Home Blog Page 558

សម្រស់អច្ឆរិយៈនៃ “ខ្លោងទ្វារតាកាវ” នៅពេលថ្ងៃលិច ចែងចាំងដូចក្នុងរឿងព្រេង

0

ស្នាដៃបុព្វបុរសខ្មែរ ពិតជាអស្ចារ្យណាស់! ក្រៅពីបង្ហាញទិដ្ឋភាព ព្រះអាទិត្យរះនៅចំកំពូលប្រាសាទអង្គរ ដ៏ស្រស់ស្អាត យើងនៅអាចមើលព្រះអាទិត្យលិចចំកណ្ដាលនៃខ្លោងទ្វារតាកាវបានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKF2RpbTHBRDxHgv-0HYSwP89tIx8WY2NIdq7_vqHY_zv1hJdaN8j75Ze1qbyp3X_sqbDYzSMnX1gHsd_JXWl_ySTGeKAASa7orVVpHaykruF3Il5Apsp4ie4IrGGIwwBTQiwUhnZF9z0-J_HIs9xab7xpRuDrkzK0Vu02XsokF1qgTGFIgX4O6iQq91s8/s2048/485343986_1151188090134571_9041016784174226457_n.jpg

ខ្លោងទ្វារតាកាវ គឺជាខ្លោងទ្វារមួយក្នុងចំណោម ខ្លោងទ្វារធំៗទាំង៥ របស់ប្រាសាទអង្គរធំ ប៉ុន្តែមិនសូវមានអ្នកចាប់អារម្មណ៍ពីសម្រស់របស់វានោះទេ។ បើនិយាយពីថ្ងៃលិចវិញ មនុស្សភាគច្រើនតែងនិយមទៅទស្សនានៅប្រាសាទអង្គរវត្ត រឺកំពូលភ្នំបាក់ខែងជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiPYo-4ldg4JpRdbQePGMCSe1U3V_sDt830DKF5r1xx99xtDaDGJrJIWvxBQs2ome3UfllYQpGopOvvUdFmMsoFsDKTToyF0vkHvbHU2HF-pk4eqSxwqQA8GU0DFWAMQMZAgwKo4ev7LhZkFjf-b_9VCfH_bNyOV2m4kjrvEpgcuPYwxVOPV561WSKVzxV/s2048/485351223_1151188096801237_2092595228240310380_n%20(1).jpg

ដោយឡែក បើយើងបង្វែរចំណាប់អារម្មណ៍ពីថ្ងៃរះបន្តិច ថ្មីៗនេះមានមហាជនជាច្រើនបានចាប់អារម្មណ៍ថា ព្រឹត្តិការណ៍ “សមរាត្រីអង្គរ” មិនមែនមានត្រឹមតែថ្ងៃរះ ចំកំពូលប្រាសាទអង្គរដ៏អស្ចារ្យមួយមុខទេ ប៉ុន្តែសូម្បីតែថ្ងៃលិច ក៏មានគន្លងគោចរ លិចចំចន្លោះកណ្ដាលនៃខ្លោងទ្វារតាកាវផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih-ja66SpW-oHPtjZnW32AjBcxtmoua4kGYNzH3TnrrR-eUFjcQGdF9AvTEiN_T2vyT3rJo79UEKms21pDmrAjV-WxR72Rq6vEbmIRdThclt4v2yGVixOy9kZVT2DEtEcHcmgwbXBiY5ndQaHjMjpkIEft_L-Sa0xjaAxiPHTtA8jEjyRnlHoXWLi-BnK_/s2048/485163685_1151188120134568_2293570936214793773_n.jpg

ខ្លោងទ្វារតាកាវ គឺជាក្លោងទ្វារដែលស្ថិតនៅភាគខាងលិចនៃអង្គរធំ។ តើនេះគឺជារឿងចៃដន្យ រឺជាការគិតគូរទុកមុនរបស់ដូនតាខ្មែរ ទើបបានជាខ្លោងទ្វារនៅទិសខាងលិចហើយ នៅពេលថ្ងៃលិចក៏លិចចំចន្លោះកណ្ដាល នៃច្រកចូលតាមក្លោងទ្វារនេះបែបនេះ? មូលហេតុទាំងអស់នេះហើយ ទើបបានជាភ្ញៀវទេសចរបរទេសស្ញប់ស្ញែង ចង់ដឹង និងចង់ឃើញពីភាពអស្ចារ្យនេះដោយផ្ទាល់ភ្នែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhASqqUhs3goOvONCS16bwJiNTosflHofS6UQg1w2M4kOqpMwfE0L3X0JxqClkgFdlQZUjgQ3x9NehOirdtrkzFQT-p4PkIycZd30pxrjQu1p0LD-rArvmhUWynF_zTOzoK3Exk3AyqlXr1Ej423sXtuTNzQE6UW5s4sKQrZfr_3uJUvxKEVvmYm95AG8K4/s1280/485281246_122127047210716163_2245628279320945167_n.jpg

បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានអោយដឹងថា រយៈពេល២ថ្ងៃនៃបាតុភូត “សមរាត្រី” ខេត្តសៀមរាបទាក់ទាញភ្ញៀវទេសចរបានជិត ៦ម៉ឺននាក់ ក្នុងនោះភ្ញៀវជាតិមានប្រហែល ៥ពាន់នាក់ និងក្រៅពីនោះគឺសុទ្ធសឹងតែជាភ្ញៀវទេសចរបរទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiweCUrDLUQhzQ61m00d1S3wZHxXBwJUZLjL3tXUlubquX8BH4qHJPS9oq0k731mRXjYym9IyUff_VWapoU7qfRyOPlJno2RCFjSKHt406qe5ShZlSWJyykw1CTq3V9jI-8jD23TTomVJMot9K-e2tVjN1Fx2OP0K_VkOaRfpByqq3xSQy6jmaACzs25zDc/s2048/485343986_1151188090134571_9041016784174226457_n%20(1).jpg

គួររំលឹកថា បាតុភូត “សមរាត្រី” ឆ្នាំ២០២៥ ត្រូវបានរំពឹងថានឹងកើតមានរយៈពេល ៣ថ្ងៃ គឺថ្ងៃទី ២១-២២ និង ២៣ មីនា ដូចនេះសម្រាប់លោកអ្នកដែលមិនទាន់បានមកទស្សនា គឺនៅសល់ថ្ងៃស្អែកមួយថ្ងៃទៀតក្នុងការទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ៕

រូបភាព៖ siem reap vibes

 

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន មានគម្រោងទិញបំណុលពលរដ្ឋទាំងអស់ពីប្រព័ន្ធធនាគារ

0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយលើវេទិកានៅខេត្តពិស្នុលោក ហើយប្រសាសន៍របស់លោកដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងនោះ គឺលោកមានគម្រោងទិញបំណុលពលរដ្ឋទាំងអស់ពីប្រព័ន្ធធនាគារ ដើម្បីដោះស្រាយបញ្ហាការជំពាក់បំណុលធនាគាររបស់ពលរដ្ឋកើនឡើងខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH2MX9Bk0x2D3CRES5o4S-s3GqtTb0oqOdxg_bqefQVPpZb_tx-1DERf9QN1b-N6OJxFb9lkl4PplU0jZ90Bu1E_v-la8wMRxzP5J-MBev__oGODe4wBUYUH8cjKK2ICHzbwMhQWs9h2IrYoU29LkovZdktCG8dbAVz2fKwCZee1mgA4UE414F3MUn7O9i/s2047/image_2025-03-22_16-06-32%20(2).png
លោក ថាក់ស៊ីន នឹងប្រកាសពីគោលនយោបាយសេដ្ឋកិច្ចថ្មី ហើយលោកបានពិភាក្សាជាមួយកូនស្រី គឺលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ ថា តើគួរធ្វើដូចម្តេចដើម្បីឱ្យពលរដ្ឋថៃសងបំណុលធនាគារអស់? ពីព្រោះបច្ចុប្បន្ន ពលរដ្ឋជំពាក់បំណុលធនាគារច្រើនណាស់ ។ ដូច្នេះ លោក និងនាយករដ្ឋមន្ត្រីថៃគិតថា នឹងទិញបំណុលពលរដ្ឋទាំងអស់ពីប្រព័ន្ធធនាគារ តើល្អដែរឬទេ? បន្ទាប់មក ឱ្យពលរដ្ឋសងបំណុលធនាគារបន្តិចម្តងៗ ដោយពុំចាំបាច់បង់ប្រាក់គ្រប់ចំនួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgshsNS0V7IfMTO8FX7iF9e9t54jQz9h3XlXMCN3Dz71Afq-4URoRD1zoMH9D2wO9GJMVlG3sqEHOzIhNu9mJLknzZ9rEF4D-6mXTRLye007aqzGklnG_WKC1C3yDJxNIZi9gehYAH9Oz0OPbvePaYGurVrB6zHJxxyvNNPxKMh7gtP8VMr7n2qByGt-MDC/s750/image_2025-03-22_16-06-32.png

ពលរដ្ឋនឹងអាចចាប់ផ្តើមជីវិតថ្មី ដោយការដកចេញបំណុលទាំងអស់ ហើយពលរដ្ឋនឹងក្លាយជាមនុស្សបរិសុទ្ធប្រកបរបររកស៊ីជាថ្មី ។ ការទិញបំណុលនេះ ពុំចំណាយថវិការបស់រដ្ឋសូម្បីតែ១បាត ពីព្រោះលោកនឹងឱ្យក្រុមហ៊ុនឯកជនវិនិយោគ ។ បច្ចុប្បន្ន រដ្ឋមានបំណុលច្រើន យើងធ្វើអ្វីក៏ដោយ ក៏ជំពាក់បំណុលទាំងអស់ ប៉ុន្តែយើងត្រូវជំពាក់បំណុលឱ្យតិចបំផុត និងផ្តល់ឱកាសឱ្យពលរដ្ឋច្រើនបំផុត ។ យើងងាយស្រួលនិយាយ ពិបាកធ្វើ ប៉ុន្តែត្រូវតែធ្វើ ។ នេះបើតាមការលើកឡើងរបស់លោក ថាក់ស៊ីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkAc8db2pe9k5K0F2YNw0JLly3YZ8mJlDVTngBhzIkOj0Tg-jOYwYW5vdDDRqe4QC_Aulxvy7fbx2XTIY7_XBxBpz5DSUa9vtDiUOTD-sOg2FpjrABbdjpaYLvCV2-vNvL_4K8w8gqZdpbH71OLFNDKU4dGkCmw-mqam5ZD4rf8cC1NpcuZRbxKy5srg8g/s1024/image_2025-03-22_16-07-48.png

បើតាមលោកស្រី ផេថងថាន នាយករដ្ឋមន្ត្រីថៃ គឺនៅឆ្នាំ២០២៥ ត្រូវតែផ្តល់ឱកាសឱ្យពលរដ្ឋ និងដោះស្រាយបញ្ហាកើតមានយូរមកហើយ ទើបលោក ថាក់ស៊ីន ណែនាំទៅនាយករដ្ឋមន្ត្រីពីបញ្ហាជាច្រើន ។ រីឯការផ្តល់ប្រាក់ឱ្យពលរដ្ឋតាមគម្រោង Digital Wallet មានបញ្ហា ដោយសារធនាគារ Bank of Thailand ផ្អាកដំណើរការ ប៉ុន្តែរដ្ឋាភិបាលបានព្យាយាមដោះស្រាយបញ្ហា ។ ទៅថ្ងៃមុខ បច្ចេកវិទ្យា Digital Wallet នឹងចងចាំដូចគម្រោងចំណាយប្រាក់ចំនួន៣០បាត អាចព្យាបាលជំងឺគ្រប់មុខ ។ ពលរដ្ឋនឹងដឹងថា នេះជាបំណងល្អរបស់គណបក្សភឿថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLS86Xf0bFdv2z8eXRWQbw3QWRmLhCJfW4PFuYJiYGJhaPxPZg79tptkqmR7_BmgKG7VYui0Gupa08VYSKrXczWkPYjEWCs9J8UzIDcwuZOi6FWmK6-gWyPMaIQ57q66nft_B-MC68-W781dPAXcZ6-k6NOegH6CrpuE6JJGKBHlndJgZ-V-pIp6SuzekA/s979/image_2025-03-22_16-07-49%20(2).png

គួរបញ្ជាក់ថា លោក ថាក់ស៊ីន បាននិយាយពីគម្រោងទិញបំណុលពលរដ្ឋទាំងអស់ពីប្រព័ន្ធធនាគារ គឺលោកនិយាយនៅសាកលវិទ្យាល័យពិស្នុលោក ស្ថិតក្នុងឃុំសាម៉ឃែ ស្រុកមឿង ខេត្តពិស្នុលោក ទៅកាន់ក្រុមពលរដ្ឋអាវក្រហមជាង១,៥០០នាក់ មកពីខេត្តពិស្នុលោក, ពិជិត, អ៊ុតាឌីត, កំផែងពេជ្រ, តាក, ឧទ័យថានី, ណាខនសុវណ្ណ និងសុខោទ័យ ។ ពួកគេធ្វើដំណើរមកជួបជុំគ្នានៅសាកលវិទ្យាល័យពិស្នុលោក ដើម្បីទទួលស្វាគមន៍លោក ថាក់ស៊ីន យ៉ាងកក់ក្តៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGa_A0sFZYwots82eYmdbXV9XjE1T93jRYItDZ8tnIz6ShaLPh8FVeFHBJnsjd6y0FzajiU1vYFDE6I8JcTp4GJ-nUQUpJ3FZHw3fh-vneQZYMmPZsoH_32ahDULHtz3DpMPsseoMepE80KazA6J10_nbDnTAm5JfCVCdJZ-wXpHDBvcwbiylTdzy2pf8t/s1024/image_2025-03-22_16-07-49.png

យោងតាមទិន្នន័យរបស់ TTB Analytics ដែលបានវិភាគទិន្នន័យគណនីបំណុលមិនអាចកំណត់អត្តសញ្ញាណ (Anonymous Account) គឺមានរហូតដល់ជាង៨៤លានគណនីនៅក្នុងប្រព័ន្ធធនាគារ ស្មើនឹងទឹកប្រាក់រាប់លានដុល្លារអាមេរិក ៕

យន្តហោះរាប់រយគ្រឿងកកស្ទះលើមេឃគ្មានកន្លែងចុះចត ព្រោះដាច់ចរន្តអគ្គិសនីនៅអាកាសយានដ្ឋានធំបំផុតក្នុងទីក្រុងឡុងដ៍

0

ប្រទេសអង់គ្លេស ៖ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា Heathrow គឺជាអាកាសយានដ្ឋានមានទំហំធំបំផុត លំដាប់ទី៤ លើពិភពលោក ស្ថិតនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានបិទដណើរការជាបណ្តោះអាសន្នដោយសារដាច់ចរន្តអគ្គិសនី ក្រោយពីភ្លើងឆេះស្ថានីយបញ្ជូនចរន្តអគ្គិសនីមកអាកាសយានដ្ឋាន Heathrow ដែលស្ថិតនៅក្បែរគ្នា ។ វាធ្វើឱ្យយន្តហោះរាប់រយគ្រឿងកកស្ទះលើមេឃ គ្មានកន្លែងចុះចត ព្រមទាំងប៉ះពាល់ដល់ជើងហោះហើរជិត១,៤០០ជើង និងអ្នកដំណើរជិត៣សែននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-Cjj3ft8e-6p1Zs4jUjVCXXyZapbys06hTWOYG-4UAO4JLZG0v2SGn80PPuUrNybhWHLDdTxTeCmVgaB4oJf-vaeX-bkILnfjtuDohgwC44KabJ7bMVQ3bi0Ije6Fkf91bmLR8rmvlWLYVIp-9PEe-coGKQEv3KidIoCTlkEsIuwKl_P6w1TOw0RGi89b/s644/photo_2025-03-22_10-46-34.jpg

អាកាសយានដ្ឋាន Heathrow ពុំបានបញ្ជាក់ថា នឹងតភ្ជាប់ចរន្តអគ្គិសនីឡើងវិញ ដើម្បីដំណើរការការងារហោះហើរក្នុងអាកាសយានដ្ឋាននៅពេលណាទេ ដែលធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ជាច្រើនផ្លាស់ប្តូរគម្រោងហោះហើរបណ្តោះអាសន្ន និងត្រូវចុះចតយន្តហោះនៅអាកាសយានដ្ឋានក្បែរៗ ។ មូលហេតុធ្វើឱ្យដាច់ចរន្តអគ្គិសនីក្នុងអាកាសយានដ្ឋាន Heathrow គឺបណ្តាលមកពីភ្លើងឆេះនៅស្ថានីយបញ្ជូនចរន្តអគ្គិសនីមកអាកាសយានដ្ឋាន ដែលស្ថិតនៅក្បែរគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuQnndf17ef8U05OaVBGCc358-EIKkP8PdDXaBO8oKXbgM332kuM485osRu2oY1nyQuet7Kcy4jx1_JrLpqzYpAXnJ1YfTSNkbGyGVe9vWdpEVtafj1WOtG08uK8wR4pRhYAzm1RVHlndBFTehbz4RCEG7bZKqS4za5hS1TPtH2S1ZzIroF6JeoEO2rGZP/s1280/photo_2025-03-22_10-46-35.jpg

ភ្លើងបានឆាបឆេះស្ថានីយបញ្ជូនចរន្តអគ្គិសនីមកអាកាសយានដ្ឋាន Heathrow នៅទីក្រុងឡុងដ៍ តាំងពីថ្ងៃទី២០ ខែមីនា កន្លងមក ដែលស្ថានីយនេះនៅក្បែរអាកាសយានដ្ឋាន ។ វាធ្វើឱ្យអាកាសយានដ្ឋាន Heathrow និងលំនៅឋានពលរដ្ឋនៅក្បែរនោះរាប់ពាន់ខ្នងដាច់ចរន្តអគ្គិសនី ។ ដូច្នេះ ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកដំណើរគ្រប់រូប អាកាសយានដ្ឋានបានបិទដំណើរការបណ្តោះអាសន្ន នៅថ្ងៃទី២១ ខែមីនា និងសូមអ្នកដំណើរផ្អាកធ្វើដំណើរមកអាកាសយានដ្ឋាន ដោយទំនាក់ទំនងទៅកាន់ក្រុមហ៊ុនអាកាសចរណ៍នានាដើម្បីសាកសួរព័ត៌មានធ្វើដំណើរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgxRNbIx-pooxhJK2vMAbywXttpxQBN2j2R2Gb7LDP4Tf73_13fxamM06mvUuve7FBrCdiF95mKlrDmnRndZDnlLoAshlATEumSyTyH9bOQaCNryS6eyO-4q2ag7l6jxOSp6dZuNLi4JXOcpbJaPX-STZPzVJaVTiPB0AMutiKZwlh7V2U-QxybUWoWuV-/s1280/photo_2025-03-22_10-46-36.jpg

យោងតាមគេហទំព័រតាមដានការហោះហើរលើពិភពលោក ឱ្យដឹងថា ការដាច់ចរន្តអគ្គិសនីនៅអាកាសយានដ្ឋាន Heathrow បណ្តាលឱ្យប៉ះពាល់ដល់ជើងហោះហើរចំនួន១,៣៥១ជើង និងប៉ះពាល់ដល់អ្នកដំណើរចំនួន២សែន៩ម៉ឺននាក់ ។ ក្រៅពីនេះ មានជើងហោះហើរជាច្រើនទៀតបានផ្អាកការហោះហើរ ហើយមានយន្តហោះយ៉ាងហោច ១០០គ្រឿង បានប្តូរគោលដៅចុះចតនៅអាកាសយានដ្ឋានផ្សេង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLQ289QgM_PKi2Y0f_Wvw9cwY3hEugfnNPpvmzEvkqRjNUpyjbah9SEvbUiZiJoEPV3dCGHLYF94mWgzlihV_FiEeqEfnMweYp6_GPvhvnlPm3w5Qyjyi3czwrpUIVYF-mOtgURNq1exHQALFU86KHZCKs4wCTbz8BFi9B98FaiAOONGWjN8zC2uZsHXkw/s1280/photo_2025-03-22_10-46-37%20(2).jpg

អ្នកនាំពាក្យអាកាសយានដ្ឋាន Heathrow ពុំដឹងថា តើអាកាសយានដ្ឋាននឹងមានអគ្គិសនីប្រើប្រាស់វិញនៅពេលណាទេ ហើយសន្និដ្ឋានថា អាកាសយានដ្ឋាននឹងដាច់ចរន្តអគ្គិសនីជាច្រើនថ្ងៃទៀត ។ អាកាសយានដ្ឋាន Heathrow កំពុងរកមូលហេតុបណ្តាលឱ្យភ្លើងឆេះនៅស្ថានីយបញ្ជូនចរន្តអគ្គិសនីមកកាន់អាកាសយានដ្ឋាន ។ ភ្នាក់ងារសង្គ្រោះបានជម្លៀសពលរដ្ឋប្រមាណ១៥០នាក់ ដែលរស់នៅក្បែរអាកាសយានដ្ឋានទៅកាន់កន្លែងមានសុវត្ថិភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_qk163ZoBFhb5OUjYkOU7CVSHL1p3G3-lBuuLMBABZR4__FX6L-3XWGgkn42ns-DtwEfW65RBn33xJ-1DLYhJnP1PUoa8AigE0-Rwlez-3rLYbSgdT0OrRYjbg3IOGx9FJ9nCw_Fukmjb8eP8LEXN1Qqcc6jGcAx4RiX2BDmZuULaMvcQ2CIc1q3Q2uCH/s1280/photo_2025-03-22_10-46-37.jpg
Heathrow គឺជាអាកាសយានដ្ឋានមានទំហំធំបំផុត ស្ថិតក្នុងលំដាប់ទី៤ លើពិភពលោក និងជាមជ្ឈមណ្ឌលការធ្វើដំណើរលំដាប់ទី១ ដែលបានតភ្ជាប់ការហោះហើរច្រើនបំផុតលើពិភពលោក ។ ជារៀងរាល់ថ្ងៃ អាកាសយានដ្ឋាននេះបានទទួលឱ្យយន្តហោះចុះចតប្រមាណ១,៣០០ជើង ព្រមទាំងអ្នកដំណើរជាច្រើននាក់បានប្រើប្រាស់អាកាសយានដ្ឋាននេះដើម្បីធ្វើដំណើរទៅគោលដៅផ្សេងៗ ៕

ពលរដ្ឋវៀតណាមប្រតិកម្មនឹងតែទឹកដោះគោចិន ម៉ាក Chagee ដែលគាំទ្ររដ្ឋាភិបាលចិនគ្រប់គ្រងសមុទ្រចិនខាងត្បូង

0

ប្រទេសវៀតណាម ៖ ភាពជាម្ចាស់កម្មសិទ្ធិលើសមុទ្រចិនខាងត្បូង កំពុងតែក្លាយជាបញ្ហារសើប និងចម្រូងចម្រាសរវាងចិនជាមួយប្រទេសជិតខាងជាច្រើន ជាពិសេស វៀតណាម ។ ប្រទេសជាច្រើនចោទប្រកា.ន់ចិនថា ចិនព្យាយាមពង្រីកការគ្រប់គ្រងដែនទឹកលើសមុទ្រចិនខាងត្បូង ដោយប្រើប្រាស់ខ្សែបន្ទាត់ដែនទឹក ចំនួន៩ ហើយការប្រើប្រាស់ខ្សែបន្ទាត់ដែនទឹកនេះ ធ្វើឱ្យវៀតណាមមិនពេញចិត្តយ៉ាងខ្លាំង ។ ពលរដ្ឋវៀតណាមនាំគ្នាធ្វើពហិការឈប់គាំទ្រ ឬទិញផលិតផលក្រុមហ៊ុនចិនណាដែលគាំទ្ររដ្ឋាភិបាលចិនគ្រប់គ្រងលើសមុទ្រចិនខាងត្បូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqFgXBd-i6STc1EyR4u9725XreyXuoEXqzeA442dn2z-dkwTHYT23NaN4-9AiuM4dh-uxsBsBw01DM4jJbTMzFQ9bCpxOefUV4iNr09k0omZF4vHdJi-WPsu-blQUhESv0_A0ixpG0JpNfP2YT1gn8W4QCa2k2XcfZ_I39DuU1wNDBh-vzZdoY5Ib2-_0D/s770/photo_2025-03-22_11-47-20%20(2).jpg

កាលពីឆ្នាំ២០១៨ វៀតណាមបានកាត់ឈុតឆាករបស់ភាពយន្តរឿង «Crazy Rich Asians» ដោយសារឈុតនេះបង្ហាញពីផែនទីប្រជុំកោះនៅសមុទ្រចិនខាងត្បូង ស្ថិតក្រោមការគ្រប់គ្រងរបស់ចិន ។ បន្ទាប់មក នៅឆ្នាំ២០២៣ ភាពយន្តហូលីវូដរឿង Barbie ត្រូវបានហាមចាក់បញ្ចាំងក្នុងរោងភាពយន្តវៀតណាម ដោយសារភាពយន្តនេះមានឈុតឆាកបញ្ជាក់ថា ចិនគ្រប់គ្រងលើសមុទ្រចិនខាងត្បូង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmBnLOWX9usRe2sUU3TMP917iuMf18hzjYK3NOrVx0GyJt0voQuXahqdqkdzv76Aro6UDgC_B_f2OLHH-zbsDig_gFMbGRBqWKbzyrNuGxEXe_fa34NB3BudTuPl0fFe0CJvnyMFRKePTSJUKWlWAeWGnjFgo6kldMNbmaxd-KndQFKyKlDpvowvJtIGag/s1280/photo_2025-03-22_11-47-20%20(3).jpg
ចំណែកនៅឆ្នាំ២០២៥ យុវជនវៀតណាមបានធ្វើពហិការឈប់ទិញតុក្កតា Baby Three របស់ចិន ដើម្បីបញ្ជាក់ពីគោលជំហរស្នេហាជាតិ ដោយសារនៅលើមុខតុក្កតាមានសញ្ញាស្រដៀងនឹងខ្សែបន្ទាត់ព្រំដែនទឹក ចំនួន៩ នៅសមុទ្រចិនខាងត្បូង បើទោះជាតុក្កតានេះធ្លាប់ពេញនិយមខ្លាំងនៅវៀតណាមក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy97N2wsmel6WrWCtRTKcfvKJLKxPAjzqQW-6UUHsGDJWZn4rSfCzCR-oqrkrUu3It8PP3JQ5SCAuyDdl0DfrNw3G1PPD9KTKVT-Fh_y8VE5CNdLTGlY1P4lPlmUCgMW5WyqbvEbgqZyhAAvnu2W6Qfuwks3X0kH2tbYtDNpdUSXrUgZjm_SDH8TFqOKUe/s1280/photo_2025-03-22_11-47-20%20(4).jpg

នៅឆ្នាំ២០២៥ដដែល សមុទ្រចិនខាងត្បូង នៅតែជាបញ្ហារសើបនៅវៀតណាម គឺពលរដ្ឋវៀតណាមបានរិះគន់ក្រុមហ៊ុនតែទឹកដោះគោចិន ម៉ាក Chagee ថា ក្រុមហ៊ុននេះគាំទ្ររដ្ឋាភិបាលចិនគ្រប់គ្រងលើសមុទ្រចិនខាងត្បូង ខណៈក្រុមហ៊ុននេះមានគម្រោងបើកសាខាធំនៅកណ្តាលទីក្រុងហូជីមិញ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF4XBm0NhMeZU48Ff0jAUzAkx1REfbQpqMQOt3qY0hh5qd9dQu8mQJZ3u2ab_NrW75OYVTt7tfN01aQDi7ppTyApHYencgN_u7HYgaJ2juL-32UoHZpDekkBBdy7OIIaxQdXbFCJ4PQzi8rrPtySABgpAetT-BQVmlhpmjTlhVHD73MCUGOg3hpp1TaGTn/s759/photo_2025-03-22_11-47-20.jpg

សារព័ត៌មានវៀតណាមរាយការណ៍ថា Logo និងស្លាកសញ្ជាទាំងអស់របស់តែទឹកដោះគោចិន ម៉ាក Chagee ត្រូវបានទម្លាក់ចុះទាំងអស់ កាលពីថ្ងៃទី១៧ ខែមីនា កន្លងមក ដោយសារ Logo និងស្លាកសញ្ជានេះអះអាងថា ចិនជាម្ចាស់កម្មសិទ្ធិលើសមុទ្រចិនខាងត្បូង ។ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចនៅទីក្រុងហូជីមិញ បានស៊ើបអង្កេតករណីនេះ ក្រោយពីពលរដ្ឋវៀតណាមប្រតិកម្មខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2L2bPPUJA_tuZgYZMnPcAGe0luIaejFvl98TkWfwB42cKJyF_WfqMV7g2doRMeLaSQZJHiaJl93f3fGqIzKdsYoUieS5m6wMSaS7Xf5UK__kCfINba74PDHcuvzZtlVWK9zWUG_WY2nAttbl1TQN51Vt1wAeJDkd88vjdbrh-wCwZRYVvAGjy6NLlDXtZ/s1200/photo_2025-03-22_11-47-21%20(2).jpg
មន្ត្រីការិយាល័យវប្បធម៌ និងកីឡាទីក្រុងហូជីមិញ និងសមត្ថកិច្ចនៅទីក្រុងហូជីមិញ បានសហការជាមួយក្រុមហ៊ុន Chagee Vietnam ដើម្បីបំភ្លឺបញ្ហានេះក្នុងសេចក្តីថ្លែងការណ៍ជាផ្លូវការ ។ មន្ត្រីការិយាល័យវប្បធម៌វៀតណាមបានស្នើទៅបុគ្គល និងក្រុមហ៊ុនផ្សេងៗ សូមប្រើប្រាស់ផែនទីផ្លូវការនៅសមុទ្រចិនខាងត្បូង និងហាមសរសេរព័ត៌មានមិនពិត ពីព្រោះវានឹងប៉ះពាល់ដល់អធិបតេយ្យភាពវៀតណាម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP-kDIpj2r_A3z8wB84Bd1uU58-4wrJiPw9Gd1gphXoTc6QT9aICS79YrvQikknfoshUrmUkswj80TFswjOPfL4EEGx4N4k_gspfVbyHPCFzhk4l4xCEGuSrok_iGf26uGMuo0AhzHniYqiHgfFfxd2nXozCDY64ymh0lHY7n9V8MVXn_0DPvJVsRLlSB6/s1280/photo_2025-03-22_11-47-21.jpg
គួរបញ្ជាក់ថា សមុទ្រចិនខាងត្បូង គឺជាប្រភពប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិ ព្រមទាំងជាផ្លូវទឹកសម្រាប់ដឹកជញ្ជូនយ៉ាងសំខាន់ ។ ប្រទេសជិតខាងចិនជាច្រើនបារម្ភថា រដ្ឋាភិបាលក្រុងប៉េកាំងព្យាយាមពង្រីកដែនទឹករបស់ខ្លួន ។ ចិនបានប្រើប្រាស់ខ្សែបន្ទាត់ចំនួន៩ ដើម្បីអះអាងភាពជាម្ចាស់កម្មសិទ្ធិលើសមុទ្រចិនខាងត្បូងដែលសម្បូរដោយធនធាន ធម្មជាតិ និងធ្វើឱ្យវៀតណាមពុំសប្បាយចិត្ត ខណៈវៀតណាមអះអាងថា ខ្លួនក៏ជាម្ចាស់កម្មសិទ្ធិមួយផ្នែកលើសមុទ្រចិនខាងត្បូង ៕

ព្រះកាយច័ន្ទ លើកឡើងបែបនេះចំពោះសម្តីបវរកញ្ញាយកលុយទិញមកុដ

0

ព្រះកាយច័ន្ទ បានលេចវត្តមានម្តងទៀតនៅក្នុងកម្មវិធី សខ្មៅ ហើយប្រធានបទក៏មិនរំលងឆ្ងាយពីវិស័យបវរកញ្ញានៅក្នុងប្រទេសកម្ពុជា រួមទាំងរម្លឹកពីការលាលែងតំណែងរបស់នាងនិងរឿងរ៉ាវមួយចំនួនទៀត។ ព្រះកាយច័ន្ទ ក៏បានបង្ហាញពីបទពិសោធន៍ផ្ទាល់ខ្លួនតាំងពីយូរណាស់មកហើយថាមានការលក់មកុដ ហើយកម្មវិធីប្រកួតបវរកញ្ញាបច្ចុប្បន្នមិនអត់នោះទេមានចំនួននឹងអាចលក់ តែក៏ផ្តោតសំខាន់លើសមត្ថភាពនិងការគាំទ្ររបស់ទស្សនិកជនដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS-iyKO9udwl9oTNVxkQI_RXVyb26GjoMaQk4_IV0SoO4CHx2i6eiv5adt_9vd5llpbZv6888ig5JzFlG4U0ernDYiPaVn1K4NgBXoQGwZ-jLcZjK7JKF1N11NBj8a7BQrbmaS0X-_O1Yez6BWDR-Z079lVnBiwBoM3kaeIAubFpx7Xa9TjnnS7OAhl1Es/s2048/image_2025-03-21_16-26-20.png

នៅក្នុងកម្មវិធី សខ្មៅ ចាក់ផ្សាយនៅយប់ថ្ងៃទី២០ មីនា ពិធីការិនី ពេជ្រ សិរីរ័ត្ន បានចោទសួរ ព្រះកាយច័ន្ទ ថា «ជាការពិតដែរឬទេដែលបវរកញ្ញាយកលុយទិញមកុដ?»។ សំណួររសើបនេះ ព្រះកាយច័ន្ទ ថាមិនទាំងអស់ទេអាចទៅតាមកម្មវិធីនីមួយៗនិងកាលៈទេសៈដែរ ប៉ុន្តែអ្វីដែលផ្តោតសំខាន់នាងជឿជាក់ថាគេផ្តោតលើសមត្ថភាព។ ព្រះកាយច័ន្ទ បន្តថាតែយ៉ាងណារឿងហ្នឹងវាមានមិនមែនអត់នោះទេ មានដែរនាងហ៊ាននិយាយតែម្តង ពីព្រោះនាងធ្លាប់ចូលរួមប្រកួតតាំងពីអាយុ១៤ ១៥ឆ្នាំនៅក្នុងកម្មវិធីកញ្ញាឯកមួយ ហើយសម័យនោះក៏មានចឹងដែរគេខលមកសួរដូចគ្នាថាចង់បានមកុដដែរអត់? បើចង់បានហ៊ានចំណាយប៉ុននេះឬទេ ហើយមកដល់បច្ចុប្បន្ននាងគិតថានៅតែមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ46wz1E4rXrDgLfZgman0VzULAz9nGhj_QkA2J6qGy6KRm_b7BqUHLWu1r6ATlGFi0-dsTzgorngf-Vng_5NxHf59fXRJ9KhWI0y8FBdbwcaRNiXXHRNsy1LaE5vTK-d5UCFSlFaK7fQDVWwP8LnaBy_Rui3KEnYYGpV6iOYnUBwfFVcZ8hwTPjyiRwzh/s2048/image_2025-03-21_16-26-22%20(2).png

អតីតបវរកញ្ញាលាលែងតំណែងថ្នាក់ខេត្តរូបនេះបន្តទៀតថា អាចនឹងមិនមានច្រើនដោយសារតែបងប្អូនចំនួនគឺចេះមើល ចេះវិភាគ គោរពសិទ្ធិគណៈកម្មការ គោរសិទ្ធិទស្សនិកជនដូច្នេះអាចនឹងមិនហ៊ាន១០០ភាគរយ ហើយជំនាន់នេះនាងហ៊ាននិយាយថាមានបវរកញ្ញាយកលុយទិញមកុដ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPj16ahLGVd6bxzSPQoe05Z1CR6wL9Gr3BfFbujthCs3LkGxo5N71-XH9RIIDOwYoER97CliT1uJh2tivnwxVVCSaeczqoO-dNjcwEBOcO-9W6mXN7DaHTrjeGwNliqO7_ZV-2UnnhG1VlUhp7aqsHZtFeFzIhT77o9t0rA8CRs6lNAG8vZ6o6nPN0lJa2/s2048/image_2025-03-21_16-26-23.png

ជុំវិញលើកឡើងទាក់ទងនឹងវិស័យបវរកញ្ញា ព្រះកាយច័ន្ទ បានផ្តាំផ្ញើដល់ប្អូនៗជំនាន់ក្រោយដែលចង់ប្រឡូកលើវិថីនេះត្រូវមានផ្លូវចិត្តរឹងមាំ គេជេរមិនឈឺចាំចូលប្រកួត ព្រោះកាលណាមានចិត្តឆេវឆាវ មិនរឹងមាំ នាំឱ្យមានបញ្ហា។ លើសពីនេះ ព្រះកាយច័ន្ទ ក៏បានចោទសួរអ្នកគាំទ្រកម្មវិធីបវរកញ្ញាមួយចំនួន ឱ្យកម្មវិធីហ្នឹងដើរដោយរលូនមិនបានទេអីហេតុអ្វីក៏ចាំបាច់មានអ្នកឈ្នានីស មានគូបក្ខពួកស្អប់ ត្រូវច្រណែន វាយប្រហារគ្នាមិនជួយលើកស្ទួយវិស័យបវរកញ្ញាខ្មែរ៕

បើលោកអ្នកកើតជំងឺ «រាក» តើត្រូវថែទាំសុខភាពរាងកាយដូចម្តេចខ្លះ?

0

ការរាករូសតែងតែកើតឡើងជាញឹកញាប់ ហើយមនុស្សភាគច្រើនគិតថា រាគរូស គឺជាការឈឺពោះបន្ទោរបង់រាវ ចាប់ពី២លើក ទៅ៣លើកប៉ុណ្ណោះ មិនយូរទេ វានឹងជាសះស្បើយដោយខ្លួនឯង ។ ប៉ុន្តែកម្រិតធ្ងន់ធ្ងររបស់ការរាករូស គឺខុសៗគ្នា បើពុំព្យាបាលទេនោះ យើងនឹងមានអាការៈកាន់តែធ្ងន់ធ្ងរខ្លាំងឡើង ។ តើលោកអ្នកជ្រាបទេថា ការរាករូសបណ្តាលមកពីមូលហេតុអ្វីខ្លះ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNx5wf4-TTyp4AfhEhDjsQasAuAZTbIC1B0vuhdSAg1REMEb-CIwVdpyGLzBMK4uNuRpNToiUOtD7nS3Xy9iVMXof_A_ChOz4hxA5-UqeK7d3VmUcfSBAlsTDQIbuwKspkn2k2A1crqz4kZYBG-p1zSGQk0bqaQBJVJxVzhPcf6jQUFqwubIxqjkMGXL73/s724/image_2025-03-22_13-40-00%20(2).png
ការរាករូសកើតឡើងដោយសារការបរិភោគអាហារ ឬផឹកទឹកមិនស្អាត ឬផឹកទឹកលាយឡំជាមួយមេរោគ ឬមេរោគលាយឡំក្នុងអាហារ ។ មេរោគនឹងចូលទៅក្នុងប្រព័ន្ធរំលាយអាហាររបស់យើង និងបង្កឱ្យរាករូស យើងនឹងបន្ទោរបង់រាវ ឬបន្ទោរបង់ចេញទឹក ចាប់ពី៣លើកឡើងទៅ ត្រឹមតែរយៈពេល២៤ម៉ោង ។ ជាទូទៅ បើរាករូសធម្មតា គឺចាប់ពី១ថ្ងៃ ទៅ៣ថ្ងៃ វានឹងចាប់ផ្តើមធូរស្រាល ប៉ុន្តែបើរាករូសរ៉ាំរ៉ៃ យើងនឹងបន្ទោបង់រាវចាប់ពី៤សប្តាហ៍ឡើង ដោយសារមូលហេតុជាច្រើន និងគួរទៅជួបគ្រូពេទ្យដើម្បីព្យាបាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix0wvCQmLyNFTN7HjXTPUUyGzlo_kNSjKFi8rp5Po6HDkcyT3m12jHIT4L6mUQkRsHn28_C0IIjMpG7zgPwEuRFSpcJkOWJhyIcLXoo67UGXa3lB8WWBbcXo70x3EK-OV8qSDwQqovuBZcXAQVPRyrmX7lTr8pZwnIcBENUuGiBCBYVw5b9PHknlMUeoQm/s1200/image_2025-03-22_13-40-00.png

*តើគួរថែទាំខ្លួនដូចម្តេចខ្លះនៅពេលរាករូស?
-គួរបន្ទោរបង់ឱ្យអស់ដើម្បីឱ្យមេរោគ និងសារធាតុពុលចេញពីរាងកាយ
-គួរបរិភោគអាហារងាយស្រួលរំលាយ ឬបរិភោគអាហារជ្រាយ និង
-កាត់បន្ថយការបរិភោគអាហារដើម្បីឱ្យពោះវៀនបានសម្រាក និងឆាប់ជាសះស្បើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNh2DOSINRBGjkTbzOd_C_U77YLF7Ii6k4b7tbLENDG9LJznDCJNOnZxKzijSWmCBtYeLVbe4FfLODnlQsJZmeTEeAWiu0BgBgc27Lv9V-KUYuIU2alioilEVwKcY4kpUZTT-EEKNSFmr0a8WaljIH5SieaC0oYfijOxGDcPbVyrJpHbOpj4gu-V7K8vqd/s649/photo_2025-03-21_16-55-52%20(2).jpg

*ពុំគួរបរិភោគចំណីអាហារទាំងនេះពេលរាករូស ៖
-អាហារមានជាតិសរសៃខ្ពស់ ដូចជា ៖ បន្លែ និងផ្លែឈើ
-អាហារពិបាករំលាយ គឺអាហារសមុទ្រ
-អាហារប្រភេទម្សៅដែលមានគ្រឿងផ្សំពីប័រ
-ទឹកដោះគោ, តែ, កាហ្វេ និងស្រា
-អាហារចៀន ឬបំពង
-អាហារស្ទើរឆៅ ស្ទើរឆ្អិន និង
-អាហារមានរសជាតិដិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinm_g8FVkho-to2uDYYDSFRDPcWR4mN-9zpY9J_3OAt34m-UeC-KbsZLlTSTsVptxnotNFjnv06kYddhWxPCemMkqApFsyDHyHfK9kVwBpheQHvFQfLKe-ZnF5BWNLEGRb3MMh5jI7zz-ODG-XT08IU-Xpvllflm8ay7_dYMO9OUr9Qy_jQevThFNgZWDy/s650/photo_2025-03-21_16-55-52%20(3).jpg

*គួរបរិភោគចំណីអាហារទាំងនេះពេលរាករូស ៖
-អាហារងាយរំលាយ ដូចជា ៖ បបរ និងសម្លស្ងោរ
-អាហារគ្មានរសជាតិដិត
-យ៉ៅអួ និងទឹកស្អាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiidWyeTCT2Czh8zjX5OXsIcjtWPKN31Ujx_ZsU6YNm2kd7gU-ZlclCj2zW6HtncfpePppYkn_LwlgmLhGD0eDOEgu_vKboEguUSTvfi8ngD-uCII52PDXJTYowOHUF1JJDMY4oSNVLZLRBNgrfg6L66SUjKGGZxsA7JGWX1q2UNU-NqvmgNi5UEV8_TY5C/s770/photo_2025-03-21_16-55-52%20(4).jpg

*បើកើតអាការៈដូចខាងក្រោម គួរប្រញាប់ជួបគ្រូពេទ្យជាបន្ទាន់ ៖
-បន្ទោរបង់ច្រើនខុសធម្មតា ឬបន្ទោរបង់ចេញទឹក ព្រមទាំងក្អួតចង្អោរ
-បន្ទោរបង់លាយឈាម និងសំបោរ
-គ្រុនក្តៅ និងឈឺក្បាល
-បើក្មេងតូចនឹងស្ងួតមាត់ ឬយំគ្មានទឹកភ្នែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkmIT2NeqqABK60X2onwh-TlS8ilGtNj99Gl47YKXOPtULMfMv7cU-Xrrz_GnLCXEkXykqrVjyxHEE9QpmE8UKCuAX5_Gjeeb6yPGDFAra0alSq4O-Svf0FMIaob5_TDj2bfV4o1-JBFwqTvxrLBnqstl2Gaj3DqlX07nSl7c5IitEWx2ebnUYmkMsfQjo/s1200/photo_2025-03-21_16-55-52.jpg

បើទោះជាការរាករូសអាចជាសះស្បើយដោយខ្លួនឯង ប៉ុន្តែយើងត្រូវថែទាំខ្លួនឱ្យបានល្អដើម្បីកុំឱ្យរាងកាយឆ្លងមេរោគផ្សេងៗ ។ ក្រៅពីនេះ ត្រូវផ្លាស់ប្តូរទម្លាប់ការបរិភោគចំណីអាហារឱ្យត្រឹមត្រូវតានក្បួនអនាម័យ ៕

ទស្សនាទឹកធ្លាក់ដ៏អស្ចារ្យចំនួន ៥ នៅប្រទេសអូទ្រីស ស្រស់ស្អាតដូចក្នុងរូបគំនូរ

0

អូទ្រីស ជាប្រទេសដែលល្បីល្បាញដោយសារភ្នំអាល់ដ៏អស្ចារ្យ មិនត្រឹមតែមានភ្នំអាល់នោះទេ ប្រទេសនេះក៏មានកន្លែងជិះស្គី ថែមទាំងមានទឹកធ្លាក់ដ៏ស្រស់ស្អាតទៀតផង។ យោងតាមគេហទំព័រទេសចរណ៍បរទេស Lonely Planet បានបង្ហាញពីតំបន់ទឹកធ្លាក់ប្លែកៗចំនួន ៥ នៅក្នុងប្រទេសអូទ្រីស ដែលនីមួយៗមានភាពស្រស់ស្អាតរៀងៗខ្លួន និងជាគោលដៅដែលលោកអ្នកត្រូវទៅទស្សនាកម្សាន្តសម្រាប់អ្នកស្រឡាញ់ធម្មជាតិ។

១.ទឹកធ្លាក់ Krimml៖ ទឹកធ្លាក់នេះមានកម្ពស់ ៣៨០ ម៉ែត្រគឺជាទឹកជ្រោះខ្ពស់បំផុតនៅក្នុងប្រទេសអូទ្រីស និងជាទឹកជ្រោះខ្ពស់បំផុតនៅអឺរ៉ុបផងដែរ។ ទឹកធ្លាក់ Krimml មានទីតាំងស្ថិតនៅក្នុងឧទ្យានជាតិ Hohe Tauern, Krimml ដែលផ្តល់នូវទិដ្ឋភាពដ៏អស្ចារ្យនៃទឹកហូរខ្លាំង និងទេសភាពភ្នំដ៏ស្រស់ស្អាតនៅជុំវិញ បង្កើតបានជាទេសភាពដ៏អស្ចារ្យ និងគួរឱ្យចាប់អារម្មណ៍បំផុត ដែលទាក់ទាញអ្នកទស្សនារាប់ពាន់នាក់ក្នុងមួយឆ្នាំៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy1I9UTczvpKQZnIlzkYxL6TGGbHHIwnAlwTSXHtoeci0iL28aFxFFxc2PPGixj8Hg_Nq_5jxgd9-wWxpsgmaftS7bJUpOnrKTJcoveE2Qvacr-jB85d-lcXCKrCpA2mHGv5FzMrx17_NVohR2TgpeBVruNKM52HGP8fgr0_33Llg6TRat2VdSrVADVPSZ/s795/photo_2025-03-21_10-59-08.jpg
២.ទឹកធ្លាក់ Liechtensteinklamm៖ គឺជាជ្រោះជ្រៅមួយដែលមានទីតាំងនៅចំកណ្តាលនៃភ្នំអាល់។ ជ្រលងភ្នំនេះត្រូវបានគេស្គាល់ដោយសារច្រាំងថ្មចោត និងទឹកពណ៌ខៀវថ្លាឈ្វង់ហូរកាត់បង្កើតបានជាទិដ្ឋភាពដូចវេទមន្ត។ ផ្លូវនេះត្រូវបានបំពាក់ដោយស្ពានព្យួរ និងផ្លូវដែលមានសុវត្ថិភាព ដែលអនុញ្ញាតឱ្យអ្នកទស្សនាចូលទៅជិតសម្រស់ធម្មជាតិព្រៃ និងរុករកទឹកដីដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុនមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5AVoJHT93aNxQy4eFoRNtBYOZLajjliba9BU7lN5bwlthpSlcFgvgf28X0W6okN-ZUD15M8qwOtjQDlJXUz4dlmxlyeNoFDKRN28kK0EDLcoVvhlMmE1bpSJ2WPDgb24QZ3mCEEN0ajoP6rszWrbhlOZWilHawkqQl_4_EEKl9kyMMyxSFtcgFthFbG0e/s1051/photo_2025-03-21_10-59-59.jpg
៣.ទឹកធ្លាក់ Stuibenfall៖ គឺជាទិសដៅដ៏លេចធ្លោបំផុតមួយសម្រាប់អ្នកចូលចិត្តធម្មជាតិ និងផ្សងព្រេងនៅប្រទេសអូទ្រីស។ ទឹកធ្លាក់នេះបង្កើតជាអ័ព្ទក្រាស់ ផ្តល់បរិយាកាសអាថ៌កំបាំងដល់តំបន់ជុំវិញ។ ផ្លូវឡើងទៅកាន់ទឹកធ្លាក់រួមមានជណ្តើរ និងវេទិកាសង្កេត ដែលផ្តល់នូវទិដ្ឋភាពប្លែកៗគួរជាទីចាប់អារម្មណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjecjTyS2QvEpieXqDILFGWtxSZWF6GyRz3ynOB8ZAPLxTbELpziAAba_maIQOaVQoVPdXeU6pfJNzKksKk366iUB-MezT2kYM9425HZ3obQPpPdN2DB2r8Dv_sJvejWJZN1rEgdCW1prhMfaBvZUlEBHbyLGEfoNwnw3J-atyBxOq4JaTSkA5nes8s0P_P/s768/photo_2025-03-21_11-00-44.jpg

៤.ទឹកធ្លាក់ Gollinger Wasserfall៖ ទឹកធ្លាក់នេះមានភាពល្បីល្បាញមិនត្រឹមតែសម្រាប់ភាពស្រស់ស្អាតដ៏អស្ចារ្យរបស់វាប៉ុណ្ណោះទេ ថែមទាំងមានខ្យល់អាកាសត្រជាក់ និងស្រស់ល្អនៃព្រៃជុំវិញផងដែរ។ ទឹកជ្រោះមានបឹងតូចមួយនៅជើងរបស់វា ដែលជាកន្លែងដ៏ល្អសម្រាប់ថតរូបធម្មជាតិ ហើយអ្នកក៏អាចជ្រមុជខ្លួននៅក្នុងលំហដ៏ស្ងប់ស្ងាត់ និងដាច់ដោយឡែកពីភាពអ៊ូអរក្នុងជីវិតប្រចាំថ្ងៃទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9CQzOUCKD3YmEA31egvnbj4POM9B06sfoVAMLKc6_aMjscGWwJhuiEEpzcykKeV9t8qGXAhLss676uUHAtXVd7BN-wpVGAokWD_9tYG7apruuVRuF8W6hUX4zya-caF3MhVKCyNUhz23fyXiqEjWEMDv323Cv0n29d2iUWjP8KTBa4mdqbnpVQfN0SSKV/s1063/photo_2025-03-21_11-01-21.jpg
៥.ទឹកជ្រោះ Grawa៖ គឺជាទឹកជ្រោះដែលមានទីតាំងនៅជ្រលង Stubai ដ៏ស្ងប់ស្ងាត់ ត្រូវបានគេចាត់ទុកថា ជាទឹកធ្លាក់ដ៏ធំបំផុតមួយនៅក្នុងប្រទេសអូទ្រីស។ ជាមួយនឹងលំហូរដ៏ទន់ភ្លន់ និងទិដ្ឋភាពភ្នំដ៏ស្រស់បំព្រង ទឹកជ្រោះនេះគឺល្អសម្រាប់អ្នកដែលស្វែងរកការសម្រាកលំហែកាយ ដោយតំបន់ជុំវិញទឹកធ្លាក់ក៏មានតុពិកនិក និងផ្លូវងាយស្រួល ដែលធ្វើឱ្យវាក្លាយជាកន្លែងកម្សាន្តដ៏ល្អឥតខ្ចោះសម្រាប់ក្រុមគ្រួសារ និងអ្នកដែលស្វែងរកកន្លែងស្ងប់ស្ងាត់ដើម្បីរីករាយនឹងទិដ្ឋភាពមនោរម្យ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2DLY6EjZ69eY_dqSWovf8ZUnkoUwRbEM07GwrJFPN8ZFwxyhNVXIQNBEDqeVOZF8YZZiSqzvxceng4EFywNYyHHuOym71VyCFok1wR72QMtK5mNHbkVSp_QcDoUOrobC191l1iaVTpnGBNYW7zCItaBHCGZfZGzmiW0-TYhMUvgDJf2ADspXfa_iS2qTp/s1102/photo_2025-03-21_11-03-16.jpg

បងប្រុសអតីតតារាស្រី Sulli បង្ហោះមួយប្រយោគធ្វើឱ្យមានការសង្ស័.យថាជា Kim Soo Hyun

0

ភាពចម្រូងចម្រាសចុងក្រោយបំផុតនៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េកំពុងរីករាលដាលដូចជាភ្លើងឆេះព្រៃ និងបង្កឱ្យមានការពិភាក្សាជាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយទាក់ទងនឹងតាសម្តែង Kim Soo Hyun ។ ថ្មីៗនេះប្រធានបានឈានទៅដល់អតីតតារាស្រី Sulli ដែលបានបាត់បង់ជីវិតដោយសារការធ្វើអត្តឃាតកាលពីឆ្នាំ២០១៩ បន្ទាប់ពីបងប្រុសរបស់នាងបានបង្ហោះប្រយោគមួយខណៈ Kim Soo Hyun និង Sulli ធ្លាប់សម្តែងរឿងជាមួយគ្នាហើយមានឈុតស្រើបស្រាលក្នុងឆ្នាំ២០១៧ មានចំណងជើងថា «Real»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFYG2mRJDL0Av9RLl12m_BN082vgTFPuIsQ6evjjgB1__9yIX9rzKvamwKL0M7PwXWeKZaQRA6eE8CwhspwkBwlMQ4NQlx1A_lnQVY8LEnEVKy6151T8UN6ixTfjz3bK9GZZaFtyt6Qz1qHGywhMEHlUf8gfuGdd2D4tLyXaM1oUkPQc-cXulpu0nVoeyT/s1000/image_2025-03-22_08-40-56%20(3).png

បងប្រុសរបស់ Sulli បង្ហោះសារសម្ងាត់នៅលើ Instagram ដោយមិនបានដាក់ឈ្មោះជាក់លាក់នោះទេប៉ុន្តែត្រូវបានអ្នកនិយមលេងអ៊ីនធឺណិតសង្ស័យថាគឺជា Kim Soo Hyun ហើយបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ សហគមន៍អនឡាញបានសន្និដ្ឋានយ៉ាងឆាប់រហ័សថា «Kim-ssi» អាចសំដៅលើ Kim Soo Hyun ដោយលោកបានសរសេរថា «Mr.Kim ខ្ញុំមានរឿងជាច្រើនដែលត្រូវនិយាយ ប៉ុន្តែខ្ញុំមិនអាចទេ។ អ្នកនឹងធ្លាក់ពីតំណែងខ្ពស់របស់អ្នក ដូច្នេះ អ្នក កាន់វាឱ្យជាប់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_T97IcAtZSaJBi65jFSBbYgx0cMZa1xMQV1SIM4HWYDUD4wJXqmTFt8u2gh1jZx9HKjSxjwPfJ_IKApVyK8moTU4GgNNE8w4hdUffVT3vVE-Q0uZWMzDqKPtgptx4jyL11YmCCOEVEQUmx-kLQx9baJLiT-Nbo8IYe9vyxq_O53uKZ__cgh2rVdHgdyO2/s1256/image_2025-03-21_11-11-59.png

គួរឱ្យដឹងថាចេញផ្សាយខ្សែភាពយន្ត «Real» ត្រូវបានគេរិះគន់យ៉ាងខ្លាំងទោះបីជាវាត្រូវបានផ្សព្វផ្សាយថាជាការផ្លាស់ប្តូរការសម្ដែងដ៏ក្លាហានរបស់ Sulli ក៏ដោយ ក៏ខ្សែភាពយន្តនេះបានធ្វើឱ្យមានការរិះគន់ ជាពិសេសចំពោះ Sulli ដែលទទួលបានការរិះគន់យ៉ាងច្រើនលើសលប់ដោយសារតែឈុតលើគ្រែរបស់នាងជាមួយ Kim Soo Hyun ។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលធ្វើឱ្យអ្នកគាំទ្រខឹងជាងគេគឺភាពស្ងៀមស្ងាត់របស់ Kim Soo Hyun និងក្រុមការងារផលិតភាពយន្ដ ដែលមិនខិតខំប្រឹងប្រែងនិយាយ ឬការពារ Sulli ចំពេលមានការវាយលុកនៃការស្អប់ជាសាធារណៈ។
ខ្សែភាពយន្តនេះត្រូវបានដឹកនាំដោយ Lee Sa Rang ដែលគេជឿថាជាបងប្អូនបង្កើតរបស់ Kim Soo Hyun និងជាសហស្ថាបនិកនៃ Gold Medalist ដែលជាភ្នាក់ងារបច្ចុប្បន្នរបស់ Kim Soo Hyun ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_RMRhNaD_Vfz-c2t0VhW_kxZ91NWCm6BYIFnuAx3LsfsLqC9NmkeAD_GUs44OLA0rz1t53LUK3kljY6y4TWdsqjFg7rADe3G4MfkexTp2faIPI2d1oh8k9KjLbP-tnvPmXE048WBUmdz9on_DclbOc4Oqen4AiqVEmlIGyI9bHHPuL6SMwqlZTMbp0Gic/s2000/image_2025-03-22_09-10-21.png
ទំនាក់ទំនងនេះគ្រាន់តែធ្វើឱ្យមានការសង្ស័យថា Sulli ប្រហែលជាត្រូវបានទុកឱ្យប្រឈមមុខនឹងការធ្លាក់ចេញពីខ្សែភាពយន្តតែម្នាក់ឯងទាំងស្រុង។ ខណៈពេលដែលមិនមានការបញ្ជាក់ថាតើការបង្ហោះនេះគឺសំដៅទៅលើអ្នកណាពិតប្រាកដនោះបានធ្វើឱ្យមានបន្តការពិភាក្សាដល់អតីតតារាចម្រៀងនិងសម្តែង Sulli ដែលនាងបានបន្សល់ទុកស្នាដៃចុងក្រោយរបស់នាងលើខ្សែភាពយន្តខាងលើនេះខណៈនាងសម្រេចចិត្តធ្វើអត្តឃាតនៅឆ្នាំ២០១៩ ក្នុងវ័យ២៥ឆ្នាំ៕

បវរកញ្ញាចក្រវាលថៃរងការរិះគ.ន់ ព្រោះរកគ្រប់វិធីដើម្បីលុយចូលក្រោមការដឹកនាំរបស់លោក ណាវ៉ាត់

0

ការប្រកាសរបស់បវរកញ្ញាចក្រវាលថៃដែលផ្តល់នូវអាហារពេលល្ងាចជាមួយ Victoria ដែលជាម្ចាស់តំណែងបវរកញ្ញាចក្រវាលឆ្នាំ ២០២៤ ក្នុងតម្លៃ ៥,៩០០ បាត ប្រមាណ១៧៥ ដុល្លារបានធ្វើឱ្យមានការរិះគន់ជាសាធារណៈ។ អ្នកប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបញ្ចេញមតិ ថា «ប៉ិនប្រសប់រកលុយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcedX7Jm62hGwIB71xIRhO4t9LMRno5p-M5Wt2x2hgj6-aObvMhXM3sjm_8s6n4iuvYII73OMwQFP0lAZretfkPv-0aDFivnKej2C-7XwPDBZXIqb2ueKawWzdpM9cV6CQF4Ru_AtShWCXiwheSoe7LNcy6ZE6OW6goaj5KgV0OXjCaP07egPV9k0sCZA6/s1349/image_2025-03-21_14-55-10.png

ក្នុងការប្រកាសនោះបានផ្តល់ជូនកញ្ចប់រួមបញ្ចូលការចូលប្រើ VIP ក្នុងសន្និសីទសារព័ត៌មាន Miss Universe 2025 ផ្ទាំងរូបភាព Miss Universe 2024 ដែលបានចុះហត្ថលេខា អាវយឺតបវរកញ្ញា Miss Universe ដែលមានកំណត់ ខ្សែរ VIP និងរូបថតផ្ទាល់ខ្លួន និងពិធីចុះហត្ថលេខាជាមួយ Victoria។ Nawat Itsaragrisil ប្រធាន Miss Grand International (MGI) និងអ្នកកាន់អាជ្ញាប័ណ្ណថ្មីសម្រាប់ Miss Universe Thailand ក៏នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-WyOmPDEm-VhXUWQBTO4_4o5qoX5xXie11HeiM-TnE6kGBZxtRJDB6dRwoLacAmt6RGOwz32teWEqvlZhEZOyGVNNPKibYBi8Q-7DRLyjruKDXECyBQR4jpjpikRbWADPoAesnQEj_hhTL9VBnCyX1mXlog4sNMAV3u01O_Z3Fv7fBiSPl8oO6pnQDbAA/s2048/image_2025-03-21_14-55-11.png

នៅលើទំព័រ Facebook អ្នកប្រើប្រាស់ម្នាក់បានបញ្ចេញមតិថា៖ «ថ្លៃពេកសម្រាប់រូបថតមួយសន្លឹក»។ ការរិះគន់ក៏បានពង្រីកដល់លោក ណាវ៉ាត់ ដោយអ្នកប្រើប្រាស់ម្នាក់បានកត់សម្គាល់ថា៖ កន្លែងណាដែល Nawat ទៅ វាក្លាយជាកម្មវិធីសៀក មតិផ្សេងទៀតថា លោកណាវ៉ាត់ កំពុងព្យាយាមរកលុយសម្រាប់ការប្រកួត MGI»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfa69WlXlTPA7JiL4gYk8SC6M7tUuwh6mOxtJPq2FS2dd3DNNNL1yNjWKy4pXK6s6d42QHZtXH8_MdlDaz6xrWRaoy4LLB_Lfd4YGt-yJ7rx7wxfEO5BzMtRrEJvcXH9evOsNQpXLtI7RO-UTYE8P7omwnbCrCiv3yOQKgHRbWd1KclVg5bCXnxHprm_Iw/s2048/image_2025-03-21_14-55-12%20(2).png

ការចូលរួមរបស់លោក ណាវ៉ាត់ ជាមួយបវរកញ្ញាចក្រវាលថៃបានទាក់ទាញចំណាប់អារម្មណ៍ជាពិសេសចំពោះអតីតកាលដ៏ចម្រូងចម្រាសរបស់លោកនៅក្នុងឧស្សាហកម្មបវរកញ្ញា ជាពិសេសគោលនយោបាយរបស់ខ្លួនក្នុងការរារាំងបេក្ខនារីដែលប្រកួតកម្មវិធីបវរកញ្ញាចក្រវាលមិនអាចប្រកួត Miss Grand Thailand។ ចាប់តាំងពីលោក ណាវ៉ាត់ ចំណាយលុយជាង៥លានដុល្លារសម្រាប់ការគ្រប់គ្រង បវរកញ្ញាចក្រវាលថៃ ៥ឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_b6VEBO68Aym-KdhQPrX-gjahHmVdTRVxxc4z9ulG4TyQgLAzL8n_6-uynFPzQAE2guvQLKbQ77P5pPjMOda0M_7EiUosyvyd2h-arMrLgbJDzOpg1wFJE5nXfi1xtWlmgoVbE3QwoZmm-S7gittO4sOTUuOsZsJkGOhihM8LYukUl1U1uYsbBHFy_F6S/s2048/image_2025-03-21_15-00-11.png
ក្នុងរយៈពេលទើបតែចូលគ្រប់គ្រង បវរកញ្ញាចក្រវាលថៃ លោក ណាវ៉ាត់ បានធ្វើឱ្យតម្លៃនៃវិស័យបវរកញ្ញាចក្រវាលមានការធ្លាក់ចុះដោយឱ្យបេក្ខភាពប្រកួតខំប្រឹង Live លក់ផលិតផលដើម្បីមានឱកាសខ្ពស់ក្នុងការប្រកួតដណ្តើមមកុដ។ លើសពីនេះលោក ណាវ៉ាត់ ក៏បាននិយាយប៉ះពាល់ដល់កម្មវិធីផ្សេងទៀតធ្វើឱ្យអតីតបវរកញ្ញាចក្រវាលវៀតណាមជាច្រើនស្រុះដៃលុប Title Miss Universe៕

ចិនជាប្រទេសដែលមានមហាសេដ្ឋីច្រើនជាងគេទី ២ នៅលើពិភពលោក!

0

ប្រទេសចិន៖ យោងតាមរបាយការណ៍របស់ក្រុមហ៊ុនទិន្នន័យ Altrata (UK) និងគេហទំព័របរទេស Forbes បានបង្ហាញថា ចំនួនមហាសេដ្ឋីនៅប្រទេសចិន គឺបានកើនឡើងយ៉ាងខ្លាំង ដោយជាប់ចំណាត់ថ្នាក់លេខ ២ បន្ទាប់សហរដ្ឋអាមេរិក។ ដូច្នេះបច្ចុប្បន្នចំនួនមហាេសដ្ឋីនៅប្រទេសចិន រួមទាំងទីក្រុងហុងកុង និងម៉ាកាវមានរហូតដល់ ៤៥៩ នាក់ ប្រមាណ ២៨% នៃមហាសេដ្ឋីរបស់ពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqFG6bwCBbJ8UQCbTB0_ZpaPg_MY8KKohgU1NJxLj17YkyFL3kD5uRdcUdWlhFeHMKyfetJBXzt43io8cxsO_32Ug43XjlcYSX5iHRov5OeVZK73iOd0d5nYE8CDDkhG9B0sy_hNyUjWlo81SQ09LDBkHoP65XL7DIL3Cih6-Vku8Y1SAlaip0stEPNe_Y/s1115/photo_2025-03-21_10-57-11.jpg
នេះបើយោងតាម Altrata បានឱ្យដឹងទៀតថា សហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោក ដោយមានមហាសេដ្ឋីសរុបចំនួន ៧៣៥ នាក់។ ក្នុងនោះញូវយ៉កគឺជាទីក្រុងដែលមានមហាសេដ្ឋីច្រើនជាងគេចំនួន ១៤៤ នាក់កើនឡើង ៩ នាក់បើធៀបនឹងឆ្នាំមុន។ រីឯចំនួនមហាសេដ្ឋីរស់នៅក្នុងទីក្រុងហុងកុងវិញគឺមានចំនួន ១០៧ នាក់ធ្លាក់ចុះ ៥ នាក់បើធៀបនឹងឆ្នាំមុន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizkX_rVuRnYo5DAfNsTbpDV6tDpSbXX87g_EFZCM59Z0sTYwH58SP8rDSec8wjNKiQJf25_61X_tfoMZaf8OGTU6NLAD9bIXmkaWfgTl_oKIgEYcghVnsbCuk86S17tNoKCZ8D82VEUi9f-O6PdoYSKQJQzm85L_rTDThXWZlJuwk7YDt1KVKNsrilkBNW/s981/photo_2025-03-21_10-57-12.jpg

មូលហេតុដែលចំនួនមហាសេដ្ឋីធ្លាក់ចុះគឺដោយសារសេដ្ឋកិច្ចរបស់ប្រទេសចិន កំពុងប្រឈមនឹងបញ្ហាលំបាកៗជាច្រើន ជាពិសេសគឺការដំឡើងពន្ធពីប្រទេសលោកខាងលិចតែម្តង។ ទោះជាយ៉ាងណា ទីក្រុងហុងកុង និងម៉ាកាវ នៅតែជាស្ពានហិរញ្ញវត្ថុដ៏សំខាន់ ដោយភ្ជាប់ប្រទេសចិន និងទីផ្សារអន្តរជាតិ ធ្វើឱ្យវាក្លាយជាមជ្ឈមណ្ឌលដែលមិនអាចជំនួសបាននៅក្នុងប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1_43aP5Pbo55LAkLF1r4ltoufDyoVjBmoW8ioyrPmXiTMWw7LLh-XawwYPldrER0zFvTp92bgMpMIc1R6N20LZFhalxiIQgxyJRBMHKvAEMKeMHkxypi_5WBODe0fafB-BN4VM4c5MlPK9DSYO9QnNTjUEgDeuuH8yiQxnjW3LYRV8jKUBhEtnt8egj1N/s1102/photo_2025-03-21_10-57-13.jpg

ហេតុនេះទោះបីជាមហាសេដ្ឋីរបស់ប្រទេសចិនមានការធ្លាក់ចុះបន្តិចក៏ដោយ ក៏ប្រទេសនេះនៅតែរក្សាតំណែងលេខពីរ ជាប្រទេសដែលមានមហាសេដ្ឋីច្រើនជាងគេលើពិភពលោកផងដែរ។ ក្រៅពីប្រទេសចិន ឥណ្ឌាក៏ជាប្រទេសដែលមានមហាសេដ្ឋីច្រើនជាងគេលើពិភពលោក ដោយឈរនៅចំណាត់ថ្នាក់លេខ ៣ មានមហាសេដ្ឋីចំនួន ១៦៦ នាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3Yjv_WTwwmhMp65GWlC07kpMWlXmiVYlnThM9erFOxsYCCKDWPTQkjk-ExsL-NsA8UdpGhopKf4g0H869eH3akQA-QDCd4McJdMLvPe-xPdIoEYZD8ksYB40PVppxMxo2hZd9Gv-kOgButsx0NEu53BPH_ZerCnnsineGpb4Sd5NatIIgyeNH77RkK91F/s1024/photo_2025-03-21_10-57-14.jpg