សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ថា លោកមានគម្រោងដាក់ពន្ធ១០០% លើភាពយន្តបរទេស ដើម្បីការពារវិស័យភាពយន្តអាមេរិកដោយសារការប្រកួតប្រជែងពុំយុត្តិធម៌ ។ គម្រោងដាក់ពន្ធភាពយន្តបរទេសខ្ពស់នេះ ធ្វើឱ្យបណ្តាផលិតករភាពយន្តអាមេរិក និងវិនិយោគិនផ្នែកភាពយន្តបារម្ភយ៉ាងខ្លាំងពីប្រទេសនានាហាមចាក់បញ្ចាំងភាពយន្តអាមេរិកក្នុងរោងកុន ឬដំឡើងពន្ធភាពយន្តអាមេរិកវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzmCQyHBhAZYbZxYe6aqxzKz2YYPfLKXJmFf7j8u4uo1RdYfJOqIgYlj1sniH3GkSRtIjRwHHf1KKrbnSw30O6GdLeojJ9fbbtWoXngnGsnVNNB5ebMx9VuF55k9WIWuSIwft1DEBQy3P_oX9Q1OPAqATKXmLOL2Fky4lbGCFL85LwGB7JtIcNuz69ubUZ/s1024/photo_2025-05-08_11-20-21%20(2).jpg

វាធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនធំៗ ដូចជា ៖ Netflix និង Paramount ធ្លាក់ចុះ ខណៈ Disney និង Comcast គឺជាក្រុមហ៊ុនមេរបស់ Universal ក៏ប្រឈមនឹងសម្ពាធដូចគ្នា ក្រោយសារព័ត៌មានផ្សព្វផ្សាយថា លោក Trump នឹងដាក់ពន្ធភាពយន្តបរទេសរហូតដល់១០០% ដើម្បីការពារភាពយន្តអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfuVXgCqPOUusz5WVKmNFKBjkAPCK5cP-8U4ZPYyXabtOtlMM3YapJXh5a_jqE6RaO7Mj7_tynW5t6ac86A6MHHZB0K4SFEJ3RZbydIZYG06VRZq2GCIbTPp55CdeYa1hVIuqSB14jla3Vp2-ho4qFsRb5KrLx_fGRK057XmVJqQhJeKXQJOoOgjMlbQdA/s1200/photo_2025-05-08_11-20-21.jpg

លោក Trump បានសរសេរក្នុងបណ្តាញសង្គមថា ការដាក់ពន្ធភាពយន្តបរទេស គឺចង់ការពារមិនឱ្យភាពយន្តអាមេរិកដួលរលំយ៉ាងឆាប់រហ័ស ហើយលោកក៏បានចោទប្រកាន់ប្រទេសនានាព្យាយាមលើកទឹកចិត្តផ្នែកពន្ធ ដើម្បីទាក់ទាញផលិតករភាពយន្តចេញពីអាមេរិក ។ ភាពយន្ត Hollywood និងភាពយន្តជាច្រើនទៀតរបស់អាមេរិកត្រូវបានបំផ្លាញ ហើយនេះជាការព្យាយាមរួមគ្នារបស់ប្រទេសនានា និងគំរាមកំហែងសន្តិសុខជាតិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3EJIxNZMlJ9-gQTSVC32wUYHRw5tap_LsgsubnrwbmZzzH6ETWjQQQ3EO_Amy3SM-nZjurHyaXnGsZrRmZvGQwjbm01xRemzuEs2UixWFg6Qv8enCwJo7UwAG306I_SAV5Uy_IWeSduaKoKiufgjRgslL3qja1bguX7ZU3gNZqdbX2OeSiSdXmO45wMPj/s1125/image_2025-05-08_14-22-25.png
ទោះជារដ្ឋាភិបាលអាមេរិកពុំទាន់បញ្ជាក់ច្បាស់លាស់ពីការដាក់ពន្ធភាពយន្តបរទេស ប៉ុន្តែមន្ត្រីនាំពាក្យសេតវិមាន លោក Kush Desai និយាយថា អាមេរិកបានពិចារណាគ្រប់វិធីសាស្ត្រដើម្បីការពារស្ថិរភាពសេដ្ឋកិច្ច និងវិស័យភាពយន្តរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxlKM6H6YiV6mhiGwUI6sYztowRQtldPyBFiS5rDaif3__0FzRdolZGdWxvIAZKtSf4YB-fZRmtkv6HMhwEQRkS-I41h0pVODisGb6h1y5EjDZUR23MAmpTdEgM89-6KHOtJ2NY84PfYxTIVAifnHL6D-wkzeMgGbvGfYqzJThAa4F3zW0PisNefsgEY_Z/s1200/photo_2025-05-08_11-20-21%20(3).jpg

ការដាក់ពន្ធភាពយន្តខ្ពស់ធ្វើឱ្យបណ្តាវិនិយោគិនបារម្ភពីផលប៉ះពាល់មកលើភាពយន្តអាមេរិក ជាពិសេស ការចំណាយដើមទុនផលិតនឹងកើនឡើងខ្ពស់ ប៉ុន្តែចំនួនភាពយន្តដែលផលិតបាននឹងធ្លាក់ចុះ ។ លោក Benjamin Swinburne ប្រធានផ្នែកស្រាវជ្រាវប្រព័ន្ធផ្សព្វផ្សាយអាមេរិករបស់ Morgan Stanley ឱ្យដឹងថា ការដំឡើងពន្ធភាពយន្តបរទេស ១០០% គឺអាចធ្វើឱ្យផលិតករភាពយន្តអាមេរិកពិបាកសម្រេចចិត្តយ៉ាងខ្លាំងក្នុងការផលិតភាពយន្តអ្វីខ្លះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7rOeu6CjUfem573h_cRGAf40wRaNJJhWdIcSsQtbyzXC9G5btP0SXwq-Kh9mNXBy9HjLESNXXcQ1L-plo6K8_puOXydfAYxDavxYiB7FIEOhj5FYLNWmCy0NbdZG-nHuyhtLQCM-Fy06VsyZA4WIXeLcLW9eNZkLP00h9I_Oxt3k1DPtVzBXWrhHXVDuk/s800/image_2025-05-08_14-21-48.png
លោក Swinburne ដាស់តឿនថា គោលនយោបាយដំឡើងពន្ធភាពយន្តបរទេសរបស់លោក Trump អាចជំរុញឱ្យប្រទេសនានាសងសឹកវិញ ដោយការដំឡើងពន្ធភាពយន្តអាមេរិក ឬបិទភាពយន្តអាមេរិកមិនឱ្យចាក់បញ្ចាំងក្នុងរោងកុន ។ ហេតុនេះ ភាពមិនច្បាស់លាស់ពាក់ព័ន្ធនឹងការដំឡើងពន្ធភាពយន្តបរទេសអាចបង្កហានិភ័យរយៈពេលវែងសម្រាប់ភាពយន្តអាមេរិក បើប្រទេសនានាដំឡើងពន្ធ ឬបិទភាពយន្តអាមេរិក ៕