Home Blog Page 558

សមាជិកសភាអាមេរិកជំរុញបង្កើតច្បាប់ហាមផ្តល់ទិដ្ឋាការឱ្យនិស្សិតចិនដោយសារបារម្ភរឿងនេះ

0

សហរដ្ឋអាមេរិក ៖ សមាជិកសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋបានជំរុញឱ្យបង្កើតច្បាប់ហាមនិស្សិតចិនមកសិក្សាបន្តនៅអាមេរិក ដោយសារពួកគេអាចមកធ្វើជាភ្នាក់ងារស៊ើបការណ៍សម្ងាត់ឱ្យរដ្ឋាភិបាលក្រុងប៉េកាំង ។ កន្លងមក ការិយាល័យសហព័ន្ធស៊ើបអង្កេត (FBI) បានចាប់ខ្លួននិស្សិតចិន៥នាក់ ដែលលួ.ច ថតរូបពេលកងទ័ពអាមេរិក និងតៃវ៉ាន់ កំពុងហ្វឹកហាត់បា.ញ់ គ្រាប់ពិតនៅជំរំកងទ័ព «Camp Grayling» រដ្ឋមីឈិហ្គេន ខណៈនិស្សិតចិនខ្លះទៀតលួចបញ្ជូនអាវុ.ធ ពីអាមេរិកទៅឱ្យកូរ៉េខាងជើង ។ ប៉ុន្តែមតិខ្លះថា ការលុបចោលទិដ្ឋាការនិស្សិតចិន នឹងប៉ះពាល់ដល់ការអភិវឌ្ឍបច្ចេកវិទ្យា និងផលប្រយោជន៍អាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaCTELR5DXePBmGyTqz6HJw0JGqHntOEPzPXhHX2vqYT43cpEcwBcXJsK8POpLe3Q3PlZDtxyw9m-Xk5DFJDZQOMzrVPG-qJSl_RrZv6oa5XJD7oXhMqWZg3cqT4O4BO584HdtRnw2T6uXg6aObpSDKmdVt77DsEw_nZnVWUD1mw3KmIVqEHHnKPbgyd3n/s1200/photo_2025-03-18_10-50-41%20(2).jpg
កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានអាមេរិករាយការណ៍ថា លោក Riley Moore សមាជិកសភានៅរដ្ឋ West Virginia បានស្នើបង្កើតច្បាប់មួយឈ្មោះ «Stop CCP VISAs Act» ដែលច្បាប់នេះនឹងហាមនិស្សិតចិនចូលមកសិក្សាបន្តនៅអាមេរិក ឬហាមនិស្សិតចិនចូលក្នុងទីតាំងហាមឃាត់ផ្សេងៗ ។ ការជំរុញបង្កើតច្បាប់នេះ គឺមានសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ (Republican) គាំទ្រ៥នាក់ ព្រមទាំងមានការគាំទ្រពីសមាជិកសភានៅរដ្ឋតិចសាស់ ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdrt3h-HjaIN8BhN-9iZ2EIlDQ3Y5qPhTA5hiNcjKAx9liNfHFkN2W7NwVnFXgIqoBIghUJManYRKFx1R-Ve684s6Nei7n2JqGlUoNOkigoyY2WgIKrzf5g-b2zxoCWoaQT0rtNZB9y5FSRtjarhr8KUW_-Pxr3N9oK_Q8yKLKidaCaksX-23ZfR4WPraJ/s800/photo_2025-03-18_10-50-41.jpg

លោក Moore បាននិយាយកាលពីថ្ងៃទី១៤ ខែមីនា ថា ច្បាប់ដែលលោកស្នើឱ្យបង្កើតនេះ គឺជាការស្នេហាជាតិ ហើយច្បាប់នេះនឹងអាចបញ្ឈប់ការគំរាមកំហែងពីនិស្សិតចិន ដែលទទួលបានទិដ្ឋាការមកសិក្សានៅអាមេរិក ។ ពួកគេបានលួចស៊ើបការណ៍រឿងសម្ងាត់របស់រដ្ឋាភិបាលអាមេរិក ឬលួចបច្ចេកវិទ្យាដ៏ទំនើបពីអាមេរិក ។ ក្នុង១ឆ្នាំ អាមេរិកបានផ្តល់ទិដ្ឋាការឱ្យនិស្សិតចិន ជិត៣សែននាក់មករៀននៅអាមេរិក ហើយលោកសូមអំពាវនាវទៅរដ្ឋសភាទប់ស្កាត់ទង្វើរបស់ចិន ដោយលុបចោលទិដ្ឋាការនិស្សិតចិនទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPdKWEuXP0gX4Dn6FC9uibzko6KtIxSR6kGYfXmtwpHxoeJWq2IKtWZDhqTzJZgrdNN3EspLCot43Ejpdi6VZ-tMwb8RlhmAQ2FArMwUY7V6nj3-_j-8lNlg7l9JFZdc-oFTIjTsUClm40B9HmcoAjhVS1DB2uhpS5QNXYBtzD63kH76RGHTg3LkAwKJxP/s1080/photo_2025-03-18_10-50-41%20(3).jpg

គណបក្សកុម្មុយនិស្តចិនបានប្រឆាំងជាមួយអាមេរិក ប៉ុន្តែអាមេរិកនៅតែផ្តល់ទិដ្ឋាការឱ្យនិស្សិតចិនរាប់សែននាក់ ហើយពួកគេជាភ្នាក់ងារស៊ើបការណ៍សម្ងាត់ ដែលមានរដ្ឋាភិបាលចិននៅពីក្រោយខ្នង ។ ហេតុការណ៍មួយគួរឱ្យចាប់អារម្មណ៍ គឺមាននិស្សិតចិន៥នាក់ រៀននៅសាកលវិទ្យាល័យ Michigan រដ្ឋីឈិហ្គេន បានបន្លំខ្លួនធ្វើជាអ្នកសារព័ត៌មាន និងលួចថតរូបការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរបស់កងទ័ពអាមេរិក ជាមួយតៃវ៉ាន់ នៅជំរំកងទ័ព «Camp Grayling» ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaqrPLim82FHJ77JxYxgjhrVZeGIz8QCT5M5NN2aO-wqZm-FshKYai37JK1zh5OjQZRILB6bagvMk8SBDB1sJ5POQ-myEbFS46hGLyY3jGBwbvuRSncoTh9ZLg5mbZgTotnQiX1ajQEr-DazSf6SOI0MdAM0KCFSRxn5nApK_e8XClSsromJISy4xHEDG1/s1067/image_2025-03-19_10-23-19.png

និស្សិតចិនទាំង៥នាក់ បានមករៀននៅអាមេរិក ដោយសារគម្រោងសហការរវាងសាកលវិទ្យាល័យ Michigan ជាមួយសាកលវិទ្យាល័យ Shanghai Jiao Tong ។ ហេតុនេះ ធ្វើឱ្យសាកលវិទ្យាល័យ Michigan ឈប់សហការជាមួយសាកលវិទ្យាល័យចិន ។ លើសពីនេះ អតីតនិស្សិតចិនផ្សេងទៀតបានលួចមករស់នៅអាមេរិកខុសច្បាប់ និងលួចបញ្ជូនអាវុធពីអាមេរិកទៅឱ្យកូរ៉េខាងជើងតាមរយៈហុងកុង ហើយត្រូវបានភ្នាក់ងារ FBI ចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០២១ នៅផ្ទះក្នុងរដ្ឋកាលីហ្វ័ញ៉ា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVxcKwnyKLKoB-T2wEWFkOnIj7FTIRB5oWEPHdWiJ78UfCTFTKww09FWjtXz3c8gpmN_Z71GwS7tjR5y0SQqMkhvcfSUZysJnArxqO7reRhQ_LUWITiI6kBBw90piOFcwpwPSeRfKhTv9wYWfZOeNhpZ5MP2zYcGT2XAZfinL6Hakq06PfXD1MF4UN-mTR/s1024/image_2025-03-19_10-23-19%20(2).png

ចំណែកស្ថានទូតចិននៅក្រុងវ៉ាស៊ីនតោន បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា ចិនប្រឆាំងដាច់ខាតចំពោះទង្វើបែបនេះ ។ កិច្ចសហការក្នុងវិស័យអប់រំយូរមកហើយនឹងជំរុញដល់ការអភិវឌ្ឍ និងពង្រឹងសម្ត័ន្ធភាពរវាងចិន និងអាមេរិក ។ រីឯសមាគម The Asian American Scholars Forum បានរិះគន់ច្បាប់ហាមឃាត់និស្សិតចិនមករៀនបន្តនៅអាមេរិក សមាគមអះអាងថា វានឹងប៉ះពាល់ដល់អ្នកវិទ្យាសាស្ត្រអាមេរិកកាត់អាស៊ី, ប៉ះពាល់ការអភិវឌ្ឍបច្ចេកវិទ្យា និងផលប្រយោជន៍អាមេរិក ៕

កំពូលថេប្លេតហួវៃ កម្រិត Flagship ជំនាន់ថ្មី HUAWEI MatePad 12X ប្រើប្រាស់ Office ជំនួសអោយកុំព្យូទ័រ Word, Excel , PowerPoint ដំណើរការលឿនជាងមុនធ្វេរដង បំពាក់អេក្រង់គ្មានចំណាំងផ្លាត PaperMatte Display និង ស្មាតហ្វូន AI ជំនាន់ថ្មី Huawei nova 13 Series បំពាក់មុខងារ AI Selfie និង Vlog មកកាន់ប្រទេសកម្ពុជាហើយ!

0

កាលពីថ្ងៃទី 18 មីនា ក្រុមហ៊ុនហួវៃបានសម្ពោធនូវផលិតផល Innovative Product launch ដែលមានដូចជាកំពូលថេប្លេតហួវៃកម្រិត Flagship ជំនាន់ថ្មី HUAWEI MatePad 12X , ស្មាតហ្វូន AI Huawei nova 13 Series និង នាឡិកាសុខភាព Huawei Band 10 ដោយមានការចូលរួមពី អ្នកបង្កើតមាតិការល្បីឈ្មោះ លោក Jerry Thai សិស្សឆ្នើមនិន្ឬិស A លោក ហៅ ហៀង អ្នកគំនូរ Digital អាជីពល្បីឈ្មោះកញ្ញ Lisa Mam ចូលរួមចែករំលែកនូវបទពិសោធន៍ការប្រើប្រាស់ផ្ទាល់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEin5ITKoobdJ4Eb_1m5WDbbMm7nCca473aiNaJquwqNAhdp9nFUADt24r99JsS_fgl7o2kGk8Gmqf7jvJn1oY4Z6b4ouieVyjv3a33ckBkgaB3ucnmrJ3uFLKphkc6KuAc8w76bhbHbZqnt5KYWNb43YXtG4wUbr9mVx-q1GHIhuCT5Sa_fufgAd4-E0pXO/s6000/DSC08606.JPG

សម្រាប់ HUAWEI MatePad 12x មានចំណុចពិសេសជាច្រើនដូចជាសម្រាប់អ្នកប្រើប្រាស់ ៖
ចំណុចពិសេសទី 1៖ ការប្រើប្រាស់ជំនួស Laptop ទៅលើការងារ Office, Word , Excel , PowerPoint ប្រើអក្សរខ្មែរជាង 400ងហ្វុន ដំណើរការដោយរលូនលឿនជាងជំនាន់មុន 60% បើក PowerPoint ទំហំ 1GB ត្រឹម 1 វិនាទី ផ្តល់ជូន ឡៃសិន៍ Office ឥតគិតថ្លៃមួយជីវិតតែម្តងដោយមិនចាំបាច់ចំណាយលុយបន្ថែមលើការទិញឡៃសិន៍បន្ថែមឡើយដោយភ្ជាប់មកជាមួយ Huawei Original Keyboard & Huawei Original Mouse ប្រើប្រាស់ជា សេត ដូច Laptop តែម្តង ដែលមានទម្ងន់ស្រាសស្រាលងាយស្រួលដាក់តាមតាមខ្លួនជាជាងស្ពាយ Laptop ដែលមានទម្ងន់ធ្ងន់ នឹង មានឆ្នំាងសាកធំផងដែរ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHwqCB8RHM2BQCIYCzR0WRFoQ2d3yHCITdgQ_Oor20XrEQLxzVEhzJ6VvsS_KfI_6uhBE9-AqPaat_GEQXuJNjZ1bGIP7Jb9b8vQMSW7sc51eY0_PTgE6PYIuIRPQMPVA_NgfkogrOObeNbTQmUIs98ICJS_jWbTcqD_3NJ2iD9Suf9SVng69le6dKovvh/s6000/DSC08502.JPG
ចំណុចពិសេសទី 2៖ បំពាក់អេក្រង់គ្មានចំណាំងផ្លាត និង មិនប៉ះពាល់ដល់ភ្នែកជំនាន់ថ្មី PaperMatte Display(ភែបផឺមេតឌីសភ្លេ) ដែលមានកម្រិតពន្លឺរហូតដល់ 1000 នីត ផ្តល់កម្រិតបង្ហារហូតដល់ 2.8K ល្បឿន 144ហឺត ជាមួយការប្រើប្រាស់ដោយគ្មានចំណាំងផ្លាត សរសរ ឬ គូរូប ដូចក្រដាស់សៀវភៅ បើនិយាយពីបច្ចេកវិទ្យាអេក្រង់ Paper Matte នេះ គឺមានតែបំពាក់លើ iPad Pro ដែលមានតម្លៃខ្អង់ 2ពាន់ដុល្លា ឯនោះ ! https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3hIVjvHzOkG5i5zJmeGIVpuf9TCLB5_OcsPdyQpZj62rsdGMzF1293D_QULBfiap_6qdDq4FZykpQx0RGxfoGucI4W-jrIMWQCfKPv4lS4Y9gbsJFbpIYrM6VwLApQ3rigl1-erUuHMMzahNMZCmaPURlJozjxp9DiPDcsoh8zuWH4QHbx3J9nWnrW1jO/s6000/DSC08506.JPG
ចំណុចពិសេសទី 3៖ RAM ធំរហូតដល់ 12GB និង បំពាក់នៅថ្មធំរហូតដល់ 10100មីលីអំពែ ចាក់វីដេអូជាប់លើអេក្រង់ជាប់បានរហូតដល់ 14 ម៉ោង ប្រើប្រើប្រាស់ធម្មតាបានរហូតដល់ 3 ឬ 4 ថ្ងៃទៅតាមការប្រើប្រាស់ ងាយស្រួលយកតាមខ្លួនមិនហត់រឿងសាកថ្ម ជាពិសេសភ្ចាប់មកឆ្នាំងសាកល្បឿនលឿនរហូតដល់ 66W មានរូបរាងប្រណិត ពណ៍ទាក់ទាញ និង ស្តើង ជាង iPad Air (អាយភែទអ៊ែរ)ទៅទៀតនឹងគឺត្រឹមតែ 5.9mm តែប៉ុណញនោះ សាកសមបំផុត សម្រាប់កាងារយកទៅខាងក្រៅ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyVpBXSHgi30VWbprYap3xZ1Rl_E_YSH7XlDjZNAXRTlqnJHWMznnuAFyVffcnyc2dRBK8-rdPAY6lJlmtA3RbOwpFZ_HGqj1PYzQAtCclMyGeu6iXjRYWImdYPV-QtUepzqeVooal22GfZ6lRHvPPzCH6pslHYJUPfWjsS6taeym8pK-MXETh_xrRntfp/s6000/DSC08517.JPG
ចំណុចពិសេសទី 4 ៖ ផ្តល់ជូននៅកម្មវិធីគូរគំនូរបែបឌីជីថលបែបអាចជីពគឺកម្មវិធី GoPaint (ហ្គូភែន) ឥតគិតថ្លៃមួយជីវិញ ដែលមុខងារអាជីបដូចទៅនឹងកម្មវិធីគូររូប ProCreate (ប្រូគ្រីអេត) នៅលើ iPad តែនៅលើ iPad អ្នកទំាងអស់គ្នាតម្រូវអោយទិញទើបអាចប្រើបាន បើនិយាយពីប៊ិចឆ្លាតវៃ Huawei M-Pencil ជំនាន់ទី 3 ដំណើរការដោយរលូនជាមួយច្ចេកវិទ្យា Nearlink (នៀរលីង) លឿនជាង Bluetooth 6 ដង នឹង កម្រិតសង្កត់ រហូតដល់ជាង 10000+ Pressure Level កម្រិតសង្កត់ខ្លំាងជាង Apple Pencil Pro (អេបផលផែនសលប្រូ) រហូដល់ជាងជាង 50% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn0UX2UVgJXwgjh1hmn92c8zsLoFv4-YzKY0AVyTNDDBV1yKuqQ2SalMjOb4f6NHscXMQJMwxXEap7yg_ZY0kRr8l7NaMFjOzKUCJS143HJDGQlAzLBWVLuaUZu2Jt2I1ogbZJlOZc6zk262GbT7LZ0hIv_qUxU81m0_V38ZVuLyznsXlj-Lawr23GLbH0/s6000/DSC08534.JPG
សម្រាប់អតិថិជនអាចធ្វើការជាវនូវ Huawei MatePad 12X តម្លៃលក់ផ្លូវការ 599ដុល្លា ដោយទទួលបានកាដូជាច្រើមានតម្លៃជាង 300ដុល្លា មានដូចជា Huawei Original Smart Keyboard ប្រើបច្ចេកវិទ្យា Nearlink មានតម្លៃ $129, Huawei Original Bluetooth Mouse មានតម្លៃ $39 , ផ្តល់ជូនកម្មវិធី Office , កមវិធី GoPaint និង Huawei Notes ឥតគិតថ្លៃមួយជីវិតតែម្តង នៅការដូរ Surprise គឺថែម $1 ទទួលបាន Huawei Band 10 ដែលមានតម្លៃ $39 និង ថែមត្រឹម $50 ទទួលបាន Huawei Original M-Pencil ជំនាន់ទី 3 ដែលមានតម្លៃដើមរហូតដល់ $129 ! https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBLuqv3FK5NDrF17uvX4K9L39JZinZepwmJMjpcmjF6EF6H_lv9ZqV3hbkm-GuMB-b5CVHymQz2TqQI_X5NlGnc1UOULZ_yvBLILdNQY8msXOEYYsSUCXboGMugwGST7t_-wbJTJWwyUn4vcRgbRpQO0tuE2LiZYvHh_f_eetRBoptM6TXg1pCB8SqELQv/s6000/DSC08536.JPG
ក្រុមហ៊ុនក៍បាមនាំយកមកនូវ Huawei Nova 13 Series ផ្តោតលើមុខងារ AI Selfie , AI Portrait , មុខងារថតវីដេអូ Vlog កម្រិត 4K តម្លៃចាប់ពី 300ដុល្លាជាង និង Huawei Band 10 នាឡិកាសុខភាពតាមដានដំណេក និង មុខងារហែលទឹកជម្រៅ 50ម៉ែត តម្លៃចាប់ពី $39 មកកាន់ទីផ្សារប្រទេសកម្ពុជាផលដែរ ។

ឆ្មាយន្តអាចផ្តល់សេវាបម្រើដល់អតិថិជនកំពុងពេញនិយមខ្លាំងនៅជប៉ុន

0

ប្រទេសជប៉ុន ៖ បច្ចុប្បន្ន ប្រទេសជប៉ុនខ្វះខាតកម្លាំងពលកម្មជាច្រើនផ្នែក រហូតធ្វើឱ្យក្រុមហ៊ុននានាព្យាយាមបង្កើតគោលការណ៍ថ្មីដើម្បីលើកទឹកចិត្តបុគ្គលិកឱ្យធ្វើការជាមួយក្រុមហ៊ុនយូរអង្វែង ខណៈក្រុមហ៊ុនខ្លះជួលបុគ្គលិកបរទេសមកធ្វើការ ដោយសារអត្រាកំណើតនៅជប៉ុនធ្លាក់ចុះខ្លាំងធ្វើឱ្យចំនួនមនុស្សចាស់កើនឡើង ។ នៅតាមភោជនីយដ្ឋានជាច្រើនក៏ខ្វះបុគ្គលិកដែរ ដូចជា ៖ ផ្នែករត់តុ ទើបភោជនីយទាំងនេះប្រើប្រាស់ឆ្មាយន្តរត់តុជំនួសមនុស្ស ដើម្បីកាត់បន្ថយការចំណាយដើមទុន និងដោះស្រាយបញ្ហាខ្វះកម្លាំងពលកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqsodAxOZLkh8Vd9JBYhzUo6oXuQ9DVKw3qVaE76Nx8zHv7giFx2K06rYY-zi_HE00SN-k2VzGvLz_hfa0GPCle5HiJQk_zKZieZX0K1dEI8IZOZZvW8s63Ro8pC6yytxuPsHM-Hhkzfxsmkh0P9oL1Ku5IZmh_WV00Pa-vwlq1QZuqJM703LOFHEw5UVR/s2200/image_2025-03-19_08-54-11.png

ការប្រើប្រាស់ឆ្មាយន្តលើកម្ហូបអាហារក្នុងភោជនីយដ្ឋានជប៉ុន មិនមែនជាការប្រើប្រាស់បណ្តោះអាសន្នទេ ប៉ុន្តែភោជនីយដ្ឋានទាំងនេះនឹងប្រើប្រាស់ឆ្មាយន្តយូរអង្វែង ។ វាបង្ហាញឱ្យឃើញពីការផ្លាស់ប្តូរក្នុងផ្នែកសេវាកម្មអតិថិជន ដែលយកគ្រឿងយន្តមកធ្វើការជំនួសមនុស្ស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_D9ERwrWeXq6He31eeSEf6BSE82q87F-qxot1coteoDcxtNJXmCxRSc6W1o6NJ7vAzM3DogD-WOSmohe7GF3ZFvZHaXQ6vZjNAESkZjrQm094OQeEag0Lm1Hd4UkreL8iveVsN0IXT9buAzycROePZS8cow0FEiZj034hcUpGVCQSi9JgYpSqk0N96XTp/s1200/photo_2025-03-18_16-10-21.jpg
ក្រុមហ៊ុនស្រាវជ្រាវ Fuji Keizai Co. សន្និដ្ឋានថា នៅឆ្នាំ២០៣០ ជប៉ុននឹងប្រើប្រាស់មនុស្សយន្តច្រើនក្នុងផ្នែកសេវាកម្មអតិថិជន ឬលើសឆ្នាំ២០២៤ រហូតដល់៣ដង ដោយសារជប៉ុនខ្វះខាតកម្លាំងពលកម្មខ្លាំង និងកំណើនពលរដ្ឋអាយុច្រើន ។ នៅឆ្នាំ២០៤០ ជប៉ុននឹងខ្វះខាតកម្លាំងពលកម្ម រហូតដល់១១លាននាក់ ជាពិសេស ផ្នែកសេវាកម្ម និងការថែទាំមនុស្សចាស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP-9iGvOWkL75aMMgIvFEOsBHAekM1pgBDgMJyeJoNm8bsQXoLF-VcRvNJjx5DufETXqrUzmf_1QkYtX6E191QHn8DncMpn95EEpt8BtJPhUO-43rC0s5rqAfepsaLoX0cDOre2xB4xPRlZ748mFm680vuQWIXMhicRQzPoRNCGkU3tqe-KcDNUTHCkk_D/s800/image_2025-03-19_08-54-13%20(2).png
Service Robots ឬមនុស្សយន្តផ្នែកសេវាកម្ម កំពុងក្លាយជាដំណោះស្រាយបញ្ហានេះ ដោយសារវាអាចធ្វើការដដែលៗ មិនចេះនឿយហត់ ហើយវាអាចធ្វើការជាមួយមនុស្សបានល្អទៀតផង ។ មនុស្សយន្តទាំងនេះពុំបានដណ្តើមការងារមនុស្សទេ ប៉ុន្តែវាជួយបំពេញការងារដែលខ្វះខាតកម្លាំងមនុស្ស និងបង្កើនប្រសិទ្ធភាពការងារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEin1Gr43au02LpuaxyDtBlJsx6SPb_W5ltD-ksw4e933pgbqcvNoJicGkY99UWkmLe8QGZGKB-tbvxXm1NByw0zYQIcWW3lCRffgkWkI69dcUEz3x-2ljxyxZvF1rx27c5ot2JVocn2FJLsWP2CfcfLfuw5Crf3pr0F5cg7X3iP08BhRKBoWnOVYt-3nJQQ/s800/image_2025-03-19_08-54-13.png

Skylark Holdings គឺជាភោជនីយដ្ឋានដ៏ធំបំផុតនៅជប៉ុន បានប្រើប្រាស់មនុស្សយន្តជាច្រើនគ្រឿងក្នុងភោជនីយដ្ឋាន គឺមានមនុស្សយន្តជាង៣,០០០គ្រឿង សម្រាប់ប្រចាំការនៅភោជនីយដ្ឋានធំ និងមនុស្សយន្តជាង២,០០០គ្រឿងទៀត ប្រចាំការនៅភោជនីយដ្ឋានទូទាំងប្រទេស ។ ការប្រើប្រាស់មនុស្សយន្តធ្វើឱ្យភោជនីយដ្ឋាននេះអាសន្សំសំចៃប្រាក់ រហូតដល់ជាង៣ម៉ឺនដុល្លារអាមេរិកក្នុង១ឆ្នាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQCZqQi_jzG4b2kPWpnHIyou_r5BxCCZQxK08xEYHYhX3zUXwkAXAco3yc-YGIMjJzJNU_bfF4ND-m7HupwwdpS_AVY7VrniFCrF7KxWepwjnJPKfopESFS9qE7ici6Ek8UA0L8WBgfnAYlr6iDUhTNHQW2Vs5_E3KL-F7sQnnWD1L7vueQ6EcMnSOdyV7/s762/image_2025-03-19_08-57-44.png
លើសពីនេះ មនុស្សយន្តសេវាកម្ម មិនមែនសម្រាប់ប្រើប្រាស់ក្នុងភោជនីយដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែគេបានប្រើប្រាស់វាក្នុងផ្នែកថែទាំមនុស្សចាស់ផងដែរ ស្របពេលរដ្ឋាភិបាលជប៉ុនសន្និដ្ឋានថា ជប៉ុននឹងខ្វះបុគ្គលិកថែទាំមនុស្សចាស់ រហូតដល់៥៧ម៉ឺននាក់ នៅឆ្នាំ២០៤០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtlmBOd1r53qHI_fMgeVIPYTrHEu-ckneYGQq6VtFtrqZPakzkyo0ZpHLzmFJ92MznHckY45m39S21kUqvJ8EDjc6NjUPTldLpP_EaElGN8OUbQ98RmTmWNj7Ngi4K2rnpvgKhmJiUSQhsYhyX2jnRF9n39fSS2r2Ex9TR1ckP6_kw8V_O025Q9Gucs2If/s1200/image_2025-03-19_08-59-17.png

កន្លែងថែទាំមនុស្សចាស់ ឈ្មោះ Flos Higashi-Kojiya នៅទីក្រុងតូក្យូ បានប្រើប្រាស់មនុស្សយន្ត Hug ដើម្បីជួយមនុស្សចាស់ដែលអង្គុយលើរទេះ ឱ្យក្រោកឈរឡើងដោយគ្មានគ្រោះថ្នាក់ ហើយមនុស្សយន្តនេះត្រូវបានបំពាក់បច្ចេកវិទ្យាតាមដានការសម្រាករបស់មនុស្សចាស់ ៕

ឆ្នេរសមុទ្រដ៏វែង និងស្រស់ស្អាតក្នុងតំបន់អាស៊ីនេះ តើឆ្នេរមួយនេះមានចំណុចទាក់ទាញអ្វីខ្លះបានជាទទួលងារជាឆ្នេរល្អស្អាតជាងគេ?

0

ប្រទេសបង់ក្លាដែស ៖ Cox’s Bazar គឺជាឆ្នេរសមុទ្រវែងជាងគេបំផុតលើពិភពលោក ដែលមានប្រវែងរហូតដល់១២០គីឡូម៉ែត្រ ស្ថិតនៅប្រទេសបង់ក្លាដែស ។ ឆ្នេរសមុទ្រនេះលាតសន្ធឹងតាមឈូងសមុទ្របេនហ្គាល់ នៅទីក្រុង Cox’s Bazar គឺដាក់ឈ្មោះតាមអ្នកបើកនាវាអង់គ្លេសម្នាក់ឈ្មោះ Hiram Cox ក្នុងសម័យអាណានិគម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP7I5smtKVhw_lspRLPZhL_fu9jmEg4Gn4ZcLp75upxyQD7y9zn2l3VmyzrETG9e_bznlro2taexLWcy0K9BRgkZEXYh8Bqlq4ojRIo0nNyW2WWJT_9OPLTJh4x7ntxGJcezkwYF-s8IlPsUhMvOuWxwNZr8BwCGY0qwJIFh-396twN08EyH0y3IvqoGD9/s1344/image_2025-03-19_08-49-25.png

ឆ្នេរសមុទ្រ Cox’s Bazar មិនត្រឹមតែមានប្រវែងវែងបំផុតលើពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវាមានចំណុចទាក់ទាញជាច្រើន ដូចជា ៖

១-ឆ្នេរខ្សាច់ពណ៌មាស លាតសន្ធឹងឆ្ងាយដាច់កន្ទុយភ្នែក ៖ ឆ្នេរសមុទ្រ Cox’s Bazar ល្បីល្បាញខ្លាំង ដោយសារមានឆ្នេរខ្សាច់ទន់ល្មើយ ពណ៌មាស និងវែងដាច់កន្ទុយភ្នែក ។ ទិដ្ឋភាពទឹករលកសមុទ្រ និងថ្ងៃលិចនៅទីនេះ ត្រូវបានគេចាត់ទុកថា គឺជាកន្លែងមើលទេសភាពដ៏ស្រស់ស្អាតបំផុតនៅប្រទេសបង់ក្លាដែស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ9kdvQ-QySFyVN0CUVOWCYs6KcDVJNMlpI-_f2CFZAWEsml8lA58V1Wm4vd24vwt1XjAUPC-opVcKPNAcLcKcW4PmgTFF6vufpJzp9bxBFDkzYUikoPDEZKomhP_ZYIfXw8X0LNYsNAvATkQ8ZOATuKL7_0ZHYbo0JFnxvy_789D6zWesBMP06d_RqtWD/s1280/image_2025-03-19_08-49-26.png

២-គោលដៅទេសចរណ៍ដ៏ពេញនិយម ៖
-Laboni Beach ៖ គឺជាឆ្នេរខ្សាច់ដែលមានភ្ញៀវទេសចរបរទេសមកកម្សាន្តច្រើនបំផុត និងមានហាងលក់វត្ថុអនុស្សាវរីយ៍https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfpCOYeg8JyTIl9YH8HzfnzQBXS0TqITUI7cGTm7x-rv4Nt8tAnDTYkbMWd80fcsPrlbIf_zSEFDovQqR8NLyp2ikuUaXGrM_PqYBbCD6ufVbeWWhskVeN9_UYV8hjU4JjBqvxxmjjJLjHLn4G1y3IHEHi9bAgfSAMxAOUP3OBeYMkGw6my_sVoaj7eAYH/s1000/image_2025-03-19_08-49-27.png

-Himchari National Park ៖ គឺជាឧទ្យានជាតិមានទឹកជ្រោះ និងកន្លែងឈរមើលទេសភាពយ៉ាងស្រស់ស្អាតhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIvrWbYl9V7eDPFMqAwlkezVf0rSv2uh-DoaoP_VicSVDdfakLEQOamo4GsE7gtvqbKi67H0DCRAQEZ7WE_vCFv9U-4XE8eydrXiiQn0qbpAGQG9NcfNDf7osFV_bq5mT9bYt4J8CuSo7ThSZxtOeWx5YGTvVmQew52ah0DkXeXwAVPBwerhgm-i3mUY4V/s1024/image_2025-03-19_08-49-29.png

-Inani Beach ៖ គឺជាឆ្នេរខ្សាច់មានថ្មធម្មជាតិ និងទឹកសមុទ្រថ្លា ដែលជាកន្លែងសម្រាកលំហែកាយដ៏ល្អបំផុតhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw-ICr6ON-wt2eFjI-tB70rb1myfFET_qn4ahnKOmwS9hGjBg4N_DMCfpRf2IW_ZELbOJyFpNxr0P2S6aHaXL47WRSrKz1RA3q0IIw0jIrYFQ42AYxoB4zVgXFbA96Vmls2eB26rKsQ_XLBZi5ZFlODA20Xe6m3sh1X5kkTJqyO8foA52ye0S7BDZoewfz/s1024/image_2025-03-19_08-49-28.png

-Saint Martin’s Island ៖ គឺជាកោះផ្កាថ្មតែមួយគត់របស់បង់ក្លាដែស ព្រមទាំងមានទឹកសមុទ្រថ្លា ប្រកបដោយបរិយាកាសស្ងប់ស្ងាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE1FL_f8QVFg4dqyxJOGNHYsccvyhoUTcHyMyBcWQ3rode0diXljnZPIVnJnCm9-mYu_rjjrS1RjZEF-Vha5NNbJMVcdy0tk7pZyEyRBKaqJBiy6-PiTc5GTGHlBESO-NQIVjJVhuEJudak_h50TEERQ2dhQa6wx9sfv07R6QmVaSERkGvStUC4URdgn28/s3840/image_2025-03-19_08-49-29%20(2).png

៣-កន្លែងមើលព្រះអាទិត្យលិចដ៏ស្រស់ស្អាត ៖ ឆ្នេរសមុទ្រ Cox’s Bazar គឺជាកន្លែងមើលព្រះអាទិត្យលិចដ៏ស្រស់ស្អាត ក្នុងចំណោមកន្លែងផ្សេងៗនៅតំបន់អាស៊ីខាងត្បូង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYxqlmFtMpfUJ9Rl6RwNvE6tLrV1gW5kNdychig5vrSHKjvLs8biPTLLF7MM6qljsD8nhGUF3OX7Bi_QWSjdwESC4q0jqW2bFeJBNeAp-i8PKICjLarxcDx0VTmxArAfRL2uDEW-9-lVbxFggtVOVXJMULp5HdE2kqAaoimL3j3imG1QeGEYMknfc7yk23/s1920/image_2025-03-19_08-50-16.png
៤-តំបន់វប្បធម៌ និងមានអាហារសមុទ្រឆ្ងាញ់ៗ ៖ បង់ក្លាដែសមានអាហារសមុទ្រស្រស់ៗ ដូចជា ៖ បង្កង Lobster, មឹកអាំង, សម្លត្រី និងអាហារសមុទ្រជាច្រើនមុខទៀត ដែលបង្ហាញពីភាពលេចធ្លោក្នុងតំបន់នេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvh1Nj8gfPcZrm8vQfW0V7oGR43mhKg5LWrjRumPAKaIbkZ9QKDNvGjDtilDZCT3uJ1DdXN4GDPMKnETBK0BIiXOl6nk3ZM1Yf5EffnMiC7ZIfYdqdhb5mmRPS6g4WhZ7ck1voOLt82PJFQ5XfXpSHDiig8TiAwAofTwhWSQ0f2nqdHpC2bwvN6FdtpqeA/s686/image_2025-03-19_08-50-17.png

ឆ្នេរសមុទ្រ Cox’s Bazar គឺជាគោលដៅទេសចរណ៍ដ៏សម្បូរបែបមួយសម្រាប់អ្នកចូលចិត្តឆ្នេរសមុទ្រ និងចង់បានបរិយាកាសធម្មជាតិ ។ ឆ្នេរនេះមានប្រវែងរហូតដល់១២០គីឡូម៉ែត្រ ព្រមទាំងមានទេសភាពដ៏ស្រស់ស្អាត អាហារសមុទ្រឆ្ងាញ់ៗ និងវប្បធម៌ក្នុងតំបន់មានមន្តស្នេហ៍ ធ្វើឱ្យវាក្លាយជាតំបន់ទេសចរណ៍ដែលលោកអ្នកពុំគួរមើលរំលងពេលទៅដល់ប្រទេសបង់ក្លាដែស ៕

ជប៉ុនផលិតថាមពលអ៊ីដ្រូសែនពីលាមកគោដែលមានប្រសិទ្ធភាពស្មើប្រេងឥន្ធនៈ និងពុំប៉ះពាល់បរិស្ថាន

0

ប្រទេសជប៉ុន ៖ អាហារ និងផលិតផលផលិតពីទឹកដោះគោ ស្មើជាងពាក់កណ្តាលដែលលក់នៅទីផ្សារប្រទេសជប៉ុន គឺមានប្រភពពីកោះហុកកៃដូ ដែលផ្ទៃដីប្រមាណ២០% របស់កោះនេះបានចិញ្ចឹមគោរាប់លានក្បាល ។ បច្ចុប្បន្ន រដ្ឋាភិបាលជប៉ុនផ្តោតលើការផលិតថាមពលអ៊ីដ្រូសែនពីលាមកគោនៅកោះហុកកៃដូ ដោយសារការប្រើប្រាស់ថាមពលអ៊ីដ្រូសែនមានប្រសិទ្ធភាព និងពុំប៉ះពាល់បរិស្ថាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfEJOR4D8JrVJqcjCOPgnJeE4gJ5mitycNrNUnQ1JSm77F_WIFGnxurRczMFs8P-y69E1nLNJiTFg2TjSt-lvwp8RyPxjxCYDjcWuFqpaPB7fZtt9L3ozT7_06mCKX8rAqXO-dEjSDJM3cnAZK_aSc9HYuQNx8XuZ7z_gn3Aq-bI7g71rI8IOoPyTMurS6/s686/image_2025-03-19_08-43-34.png
ទីក្រុង Shikaoi នៅកោះហុកកៃដូ មានសក្តានុពលខ្លាំងក្នុងការផលិតថាមពលកកើតឡើងវិញ គឺថាមពលអ៊ីដ្រូសែន ដោយសារទីក្រុងនេះចិញ្ចឹមគោច្រើនជាងគេ ។ លាមក និងទឹកនោមគោនៅតាមកសិដ្ឋាន ត្រូវបានប្រមូលទៅដាក់ក្នុងម៉ាស៊ីនកិនរបស់រោងចក្រ បន្ទាប់មក គេក៏យកលាមក និងទឹកនោមគោចេញពីម៉ាស៊ីន ហើយវាក្លាយជា Biogas ។ គេក៏បំលែង Biogas ជាសារធាតុមេតាន សម្រាប់ធ្វើជាវត្ថុធាតុដើមសំខាន់ក្នុងការផលិតថាមពលអ៊ីដ្រូសែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxc-TxjYv-uUswsJ6g1kzak4oExbBRxOpdktg7vBI1BBxp5SIbL-mYCwEDmO1tZJwfNKYPj5r-UpfwQrKWaDSnegqEtV8N9NQf2Ni2h1OGvsGIXn9kNyn14ovZzQ08hNueoNj9g1WEI0jLqVqGtnj1-ORvUKNhlzlcUoko-60Hm45Rkp1CfJpp-ZpTDc-y/s1280/photo_2025-03-18_09-43-33.jpg

ថាមពលអ៊ីដ្រូសែនដែលផលិតចេញពីរោងចក្រនៅទីក្រុង Shikaoi គឺសម្រាប់ប្រើជាមួយយានយន្តនៅកោះហុកកៃដូ ប្រមាណ២៨គ្រឿងក្នុង១ថ្ងៃ ប៉ុន្តែយានយន្តភាគច្រើនរបស់កសិករនៅហុកកៃដូ នៅតែប្រើប្រាស់ប្រេងឥន្ធនៈ ។ យានយន្តប្រើប្រាស់ថាមពលអ៊ីដ្រូសែន គឺសម្រាប់តែក្នុងកសិដ្ឋានប៉ុណ្ណោះ និងទទួលបានប្រយោជន៍ពីថាមពលអ៊ីដ្រូសែនទាំងស្រុង ពីព្រោះវាអាចកាត់បន្ថយការបញ្ចេញជាតិពុល ១០០% ក្នុង១ថ្ងៃ ។ បើកសិដ្ឋានប្រើប្រាស់ថាមពលអ៊ីដ្រូសែនពុំអស់ គេនឹងយកវាទៅផលិតជាអគ្គិសនីនៅកន្លែងចិញ្ចឹមត្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZWCkUfn4PrP5WjGZGv1dfpN2Mf2jHpDMhaGmhqClLj8Fw3I474BhQDZjYdTF2W0YIWSg8IflN-wrnRQleSh4GdKgHfAYAlFtuI3joaeGNgDD90WTIYdHaK3WrvaEAn4pP6diaYdpiW83GYjXmsfJ_gx-fdq55aH3n62-REQT7LEt9rreE5stRUHPydmra/s1280/photo_2025-03-18_09-43-34.jpg

ការផលិតថាមពលអ៊ីដ្រូសែនពីលាមកគោ នៅទីក្រុង Shikaoi របស់កោះហុកកៃដូ គឺជាគម្រោងគាំទ្រដោយរដ្ឋាភិបាលជប៉ុន ដែលជំរុញឱ្យផ្លាស់ប្តូរលាមកគោទៅជាថាមពលអ៊ីដ្រូសែន ។ រដ្ឋាភិបាលជប៉ុនមានគម្រោងបង្កើនការប្រើប្រាស់ថាមពលអ៊ីដ្រូសែនឱ្យបាន៦ដង ឬស្មើ១២លានតោន នៅឆ្នាំ២០៤០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghKZXN-HhJS-4Rt2ZIkYZYIJUVpyTbLXx6V77yGa8l30F-PKbl6_vKoMIJ4hQhT7hA2sT1KN1Zp-f-RhkwL5V9xyPxsZf1mdB_fXExEsi3SyadVmifrebAu4Hv0Zp_wCw12v0o8_ePsva7h-XtxY-1QETYEEHAkcsQQl5tmrCb3hqf9qiIBHai30inRgep/s1280/photo_2025-03-18_09-43-32.jpg

គួរបញ្ជាក់ថា ថាមពលអ៊ីដ្រូសែន គឺជាការយកឧស្ម័នអ៊ីដ្រូសែនមកប្រើប្រាស់ជាប្រេងឥន្ធនៈក្នុងគ្រឿងម៉ាស៊ីនយានយន្ត ឬប្រើប្រាស់រួមគ្នាជាមួយប្រេងឥន្ធនៈ ។ ការប្រើប្រាស់ថាមពលនេះពុំបំពុលបរិស្ថានដូចការប្រើប្រាស់ប្រេងឥន្ធនៈទេ ហើយវាជាជម្រើសថ្មីសម្រាប់ប្រើប្រាស់ជាមួយរថយន្តដឹកទំនិញ ពេលប្រេងឥន្ធនៈឡើងថ្លៃ ។ រថយន្តដឹកទំនិញបច្ចុប្បន្ន ដូចជា ៖ រថយន្ត Toyota និង Hino ត្រូវបានផលិតឡើងសម្រាប់ប្រើប្រាស់ថាមពលអ៊ីដ្រូសែន ដើម្បីកាត់បន្ថយបញ្ហាបរិស្ថាន ពិភពលោកក្តៅ និងការខ្វះប្រេងឥន្ធនៈ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb-1l6toqfmWik-SkoFYo7o-FywvDv4itr6EjnSOmlrf502nxIPZ9Zwx3d8kLrrACzUkYh4-YIv1GHToVvm9sKoTabliFDZxKJvYSuSRA5OjhJ3D0GuVfYM8LyeVWE7vkI3jU7g1mJwPnAPYdw61AATOFygyTq-s6BIfouXFLv6JsWn1zJlrrZYJfutNjJ/s1280/photo_2025-03-18_09-43-35.jpg

ថាមពលអ៊ីដ្រូសែនមានគុណសម្បត្តិ ដូចជា ៖ ជាថាមពលស្អាត, ការប្រើប្រាស់ស្មើនឹងថាមពលប្រេង និងអាចប្រើប្រាស់បានច្រើនផ្នែក ។ ប៉ុន្តែវាក៏មានគុណវិបត្តិផងដែរ ដូចជា ៖ ការផ្ទុកថាមពលអ៊ីដ្រូដែនក្នុងម៉ាស៊ីនយានយន្ត នៅតែមានបញ្ហា, សុវត្ថិភាពការប្រើប្រាស់ថាមពលអ៊ីដ្រូសែនជាមួយយានយន្តមានកំណត់ និងមានតម្លៃថ្លៃ ៕

មហាសេដ្ឋីអាមេរិក Elon Musk នឹងបញ្ជូនមនុស្សយន្តទៅជាន់លើផ្ទៃភពអង្គារ នាចុងឆ្នាំ២០២៦

0

សហរដ្ឋអាមេរិក ៖ សារព័ត៌មានបរទេសបានរាយការណ៍កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ថា មហាសេដ្ឋីអាមេរិក និងជាម្ចាស់ក្រុមហ៊ុន SpaceX លោក Elon Musk បានបង្ហាញពីគម្រោងបញ្ជូនមនុស្សយន្តទៅជាន់លើផ្ទៃភពអង្គារ និងគម្រោងរុករកភពអង្គារ នាចុងឆ្នាំ២០២៦ ដោយប្រើប្រាស់យានអវកាស Starship ។ បើបេសកកម្មដំបូងទទួលបានជោគជ័យ លោកសង្ឃឹមថា នៅឆ្នាំ២០២៩ លោកនឹងអាចបញ្ជូនមនុស្ស និងយានអវកាសរបស់ក្រុមហ៊ុន SpaceX ទៅចុះចតលើភពអង្គារ បើទោះលោកធ្លាប់គិតថា ឆ្នាំ២០៣១ គឺជាពេលវេលាល្អជាងក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXl_JwqKA2tqe79xQ9MA-YTOJIKGf88uAX11ahFGPVE7t_Ohii7Bbq9u2oQlHGav5MnRW69Zgt_-FB3oh_dh-WLVfF41qVeSpItDzhWd8TANwGgSlGQwX6Vs5D-EAeeeVixfb1KorST9zrd6bR6Nw-b9ya8_5XJdFQSodF0JzG5imYerZ0rGU4Z5215LJw/s1801/image_2025-03-19_08-39-25.png

ការព្យាយាមរុករក និងបញ្ជូនមនុស្សយន្តទៅកាន់ភពអង្គាររបស់លោក Elon Musk គឺស្របពេលយានអវកាស Starship របស់លោក ត្រូវបានមហាជនរិះគន់ក្រោយការសាកល្បងបង្ហោះបរាជ័យជាច្រើនលើក នាពេលកន្លងមក ។ កំទេចកំទីយានអវកាស Starship បានធ្លាក់មកលើផែនដីដូចអាចម៍ផ្កាយ ហើយគេអាចមើលឃើញកំទេចយានអវកាសនេះធ្លាក់នៅតំបន់ជាច្រើន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNwYbIo3oR_rUolk-DfM3B8ZeNhj8SYk40ecnhHKvQp5fwXEwTJsost5na2QfRnY3Boj2bwNR7tz3Vr0jn2WQanv__fWFoBKI6mCDyYekAjnOXSyOBM7S83ULIIJ3W4es5Gw559tITi2gH8Y6BMn_Jp3-BEPK-N_btXw3c273t2Yg9tzNNNSAdXdJeI3_N/s3600/image_2025-03-19_08-39-27.png
Starship គឺជាយានអវកាសមានទំហំធំបំផុត និងមានកម្ពស់១២៣ម៉ែត្រ បើធៀបនឹងយានអវកាសផ្សេងៗ ដែលក្រុមហ៊ុន Space X បានផលិត ។ ការផលិតយានអវកាសនេះឡើង គឺលោក Elon Musk មានគោលដៅសម្រាប់ការធ្វើដំណើរទៅរុករកភពអង្គារ ដែលលោកបានគិតតាំងពីឆ្នាំ២០១៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXlKDlpzEzJOmX8D2osy33KoAxZydQE8t2UV6Hv2w4_t-UEeuS8S5Mt-ibYKUYWzroguxq3MgL_XLa6qJEID2K9Rf0K9-8ZuKIIPUFxOI4ygy-nX6Y9AskSPcoC6qyGZDXbg4GOhCHHRGM-5GOCgGZEiXrvw-V3vfBPONly7Gd_1iSaQZfhRjRYdYY_Fex/s1600/image_2025-03-19_08-39-33.png

ក្រៅពីគម្រោងរុករកលើភពអង្គារ លោកនឹងបញ្ជូនមនុស្ស Optimus ដែលផលិតដោយក្រុមហ៊ុន Tesla ទៅជាន់លើផ្ទៃភពអង្គារ ផងដែរ ។ មនុស្សយន្ត Optimus ទើបតែបានបង្ហាញកាលពីឆ្នាំ២០២៤ ហើយលោក Elon Musk និយាយថា មនុស្សយន្តនេះនឹងអាចជួយមនុស្សធ្វើកិច្ចការផ្សេងៗក្នុងជីវិតប្រចាំថ្ងៃ ។ វាមានតម្លៃចាប់ពី២ម៉ឺន ទៅ៣ម៉ឺនដុល្លារក្នុង១គ្រឿង សម្រាប់អតិថិជនដែលចង់ទិញវាធ្វើជាជំនួយការដ៏ឆ្លាតវៃនៅផ្ទះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJeDdXh64CzpPiR-dcyR_Tdwxy38iOg4ZHEKlNdteoC7bYJfllKY0DtE2gdL1ecRm1EcLWNpm3Iwh4i3mA47teQa_DNYmWVvplNFIw9PppDwFDSgbKgKAM2-xDPAUA0cgF02the26LDs8635_7ZwQ844hhQOfANQ7C7rn93I-xRwjFu3HjABt1Z2INWaIH/s3000/image_2025-03-19_08-39-35.png
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមីនា កន្លងមក គឺជាខួបលើកទី២៣ឆ្នាំ ដែលលោក Elon Musk បានបង្កើតក្រុមហ៊ុន SpaceX នៅឆ្នាំ២០០២ ដើម្បីធ្វើយានអវកាសតាមក្តីសុបិនកាលពីក្មេងរបស់លោក ។ លោកចង់បង្កើតគម្រោង Mars Oasis គឺការតាំងមូលដ្ឋានលើភពអង្គការ ប៉ុន្តែដោយសារប្រព័ន្ធដឹកជញ្ជូនតាមអវកាសកាលពីមុនត្រូវចំណាយប្រាក់ច្រើន ទើបលោកបង្កើតក្រុមហ៊ុន SpaceX ដើម្បីកាត់បន្ថយការចំណាយសម្រាប់ដឹកជញ្ជូនសម្ភារៈតាមយានអវកាស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdDXRz6V8bubltq7qHCj_gK8mJr-EeBR09rUjgSw6QNeSRCyZjDth0Cqm8n2hkc-kxgk7PliiO4_8w5X_ThCsiObRYWp5BQ0Cx9IreVd1D1afxt7-vzBz6P1SEelAjjPmlrSTiT9wDpLUa3SrtzUhhZNLmxj_ysWBhpTsrRrh-u7XcymBUABt9cdOAbyIu/s1200/image_2025-03-19_08-39-37.png

លោកបានបង្កើតយានអវកាស Starship សម្រាប់ដឹកជញ្ជូនសម្ភារៈទៅតាំងមូលដ្ឋាននៅភពព្រះច័ន្ទ និងភពអង្គារ ព្រមទាំងពង្រីកបណ្តាញផ្កាយរណប Starlink ប្រភេទថ្មីឱ្យធំជាងមុន ៕

ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហាញពីការប្រកួតបវរកញ្ញាម្តងទៀតខណៈថាមានរឿងអ្វីជាប់ពាក់ព័ន្ធនឹងថៃនាងរងគ្រោះ

0

ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញពីគម្រោងរបស់ខ្លួនក្នុងការវិលត្រឡប់មកកាន់វិស័យបវរកញ្ញាម្តងទៀតបន្ទាប់ពីជោគជ័យលើឆាក Miss Grand ។ នាងបញ្ជាក់ថាគម្រោងគឺចង់ចូលប្រកួតក្នុងឆ្នាំនេះប៉ុន្តែដោយសារជាប់កាន់ BA ច្រើន តែបើសិនជាចរចាត្រូវនឹងចូលប្រកួតតែមិនបានឆ្នាំនេះគឺឆ្នាំក្រោយនឹងមានឱកាសខ្ពស់។ ជាមួយនឹងការបង្ហាញពីការប្រកួតរបស់ខ្លួន ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានលើកឡើងដែរថាឱ្យតែមានរឿងអ្វីជាប់ពាក់ព័ន្ធនឹងថៃនាងមានបញ្ហារហូត ពេលខ្លះនាងហត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidLvbNJLMj665ORkUuEDYx6XqgyhMKYspOUMwxf2sUXeQSKXRn47sjSZoawszHwzZqt9NaYDFHKOAWOgeXgmlu2qp225XoyVl2k-Zuburcg2CjjM-9nM5-0wEUGxlTwiP8Z3mMA0eGPrGwQSH1CmwarScDJh4uNJpEHAg41Cpiq-pN1F89mvhkZWhME79v/s2048/image_2025-03-18_13-57-26.png

កាលពីពេលថ្មីៗនេះមានវីដេអូចែករំលែកនៅលើបណ្តាញសង្គមទិកតុកទៅលើ ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលបាន Live ជជែកជាមួយហ្វេនៗរបស់ខ្លួន។ នៅក្នុងការ Live នោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានឆ្លើយតបទៅនឹងសំណួរអំពីការប្រកួតបវរកញ្ញាម្តងទៀតរបស់នាង។ អតីត Miss Grand Cambodia 2022 រូបនេះបានឆ្លើយតបថានាងគម្រោងចូលប្រកួតឆ្នាំនេះ ប៉ុន្តែដោយសារជាប់ BA ច្រើនពេកដោយសារតែពេលចូលប្រលងត្រូវកាន់ផលិតផលគេហើយនាងជាប់BA ឡើង៤ ៥ តែមិនប្រាកដទេបើសិនជានាងចរចាត្រូវអាចនឹងឆ្នាំនេះ បើមិនបានឆ្នាំនេះ គឺឆ្នាំក្រោយមានឱកាសច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicLas5UAaLi2pWxaCYBEThLT7Pm2JmOVqy4ieJZPk2Beevh43U_5_LKDm7ZeN7aZFGDMbuth6OnjrhnSMF2f9P1qkpZw4_ckn_FDrYTFWjrr8DRNa8LpfDWyJqW96E0cnjWAc1t2K6hVtUcJtqsA5U015kPYYfL3kePRFef-ubsGO-hOyrOQKSL4bfHien/s1800/image_2025-03-18_13-57-27.png
ជាមួយនឹងការជំរុញចិត្តពីហ្វេនឱ្យចូលប្រកួត Miss Universe ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបញ្ជាក់ថាគឺនាងចង់ណាស់ព្រោះជាក្តីសុបិនរបស់នាង ប៉ុន្តែហ្វេនប្រាកដជាដឹងហើយថាពេលចូលទៅនឹងមានរឿងអ្វីកើតឡើង ស្របពេល Miss Universe ឥឡូវនេះមានរឿងអ្វី សូម្បីពេលខ្លះហ្វេនរបស់នាងខ្លាំងៗទប់ទល់មិនចង់បាន ពេលដែលធ្វើនៅប្រទេសថៃ ឱ្យតែមានរឿងអ្វីកើតឡើងទាក់ទងនឹងថៃ នាងមានបញ្ហារហូតគឺចង់ឱ្យស្របគំនិតរបស់គាត់ នាងត្រូវតែតវ៉ា ចេះចុះនាងវាហត់ ហើយពេលខ្លះនាងសឹងតែចង់ឱ្យចូលសណ្ធិតខ្លួននាងតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXtG0bDvfSAV7IZ966IgAxNMVWIo1K0bOJmFYkhI1xjLx7JdkpixWtiKLjYDfcTnTP7qnJqPdsYrYk81G1kiHDuXQkE6pn5UVvR539BZSqn6gk7EC4Q6Q8fneFSwXvpYwgqcGXeJoNq6VOjbtWFj_PcDfnM09-WaIClLweKZRTa3u9f0DrpGYKWXYLUJBP/s2048/image_2025-03-18_13-57-35.png

គួរបញ្ជាក់ថា មុននឹងបានមកុដ Miss Grand Cambodia 2022 គឺនាងជាអតីតបេក្ខភាព Miss Universe Cambodia មួយរូប។ កន្លងមកនេះ ជារឿយៗ ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺទទួលបានការរិះគន់និងសម្តីផ្លែផ្កាទាំងរឿងកុងត្រា អែបអបថៃ ហើយនៅពេលមានបវរកញ្ញាដទៃទៀតចេញមុខនិយាយពីភាគីបវរកញ្ញាថៃហើយនាងមិនបានចេញមុខនិយាយដូចជាគេគឺនាងត្រូវទទួលរងសម្តីផ្សេងៗជាច្រើន៕

អតីតបុគ្គលិកម្នាក់បានអះអាងថាក្រុមហ៊ុន Kim Soo Hyun បានប្រើ Seo Ye Ji ជាពពែរងគ្រោះជំនួស

0

ការចោទប្រកាន់កន្លងមកជុំវិញក្រុមហ៊ុន Gold Medalist ជាភ្នាក់ងារបច្ចុប្បន្នមានជម្លោះជាមួយគ្រួសារសពតារាសម្តែង Kim Sae Ron បានផ្ទុះឡើងវិញ។ អតីតបុគ្គលិកម្នាក់បានអះអាងថា Seo Ye Ji គឺជាជនរងគ្រោះរបស់ក្រុមហ៊ុន ហើយថា Kim Sae Ron បានដឹងពីព័ត៌មានសំខាន់ៗទាក់ទងនឹងការប្រព្រឹត្តខុសរបស់ទីភ្នាក់ងារនេះ។ បុគ្គលម្នាក់ដែលបកអាក្រាតនេះអះអាងថាជាអតីតបុគ្គលិកក្រុមហ៊ុនកម្សាន្ត Gold Medalist។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5FQrvIqsWbz5B9lWCyObbPQMPQ6ab88julsdqA9WV5_adjFUUz2Sb0KiMfmct0Pn08C7z1HJ_PeKADadXxlYUinm3hkENo8WLmjxYws9VEazrxRepT8x5oN7l7BjaR80ws99OSX9M9ROdoXSYpv07xgA-jamxMcS9RzMDoEVoz_EKAcnlCvjHbtSbQYgq/s1669/image_2025-03-18_11-19-12.png
អតីតបុគ្គលិកដែលមិនបញ្ចេញអត្តសញ្ញាណនេះបានសរសេរនៅក្នុងផ្នែក comment នៃវីដេអូ YouTube ថា «កាលពីបួនឆ្នាំមុនខ្ញុំបានធ្វើការនៅ Gold Medalist ប៉ុន្តែត្រូវបានបណ្តេញចេញបន្ទាប់ពីបែកធ្លាយព័ត៌មានសំខាន់ៗអំពី Seo Ye Ji ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយចំនួនពីរ។ ទោះជាយ៉ាងណាក៏ដោយ អ្នកយកព័ត៌មានមិនបានផ្សព្វផ្សាយព័ត៌មាននេះទេ ដោយសារតែ Lee Sa Rang (បងប្អូនជីដូនមួយរបស់ Kim Soo Hyun និងជាស្ថាបនិកទីភ្នាក់ងារ) ណែនាំពួកគេកុំឱ្យធ្វើ ដោយខ្លាចថាវានឹងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg25oxKqs_1hlcQPi2GVsew4r14KflEaHo302i91iCcLXhDfa5YScrsbuM97r-T1ZRgatRXFeBdthZkpXUZSw_wPaCbijHexjPrUhZ4E5JuiDX4nGYfNQCeKJ4LxKg_A7Wb2R6U0ycg3NV5JN-pE1aJs5AzPJiXgAsGc7_jZy1r2YR9yOskLEl6tgfo84Ez/s768/image_2025-03-19_08-28-43.png

មានការចោទប្រកាន់បន្ថែមទៀតថា «មានបញ្ហាជាច្រើនដែលបង្កឡើងដោយ Kim Soo Hyun និងបងប្អូនជីដូនមួយរបស់តារាសម្តែងរូបនេះគឺ Lee Sa Rang ប៉ុន្តែ Seo Ye Ji ត្រូវបានគេប្រើប្រាស់ជាខែលរងថ្មបាក់ជាពពែរងគ្រោះជំនួស ហើយមតិអវិជ្ជមានមួយចំនួនអំពីនាងពិតជាមានប្រភពមកពីក្រុមហ៊ុន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw64R6bhe1itiPUPJIaV0F3sfqwSeyczX6F255BXXOz8bIFSwopa_zvb2PY_QfSUTiTu3WokOwfdKvRb1hKq8UNdEyD0rc9dJ2UfSCk0RX3rn_C6etXGSI-hwplfOcRC14vptASu3k_m651eBvqFX7qy2ygkcGLokw-pgK3oplhk7u7beKRbZy5Fy1aJEl/s1200/image_2025-03-19_08-28-45%20(2).png

ប្រភពដដែលនេះបានបញ្ជាក់ផងដែរថា «ក្រុមហ៊ុន Gold Medalist ថែមទាំងបានឱ្យមនុស្សកុហក Seo Ye Ji ទៀតផង។ ការចោទប្រកាន់ថានាងឈ្លើយចំពោះបុគ្គលិកត្រូវបានប្រឌិត ហើយភ្នាក់ងារបានបង់ប្រាក់ឱ្យបុគ្គលដើម្បីផ្សព្វផ្សាយការអះអាងមិនពិតទាំងនេះ។ បុគ្គលិកក្រុមហ៊ុនក៏បានបង្កើតរឿងមិនពិតថានាងបានប្រព្រឹត្តអំពើហិង្សានៅសាលា ហើយលោក Lee Sa Rang បានបញ្ជាឱ្យអ្នកកាសែតផ្សព្វផ្សាយការភូតកុហកទាំងនោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio-xmhyevME7p51v-Iv33LBCLXEYwcbQ6gHJ32cyaY2Xh492t8WZnLC8cIOwj8Vx-nKsJHk8qz774nvQKq7QYndl-W4HfZk3aP1a5xUxI4I1215n7dqrWySjG_Y02Cj6SxUgNAF7hQQBMb_g7-CoFFGniCagBRIUGwl9BxRFdjf43pPILOVUA64UtikjT9/s714/image_2025-03-18_11-24-55.png

អតីតបុគ្គលអះអាងទៀតថា Seo Ye Ji បានចុះកុងត្រាជាមួយ Gold Medalist ម្តងទៀត ដោយសារតែនាងជឿជាក់លើ Kim Soo Hyun ប៉ុន្តែចុងក្រោយ នាងត្រូវបានគេកេងប្រវ័ញ្ច ខណៈដែលភ្នាក់ងារទទួលបានប្រាក់ចំណេញ។ អតីតបុគ្គលិករូបនេះក៏បានលើកឡើងពី Kim Sae Ron ដោយបញ្ជាក់ថា «នាងដឹងការពិតសំខាន់ៗ។ ខ្ញុំចង់ផ្ញើសារនេះទៅកាន់ឪពុកម្តាយរបស់នាង៖ ប្រសិនបើអ្នករកឃើញសៀវភៅកំណត់ហេតុពណ៌ផ្កាឈូករបស់ Kim Sae Ron អ្នកនឹងរកឃើញការពិតបន្ថែមទៀតអំពីអ្វីដែលបានកើតឡើងរវាងនាង និង Kim Soo Hyun »។ ចុងក្រោយរូបគេបានសរសេរថា «ឪពុកម្តាយនាងមិនបាច់ព្រួយបារម្ភទេ។ Gold Medalist នឹងលាតត្រដាងខ្លួនដោយមិនដឹងខ្លួន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVtxTgumFuyGvS4t6hNk4TUklw90oGhc2hiJi5OFUpHNKCb2uVGFj_JG-DmbElNS_YLVouIt6E1WiZ0jwaOh56TZplG2bXYHx_zxWR8ZClIRzutxx2actqCkHZtxImzP_JeY4x3p9JMPNLnovB1D_bl2UIKIxwe8uP3IHEIBNyOFGhhEpD2sE5K0epAbTJ/s1200/image_2025-03-19_08-28-44.png

ការអត្ថាធិប្បាយនេះត្រូវបានសរសេរនៅមុនពេល Kim Sae Ron ទទួលមរណភាព។ យោងទៅតាមក្រុមគ្រួសាររបស់នាង នាងបានរក្សាទុកសៀវភៅកំណត់ហេតុជាប្រចាំ ហើយគម្របរបស់វាពិតជាពណ៌ផ្កាឈូក ស្របតាមការអះអាងរបស់អតីតបុគ្គលរូបនោះចេញមកអះអាងបែបនេះមែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwp1VuOgpxcWFvoaVQtsiQWx9T7xMPSyNcPWV5fCqsTTvsFTyTd_ytqi46zTggII-PrHnIdqKFGP2d-ZCQ40958lsgHwslijmq0hY7F2zZHOGvhsj0hXO_G9YGqLdJvEjvhlLtYalwdTgwKIGqkZGggx6YEsfY0aVOM8Lu6x1gh2fYjGeMKSRPMXObvUKB/s764/image_2025-03-19_08-28-45%20(3).png

Seo Ye Ji បានចុះកិច្ចសន្យាផ្តាច់មុខជាមួយក្រុមហ៊ុន Gold Medalist ក្នុងឆ្នាំ ២០១៩ ប៉ុន្តែបានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងបន្ទាប់ពីមានភាពចម្រូងចម្រាសជាមួយអតីតមិត្តប្រុស Kim Jung Hyun ។ នាងបានចាកចេញពីក្រុមហ៊ុននៅខែវិច្ឆិកា ឆ្នាំ ២០២៣ ហើយឥឡូវនេះស្ថិតនៅក្រោមភ្នាក់ងារសិល្បករ Sublime ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRtq3r7bS4W9OLLnIJIS2OPEpLDWpQjiz_3z6LMfq62fFd8ec_zejQXZE2IbOf0VCPNJ3sb1c_fhKKyl3wGkrISdCY0W0V9qMf8CXVusx8Kuk-YVuXXYN6SppRDsNhebKR7OZaLxTh9ecZSpSXHcgiHuHiUEihSUFfJSzGtBv08IEJ8c2ccyHE3-M-DCLS/s760/image_2025-03-19_08-28-45.png

ជាមួយនឹងពាក្យចចាមអារ៉ាមដែលភ្ជាប់នាងទៅនឹងទំនាក់ទំនងដែលត្រូវបានចោទប្រកាន់របស់ Kim Soo Hyun និង Kim Sae Ron នោះ Seo Ye Ji បានលើកឡើងដោយផ្ទាល់នូវការរំពឹងទុកនេះ។ នៅថ្ងៃទី ១៣ ខែមីនា នាងបានសរសេរថានាងមិនមាន ទំនាក់ទំនងជាមួយ Kim Soo Hyun ឬបងប្អូនជីដូនមួយរបស់តារាសម្តែងរូបនេះមានឈ្មោះថាLee Sa Rang ទេ៕

ផលិតផលយក្សចំនួន៤ នឹងលេចរូបរាងក្នុងថ្ងៃសង្រ្កាន្តបាត់ដំបង

0

ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ឆ្នាំ២០២៥ នឹងមានដាក់តាំងបង្ហាញផលិតផលយក្សចំនួន៤ ដែលជាផលិតផលដ៏ល្បីតំណាងឱ្យអ្នកខេត្តបាត់ដំបង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl3qnr9EdQlMzDbaWQ80_lmYNjZnDDkRATa6ncXa7Wh71Tka3qt6WBy3yABU_MSgY4A0X0PPDnSsOrKsHPaqAeWeDPH0T_iX4xAIM3rzuZ4d4aYEErFTZQUfO6uAxvZyTR6JUni98hSuUgjO0jBIznvknWwW87iRJpTLfY9HKSokFQc8uPeKqdp33HtHw_/s2560/image_2025-03-18_16-27-19.png

ផលិតផលយក្ស៤នោះរួមមាន៖ ផ្លែទុរេនយក្ស ដូងខ្ទិះយក្ស ក្រូចយក្ស និងណែមយក្ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2-UE8XyDK5FXWJH_w9-QRJVCzExoG-8gKERGBpWB3_aFwtI8Qt_2y6XDD4j52UduE6GH2rzMshkXqqXacyQwn_6ktwAI0w4TYtXi4QGREzRsGi-nrchsfGQqX2x945HwDhhATQ94B7CUmTM2_MrqVzrmWT5ZMFfSCe30EYrhCDuIkBsVQAwSxkkbZ7r0G/s1000/image_2025-03-18_16-24-37.png

បន្ថែមពីនេះ រដ្ឋបាលខេត្តបាត់ដំបង ក៏បានរៀបចំទីតាំងសង្ក្រាន្តបាត់ដំបង រហូតដល់ចំនួន១១តំបន់សំខាន់ៗរួមមាន៖

  • តំបន់ក្លោងទ្វារសង្រ្កាន្ត
  • តំបន់វេទិកាបើកព្រឹត្តិការណ៍រួម
  • តំបន់ត្រជាក់ចិត្ត
  • តំបន់ពាងទឹក
  • តំបន់ភូមិយើង
  • តំបន់តន្រ្តីស្រុកស្រែ
  • តំបន់សាសនា
  • តំបន់ផលិតផលយក្ស
  • តំបន់ភូមិបង្អែមខ្មែរ
  • តំបន់ពិព័រណ៍ទូទៅ
  • តំបន់តន្រ្តីសម័យ
  • https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWdVRQRsyxeS5VP3jyBxIZO23-9DIFVDaUzUuAgGr_MSYqmY4lJYYAUZ7zuGct1xrBfNCRtTDctmZCgNLYKLfXJDozD0t8OF_VbqX-ZX47oZ6eEz-9qVRaHs16JyIq34mF0G-xsySy5LXr0Bk0eeJYc6-UGlPInFDLnnztUYhr-VWFlel1m6EOHnhOe343/s1000/image_2025-03-18_16-24-37%20(2).png

គួរបញ្ជាក់ថា ឆ្នាំ២០២៥នេះ សង្ក្រាន្តបាត់ដំបងរៀបចំឡើងនៅថ្ងៃទី១៤ ខែមេសាខាងមុខ ដោយទីតាំងចម្បងនៅវិមានឯករាជ្យ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDw18zbsav1WXSk22EbEcCBCMfpcnF2M0XAJ2Ebq3yAlwm_RuPxGtuY6NulZ_kcHnBBDxFzoEsUJFncfkcTb_Blmcc3wT430kYpo7mkp9sNdhYBXrFF_VKJi83ll_rvHl-cuN1YpitLR3wD3xfncHU8xJzEII4B1PxoG3j6iJ5HYX4MfWZnZxa4HahmGvC/s2048/image_2025-03-18_16-27-17.png

 

មិនបាច់ចាំដល់៥០០ឆ្នាំនោះទេ! ជប៉ុនបង្កើតប្លាស្ទិកប្រភេទថ្មី ដែលអាចរលាយត្រឹមរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយប៉ះទឹកសមុទ្រ

0

ក្នុងមួយឆ្នាំៗ ប្លាស្ទិករាប់លានតោនត្រូវបានធ្លាក់ចូលក្នុងបាតសមុទ្រ ដែលជាទូទៅត្រូវការរយៈពេលប្រហែល៥០០ឆ្នាំទើបអាចរលាយអស់ និងមិនអាចបម្លែងទៅជាសារជាតិល្អសម្រាប់ភពផែនដីបាននោះទេ។ ផ្ទុយទៅវិញនៅពេលដែលកាកសំណល់ប្លាស្ទិកទាំងនោះនៅក្នុងទឹកសមុទ្រយូរៗទៅ វានឹងបំបែកខ្លួនទៅជាមីក្រូប្លាស្ទិកតូចៗ ដែលអាចគំរាមកំហែងដល់បរិស្ថាន និងជីវៈចម្រុះទាំងឡាយនៅក្នុងសមុទ្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPkxMsOZdinMzOBYXHo8fY2hNJT-6u49l0M1qLVapDqnk4B6C0iLAmVlqiJM2Nlv2nSt8o1qPkxmyKsHTA9qeDyJTpfQBsfuZAUN4I5LjPosGe_7_yHGOpoZOpakIzUhpr1uZJW8mYt-p5wIZYLFRPixblOb4D0M1H-BACVYMeaAejNp9HPHtijdcX2hPh/s1280/photo_2025-03-18_09-45-07%20(2).jpg
តាមការចុះផ្សាយដោយផ្ទាល់របស់វិទ្យាស្ថានដែលមានឈ្មោះថា Riken ដែលជាក្រុមស្រាវជ្រាវដ៏ធំមួយនៅប្រទេសកាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៤ បាននិយាយថា ឥឡូវនេះពួកគេបានរកឃើញវិធីបង្កើតនូវប្រភេទប្លាស្ទិកម្យ៉ាង ដែលអាចរលាយ និងបម្លែងខ្លួនដោយមិនប៉ះពាល់ដល់បរិស្ថាននោះទេ។ តើប្លាស្ទិកនេះអាចរលាយ និងបម្លែងខ្លួនឆាប់រហ័សពិតមែន រឺទេ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDrZw8IUF5vNz5pHStnXZlxBLrRQ9Nw3ZdtZMBWImdzLid2AOwyHK1sALtTr0U9wgbRldincKzpkLS4nhrmEaGg3lwNKxs6hm7r4GzkbG5VVy5eVMNHJJwYJIi9smMhqR-YEkupY2vUDwf0LjCRQfv-9cn17nLzS8MQpqYHuzPNbzqeO9G1ga2a7STYuQy/s1024/photo_2025-03-18_09-45-07.jpg
ដើម្បីដោះស្រាយបញ្ហាដែលប៉ះពាល់ដល់បរិស្ថាននៅលើដី និងក្នុងទឹក វិទ្យាស្ថាន Riken បានបង្កើតប្រភេទប្លាស្ទិកម្យ៉ាងដែលមានភាពរឹងមាំគ្រប់គ្រាន់សម្រាប់តម្រូវការរបស់មនុស្សប្រចាំថ្ងៃ ប៉ុន្តែនៅពេលគេឈប់ប្រើប្រាស់ វានឹងរលាយត្រឹមរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះដោយការដាក់ត្រាំវានៅក្នុងទឹកអំបិល រឺទឹកសមុទ្រ។ មិនត្រឹមតែងាយរលាយប៉ុណ្ណោះទេ ប៉ុន្តែវានឹងមិនបន្សល់នូវសារធាតុមីក្រូប្លាស្ទិក ថែមទាំងផ្ដល់អោយដីសារជាតិម្យ៉ាងដែលស្រដៀងនឹងជីទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE64Id-kMdHzpj5Dq0kK2_eDgulwdlOqLXn_jXJdzkQlXMq9xO5y8sTvGIScCefGGjmeh8v1Vc_Sv5jwbLw3lfQ0fY2XMIqGkFHJWgvSKuWRTerOiX5_Tsw0nfrMCh1Wll8enBiKqStREQf35VcLLS_zEbvwOogQp1wPV1UYV8irN1yfgNwWWjF7yLKmma/s1024/photo_2025-03-18_09-45-08%20(2).jpg

ការរកឃើញនេះត្រូវបានធ្វើឡើងកាលពីឆ្នាំ ២០២៤ កន្លងទៅថ្មីៗនេះ ដោយ Riken រួមសហការជាមួយនឹងសកលវិទ្យាល័យនៃទីក្រុងតូក្យូ (University Of Tokyo) ។ លោក Takuzo Aida ដែលបានដឹកនាំគម្រោងស្រាវជ្រាវនេះបាននិយាយថា “ ការបង្កើតប្លាស្ទិកប្រភេទថ្មីនេះ នឹងផ្ដល់អោយនូវថង់ប្លាស្ទិករឹងមាំ អាចកែច្នៃឡើងវិញបាន ព្រមទាំងរលាយដោយមិនបន្សល់នូវមីក្រូប្លាស្ទិកដល់ផ្ទៃដីនោះទេ” ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2i6ejiGg9OfN90D9xM0B4ZaEO7J6YzOjELADtrVNDlYLolvsiP1aXllTr9D2z7Iyr_XjJ3O5lP1KjDz7ivR7C_o60vncgQBzmtltBLXUNR0Q4x62mIFEIKxMzFD6uU82CYk7EoIw04XVfdP6oCURqKLZMKOvZ6R9FZWMgIyh0WSxakgHoxEbwamXIy-tr/s1280/photo_2025-03-18_09-45-08.jpg
យោងតាមក្រុមអ្នកវិទ្យសាស្រ្តខាងលើបានបង្ហាញថា លក្ខណៈពិសេសរបស់វាថាមានដូចជា៖ ងាយនឹងរលាយបន្ទាប់ពីត្រូវទឹកសមុទ្រ, បញ្ចេញនូវសារធាតុផូស្វ័រ និងអាសូតទៅក្នុងដីបន្ទាប់ពីរលាយ ដែលសារជាតិទាំងនេះមានលក្ខណៈស្រដៀងនឹងជីដែរ ព្រមទាំងងាយស្រួលយកទៅកែច្នៃទៅតាមតម្រូវការដែលគេចង់បានទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEighjKw7GLTiUIEOzAcK8jl8hXCkiujGWl7zOjZnWhOYlVsscWApPQRB1H8CKHEOXXCb8VTgatalwZFDd9x4Q5ZLY42JqZyChNdl165zEFuS47E9wuk0PuvjpCPROlxvUU40m5I-a144ErkC_OcKuO6r14c-tZ7kx_GvIAh5cp5i7Hv-FJbsRNYbsGvvjNN/s750/photo_2025-03-18_09-45-09.jpg

គិតមកត្រឹមខែមិនា ឆ្នា២០២៥នេះ វិទ្យាស្ថានRiken កំពុងធ្វើការពិភាក្សា និងស្រាវជ្រាវជាមួយនឹងសកលវិទ្យាល័យនៃទីក្រុងតូក្យូបន្ថែម ដើម្បីដាក់វាអោយប្រើប្រាស់នៅក្នុងវិស័យធំៗមួយចំនួនដូចជា៖ ក្នុងផ្នែកវេជ្ជសាស្រ្ត, វិស័យកសិកម្មជាដើម ដើម្បីពិសោធន៍មើលពីគុណភាព និងប្រសិទ្ធភាព មុននឹងផលិតជាទ្រង់ទ្រាយធំសម្រាប់ដាក់អោយប្រើប្រាស់បានទូលំទូលាយជាសកលនៅលើគ្រប់វិស័យ៕