Home Blog Page 559

គ្រោះធម្មជាតិភ្លៀងធ្លាក់យ៉ាងខ្លាំងកណ្តាលទីក្រុងបុរាណតំបន់វាលខ្សាច់របស់ប្រទេសហ្ស៊កដានី

0

ប្រទេសហ្ស៊កដានី ៖ តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ឱ្យដឹងថា ហេតុការណ៍ដ៏រន្ធ.ត់មួយបានកើតឡើងនៅប្រទេសហ្ស៊កដានី (Jordan) គឺមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅទីក្រុងបុរាណឈ្មោះ «ផេត្រា» ស្ថិតនៅកណ្តាលវាលខ្សាច់ បណ្តាលឱ្យមានទឹកជំនន់ហូរមកភ្លាមៗដូចទឹកជ្រោះធ្លាក់ពីលើជ្រលងថ្ម ។ ហេតុការណ៍នេះធ្វើឱ្យភ្ញៀវទេសចរស្លា.ប់ ចំនួន២នាក់ ដោយសាររត់គេចខ្លួនពុំទាន់ ខណៈភ្ញៀវទេសចរជាច្រើនទៀតត្រូវបានភ្នាក់ងារសង្គ្រោះជួយទាន់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_CXPbxB73Y9PSXxW3tk-Yl6mQfDDSjSkLqhl5Km_M3EdM88jiaP_kLDg9wQzFKRoiForzp6oI_RNEwR-JhvGRp3JG725QEOys_IkbKxImFSUHu3VklcinKqn-tdzNUpFQyogafdKKdl97U8vLtsH2PbRNpzybOoxqTi8P0n9vdT79V9D4kpkaxxmjWcnm/s1280/image_2025-05-08_08-40-18%20(4).png

ភ្ញៀវទេសចរជាច្រើននាក់ដែលមកដើរលេងនៅប្រាសាទថ្មក្នុងទីក្រុងបុរាណកណ្តាលវាលខ្សាច់ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់ប្រទេសហ្ស៊កដានី នៅសុខៗ ស្រាប់តែក្លាយជាជនរងគ្រោះរត់គេចពីគ្រោះថ្នាក់ ក្រោយពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង និងទឹកហូរពីតំបន់ព្រៃភ្នំ បណ្តាលឱ្យមានទឹកជំនន់ភ្លាមៗហូរធ្លាក់ពីជ្រលងថ្មខ្ពស់ៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv-1BcUkkpQaJd6b527b230ZWwNTCLu8XLGS59cXWeu6lY2Mimj9Ou8SxfolJ2rLW9lwh_Nq-pw7MrtvESsuypGXx-xxHLCWE24HWVZUXzwTdQ-mn_0PopYZisj9n6beapP-hddn4kp32hKZk-PK2HW_CQy0mMVy9i7S3PI6w_bVAn6sOzlOWuRTT9iohV/s845/image_2025-05-08_08-40-18.png
អាជ្ញាធរហ្ស៊កដានីបានជម្លៀសភ្ញៀវទេសចរជិត២,០០០នាក់ និងបញ្ជាបិទទីក្រុងបុរាណមួយរយៈដើម្បីផ្តល់សុវត្ថិភាពដល់ភ្ញៀវទេសចរ ។ ជាមួយគ្នានេះ មានភ្ញៀវទេសចរជិត២០នាក់ បានប្រឈមនឹងគ្រោះថ្នាក់ដោយសារទឹកហូរធ្លាក់ពីលើកំពូលភ្នំក្នុងតំបន់ Wadi al-Nakhil ទីក្រុងម៉ាអាន (Ma’an) ស្ថិតនៅឆ្ងាយប៉ុន្មានពីទីក្រុងផេត្រា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdFGCXobcGiFWhlkRYt5qpKuAkzG_pne_hDsMnnScTYLMrNRMagzv-GbvyEv05yLckiV7WiVOBHJCMjoyl4qcftyJdZeBFGNT-ceAdN9bN-VuFX_ijjSitqPJa-qZo-QqDHYlxVBEtwk7MlXW8ipviwkhlWZ-GS7dPIGgBCvpI9Q1yEs3BTlq7tUe-jxnh/s1280/image_2025-05-08_08-40-19.png
អភិបាលក្រុងម៉ាអាន និយាយថា មានភ្ញៀវទេសចរបែលហ្ស៊ិក ២នាក់ បានបាត់ខ្លួនតាមខ្សែទឹក ក្រោយមក អាជ្ញាធរក៏បានរកឃើញសាកសពពួកគេ ។ រីឯភ្ញៀវទេសចរបរទេស១៤នាក់ទៀតមានសុវត្ថិភាព ក្រោយពីភ្នាក់ងារសង្គ្រោះនាំពួកគេចាកចេញពីតំបន់គ្រោះថ្នាក់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI96sEfcnySImPSXD0AFxwmnO4OfL9ArO3InWW7cvcC54i2T8_NpzG0SERJlAe2qiA1_tDuu2JyEcuJUL01qlX5NwFCu9B8q8AO5hjn0543pFGEFRs2ljBAauOpOVB9oJlJzJRmr-vBjULpKoGZ581CU8a2N0shyphenhyphenHZQWrLoP3-2D34IfWrELMm_VJo7Df0/s1200/image_2025-05-08_08-40-18%20(2).png

បើតាមភ្នាក់ងារសង្គ្រោះ គឺការស្វែងរកមនុស្សបាត់ខ្លួនធ្វើឡើងយ៉ាងលំបាក ដោយសារអាកាសធាតុមិនអំណោយផល និងទីតាំងស្មុគស្មាញ ។ ភ្នាក់ងារសង្គ្រោះបានផ្អាកស្វែងរកជនរងគ្រោះបណ្តោះអាសន្ននៅពេលយប់ និងតាមរកជនរងគ្រោះបន្តទៀតពេលព្រឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglYKA9W8Q5U7O6-Edxes2APcaBGkYFktDfmzbMeG-jxHMozn82L2xBtfcXPw6K1negJ7p7o13gP7DmwX6Vg1sMIjhTifkPqqU8JCV7VDwzUxA_lSGX4MRf69z8ZAbJiQ6DZjIVhi194NyNsAvZ9DLTEklaCMwo1mahdp9s-RyZwH-0p5LjGXy1mlBhGQWI/s686/image_2025-05-08_08-40-18%20(3).png

បច្ចុប្បន្ន ទីក្រុងបុរាណផេត្រា គឺជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញលំដាប់ទី១ របស់ប្រទេសហ្ស៊កដានី (ស្ថិតនៅតំបន់អាស៊ីខាងលិច) ហើយហេតុការណ៍នេះអាចសម្លាប់មនុស្សដែលមកកម្សាន្តនៅទីក្រុងបុរាណកណ្តាលវាលខ្សាច់ដ៏ស្ងួតហួតហែងគ្រប់ពេលវេលា ៕

ក្រុមហ៊ុនបារ៉ា កំពង់ធំ អភិវឌ្ឍន៍កៅស៊ូ ត្រូវការដេញថ្លៃជ្រើសរើសដៃគូផ្គត់ផ្គង់ជីសម្រាប់ឆ្នាំ២០២៥

0

ក្រុមហ៊ុនបារ៉ា កំពង់ធំ អភិវឌ្ឍន៍កៅស៊ូ (BARIA-KAMPONG THOM CAOUTCHOUC CO.,LTD)
សូមជូនតំណឹងដល់សាធារណជននិងក្រុមហ៊ុនអាជីវកម្មផ្គត់ផ្គង់ជីទាំងអស់អោយ បានជ្រាបថា៖ ក្រុមហ៊ុនបារ៉ាត្រូវការដេញថ្លៃជ្រើសរើសដៃគូផ្គត់ផ្គង់ជីសម្រាប់ឆ្នាំ២០២៥។ បរិមាណប៉ាន់ស្មាន៖ ជីគ្រាប់អ៊ុយរេ (N≥46%): 415.60 តោន។ ជីផូស្វ័រ គ្រាប់ (P2O5 ≥ 15%): 568.10 តោន។ ជីប៉ូតាស្យូមម្សៅក្រហម (K20hh ≥60%): 319.40 តោន (បរិមាណអាចផ្លាស់ប្តូរប្រសិនបើតម្លៃទំនិញផ្លាស់ប្តូរធៀបនឹងតម្លៃប៉ាន់ស្មានរបស់អង្គភាព) ។ ពេលវេលាប៉ាន់ស្មាននៃការដឹកជញ្ជូនចាប់ពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០២៥ ពេលវេលាទទួលឯកសារដេញថ្លៃ៖ ម៉ោង ៨:០០ ព្រឹក ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០២៥ ដល់ ម៉ោង ៩:០០ ព្រឹក ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៥។ អ្នកដេញថ្លៃដែលមានលក្ខណៈសម្បត្តិគ្រប់សូមផ្ញើឯកសារដេញថ្លៃមកកាន់អាស័យដ្ឋានៈ ភូមិសួងសាង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ឬតាមរយៈអ៊ីម៉ែលៈ phongkehoachbrk@gmail.com។ សម្រាប់ព័ត៌មានបន្ថែមអំពីកញ្ចប់ឯកសារដេញថ្លៃ សូមទំនាក់ទំនងមកកាន់ លេខទូរស័ព្ទ៖ 0889379379 or 0719456158

ពិតជាខ្លាំងមែន! ទំនប់ទឹកយក្យមួយនេះនៅចិនអាចធ្វើឲ្យផែនដីដើរយឺតជាងមុន

0

ការសាងសង់ទំនប់ទឹក ‘Three Gorges Dam’ និងស្ថានីយ៍ថាមពលដ៏ធំបំផុតនៅលើពិភពលោក របស់ប្រទេសចិនបានធ្វើឲ្យការបង្វិលរបស់ផែនដីយឺតជាងមុន ។ វាជាស្ថានីយ៍វារីអគ្គីសនីនៅលើទន្លេ Yangtze ដែលមានទីតាំងនៅភាគខាងលិចនៃទីក្រុង Wuhan ។ ទំនប់នេះមានកម្ពស់ ១៧៥ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ហើយ ដើម្បីសម្រេចបាននូវគម្រោងនេះ ទីក្រុងចំនួន ១៣ និងភូមិចំនួន ១៤០ ត្រូវបានជន់លិច និងបណ្តាលឱ្យមនុស្ស ១.៥ លាននាក់នៅក្នុងប្រទេសចិនត្រូវចាកចេញពីលំនៅដ្ឋានរបស់ពួកគេ។ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiENZKhEEDnXaxfOwC7fnt078cGBDb1hK0tic0-v3tWhW9FBKms44UXLrRi0tT3-cLGsNFSwZ7xinaAwvBF3zG8sfsKfMyQvnjRs37Wa8tfaGdePPuGVslC8xbir3OfZQidsh2mGPjqY209sDSwR1mDBz7fCrsmqCvvw1g9UOX9wsOOaYhlwRa2yUBykBJM/s700/image_2025-05-08_08-23-48%20(2).png

អង្គការអវកាសណាសាបានសម្តែងការព្រួយបារម្ភរបស់ខ្លួនអំពីគម្រោងដ៏មហិមានេះនៅលើគេហទំព័ររបស់ Earth Observatory ថា “ក្នុងអំឡុងពេលធ្វើផែនការ និងការអនុវត្តនេះ ការព្រួយបារម្ភអំពីផលប៉ះពាល់បរិស្ថានសំខាន់ៗត្រូវបានកើតឡើង រួមទាំងការផ្លាស់ទីលំនៅរបស់មនុស្ស ១. ២ លាននាក់ ក្រុងចំនួន ១៣ ត្រូបានជន់លិច ព្រមទាំងភូមិជាង ១៣០០ ទីតាំងបុរាណវត្ថុ និងកន្លែងចាក់សំរាមតែមានសុទ្ធតមានគ្រោះថ្នាក់។”
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNe6ZSQI0bnsjOLhixnW0mB9swSKNlF_LpNhyphenhyphenk80MiQuNsKi4CmC3Bq5rQ_Cq6bpTAIzmRX-dneazDHMmeSoqFwo11Q_SDWgJsh1xY73-kiFP8sNmf3vrjx4lrlBW7Nr4CddrieagX2Y-2J1Iqv_G9MTUxTrRGYHE8lwH9p4yXDDMrW1irQaXkJ-CLuz5R/s960/image_2025-05-08_08-23-48.png
កង្វល់ផ្នែកបរិស្ថានដូចជា មានការកើនឡើងនៃការរញ្ជួយដីដោយសារការផ្ទុកទឹក ការរអិលបាក់ដី ការផ្លាស់ប្តូរប្រព័ន្ធអេកូឡូស៊ី ការបង្កើនការបំពុល ហានិភ័យខ្ពស់នៃជំងឺឆ្លងដែលបណ្តាលមកពីប្រព័ន្ធទឹក និងការប្រែប្រួលនៃទឹកប្រៃរបស់មាត់ទន្លេ Yangtze ។ ជាងនេះទៅទៀត ទំនប់ដែលបានបញ្ចប់ក្នុងឆ្នាំ ២០១២ នេះ ត្រូវបានគេនិយាយថានឹងប៉ះពាល់ដល់ចលនាបង្វិលនៃភពផែនដីក្នុងអំឡុងពេលធ្វើដំណើរឆ្លងកាត់សកលលោក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxjf79GwNHj4LEuNLs-TZC72HWpCLXiEpPVAaABSRWHY50Ku7St_qvPoC-vZtyLqhfrlssBdxKx1ctIQTD1svqMmUJhWhPwiZL9fp47mj8YDrNgV9zJybzfbUIoMWJDzzDeYng7r7cb_us43u_0QZfjYwDEuWNLCeOJUliJnOrD8hPgZII3kM6UIG9YPyU/s3000/image_2025-05-08_08-23-49.png
NASA បានពន្យល់ថា ការផ្លាស់ប្តូរដ៏ធំសម្បើមនៅក្នុងទីតាំងណាមួយនៃម៉ាស់នៅលើផែនដី ពិតជាអាចមានឥទ្ធិពលតិចតួចលើការបង្វិលរបស់ផែនដី។ លោកបណ្ឌិត Benjamin Fong Chao អ្នកជំនាញភូគព្ភវិទូនៅមជ្ឈមណ្ឌល Goddard Space Flight Centre របស់ NASA ពន្យល់នៅលើគេហទំព័ររបស់ NASA ថា ទំនប់ដ៏ធំនេះមានសមត្ថភាពស្តុកទឹក ៤០ គីឡូម៉ែត្រគូប ដែលនេះស្មើនឹងទឹក ១០ ពាន់ពាន់លានហ្គាឡុង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisLDePVwu2H56Xy0zO5h4dbv6-kN3WPPNsKFkYAuHTrhguq3Gcw16iMVG12LpSSm59uNgWtvP_wQTJxUhot2ZcittcrgRNKfpdE1rOetBUzisjJ3rzy6VurKHa3jOuivKjZM5MeWgQ6z_sI60gp_6mMOEDer1ZAZlajv2nmyYN56ccBDYuj3rpLBQzHrF0/s800/image_2025-05-08_08-23-51.png
យោងតាមទីភ្នាក់ងារអវកាស នៅចំណុចពេញលេញរបស់វា ទំនប់ទឹក Three Gorges Dam បង្កើតបានការប្រឆាំងតូចបំផុតទៅនឹងការបង្វិលរបស់ផែនដី ដោយហេតុនេះធ្វើឱ្យថ្ងៃកាន់តែយូរ។ យោងតាមការគណនារបស់បណ្ឌិត ឆាវ នេះនឹងធ្វើឱ្យថ្ងៃវែងជាង ០. ០៦ មីក្រូវិនាទី និងផ្លាស់ប្តូរទីតាំងបង្គោលរបស់ផែនដីប្រហែល ២ សង់ទីម៉ែត្រ៕

សហភាពអឺរ៉ុបពិន័យប្រាក់ពី TikTok ជាង៥០០លានដុល្លារ លើករណីបញ្ជូនទិន្នន័យរបស់អ្នកប្រើប្រាស់ទៅឱ្យរដ្ឋាភិបាលចិន

0

សហភាពអឺរ៉ុប (EU) បានពិន័យប្រាក់ TikTok ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ByteDance ចំនួន៥៣០លានអឺរ៉ូ (ឬស្មើ៥៦៨លានដុល្លារអាមេរិក) ករណី TikTok ល្មើ.សនឹងច្បាប់គ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួនរបស់សហភាពអឺរ៉ុប ។ ការពិន័យប្រាក់ក្រោយពីការិយាល័យគ្រប់គ្រងទិន្នន័យប្រទេសអៀរឡង់ ដែលជាភ្នាក់ងារត្រួតពិនិត្យ TikTok នៅអឺរ៉ុបរកឃើញថា កម្មវិធីវីដេអូខ្លីដ៏ល្បីល្បាញលើពិភពលោកនេះ បានបញ្ជូនទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នៅអឺរ៉ុបទៅឱ្យរដ្ឋាភិបាលចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9d4Pod0NN0PVJu6mgwwBMCCqJPjbeYGehwKy3wUTeyrgIA5TZ2u9WHLGKuNvbgwqgUd6mC_IIwRyijXVP3nieOSDG6aDQ9IaOeVvNOsBXBTwHAxoVNKqABgyCOaD1VDQairoushDfhV_4xoY7hNk9LNunDtG5qU169HqrdkAddpGAAt84d5wbGSwRXV9X/s3499/image_2025-05-08_08-15-08.png

ការពិន័យប្រាក់ TikTok គឺជាការពិន័យផ្នែកហិរញ្ញវត្ថុយ៉ាងច្រើនបំផុត លើកទី២ ដែលសហភាពអឺរ៉ុបធ្លាប់ពិន័យប្រាក់កន្លងមក ។ កាលពីឆ្នាំ២០២៣ ការិយាល័យគ្រប់គ្រងទិន្នន័យប្រទេសអៀរឡង់ ធ្លាប់ពិន័យប្រាក់ TikTok ចំនួន៣៤៥លានអឺរ៉ូ ករណីបំពានច្បាប់ទិន្នន័យកុមារនៅអឺរ៉ុប ។ ទោះជា TikTok បដិសេធថា ពុំធ្លាប់បញ្ជូនទិន្នន័យអ្នកប្រើប្រាស់នៅអឺរ៉ុបទៅឱ្យរដ្ឋាភិបាលចិន ប៉ុន្តែកាលពីខែមេសា ឆ្នាំ២០២៥ TikTok បែរជាទទួលស្គាល់ថា បានបញ្ជូនទិន្នន័យអ្នកប្រើប្រាស់មួយចំនួនទៅចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK9B_Ftp9mvkaUd9FYi4IOizEtKiOdeqTww2_zZM9f_loHHJskuFjzHmA-zYW6CdgEXILNWiP3J5ibWGH3rkd-ztZYyGWULGI9bBDz6h4chqs55FbM88I5N-UlI0qfDPBkbaXdvGRum4LlgtZy8QsSDpKguiU2ONfF1NNHeaVeTfzgAX9LozTkfsvHza2U/s2000/image_2025-05-08_08-15-11.png

TikTok ពុំអាចធានាបានថា ទិន្នន័យអ្នកប្រើប្រាស់នៅអឺរ៉ុបត្រូវបានជនជាតិចិនចូលប្រើប្រាស់ពីចម្ងាយ ដែលសហភាពអឺរ៉ុបបានហាម TikTok ធ្វើបែបនេះ ។ លើសពីនេះ TikTok ពុំបានជូនដំណឹង និងដោះស្រាយបញ្ហាដែលប្រទេសនានាបារម្ភថា រដ្ឋាភិបាលចិនអាចចូលប្រើប្រាស់ទិន្នន័យអ្នកប្រើប្រាស់នៅតំបន់អឺរ៉ុប ពីព្រោះច្បាប់ចិនខុសគ្នាពីអឺរ៉ុប ។ នេះបើតាមការអះអាងរបស់ការិយាល័យគ្រប់គ្រងទិន្នន័យប្រទេសអៀរឡង់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfIL2uJUiw5UZ8clMI9kAVlYQnxfi4nTmsbESDW9SkaXUq6OqMjtjiOJwabmDq_SwmaGHh49c9YEXtTZ78E4FWsKoBL40Y0LPBxdK9kfrPwl38CFdkBNvKWSmQy1Vu7y5ZmBZ0vaHmvHwbCGSBSoUI6Ki_5pVOGS0G7mN0Hk2ejZWYmi3g9Dd-i1pjLqH8/s1200/image_2025-05-08_08-15-12%20(2).png
ចំណែក TikTok បញ្ជាក់ថា រដ្ឋាភិបាលចិនពុំធ្លាប់ស្នើឱ្យ TikTok បង្ហាញទិន្នន័យអ្នកប្រើប្រាស់នៅអឺរ៉ុបទេ ហើយ TikTok នឹងប្តឹងទៅតុលាការឧទ្ធរណ៍ប្រឆាំងនឹងការពិន័យប្រាក់របស់សហភាពអឺរ៉ុប ។

ទោះជា ByteDance ជាក្រុមហ៊ុនមេរបស់ TikTok មានវិនិយោគិនបរទេសកាន់កាប់ភាគហ៊ុនច្រើនក្តី ប៉ុន្តែ ByteDance នៅតែអនុវត្តតាមការកំណត់របស់រដ្ឋាភិបាលចិន ដែលក្រុមហ៊ុនមានស្នាក់ការធំនៅទីក្រុងប៉េកាំង ។ ហេតុនេះ ធ្វើឱ្យប្រទេសជាច្រើនហាមប្រើប្រាស់ TikTok ដូចជា ៖ ប៉ាគីស្ថាន នេប៉ាល់ និងកាឡេដូនៀថ្មី (ជាទឹកដីស្ថិតក្រោមការគ្រប់គ្រងរបស់បារាំង) ហើយ TikTok បានរងការដាក់សម្ពាធយ៉ាងខ្លាំងពីអាមេរិក ក្រោយអ្នកជំនាញបារម្ភថា ទិន្នន័យអ្នកប្រើប្រាស់នៅអាមេរិកអាចធ្លាក់ក្នុងកណ្តាប់ដៃរដ្ឋាភិបាលចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlJNXG0uvr2IvPohjFY3XLlWy1n8b2U915aAHviiyMkK8Rqm3svGGmvnT82xB4IPnSDQZFfnzV2v5ASRUOvukxUHelsPpQkB85WY7YJ7oUA_pRLmw06qbG_nGcdBY28frCtQcFQ9IZWMWpgMdRO7eRPuMgb_PP_aAh83ZWa2ANDlWsUemLKZ1nNtwLKeIc/s1000/image_2025-05-08_08-15-12.png

កាលពីឆ្នាំ២០២៤ អតីតប្រធានាធិបតីអាមេរិក លោក Joe Biden បានចុះហត្ថលេខាលើច្បាប់បង្ខំឱ្យក្រុមហ៊ុន ByteDance លក់ TikTok ឱ្យក្រុមហ៊ុនអាមេរិក បើមិនដូច្នោះទេ អាមេរិកនឹងបិទកម្មវិធីនេះ ។ រីឯលោកប្រធានាធិបតី Donald Trump ដែលបានឡើងកាន់តំណែងបន្ទាប់ពីលោក Joe Biden បានពន្យារពេលការដាក់សម្ពាធឱ្យ ByteDance លក់ TikTok ជាច្រើនលើក ៕

ក្ដៅៗ កម្ពុជាហាមមិនឲ្យនាំចូលសត្វពាហនៈពីប្រទេសថៃជាបណ្ដោះអាសន្ន!

0

រាជធានីភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្ដីប្រកាសស្ដីពីការហាមឃា..ត់ការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃមកកាន់កម្ពុជា ដើម្បីទប់ស្កាត់កុំឲ្យមានការឆ្លងចូលនៃជំងឺ “អង់ត្រាក់” ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5QFD0F_MkihrRCGvK2zIizFl75pCA0hBGFtbX8ciGpW4G3ksirUQEuppAKT4elsngINOZaJ-VsoDIia2RFJ5FJfmij_urMnA7fzfkOMBnxFVMgVOYwz_mGWU0ca_IbuEYoFH6EmIxy0IZQecGQUisi4cbUWYrXWL7KclQu-X3F4ITKWniUU93JdyTns1W/s959/photo_2025-05-07_10-05-20%20(2).jpg
នាព្រឹកថ្ងៃពុធ ទី៧ ខែឧសភា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានជូនដំណឹងដល់សាធារណៈជនទាំងអស់ឲ្យបានដឹងថា ក្រសួងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះករណីកើតមានជំងឺឈា..មខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ (គោ ក្របី) ដែលកំពុងកើតមាននៅក្នុងតំបន់មួយចំនួននៃប្រទេសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipPAXbHCXhrGswBTu1nKKcpq-Zjf4A75l_euq1Gm219nO3YDldYQJClLnyArnkDfompylnZ5qjZxu46m59itgb6YL66ZQOMRrGwB4zsM59Pi3aCjTD5vczXKEdEMgtUguBvREiYppx_iDIkjwTUhfigNza-RzKP_CVnPvbY4pmOTkZfrOGP-cA0JFZ1t3Z/s990/photo_2025-05-07_10-05-20.jpg
ក្រសួងបានបញ្ជាក់ថា បច្ចុប្បន្នពុំមានករណីជំងឺនេះនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែយ៉ាងណាក្ដីជាវិធានការបង្ការ ក្រសួងបានដាក់ឲ្យអនុវត្តការហាមឃា..ត់ជាបណ្ដោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វពីច្រកកព្រំដែនទាំងអស់នៃប្រទេសថៃ ព្រមទាំងបានសហការយ៉ាងជិតស្និតជាមួយស្ថាប័នពាក់ព័ន្ធនៅតាមបណ្ដារច្រកព្រំដែនទាំងនេះ ដើម្បីពង្រឹងការត្រួតពិនិត្យនិងធានាការអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgHevWcJSMiQF7pKFmESaS6v5VxigsxYHQkJfbJPBzAmGkIEtRZqfqMvv0E7IfxJUE-_MvreAgW1-TiJQb8_GVNYMBej6CH4m2ZIjeSX1A08JhPd38WoSAtfOpIdIsu3gN4RX-kSzXm9TQ2spPZ9UHChpw44J1wpUuAQhj_hRcsme-AMabH4nKO_B2kUGW/s990/photo_2025-05-07_10-05-19.jpg

ក្រៅពីនេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វក៏បានរៀបចំបណ្ដារប្រព័ន្ធប្រតិកម្មរហ័សមួយនៅគ្រប់រាជធានី-ខេត្តទាំង២៥ ក្នុងគោលដៅតាមដានសុខភាពសត្វពាហនៈ និងធ្វើការអន្តរាគមន៍ភ្លាមៗក្នុងករណីមានការសង្ស័យ៕

 

 

យុទ្ធនាការ “ចែករំលែកកូកា-កូឡា” ត្រឡប់មកវិញហើយ… កាន់តែពិសេស និងទាន់សម័យ

0

ភ្នំពេញ ថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៥– នៅចាំអារម្មណ៍ពេលឃើញឈ្មោះខ្លួនឯងនៅលើកំប៉ុងកូកា-កូឡាដែរទេ? ឥឡូវនេះ កូកា-កូឡាកំពុងនាំយកអារម្មណ៍ពិសេសនោះត្រលប់មកកម្ពុជាម្តងទៀតហើយ បន្ទាប់ពីឃ្លាតអស់១០ឆ្នាំ! ក្រុមហ៊ុនខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) នាំយកយុទ្ធនាការ «ចែករំលែកកូកា-កូឡា» ដ៏មានប្រជាប្រិយភាព ត្រលប់មកវិញ និងនាំមកនូវបទពិសោធន៍ កាន់តែប្លែក ថ្មីៗជាច្រើនទៀត ដើម្បីឱ្យអតិថិជនអ្នកញ៉ាំកាន់តែជិតស្និទ្ធ និងរីករាយជាមួយនឹងមិត្តភក្តិ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4sNEPKClNrcMWf_D329UiWjQADmjdvCRFt9x790VOdKIY_-wjm8VcnPCXMfEGCyGTDna38vir-cg4xx2YbJX0Esqq-SVkQcFJGOQEfbkQl_nb2GOGfdQWIThVuxsb5PM9-A1gtO8HN42m4Wxg6ZvVfSMOmWZ4dDcEqBTv3DhgNJLZj57EL6IiKdsszLfP/s5508/1%20(9).jpgកូកា-កូឡាបង្កើតបរិយាកាសផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ មិនត្រឹមតែអនឡាញមួយភ្លែតៗទេ តែចង់បង្កើតភាពរីករាយដ៏ពិតប្រាកដដែលយុវជនជំនាន់ថ្មីអាចចងចាំទុកជាអនុស្សារីយ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWtZnqfQMefLgM6kCU4rH54OMPJKhXgh7pcD4sH791YeHNhnlxjM5hNQ32wHSUf6cHu613ge5MYmod6DL4fkhWwcdrbWcq-i19BBOVTvUFHTvpAcMSKsJIqSDDffBxPUp6BlJ4_60Ge1NQYt-dBNc5SE6J_1Cnaq94bMEmceNYFzlhRHbT90g7T-EpgUiS/s4810/5%20(5).jpg
គួររំលឹកផងដែរថា កាលពីឆ្នាំ 2011 កូកា-កូឡាបានបើកយុទ្ធនាការ “ចែករំលែកកូកា-កូឡា” ដំបូងគេបង្អស់ ដោយប្តូរឡូហ្គោដ៏ល្បីរបស់ខ្លួនទៅជាឈ្មោះបុគ្គល ហើយនោះជាលើកដំបូងក្នុងឧស្សាហកម្មភេសជ្ជៈចំពោះការបង្កើតឱ្យមានភាពផ្ទាល់ខ្លួនបែបនេះ។ យុទ្ធនាការ “ចែករំលែកកូកា-កូឡា” នឹងផ្លាស់ប្តូរបទពិសោធន៍នៃការទទួលទានភេសជ្ជៈកូកា-កូឡាដែលគេនិយមចូលចិត្ត។ យុទ្ធនាការនេះ នឹងផ្តល់នូវបទពិសោធន៍ថ្មីកាន់តែសម្បូរបែប ដោយជួយជំរុញការប្រាស្រ័យទាក់ទង និងបង្កើតការចែករំលែកក្តីស្រឡាញ់ជាមួយក្រុមគ្រួសារ មិត្តភ័ក្តិ មិត្តរួមការងារ ឬសំណព្វចិត្តកាន់តែអ៊េមជាងមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZJg9YPnipEXmKcnF39KgLe0AKjQlBoTWLpynuTN3cfgRFettXlc3ztPcB_V4xVhuNzbn7JsTCBA7OYZgwJJjLpkeG3hZS_AIUgMaEkkSEhDYhu2H9ZmG1J-5KZ-cxLWnBV2GxXwtpwikXeGRFR2Vu9eIEm5qVW3jvmznQbVHW7KY0uVSXkmWUHadZIKnz/s5880/6%20(3).jpg
កាលពី ១០ ឆ្នាំមុន យុទ្ធនាការ “ចែករំលែកកូកា-កូឡា” ធ្លាប់ធ្វើឱ្យអ្នកលេងអនឡាញនៅកម្ពុជា ផ្ទុះការគាំទ្រម្ដងរួចមកហើយ។ ពេលនោះ អ្នកណាៗក៏ចូលចិត្ត និងស្វែងរកឈ្មោះខ្លួននៅលើកំប៉ុងកូកា-កូឡា ហើយនាំគ្នាបង្ហោះហៅឈ្មោះគ្នាមើលពេញបណ្ដាញសង្គម ជាមួយអ្នកផ្ទះ និងមិត្តភក្តិ។ នៅឆ្នាំ ២០២៥ នេះវិញ យុទ្ធនាការនេះត្រលប់មកវិញជាមួយនឹងការកែប្រែឱ្យស៊ីចង្វាក់នឹងវប្បធម៌ខ្មែរយើង ជាពិសេសបទពិសោធន៍ថ្មីៗសម្រាប់យុវជនសម័យថ្មី Gen Z តែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5g1hktwWY8gOd738k5g7BJG5GvXJ0llAfc42gLa_tz8IqvOdDiUI61Mh4AGU2Dp1hp-y_0369RvYx6wh3Yt5XpMPce7q6CYh0NsKGZZBrGr10-8UpJHq0RzAaNvguR8g8Bva4jvPL5exkdxBZfrh0ZpFu80ig7rQDQSu43CdVocjEo_Pn8rbb7_OQrJAr/s5841/4%20(6).jpg

ដើម្បីអបអរ យុទ្ធនាការ “ចែករំលែកកូកា-កូឡា” ក្រុមហ៊ុន កូកា-កូឡា នឹងបោះពុម្ពពាក្យទំនាក់ទំនងពេញនិយមចំនួន ៩ ដូចជា អ្នកមានគុណ សំណព្វចិត្ត បេះដូងខ្ញុំ មិត្តរួមថ្នាក់ ពួកម៉ាក អ្នកជិតខាង មិត្តសម្លាញ់ Besties និង Babe នៅលើកំប៉ុង និងដបភេសជ្ជៈកូកា-កូឡា។ ដបកំប៉ុងមានពាក្យពិសេសនេះនឹងអាចឱ្យអ្នកញ៉ាំបង្ហាញពីអារម្មណ៍ចំពោះអ្នកជុំវិញខ្លួន ដូចជា ឪពុកម្តាយ មិត្តរួមថ្នាក់ មិត្តភក្តិជិតដិត និងមិត្តរួមការងារជាដើម។ លើសពីនេះទៅទៀត យុទ្ធនាការនេះ ក៏មានដាក់ឈ្មោះខ្មែរជាង ៤០ ឈ្មោះនៅលើកំប៉ុង និងដបភេសជ្ជៈកូកា-កូឡា ដោយអាចឱ្យអតិថិជនចែករំលែកកូកា-កូឡាជាការកសាងការប្រាស្រ័យទាក់ទង និងចាយពេលជុំគ្នាសប្បាយរីករាយនៅផ្ទះ កន្លែងធ្វើការ និងដៃគូជាដើម។

ក្នុងយុទ្ធនាការនេះ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) ក៏សហការជាមួយ លោក ម៉ាន់ វណ្ណដា កំពូលតារាចម្រៀងរ៉េបដ៏ល្បី និងតារាលើបណ្តាញ់សង្គមមួយចំនួនដូចជា សុភ័ក្រ្ត កុសុម៉ា, Sinora Roath, Raven Blaze, Ti Mengly, Sopheak Wen, JTT, Mongkul Ly, Hong$ Hui, Thida, Jasmine, Siki Pak និងតារាជាច្រើននាក់ទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB_BLGy6y27vDf6MVB4g3rL_eVEOrF4RS_w-FazLMGO_HtCDcO8rdR4nqGXfAKZDOe2IY07rKWN96Od6CjdJK7jLHBKKIaQqcwG1nCyPjM5YRpTYAK9tfFC-UKGXp0Rs_5X6p2QsKM1BXGNkUNirt6It79jEtVh-x-pABDqCceyFYpOuxXrbJGpb53Aa77/s5693/3%20(6).jpg

ក្រោយពីស្វែងយល់ពីការប្រាស្រ័យទាក់ទងរបស់យុវជនសម័យថ្មី Gen Z យុទ្ធនាការ “ចែករំលែកកូកា-កូឡា” នឹងផ្តល់វិធីសាមញ្ញបំផុតក្នុងការទាក់ទងគ្នា ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងក្តីស្រលាញ់របស់គេចំពោះអ្នកជុំវិញខ្លួន តាមថ្នាលឌីជីថល និងទីតាំងបោះពុម្ភតាមទីកន្លែងនានាដែលអាចឱ្យអតិថិជនកម្មង់ដាក់ឈ្មោះផ្ទាល់ខ្លួននៅលើកំប៉ុងភេសជ្ជៈកូកា-កូឡាបាន។

លោក ប៉ាវឡូ ហ្គាសស្ប៉ា អឌ្រីហ្គេស (Paulo Gaspar Rodrigues) អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) មានប្រសាសន៍ថា “ក្នុងសង្គមឌីជីថលកម្ពុជាដ៏ទាន់សម័យរបស់យុវជនសម័យថ្មី Gen Z ពួកគេតែងចូលចិត្តអ្វីរស់រវើក ដូចជាបង្កើតឱ្យមានអី្វពិសេសៗជាមួយមិត្ត មិនថាពេលសម្រាករៀនសម្រាកការងារ ពេលជុំគ្រួសារ ពេលឆក់ចំណាប់អារម្មណ៍ក្នុងពិធីមង្គលការជាដើម និយាយរួម ត្រូវតែប្លែកពិសេស។ Share a Coke នឹងជួយឱ្យបរិយាកាសកាន់តែពិសេស ដោយធ្វើឱ្យពេលញ៉ាំអី ជាពេលរីករាយស្និទ្ធស្នាល។ ជាមួយនឹងភេសជ្ជៈត្រជាក់ស្រឹប ឆ្ងាញ់មានជាតិ ហើយមានឈ្មោះខ្លួនឯងទៀតនោះ កូកា-កូឡាកំពុងបង្កើតភាពរីករាយ និងបង្កើតបរិយាកាសជួបជុំឱ្យកាន់តែរីករាយពិតប្រាកដ មិនថាពួកគេនៅទីណា ទោះនៅតាមហាងអាហារពេលយប់ ឬក៏ពេលថ្ងៃនៅម្តុំៗសាលាក៏ដោយ។ Gen Z តែងចូលចិត្តផុសគ្រប់យ៉ាងពីខ្លួនគេក្នុងបណ្តាញសង្គម ហើយអោយតែថ្មីប្លែក គឺដឹងតែចែករំលែកគ្រប់រឿង ជាពិសេសពេលជុំគ្នាសប្បាយៗ។ ទាំងអស់នោះសុទ្ធតែជាអនុស្សាវរីយ៍ ការចងចាំដែលដក់ជាប់ក្នុងចិត្តយើង និងជាប់ហ្វីតក្នុងបណ្តាញសង្គមយើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJO8UEHAH42o-xZ0ThagXs6xaGc9fIcf4scneFGKkKSOhRFA7eRCeayqW6R_Yq7FR3z3eVtJlJQG3C8T5R1cg0iPhofAtQsHBvogoB1kRFZN0OyI2krRcKOHBi8TxpXMwPXVBsDCQqSsNG9CjUraa4exWxI4NGxUNc3BwiWWrFuceQQ2WHYdhMU68OU-sv/s5780/2%20(10).jpg
តស់! សូមចូលរួមរីករាយជាមួយយុទ្ធនាការដ៏រំភើបរីករាយនេះ ដាក់ឈ្មោះអ្នក ឬក៏ឈ្មោះអ្នកជាទីស្រលាញ់របស់អ្នក នៅលើកំប៉ុង និងដបភេសជ្ជៈកូកា-កូឡា ដើម្បីទទួលបានបទពិសោធន៍ពិសេសថ្មីពីកូកា-កូឡា។

ចាប់ពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៥ ដល់ថ្ងៃទី៣១ ខែកក្តា ២០២៥ យុទ្ធនាការ “ចែករំលែកកូកា-កូឡា” នឹងផ្តល់នូវភាពរំជើបរំជួលដ៏អស្ចារ្យទូទាំងប្រទេសកម្ពុជា អមដោយសកម្មភាពកម្សាន្តសប្បាយជាច្រើនបន្តបន្ទាប់។ លោកអ្នកអាចស្វែងរកទីតាំង និងដាក់ឈ្មោះលើកំប៉ុងភេសជ្ជៈកូកា-កូឡា បាននៅតាមទីតាំងសំខាន់ៗមួយចំនួន ដោយចូលទៅកាន់គេហទំព័រ រួចធ្វើការបញ្ជារទិញភេសជ្ជៈកូកា-កូឡាដែលបានដាក់ឈ្មោះនោះបានតាមរយៈថ្នាលឌីជីថលរបស់យើង៖ www.coca-cola.com.kh/kh ។ តស់! មិនថាចង់ដាក់ឈ្មោះខ្លួនឯង ឬដាក់ឈ្មោះអ្នកជាទីស្រលាញ់អ្នកនៅលើកំប៉ុងភេសជ្ជៈកូកា-កូឡានៅទេ លោកអ្នកអាចធ្វើបានឥឡូវនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggJC0eMOuS_e7daCRMhxUTV84_08Hpn8xebJcdUJz0Jh20JGMBH5q79arrIwTBnt3WTIyBkpYJOzMd5xgW1OcAT52L3oLZQX3T9JGD5xADdjGjkywmxN0K3x0p7eXJNqBVLqqR2IZnvOZOXGtGCrmQkUM4odrgvCyc0mEdOEGYlhc_LkFlMv68TOW6Z1Xw/s6000/7.jpg

លោកអ្នកអាចតាមដានយើងលើបណ្តាញសង្គមហេ្វសប៊ុក៖ www.facebook.com/CocaColaKH ឬចូលទៅកាន់គេហទំព័រ៖ www.coca-cola.com.kh/kh ដើម្បីទទួលបានព័ត៌មានថ្មីៗ និងសូមចូលរួមចែករំលែកដោយប្រើហាសថេក៖ #ShareACoke ។

###
អំពីក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា)
ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡាកម្ពុជា) ជាក្រុមហ៊ុនផលិតនិងចែកចាយភេសជ្ជៈគ្មានជាតិស្រវឹងឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ រោងចក្រដ៏ទំនើបរបស់យើង (សម្ពោធដាក់ឱ្យដំណើរការក្នុងឆ្នាំ2016) មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលជាតំបន់សេដ្ឋកិច្ចឈានមុខគេមួយនៅរាជធានីភ្នំពេញ។ កូកា-កូឡាកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ស្វាយអឺ កូកា-កូឡា លីមីធីត ដែលជាក្រុមហ៊ុនដៃគូផលិតនិងចែកចាយកូកា-កូឡាធំបំផុតលំដាប់ទី5លើពិភពលោកផ្អែកលើបរិមាណ នៃក្រុមហ៊ុន The Coca-Cola Company ដោយមានសិទ្ធិផ្តាច់មុខក្នុងការផលិត ធ្វើទីផ្សារ និងចែកចាយផលិតផលរបស់ក្រុមហ៊ុន The Coca-Cola Company នៅកម្ពុជា វៀតណាម ថៃ ឡាវ ចិនដីគោក និងប៉ែកខាងលិចនៃសហរដ្ឋអាមេរិក។ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) ផលិតភេសជ្ជៈចំនួន 14 មុខ មាន 8 ម៉ាកផលិតផល (8 Brands)៖ កូកា-កូឡា ស្រ្ពៃ ហ្វាន់តា ស្វេប ដាសានី ហ្វ្យូសធី អាឃ្វ័ររៀស និងសាំម៉ូរ៉ៃ (Coca-Cola, Sprite, Fanta, Schweppes, Dasani, Fuze Tea, Aquarius, and Samurai) ដែលក្នុងនោះចែកចេញជា 5ប្រភេទ រួមមាន ភេសជ្ជៈមានជាតិហ្គាស (Sparkling)តែ (Tea) ភេសជ្ជៈបង្កើនថាមពល (Energy Drinks) ទឹក(Water) និងភេសជ្ជៈបំពេញជាតិទឹក (Isotonic) ដែលកំពុងផ្គត់ផ្គង់ដល់អតិថិជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ កូកា-កូឡាកម្ពុជា មានបុគ្គលិកប្រមាណជាង 820នាក់ កំពុងបំពេញការងារដោយផ្ទាល់ និងប្រមាណជាង 8,000នាក់ទៀតបំពេញការងារដោយប្រយោល នៅទូទាំងប្រទេស។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់យើង៖ Cambodia Beverage Company Ltd។
សម្រាប់ព័ត៌មានបន្ថែម៖ កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ តាមរយៈអ៉ីមែល smunyvorleak@coca-cola.com.kh

សមត្ថកិច្ច បានឃាត់ការនាំចូលត្រីបង្កចំនួន២.៥តោន ពីប្រទេសថៃ

0

កាលពីថ្ងៃទី៥ ខែឧសភា នគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច បានសហការជាមួយនិងកម្លាំងកងរាជអាវុធហត្ថ ស្រុកបវេល ឃាត់បានរថយន្ត Hyundai មួយគ្រឿង នៅចំណុចភូមិអន្លង់រៃ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRtWDghqqPCqBHnwEUCzrcMfzW2_tV7jlnY2fYUFCC-J1cQ094YH0i-OIA-Gc8i_PWp5Jh4PhAQG4trkqv3nWNiQQ9gE76Sw_vhVZV6QRIFpwX3YcHie1GK_hyphenhyphen4sA2bzVe5dFN7eIVZmUS2lZ1qTlrePB0NReHwKb0yySkGzhaz9TS54incit-BkzTKLPq/s1280/image_2025-05-07_16-33-13.png

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញត្រីប្រាក្លាសេចំនួន ២០០០គីឡូក្រាម និងត្រីកន្ធរបង្កកប្រមាណ៥០០គីឡូក្រាម ដឹកតាមរថយន្ត Hyundai ពាក់ផ្លាកលេខ ភ្នំពេញ 3G-4732។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkSF7G2YU0OlhXrk8x3WoYqv1F7k2jQfZh1CB5ngBINcBKCRqMx7pDZVnYmF7HqeQpUtKJL6v2JTv6CqwE_DuZZRebcCGlTZcxyRp2KS3iiJzeRUdRz6Mbfg_fot35DUiV4ON9jctLwebfPV2Jw0EhwGyQV2_vBlvzzydy2AL0kGNRuyIaMtiRYDPtz8KZ/s1280/image_2025-05-07_16-33-14%20(2).png

ត្រីក្លាសេទាំងនេះ គឺជាផលិតផលគ្មានលិខិតអនុញ្ញាត ដែលនាំចូលពីប្រទេសថៃ។ បច្ចុប្បន្ន អ្នកបើករថយន្ត និងវត្ថុតាងទាំងអស់ ត្រូវបានមន្រ្តីជំនាញរដ្ឋបាលជលផលខេត្តបាត់ដំបង អនុវត្តនីតិវិធីបន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfijlUqC7H1g0GXzL9DTct6Se3lmJN9gtZlowEyxRVgQ5B-MgkRfX1lcXFdeWw6NCLrpMErZe2xuV65-zl422l1pj929VV7Z_rZPISXitps_UeeSUxdiBPN44kjyck2INBpS7ZRlEshyPu2WGp5KPWbdJ5hbCHgDsf0NnInVSV6F790GoiIMoamxWGeUiG/s1280/image_2025-05-07_16-33-14.png

បើតាមអ្នកជំនាញផ្នែកសុខាភិបាលបានលើកឡើងថា៖”ប្រសិនបើពលរដ្ឋកម្ពុជាបរិភោគប៉ះសាច់បង្កកដែលផ្ទុកជំងឺ និងមិនបានឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវ អាចប្រឈមមុខនឹងហានិភ័យដល់សុខភាពជាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo2WzvkfIiaQeEL5aEJR81IpUScRVlg9Lx5h1aBFKRwILgYnQm2Z0kjj7F_QzjSr9FqR8H1X3asfkhH-3nRy-ioEdPKBEcRFiOeYBjN_u8rHQ_D1jjMO-RMNXWrBWFik1P_KrG3h3ycaV2Mi23eUHTo56xLEBR0mBl9ywYfQLHXiHAjVd7y0SL9OabaLoh/s1280/image_2025-05-07_16-33-15.png

គួរបញ្ជាក់ថា កម្ពុជាទើបតែបើកការអនុញ្ញាតឱ្យមានការនាំសាច់បង្កកចូលទីផ្សារកម្ពុជាឡើងវិញកាលពីខែមីនាកន្លងទៅតែប៉ុណ្ណោះ បន្ទាប់ពីការហាមឃាត់អស់រយៈពេល១២ខែ៕

៣ឆ្នាំទៀត! អាកាសយានដ្ឋានថ្មីតម្លៃ៣០០លានដុល្លារ នឹងលេចរូបរាងនៅខេត្តព្រះសីហនុ

0

កម្ពុជា បាននឹងកំពុងសាងសង់អាកាសយានដ្ឋានធំៗចំនួន២ ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ គ្រោងសម្រាប់ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ខណៈអាកាសយានដ្ឋានអេកូទេសចរណ៍អន្តរជាតិកោះរ៉ុង នឹងសាងសង់រួចនៅឆ្នាំ២០២៨។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfAcEgCtxwCnOAhUqPYUj5fP3uLmOZlSHYgrJfbTKEGdxpMI2wjBUyif5k74pRL7lmuNOmffJHvQHSS8A0GFXL12PgKANE7y8znUGKaWMscS4B1ExEkk7E-IlR1vaMKIM_T3wbZ8CFSYxvetPGAq5fE9c-JS909WZ-fO-tGAeL6a2anecR57ni7hyZ1y4O/s1280/image_2025-05-07_15-48-57.png

អាកាសយានដ្ឋានអេកូទេសចរណ៍អន្តរជាតិកោះរ៉ុង ស្ថិតនៅតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក្រោមការបោះទុនវិនិយោគពីក្រុមហ៊ុន Royal Group។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz-MtODRbl6kitTblm4oNdxyDle8JksG3Mr4X32bXLQFDbL2SJh2MXZH1xx7QcjhlZrChwyAAQCo7ffS8WSql9GV4kUPYUThNzqYf1jI14S_Ac8SdFzNsu6tFodJkcGgibK69vJuO3rAufoMvX00QITIsBZULspblj80KHhRh8pbjIA944z8uT6YkBXscr/s750/image_2025-05-07_15-48-55%20(2).png

អាកាសយានដ្ឋាននេះ បានអនុម័តប្លង់កាលពីខែមករា ឆ្នាំ២០២៣ ដោយត្រូវចំណាយពេលប្រមាណ ៥ឆ្នាំ ដើម្បីបញ្ចប់ការសាងសង់ ក្នុងតម្លៃ៣០០លានដុល្លារ សាងសង់លើផ្ទៃដីប្រមាណ២០០ហិកតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi55vfuAf4sgWDvhPuYP_hiJ2a1MXTbBD1da3JEU3srS4V2jQdSfOYMYX3uNoEoPeoJkfpaCihhCD8MmkmJWF3dwa11f6gs4MjMOqX-ZiG1WZ_IPjq2DwBSedl6b9yBJvhVMEvoLwp1DmHl0QZDt1RIGncwZA1EjMKvtu6vo97SosWHw-rxsYGiB-upwWmf/s1734/image_2025-05-07_15-48-55.png

ក្រៅពីគម្រោងអាកាសយានដ្ឋាននេះ ក្រុមហ៊ុន Royal Group ក៏បានសាងសង់សណ្ឋាគារផ្កាយ៥ និងផ្កាយ៣ អស់ជាង៥០លានដុល្លារ រួនជានួយនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងបន្ថែមទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjThUwnbQ5r4fM63A6sNC9G8ezQFHKHOAicyzsFrIC0tupVYgfI6vNSPyUkpk_EtmsH510U5Ff7LsYKItbXjR3HPr8AKe_QJDayiR84wi80tEmkDIHEuea_2W4yuzDMjeiAhIl6921OY_p6rRp7Pha3EWUEyu9d5cvaUx0HCLGBITkIzkkd7bBPoJtI2bbO/s975/image_2025-05-07_15-48-56.png

គួរបញ្ជាក់ថា កាលពីឆ្នាំ២០០៨ ក្រុមហ៊ុន Royal Group បានចុះហត្ថលេខាជួលកោះរ៉ុង រយៈពេល៩៩ឆ្នាំ ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីអភិវឌ្ឍន៍តំបន់នេះ៕

ទឹកចិត្តប្រពៃ! វណ្ណដា ជួយថវិកា៥០០០ដុល្លារដល់តារារ៉េប King Chi ក្នុងគ្រាជួបទុក្ខលំបាក

0

ទស្សនិកជនមួយចំនួនដែលតាមដានវិស័យសិល្បៈជ្រាបមកហើយថាថ្មីៗនេះតារារ៉េប king Chi បានប្រកាសលក់ផ្ទះនៅខេត្តបាត់ដំបងជាបន្ទាន់ដើម្បីយកថវិកាមកព្យាបាលភរិយារបស់ខ្លួនដែលត្រូវវះកាត់ប្តូរក្រលៀន។ មិនឱបដៃឈរមើលសិល្បកររួមទាំងសប្បុរសជនមួយចំនួនបានចូលរួមជួយដល់ King Chi ខណៈតារារ៉េប វណ្ណដា បានជួយថវិការហូតដល់៥០០០ដុល្លារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvjOMqBM5gD_GF_rOsIsTTvCDEHwPMDfo1HiaNDXk6veqdsW5n442AC4gb1blLkXXEYwSCFattjzcNd91atV5xZoT4PFm3HijkdwmHXy97RLFIurXvZ0JTDFFy9pYJ7rwQLYuuHBFTpjy2UMHeNqc0DSwkFZVYYd3GNL8209R4CKAKgbFvVGTpMYAz3Hs6/s2048/image_2025-05-07_09-51-56.png
តាមរយៈគណនីហ្វេកប៊ុករបស់តារារ៉េប King Chi ដែលមានឈ្មោះថា Daddy Chi បានបង្ហាញថាតារារ៉េបល្បីឈ្មោះប្រចាំប្រទេសគឺ ម៉ាន់ វណ្ណដា បានជួយថវិកាដល់ខ្លួនរហូតដល់៥០០០ដុល្លារឯណោះ។ ទឹកចិត្តនេះតារារ៉េប King Chi បានពោលពាក្យអរគុណទៅកាន់ វណ្ណដា ជាមួយនឹងពាក្យថា ប្អូនប្រុស ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgH4zHia4W5pbFeiftTtr0e92SUZDn1AE0coSkTuxtuADoHegj-P-by7qTUx2JqXmEVw78DteMPe28bnTRCCxWXpdxRYoTAWVClxuWjjzr2R9_Pcfu2T0yHtOByEt-qm6jmSRaksVur3xER0RRvYIvshP0v4r4yRqJv3uEhmbowHHC6ys3JRVSRRNT0345/s2048/image_2025-05-07_10-00-17.png

គួរឱ្យដឹងថាតារារ៉េប King Chi និង វណ្ណដា ធ្លាប់បានរួមការងារជាមួយគ្នាក្នុងកម្មវិធីប្រលងចម្រៀងរ៉េបមួយ ខណៈកាលពីកន្លងមកនេះក្នុងការប្រគំតន្រ្តីជប់លៀងអាល់ប៊ុមទី៣ King Chi ក៏មានវត្តមានចូលរួមឡើងឆាកបង្ហាញប្រាប់ទស្សនិកជនផងដែរថាអ្នកទាំងពីរនឹងមានការសហការគ្នាជាយូរមកហើយគ្រាន់តែមិនទាន់បានទម្លាក់នៅលើទីផ្សារ។ ស្របពេល វណ្ណដា ជួយតារាចម្រៀងរ៉េប KingChi នូវទឹកប្រាក់ចំនួន៥០០០ដុល្លារនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនកោតសរសើរទៅកាន់តារារ៉េបមានដើមកំណើតនៅខេត្តព្រះសីហនុរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPb06uhDeP2n37DGmtYUllsF8O-JoxI13BG33hqZn7PHFjegT8s-MUlW1W6BvgfH6v_ORTbN34gACxD8Fy4n3R5QH-jrxVj4p0yfFzKOGC7hKXzwFQS1J2MyZxU39go0wox9Vqu3CdguHK7uwsQRDa63uWjOAsqEtKKjBZfXwb6Cwk34Es_bgSlqGS_XmT/s1920/image_2025-05-06_14-26-44.png

អ្នកគាំទ្រមួយចំនួនបានបង្ហាញថាពួកគេជ្រើសយក វណ្ណដា ជាអាយដលមិនខុសនោះទេមិនសូវជាមាត់កច្រើនប៉ុន្តែធ្វើមួយៗគឺច្បាស់លាស់ ខណៈមានទស្សនិកជនជាច្រើនទៀតជូនពរឱ្យភរិយាតារារ៉េប KingChi ឆាប់ជាសះស្បើយ។ ក្រៅពីតារារ៉េប វណ្ណដា សិល្បករមួយចំនួនទៀតក៏បានជួយថវិកាដល់ King Chi ដែលកំពុងជួបទុក្ខលំបាកក្នុងគា្រអាសន្ននេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeZTdkzL1fsnVYqqJrZepqUIm755u2zC247sP_uD0fr4HJW7-SYf6dgBq6axldmxlKU48SFWc-41w0Lpw7EL1Jfb_ADO3kdullavo1HL5j4NwlikngtjQ8IjUvhr2PQHsQx-jEeMDC0feHJQBSJ4sBusUEOwB94PGzLgMQx63UzslA0Eu4diYu-yW7uZ7r/s574/image_2025-05-07_09-24-35%20(3).png
ម្ចាស់បទ«៥ដុល្លារ» បានបង្ហាញដែរថា តារាចម្រៀង អលជ្ជី បានជួយថវិកាចំនួន១៥០ដុល្លារ ខណៈតារាចម្រៀងពហុជំនាញខាត់ សុឃីម បានជួយថវិកា៥០ដុល្លារនិងបានបង្ហោះនៅលើហ្វេកប៊ុកប្រាប់ពីដំណឹងដែលតារាចម្រៀង King Chi កំពុងជួបទុក្ខលំបាកនេះខណៈឌីជេ ក្តិប បានជួយថវិកា១០០ដុល្លារ៕

អាមេរិកនឹងចែកប្រាក់ម្នាក់១ពាន់ដុល្លារដល់ជនភៀសខ្លួនខុសច្បាប់ដែលយល់ព្រមចាកចេញ

0

សហរដ្ឋអាមេរិក ៖ យោងតាមការប្រកាសរបស់ក្រសួងសន្តិសុខមាតុភូមិអាមេរិក (DHS) កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ឱ្យដឹងថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Donald Trump ត្រៀមចែកប្រាក់លើកទឹកចិត្តម្នាក់១,០០០ដុល្លារ សម្រាប់ថ្លៃធ្វើដំណើរដល់ជនភៀសខ្លួនខុសច្បាប់ទាំងឡាយដែលយល់ព្រមចាកចេញ ឬនិរទេសខ្លួនឯងពីទឹកដីអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXSdOYP8MMy34ZDqeDBQHv2W0K8KXN8xq0uKqGrNFnlevMwXsyJqeoJZ-yxPr1GHLY8QziqxgPMPRi6Pw_9HndjYPy27Cpm60YsYJyqRjSfXYF3_xHNZSm0Wiv_P_NYm8vquj34E00khtKfC5oMhjcjMfPvFLCRfzn4ssOToav3CftczKJdX7QG7SzOyCE/s1200/image_2025-05-07_15-52-58%20(3).png
ក្រសួងសន្តិសុខមាតុភូមិអាមេរិក (DHS) បញ្ជាក់ថា នេះជាប្រាក់ជួល និងជាថ្លៃសំបុត្រយន្តហោះសម្រាប់ជនភៀសខ្លួនណាសម្រេចចិត្តចាកចេញពីទឹកដីអាមេរិក ហើយវាមានតម្លៃថោកជាងការនិរទេសដោយអាជ្ញាធរអាមេរិក ពីព្រោះរដ្ឋាភិបាលអាមេរិកបានចំណាយប្រាក់ច្រើនសម្រាប់ការចាប់ជនភៀសខ្លួនខុសច្បាប់ដាក់ពន្ធនាគារ គឺស្មើប្រមាណ ១ម៉ឺន៧ពាន់ដុល្លារឯណោះ សម្រាប់ជនភៀសខ្លួនម្នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJD-jxRzyA1cPgioZOk-PajrqC4t5bcZbDw-vV120x5sFAVuq5VXDq-Oe_JfkIdYd2EccL9P4SkIiqSUWFoY_Jd6lEVIURudEm-xZ3Y_KChqHL4if77OJQ54IEsxBkaUIlWeOBCnLMZSz2T5bjYeuKXL9m9aOt_3ismxWCknkF33PLhK3Qa20E_giJrtbD/s1024/image_2025-05-07_15-52-58.png
លោក Trump មកពីគណបក្សសាធារណរដ្ឋ (Republican) បានកាន់តំណែងជាប្រធានាធិបតីអាមេរិកអាណត្តិទី២ កាលពីខែមករា ឆ្នាំ២០២៥ សន្យាថា លោកនឹងបណ្តេញជនភៀសខ្លួនខុសច្បាប់រាប់លាននាក់ចេញពីអាមេរិក ។ ប៉ុន្តែរហូតមកដល់ពេលនេះ ចំនួនជនភៀសខ្លួនដែលអាមេរិកបណ្តេញចេញ គឺពុំទាន់ស្មើចំនួនជនភៀសខ្លួនត្រូវបានបណ្តេញចេញក្នុងអាណត្តិអតីតប្រធានាធិបតី លោក Joe Biden ទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV-wx-ywKT8-wWOu-MH9-YDE7HK401DMTU6NZizuDDgOadBQ_oRqX5ZXXDab6T1B0XaBGOa3xpSILEcJtDe5N1NY2U5fi1Q_fkmB3PI-NQM9OjHYSfMk5UcPP2GUeEE_TBJKKatW30upVWg5KVbYHr6VjPeXgKSkH5GPNAqUXTjejmxYErr9HiVRss1R9L/s1020/image_2025-05-07_15-52-59%20(2).png
តាមទិន្នន័យចុងក្រោយរបស់ក្រសួងសន្តិសុខមាតុភូមិអាមេរិកបង្ហាញថា រដ្ឋាភិបាលលោក Trump បានបណ្តេញជនភៀសខ្លួនប្រមាណ ១៥ម៉ឺន២ពាន់នាក់ ចាប់ពីថ្ងៃទី២០ ខែមករា ។ ប៉ុន្តែវាតិចជាងការបណ្តេញជនភៀសខ្លួន ចំនួន១៩ម៉ឺន៥ពាន់នាក់ ចាប់ពីខែកុម្ភៈ ដល់ខែមេសា ឆ្នាំ២០២៤ ដែលអាមេរិកស្ថិតក្រោមការដឹកនាំរបស់លោក Joe Biden ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhft1iqlRQufEeg93b9Ipi8Uj4Y5PBeHY4__zhCzKR9g2E6loMuRuzy02pHpx3ev6LutcQNF90FmGXXaJhXHUBZpUQQ6r1xltr7amsR4tlfXEZWv7ObG7ybfJdwZSA6DA1z5vshLi9kIp1oXUCI1HK6Quv9elibDZZWGlUlmzPG-9Xwxjc_e_ud_4Jt83zb/s1000/image_2025-05-07_15-52-59.png
មន្ត្រីជាន់ខ្ពស់របស់លោក Trump ព្យាយាមបញ្ចុះបញ្ចូលឱ្យជនភៀសខ្លួនខុសច្បាប់ព្រមចាកចេញពីអាមេរិកដោយខ្លួន.ឯង ដោយគំរាមដាក់ទោស, ពិន័យប្រាក់យ៉ាងច្រើន និងគំរាមបញ្ជូនជនភៀសខ្លួនទៅឃុំឃាំងក្នុងពន្ធនាគារ ។ លោកស្រី Kristi Noem រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិអាមេរិកនិយាយថា ៖ «បើជនភៀសខ្លួនរស់នៅទីនេះយ៉ាងខុសច្បាប់ គឺការនិរទេសខ្លួនឯងជារឿងល្អបំផុត សុវត្ថិភាពបំផុត និងសន្សំសំចៃប្រាក់បំផុតក្នុងការធ្វើដំណើរចេញពីអាមេរិក ដើម្បីចៀសវាងការចាប់ខ្លួន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGtWIDVmB8OvB7N9FWQichTTENcxE_W27PFKn0RJXmeda_nd0lc6SQ2OoPTIdvPLOh0hcESSsJbGQo_vGl0TdMhcR5tHan41hekZ14L_z8P_0AnygJidsqdgR_7TKPG2fGZclrC5Kg_p24JhRFJmDZWllS0jVbSAcUO1aeeBiWZtr_9El7p9trIgd_zAZN/s1200/image_2025-05-07_15-53-00.png

លោក Trump បាននិយាយពីការផ្តល់ប្រាក់ឱ្យជនភៀសខ្លួននិរទេសខ្លួនឯងកាលពីខែមេសា ថា អាមេរិកអាចពិចារណាអនុញ្ញាតឱ្យពួកគេត្រឡប់មកអាមេរិកជាថ្មី បើមានអត្តចរិកល្អ ។ ដូចគ្នានេះ កាលពីថ្ងៃទី៥ ខែឧសភា ក្រសួងសន្តិសុខមាតុភូមិអាមេរិកបញ្ជាក់ថា ជនភៀសខ្លួនដែលយល់ព្រមនិរទេសខ្លួនឯង គឺអាចត្រឡប់មករស់នៅអាមេរិកយ៉ាងស្របច្បាប់នាថ្ងៃអនាគត ប៉ុន្តែក្រសួងពុំបានបញ្ជាក់ថា តើមានវិធីណាខ្លះ ឬគម្រោងអ្វី ដើម្បីជួយឱ្យជនភៀសខ្លួនអាចត្រឡប់មកអាមេរិកវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXvOJQtVak6wZMpRPP0osRo9zWJoy0M_VRkjIwpaAKQm6ubIsgdPtvAfcu-gV0-QO2pWKhyphenhyphen2sT53VUBq-kDdnwjePSQaC189EIEBsQGAklGcu1yMBIdKcPz-2yQRBoscT5wpju7c_pillXoF63THkrZqa_RJxb3iFS2ZLpTFVeio_NkUeYz-K-iO6_k4Py/s1200/image_2025-05-07_15-53-00%20(2).png
Make the Road New York គឺជាអង្គការជួយសង្គ្រោះជនភៀសខ្លួននៅអាមេរិក បានរិះគន់រដ្ឋាភិបាលអាមេរិកដែលបញ្ចុះបញ្ចូលឱ្យជនភៀសខ្លួនយល់ព្រមចាកចេញពីអាមេរិក ហើយអង្គការនេះបានដាស់តឿនជនភៀសខ្លួន គួរវតែពិភាក្សាជាមួយមេធាវីមុនពេលចាកចេញ ៕