសកម្មភាពល្អៗនិងចុះសម្រុងគ្នារវាង យូហៃ និង រ៉េត ស៊ូហ្សាណា រួមទាំង នរិទ្ធ ផង ពេលនេះតារាចម្រៀងស្រស់សោភា ហ្សាណា បានបញ្ជាក់ថាអ្នកទាំងបីនឹងមានជា Short Film ។ ទន្ទឹមនឹងការប្រកាសដំណឹងនេះអ្នកលេងបណ្តាញសង្គមបានចូលទៅខម្មិនថាកែវភ្នែកដែល យូហៃ សម្លឹងទៅ ហ្សាណា គឺពោរពេញដោយក្តីស្រលាញ់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgybu3xV2gFrh0XLRv9PgCCOM5skFstjmxCfe6ZuqyGF8SFQ_97NCShoBZxEJgM9gbpflIGWpPYLRsjZD4iC2EBB5Y54VTjXiaI3r9StIvnIRhdmatzZSofU-FUBD9SUhDAJk2Oq3SjHtSjMLLNh_tG0B0aXVw1ocBP8OD2KTLuIZVjUAme74yajTlmCKJZ/s2048/image_2025-04-02_09-32-38.png
ប្រិយមិត្តមួយចំនួនជ្រាបមកហើយថាតារារ៉េប យូហៃ និង រ៉េត ស៊ូហ្សាណា បានធ្វើឱ្យអ្នកគាំទ្រជាច្រើន Ship អ្នកទាំងពីរជាគូស្នេហ៍បន្ទាប់ពីឃើញភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរខណៈបានសហការគ្នាជាលើកដំបូងទៅលើបទចម្រៀង 2AM ហើយទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជនទាំងចម្រៀងនិងទំនាក់ទំនងរបស់អ្នកទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxCkMJnz-EfBl7mkMFxUFJDOld2wyLeyOqaGi9bf3kN-T-2n5v7evGiJ6S3O7FZyNoQ8OqJdHjUaZXCQVWiHh9twBUWGaeBz2M0xZfoQO98fYv0vRbpU0a8L4ol1BAfQNP9FIXOJasstJUFGMqqydlEx7mJ00pr5RpISExlHhHfpLRN9AmO2-ub4uwD60y/s2048/image_2025-04-02_09-32-42.png

នាពេលថ្មីៗនេះទៀតសោតក្នុងពេលសន្និសីទកាសែតពីផលិតកម្មបារមីសហការគ្នាជាមួយផ្លូវការជាមួយនឹងក្រុមហ៊ុនអន្តរជាតិ Empire ដើម្បីនាំសិល្បករខ្មែរទៅកាន់ឆាកអន្តរជាតិ។ ជាមួយគ្នានេះ រ៉េត ស៊ូហ្សាណា ក៏បានបង្ហើបពីគម្រោងថ្មីរបស់ខ្លួនផងដែរ។ តារាចម្រៀងរូបនេះបាននិយាយថា «សម្រាប់ Short Film របស់នាងគឺមានភ្ញៀវកិត្តិយសពិសេសដែលមានចម្រៀងជា EP ដែលមានសិល្បករចូលរួមគឺ នរិទ្ធ រួមទាំងយូហៃ នឹងចូលរួមក្នុងគម្រោង Short Film ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlSOU3NcD_6vV3uWtPGajdfNaLpOwbSdDqNnB4h_0wk5WyuPaq6ATRVrKYxHoFzjR9-fY99Pfl6A7h0DwPksBnhn7We4J_rKPTFS_BFJN2YelX1b1sIaKb7E7pLgAshTeV5KvXRmdyQK7lIab8tIuMebhgfoi57upoV8dab7KBlmP2ZcQS8fNYz6xlnyMB/s2048/image_2025-04-02_09-32-45.png

យ៉ាងណាមិញជាមួយនឹងការបង្ហើបរបស់ រ៉េត ស៊ូហ្សាណា ទៅកាន់ទស្សនិកជនថានឹងគម្រោងចេញជា Short Film នាពេលខាងមុខ អ្នកគាំទ្របែរជាមានការចាប់អារម្មណ៍កែវភ្នែកដែល យូហៃ សម្លឹង ទៅកាន់ ហ្សាណា ដែលកំពុងនិយាយពីគម្រោងរបស់នាង។ អ្នកលេងបណ្តាញសង្គមទិកតុកបានចូលទៅខម្មិនថា « The look of love ,កែវភ្នែកបញ្ជាក់ពីក្ដីស្នេហាពេញទំហឹង, សម្លឹងដល់ហើយ, Eye never lie , ញញឹមម្នាក់ឯងទៀតហើយ, Yuhai : អនាគតកូនក្រមុំរបស់បងពូកែណាស់ រួមទាំងមតិយោបល់ជាច្រើនទៀតដែលបង្ហាញថាកែវភ្នែក យូហៃ សម្លឹងទៅ ហ្សាណា គឺពោរពេញដោយក្តីស្រលាញ់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKqI8vwQRKIE1vDvv8-IG2N6tlQdLjY_NTKr0ja-pgYV9Qf8wr3_U3IpI4TSr-HvvYhIZJZ_039m0r0y8TVBBngHNY6RrZzGZ1omK5GmNumJw5rbvMGACjvWUy9zpQb1mgkx3AxbTslbyEUTZ_Q_3bz-MW2xMwontm1xUIg2NxJFcthz6337pCLTk9iUU7/s2048/image_2025-04-02_09-32-39.png

គួរបញ្ជាក់ផងដែរថា ការ Ship របស់អ្នកគាំទ្ររវាង រ៉េត ស៊ូហ្សាណា និង យូហៃ កើតមានជាយូរមកហើយ ប៉ុន្តែសាមីខ្លួនទាំងទ្វេមិនទាន់បានចេញមកបញ្ជាក់ឱ្យច្បាស់លាស់នោះឡើយថាត្រឹមតែជាទំនាក់ទំនងមិត្តរួមការងារឬលើសពីនេះ៕

 

 

ត្រៀមខ្លួន! អ្នកលេងទឹក ប៉ាតម្សៅ បន្លំបៀតបៀននារី នឹងចូលឆ្នាំក្នុងពន្ធនាគារ

0

ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែជិតមកដល់ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានចេញសារដាស់តឿន និងព្រមានដល់យុវជនមួយចំនួន មេត្តារក្សាភាពរៀបរយ ពិសេស កុំបៀតបៀននារី។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះ បានលើកឡើងថា៖”ហាមដាច់ខាតមិនឱ្យលេងប៉ាតម្សៅ និងជះទឹក បន្លំបៀតបៀនកេរភេទនារី ឬបន្លំយកគ្រឿងអលង្ការ និងវត្ថុមានតម្លៃឡើយ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងបន្ទាប់ពីថ្ងៃចូលឆ្នាំខ្មែរបញ្ចប់ទៅឡើយ បើមិនចង់ត្រូវទទួលទោសចំពោះមុខច្បាប់”។

លោក ទូច សុឃៈ បានព្រមានធ្ងន់ទៀតថា៖” ក្រុមយុវជនទាំងអស់ កុំយការសប្បាយក្លាយជាទុក្ខ និងអាចឈានដល់បង្កហិង្សា ឬឈានទៅប្រព្រឹត្តបទល្មើស”។

ចំពោះការប្រព្រឹត្តបទល្មើស ឬសកម្មភាពបៀតបៀនទៅលើស្រ្តី នឹងប្រឈមមុខផ្លូវច្បាប់ ដែលនាំឱ្យមានការឃាត់ខ្លួន និងឃុំខ្លួនភ្លាមៗតែម្តង៕

ចុងសប្តាហ៍នេះ! ផ្ទះបិតាសា្ថបត្យករលោកតា វណ្ណ ម៉ូលីវណ្ណ នឹងដាក់ដំណើរការជាហាងកាហ្វេ

0

គេហដ្ឋានរបស់ស្ថាបត្យករ លោក វណ្ណ ម៉ូលីវណ្ណ បានក្លាយជាហាងកាហ្វេរបស់ម៉ាកយីហោល្បីក្នុងស្រុក ដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅថ្ងៃទី៥ ខែមេសា ខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNU2e6lYro69Wd3dxFEQnsr4F99XFyUFjGELwN4GSHtoiyzuyLLv-BDn9BeNeDT3lRiHxItCSBCVh5CIZvE3p7VhuQOISk8NBD6kCuA8cW0ENzQa8fEXUECB51XIJj03dt8YIqeVvC0JDAn7Hx3O4CphSQv5D8Bdn7l5P1fTgEHvQVRgVhM4W2gTb_8wPC/s960/114806371_1472018876331919_3243835428453482830_n.jpg

ផ្ទះលោកតា វណ្ណ ម៉ូលីវណ្ណ ត្រូវបានកសាងឡើងនៅឆ្នាំ១៩៦៥ ស្ថិតនៅលើមហាវិថីម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjihwW-rJA8oTsQ8_1U0y42IZdZBaxZrR_qgJWZfD1fvBieqnk8pWudl1lYO7HGuwKr_nacC8sLSqa-ZCCfg-bdOd2B1c430IQoDXSqz47Dqiq0QuD_9AvZ3Ne5Kd1WdTuELDVQncEMOIYjkusn9RRG2llPr_tDUdVwCLW9WFuXWlLY6_awiSDYS9ZzZRxM/s960/116584032_1472018512998622_8133484382539225956_n.jpg

ផ្ទះនេះ មានទំហំ ៩២៤ម៉ែត្រការ៉េ មាន២ជាន់ ដែលមានបន្ទប់ការិយាល័យចំនួន៤ បន្ទប់ធំទូលាយមួយ និងបន្ទប់ទឹក៥ ធ្លាប់ត្រូវបានដាក់លក់ម្តងនៅឆ្នាំ២០២០ ក្នុងទំហំទឹកប្រាក់៧លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC7-QIKVO3NMb4_xwXh45Sh1oBxpOkjZEZSWR7JJxLDp51jBSQZpQOwZ7zSYAttwDlDSd0e7Y4WeG_gV1zA2cmbyTDZ06SSvbD1U5_y0H8Ds58fE_QzjxCe64CVtMEJTWnAjHuXjXVu_bSQC1GMMzHyJ3hpaRRcojqovBV9x16ys9jxODDxRH9I7jOvO5l/s960/116743497_1472018662998607_863399495312146078_n.jpg

កន្លងមក មហាជនធ្លាប់មានគំនិតនៃការដាក់ផ្ទះរបស់គាត់ចូលទៅក្នុងសារមន្ទីរ ក៏ប៉ុន្តែហាក់មិនទទួលបានការគាំទ្រណាមួយពីវិស័យសាធារណៈ និងឯកជននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrP5Fpfn73vsfE4PDaFdfgxVGzwY3afLAIKqbQxRpTWYVxaA43RLAd_m56LmpGZjtQVAnA9eg0l6w08ehkU6cACjZdXswebDmDcMh1Cqia2iMVIgEjxY9JJjVbvzGDx2vrS5LZcuy57w28_ThCrhQvD8iz5isYPTqBfbuweArzLKvPP57zNshk1Vlw9dlm/s960/117149724_1472018762998597_3628178263813772084_n.jpg

គួរបញ្ចាក់ថាលោកតា វណ្ណ មូលីវណ្ណ ដែលជាបិតានៃស្ថាបត្យកម្មខ្មែរ បានទទួលមរណភាពក្នុងជន្មាយុ៩១ឆ្នាំ នាវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧៕

ហ្វូងត្រីពពាក់ពពូនគ្នាហែលឡើងលើផ្ទៃទឹកធ្វើឱ្យពលរដ្ឋថៃបារម្ភពីគ្រោះធម្មជាតិកើតឡើង

0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា ពលរដ្ឋរស់នៅស្រុកបរក្លឿ ខេត្តណាន ប្រទេសថៃ បានភ្ញាក់ផ្អើលនាំគ្នាមកមើលហ្វូងត្រីជាច្រើនក្បាលហែលពពាក់ពពូនគ្នាឡើងមកលើផ្ទៃទឹកខុសប្លែកពីធម្មតា ហើយអ្នកឃើញហេតុការណ៍បានហៅហ្វូងត្រីទាំងនេះថា «ត្រីសាម៉ុនស្រុកថៃ» ។ ការបង្ហាញខ្លួនរបស់ហ្វូងត្រីពាសពេញផ្ទៃទឹកធ្វើឱ្យពលរដ្ឋក្នុងតំបន់បារម្ភអាចជាប្រផ្នូលមានគ្រោះធម្មជាតិកើតឡើង ប៉ុន្តែអ្នកជំនាញជលផលថា ពួកវាហែលមកលើផ្ទៃទឹកដើម្បីទម្លាក់ព.ង ប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvE7Ki47GbuZkfStxvXosY2ghyiLJBaT_RthTXc-2oY0xFltBlVQxqGV0-7P38FZzq8OPeotu8iyypz1a7yIFrR_zwQ3mJkdrdffegbPAnkM2JfyXyjZ3Sp-Wt66k19vFSpkqdsUdgPVzTsCDQ_M0jbyZc8xPTjGIgxsx0-plpDyWB-rFMeLepkXwqO2jg/s1024/photo_2025-04-02_10-28-44%20(2).jpg

កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ អ្នកលេងហ្វេសប៊ុកម្នាក់បានបង្ហោះរូបភាពបាតុភូតធម្មជាតិដ៏គួរឱ្យភ្ញាក់ផ្អើល ស្ថិតនៅភូមិផាសុក ឃុំភូហ្វា ស្រុកបរក្លឿ ខេត្តណាន ហើយធ្វើឱ្យពលរដ្ឋនៅក្នុងតំបន់ភ្ញាក់ផ្អើលតាមៗគ្នា ដែលបានឃើញហ្វូងត្រីហែលមកទម្លាក់ពងលើផ្ទៃទឹកក្នុងពេលតែមួយ ។ ត្រីទាំងនេះមានលក្ខណៈស្រដៀងនឹងត្រីសាម៉ុននៅក្រៅប្រទេស ហើយរូបភាពត្រីធ្វើឱ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងបណ្តាញសង្គម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQA9kQ3mgfAY5sca-zWgN-MzOu1oIiOc5ALzQIAZesNUe2Do0LDeynCVD9esgeW_mf9IhY9niWEL-VP1mPwgi_hEgBtFh9peJvowKl1p9xtxaQ9iKg4QQkstg5ni9qFjT4r19s9EHJT2jloAPyQ97IUyz_JYy7Be5FTdoo5__kJtDQkHScZ-RDnMBEE8za/s1024/photo_2025-04-02_10-28-44.jpg
ត្រីជាច្រើនក្បាលបានសម្រុកហែលមកលើផ្ទៃទឹក ស្របពេលនៅខេត្តណាន ដល់រដូវត្រីពង ។ ត្រីទាំងឡាយតែងតែហែលមកពងនៅតំបន់មានទឹកស្អាត និងមានអុកស៊ីសែនខ្ពស់ ។ ការពពាក់ពពូនគ្នាជាច្រើនក្បាលរបស់ហ្វូងត្រី បានបង្កើតជារូបភាពដ៏ស្រស់ស្អាត និងប្លែកភ្នែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-3Iw5rj41u88Vj851f9aKWHllVUnbK1nPFtD0YuvKyKjNge7uyEI8pkeAtd0al-c4Zf2Abt_yGlfTvKzXZnBUJHW54cvRQk3eoOkQhDhAGXc6IFsLOaRHSx7FsyVFe07D5ZDTu0qyIlgg8dDPdbUhBm4nrflhzu_9js9fxhjBqaxQxld6gz-3OYgGUkCW/s1024/photo_2025-04-02_10-28-45.jpg

ពលរដ្ឋម្នាក់រស់នៅឃុំភូហ្វា និយាយថា ហ្វូងត្រីហែលសម្រុកហែលមកលើផ្ទៃទឹកបែបនេះ បានកើតឡើងជារៀងរាល់ឆ្នាំនៅរដូវត្រីពង ប៉ុន្តែនៅឆ្នាំ២០២៥ ខុសពីឆ្នាំមុនៗ គឺមានត្រីច្រើនជាងឆ្នាំ២០២៤ ទើបធ្វើឱ្យមហាជនចាប់អារម្មណ៍ និងសន្និដ្ឋានខុសៗគ្នា ។ ក្រៅពីនេះ ក៏មានភ្ញៀវទេសចរមកមើលហ្វូងត្រីបង្ហាញខ្លួនតាមធម្មជាតិផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEideJLyLfoiiyJeyQfCch9Ww6nlBTZ9CCk4NSdR4yYzn-aZQOdps-Us6Q56uAlI5MT68Ajuk-mozCMHop2yydOoF1guqcnmWmhiq-O3EqCB9MtOn0x3IQ-Q1OBOIdK8Xp4HCrSmkZXnNQAaVHZBNcy_lKPpphXPuuJo2PNDUQTGRKD05tGw4nQFtTH5Wv3F/s1024/photo_2025-04-02_10-28-43%20(2).jpg

ដោយឡែក បើតាមអ្នកជំនាញជលផល គឺត្រីប្រមូលផ្តុំគ្នាជាច្រើនក្បាលបែបនេះបង្ហាញពីភាពសម្បូរបែបរបស់ប្រភពទឹកក្នុងតំបន់ ហើយពលរដ្ឋគួរតែជួយគ្នាអភិរក្សពូជត្រីឱ្យនៅគង់វង្សដើម្បីធ្វើជាប្រភពអាហារ ។ បើនៅទីនេះសម្បូរត្រី អាជ្ញាធរមូលដ្ឋានគួរតែបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិដ៏សំខាន់របស់ខេត្តណាន នាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEQ08-4Dul_p724EasnV8mgjvxyV3aHf5ZAK4UbSYO9adG83KAhMxhNWI2ZMLynJRcQIwYOGkv11mnF8PYa4D4GKaDA7HBC48lbJlagbylRBnP0zoZUhUewvNhwq_UV45Cp2R8eh8gMx1oMHGOBGkReFGn-deIbVxd4ZTQMJe5Sga1GsUDdH39lg_PBz-G/s1024/photo_2025-04-02_10-28-43.jpg

ចំណែកមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធបានចុះមកត្រួតពិនិត្យហ្វូងត្រី និងប្រមូលព័ត៌មានការបង្ហាញខ្លួនរបស់ត្រីទាំងនេះដើម្បីយកទៅស្រាវជ្រាវ ព្រមទាំងបង្កើតគម្រោងអភិរក្សធនធានធម្មជាតិក្នុងតំបន់ប្រកបដោយនិរន្តរភាព ៕