ប្រទេសវៀតណាម ៖ សេដ្ឋកិច្ចវៀតណាមបានរីកចម្រើនយ៉ាងឆាប់រហ័ស ក្រៅពីវិស័យឧស្សាហកម្ម រដ្ឋាភិបាលវៀតណាមបានព្យាយាមលើកកម្ពស់វិស័យទេសចរណ៍ និងសេវាកម្មនានាដើម្បីប្រមូលប្រាក់ចំណូលជួយជំរុញសេដ្ឋកិច្ចជាតិ ។ រដ្ឋាភិបាលវៀតណាមបានកំណត់គោលដៅឱ្យប្រទេសវៀតណាមក្លាយជាគោលដៅទេសចរណ៍លំដាប់ទី១ នៅតំបន់អាស៊ាន និងនាំមុខថៃ គឺវៀតណាមនឹងទាក់ទាញភ្ញៀវទេសចរបរទេសមកកម្សាន្ត រហូតដល់២៣លាននាក់ ក្នុងឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbirLZKvpXpoAWqIR0j11ICHS430RlluAh9RBeUDuNWix9Nx-VrRU-WMhkJh_jjSx0ydiUkpUV7PI9wov6xQijTJR5141yLtPdV3DPuwwwuGGxc_PEPzJ9rBrWWe6r74a_X0BCefqlqf5euoFttcNFgyJj3OQFEN9wqSE94MffTZVmUrJCQG_8EgFzReww/s1086/image_2025-04-04_10-07-10.png

គោលដៅភ្ញៀវទេសចរបរទេស ចំនួន២៣លាននាក់ក្នុងឆ្នាំ២០២៥នេះ គឺខ្ពស់ជាងចំនួនភ្ញៀវទេសចរបរទេសមកវៀតណាម មុនជំងឺកូវីដ-១៩ ឆ្លងរាតត្បាតទៅទៀត ។ ស្ថាប័នស្រាវជ្រាវ DMI សន្និដ្ឋានថា វិស័យទេសចរណ៍វៀតណាមនឹងងើបឡើងវិញនៅឆ្នាំ២០២៥ ខណៈរដ្ឋាភិបាលវៀតណាមកំណត់ចំនួនភ្ញៀវទេសចរបរទេសឆ្នាំនេះ កើនឡើង៣០% ក្រោយពីវៀតណាមទទួលបានភ្ញៀវទេសចរច្រើនកាលពីឆ្នាំ២០២៤ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស នាដើមខែមេសា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_LjPlNGWqJroit0XGC2wG9tIBZiqLLFUMLU6aoIQJEpQEGIb3RYKlpHWWZLDP7tcqTqguS_Mvr0k67c741zHMjhccxWk5r099IQVLtkcq4ujYoGWSqwt46jHd1-vX8U60JemchLoidSPf2e0li07nbETxA5Z8sP3sgy2nZRfYVmf7vQ5KhZOUjk8ZUhXq/s1000/image_2025-04-04_10-07-05%20(2).png

កាលពីឆ្នាំ២០២៤ ភ្ញៀវទេសចរឥណ្ឌាបានមកកម្សាន្តនៅវៀតណាម រហូតដល់៥សែន១ពាន់នាក់ ហើយភ្ញៀវទេសចរឥណ្ឌាបានធ្វើដំណើរមកវៀតណាម កើនឡើងទ្វេដង បើធៀបនឹងរយៈពេល២ឆ្នាំកន្លងមក ។ បច្ចុប្បន្ន វៀតណាមក្លាយជាគោលដៅទេសចរណ៍មួយគួរឱ្យចាប់អារម្មណ៍ ជាពិសេស វៀតណាមលេចធ្លោជាងគេក្នុងចំណោមប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnDqIg6DDATqILLui34cNg2ZfdW0rVNChXNe2dNaeEW4bhsMasc134-RG39Ha6eOcJwDY4IYR7ZpyXB3m77MKtO4NfAtG5XZ7-3bNLE3VaLp3abM5Aps1PrkD11o1X0lM9OqzIMp3uCBRnA9w8Y3ooC165f4TrPryY8FeHxK0mAZZkrmUbRAXBAMiMsmLV/s3000/image_2025-04-04_10-07-05%20(3).png
របាយការណ៍បញ្ជាក់ថា កាលពីឆ្នាំ២០២៤ វៀតណាមទទួលបានភ្ញៀវទេសចរបរទេស ចំនួន១៧លាន៥សែននាក់ កើនឡើងជាង៣៩.៥% បើធៀបនឹងឆ្នាំ២០២៣ ។ ក្រៅពីភ្ញៀវទេសចរឥណ្ឌាមកកម្សាន្តនៅវៀតណាមច្រើនជាងគេ គឺមានភ្ញៀវទេសចរមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ស្មើ៨០% នៃចំនួនភ្ញៀវទេសចរបរទេសសរុប ។ រដ្ឋាភិបាលវៀតណាមបាននិយាយកាលពីពាក់កណ្តាលឆ្នាំ២០២៤ ថា វៀតណាមនឹងកំណត់វិស័យទេសចរណ៍ជាប្រភពចំណូលចម្បងដើម្បីជំរុញការរីកចម្រើនសេដ្ឋកិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQzHBnXFHe3TvR9Klktb1R4z_Y17wQ6jR6FWmEZneF9PXFBjO4nsl1FAzWEPIQCxjIfscY2gb9OmtOGzinN8GHPA2AR3PDs9Q1go8ct68RG-YH9ldz4aRstv70ytO2S6hh0lUWFcYnaNiDgcEWAd8aGfQaxSDoteWUwRYnxhAK9Yv0-3TpvalwNqkkyRmU/s841/image_2025-04-04_10-07-05.png

រដ្ឋាភិបាលវៀតណាមសង្ឃឹមថា នឹងអាចនាំមុខប្រទេសថៃក្នុងវិស័យទេសចរណ៍នាពេលឆាប់ៗនេះ ខណៈថៃបានទទួលភ្ញៀវទេសចរបរទេសកាលពីឆ្នាំ២០២៤ ចំនួន៣៥លាន៥សែននាក់ ។ ស្ថាប័នពាក់ព័ន្ធនឹងវិស័យទេសចរណ៍វៀតណាមបានជំរុញឱ្យពលរដ្ឋដើរកម្សាន្តក្នុងស្រុក ក៏ដូចជាជំរុញឱ្យភ្ញៀវទេសចរបរទេសមកកម្សាន្តនៅវៀតណាម ជាពិសេស ភ្ញៀវទេសចរឥណ្ឌានឹងជំនួសភ្ញៀវទេសចរចិន ដោយសារមានជើងហោះហើរត្រង់ពីឥណ្ឌា មកវៀតណាម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtsboQWfJgIL1xkuJZ1pgUM6GUYKrA4YFBApXfY6K7TwDbQ6_9uQoJL54knqUqsMGgKgqNiDsIy2xY0UwY8PGwdsv4e0xjz1no4sUOfqbXAC0OzO9GAEzu0IHyjLAUox7K84Lg6iMwR0tx7WoQgGppqiC4Cr-W6EEG6HHAfWyQTAfkQ5nI_zni4ZmIo_Ns/s2000/image_2025-04-04_10-07-09.png
ហេតុនេះ ភោជនីយដ្ឋាននានានៅវៀតណាម បានសរសេរអក្សរឥណ្ឌាក្នុងបញ្ជីម្ហូបអាហារកាន់តែច្រើន បន្ទាប់ពីភាសាអង់គ្លេស និងចិន ដើម្បីទាក់ទាញភ្ញៀវទេសចរឥណ្ឌា ។ ដូចគ្នានេះ ស្លាកសញ្ញាប្រាប់ផ្លូវនៅតំបន់ទេសចរណ៍វៀតណាម ក៏មានសរសេរអក្សរឥណ្ឌាដែរ ៕