ប្រទេសលុចហ្សំបួរ ៖ មនុស្សម្នាតែងតែយល់ច្រឡំថា លោក Hugo One អាយុ២៨ឆ្នាំ មានអាជីពជាអ្នកចម្រៀង និងតន្ត្រីករនៅប្រទេសលុចហ្សំបួរ គឺជាលោក Elon Musk មហាសេដ្ឋីលំដាប់ពិភពលោក និងជាម្ចាស់ក្រុមហ៊ុនផលិតរថយន្ត Tesla និងម្ចាស់បណ្តាញសង្គម X ។ ពេលដើរទៅទីកន្លែងផ្សេងៗ ដូចជា ៖ ផ្សារទំនើប បារ និងតម្រង់ជួរចូលក្លិបរាត្រី មនុស្សភាគច្រើនហៅលោកថា Elon Musk ប៉ុន្តែរលោកពុំសូវរីករាយនឹងមុខមាត់ដូចគ្នានេះទេ ។
នាពេលថ្មីៗនេះ ពេលលោក Hugo អ្នកចម្រៀងនៅប្រទេសលុចហ្សំបួរ ស្ថិតក្នុងតំបន់អឺរ៉ុបខាងលិច ជួបជុំមិត្តភក្តិនៅទីក្រុងអាប័ឌីន ប្រទេសស្កុកឡេន ស្រាប់តែយុវជនមួយក្រុមស្រែកថា «លោកជា Elon Musk» បន្ទាប់មក ពួកគេក៏សុំថតវីដេអូជាមួយលោក ។ ទោះជាលោកប្រាប់ទៅមនុស្សប្លែកមុខទាំងនេះថា លោកពុំមែនជា Elon Musk ប៉ុន្តែពួកគេនៅតែពុំជឿ ។ លោកត្រូវបានមនុស្សប្លែកមុខសួរនាំ ចំនួន២ដងក្នុង១ខែ ហើយពួកគេនិយាយថា លោកមានមុខមាត់ដូចម្ចាស់ក្រុមហ៊ុន Tesla ហើយក៏សុំថតរូបសែលហ្វីជាបន្តបន្ទាប់ ។
ទោះជាលោក Hugo ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនក្តី ប៉ុន្តែលោកប្រាប់ថា ចូលចិត្តមុខមាត់របស់ខ្លួន ហើយលោកពុំសូវរីករាយនឹងការមានមុខដូចមហាសេដ្ឋីទេ ពីព្រោះមនុស្សទាំងនេះពុំបានសរសើរលោកឡើយ ។ លោកថា ៖ «វាគួរឱ្យកំប្លែង ពីព្រោះក្រុមមនុស្សដែលមកសួរខ្ញុំមានមុខដូច Elon Musk គឺពួកគេរួសរាយរាក់ទាក់ និងចង់រាប់អាន ។ វាជួយឱ្យចំនួនមនុស្សចូលមើលផេករបស់ខ្ញុំច្រើន និងមានអ្នកដោនឡូតបទចម្រៀងខ្ញុំច្រើន» ។.jpg)
ក្រៅពីការងារសិល្បៈ លោក Hugo បានធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស និងបារាំង នៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ ។ កូនសិស្សម្នាក់និយាយថា លោកមុខដូច Elon Musk ជាលើកដំបូងកាលពីឆ្នាំ២០១៨ បន្ទាប់មក ក៏មានអ្នកផ្សេងទៀតនិយាយដូចគ្នានេះមកកាន់លោក ចាប់ពី២លើក ទៅ៣លើកក្នុង១ខែ ប៉ុន្តែសំណាងល្អ គ្មានអ្នកណាម្នាក់ស្អប់ខ្ពើមលោក ។
ក្នុងដំណើរកម្សាន្តជុំវិញប្រទេសស្កុតឡែន និងអង់គ្លេស កាលពីខែមេសា ឆ្នាំ២០២៥ លោក និងមិត្តភក្តិរៀននៅសាកលវិទ្យាល័យបាននាំគ្នាមកដើរលេងនៅទីក្រុងអាប័ឌីន ហើយលោកល្បីល្បាញយ៉ាងខ្លាំងនៅទីនេះ ។ បន្ទាប់ពីដើរលេងពេលយប់ជាមួយមិត្តភក្តិ ស្រាប់តែមានមនុស្សនិយាយថា លោកមុខដូច Elon Musk រហូតដល់៤លើក រួចហើយក៏មានយុវជន៣នាក់ និយាយបែបនេះជាមួយលោក ពួកគេកុំសុំលោកថតវីដេអូ ។

ក្រោយពេលវីដេអូនេះបង្ហោះក្នុងបណ្តាញសង្គមកាលពីថ្ងៃទី២៥ ខែមេសា ឃើញថា មានចំនួនទស្សនារហូតដល់ជាង១លាន៥សែនលើក ក្នុងនោះមនុស្សភាគច្រើនយល់ស្របនឹងលោកមានមុខដូច Elon Musk ។ លោកថា ៖ «មិននឹកស្មានថា មានអ្នកចូលទស្សនាវីដេអូច្រើនបែបនេះទេ ព្រោះពីដំបូង មានចំនួនទស្សនាត្រឹមតែ៧ម៉ឺនលើក ប៉ុន្តែវាកើនឡើងដល់ជាង១លាន៥សែនលើក ។ នេះមិនមែនជាលើកចុងក្រោយទេ ដែលមានមនុស្សនិយាយថា ខ្ញុំមុខដូច Elon Musk ។ ប៉ុន្តែខ្ញុំពុំយល់ស្របជាមួយ Elon Musk និងការគិតរបស់មហាសេដ្ឋីរូបនេះទេ» ៕










