Home Blog Page 557

រដ្ឋបាលខេត្តដំបូងគេមួយនេះចេញវិធានការហាមឃាត់ការរាំស្ទាក់សុំលុយតាមផ្លូវនាឱកាសថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ

0

ការរាំស្ទាក់សុំលុយ ហាក់បានក្លាយជាទំលាបទំលាប់មួយ ដែលមនុស្សជាច្រើនតែងនាំគ្នារាំនៅតាមដងផ្លូវ ដោយចាំស្ទាក់សុំលុយអ្នកធ្វើដំណើរ។

ជាទូទៅ ការរាំស្ទាក់សុំលុយ ធ្វើឡើងតាមផ្លូវក្នុងភូមិ ដោយអ្នកភូមិស្ទាក់ម៉ូតូ ឬរថយន្ត ដើម្បីប៉ាតម្សៅ ឬស្រោចទឹក រួចហើយក៏សុំជាថវិកា ដើម្បីទុកទិញម្សៅ ឬបង់ថ្លៃទឹកជាដើម។

សកម្មភាពនេះ បានបង្កើតជាទម្លាប់អាក្រក់ និងបង្កភាពអណាធិបតេយ្យតាមផ្លូវ ដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍បានយ៉ាងងាយ។

ពាក់ព័ន្ធនឹងករណីនេះ ខេត្តកណ្ដាល បានក្លាយជាខេត្តដំបូងគេ ដោយចេញសេចក្តីប្រកាសហាមឃាត់សកម្មភាពរាំស្ទាក់សុំលុយ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាខែមេសា ខាងមុខនេះ។

ជាមួយគ្នានេះដែរ ឯកឧត្តមគួច ចំរើន អភិបាលខេត្តកណ្តាល ក៏បានសំណូមពរឱ្យកងកម្លាំងក្រុង និងស្រុក ខិតខំផ្សព្វផ្សាយ កុំឱ្យពលរដ្ឋលេងល្បែងនេះ ដែលអាចប៉ះពាល់ដល់សិទ្ធអ្នកធ្វើដំណើរ។

លើសពីនេះ រដ្ឋបាលខេត្តកណ្តាល ក៏បានអំពាវនាវឱ្យពលរដ្ឋក្នុងមូលដ្ឋាន ចូលរួមកម្សាន្តថ្ងៃចូលឆ្នាំខ្មែរ លេងដោយសេចក្តីថ្លៃថ្នូរ ទើបសមជាប្រជាជនគំរូ និងជាខេត្តដែលគេអោយតម្លៃ៕

 

 

អស្ចារ្យ! ប្រាសាទនៅប្រទេសកម្ពុជាលេចឡើងនៅលើផ្ទាំង LED តម្លៃ២.៣ពាន់លានដុល្លារនៅសហរដ្ឋអាម៉េរិក

0

ស្ថិតនៅក្រៅប្រទេសអ្នកជំនួញអនឡាញ ជីមមី និងជាពិធីការិនី បានបង្ហាញវីដេអូមួយដែលអ្នកនាងនិងស្វាមីបានចូលរួមទស្សនាក្នុងរោងមហោស្រពធំជាងគេក្នុងពិភពលោកហើយបានឃើញប្រាសាទនៅលើទឹកដីកម្ពុជាបង្ហាញនៅលើផ្ទាំង LED តម្លៃ២.៣ពាន់លានដុល្លារឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtNrK4YqpRswlHPz2njoj1YWw0CtAIff42oc__Dbgg72IHrMsxsPuVCaoDz3tClmYKcM6A3lyZcjIvHoAUrBk3xhdDht-tY5NUoxHfXu_Do8YRjYA9oTdnM11i0HT5g1-Jg5yKbNxvC3t1-XcjGg74snqqtywpSkKGzS7cM8IlA938t13W5Po0ZZBOCzmg/s2048/image_2025-03-22_14-58-22.png

នៅថ្ងៃទី២២ មីនា ជីមមី បានបង្ហោះវីដេអូមួយដោយបានដាក់ចំណងជើងថា «Woww ប្រាសាទរបស់ខ្មែរយើងបានឡើងទៅលើLEDតម្លៃ ២.៣ ពាន់លាននៅសហរដ្ឋអាម៉េរិក។ កន្លែងដែលអ្នកជំនួញអនឡាញរូបនេះបង្ហាញគឺមានឈ្មោះថា sphere ជារោងមហោស្រពធំជាងគេក្នុងពិភពលោកស្ថិតនៅទីក្រុង Las Vegas សហរដ្ឋអាម៉េរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIk5ddiApC_j1w4e6cmdpFcm-lSDsFoF27gctlyv8uDumW9l6f-7SwVWYLMTCI1N_kPn5GcIoH6qD1Cp-24dKRRGFMf9-q4ZQS7SKWXYOjy6Ys-MgwDVeDOQOfsoLShhpzTEQ4-FZnhRz5oItDDBKIrFjCRLzKhAzSDA01nl116QzhwNACoOm9OG1Fzvy8/s2048/image_2025-03-22_14-58-27.png

តាមការបញ្ជាក់របស់ ជីមមី នៅក្នុងវីដេអូបង្ហាញថាការចូលទស្សនានៅទីនេះគឺត្រូវចំណាយថ្លៃសំបុត្រចូលរួមគឺចាប់ពី១០០ដុល្លារដល់៣០០ដុល្លារក្នុងមួយនាក់ទៅតាមកន្លែងអង្គុយដោយផ្ទុកមនុស្សបាន២ម៉ឺននាក់។ ពិធីការិនីរូបនេះបន្ថែមទៀតថាការបញ្ចាំងក្នុងមួយ Show គឺមានរយៈពេល១ម៉ោងហើយអាចរកចំណូលបាន២០ម៉ឺនដុល្លារ។ ក្នុងការបង្ហាញពីប្រវត្តិនៃការកកើតភពផែនដី ហើយថែមទាំងមានរូបប្រាសាទខ្មែរនៅលើផ្ទាំង LED ដ៏ធំសម្បើមនេះ ជីមមី បានបង្ហាញថា នេះជាការទស្សនាមួយដែលនាងពេញចិត្តបំផុតក្នុងឆាកជីវិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiURuiUU0zkNZPixwis659k6mKy1cknYXxpmcvkwb5igd_WGuYVRtI3wXycanS28_WUTFnk7prDsURpyRvRDLE0-3NjAmjj3t4b4baJCoyNo0Qeryk1sTCO3f7Up9UVIk6olcBum1FFJ9_2AbMy-40ZJ1L1S49aYgHP8CG9tnDowcJzdgXVOQnNnxdvE-mb/s2048/image_2025-03-22_14-58-26.png

ចាប់តាំងពីរយាលពីការងារសិល្បៈមក ជីមមី និងដៃគូជីវិត ខិតខំប្រឹងប្រែងផ្តោតលើជំនួញអនឡាញយ៉ាងខ្លាំង ហើយបានធ្វើដំណើរទៅកាន់ប្រទេសជាច្រើនដោយបានបង្ហាញជាជីវិតក្នុងស្នាក់នៅកន្លែងប្រណីតៗ ម្ហូបអាហារថ្លៃ ចែកចាយជូនទៅកាន់អ្នកគាំទ្ររបស់ខ្លួន៕

 

 

ណាហ្គាវើលដ៍ រៀបចំព្រឹត្តិការណ៍សម្តែងសិល្បៈបុរាណខ្មែរ ចម្រៀង និងតន្ត្រីអូខេស្ត្រាដ៏មហស្ចារ្យ ផ្តល់ជូនដោយវង់តន្ត្រីយុវជនអង្គរ! ទស្សនាដោយសេរី!

0

ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ វង់តន្ត្រីយុវជនអង្គរ (ANYO) នឹងត្រឡប់មកសាលមហោស្រព NABA របស់ណាហ្គាវើលដ៍ម្តងទៀតផ្តល់ជូនការសម្តែងសិល្បៈបុរាណខ្មែរ ចម្រៀង និងតន្ត្រីអូខេស្ត្រាដ៏មហស្ចារ្យ។ ដោយទទួលបានជោគជ័យ និងការគាំទ្រដ៏ច្រើននៃការសម្តែងលើកដំបូងរបស់ពួកគេនៅណាហ្គាវើលដ៍កាលពីឆ្នាំមុន ANYO ធានាផ្តល់ជូនកាន់តែអស្ចារ្យក្នុងឆ្នាំនេះខណៈពេលដែលណាហ្គាវើលដ៍នឹងប្រារព្ធខួបលើកទី៣០ ដ៏របស់ខ្លួនធំនៅក្នុងខែឧសភាខាងមុខនេះ។

នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ព្រឹត្តិការណ៍ប្រគំតន្ត្រី “មរតកសំនៀងចូលឆ្នាំខ្មែរ” នឹងផ្តល់ជូនការសម្តែងសិល្បៈបុរាណខ្មែរដែលបង្ហាញអំពីវប្បធម៌ដ៏សម្បូររុងរឿងរបស់ខ្មែរ។ ចាប់ផ្តើមពីម៉ោង ៧ យប់ ការសម្តែងដ៏មហស្ចារ្យនេះនឹងបង្ហាញជូននូវបទភ្លេងបែបក្លាស៊ីកល្បីៗ របាំប្រពៃណីខ្មែរ និងការសម្តែងចម្រៀងពាក់ព័ន្ធនឹងពិធីបុណ្យចូលឆ្នាំខ្មែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcCobOkUkaQTnvp3DvtEpcNkDHlF_HlPS5miRbZJbOQJOibJarLTjrvG8dqxaVQhwCAAZXGgTKFo4N0D7IWfdX_t622UFyZJR7hOZlpt8cufdw6f8Kqd1spbiwNGjlhDxSEvf1all0z6Zp1MzuOPD9NiDgY35NvHsZbijxQ85mR1hhEmxkvYBwGhpTxkyb/s1949/1%20Cultural%20Show.jpg

ព្រឹត្តិការណ៍ប្រគំតន្ត្រី “មរតកសំនៀងចូលឆ្នាំខ្មែរ” នឹងបង្ហាញអំពីបទចម្រៀងបែបក្លាស៊ីកអមជាមួយការសម្តែងសិល្បៈបុរាណខ្មែរ និងបទចម្រៀងប្រជាប្រិយបែបប្រពៃណី។

ANYO ដែលជាក្រុមយុវជនអូខេស្ត្រារបស់កម្ពុជាតន្ត្រីការិនីអមដោយលោកស្រី ទេព គន្ធារ៉េត និង តន្ត្រីករ លោក រម តារាវង្ស គឺជាក្រុមតន្ត្រីដំបូងដែលត្រូវបានបង្កើតឡើងចាប់តាំងពីសម័យសង្គមរាស្ត្រនិយម (១៩៥៣ – ១៩៧០)។ មានសមាជិកប្រហែល ៧០ នាក់ដែលភាគច្រើនបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ANYO បានធ្វើឱ្យទស្សនិកជនជាតិ និងអន្តរជាតិមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើទេពកោសល្យ និងការស្រឡាញ់សិល្បៈដ៏ប្តូរផ្តាច់របស់ពួកគេ។

ការសម្តែងនេះក៏នឹងវត្តមានរបស់លោក ឡេង ប៊ុនណាត ដែលមានឈ្មោះល្បីល្បាញក្នុងទសវត្សរ៍ឆ្នាំ៩០ ផងដែរ។ ជាមួយការចេញស៊ីឌីជាច្រើនអាល់ប៊ុម និងការសម្តែងនៅតាមកម្មវិធីជាតិធំៗជាច្រើន លោក ឡេង ប៊ុនណាត នឹងបន្តធ្វើឱ្យទស្សនិកជនលង់នឹងសំឡេងដ៏ពីរោះរបស់គាត់ម្តងទៀតនៅលើនៃសាលមហោស្រព NABA ។ មិនតែប៉ុណ្ណោះ ពុកម៉ែបងប្អូនទាំងអស់ក៏នឹងបានទស្សនាការសម្តែងរបាំត្រុដិដែលតំណាងឱ្យសិរីសួស្តី និងសុភមង្គលថែមទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWLroVFWVunlVV6cyBeAx9d0FOpOCzWS3iVSkzXUAKUxtMldyM2StE9JrHZctkKe5xaFuIwxi1THpGgvp3CaYIaVaYEPfy1k1Zx73eoN1pH9ISiIWgCDCujDa2hA01HfVneEEvdDZq17eCcZTvy5IeIWbWGd_Mx_bxKoURmCakukOcDky90FzVm-QVGC5l/s2289/2%20NABA%20Theatre%20and%20ANYO.jpg

 

ទទួលយកបទពិសោធន៍ដ៏អស្ចារ្យនៅណាហ្គាវើលដ៍ និងទស្សនាការប្រគំតន្ត្រីវប្បធម៌របស់វង់តន្ត្រីយុវជនអង្គរនៅសាលមហោស្រព NABA ដែលមាន ២.០០០ កៅអី និងបច្ចេកវិទ្យាចាក់បញ្ចាំងលើជញ្ជាំងដ៏ទំនើប។

ចាក់បញ្ចាំងនៅលើផ្ទាំងដ៏ធំនៃសាលមហោស្រព NABAដែលជាទីតាំងលំដាប់ពិភពលោកដែលមានបំពាក់ដោយបច្ចេកវិទ្យា mapping ដ៏ទំនើបនេះ នឹងធ្វើឱ្យការប្រគំតន្ត្រី “មរតកសំនៀងចូលឆ្នាំខ្មែរ” ផ្តល់ជូននូវបទពិសោធន៍បែបវប្បធម៌ដែលជួយលើកតម្កើងកិត្តិសព្ទនៃសិល្បៈ និងវប្បធម៌ខ្មែរឱ្យកាន់តែល្បីល្បាញមួយកម្រិតថែមទៀត។

លោកស្រី ទេព គន្ធារ៉េត នាយកANYO បានឱ្យដឹងថា “ពួកយើងមានអារម្មណ៍រំភើបយ៉ាងខ្លាំងដែលមានឱកាសប្រគំតន្ត្រីដ៏ពិសេសនេះដើម្បីអបអរបុណ្យចូលឆ្នាំខ្មែរដែលការសម្តែងនេះផ្តល់ជូនបទពិសោធន៍បែបវប្បធម៌ដ៏មានតម្លៃសម្រាប់សហគមន៍។ ជាមួយនឹងសិល្បករ-សិល្បការិនីជាង ១០០ នាក់ដែលជាអ្នកចម្រៀង អ្នករបាំ តន្ត្រីករ តន្ត្រីការិនី នាយក និងអ្នកគ្រប់គ្រងឆាក ព្រឹត្តិការណ៍នេះនឹងក្លាយជាព្រឹត្តិការណ៍ដែលបង្ហាញពីវប្បធម៌ដ៏ធំ។ ពួកយើងសូមថ្លែងអំណរគុណដល់ណាហ្គាវើលដ៍ផងដែរដែលផ្តល់ឱកាសឱ្យ ANYO និងបេតិកភណ្ឌរបស់ខ្មែរបានទៅដល់ទស្សនិកជនកាន់តែច្រើន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSss93CzacCEAtR1IZM2-Pe_UIWRZBqb-KuNKk3yk99H5zbjB27jxm5jBonYujVgZnIOVtuPSoQ-gd0OfQ68rZphzQMi-jyWdmHPsuOHODrwW1BVgtCIdHYBAWP8SnR-B1jBXHr-ORgOWW-lqPsuIZn6iWkOWzjXAAzu4c-MhVocFiLYmuCXnFCMwLvKy3/s2289/3%20Sichuan%20Buffet.jpg

រីករាយតាមចិត្ត! ភោជនីយដ្ឋាន 2Pangea ផ្តល់ជូនប៊ុហ្វេអន្តរជាតិរៀងរាល់ថ្ងៃ ដែលរៀងរាល់ថ្ងៃសុក្រមានប៊ុហ្វេបែបស៊ីឈួន ពីម៉ោង ៥ ល្ងាចដល់ ១០:៣០ យប់ ម្នាក់ ១១៦.០០០៛ ប៉ុណ្ណោះ។

មុនពេលចូលទស្សនា ពុកម៉ែបងប្អូនទាំងអស់អាចអញ្ជើញពិសាប៊ុហ្វេពេលល្ងាចបែបស៊ីឈួនលាយជាមួយមុខម្ហូបអន្តរជាតិនៅភោជនីយដ្ឋាន 2Pangea ដែលមានទីតាំងនៅទល់មុខសាលមហោស្រព NABA ។ ទទួលទានឥតកំណត់! ប៊ុហ្វេពេលល្ងាចបែបស៊ីឈួននេះមានបម្រើជូនរៀងរាល់ថ្ងៃសុក្រ ពីម៉ោង ៥ ល្ងាចដល់ ១០:៣០ យប់ ម្នាក់ ១១៦.០០០៛ ប៉ុណ្ណោះ។

“មរតកសំនៀងចូលឆ្នាំខ្មែរ” គឺជាព្រឹត្តិការណ៍ប្រគំតន្ត្រីដែលសាធារណជនទូទៅអាចចូលទស្សនាដោយសេរី។ សំបុត្រឥតគិតថ្លៃមានផ្តល់ជូននៅបញ្ជរណាហ្គាវើលដ៍រីវ៉ត (NagaWorld Rewards) នៅកន្លែងទទួលភ្ញៀវសណ្ឋាគារណាហ្គាវើលដ៍ទី២ ចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។ រួសរាន់ឡើង! អញ្ជើញមកមុន ទទួលបានមុន!

ជិះដោយឥតគិតថ្លៃ! ឡានក្រុងជិត៦០០គ្រឿង ត្រៀមរួចជាស្រេច សម្រាប់ដឹកពលរដ្ឋទៅស្រុកក្នុងថ្ងៃចូលឆ្នាំខាងមុខនេះ

0

រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឡានក្រុងចំនួន ៥៩៧ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនដល់សាធារណជនរយៈពេល៦ថ្ងៃ ដោយឥតគិតថ្លៃ ក្នុងឳកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUmVkLhfpUb0Hp_rMy-vZCuCo7QMeAX9CZO3fjaDetR3nGTuiS8ulUtgvNyftcBeForLJR-v6exqbXe90y74f4I7bUXlW4lyHB3OLj9rUwr4Wmq4zYsR1XcQvdhrUMzVfAiEDzJ3cjx9bGwm1QjRJaGQ5D0jWTH2a_N6wy83H8sNHVqbke-i644XCvHZG6/s1280/photo_2025-03-22_09-33-42.jpg
យោងតាមការបង្ហោះនៅក្នុងផេករបស់ រដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា ដោយអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចេញរថយន្តក្រុងសាធារណៈ (City Bus) ចំនួន ៥៩៧គ្រឿង ដើម្បីជួយសម្រួលដល់ការចំណាយក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់ស្រុកកំណើតជួបជុំក្រុមគ្រួសារ រឺទៅកម្សាន្តសប្បាយសង្រ្កាន្តឆ្នាំថ្មី នាឳកាសពិធីបុណ្យចូលឆ្នាំខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiYx73Qi2Y0gduLyh6Wy_UUomj6pcg3qjFMPSet9rKQoKzFk7yhnioyHeJQBq-HoDP_0DwRp5yvlTIR1hJuR0xl0BPYXg7SrvdzsOFrR9wr1N_TNSoZ4xFhD8BDanKXCGtm0-TOsIkXBc8eQf7plk8enoac_8gvnET4LvIU6sfG1OMS4NnE_SfzS8aXjGp/s1280/photo_2025-03-22_09-33-38.jpg

ក្នុងការការបម្រើសេវាដឹកជញ្ជូនដល់សាធារណៈជនដោយឥតគិតថ្លៃនេះ មានរយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃទី ១២ ដល់ ១៧ ខែមេសា។ គួរជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ បានបែងចែករថយន្តក្រុងចំនួន ១០០គ្រឿង សម្រាប់ប្រតិបត្តិការដឹកជញ្ជូនទៅមកក្នុងរាជធានីភ្នំពេញដូចធម្មតា និងបែងចែករដយន្តចំនួន ៤៩៧គ្រឿងទៀត សម្រាប់បម្រើសេវាដឹងជញ្ជូនពលរដ្ឋចេញពីក្រុងភ្នំពេញ ទៅតាមបណ្ដារខេត្តនានា និងពីតាមបណ្ដារខេត្ត មកកាន់ក្រុងភ្នំពេញវិញ។ លើសពីនេះ នៅលើរថយន្តក្រុងដែលបម្រើសេវាដឹកជញ្ជូនទៅតាមបណ្ដារខេត្តនេះ ក៏មានរៀបចំជាទឹកសម្រាប់ពិសារតាមកៅអីអង្គុយនីមួយៗទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv6sLCfHrEfB2BPRfmpNkI9FK0htGrsyQtTnfKO8ESqn9v7dMMCGOWPiCTZeKOzrlz8EKKMAm95SW7bvCQq_RtQyEoro1KxQ26p72QJivIm4GJHxVNH-0sl4y6PzZac1UjMa75x2CQ1JnOx_Z4G_eAZqUVICRnfG-C84Oq19r8xyQV2bp211eS1YIkYrPO/s1280/photo_2025-03-22_09-33-39.jpg
អាស្រ័យហេតុនេះ បងប្អូនកម្មករ-និយោជិក និងប្រជាពលរដ្ឋទាំងអស់ អាចចូលរួមធ្វើដំណើរ តាមរយៈរថយន្តក្រុងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ (City Bus) នេះបាន សម្រាប់ព័ត៌មានលម្អិត អំពីកាលវិភាគ រឺស្ថានីយចេញដំណើរ គឺមាននៅក្នុងផេករបស់ “រដ្ឋបាលរាជធានីភ្នំពេញ” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIZYOZntS42vW2Slm3WY2iqHhtscEhzPKFQIwQx1EkGxhInDl7g_6JYvZ2-oSQNb27YCofN4vlPuNZn1yzpKQc8y2PmZjlZDMpen4oPiPOZokqQ9b_9n_LilNZDgZtnEEkZZA7rF4Y_0RfRc3-dME7jzXY0maQge-iC0qLKGtgxHLjZtrM0dHLddUh3aFF/s1280/photo_2025-03-22_09-33-40.jpg

ឆ្លៀតក្នុងឳកាសនេះផងដែរ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវកម្ម និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ សូមកុំតម្លើងថ្លៃសេវា ក្នុងឳកាសពិធីបុណ្យចូលឆ្នាំថ្មីនេះអី ដើម្បីជាការចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយចំណាយរបស់ប្រជាជន៕

 

 

សមត្ថកិច្ច​ ចាប់ផ្តើមត្រួតពិនិត្យវាស់ជាតិអាល់កុលចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ

0

មន្ត្រីនគរបាលចរាចរ នឹងចាប់ផ្តើមបន្ថែមការត្រួតពិនិត្យជាតិស្រវឹងនៅពេលថ្ងៃ ចាប់ពីម៉ោង១២តទៅ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

យោងតាមលោកឧត្តមសេនីយ៍ទោ ឡុង ធូ អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍បានលើកឡើងថា៖”ការចាប់ផ្ដើមត្រួតពិនិត្យជាតិស្រវឹងនៅពេលថ្ងៃនេះ ក៏ព្រោះតែគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងច្រើននៅពេលថ្ងៃ ដោយសារតែកម្មវិធីជប់លៀងភាគច្រើនបង្វែរមកនៅពេលថ្ងៃ”។

លោកឧត្តមសេនីយ៍ទោ បានសង្កត់ធ្ងន់ទៀតថា៖” ជាទូទៅចំពោះបរិមាណនៃការពិសារគ្រឿងស្រវឹង សម្រាប់ស្រាបៀរទឹកសឬទឹកលឿង កម្រិតត្រឹម២កំប៉ុងឡើងទៅ អាចជាប់ក្នុងកម្រិតដែលត្រូវផាកពិន័យ សម្រាប់ទឹកខ្មៅ១កំប៉ុងអាចជាប់ហើយ”។

បន្ថែមពីការដាស់វាស់ជាតិអាកុលពេលថ្ងៃ រដ្ឋាភិបាលក៏នឹងកំពុងរៀបច្បាប់រឹតបន្តឹងគ្រឿងស្រវឹង ដោយកំពុងសិក្សាយ៉ាងយកចិត្តទុក្ខដាក់ ព្រោះច្បាប់នេះអាចប៉ះពាល់ពាល់ខ្លាំងដល់អាជីវករ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៤កន្លងទៅ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងស្រវឹង សមត្ថកិច្ចឃាត់ខ្លួនមនុស្សជាង១២០០០នាក់ ហើយបើសិនជាមិនបានឃាត់ខ្លួនពួកគេដើម្បីបន្សាបជាតិស្រវឹងដោយបណ្ដោយឱ្យបើកបរ បើសិនជាម្នាក់បុកមនុស្សស្លាប់ម្នាក់ យ៉ាងហោចណាស់ក៏មាន១២០០០នាក់ត្រូវបានស្លាប់ដោយសារតែការបើកបរក្នុងស្ថានភាពស្រវឹងដែរ៕

 

យុទ្ធនាការលុបបំបាត់សំបកធុងហ្គាសចាស់ ដើម្បីសុវត្តិភាពប្រជាជនកម្ពុជា

0

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៏ ទី២២ ខែមីនា នេះក្រុមហ៊ុន D Smart Gaz គឺជាក្រុមហ៊ុនកូនខ្មែរដំបូងគេបំផុតដែលបានបង្កើត App សម្រាប់កុម្ម៉ង់ហ្គាសមុនគេបង្អស់នៅព្រះរាជាណាចក្រកម្ពុជាដែរមានឈ្មោះថា D Smart Gaz ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-7Lf_rfMoLy167wO5XLqIZOQqZ7iPb33jtKnk4-fUgec_-H1p_2OCYHFZFb-zq3Shoc-9-WXOr0FisTCebWlxnNVodLSiFFFKlwz4V72xkxRpHFXnbGZWtoGg9HYyp762eUcpPl4S3a4f-7D2u_aQeq_Lcv75YY0pNmn5InSlBUwX1XxOR8TLsaOZCa2V/s5464/Norote.media-0067.jpg

នៅក្នុងថ្ងៃនេះដែលក្រុមហ៊ុនបានចាប់ផ្តើមនូវយុទ្ធនាការថ្មីមួយគឺការលុបបំបាត់សំបកធុងហ្គាសចាស់ៗ ដែលហួសកាលកំណត់ប្រើប្រាស់ និងគ្មានស្តង់ដារដែលជាកត្តាងាយបង្កហានិភ័យដល់យើងទាំងអស់គ្នាព្រមទាំងសហគមយើងរស់នៅផងដែរ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLSHvrBGyCSbXLX_7lB27lEjUE8z25VlFXHbFZq7WkX8IZhL6TLFVm2OxfT6vg8JlTg1jahVIAWKpWSPGozT0jtiM-ucGCl529bBSSSybR5lQWFNvNNXl4LOo3prIasQlWHE7DRitcDBt1K3-FKUMwRdRh6yhOFTQl3vMB0-Y9rRq57sPeeWofnh1ETvsK/s8256/Norote.media-4292.jpg

នៅក្នុងកម្មវិធីនេះ លោក ចែម ចាន់រ៉ា ហៅ នាយ ពាក់មី ដែលជាទូតសុឆន្ទៈរបស់ក្រុមហ៊ុន D Smart Gaz បានលើកឡើងថា លោកមានការគាំទ្រយ៉ាងពេញទំហឹងលើយុទ្ធនាការមួយនេះ ព្រោះថាប្រជាពលរដ្ឋរបស់យើងស្ទើរទាំងអស់គ្នាទៅហើយដែលប្រើប្រាស់ហ្គាសប្រចាំថ្ងៃ ហើយយើងគ្រប់គ្នាតែងតែបារម្ភពីសុវត្ថិភាពរបស់យើង និងគ្រួសារ ព្រោះថាពេលខ្លះការទិញហ្គាសទូទៅមិនបានត្រួតពិនិត្យលើសំបកធុងហ្គាសនោះទេ ពេលខ្លះមានសភាពចាស់ ឬហួសការបរិច្ឆេទប្រើប្រាស់ ប៉ុន្តែយើងគ្មានជម្រើស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbOOXMabZ0EfqmVk-GfC9sy5VN758OmeSZGoNs1dGPlQfgoLzHNnKAQfIiiVpVMZtK5tiGBc0PVCTI9Oxo8C2M4GXLChk8WQgxpzYm4BEk5KGRBCi2cpq-1F41WS1YFV8TmlP8bsSeaOV8vGURGdlGdOPKZMoV8pEEjqQLGvcM81UudyQS5ZVHYDmsc77C/s8256/Norote.media-5105.jpg

ក្នុងឳកាសយុទ្ធនាការលុបបំបាត់ធុងហ្គាសចាស់នេះ ក្រុមហ៊ុន D Smart Gaz បានត្រៀមធុងហ្គាសថ្មីៗ ដែលមានការត្រួតពិនិត្យច្បាស់លាស់តាមស្តង់ដារ ដើម្បីផ្តល់ជូនធុងហ្គាសថ្មីសម្រាប់អតិថិជនប្រើប្រាស់រហូតដល់ ៥,០០០ធុង ដោយឥតគិតថ្លៃ ដើម្បីជួយពង្រឹង នៅសុខសុវត្ថិភាពសម្រាប់បងប្អូន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCOz0puKqFPP_nuU20ABX5MeaGEh5bHthv5vZflDbdP5mKk0_8c-e_Pv80wkGnHMKisLEY9YdI-nNebFw07HPJhH_y4Ewz-rSzpLx5mEPVdLUXUXSUQUVDF_MZAGNbrqYOmMTbTXYieZwOXvxXBa03hZHbRvWaBgbpS-jnZz4o8m0IcWeDkwyqsCGnwW8G/s8256/Norote.media-4863.jpg

ដើម្បីបានធុងហ្គាសដ៏ថ្មីស្រឡាងនេះបងប្អូនគ្រាន់តែ Download App D Smart Gaz នៅ Play Store និង App Store ដោយធ្វើការបញ្ជាទិញហ្គាសពីក្នុង Appផ្ទាល់។ លើសពីនេះ អេប D smart Gaz មានមុខងារពិសេស ដែលមិនធ្លាប់មាន គឺ អាចមើលឃើញកំរិតទឹកហ្គាស ដែលនៅសល់ក្នុងធុងហើយក៏មានឧបករណ៏ចាប់ក្លិនហ្គាសពេលលិចធ្លាយនិងកាត់ផ្តាច់ការបញ្ចេញហ្គាសដោយស័្វយប្រវត្តិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibpSSCsFQVtzqVlq3KfzYOKLGhJiWhab_Vfn-HAMvIheV24uEEXQLdpH8fowGCq40EnRVOWCtvQm5HWD1w9CfcBrgKrqDzvX_Oa3sv6M-inTMTssrWAWyQHjqCY6Pxq1G9HBxbCHwBdToUAbjvt1DB6HkObF6_qsfsH67zDLYPSdkoX7aMGltXVrPOJJEl/s8256/Norote.media-4961.jpg
លោកអ្នកអស់កង្វល់រឿងកម្ម៉ង់ហ្គាស ព្រោះយើងមានការដឹកជញ្ជូនឆាប់រហ័សមិនលើសពី ៣០នាទី រួមជាមួយបុគ្គលិកមានវិជ្ជាជីវៈ និងប្រកបដោយស្តង់ដារមិនបង្កហានិភ័យទៅទីសាធារណៈក្នុងកំឡុងពេលបើកបរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJm7fTj6dJb1JsnzZRv6JBfuvkMpCJmhlCqXUO69QPbI0ucIj5rf1oDa5_HswOR3Zvak1pO6boBSyCRK5r0hvmtYHHn6qCGXgMmk98SNOhi-ZAZNVM6rnEnyWvIS_d0-7HnIq4Mn9114XISUbDU6Z1TyQRuvyYwN3LOfpSO6mGqFP3DDb9dXX4-bS7C2zs/s6203/Norote.media-4007.jpg

សម្រាប់ព័៏ត៍មានបន្ថែមអាចទំនាក់ទំនងតាម Facebook Page D Smart Gaz – ឌី ស្មាតហ្គាស
https://www.facebook.com/profile.php?id=61553088354040

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1l8Wihojf-Byq8Lm1yJPyxbODvtVAjviqFLhWi9WI4NTgyfjzFuPmswUv4jN-4COOHimm7huPc2uwgEN1Ga5payVFrFLyYfQMof0Bxe5iUFQ9IqDSlcf-K3576k2QrHUCRE8aRSJB-swnPbLx6M02VOoskcUax0Kuc5fZR09ozB2t-zD3RywZw21lI6kl/s8256/Norote.media-3966.jpg

រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ៖ «ស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃមានភាពប្រក្រតី គ្មានអ្វីគួរឱ្យបារម្ភ»

0

ប្រទេសថៃ ៖ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Phumtham Wechayachai បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា ស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ នាពេលបច្ចុប្បន្ន មានភាពប្រក្រតី សូមពលរដ្ឋកុំបារម្ភ និងមានទំនុកចិត្តលើកងទ័ពថៃអាចការពារអធិបតេយ្យភាពប្រទេស ។ កុំស្តាប់អ្វីធ្វើឱ្យប្រទេសបាត់បង់ទំនុកចិត្ត ពេលខ្លះ គំនិតរបស់មនុស្សមួយចំនួននាំមកនូវបញ្ហា ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Matichon កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilsMieaSQqyz2JLSbVFxxqL2_Bbg5bbHZpdaKPnb_t-C9VTPLBhTj3iq9bWICav0zUlu_8blXmzJ4cVHT4N7U2ac1csNsN60OLCevSmFjLAcOkW9hBnCyuM0nriYhLsDcYfnm6SDAJ3Hzg0AsO2la9QTeGRi5fHwxqebBYMnDzU1FZZ5PZy1BgjOmqado5/s1920/image_2025-03-24_08-47-21%20(2).png

កាលពីថ្ងៃទី២១ ខែមីនា កន្លងមក ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Phumtham Wechayachai បាននិយាយពីការពន្យារពេលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (General Border Committee : GBC) រវាងប្រទេសកម្ពុជា និងថៃ ថា រឿងនេះគ្មានអ្វីទេ ខាងកម្ពុជាបានស្នើពន្យារពេលកិច្ចប្រជុំ មកថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ប៉ុន្តែដោយសារលោកជាប់រវល់ ទើបលោកស្នើពន្យារពេលកិច្ចប្រជុំ ហើយសង្ឃឹមថា កិច្ចប្រជុំនឹងធ្វើឡើងនៅដើមខែមេសា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYB6kDwrX34YDhSQcuADop2NRJA6VjViiZPZUlHIlJtW48POIY_kMl9m8x7YBIKnXZ1ZhXQuAXWS_pxFZ0RbLMfXauwxwkO-nMBT80SxkScMg931uHxJ3SAJ2AzjhXFa05AiuVy3-NGuUy4FEiZaCB-sZzE2xFSTRloG5LqB1hMewkfu9O36we1tpjIShs/s1053/image_2025-03-24_08-47-21.png

ចំណែកស្ថានការណ៍ព្រំដែនរវាងកម្ពុជា និងថៃ នាពេលបច្ចុប្បន្ន លោក Phumtham និយាយថា លោកបានជជែកជាមួយមេបញ្ជាការកងទ័ព ហើយព្រំដែនគ្មានភាពតានតឹងទេ ។ រីឯការចល័តកងកម្លាំង អាចនិយាយថា វាធម្មតា ដូចជា ៖ កងទ័ពភូមិភាគទី២ របស់ប្រទេសថៃ ក៏មានការហ្វឹកហាត់នៅតំបន់ចាស់ដែលធ្លាប់ហ្វឹកហាត់ ។ បច្ចុប្បន្ន គ្មានការចល័តទ័ពពិសេសអ្វីទេ គឺចល័តដូចពីមុន ។ រីឯខាងកម្ពុជាបញ្ជាក់ថា គ្មានអ្វីគួរឱ្យបារម្ភ ប៉ុន្តែទោះយ៉ាងណា កងទ័ពធ្វើតាមភារកិច្ចតួនាទី មិនបាច់បារម្ភទេ ពីព្រោះកងទ័ពតាំងចិត្តយ៉ាងមោះមុតក្នុងការការពារប្រទេស ។ ហេតុនេះ ពេលមានអ្វីកើតឡើង សូមឱ្យសប្បាយចិត្តចុះថា កងទ័ពថៃអាចការពារអធិបតេយ្យភាពរបស់ប្រទេសបានភ្លាមៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSfrEnuyyM7TCG_Tis7L8uiRe6BVobIL6p5G-hUxmjq3g40nQ0z_qt4aN7VfV0zxhH8QIuyJgPhb2vqo5TsHrAuxOjHiS5zv5rCZy5hk5MsPPyy3TsOGwgU0q4XtrUFFxP9B7hjfkVAtUwGx58YgWf2iPsNNloZa8_PCzQFkLHqd7UJnkRrdym9h9zcmbn/s980/image_2025-03-24_08-47-22%20(2).png

ពេលសារព័ត៌មានសួរថា តើអាចផ្តល់ទំនុកចិត្តបានដែរឬអត់ ពីព្រោះមានពាក្យចចាមអារ៉ាមក្នុងតំបន់ថា រដ្ឋាភិបាលថៃមិនច្បាស់លាស់? លោករដ្ឋមន្ត្រីក្រសួងការពារជាតិថៃបញ្ជាក់ថា កុំស្តាប់អ្វីធ្វើឱ្យប្រទេសបាត់បង់ទំនុកចិត្ត ពេលខ្លះ គំនិតរបស់មនុស្សមួយចំនួននាំមកនូវបញ្ហា ។ សូមមើលការពិត កងទ័ពថៃគ្រប់រូបស្រឡាញ់ប្រទេស និងត្រៀមខ្លួនការពារជាតិ ។ ហេតុនេះ ពុំបាច់បារម្ភពីបញ្ហានយោបាយ មិនថាការកាត់បន្ថយកងកម្លាំង ប៉ុន្តែយ៉ាងហោចណាស់ វានៅតែរក្សាអធិបតេយ្យភាពប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSi6NfTP_My9SHQ-KfW2Cl3E6CgJnYyIVO4CalSCs9cqx68ik3Ib03gl9OXpARdBD_dK91NF868wCak_R8SAbaSqQZK28fb2bQaO2RukgAESol2c2XZrs_GQdECOl5-KEvIImm_FtQna6UO-ti_QKA8L-Veh4JMsMm2UhrOQxn6_C1qlpKNwNekHnUGLiH/s512/image_2025-03-24_08-47-23.png

ដោយឡែក នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានថ្លែងកាលពីថ្ងៃទី២១ ខែមីនា ថា ស្ថានការណ៍តានតឹងនៅព្រំដែន គឺជាទំនួលខុសត្រូវរបស់កងទ័ពទាំង២ប្រទេស រីឯកិច្ចសហការបង្ក្រាបក្រុមឆបោកអនឡាញ គឺកម្ពុជាសហការ១០០% ។ បច្ចុប្បន្ន បញ្ហាក្រុមឆបោកអនឡាញបានធ្លាក់ចុះហើយ ប៉ុន្តែរដ្ឋាភិបាលថៃនឹងបង្ក្រាបក្រុមឆបោកអនឡាញឱ្យអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-BwKClktU_-fbxe-30TBY8ktRNiH6TOHCa8d_nt6R01uEdOPpp4mgusJ7cbbrchdlqAFpnS55YJkMpRqjuB8wDhGF4pTJfSkDjrempPD_Ybi5sMRQf2Be-hjc3lL28xUu0WVpHZ18kcsZG4EoXE7pnPDSFp1vEm8tfIIz0uRf8CpY3O4M9AocLYr6Q-ZR/s1199/image_2025-03-24_08-47-22.png

លោកស្រីថ្លែងថា លោកស្រីមកកាន់ទីបញ្ជាការកងទ័ពជើងគោក គឺពុំមែនមកជជែករឿងព្រំដែនទេ ។ លោកស្រីជជែករឿងការបង្ក្រាបក្រុមឆបោកអនឡាញ និងថ្នាំញៀន រីឯបញ្ហាព្រំដែន កងទ័ពជាអ្នកទទួលខុសត្រូវ ។ លោកស្រីពុំទាន់បានជជែកបញ្ហាព្រំដែនជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាទេ គឺទុកតួនាទីនេះឱ្យកងទ័ពទាំង២ប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwWyaN8vq9ufC90Lw4B6x-a2NfbCnUkoqxuBubqQOESCQ90J-UoGHGJkueyxn6ULUP_pvCJIHchDLaBunPYFJ4e467qEqDoO_i-XnoRQBe04U4-SO90YlCswq8q6jhRMUmoqZis8DT8w9nooShYMpOjNm7J3jTAuINnL80DIVeFJvafBvstNR7FGc6xajC/s1024/image_2025-03-24_08-48-03.png

លោកស្រីបានជជែកជាមួយនាយករដ្ឋមន្ត្រីកម្ពុជាពីបញ្ហាបង្ក្រាបក្រុមឆបោកអនឡាញ ហើយមេដឹកនាំទាំង២ប្រទេស នឹងសហការគ្នាបង្ក្រាបក្រុមឆបោកអនឡាញ ដោយរដ្ឋាភិបាលកម្ពុជាសហការ១០០% ។ បច្ចុប្បន្ន បានបង្ក្រាបក្រុមឆបោកអនឡាញច្រើនហើយ ប៉ុន្តែរដ្ឋាភិបាលថៃចង់បង្ក្រាបឱ្យអស់ ៕

ធ្លាយពាក្យចចាមអារ៉ាមថា តារាសម្តែង Xiao Zhan មានស្នេហាជាមួយភ្នាក់ងារនារីវ័យចំណាស់

0

ថ្មីៗនេះអ្នកសរសេរប្លុកកម្សាន្តរបស់ចិនមានឈ្មោះថា Zhang Xiaohan បានបង្ហាញក្នុង ទម្រង់កំប្លែងមួយដែលមានចំណងជើងថា «ស្នេហាអាថ៌កំបាំងរបស់កំពូលតារាប្រុសដែលមានវ័យ៣០ឆ្នាំម្នាក់លួចលាក់មានស្នេហាជាមួយភ្នាក់ងារនារីវ័យចំណាស់ហើយតម្រុយទាំងអស់ចង្អុលទៅតារាសម្តែង Xiao Zhan ។ ទោះជាយ៉ាងណាក៏ដោយ ក្រុម «Xiao Zhan Anti-Fake Team» ដែលគ្រប់គ្រងដោយ Xiao Zhan Studio បានឆ្លើយតបភ្លាមៗដើម្បីបដិសេធពាក្យចចាមអារ៉ាមថា «សិល្បករនៅលីវ។ បញ្ឈប់ការផ្សព្វផ្សាយពាក្យចចាមអារ៉ាម»។null

អ្នកសរសេរប្លុកកម្សាន្ត Zhang Xiaohan បានប្រើរឿងកំប្លែងដើម្បីនិយាយទៅកាន់ តារាប្រុសមួយចំនួនក្នុងវ័យ ៣០ ឆ្នាំ ដែលបានលួចលាក់ មានទំនាក់ទំនងស្នេហាជាមួយភ្នាក់ងារនារីវ័យចំណាស់។ មិនត្រឹមតែមិនដាច់ពីគ្នានោះទេ ពួកគេក៏មានរបស់ច្រើនដូចជាគូស្នេហ៍។ កាលពីមុនភ្នាក់ងាររបស់ Xiao Zhan គឺ Zhang Jing បានបង្កភាពចម្រូងចម្រាសចំពោះការប្រើប្រាស់របស់របរដូចគ្នាទៅនឹង Xiao Zhan ជាច្រើនដង ហើយស្ត្រីនោះពិតជាមានវ័យចំណាស់ដែលកើតក្នុងឆ្នាំ១៩៨៥។ នៅពេលដែលរឿងកំប្លែងរបស់ អ្នកសរសេរប្លុកកម្សាន្ត ត្រូវបានចេញផ្សាយបានធ្វើឱ្យមានការពិភាក្សាយ៉ាងក្តៅគគុក ក្នុងចំណោមអ្នកនិយមលេងអ៊ុនធឺណិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2eIG0sHmU0giKhd8CF7Sp_Z3WtqZhTyRcHOOkfHw9kDKD5gs6Wa9aVFdhScfV_DodXyPZi0iI626PVlP3WqkWhoM-_ChXzvoDD5f6ItyJx0P7EZsKxuInV1ktRXAk_fQpOTs621SHn4HK-ykBWLb8Z-LvtgdFyi_woQ48ylDomtU_wwJmKXcMzShmdtUN/s400/image_2025-03-22_15-31-48.png
ពាក្យចចាមអារ៉ាមអំពី Xiao Zhan និងភ្នាក់ងាររបស់ខ្លួន Zhang Jing ត្រូវបាន ផ្សព្វផ្សាយជាយូរណាស់មកហើយ។ នៅដើមឆ្នាំ ២០២១ Xiao Zhan មានពាក្យ ចចាមអារ៉ាមថាបានរៀបការដោយសម្ងាត់ និងមានកូនជាមួយភ្នាក់ងាររបស់ខ្លួន Zhang Jing នៅពេលនោះភាគីរបស់ Xiao Zhan បានច្រានចោលពាក្យចចាមអារ៉ាមនេះភ្លាមៗ ដោយនិយាយថា Xiao Zhan នៅលីវ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកទាំងពីរក៏ត្រូវបានលាតត្រដាងថាបានធ្វើ ដំណើរជាមួយគ្នាទៅកាន់ទីក្រុងបុរាណ Pompeii ក្នុងប្រទេសអ៊ីតាលី។ ក្នុងខែមីនា ឆ្នាំនេះអ្នកទាំងពីរត្រូវបានគេថតរូបបង្ហាញខ្លួននៅអាកាសយានដ្ឋាន Barcelona ដោយមិនអាចបំបែកបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7ZaaATQizL49QPE_v9mgxBbuZr200tWwyeA5Oa_qN6SJbjAS84UU3DZaCevj4RyROXc8gafgPAFwK6VA5xnbzzMSwq7rUQJM6pw_z8I1cd1AFBUCwWdhDX-QliAPPJh62B6hVoCn5BqUyIQRoddE-kZZCIkycCZrH3rl6S-pf9OVNxOl83mAgpFgprDPc/s1200/photo_2025-03-22_15-31-48.jpg

កន្លងមកភាគីខាង Xiao Zhan ធ្លាប់បានបដិសេធពាក្យចចាមអារ៉ាមស្នេហាម្តងហើយម្តងទៀត ដើម្បីឆ្លើយតបនឹងការលាតត្រដាងរបស់ Zhang Xiaohan។ ក្រុម «Xiao Zhan Anti-Fake Team» ក៏បានចេញមុខបដិសេធពាក្យចចាមអារ៉ាមនេះ ដោយសង្កត់ធ្ងន់ថា រឿងនេះមិនពាក់ព័ន្ធនឹងអ្នកសិល្បៈថា «សារប្រភេទនេះ ត្រូវបាន គេទម្លាយច្រើនដងហើយ! mongers គួរតែត្រូវបានប្តឹង»៕

តើទឹកដូងផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់រាងកាយអ្នក?

0

ទឹកដូង ជារឿយៗត្រូវបានគេដាក់ឈ្មោះថា “ភេសជ្ជៈកីឡាធម្មជាតិ” វាបានទទួលប្រជាប្រិយភាពយ៉ាងសម្បើមក្នុងប៉ុន្មានឆ្នាំមកនេះថា ជាភេសជ្ជៈដ៏ល្អចំពោះសុខភាព។ ទឹកដូងមិនត្រឹមតែជាភេសជ្ជៈបំបាត់ការស្រេកទឹកដ៏ឆ្ងាញ់នោះទេ វាជាថាមពលធម្មជាតិនៃសារធាតុចិញ្ចឹមដែលអាចទ្រទ្រង់រាងកាយរបស់អ្នកតាមវិធីជាច្រើន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMJU3fjB94ymxvQWY8tvsKbBKet79QNg4ATSdfR1zuYQ7qH1jHZN8AuO6EgNeUAtLKx3RZkuhXB2KoOCLZEc2dW5uUw79OvcznTGPWwYs70ek-mSJKS86wlLKh88eOYk-NmtEe4U0Y7wlp3HmgdIeKxH5dmuJwntDgebk-IgC3qUbnpwEuohBb4ygUSMEq/s1200/image_2025-03-22_13-45-21.pngតោះមកស្វែងយល់ថាហេតុអ្វីបានទឹកដូងជាជម្រើសភេសជ្ជៈជាតិទឹក និងសុខុមាលភាពទូទៅ៖

១ ផ្ដល់ជាតិទឹកខ្ពស់ ទឹកដូងគឺជាប្រភពធម្មជាតិដ៏ល្អនៃជាតិសំណើម។ វាសម្បូរទៅដោយអេឡិចត្រូលីតដូចជាប៉ូតាស្យូម ម៉ាញេស្យូម និងសូដ្យូម ដែលជួយបំពេញជាតិទឹកក្នុងរាងកាយបន្ទាប់ពីការហាត់ប្រាណខ្លាំង អាកាសធាតុក្តៅ ឬខ្សោះជាតិទឹក។ មិនដូចភេសជ្ជៈកីឡាដែលមានជាតិស្ករទេ ទឹកដូងមានកាឡូរីទាប និងមិនមានសារធាតុបន្ថែមសិប្បនិម្មិត ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អសម្រាប់សុខភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY-KhuYjbJ0sONBlo5aG8VAQdLf093mtV5HxCHLGL8bftFdzGm-w5NgSQQFw3ePylooshAY69tKdqrTWozJOi498Au0cpPTZYBBh71LOsLFiHTOeqUerU836hyHlppdyEACEu8Qe-abx5bFgMsMCoeYYkTCf7ptrHvzNIcfca6InjdaZFA7zRMOYxC4IeW/s3378/image_2025-03-22_13-45-22.png
២ ជំនួយសុខភាពបេះដូង សំបូរទៅដោយជាតិប៉ូតាស្យូម ជួយគ្រប់គ្រងសម្ពាធឈាម និងលើកកម្ពស់សុខភាពសរសៃឈាមបេះដូង។ ការរក្សាតុល្យភាពអេឡិចត្រូលីតបានត្រឹមត្រូវអាចកាត់បន្ថយហានិភ័យនៃជំងឺលើសឈាម និងបញ្ហាទាក់ទងនឹងបេះដូងផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw5VubVdGWEQAIXEsjGLFdddo3l0O3HsOgvsuw5WHyZwRb0UWDm-8q0T5TK6Wnx5hglDanXw5-QiHv4GBDj-bWMC6b1WZSV30tnA95vIjHtbwSoqXxGMeAydCQmml6XTQCJ2ZjmEp-4sNdnoH6-rIuD4mNhZC-yk7qPpySP1WZ7BTMDs1M-dLeq3S1ZKHB/s1366/image_2025-03-22_14-27-56.png

៣ ការជំរុញសុខភាពស្បែក លក្ខណៈសម្បត្តិផ្តល់សំណើមនៃទឹកដូង បានជួយការពារស្បែករបស់អ្នក។ ការទទួលទានជាប្រចាំអាចរួមចំណែកដល់ស្បែកភ្លឺថ្លា និងមានសុខភាពល្អ។ លើសពីនេះ សារធាតុប្រឆាំងអុកស៊ីតកម្មរបស់វាអាចប្រឆាំងនឹងរ៉ាឌីកាល់សេរី ជួយកាត់បន្ថយសញ្ញានៃភាពចាស់ និងធ្វើឱ្យស្បែកមានភាពប្រសើរឡើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLUQkNVnUn0pElXd-SqhT_mf_-JtIn01tC6I3Cz_Zb1oLfWtoGpkvITR2PsCZlw8_YsDnWBmH67JTIBpT38I52ni3H5MkIp3USoB9YnBTEJdqfUqGqeH2NEfXfjpSVX9b8s4EObRW6J2k4ZkTF4ojhpqlopgFUX5HXefRYPU3817NGsJ3CHPKlY1xKuFpy/s1200/image_2025-03-22_14-27-57%20(2).png
៤ ការពារគ្រួសក្នុងតម្រងនោម ចំពោះអ្នកដែលងាយនឹងកើតគ្រួសក្នុងតម្រងនោម ទឹកដូងអាចជាថ្នាំដ៏មានប្រយោជន៍។ វាត្រូវបានគេបង្ហាញថាអាចបន្សាបទឹកនោម និងកាត់បន្ថយការកកើតនៃដុំគ្រាប់តូចៗដែលបង្កជាគ្រួសសក្នុងតម្រងនោម។ ការរក្សាជាតិទឹកជាមួយនឹងភេសជ្ជៈធម្មជាតិនេះអាចជួយរក្សាតម្រងនោមរបស់អ្នកឱ្យដំណើរការបានល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLBYnqjrU5TV5hqxIEj3CL5WqBkUu2J3keFWicEvcNxYFDBHdojyCMxUxXTron9ROzH0QAMi8_qBFsMDBvVduiqjPR5htfuD3kYcPRRrBKY2NnjScwrqG084dLgkQJhhuWTMrMLes3E5Q3-qxXqqBwIM9oS07L2Xs4OmqyawoSkiMxPtA96JjOhG_gsMTA/s1200/image_2025-03-22_14-27-57%20(3).png

៥ ជំនួយដល់ការរំលាយអាហារ ទឹកដូងមានអង់ស៊ីមធម្មជាតិដែលជួយដល់ការរំលាយអាហារ។ វាអាចបំបាត់ការឈឺក្រពះ និងជួយធ្វើឲ្យប្រព័ន្ធរំលាយអាហារមានដំណើរការល្អ ដែលធ្វើឱ្យវាជាឱសថដ៏ទន់ភ្លន់សម្រាប់បញ្ហាក្រពះពោះវៀនតូចតាច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZi8rxoXwH4Ms4BVZD8WclcHPOnABg6ATFL_LTNu-7ESKfsly5Fl-55quwJMo5FmogoJfyNx5vD_OgujqcALHDZ3tvoeof1heDA_S3AYJ2H82YUY_2O-N0NLdxci2C9MnJhv9t554m0QvOLawVvoYqoRHf0DYVHIGY2ekMoYG8OGRwl0l9Db0ly0yMaBn6/s1200/photo_2025-03-22_16-33-34.jpg
ទោះបីជាទឹកដូងអាចមានអត្ថប្រយោជន៍ខ្ពស់ក៏ពិតមែន ប៉ុន្តែការបរិភាគវាក្នុងបរិមាណសមល្មមក៏ជារឿងសំខាន់ដែរ ព្រោះវាមានផ្ទុកជាតិស្ករធម្មជាតិ។ ដូច្នេះការទទួលទានវាច្រើនហួសប្រមាណប្រហែលជាមិនល្អនោះទេ សម្រាប់អ្នកដែលគ្រប់គ្រងកម្រិតជាតិស្ករក្នុងរបបអាហារ ជាពិសេសគឺអ្នកជំងឺទឹកនោមផ្អែមតែម្ដង។ ការទទួលទានប្រចាំថ្ងៃមួយ ឬពីរផ្លែរគឺគ្រប់គ្រាន់ហើយដើម្បីទទួលបានអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់វា៕

កុំអោយចេះតែតាមគ្នាពេក! ល្បីរឿងផ្ទះមួយនៅខេត្តកំពង់ស្ពឺ ពេលនេះម្ចាស់ផ្ទះចេញមកនិយាយហើយ

0

ល្បីផ្ទះមួយនៅខេត្តកំពង់ស្ពឺ ថាមានខ្មោ.ចលងតៗគ្នាពេក ស្រាប់តែពេលនេះម្ចាស់ផ្ទះទ្រាំលែងបាន ចេញមុខមកថាចំៗ កុំអោយចេះតែល្បីតាមគ្នា ប្រវត្តិនៃផ្ទះនេះមិនដូចជាអ្វីដែលមនុស្សមួយចំនួន បាននិយាយពន្លើសឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxzyMsk570EoAtWFY70IrPb1I9oilFhaFz0oVDpbXtGZu6uW96zdN_cXpfs1Tvc_eFe4ibPgNceevC85EitseYTbNwmKyrkjHaTycwPzaGible4KaI2985krPpG_cO1yK8XOiWq2QB4Eomk11e4TIfAJV7bpLfRjdc8SrfT59UboOtEexUBI3uiaheJIAN/s828/photo_2025-03-22_11-13-03.jpg
នៅលើបណ្ដាញទំនាក់ទំនងសង្គមថ្មីៗនេះ ឃើញមានមនុស្សមួយចំនួន បានបង្ហោះវីដេអូ និងរូបជាច្រើនសន្លឹក បង្ហាញពីផ្ទះមួយ ដែលមានលក្ខណៈដូចផ្ទះតាមជនបទទូទៅ ប៉ុន្តែគ្មានអ្នករស់នៅ ព្រមទាំងគ្មានកាំជណ្ដើរសម្រាប់ឡើង បានធ្វើអោយមនុស្សជាច្រើន ជាពិសេសសិស្សសាលា ផ្អើ.លនាំគ្នាទៅមើល ដោយល្បីតៗគ្នាថាមានរឿងរ៉ាវបែបនេះ បែបនោះ ចម្លែកៗពីមាត់មួយទៅមាត់មួយ បង្កើតជាចម្ងល់សម្រាប់មនុស្សជាច្រើននៅក្នុងបណ្ដាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP9AzkQ94Tda0v29Hl28dNlMXlWFTzyuIGm4wnAG5JoS4eINqBmfrDLeaevjbv4jKr_hEsJh09oGIL9RCqIUgEgf0iJ225ERpbxisP0Oh14v8Dvp5GXpbv1g1o4x7nyouF_p2YoMKQHWKrIcdIoqJLE1mP02ozRELURCKYV9LtO8uOj2e3acrwN1QoQUi9/s481/Screenshot%202025-03-22%20162128.png

ផ្ទះនេះស្ថិតក្នុងខេត្តកំពង់ស្ពឺ ត្រូវបានម្ចាស់ទុកចោល និងគ្មានកាំជណ្ដើរថែមទៀត ដែលនេះកាន់តែធ្វើអោយវាកាន់តែចម្លែកទៀត។ ក្រោយមក មិនដឹងថាមានមូលហេតុអ្វីអោយប្រាកដនោះទេ ប៉ុន្តែមានក្មេងៗ និងសិស្សសាលាជាច្រើននៅតំបន់នោះ នាំគ្នាមកមើល និងព្យាយាមឡើងលើផ្ទះនេះ ហើយនាំគ្នាផ្អើ.លល្បីថា ពួកគេថតជាប់វិញ្ញាណខ្មោ.ច និងចែកចាយពេញបណ្ដាញសង្គម បណ្ដាលអោយមនុស្សជាច្រើនឆ្ងល់ថា តើវាជាការពិតដែរ ឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjse3DQbZ8n_3Eo9pHSIukSjBKQiNdv88NqJ8JzaifFtgsivbhuo996OIxghcqvd9jNQeWoXR0PX8UXfzfGLHfbBtJWONhewDKszRKYhIC2ZFqKkkuw_Vx7wfIGDFAka1cNT281u6x9aAFyjVLagyXh_0Wr6rHJQgy1AESv1xIKRt-NMTekKqmuB6Mi1axi/s449/Screenshot%202025-03-22%20162153.png

មានមនុស្សចំនួន ដែលអះអាងថាគេស្គាល់ប្រវត្តិផ្ទះនេះ បាននិយាយថា ផ្ទះនេះគឺជាផ្ទះខ្មោ.ចទិញ ដោយសាងសង់មិនទាន់រួចផង ម្ចាស់ផ្ទះនៅលែងបានក៏នាំគ្នារើចេញ។ ចំណែកខ្លះទៀតនិយាយថា ម្ចាស់ផ្ទះនេះបានបា..ត់ប.ង់ជីវិតទាំងគ្រួសារ រីឯអ្នកខ្លះទៀតថា ម្ចាស់ផ្ទះដែលជាប្ដី បានសម្លា..ប់ប្រពន្ធ រួចសម្លា..ប់ខ្លួនតាមក្រោយនៅលើផ្ទះនេះ និងមានការនិយាយខុសៗគ្នាជាច្រើន ដោយមិនដឹងថាគួជឿខាងណាឡើយ។ បន្ថែមពីនេះ មានអ្នកខ្លះចង់ដឹង ចង់ឃើញខ្លាំងពេក រហូតព្យាយាមតោងឡើង ដើម្បីចូលទៅមើលស្ថានភាពក្នុងផ្ទះនេះ ដែលវាហាក់មិនសមរម្យទាល់តែសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUXUe10vp5TfiOUqd814x8AEQYQy-BmJqDv6uFBg9xz0xuavBmyq3xfnDJh_NR8WEOTyJOA-P9XNozWBsYL_EimpIlaMJjGllEzE1Vj9e-geZYUzk59CsSbf9eAVOfspnJb-p1gZovVauSLNsj78OT0xNinOCM57mmpDCkCPy6Ig3CLLpqcIDUpmnigOC4/s1280/photo_2025-03-22_11-13-02.jpg

ដោយឡែករឿងរ៉ាវផ្ទះមួយនេះ បានដឹងទៅដល់កូនម្ចាស់ផ្ទះនេះពិតប្រាកដ និងបានចេញមកនិយាយថាអោយខ្លាំងៗ ចំពោះអ្នកដែលបាននិយាយប្រឌិតពីប្រវត្តិផ្ទះរបស់គាត់។ គាត់បាននិយាយថា ផ្ទះនេះគឺជាផ្ទះសាងសង់ហើយរស់នៅជុំគ្រួសារធម្មតា ប៉ុន្តែក្រោយមកពួកគាត់បានផ្លាស់ប្ដូរទៅរស់នៅក្នុងភូមិដែលមានមនុស្សអ៊ូអរវិញយូរមកហើយ។ គាត់បានបន្តថា សម្រាប់អ្នកដែលថតផ្ទះរបស់គាត់ដោយគ្មានការអនុញ្ញាត និងអ្នកដែលចេះតែនិយាយពន្លើសទាំងឡាយ គឺប្រៀបដូចជាដាក់ទំនាយគ្រួសារគាត់អញ្ចឹង ដូច្នេះគាត់ទុករយៈពេលអោយ ២៤ម៉ោង ក្នុងការសុំទោសជាសាធារណៈ និងលុបវីដេអូទាំងនោះចេញវិញ បើមិនធ្វើតាម នោះគាត់និងអនុវត្តតាមផ្លូវច្បាប់៕