Home Blog Page 557

ចិនថាការដាក់ទណ្ឌក.ម្ម របស់អាមេរិកលើការលុបទិដ្ឋាការមន្រ្តីថៃជាការលូកដៃកិច្ចការផ្ទៃក្នុងរបស់ថៃ

0

ប្រទេសចិន ៖ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ មន្ត្រីក្រសួងការបរទេសចិនបានលើកឡើងពីស្ថានការណ៍បច្ចុប្បន្នរវាងថៃ និងសហរដ្ឋអាមេរិក ក្រោយពីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Marco Rubio ប្រកាសរឹតបន្តឹង និងលុបចោលទិដ្ឋាការមន្ត្រីរដ្ឋាភិបាលថៃ ដែលពាក់ព័ន្ធនឹងការបញ្ជូនជនជាតិអ៊ុយគូ ចំនួន៤០នាក់ ទៅចិន ។ ចិនចាត់ទុកថា ការលុបចោលទិដ្ឋាការមន្ត្រីរដ្ឋាភិបាលថៃ បង្ហាញថា អាមេរិកជ្រៀតជ្រែកលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1Sha-1nb2pQB5FOldNh3BHB2yK_4RWWFNNg3virWz5tG_3o743d69JewhY1k7i4B57R-H-WNKrEOwMwh9kNNv7NX7MHRoiMxiQWKTDG4sS8n9kkUSZLV07HA7TLx8x_mpOQu2Be0jF6CPXOeUJnmNO5FvwRm7SUwcLcwhyphenhyphenNwdsHjacZeYEZouyT5pN2fb/s1920/image_2025-03-19_14-45-52.png

លោកស្រី Mao Ning មន្ត្រីនាំពាក្យក្រសួងការបរទេសចិនបាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា ចិនប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសផ្សេងក្រោមហេតុផលគោរពសិទ្ធិមនុស្ស ។ អាមេរិករឹតបន្តឹង និងលុបចោលទិដ្ឋាការមន្ត្រីរដ្ឋាភិបាលថៃ គឺជាការដាក់សម្ពាធនយោបាយពុំសមរម្យ ។ ចិនប្រកាន់ខ្ជាប់នូវគោលជំហរមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសប្រជាធិបតេយ្យ ហើយយើងសូមអំពាវនាវឱ្យអាមេរិកឈប់លើកឡើងពីការគោរពសិទ្ធិមនុស្សធ្វើជាឧបករណ៍នយោបាយដាក់សម្ពាធប្រទេសផ្សេង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUvfnoQB3THw2XA5nzOmh1I762KZDjwbgCcancaMDre-6xGv-P5D68a-b4OJgejCJGcznVaAeB25EbNMHTexm2r63ZGmMVDjk_21dOaXmFa20G4DdOuDazHXZLI78mlf21DPvl6tI9hahMjnII2M-ugwo37abe4Y-YN9jZrO2TI9qZpWZRRx_ZZfRndWy1/s1200/image_2025-03-19_14-45-51%20(2).png

ប្រទេសចិនបានសហការជាមួយរដ្ឋាភិបាលថៃលើបញ្ហាសន្តិសុខ ហើយការបញ្ជូនជនជាតិអ៊ុយគូទៅចិន គឺអនុវត្តតាមច្បាប់ និងកិច្ចព្រមព្រៀងអន្តរជាតិ ដោយរដ្ឋាភិបាលចិនផ្តល់ភាពសំខាន់លើបញ្ហាសន្តិសុខ និងស្ថិរភាពក្នុងប្រទេស ។ ជាមួយគ្នានេះ ចិនគោរពអធិបតេយ្យភាពរបស់ថៃក្នុងការសម្រេចចិត្តពាក់ព័ន្ធនឹងគោលនយោបាយសន្តិសុខរបស់ខ្លួន ។ ចិននឹងសហការជាមួយថៃយ៉ាងជិតស្និទ្ធលើបញ្ហាផ្សេងៗ ព្រមទាំងប្រឆាំងនឹងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYWFoNQeOWz58o0VXUF4L4s2r-7RlA8K5exX3Rz74fN3rdxwIWa1dF8ndeja7RiCrbXWvTlc7g7Egz_vvJxkjJD9LiNZ1uhL5aASc8OWMmRwq5NlIV-7Ws4D4ebt-AeTaoPJWB4beUIHhQ2Rw7bycwihBC657KO4R_Uvho5POBUC6GvXWkHd2q7OWX4n41/s862/image_2025-03-19_14-45-54.png

ក្រោយពីមន្ត្រីនាំពាក្យក្រសួងការបរទេសចិនលើកឡើងពីអាមេរិកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងថៃ មន្ត្រីអាមេរិកឆ្លើយតបទៅវិញថា ការរឹតបន្តឹង និងលុបចោលទិដ្ឋាការមន្ត្រីរដ្ឋាភិបាលថៃនេះ គឺជាការការពារសិទ្ធិរបស់ជនជាតិអ៊ុយគូ ។ រីឯអ្នកវិភាគនយោបាយថៃបារម្ភពីបញ្ហានេះនឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងថៃ អាមេរិក និងចិន ជាពិសេស ស្របពេលកំពុងមានការប្រកួតប្រជែងកាន់តែខ្លាំងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBLCwFP8EtnFRQbxU-OJHsv423SDCg8QGLBsaWH_OXPOpHreqAgEcAhYdc7aqHXQR7nLkvh-8UMiJNAKBxG2a6V40unNBevg3Mf_-kLky65odAWSN8TIwgbvyDDFAYSOdHVK8iVXHs_J9fw2ZPnx1KUX58QiRLp2zcqIGp5RW7_gZC39IZuaE2RqjJE6qY/s3718/image_2025-03-19_14-45-45.png

នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានផ្តល់សម្ភាសន៍ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ មុនពេលចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា លោកស្រីពុំជ្រាបពីអាមេរិករឹតបន្តឹង និងលុបចោលទិដ្ឋាការមន្ត្រីរដ្ឋាភិបាលថៃ ដោយសារការបញ្ជូនជនជាតិអ៊ុយគូ ៤០នាក់ ទៅចិនទេ ។ ដូច្នេះ គួរឱ្យក្រសួងការបរទេសថៃជួយបកស្រាយបញ្ហានេះជាមួយអាមេរិក ៕china

តើអ្វីជាហេតុផល នៅពីក្រោយ Mr Brune Brew Master of Ganzberg ទៅកូរ៉េខាងត្បូង ដើម្បីជួបផលិតកម្ម យក្ស YG Entertainment?

0

ភ្នំពេញ ថ្ងៃទី18 ខែមីនា ២០២៥- ថ្មីៗនេះ ធ្លាយដំណឹងរសើបមួយថា Mr. Brune Brew Master នៃក្រុមហ៊ុនស្រាបៀរ GANZBERG បានទៅកាន់ប្រទេសកូរ៉េខាងត្បូងហើយបានជួបជាមួយផលិតកម្មយក្ស YG Entertainment ដែលជាប់ឈ្មោះក្នុងចំណោមផលិតកម្មធំៗ និងល្បីៗបំផុតក្នុងវិស័យកម្សាន្តទូទាំងពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI4bNH5d4nXBIxs9ZLlD63HR7GkbIHLXW1kz-zxHn1m86NinBs4kNhhu2VuFiND2zam0zDoVPlj8bk2CLAGITn1C4vjB6JK73yWcDtH7eR7nRt3UivjPINwRdROso14jPvpEHoyEXf8owkEUCqS3tqjI8DPSFFz2-gAaXZ7-1MlrDlsEGlRw63zM-oJi7B/s5824/DSC09388.jpg
ដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលទៅកាន់ប្រទេសកូរ៉េខាងត្បូង នេះបានធ្វើឱ្យហ្វេនៗនៅខ្មែរ ជាពិសេសហ្វេនៗ K-POP ចង់ដឹង និងខ្សឹបខ្សៀវគ្នាថា GANZBERG ច្បាស់ជានាំមកនូវភាពភ្ញាក់ផ្អើលដល់ហ្វេនៗដោយនឹកស្មានមិនដល់ឆាប់ៗនេះជាមិនខាន។

តើនេះអាចជាការចាប់ដៃគូសហការដែលមិនធ្លាប់មានរវាងក្រុមហ៊ុនស្រាបៀរ GANZBERG និង
ផលិតកម្មយក្សកូរ៉េខាងត្បូង YG Entertainment ដែលនឹងនាំកំពូលតារាចម្រៀង K-POP ល្បីៗមកខ្មែរ សម្រាប់មហាព្រឹត្តិការណ៍ដ៏អស្ចារ្យមិនអាចបំភ្លេចបានមែនទេ? https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEginjy-EoYWSgotMKFjG109cGcbGwlbjSs2ZA2Pq9ub9vTH8i1Kd4tgZnb_9K18abODeCLpT-woiq3EE9pBS0ENwB_w1HThDYWlXeT7mR6wH9Mc3N0-8uhU3nNIN2xVbY-_fMrb828tgvu52KdqDndK4Ti3IelytSQDAGqBRBLWqPQI_T7aFz_Qpn6PpNpR/s1800/GZ_Coming-Soon_RE2.jpg

ពិតណាស់ ពេលនេះព័ត៌មានលម្អិតជុំវិញដំណើរទស្សនកិច្ចនេះស្ថិតក្នុងភាពមន្ទិលនៅឡើយ ប៉ុន្តែអ្វីដែលច្បាស់នោះគឺថា ឆាប់ៗនេះ ក្រុមហ៊ុនស្រាបៀរ GANZBERG ប្រាកដនាំមកនូវភាពភ្ញាក់ផ្អើលបង្កភាពរំភើបរំជួលដល់ហ្វេនៗនៅខ្មែរ ជាមិនខាន! កុំភ្លេចរង់ចាំតាមដានទាំងអស់គ្នាណ៎ាហ្វេនៗ!

ឧបត្ថម្ភគាំទ្រជាពិសេសផ្ដាច់មុខដោយ Ganzberg ផឹកស្រួល ស្រួលផឹក ផឹក Ganzberg និងសហការឧបត្ថម្ភដោយ ភេសជ្ជៈ Boostrong ភេសជ្ជៈ iDOL និង ទឹកផ្លែឈើ Freshy។
Brought to you by GANZBERG
#GANZBERG #GanzbergSuperIdol2025BeyondTheBest

មានតែមួយគត់នៅស្រុកខ្មែរ! “ភ្នំណាមលៀរ” ខេត្តមណ្ឌលគីរី មានទេសភាពស្ងាតប្លែកគួទៅអោយបានម្ដងក្នុងមួយជីវិត

0

“ភ្នំណាមលៀរ” ជាភ្នំថ្មដែលមានទេសភាពគួជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងការមកកម្សាន្តយ៉ាងហោចណាស់អោយបានម្ដងក្នុងមួយជីវិត ដើម្បីទស្សនាទិដ្ឋភាពធម្មជាតិដ៏អស្ចារ្យនៃភ្នំនេះដោយផ្ទាល់ភ្នែក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYPd7gkBSLyLR9Vg0w1megwpQyKQlWzwr1wuY3dEG0GgpmqJAPslczzgHoTgL-9PakHUNUK-ndbkaH5oCdkNn4-KGgqjiHve__wkOtpA6Y8iwfM9Pfq8zd4wNncy8hAdID1-rCOJfiD5GxM_nVEPiqhYvYpr2OS5nehdKjtQEv5TAbtI_ra2NDXeR-klg3/s2048/471369285_8815730315191594_8705188217162023941_n.jpg
វាមានឈ្មោះថា “ភ្នំណាមលៀរ” ប៉ុន្តែមនុស្សមួយចំនួនហៅថា ភ្នំថ្មយក្ស, ភ្នំលុប្រាណ រឺ វាលថ្មរំអិល វាគ្របដណ្ដប់លើផ្ទៃដី ៨ហិចតា កម្ពស់១,០៦៦ម៉ែត្រ មានទីតាំងនៅស្រុកពេជ្រដា ខេត្តមណ្ឌលគិរី ស្ថិតនៅជាយដែនភាគឦសាន នៃប្រទេសកម្ពុជាមានចម្ងាយប្រមាណ ៤៨គីឡូម៉ែត្រពីក្រុងសែនមនោរម្យ និងត្រឹម ៤គីឡូម៉ែត្រពីព្រំដែនកម្ពុជា- វៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQoz6-y8s6chQf7lDcOAI3SeC6wtDkJtCJSZ3O0xTpPzzh6ztoj1GLfwIUzSYoWVaKF1Z_rf-6JfDOTFFcdTTu9OdLXBicH9CbAkGJw5rBssA9GmFc2Gtboggog6tKgO5CTLJLWjKr_Qz3nUeXlCbxTsMaPzJfB8RgSDK5LzI0Q1VVZ4xOExfISJfHysNL/s2048/471423341_8815730615191564_5047353931118568342_n.jpg

ដើម្បីអាចធ្វើដំណើរមកកាន់ភ្នំនេះបាន អ្នកត្រូវធ្វើដំណើរតាមផ្លូវដីគ្រួសក្រហម ឆ្លងកាត់តាមផ្លូវចម្ការកៅស៊ូដ៏វែង ដោយម៉ូតូ រថយន្ត រឺជ្រើសរើសជួលសេវាពីបងប្អូនសហគមន៍ ដើម្បីអោយពួកគាត់ជូនក៏បានព្រោះមិនពិបាករកផ្លូវ។ បន្ទាប់ពីបានធ្វើដំណើរមកដល់ ធានាថាអ្នកនឹងបានជាប់ចិត្តជាមួយនឹងទេសភាពភ្នំថ្ម ដែលព័ទ្ធជុំវិញដោយព្រៃឈើធម្មជាតិនេះមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAy7ztBmJ1yuQFVEwhLPyi5058-y3A5sYQwcyMg9DMt2kClR896CMgUB2nOX6JkiRiuqFHbapUBODO44-6yz4nq6EAVh3QJ6nXCtuIroDmHToe3NuTyaHKEsuZPPGhR7ECjfVtLmpJsHDSe_7N_bGgS1lx0auffjv32vS8mMcgZ77CrcfodVYaPkvaA9iW/s2048/471430588_8815730521858240_2873754674741392823_n.jpg

ទស្សនីយភាពនៅជុំវិញភ្នំ បានជួយកំដរអារម្មណ៍ និងផ្ដល់ជាចំណីចក្ខុដល់អ្នកដំណើរជាប់ជានិច្ច។ នៅចង្កេះ “ភ្នំណាមលៀរ” ក៏មានអណ្ដូងទឹកមួយ ដែលមានទឹកចេញសឹងគ្រប់រដូវកាលផងដែរ ដែលត្រូវបានគេហៅថាជាអណ្ដូងស្នេហ៍។ ពេលឡើងដល់កំពូលភ្នំ អ្នកទេសចរនឹងប្លែកអារម្មណ៍កាន់តែខ្លាំង ជាមួយបរិយាកាសដ៏ស្រឡះល្អ ខ្យល់ជំនោរបក់បោកយ៉ាងត្រជាក់ និងអាចគយគន់ទេសភាពព្រៃប្រឹក្សាយ៉ាងខៀវស្រងាត់ បានយ៉ាងច្បាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMtRze_t7D_boVhK0qQj0VgZAKgl6fVn9UM3cLlqVCCRQBu7083281wwZZ9K3siwUBXOBKksN5QFjvQnwr1riKmWazu8FKg5Wsn4Fr7EeD-bqvECrSPyFdYrj7911aup9ZsNSMc9GDmgwSh7u6Yr5K9ZHdWdg9nOxhHmonmcfhZiqy9oZ-dALaSsW9tMse/s2048/471449579_8815729945191631_4657083947124594537_n.jpg
សូមបញ្ជាក់ថា សម្រាប់អ្នកដែលមានបំណងចង់ឡើងកម្សាន្តនៅលើភ្នំនេះ គួរជ្រើសរើសកុំមកខែមានភ្លៀងធ្លាក់អីព្រោះវាអាចនឹងរអិល គួពាក់ស្បែកជើងណាដែលងាយស្រួលដើរ និងមានបាតស្អិត ព្រោះត្រូវតោងខ្សែពួរដើម្បីឡើង ពុំមានជាកាំជណ្ដើរនោះទេ។ មួយវិញទៀត សម្រាប់ស្រ្តីមានផ្ទៃពោះ អ្នកមានបញ្ហាខ្សោយបេះដូង រឺខ្លាចខ្ពស់ជាដើម គឺមិនគួធ្វើការឡើងភ្នំនេះនោះទេ។ ដោយប្រសិនជាអ្នកចង់មកកម្សាន្ត អ្នកអាចអង្គុយនៅតូបអាហាររបស់បងប្អូនប្រជាសហគមន៍ ព្រមទាំងសាកភ្លក្សរសជាតិម្ហូបអាហាររបស់តំបន់នៅទីនោះបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyQurqRDeam9dmRsaT6d2qDZ-lteAuKMbg3OPDkXKlJTWpWi4Xam_SORAZvZnVI1Q6JpZ-a1qRQLfWPJNJwavTpjnOUDYpRHFJgFTJ6-RPo_FmuYPiuKjJRtPqf3jFnFrKldOe09LvG4ijKUg5BiR8v9e5EVOnK8TClgI-w6bCxuJ3Aw0d4MxRSIjyim2o/s2048/471519766_8815729968524962_3243072132368063907_n.jpg

ក្នុងដំណើរឡើងទៅជំរាល “ភ្នំណាមលៀរ” ដ៏ខ្ពស់ និងចោតនេះ មិនត្រឹមតែផ្ដល់អោយអ្នកទេសចរនូវដំណើរផ្សេងព្រេងបែបថ្មីរួមជាមួយទេសភាពធម្មជាតិដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាទីតាំងប្រវត្តិសាស្រ្ដនៃជនជាតិដើមពូនងផងដែរ៕

រូបភាព៖ Ros Santhy

គួរអោយសោកស្ដាយ! ព្រះតេជគុណ ជួន កក្កដា សម្រេចលាចាកសិក្ខាបទចាប់ពីពេលនេះតទៅក្រោមហេតុផលមួយ

0

ព្រះតេជគុណជួន កក្កដា ដែលមហាជនតែងគោរពស្រលាញ់ការទេសនា និងទង្វើជួយក្មេងកំព្រា និងកូននេនតូចៗអោយបានរៀនសូត្រនៅក្នុងវត្តប្រាសាទនាងខ្មៅនោះ បានប្រកាសដំណឹងថាព្រះអង្គនឹងលាចាកសិក្ខាបទភ្លាមៗ បណ្ដាលអោយមហាជនជាច្រើន ជាពិសេសអ្នកដែលគោរព និងគាំទ្រព្រះអង្គកន្លងមកមានការសោកស្ដាយ និងភ្ញាក់ផ្អើលជាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhASFMXJfdWNpxt_EiziJ4WeMoMHkzn54pXbWcfI2NP7JdsQUYUvsA3OqJSlEGPOqEwu-hQPXKQELpxJl_oQKGZP_zGIQfDSEqK1BpbICpkd6ivyh1p8PgtBMQysVG5g3rdVoAIQXsdNrYuUIho66hobfunW8t8ioeO2E6Fy0FS5usOhn-GttG9SaUc12OX/s828/photo_2025-03-19_10-49-18%20(2).jpg

ដំណឹងដ៏គួរអោយភ្ញាក់ផ្អើល និងសោកស្ដាយនេះត្រូវបានបង្ហោះដោយព្រះតេជគុណ ជួន កក្កដា នៅលើផេកផ្លូវការរបស់ព្រះអង្គផ្ទាល់ នៅវេលាព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។ ព្រះអង្គបានបញ្ជាក់នៅក្នុងវីដេអូជូនដំណឹងនោះថា៖ ព្រះអង្គនឹងលាចាកព្រះផ្នួសនៅវត្តប្រាសាទនាងខ្មៅ វេលាម៉ោង ៨-៩ ព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥តទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPBLb-5__laAGJfIuN2QRy5pwdHTJXQa0IemWvftUPUgoyWTPBhMIqiwiRrzMRr-jNGuR3X0w0QUf07L8J41CO8bNiFZCm6kQ5QmhsI138MwMMujfFpG7ckaEDIVka95X3Ny0HwPMQe5fKNElaCeQzd91M-BsKxOuurXFyFUuyPF1KOp3BxyNfbjG4agEd/s1280/photo_2025-03-19_10-49-18.jpg

ក្រោយពីបានដឹងដំណឹងលាចាកសិក្ខាបទភ្លាមៗ របស់ព្រះតេជគុណ ជួន កក្កដា ពុទ្ធបរិស័ទជាច្រើនមានការចម្លែកចិត្តជាខ្លាំង ព្រោះដូចដែលបានដឹងកន្លងមកហើយថា សព្វថ្ងៃមានកូននេនតូចៗរាប់រយអង្គដែលកំពុងគង់ស្នាក់អាស្រ័យ និងសិក្សានៅវត្តប្រាសាទនាងខ្មៅ គឺទទួលបានការមើលថែពីសំណាក់ព្រះអង្គជួន កក្កដា ចុះប្រសិនបើព្រះអង្គលាចាកសិក្ខាបទដូចនេះ តើអនាគតរបស់កូននេនទាំងនេះនឹងទៅជាយ៉ាងណា?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhIQl_6ay3Ll9Hdd-yOnupFPSVwZp0DEhUS6yy8YrT9xtLv_uArpQWjQ0SqK6hoDp-liDITENaAC2vqdT5ROpIkHDBRN5wqA1rOSxm6atS1DeH9MrgP6bzc2ZzDpC-kh3F9RjbKxmBgc543nSbIRqN3B363jxiSovAS8tKphC0TeH58_xVKKUlEWjewxNC/s1280/photo_2025-03-19_10-49-19.jpg
ជាក់ស្ដែងនៅក្នុងវីដេអូជូនដំណឹងរបស់ព្រះអង្គជួន កក្កដា ព្រះអង្គបានមានសង្ឃដីកាបញ្ជាក់បន្ថែមថា៖ កាលដែលព្រះអង្គលាចាកសិក្ខាបទនេះ គឺមូលហេតុដោយសារតែព្រះអង្គអស់និស្ស័យក្នុងការប្រើប្រាស់ជីវិតជាបុព្វជិតតទៅទៀត ប៉ុន្តែមិនមែនមានន័យថាព្រះអង្គអស់និស្ស័យជាមួយព្រះពុទ្ធសាសនានោះទេ។ លើសពីនេះទៅទៀត សម្រាប់ការមើលថែទាំកូននេនដែលគង់នៅ និងសិក្សានៅប្រាសាទនាងខ្មៅទាំងឡាយ ព្រះអង្គនឹងនៅតែជួយជ្រោមជ្រែងជានិច្ច បើទោះបីក្លាយជាសមញ្ញជនទៅហើយក្ដី។ មួយវិញទៀត សម្រាប់ការលាចាកសិក្ខាបទនេះ គឺមិនមែនជាការតក់ក្រហល់នោះទេ ប៉ុន្តែព្រះអង្គជ្រើសរើសមិនជូនដំណឹងជាមុននោះទេ ព្រោះដឹងថាមានញាតិញោមជាច្រើនដែលគាំទ្រ និងស្រលាញ់ ដូច្នេះហើយព្រះអង្គក៏ចាំដល់ពេលមកដល់ចាំជម្រាបដំណឹងតែម្ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKR3PIXIpkOc-PL4S8DO-T4zIg-PN8QYLSwr7XdyOjw_gaqd6_FVGWvZMDdhRws6eu9o0BS3RT76R12RbXJs8ojKDjLwRWlVvJzKWNpPczSV13C_uklbRGPmn-uSUqWMj-n84jU_QSkjaLEG0yu44FkC1nzesMra34rOYEl1mRraarJkxWEdUzw8XwGBPt/s1280/photo_2025-03-19_10-49-22.jpg

សូមជម្រាបថា ព្រះអង្គជួន កក្កដា បានសាងផ្នួសតាំងពីព្រះអង្គមានវ័យ ១៣ព្រះវស្សាមកម្ល៉េះ ដែលគិតមកដល់សព្វថ្ងៃ ព្រះអង្គបានបួសរៀន អស់រយៈពេល ២៧វស្សា និងគង់នៅវត្តប្រាសាទនាង ខេត្តតាកែវបានរយៈពេល ១៣វស្សាមកហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOoVJxfM284gBRlofJ9yA0VdS7Ob7FXK8RUPikcx1YknxGXl7cR7I4kSwvECFryI9dimeKQJ2PBqIj-UT0o7q2I_yBfMXjh-KdMEMZAO9iJfowW6OzR9CdoVKJkj48bFo9YFk-dAGlCJszXQmbJyZRiSzWdsd5-_JKuG0owhnQp8E-w79UHS3GxW9-S10K/s1280/photo_2025-03-19_10-49-20.jpg

ទន្ទឹមនឹងការសោកស្ដាយ និងភាពភ្ញាក់ផ្អើលខាងលើ មហាជនដែលជាពុទ្ធបរិស័ទនៅតែគោរពតាមការសម្រេចចិត្តរបស់ព្រះអង្គជួន កក្កដា ដោយសង្ឃឹមថាព្រះអង្គនឹងនៅតែបង្ហាញពីអំពើល្អ តាមរយៈជួយកូននេនតូចៗ និងក្មេងកំព្រា ព្រមទាំងជូនពរអោយព្រះអង្គទទួលបានសំណាងល្អក្នុងភេទជាគ្រហស្ថ និងដំណើរជីវិតតទៅមុខ៕

ធ្លាប់ឆ្ងល់អត់! ហេតុអ្វីបានជាផ្ទៃមេឃមើលទៅមានពណ៌ខៀវ?

0

ជាទូទៅនៅពេលមេឃស្រឡះល្អ យើងតែងតែឃើញផ្ទៃមេឃមានពណ៌ខៀវ ឬពណ៌ទឹកសមុទ្រ ប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់អត់ ហេតុអ្វីបានជាផ្ទៃមេឃមើលទៅមានពណ៌ខៀវអ៉ីចឹង? ជឿថាប្រិយមិត្តភាគច្រើនប្រាកដជាធ្លាប់បានសិក្សារួចមកហើយ នៅមេរៀនវិទ្យាសាស្ត្រអនុវត្តន៍ កាលពីថ្នាក់អនុវិទ្យាល័យ ប៉ុន្តែប្រហែលលោកអ្នកភ្លេចបាត់ទៅហើយ។ ដូច្នេះអត្ថបទនេះ យើងនឹងបកស្រាយ ដើម្បីការយល់ដឹងកាន់តែច្បាស់ និងអាចឱ្យលោកអ្នកចែកចាយបន្តទៅដល់ក្មេងៗជំនាន់ក្រោយទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOAWBkAiU6QUo53DCGbwEybyjcFh8ZCeIcU1ir42fvAiL-1dMSZPKkNrgzgZ2-Qg1Fhd8N_zLU4rg0bSfN16tS5F8q6zSe76fetKIb6YC80NspfcZajmVfpkGZJX-SfN8DauzkNLqsRQym5ZMu1ZcU0QXlpdE7LB_UNVAJeRJ3qJhYwTiVL1fi0vLfUu5p/s2560/image_2025-03-19_13-39-37.png
យោងតាមគេហទំព័របរទេស Live Science មូលហេតុដែលផ្ទៃមេឃមានពណ៌ខៀវ គឺដោយសារការចាំងចូលនៃល្បាយពន្លឺរបស់ព្រះអាទិត្យ។ ពន្លឺរបស់ព្រះអាទិត្យត្រូវបានគេដឹងថា ជាពន្លឺដែលគេអាចញែកបានរហូតដល់ ៧ ពណ៌ដូចទៅនឹងពណ៌របស់ឥន្ទធនូដែរ។ នៅពេលពន្លឺទាំងនោះឆ្លងកាត់បរិយាកាសនៅលើភពផែនដី បរិយាកាសចាប់យកតែពណ៌បៃតង ស្វាយ លឿង និងខៀវតែប៉ុណ្ណោះ ដូច្នេះពណ៌ទាំងអស់នេះបានចាំងបញ្ចូលគ្នាបង្កើតបានជាពណ៌ខៀវស្រងាត់របស់ផ្ទៃមេឃដែលយើងតែងតែឃើញជារាល់ថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYYE3_c-ns-j9SfmDdTv81oqnHLQ7DnD-D8pNZU6A3Khy03JDND2wti7taIF2EKMGalI_-ORABlzUdpeYBaMMcEpYtJkEB5FJdSeh8xBPuxpQm_b4mTzFuH-XUwRoUmf9jt6mEi60nL82wZmE5S08JRlV5WQbR6KtM97wX6VaROH-zilE6_JR4i4naQmKA/s2560/image_2025-03-19_13-39-40.png

នេះមានន័យថា ផែនដីត្រូវបានគ្របដណ្តប់ដោយស្រទាប់ជាច្រើននៃបរិយាកាស ហើយស្រទាប់ទាំងនោះបានរារាំងពន្លឺពណ៌ក្រហមរបស់ព្រះអាទិត្យ មិនឱ្យចូលមកដល់ផ្ទៃដីបាន។ លើសពីនេះវាក៏ពាក់ព័ន្ធនឹងពណ៌ដែលភ្នែករបស់មនុស្សអាចមើលឃើញ គួបផ្សំនឹងការរារាំង មិនឱ្យបញ្ចេញពណ៌ផ្សេងៗទៀតនៃស្រទាប់បរិយាកាសផែនដី ពេលពន្លឺព្រះអាទិត្យជះចំផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5XO6JtfA0E2G8RqGJEoPWxA3uvKgN_DWgiVX0_SY9nwKoRus1Vqhqvuh08LnlwXVu-e_VnMnT_3rJfsiaMIEbjN_vfcmmUgR-zYfXEV7BatsH81x4-Tb21PU88GVQ_WCccL4Z1SxTWx4gz2NqtZxLFZKHEtK3X4gZWPJtzV1Y0MvtUv9EKV3qoj5_NMgY/s1440/image_2025-03-19_13-39-42.png

សរុបសេចក្តីមក ពណ៌ខៀវស្រាល ជាពណ៌បំលែងពីធម្មជាតិ ដោយម៉ូលេគុលតូចៗនៅគ្រប់ទីកន្លែងក្នុងខ្យល់ និងបរិយាកាសផែនដី។ ម៉ូលេគុលពណ៌ខៀវត្រូវបានពង្រាយច្រើនជាងពណ៌ផ្សេងៗទៀត ដោយសារតែវាធ្វើដំណើរក្នុងរលកល្បឿនយឺត និងតូចៗ ហេតុដូច្នេះទើបយើងឃើញផ្ទៃមេឃមានពណ៌ខៀវជាប់ជានិច្ចបែបនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWJifJAZd4Gq0IhKEuxQSLxiixyATM7gDFpXy8PkrqcYdTehyphenhyphent1_Fg_lTqR3xl_xhZBeokDxgsREESxuDp84hT4g-XDARzAV9WUROKdQ1McsDDcaTKguB8xSH1vPFjW3HquAD5iahKOXpK7dFyiOkSHnFDq0_dhThC35cJ-qdQL0F_Xn_zYhLCpqLX4hmH/s1000/image_2025-03-19_13-39-43.png

មកដឹងពីអាថ៌កំបាំងនៃចង្កៀងប្រេងនៅលើភ្នំ Wudang ដែលមិនរលត់អស់រយៈពេល ៦០០ ឆ្នាំ!

0

ភ្នំ Wudang ដែលស្ថិតនៅខេត្ត Hubei ប្រទេសចិន បានកំពុងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកស្រាវជ្រាវ និងអ្នកធ្វើធម្មយាត្រាយ៉ាងខ្លាំង ដោយសារចង្កៀងប្រេងតូចមួយនៅខាងក្នុងទីសក្ការៈ ត្រូវបានគេនិយាយថា ឆេះអស់រយៈពេលជាង ៦០០ ឆ្នាំហើយ។ ខណៈវាមិនរលត់ទាល់តែសោះទោះបីជាមានព្យុះដ៏ខ្លាំងក្លា និងការបះបោរជាប្រវត្តិសាស្ត្រក៏ដោយ ក៏ចង្កៀងនេះនៅតែភ្លឺចែងចាំងជានិច្ច ធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល និងបង្កជាចម្ងល់ថា តើមានអាថ៌កំបាំងអ្វីខ្លះដែលអនុញ្ញាតឱ្យចង្កៀងនេះឆេះជារៀងរហូត ឬតើវាពិតជាអព្ភូតហេតុអាថ៌កំបាំងដែលមនុស្សមិនអាចពន្យល់បានឬយ៉ាងណា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8sl8jqVJbiVeA4uw37Ho3Zwn3egifArDtYLQRw1zbE8HsVNNg-k2aIXOjVZ8MZNENH882dg7ySlx5lhsXCrxPTIOBsRqNB3I_oj9WJjH0ZQ-hIhjWsAsaVM1scj5ztCHiF9HIsfWxhQWirXrJyeDuxHxnKxn5-N-JTsk77ROoKeXffbBtfBS3lyai6MeC/s1280/photo_2025-03-18_15-52-26.jpg
យោងតាមកំណត់ត្រាប្រវត្តិសាស្ត្រភ្នំ Wudang ឬហៅថាប្រាសាទមាសត្រូវបានសាងសង់ក្នុងឆ្នាំ ១៤១៦ ក្រោមរជ្ជកាលរបស់អធិរាជ Chengzu នៃរាជវង្ស Ming ដើម្បីធ្វើជាកន្លែងសក្ការៈ និងជានិមិត្តរូបនៃអំណាចរាជវង្ស ដែលបង្ហាញពីការរួមបញ្ចូលគ្នានៃនយោបាយ និងសាសនាក្នុងរាជវង្សមីង។ ដូច្នេះនៅក្នុងរចនាសម្ព័ន្ធដ៏អស្ចារ្យទាំងមូលនេះ ចង្កៀងប្រេងកាតតូចមួយនៅពីមុខរូបសំណាកអធិរាជ Chengzu គឺជាអ្វីដែលទាក់ទាញការចាប់អារម្មណ៍បំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSedQQmPoalq7MWBhqcPeJGch8G5BSxaGB3V0AzUCyX8ak533-wNlF_9gj7P5gQvr6XjzEbWugU4xoI-gGqjZxUOdCyVESNomUVrUbv45AMQQI-kCbxQz8unQrwELYttoVpr0Sm_GOf0-eTOCvPqq8B_klvU1t94-VdTyJS7nu2vbqzD3TQ-8CKjz0weuu/s1280/image_2025-03-19_13-33-09%20(2).png

អ្នកស្រុកនៅទីនេះហៅវាថាជា “ចង្កៀងវេទមន្ត” ព្រោះវាតែងតែភ្លឺជានិច្ច មិនដែលរលត់សោះឡើយ។ សម្រាប់មូលហេតុដែលចង្កៀងប្រេងនៅលើភ្នំ Wudang របស់ប្រទេសចិន នៅតែឆេះអស់រយៈពេល ៦០០ ឆ្នាំគឺនៅតែជាអាថ៌កំបាំងដែលមិនទាន់មានចម្លើយពិតប្រាកដនោះទេ។ ទោះជាយ៉ាងណាយ៉ាងណាយោងតាមអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវ បានឱ្យដឹងថា៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs2jtQocG-xOq9aSt6pqdaIyg5FhNvAj_5SpQvGmeM77eS-gyPUCV7ZSOkHHWgA60bodIZLVzwSH07IkIYPof55DbaS4mAqEUDDj1edZx8zVGsdQf0tBvvuaOTH4TM3YGFkAEyZCY1-y39MQD5XYRYC_MdnrL00Dc3hXaOICxGeovtf4Vg7zXAmyerXxre/s1080/image_2025-03-19_13-33-09%20(4).png

ដោយសាររចនាសម្ព័នរបស់ប្រាសាទមាសបានរួមចំណែកបង្កើតបរិយាកាសពិសេសដែលអនុញ្ញាតឱ្យចង្កៀងឆេះអស់រយៈពេលយូរ។ ភ្នំ Wudang ឬហៅថាប្រាសាទមាស ត្រូវ​បាន​គេ​សាងសង់​នៅ​លើ​ទីតាំង​ខ្ពស់​ដែល​មាន​ខ្យល់​ចេញ​ចូល​បាន​ល្អ ជួយ​រក្សា​លំនឹង​ភ្លើង។ ជាងនេះទៅទៀត ឯកសារមួយចំនួនក៏បានលើកឡើងផងដែរថា នៅខាងក្នុងវាំងមានប្រព័ន្ធការពារខ្យល់ពិសេស ដែលជួយការពារចង្កៀងពីឥទ្ធិពលខាងក្រៅ។ រចនាសម្ព័ន្ធនេះអាចរួមបញ្ចូលដំបូលពិសេស ឬស្រទាប់កញ្ចក់ស្តើងដែលផ្តល់ការការពារ និងផ្តល់អុកស៊ីសែនគ្រប់គ្រាន់សម្រាប់ភ្លើងបន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj983rvf_y0AR64WZ0BIbc1Xz6Nli84icv7wPSVOW8Hl-Z1DvhnNTbDOsc0RoXsZmS9ze1ZYUjyv4qAJY8i31duoJbEJLrY-cAPGZjGGhfGv2vt2zWVRTpnJjOOCNZ14t3tzCudIxqZ9-Db_8Rg6NKVoqukjT_vaITiZ28H0rgSAK3r-uUosarD6Ts6LktZ/s788/image_2025-03-19_13-33-09.png

ប៉ុន្តែបើយោងតាមសៀវភៅ “Records of the Grand Historian” របស់ Sima Qian វិញប្រេងចង្កៀងនេះធ្វើឡើងដោយ “ក្រមួននាងមច្ឆា” ដែលជាវត្ថុរាវចម្រាញ់ចេញពីសត្វសមុទ្រដ៏អាថ៌កំបាំងមួយ។ ប្រេងនេះមានចំណុចពន្លឺទាបខ្លាំង ហើយសូម្បីតែតំណក់តូចមួយក៏អាចឆេះអស់ជាច្រើនខែផងដែរ។ ដូច្នេះមនុស្សជាច្រើនជឿថា ចង្កៀងនេះទំនងទាក់ទងទៅនឹងខាងវិញ្ញាណ ឬជំនឿអរូបិយច្រើនជាងទ្រឹស្តីវិទ្យាសាស្ត្រ៕

រ៉ាប៊ី ឆ្លើយដាច់ខាតមិនទៅរស់នៅក្រៅប្រទេសបើ Nick Taylor ស្រលាញ់នាងត្រូវរស់នៅស្រុកខ្មែរ

0

ធ្លាប់តែមនុស្សមួយចំនួនរៀបការជាមួយជនបរទេសហើយមានបំណងចង់ទៅរស់នៅស្រុកក្រៅខុសប្លែកអីតែតារាចម្រៀង រ៉ាប៊ី បានឆ្លើយតបយ៉ាងដាច់ខាតថារស់នៅស្រុកគេមួយគឺនាងមិនទៅនៅនោះទេដោយបានបន្ថែមថាបើ Nick Taylor ស្រលាញ់នាងត្រូវរស់នៅស្រុកខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvUAnTdTO34pSlW9vpDFZXwDMQw75fwR4mFVjYFLE8P7WsNhGIgBjGmWpUixZP9J7hf3ft_Rq6HYULD5PxF2fzCuur_SiefJdBwMKATqTGwjVnGJZb5IUGDVdkZgeuuGmDpgV0ns-LWx0PMe-4_ESN3W-LdUQTkWjZMpzJ7nN0S4jpLuKYjj7uSmNi8TXT/s2048/image_2025-03-17_13-52-40%20(2).png

ក្នុងកម្មវិធីជួបជុំអ្នកគាំទ្រលើកដំបូងរបស់ រ៉ាប៊ី នាពេលថ្មីៗនេះបានបង្កឱ្យសាធារណជនមានការចាប់អារម្មណ៍មិនតិចនោះទេជាពិសេសគឺពេលដែលកីឡាករបាល់ទាត់ពូកែថ្វីជើងជាកូនកាត់អាម៉េរិក Nick Taylor បានលត់ជង្គង់សុំតារាចម្រៀងរូបនេះរៀបការធ្វើឱ្យផ្ទុះពេញបណ្តាញសង្គមតែម្តង។ ជាមួយនឹងការចាប់អារម្មណ៍រឿងនេះទស្សនិកជនក៏បានចាប់អារម្មណ៍រឿងមួយទៀតបន្ទាប់ពីនាងបានឆ្លើយដាច់ខាតថាស្រុកគេមួយនាងមិនទៅរស់នៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIm1r-HnMWCT3RkB6MGX985DHR183q5vGaHbante9lUkxW8qtQjd9BTECS5xipD3AoUjYZQzzSrSDtmAB27rwmw2Z2vI7zr_SjK9EPom78mbJCqh2nmSo-sKOY2mBKZxNxrvPU1Kl856PbP0hbFcS5lflVYBnaH9CFnVNo-frEI94W2Za-IzuVaQQQEAl0/s2048/image_2025-03-17_13-52-40.png
តាមរយៈវីដេអូដែលបានចែករំលែកនៅលើបណ្តាញសង្គម រ៉ាប៊ី បានឆ្លើយតបសំណួរជាមួយអ្នកគាំទ្រថានាងនឹងចេញបទចម្រៀងទាល់តែចាស់ទាល់តែលែងល្បី ទាល់តែថាលែងមានហ្វេនចូលស្តាប់បទនាងដរាបណានៅមាន Views នាងនឹងចេញរហូត។ ជាមួយគ្នានេះ ផេនខេត បានចោទសួរថាបើសិនជានាងទៅរស់នៅស្រុកគេនឹងចេញបទចម្រៀងទៀតឬអត់ ខណៈ រ៉ាប៊ី បានឆ្លើយតបភ្លាមៗថាស្រុកគេមួយនាងមិនទៅរស់នៅ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4ZF7rvPAqDZqxXg2oETTEVBiLwTL1rUdR0G4KAYWOwQGuertzXEeWyKa5hbvbN216z5beXZxhF5vUHFaVdVATUo7hzqa-mAd0b093kKU_pw3Np33oRE0AqZfYmXMLRT9x_d_5YBgTBHD7zZ3nrCkOR6m1omU8C4S3QHVcHnrRgLJP3q36VAzNvpTXNudN/s2048/image_2025-03-17_13-52-41.png
រ៉ាប៊ី បានឆ្លើយសំណួរទៀតថាបើគ្រួសារឱ្យទៅនៅខាងប្តី នាងថាបើ Nick ស្រលាញ់នាង Nick នៅខ្មែរហើយចម្លើយរបស់ រ៉ាប៊ី មួយនេះបានធ្វើឱ្យសំឡេងរបស់អ្នកគាំទ្រស្រែកកងរំពងយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8U_UrNfo2JvUH_LLunyGqdWvw0dWyxH79r2XX7Ou8kb9bFrMaZlJT_tdZSgGl7oVpiBSHt_9PIO6KWKz-Fh9it8ZOeIoWDCffieFNqvwVmU8w61Uay3DrQmcj25sjCOODbLaSwkm85JkxHAjj_9w5drDfA3C2oXAe00_eg7IHvG7wZpEPcXLoGQU_7BEe/s2048/image_2025-03-17_13-52-43.png

គួរបញ្ជាក់ថា រ៉ាប៊ី និងកីឡាករបាល់ទាត់ Nick Taylor បានស្គាល់គ្នានិងចាប់ចិត្តចំពោះគ្នាទៅវិញទៅមកនៅពេលមានការសហការគ្នាថតបទ រាំញ័រ ដែលបានចេញកាលពីខែកុម្ភៈ ឆ្នាំ២០២៣។ ក្រោយមកកន្លះឆ្នាំ Nick បានសារភាពស្នេហ៍ចំពោះ រ៉ាប៊ី ហើយបានបើកឱកាសស្វែងយល់ចិត្តគ្នាទៅវិញទៅមក ខណៈកាលពីថ្ងៃ១៥ មីនា Nick បានលត់ជង្គង់សុំ រ៉ាប៊ី រៀបការ៕

តារាចម្រៀង ឃុន វុត្ថា និង ហ៊ាទី ទប់ចិត្តមិនជាប់លូកមាត់រឿងការប្រកួតកម្មវិធីបុរសឯកមួយ

0

ថ្មីៗនេះកម្មវិធីប្រកួតសម្រស់បុរសឯកមួយត្រូវបានទស្សនិកជនជាច្រើនបញ្ចេញមតិរិះគន់និងមិនពេញចិត្តដោយសារតែបេក្ខភាពមួយចំនួនត្រូវចាត់ទុកថាមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ខណៈរឿងនេះត្រូវរងនូវការសើចចំអកពីអ្នកមួយចំនួនមកពីប្រទេសក្បែរខាងផងដែរ។ ជុំវិញរឿងនេះតារាចម្រៀង ឃុន វុត្ថា និង ហ៊ាទី ក៏បានចូលមកលូកមាត់ដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1BAJOvHWScOinodsCUrzOKWxRO3EFn81OtbDpiKDJrWZCcuh4JP7tEvNRuNKj_6nufB2MC28DccNCEWYU_pCjDA5stf57N2ckhwMnze9pwWn7mZqcKNRXE4CzTc9NgNPhbTyX0vSQcW0ETkO3NdcpOVb_Iw-yA0wd99sC1hHqzT2pza-LIaeF6BLE_-YW/s2048/image_2025-03-19_08-40-04.png
តារាចម្រៀង ឃុន វុត្ថា បានចែករំលែកចេញពីផេកវៀតណាមនៃការប្រកួតសម្រស់បុរសឯកដែលមានការទាក់ទាញយ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គមប៉ុន្តែមិនមែនជារឿងល្អប៉ុន្មាននោះទេ។ លោកបាននិយាយថា «មិនមែនជាន់ពន្លិចរើសអើងអ្វីទេ តែកាលណាបេក្ខភាពប្រលងយើងមិនស្អាតធ្វើឱ្យប្រទេសជិតខាងមើលងាយយើងណាស់ ដូចឃើញជាក់ស្ដែង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX_jawzls_S4GwiG7vGkgPJLJ1f2pGDDT6YM4PAyCsOm_609iGtZJIuySkyuFWSFqSXUqKO6FiBZSai64mvx_RALu_XGyv0S8fbdwjElAzhhpAz84bVmmevdQE_YDLi8mPI5XOYtjwzZplWPWxfAZQxgdb9dnmBlSZdZ8jAo1cIEZ0-mbfB_D_tuzo8Q-N/s2048/image_2025-02-15_15-19-14.png

អតីតបេក្ខជន The Voice Cambodia រដូវកាលទី១ រូបនេះបានបន្តទៀតថា «កុំព្រោះតែក្ដីស្រមៃ កុំព្រោះតែភាពជឿជាក់និងក្លាហានធ្វើឱ្យអ្នកមានវិប្បដិសារី។ ១០ឆ្នាំក្រោយគាត់និងដេកគិតហើយសួរខ្លួនឯងថា ចុមកាលនិងអញគិតអី ទៅប្រលងប្រុសស្អាត?»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2mu3xF10z3yf79GkapN-8_4MJxdte1oJ89iBTI87xXpc5mjIrIONDw4hTb1VK9zBclxF8sf9NoCd-onTsQkKguzMkRNFHjhYz9A7xlKsAtisvAaCCQqADV32E6yot-E3ZuLXmV-__wZ2CdOp21JRal_N4vEV-MOJD5FLDmn_53tHx5ao_lK_GA-HcAEK_/s698/image_2025-03-19_08-42-51%20(2).png
ងាកទៅកាន់តារាកំប្លែង ហ៊ាទី វិញ ក៏បានចែករំលែកពីផេកថៃ ហើយបានព្រលយពាក្យថា «តិចទៀតថៃយកទៅហើយ និងមួយប្រយោគទៀតថា ND គេអត់ឱ្យ bully compare ទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqYXqYXuserLeR-GpB97vHTGB4QW3Ja0OrppeQHAag3woVe8bAprw9qQ7Sxch-sVVG266K2-QsO-uvSRla0locTmz0-xbz8B1aFkheDwGaOJhnX_BGjfOKvnUanE7kGfBLjJAvZJrqCMQcbMQmNWb9GfpCujBgCX50dENi5zYtSGyYFKKjefnt81I2oTYK/s729/image_2025-03-19_08-42-51.png

ការប្រកួតសម្រស់បុរសឯកមួយនេះទើបតែបង្កើតឡើងប៉ុណ្ណោះ ប៉ុន្តែទស្សនិកជនភាគច្រើនមិនបានសម្តែងការគាំទ្រនោះទេដោយអ្នកមួយចំនួនគិតថាមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាពិសេសគឺបានធ្វើឱ្យប្រទេសជិតខាងសើចចំអក ជាក់ស្តែងពេលនេះគឺប្រទេសក្បែរខាងបានយករូបភាពនិង វីដេអូនោះទៅបង្ហោះហើយទទួលបានមតិជាច្រើន៕

 

ចង់ដឹងអត់! តើមហាសេដ្ឋីល្បីៗរបស់ពិភពលោកកំពុង​ប្រើប្រាស់​ស្មាតហ្វូន​ប្រភេទ​ណា?

0

ទូរស័ព្ទ ឬស្មានហ្វូនបច្ចុប្បន្ននេះគឺមានច្រើនម៉ូដ ច្រើនម៉ាកណាស់ ហើយវាក៏ជាឧបករណ៍ដ៏ពេញនិយមបំផុតទូទាំងពិភពលោកផងដែរ មិនថាប្រជាជនក្នុងប្រទេសក្រីក្រប៉ុណ្ណានោះទេ ក៏មានទូរស័ព្ទ ឬស្មាតហ្វូនប្រើប្រាស់ដែរ។ ដូច្នេះហើយតើលោកអ្នកដឹងទេថា មហាសេដ្ឋីល្បីៗរបស់ពិភពលោកដូចជា Elon Musk, Jeff Bezos, Mark Zuckerberg, Bill Gates និង Warren Buffett កំពុង​ប្រើ​ស្មាតហ្វូន​ប្រភេទ​ណាខ្លះ? យោងតាមការចុះផ្សាយរបស់គេហទំព័របរទេស PhoneArena បានឱ្យដឹងថា មហាសេដ្ឋីទាំង ៥ រូបនេះកំពុងប្រើប្រាស់ស្មាតហ្វូនខុសៗគ្នាដូចជា៖

១.Bill Gates៖ លោក Bill Gates ដែលជាសហស្ថាបនិកក្រុមហ៊ុន Microsoft បច្ចុប្បន្នកំពុងប្រើប្រាស់ស្មាតហ្វូនអេក្រង់បត់ Samsung Galaxy Z Fold5 ។ មហាសេដ្ឋីរូបនេះបានប្រើប្រាស់ទូរស័ព្ទ Samsung អស់ជាច្រើនឆ្នាំមកហើយ ដោយបានប្រើ Galaxy Z Fold3 និង Galaxy Z Fold4។ Bill Gates ធ្លាប់ចែករំលែកថា លោកបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបច្ចេកវិទ្យាថ្មីៗរបស់ Samsung។ ទោះជាយ៉ាងណា មតិ​មួយ​ចំនួន​ក៏​បាន​លើក​ឡើង​ថា មហាសេដ្ឋីរូបនេះមិន​ចង់​ប្រើ iPhone នោះទេ ដោយសារទំនាក់ទំនងមិនល្អរវាង Microsoft និង Apple នាពេលកន្លងមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIPavLWuaYe2sJwF3dM4_75w3GVlOx3Oq4JumM2X7uGw-utVe8kuQ8NRyChCIJgn2zfC16emchQ_K7s9x1aQo2Smu7SXrbYtynPt9ZemFs3O3Iv2y-5zJnebygP87_u8Mvymfj8FtxEU_ausroFMQjQbjIFvxrh7D0meb2L5yuSdKTenMlF1knT22lHonS/s1200/photo_2025-03-18_16-49-40.jpg
២.Mark Zuckerberg៖ កាលពីឆ្នាំមុន Mark Zuckerberg ត្រូវបានគេប្រទះឃើញជាញឹកញាប់ប្រើប្រាស់ Samsung Galaxy S23 Ultra ។ ប៉ុន្តែបច្ចុប្បន្នមហាសេដ្ឋីរូបនេះ កំពុងប្រើប្រាស់ Galaxy S24 Ultra វិញ។ យោងតាម ​​PhoneArena នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Meta ពិតជាជ្រើសរើសប្រើប្រាស់ស្មាតហ្វូន Android ជំនួសឱ្យ iPhone មែន។ មូលហេតុចម្បងគឺដោយសារតែទំនាក់ទំនងរបស់ Zuckerberg ជាមួយ Apple មានជម្លោះជាច្រើនឆ្នាំមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZBRTjyZ34kIF9v1KhbXNAJYdDLKCChpArVXKeHbbNSQYE7YnYrN6W_BS0iG06XD396u8vtJXt3ZBXQ8JRqHlQdr3Jw_dQIC7g0pEl1pufRgVl4GmEo4E6lvo9o5At3qIryTvJcpgrOMToJjV3m6EDAtDW-a6EWMSlDakVoY-rNJo1guViB4mFgIlPXJPS/s1020/photo_2025-03-18_16-49-40%20(2).jpg

៣.Jeff Bezos៖ ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Amazon មិនបានចែករំលែកនូវទូរស័ព្ទដែលគាត់ប្រើនោះទេ។ ទោះជាយ៉ាងណា ប្រភពលេចធ្លាយមួយចំនួនបាននិយាយថា លោក Jeff Bezos កំពុងប្រើប្រាស់ម៉ូដែលទូរស័ព្ទ Google Pixel ឬ Samsung Galaxy។ នៅឆ្នាំ ២០២០ មហាសេដ្ឋីរូបនេះបានប្រើ iPhone ប៉ុន្តែដោយសារ ទូរស័ព្ទនេះត្រូវបាន Hack តាមរយៈ WhatsApp ជាហេតុធ្វើឱ្យលោកបោះបង់​ទូរស័ព្ទ iPhone ហើយ​ប្តូរ​ទៅ​ប្រើ​ទូរស័ព្ទ Android វិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG27TWWtVwD5UxcNnLaEjGPmBDh_2t2IJQ5orAO3PhPYTJdx5Rbg2RmJ9r1l5KyvVom5FYmgJHtWl6M_ju_iLCbTdh0Jf0kmdY5qeH0wVbhwwXlQQsAOJASAWGGXbyPoDkR_AvGIQ-wBRPnOng67jhTWgJU6xNIqL8lYUx3bKkZ5hdjHgFwDd_fKM0frrQ/s1280/photo_2025-03-18_16-49-42.jpg

៤.Elon Musk៖ មហាសេដ្ឋី Elon Musk ត្រូវបានគេនិយាយថាប្រើទាំង iPhone និង Samsung Galaxy ។ នៅក្នុងការចែករំលែកថ្មីៗមួយចំនួន មហាសេដ្ឋីរូបនេះបាននិយាយថា គាត់ចូលចិត្តបទពិសោធន៍នៅលើ iPhone។ ដូច្នេះ Elon Musk ត្រូវបានគេនិយាយថាកំពុងប្រើទាំង iPhone និង Samsung Galaxy។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFoz7WmF57ryAnTnTaKeIqsxZwOeFMaZltcf76-BUVeuqwtwnPd5uGlKeh8LFHHH4gOOgWwcJdOr2jL7blt9bZXSJMR0lzCK4vXqbvSbrhuW-9e5PnUL6q9ytlNGf050q2Wnx7ddQLuzfJz8TmM09WKGXE5hTwPQGzIHdZfodRQM6BNKR9SwsMW5-Cz6rh/s1020/photo_2025-03-18_16-49-43.jpg

៥.Warren Buffett៖ Warren Buffett ដែលជាអ្នកជំនួញ និងវិនិយោគិនដ៏ល្បីល្បាញ បច្ចុប្បន្នកំពុងប្រើប្រាស់ iPhone 11 ដែលចេញលក់ក្នុងឆ្នាំ ២០១៩។ ពី​មុន​គាត់​ប្រើ​ទូរស័ព្ទ​បត់​អស់​ជា​ច្រើន​ឆ្នាំ បន្ទាប់មក Tim Cook បានបញ្ចុះបញ្ចូលគាត់ឱ្យប្រើ iPhone ដោយបន្តផ្ញើផលិតផលដោយឥតគិតថ្លៃឱ្យមហាសេដ្ឋីប្រើប្រាស់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDBFAbyd2-PLYeqJYBCAb9G3JuQ-WNpwAv79bZ6xsV2yTUTFT9rAk6zD_grHMtMC-UcjX5k_kJdUm7K3HcqA5ihhzAknw_J3DCW-28h4WqGIqM8_6tM9CGeyiE5bCbMANlDNPo1kkcATpyP357Q3GjWNP1_iB5FFPXmH9O0tFzZaL9g0ENZck9czQ0y6pQ/s1020/photo_2025-03-18_16-49-43%20(2).jpg

ជំនួយការសម្តេចធិបតី ម្នាក់បាត់បង់ជីវិត អំឡុងការប្រកួតបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន

0

ឯកឧត្តម ស្វាយ ដូត មន្រ្តីជាន់ខ្ពស់ម្នាក់នៅទីស្តីការគណ:រដ្ឋមន្រ្តី បានគាំងបេះដូងស្លាប់ អំឡុងពេលកំពុងទាត់បាល់ជាមួយក្រុមអាជ្ញាធរសវនកម្មជាតិ នៅល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ក្នុងកម្មវិធីប្រកួតបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន។

នៅអំឡុងការប្រកួត ឯកឧត្តមត្រូវបានផ្លាស់ប្តូរចូលនៅវគ្គទី២ នាទី៥១ ដោយលេងបានតែ៧នាទីពោលនៅនាទី៥៨ឯកឧត្តមក៏បានដួលសន្លប់នៅលើទីលានតែម្តង ខណៈក្រុមគ្រូពេទ្យក៏បានចូលពិនិត្យព្យាបាលផងដែរ តែជាអកុសលឯកឧត្តមបានបាត់បង់ជីវិតទៅហើយ។

ឯកឧត្តម ស្វាយ ដូត មានអាយុ៥៦ឆ្នាំ ជាជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា។

សម្តេចមហាបវរធិបតី បានចាត់ទុកមរណភាពរបស់លោក ស្វាយ ដូត គឺជា​ការបាត់បង់មន្ត្រីដ៏ល្អឆ្នើមមួយរូប បានរួមចំណែកធ្វើពលិកម្មគ្រប់បែបយ៉ាង ប្រកបដោយឆន្ទៈ និងមនសិការមោះមុត ដើម្បីចូលរួមបម្រើជាតិ សាសនា ព្រះមហា​ក្សត្រ និងបម្រើឱ្យឧត្តមប្រយោជន៍មាតុភូមិ និងប្រជាជនជារៀងរហូតមក។

បច្ចុប្បន្ន សពរបស់លោក ស្វាយ ដូត ត្រូវបានតម្កល់រៀបចំពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាននៅបុរីសម្បត្តិមានហេង៣ ផ្ទះលេខ១ ផ្លូវលេខ៥ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕