ចក្រភពអង់គ្លេស ៖ រស់នៅក្នុងមណ្ឌលចាស់ជរាអផ្សុកពេក លោកយាយម្នាក់បានសាកល្បងថតវីដេអូខ្លួនMakeupបង្ហោះក្នុងTikTokលេងៗ ស្រាប់តែទទួលបានការចាប់អារម្មណ៍ខ្លាំង ពេលនេះប្រែក្លាយជាជនគម្រូ (Influencer) ក្នុងវ័យ១០៣ឆ្នាំ។

លោកយាយ Joan Partridge វ័យ១០៣ឆ្នាំ ដែលកំពុងស្នាក់នៅក្នុងផ្ទះថែទាំមនុស្សចាស់ជរា Millcroft Care Home នៅតំបន់ Redditch ទីក្រុង Worcestershire ប្រទេសអង់គ្លេស។ មនុស្សជុំវិញខ្លួន រួមទាំងលោកយាយផ្ទាល់មានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីវីដេអូរបស់គាត់ដែលបានចែករំលែកអំពីទម្លាប់តុបតែងមុខនៅលើបណ្ដាញសង្គមTikTok មានការទស្សនាពីមនុស្សជាង20សែននាក់ និងមានក្រុមហ៊ុនគ្រឿងសម្អាងបានទាក់ទងមកសុំឲ្យគាត់ជួយផ្សព្វផ្សាយផលិតផលរបស់គេថែមទៀតផង។.jpg)
អ្នកស្រី Lyndsay Sard ជាអ្នកគ្រប់គ្រងទូទៅនៅផ្ទះថែទាំចាស់ជរានោះបានផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានថា ៖ បន្ទាប់ពីវីដេអូផាត់មុខរបស់លោកយាយJoan ត្រូវបានបង្ហោះនៅលើTiktok មានមនុស្សជាច្រើនបានផ្ញើវីដេអូនោះទៅកាន់ក្រុមហ៊ុនគ្រឿងសម្អាង ដែលជាម៉ាកផលិតផលរបស់លោកយាយបានយកមកប្រើប្រាស់ ហើយក្រោយមកក្រុមហ៊ុនក៏បានទាក់ទងមកលោកយាយផ្ទាល់ដោយសរសើថា “អ្វីដែលលោកយាយបានធ្វើពិតជាគួរឲ្យស្រលាញ់ណាស់។
ក្រៅពីនោះ ក្រុមហ៊ុនផលិតគ្រឿងសម្អាងល្បីមួយឈ្មោះ Collection Cosmetic បានផ្ញើផលិតផលគ្រឿងសម្អាងជាច្រើនមកកាន់គាត់ក្នុងការលើកទឹកចិត្តដើម្បីឲ្យគាត់បន្តធ្វើអ្វីដែលគាត់ស្រលាញ់តទៅទៀត។ ក្នុងនោះផងដែរ កាសែតBBCដ៏ល្បី បានចុះមកយកព័ត៌មានដោយផ្ទាល់ពីលោកយាយផងដែរ។ លោកយាយ Joan បាននិយាយថា “គាត់ពិតជាភ្ញាក់ផ្អើល និង ហួសចិត្តខ្លាំងណាស់។ សម្រស់សម្រាប់ខ្ញុំមានន័យថាធម្មជាតិទាំងអស់។ វាជាការល្អណាស់ ក្នុងការពេញចិត្តចំពោះខ្លួនឯង មិនថាអ្នកមានអាយុប៉ុន្មានទេ”។
ទោះជាយ៉ាងណា លោកយាយបានបដិសេដមិនធ្វើការReview ផលិតផល ឬធ្វើការឲ្យក្រុមហ៊ុនណាឡើយ។ គាត់បានលើឡើងបន្ថែមថា ៖ គាត់ចាស់ពេកហើយ សម្រាប់យកទៅធ្វើការ។លើសពីនេះ គាត់គ្រាន់តែចង់ថតវីដេអូចែករំលែកពីសកម្មភាព និងអ្វីដែលគាត់ស្រលាញ់ដើម្បីជាការកម្សាន្តប៉ុណ្ណោះ មិនមែនដើម្បីភាពល្បីល្បាញឡើយ។.jpg)
មនុស្សជាច្រើនដែលបានឃើញវីដេអូរបស់គាត់ បានចូលទៅខមិន និងយកគាត់ធ្វើជាគម្រូដោយហៅគាត់ថាជា Influencer ព្រោះបើទោះជាមានវ័យដល់ទៅ១០៣ឆ្នាំក៏ពិតមែន ប៉ុន្តែគាត់មើលទៅរឹងមាំ មានសុខភាពល្អ អាចផាត់មុខ អាចថតវីដេអូបានគួរឲ្យសរសើ។ លើសពីនេះសកម្មភាពរបស់គាត់បានបង្ហាញថា “វានឹងមិនយឺតពេលឡើយ ក្នុងការធ្វើអ្វីដែលខ្លួនស្រលាញ់”៕










