រាជធានីភ្នំពេញ ៖ ឆាប់ៗនេះ! បញ្ហាពន្ធគយខ្ពស់ដែលអាមេរិកបានកំណត់មកលើកម្ពុជា កាន់តែមានពន្លឺក្នុងការដោះស្រាយហើយ ដោយកម្ពុជានឹងធ្វើដំណើរទៅចរចាដោយផ្ទាល់ជាមួយក្រសួងពាណិជ្ជកម្មអាមេរិក នៅថ្ងៃទី ១៤-១៥ ខែឧសភា ខាងមុខនេះក្នុងទីក្រុងវ៉ាស៊ីនតោន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwczt25D-4dNwqkLabKBddz3BymqrlMOHlyBda_EgUzzh74LuH0REpr3K6NzgKEiBFq_oB4WgykHZo1MCTnTSHJ3LChWGQ5c7JrXxWiNn4fDtnPLICkGHSLx_OYVwjdsf5KjL3mqsm3cNPkUgotPzvl5IzHqzgUjRJL6sfWyF9P8ke4-o7Kk-0_Owjt6Ix/s1080/photo_2025-05-03_08-35-07%20(2).jpg

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៥ បានលើកឡើងថាអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាមានកិត្តិយស សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នាព្រឹកថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង ជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និង វិនិយោគទ្វេភាគីកម្ពុជា – សហរដ្ឋអាម៉េរិក ជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ដឹកនាំដោយលោកជំទាវ Sarah Ellerman អនុប្រធានតំណាង ពាណិជ្ជកម្មសហរដ្ឋអាម៉េរិកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និង ប៉ាស៊ីហ្វិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6i4ygQEl5IRF68WmKzHQq-fLqOoERdabICtTRS22vt5p_26inHE3qiYxPsUul3S4pOJl4Pk9gwd2VBO1hdUJrrtDHe6E-qixrbauBwY5gLs1SxIrSyOgU39FzP5W4Vn52l0-C-upAfF3AcxMrcC9wpOrMFdrFjEA1tIcK2gbxM6waDUeBr0aghL9_VQ_g/s1080/photo_2025-05-03_08-35-07.jpg

នៅក្នុងសេចក្ដីប្រកាសព័ត៌មានខាងលើបានគូសបញ្ជាក់ថា ៖ “ កិច្ចប្រជុំពិភាក្សានេះ ផ្តោតសំខាន់លើវឌ្ឍនភាពការងារ និង ការត្រៀមសម្រាប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម បដិការរវាងកម្ពុជា និង សហរដ្ឋអាម៉េរិកដែលនឹងប្រព្រឹត្តទៅដោយផ្ទាល់ នៅថ្ងៃទី ១៤-១៥ ខែឧសភា ឆ្នាំ ២០២៥ នារដ្ឋធានី វ៉ាស៊ីនតោន ” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7uiKWlyKkkLtG-LAG15g42S5GfzHXIvpzovIpVZH5ErhdzNlqSA-o1WNUhO7w1OQ-5ibeHcupZfLduVRxRXCLf_XvH1iasE9BX7oI1IRqYeJkwY5w4f8IaBTifbIs3OvAi9ZA-JcUVZTKdnaejYGHHMS3lyUqzA9o-3rqIBhbBTCZjd7wAs0JAhntMBmc/s1280/photo_2025-05-03_08-35-08.jpg

លើសពីនេះប្រភពបានអះអាងថា រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត ជានាយករដ្ឋមន្ត្រីនឹងបន្តធ្វើកិច្ចការងារនេះដោយយកចិត្តទុកដាក់បំផុត ៕