សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា វាពិតជាធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឃើញសត្វឆ្កែមានខ្លួនធំបំផុតបានជួបគ្នាជាមួយឆ្កែខ្លួនតូចបំផុតនៅលើពិភពលោកជាលើកដំបូងនៅរដ្ឋអៃដាហូ សហរដ្ឋអាមេរិក ហើយពួកវាងាកមុខរកគ្នា ដោយឆ្កែខ្លួនធំត្រូវឱនមុខចុះក្រោម រីឯឆ្កែខ្លួនតូចត្រូវងឿយមុខឡើងលើ ។ ឆ្កែទាំង២ក្បាលនេះត្រូវបាន Guinness World Records ចុះក្នុងកំណត់ត្រាពិភពលោក គឺជាឆ្កែមានទំហំខ្លួនធំបំផុត និងតូចបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1B_awY3eW4aQlzPiUIdnS959GCjfLhif7emYt5BRHtyxb3b7WsaIRAtAQ1UvSkDH5vVgezVUEBqgiNVh8dRloQjFz9UqQCfg2MQ9Dy20HKP4ZTnDuMz_fQcWB-XUrE8V8CbtiMzUzF_d5X4OykVmkK0hJ6bjab-xh9-hkfPQ5MzNDSGRe4z7W_nkK26nv/s1071/image_2025-05-08_13-04-17.png

ឆ្កែឈ្មោះ Reginald អាយុ៧ឆ្នាំ មកពីរដ្ឋអៃដាហូ សហរដ្ឋអាមេរិក ត្រូវបាន Guinness World Records ចុះក្នុងកំណត់ត្រាជាឆ្កែខ្ពស់បំផុតលើពិភពលោក ខណៈឆ្កែឈ្មោះ Pearl អាយុ៤ឆ្នាំ មកពីរដ្ឋផ្លរីដា ជាប់កំណត់ត្រាជាឆ្កែខ្លួនតូចបំផុតលើពិភពលោក ។ ទោះជាឆ្កែទាំង២ក្បាល មានទំហំខ្លួនខុសគ្នាយ៉ាងខ្លាំងក្តី ប៉ុន្តែការជួបគ្នាលើកដំបូងនេះ គឺពួកវាមានភាពស្និទ្ធស្នាលមិនគួរឱ្យជឿ ដូចជា ៖ ហិតក្លិនគ្នាទៅវិញទៅមក បក់កន្ទុយ និងរត់លេងគួរឱ្យស្រឡាញ់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicbKJ-6atciv0W_rVPta8agfmF2v9gOLfgsIGnzf2gvm1qbdJcHJ2wH9IBXP0NvS8P1SMv4DCeC5nuYkFvmJjmXbeyPbxqlBlQ0Jl11PGc_diKB6k5iGWZp7Qbgnf7XS2t1jcDZnxAXivHdlIwIl4EAIm1LlLP5x-V1pa9yh0O2ydhIlkOxCP1z4lXLGvm/s800/photo_2025-05-06_10-52-29%20(3).jpg

ឆ្កែខ្លួនតូចបំផុតឈ្មោះ Pearl មានប្រវែងខ្លួនត្រឹមតែជាង៩សង់ទីម៉ែត្រប៉ុណ្ណោះ ហើយអ្វីគួរឱ្យភ្ញាក់ផ្អើលបំផុតនោះ គឺ Pearl ពុំមែនជាឆ្កែខ្លួនតូចដោយចៃដន្យទេ ពីព្រោះឆ្កែឈ្មោះ Millie ត្រូវជាអ៊ំរបស់វា ក៏បានជាប់កំណត់ត្រាជាឆ្កែខ្លួនតូចបំផុតលើពិភពលោកដែរកន្លងមក ប៉ុន្តែ Millie បានងាប់កាលពីឆ្នាំ២០២០ ។ ឆ្កែ Millie និង Pearl មានទម្ងន់តែជាង២៨ក្រាមប៉ុណ្ណោះ តាំងពីពួកវាកើតមក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBLASrShyphenhyphenyPVHrr0-JN80GqqCD_ligfAWjmfVHDQyQFFIR6wLkhb-HAOROlqXibuS3nVYcFjsrzQefBuX2zgqtLy8kKOcBKMt2wHe3lSrrTZKOVmfKUvb4xlHMPAhRHMr_72LwS8EeZki0ASbMfTWMUn1OMOL2n7j2RHdmKU2E7L5YhziCMWXTkvFkiBjh/s800/photo_2025-05-06_10-52-29%20(2).jpg
អ្នកស្រី Vanesa Semler គឺជាម្ចាស់ឆ្កែខ្លួនតូច Millie និង Pearl បាននិយាយដោយក្តីរំភើបថា ៖ «ខ្ញុំមិនធ្លាប់គិតសោះថា ខ្ញុំបានក្លាយជាម្ចាស់ឆ្កែខ្លួនតូចបំផុតលើពិភពលោក រហូតដល់២ក្បាល ។ វាពុំគួរឱ្យជឿពិតមែន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifvoEKcFvOyROBbCYMD0bGtUdGcPiJE_Embtm6tDAL2_0q2qDghlAlhbqjUmAFVbLoWuMFCMsYBVoJSBWE-WKKP7Rat8Bg6sPuCZ298N_llFB_XZBDZeiHbdGafGBKNcLo3ITNe0cq8HcLXkbxbPJ7fBhB-JZbM7WVBU8g_JyrphRUzJtZEK9COQdUEeO_/s800/photo_2025-05-06_10-52-29.jpg

ចំណែកឆ្កែឈ្មោះ Reginald បានជាប់កំណត់ត្រាជាឆ្កែមានកម្ពស់ខ្ពស់បំផុតលើពិភពលោក ដោយសារវាមានកម្ពស់រហូតដល់ជាង១ម៉ែត្រ ។ ទោះជាឆ្កែ Reginald មានខ្លួនធំខ្លាំងក្តី ប៉ុន្តែពេលវាបានជួបឆ្កែ Pearl មានខ្លួនតូចបំផុត គឺ Reginald បែរជាបង្ហាញអាកប្បកិរិយាគួរឱ្យស្រឡាញ់ ។ លោក Sam Johnson Reiss ជាម្ចាស់ Reginald និយាយថា ៖ «មើលទៅ Reginald ហាក់មានការប្រុងប្រយ័ត្នណាស់ ហើយវាក៏រំភើបដែរ ដោយសារវាពុំចង់ឱ្យឆ្កែតូច Pearl រងរបួសឈឺចាប់ ។ វាពុំបានលេងខ្លាំងៗជាមួយឆ្កែតូចទេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0CrbrrQUUvi3iy7gKSum2QeuVn5A9Yol0WCIMPSrHCZRKsoMkUeITtEL3wxaD4XCkSd24QPreMvm4jjwzZCosEsJnEDZ44LJZvuq-td8zzBi2ufAo45KNqa4L2lhbp_sx2Eyj5N1jU0dCD4-VGcYyMelx4pVXocZa7U_iB_nGb1LTv73SpddDcWX0J7_S/s800/photo_2025-05-06_10-52-29%20(4).jpg

ទោះជាឆ្កែទាំង២ក្បាលការពារកន្លែងដេក និងរបស់លេងរៀងៗខ្លួន ប៉ុន្តែពួកវាអាចលេងជាមួយគ្នាយ៉ាងស្និទ្ធស្នាលអស់រយៈពេល២ថ្ងៃ ។ ការជួបគ្នាលើកដំបូងរបស់ពួកវា គឺរៀបចំឡើងដោយ Guinness World Records នៅរដ្ឋអៃដាហូ សហរដ្ឋអាមេរិក កាលពីខែមេសា ឆ្នាំ២០២៥ ៕