ប្រទេសថៃ ៖ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា ខ្យល់ព្យុះបានបោកបក់យ៉ាងខ្លាំងមកលើវត្តណងឃុម (ឬវត្តឆាមីពុទ្ធោវាទ) ស្ថិតនៅភូមិ១៥ ឃុំនុនទ្រី ស្រុកកាប៊ីនបុរី ខេត្តប្រាជីនបុរី បណ្តាលឱ្យព្រះកេសរបស់ព្រះពុទ្ធបដិមាដ៏ធំដែលនៅផុតពីដំបូលព្រះវិហារ បាក់ធ្លាក់ចុះមកក្រោម ហើយសសរ និងដំបូលព្រះវិហារក៏បាក់រលំដែរ ។ ហេតុការណ៍នេះធ្វើឱ្យអ្នកស្រុកមកចោមរោមមើល និងបារម្ភថា វាអាចជាប្រផ្នូលអាក្រក់សម្រាប់ប្រទេសថៃ ខណៈវត្តនេះត្រូវបានពលរដ្ឋចាត់ទុកថា​ស័ក្តិសិទ្ធិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTstlfxBuiCHrw4KyaGHTse409lzCWGDUlXn95F4n9jJiCyLWifwAW6Aij3EBZwC2mI8RAyGE9qYwM5OvDYllMEmK1YZx_pQmJd-hgR2HCpAGJOjIetLwK7snPuIc4mc8E3r6sZzgmLprFWEO85vBtKG7AKT_vTSKgJwSJnRtK_qAWSLarEyDjicGpf7AY/s1280/photo_2025-05-03_09-06-36%20(3).jpg

ព្រះចៅអធិការវត្តណងឃុម បានជូនដំណឹងទៅមន្ត្រីពាក់ព័ន្ធមកជួយអន្តរាគមន៍ ព្រមទាំងអំពាវនាវឱ្យពលរដ្ឋដែលមានចិត្តសទ្ធាជ្រះថ្លាជួយជាថវិកាជួសជុលព្រះពុទ្ធបដិមាឡើងវិញ ដើម្បីឱ្យពលរដ្ឋមកក្រាបសំពះបន្តទៀត ពីព្រោះកន្លងមក មានពលរដ្ឋជាច្រើននាក់បានមកសុំពរផ្សេងៗនៅទីនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNygBQaejIK6Tasah1YGwGFJWoDhLvWx-680PSZRa71Gc2wCfdMxnTUz-oKo1y6Y8Kt4MVPl-8YRXILg67FQNXg3CNMp38DRsUrdW-h_904eTfR-5s_ms6hj53WTVB4Y4JsFB69RV4eyNisp9PEQmx1wKU9HN_nzidghBCARaFaNeRc5Tg_G3nFZu5ALk4/s678/photo_2025-05-03_09-06-36.jpg

បើតាមព្រះចៅអធិការវត្តណងឃុម ព្រះនាម ព្រះប៊ុនស៊ុម បញ្ញាផូ មានសង្ឃដីកាថា ព្រះពុទ្ធបដិមានេះធ្វើឡើងដោយព្រះចៅអធិការវត្តចាស់ ប៉ុន្តែព្រះអង្គបានសុគតយូរឆ្នាំហើយ ។ ព្រះចៅអធិការវត្តចាស់ធ្វើព្រះពុទ្ធបដិមានេះឡើង ដើម្បីឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ខេត្តប្រាជីនបុរី ចូលមកក្រាបសំពះសុំពរ ។ កន្លងមក ពលរដ្ឋដែលមកសំពះសុំពរនៅទីនេះបានសម្រេចក្តីប្រាថ្នារៀងៗខ្លួន ហើយមានពលរដ្ឋជាច្រើននាក់ធ្វើបុណ្យកឋិនចូលវត្ត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu0uBK2AsJjsUwPv9gF3cfdNqUoeiniWOZ2mvcRUG3YeKBz4WDr7xflMABGCZ1ICTEgtRLagLK12zOCwlHEuHqm7g4RYn0wl5sAdfNBQ-ERHzLqIiukRzK9NyABnFWVxZ12RPemDt9H297QvWhcaGy6VeQbkEozQnpbmUNhK7rHpn4O5NWfCtai9e6EdV6/s678/photo_2025-05-03_09-06-37%20(2).jpg
ព្រះចៅអធិការវត្តណងឃុម មានសង្ឃដីកាបន្តថា នៅថ្ងៃកើតហេតុ គឺមានខ្យល់ព្យុះបក់មកពីទិសខាងកើតវត្ត បណ្តាលឱ្យព្រះកេសព្រះពុទ្ធបដិមាបាក់ធ្លាក់ដល់ដី ហើយព្រះអង្គចាត់ទុកថា សំណាងល្អហើយ ដែលវាពុំបង្កផលប៉ះពាល់ច្រើនជាងនេះ ។ កាលពីឆ្នាំ២០២១ ព្រះចៅអធិការវត្តចាស់បានធ្វើព្រះពុទ្ធបដិមាដ៏ធំនេះមានកម្ពស់១១ម៉ែត្រ សម្រាប់ឱ្យពលរដ្ឋមកក្រាបសំពះសុំពរ ពីព្រោះវត្តនេះស័ក្តិសិទ្ធិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6MXKPkAVq8app-nppNYj6L9jP_K1yOdGnI3Si9kuUuNOZ4bm6LS_QhHqRRsHpFEcUVo9Qmo3bqGEhPsoESouPelfL90gbM9vd_cOsfjyR7hE9SR2mCiCo-dBmcAMRo4YqQm-c7VrdE3HnfgnZKSiIF0JNWZwoZS9afJV3p1jxsCAKkHX68KxckdrZukvG/s1280/photo_2025-05-03_09-06-37%20(3).jpg
វត្តណងឃុម ក៏ជាតំបន់ទេសចរណ៍ក្នុងស្រុកកាប៊ីនបុរី ផងដែរ ពីព្រោះនៅជុំវិញព្រះពុទ្ធបដិមាដ៏ធំមានស្ពានអាកាស ព្រមទាំងមានកន្លែងស្អាតៗឱ្យភ្ញៀវទេសចរថតរូប ។ ប៉ុន្តែព្រះកេសព្រះពុទ្ធបដិមាបាក់ធ្លាក់ដោយសារខ្យល់ព្យុះ ទើបព្រះចៅអធិការចង់ឱ្យអ្នកមានសទ្ធាជ្រះថ្លាទាំងឡាយរួមគ្នាចូលជាបច្ច័យធ្វើបុណ្យជួសជុលព្រះពុទ្ធបដិមាឡើងវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUAANjQtqXYAX9zE51vTalqeaNBrNTLeVUlM00atw1TWOEIwjrhg3l7_hY0ZrwDglgucDEB0zOQiOgxCL4LP1TMv8PES6yIYxeDSNv7BvQhbHSD0g74u_UWODuXemPQuzff1aYPicfj-t2OQ0CGZ2oBn8drwREiHl3eoUlkx4Z0WTG_fXpVdfn0e3xtgjG/s1024/photo_2025-05-03_09-06-37%20(4).jpg
លោក ប្រាសឺត វ៉េវណាំ រស់នៅឃុំនុនទ្រី និយាយថា កាលពីពេលចូលឆ្នាំ អ្នកស្រុកជាច្រើនបានមកសំពះព្រះពុទ្ធបដិមាជាបន្តបន្ទាប់ ហើយអ្នកខ្លះទទួលបានលាភសំណាង និងត្រឡប់មកធ្វើបុណ្យនៅវត្តម្តងទៀត ហើយវាក៏ជាបុណ្យកុសលសម្រាប់វត្តផងដែរ ។ រីឯការធ្វើព្រះពុទ្ធបដិមាដ៏ធំ គឺក្រោយពីព្រះចៅអធិការវត្តចាស់បានទៅរៀនសូត្រនៅវត្តហ្លួងផរសូថន ក្នុងខេត្តឆាក់ឈើងសៅ ពេលត្រឡប់មកវិញ ព្រះអង្គក៏សុំខ្ចីប្រាក់ពីមូលនិធិភូមិមកធ្វើព្រះពុទ្ធបដិមា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBlGdx-aEObivCi5QuiE5pgW1YeuIBJhf-h5HeqHL9FWwCPjMmUARbkgP-JB-FROmZkjxEa8d_sec0UfPsVDy9ILKA8lKEDdc4oAPMKVFl79Q8eGiRp-hFNhsRq_QB98AKKM5oEyXjNO3Rj1nv7jw0MwA-9sGmqn9Ywr51Dj-6rUA4Zg_Sxbg8hEBI7q_u/s1280/photo_2025-05-03_09-06-37%20(5).jpg

រហូតមកដល់បច្ចុប្បន្ន វត្តពុំទាន់សំណងបំណុលមូលនិធិភូមិអស់ទេ ពីព្រោះព្រះចៅអធិការវត្តចាស់បានសុគតមុន ។ ពលរដ្ឋមានអារម្មណ៍សោកស្តាយជាពន់ពេកចំពោះការដាច់ព្រះកេសព្រះពុទ្ធបដិមា រីឯដើមឈើនៅក្បែរនោះពុំរងផលប៉ះពាល់ទេ គឺមានតែសសរ ដំបូលព្រះវិហារ និងព្រះពុទ្ធបដិមាប៉ុណ្ណោះដែលខូចខាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5kAh8RzgUppQZaM6W-gTW2xPniqP7uFEO059oC6X3NaKLGRLAYjcHrRSoUUSdJpfBI4f3JOUP9L3Mrjnuru1mc0_3zd8SYFx3PdfDY6UfVFflFA21bE2nk7s4HfQxQ2zWZVSazSyCRb5zS0Unq6i7K7aNad06i2C73un4K6bDrzx_E-xxPDrJClqaRy-D/s1024/photo_2025-05-03_09-06-37.jpg

តាមការសាកសួរអ្នកស្រុកឱ្យដឹងថា ហេតុការណ៍នេះធ្វើឱ្យពួកគេសោកស្តាយយ៉ាងខ្លាំង ពីព្រោះកន្លងមក មានអ្នកធ្វើដំណើរឆ្លងកាត់ទីនេះចូលមកក្រាបសំពះសុំពរ ហើយសម្រេចក្តីប្រាថ្នាស្ទើរគ្រប់គ្នា ។ វត្តបានរៀបចំពិធីបុណ្យឱ្យពលរដ្ឋយកសន្លឹកមាសមកបិទនៅលើព្រះពុទ្ធបដិមាជារៀងរាល់ឆ្នាំ ប៉ុន្តែពលរដ្ឋបារម្ភពីប្រផ្នូលអាក្រក់កើតឡើងក្រោយហេតុការណ៍នេះ ៕