ទីក្រុងម៉ានីឡា ៖ ក្ដីបារម្ភរបស់ប្រទេសហ្វីលីពីនទៅលើវិស័យអប់រំនៅក្នុងប្រទេសមិនកាន់តែកើនឡើង បន្ទាប់ពីរបាយការណ៍ស្ថិតិដែលស្រង់បានកាលពីឆ្នាំ២០២៤ បានបង្ហាញថាសិស្សដែលបានបញ្ចប់មធ្យមសិក្សាជិត១៩លាននាក់ ត្រូវបានគេចាត់ទុកថា មិនមានសមត្ថភាពប្រកបអក្សរ និងសរសេប្រយោគធម្មតាតែងសេចក្ដីបានឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMnYg14vbZcqI-spTw4VvekCAluN3Sqd-AW08tXkbT4ECiFLFxuPOVwrFm-7qqlWdbaWHxoHkrzv4Rm-uxQgJ2EEh_fkQwRb-e3Nt8n6epX01R5XJam74nfI52be7qt5F9ASJTou7dK_n5kPuwMIMV7PUIzFCnH0mNpc1VQMrskRZmmLhfDFyoLzEC4LU-/s1280/photo_2025-05-02_15-30-25.jpg
របាយការណ៍នេះ គឺយោងតាមការស្ទងើមតិ FLEMMS ឆ្នាំ២០២៤ ដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិហ្វីលីពីន (PSA) និងបានបង្ហាញថា ៖ កាលពីមុនឆ្នាំ២០១៩ សិស្សដែលបានបញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សា ត្រូវបានចាត់ទុកថាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអាន និងសរសេបានល្អ។ ប៉ុន្តែសម្រាប់ឆ្នាំ២០២៤ នៅពេលក្រសួងអប់រំបានកែសម្រួលនិយមន័យមួយចំនួននៃអក្ខរកម្មមុខងារ ដើម្បីរួមបញ្ចូលជំនាញយល់ដឹងកម្រិតខ្ពស់លើសពីការអាន ការសរសេ និងលេខជាមូលដ្ឋាន បានបង្ហាញថា សិស្សចំនួន ៧៩% ដែលបានបញ្ចប់មធ្យមសិក្សាកម្រិតទាប អាចយល់អត្ថន័យនៃសំណេរនោះបាន ខណៈសិស្សចំនួន ២១%ទៀត មិនអាចអានបាន និងអានបានតែមិនយល់អត្ថន័យរបស់វាឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgREUT_pVIWtb2uP-jbaJwvmlVx3SS5MZH4fYudvDzXhvjM7BLDEXGNEqlEiBZqJHJnlWoziAJtyfaUXj1pOQ8pUq4xYo2D3xM2uI8l2vplt4pQfS-KvJr1oToRRePbB-_ByoCUdea-gqUtXl60ei_cjbtgwGcPeDakiqFFemQ7RmVUCm4DYiGs7J_FwPhL/s1280/photo_2025-05-02_15-30-26%20(2).jpg

ជាក់ស្ដែងមិនមែនពួកគេមិនអាចបានសោះនោះទេ ប៉ុន្តែសមត្ថភាពប្រើប្រាស់អក្សរសាស្រ្តរបស់ពួកគេគឺបានក្នុងកម្រិតតិចតួចបំផុតដែលអាចយកជាការបាន ព្រោះភាគច្រើនពួកគេអាចយល់អត្ថន័យឯកសារសាមញ្ញមួយបានឡើយ។ តួរលេខសិស្សដែលខ្សោយអក្ខរកម្មចំនួន ២១% ឬស្មើ ១៨.៩៦លាននាក់ គឺជាចំនួនដ៏ខ្ពស់ និងមិនគួរមានឡើយនៅក្នុងសម័យកាលបច្ចុប្បន្នដែលទំនើបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw3E-VyBI3s-8WNxvoTJUGLpS9wCkdDf-6BaLHc1LzdCriWGBOKvudTErO8hLaNPhcF4jwe9s-kH22SMJCdRCRP4LgV7sb5_Y8PoRbmdiWWH7o4fcNXoVEB18tYvEA_ogfZP2crWGoC2kPZafiB-7qw3um1t7GgP5TW0wBaSnF7Zdw67E50NOS_NSSwpmo/s1080/photo_2025-05-02_15-30-26.jpg
ដោយឡែក អ្នកជំនាញបានរកឃើញនូវមូលហេតុ និងកត្តាមួយចំនួនដែលនាំឲ្យមានភាពចុះខ្សោយនៃវិស័យអក្ខរកម្មនៅក្នុងប្រទេសហ្វីលីពីនថាមានដូចជា ៖ គុណភាពអប់រំទាប, គ្រូបង្រៀនគ្មានជំនាញគ្រប់គ្រាន់, ខ្វះខាតធនធាន (គ្រូបង្រៀន, បន្ទប់រៀន, សម្ភារៈ..) , ភាពមិនច្បាស់លាស់នៃភាសា ព្រោះប្រទេសហ្វីលីពីនប្រើប្រាស់ភាសាអង់គ្លេសផង និងភាសាហ្វីលីពីនផង ធ្វើឲ្យសិស្សមានការភាន់ច្រលំ ជាពិសេសសិស្សពីថ្នាក់តូចទៅ និងកត្តាបោះបង់ការសិក្សាបន្ទាប់ពីមានវិបត្តិកូវីដ-១៩។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6wE5yInkgnpZav0DSjQfhrgnHAnrc7WgiFPRNXPFKX1zf7YfsbjDx_lsY_QhyphenhyphenfhyphenhyphenT_xp-K36-joGIGxSX4pzbxdegr9CrwBs9bASLgjUN4p1nTnmpRnedv-AmM2wlnavJr_9CXRNdHkcrLS4JsFo5XDIZ33c1xJfyuN6606WpSnvkSHzL47isB51KYrHE/s866/photo_2025-05-02_15-30-27.jpg

គួរបញ្ជាក់ថា ប្រទេសហ្វីលីពីនមានប្រជាជនសរុបចំនួន ១១៨លាននាក់ (ទិន្នន័យ២០២៤) ហើយចំនួនប្រជាជនសរុបដែលមានកម្សោយអក្ខរកម្មគឺមានចំនួន ១៨ ទៅ ១៩លាននាក់ ឬស្មើ ១៥ ទៅ ១៦ភាគរយនៃប្រជាជនសរុប។ ដូច្នេះ វាជាសញ្ញាហានិភ័យដ៏ធំបំផុតសម្រាប់ប្រព័ន្ធអប់រំ ហើយរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ដោះស្រាយបញ្ហាមួយនេះ៕