សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិកបានប្រកាសថាខ្លួននឹងឈប់ដើរតួជាអ្នកសម្រុះសម្រួលដើម្បីចរចាកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែនទៀតហើយ ដោយទុកឲ្យប្រទេសទាំង២សម្រេចបើកកិច្ចចរចាដោយផ្ទាល់ និងមិនឲ្យជាប់ពាក់ព័ន្ធជាមួយសហរដ្ឋអាមេរិកទៀតទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj8Jj88NY97yO7Wgw2n0T_9w-ZLGKRqvV8xFOe08Mf09XWNSiMSoo4TN9VhoW8g7GPTussn-QTq8p4EuawkJZe8IanpjWbtfp0hSsAvGBYAtg7O5YBFR272jp2VA00BXbI05KJWYQacUvFksgNxhdTWMl0EkX-9q91rOdBvBFw-5jxmB8E_hwirxPCVYP2/s960/photo_2025-05-03_16-20-30%20(2).jpg

យោងតាមសារព័ត៌មានបរទេសដែលចេញផ្សាយនៅដើមខែឧសភានេះបានឲ្យដឹងថា ៖ សហរដ្ឋអាមេរិកបានប្រកាសថាខ្លួននឹងមិនធ្វើជាអ្នកសម្របសម្រួលក្នុងការចរចារវាងរុស្ស៊ី និង អ៊ុយក្រែនទៀតឡើយ។ ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ភាគីរុស្ស៊ីមិនព្រមទទួលយកកិច្ចព្រមព្រៀងឲ្យឈប់បា..ញ់ទាំងស្រុងទេ ហើយក៏មិនចូលរួមក្នុងការចរចាអំពីបញ្ហានេះដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ1iAzPpMN4Xo_Y8nL9pEF5rO1r9PY_-DKG-rO0ERlN0rAfsPkLsNXjqBawjQHdmXFyzdzfAGNYXGsFMFkfmTSvDjEc23V_5NalG2u60xbMbgW8ju7-x1y4rHAdKc2jIK5lBGxxFiGoM20WtIaknhiqf5JOgjLOSCfQwzUr3TWmvHI8bRcEz_N8bbrkC6h/s940/photo_2025-05-03_16-20-30.jpg
អនុប្រធានាធិបតីអាមេរិក លោក JD Vance បានទទួលស្គាល់ថា “សង្រ្គាមរវាងអ៊ុយក្រែន និង រុស្ស៊ី មិនអាចបញ្ចប់ក្នុងពេលឆាប់ៗនេះបានទេ។ ហើយឥឡូវនេះវាជាពេលដែលប្រទេសទាំង២គួរជួបចរចាគ្នាដោយផ្ទាល់ ព្រោះអាមេរិកលែងលូកដៃចូលលើកិច្ចចរចាណាមួយទៀតហើយ។ លោកបានបញ្ជក់ថា ៖ “វាស្ថិតនៅលើដៃភាគីទាំងសងខាង ក្នុងការសម្រេចចិត្ត ថានឹងបញ្ចប់សង្រ្គាមដ៏កា..ចសាហា..វនេះនៅពេលណា”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-ZFlohIHSk9T-FlnJ3Uo9gRhnwVlFP83VSf8EKNf6AvGAzN13TIWcac5ccg5NJRmMm_IuUypQsnTSfddd2O63kyH9SGJjr6KjCyRkvXRJ5tnpKe-WEV7ls_yxB0xm5pyqctEafU2yO-an-PDzDMtA5NEQpQDVVs5q6Z13ttwGLNbSzOTG04iAiCb6cSWZ/s959/photo_2025-05-03_16-20-29.jpg
លោក Vance បានបញ្ជាក់ទៀតថា ៖ សហរដ្ឋអាមេរិកបានដាក់សំណើរដ៏ច្បាស់លាស់មួយក្នុងការដកខ្លួនចេញពីការផ្សះផ្សារទំនាក់ទំនង និងបញ្ចប់សង្រ្គាម ហើយពេលនេះនឹងត្រូវទុកតួនាទីឲ្យប្រទេសដែលជាសមីខ្លួនទាំង២ជាអ្នកដោះស្រាយបន្តដោយខ្លួនឯងវិញ។ លើសពីនេះលោកក៏បានលើកជាសំណើរទៅកាន់អ៊ុយក្រែនឲ្យយកចំណុចមួយទៅពិចារណា នោះគឺជាការប្រគល់អំណាចកាន់កាប់ទឹកដីខ្លះទៅឲ្យរុស្ស៊ីទៅដើម្បីទទួលបានសន្តិភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirnxeM4iDyOh_4CAOqzxjAB-rFUs-8ug9PGoLafyywl6ElpqofkC7syq1BkRSNOW8RelRIWuoWnLFCRwkcOrA3kCqjCYdX_sYqCgOgSXMsCuKKE8bKDDNKVEILzUP0tz89CciEK_uVd-ywczOHDdlPCui4hbWCg94eDAtR5kjOPUDNe00_SgoVz6hU32ts/s940/photo_2025-05-03_16-20-31.jpg

ស្របពេលជាមួយគ្នានេះ អាមេរិកក៏បានពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងយុទ្ធសាស្រ្តជាមួយអ៊ុយក្រែនតាមរយៈកិច្ចព្រមព្រៀងប្រគល់ធនធានរ៉ែកម្រមួយចំនួន។ កិច្ចព្រមព្រៀងនេះ នឹងផ្ដល់សិទ្ធិឲ្យសហរដ្ឋអាមេរិកអាចចូលមកយកធនធានទាំងនោះទៅប្រើប្រាស់បាន និងដើម្បីជាមូលនិធិក្នុងការស្ដារឡើងវិញនៅក្នុងប្រទេសអ៊ុយក្រែនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGmoAnpm3D8klFGiYBb0azrzMHFknLqRmP9tcJ_OKJoketwAMg5edPHOeOey8FYW1Jja4HZ1AVadimkYP3027bMmUZc85watvFuDZMU94J8Tgec9tJUl8exVROCrKZZJwmQ2EdUn0mYlkIXapX6UV3L6pAglJPYb5AJOUQIyZ8sGQD3d8N7LOGi1jNehb4/s886/image_2025-05-03_16-42-44.png

សរុបមក សហរដ្ឋអាមេរិកនៅតែមានការគាំទ្រចំពោះអ៊ុយក្រែនដដែល ជាពិសេសតាមផ្លូវសេដ្ឋកិច្ច ប៉ុន្តែចំពោះការចូលរួមចរចារកសន្តិភាព និងការផ្ដល់ជាយុទ្ធសាស្រ្តក្នុងការដោះស្រាយបញ្ហាជាមួយរុស្ស៊ី គឺអាមេរិកនឹងដកខ្លួនចេញហើយ៕