កងទ័ពឥណ្ឌា និងប៉ាគីស្ថាន បានបា.ញ់កាំភ្លើងធំដាក់គ្នាទៅវិញទៅមកនៅតាមបណ្តោយព្រំដែនមានជម្លោះរវាងប្រទេសទាំងពីរ ធ្វើឱ្យមនុស្សស្លា.ប់យ៉ាងហោចណាស់ ៣៤នាក់ និងរងរបួសជិត១០០នាក់ បន្ទាប់ពីរដ្ឋាភិបាលឥណ្ឌាបើកការវាយប្រ.ហារដោយមីស៊ីលទៅលើប៉ាគីស្ថាន ​។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmC9OwrYN-7Gx7sZoB721AdLbiMVRjjkDfFpBkBgz1MVzVPnTdlWJKLjlVShgg52RdHIFRXWfmQ5pJLWCWbxRV0X5SE9GYfKkwVLHS8ukHHn8DAQDOC4IZnVaCWXlOT9Z7jPGp4Lzaz1j3Vt1XkulqT4RcpxQOVfq8Hrg-7HEIJ4RLTHraiPubpyCv0vHt/s960/image_2025-05-08_15-04-12.png
សារព័ត៌មាន AFP រាយការណ៍ថា រហូតមកដល់បច្ចុប្បន្ន មានមនុស្សស្លាប់យ៉ាងហោចណាស់៣៤នាក់ ដោយសារការផ្ទុះអាវុធរវាងឥណ្ឌា និងប៉ាគីស្ថាន ។ បើតាមរដ្ឋាភិបាលប៉ាគីស្ថាន គឺពលរដ្ឋប៉ាគីស្ថានបានស្លាប់២៦នាក់ ដោយសារការវាយប្រហារ និងបាញ់កាំភ្លើងរបស់ឥណ្ឌានៅតាមបណ្តោយព្រំដែន ខណៈរដ្ឋាភិបាលឥណ្ឌាថា ពលរដ្ឋឥណ្ឌាស្លាប់អស់៨នាក់ ក្រោយការបាញ់កាំភ្លើងធំរបស់ប៉ាគីស្ថាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvy8ZGpcxQ9mhhn5I6IBMQebE1uwOfgzH6RNxu6RIrDUQDW2zi9s2AJzmlP_6rAv0JARATa38sTAICviZmyUq9lNxdstKL-Hnv3EjpAbkzcEtkOVhyjqxKHGw8ALj7fFhlLWQ6XFhbX8SOzzFOygkqNPw8nvMkjE9HTJQOvJY4cdW5ueLr0xPQEZN0xert/s1200/photo_2025-05-08_14-40-55%20(2).jpg
កងទ័ពអាកាសឥណ្ឌាឱ្យដឹងថា កងទ័ពឥណ្ឌាបានវាយប្រហារ និងបំផ្លាញទីតាំងរបស់ក្រុមប្រដាប់អាវុធប៉ាគីស្ថាន ចំនួន៩កន្លែង ខណៈរដ្ឋាភិបាលឥណ្ឌាបញ្ជាក់បន្ថែមថា សកម្មភាពរបស់កងទ័ពមានគោលដៅច្បាស់លាស់ ប្រុងប្រយ័ត្ន និងពុំបង្កើនហិង្សា ។ ការបំផ្លាញទីតាំងក្រុមប្រដាប់អាវុធកើតឡើងមិនប៉ុន្មានថ្ងៃ ក្រោយពីរដ្ឋាភិបាលឥណ្ឌាចោទប្រកាន់រដ្ឋាភិបាលប៉ាគីស្ថានជាអ្នកគាំទ្រការវាយប្រហារនៅតំបន់កាស្មៀ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ឥណ្ឌា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPjcP0A0L9PsXQHJx4u9QfCHGX6M-l8WsQ4Tyk4Jpfwfjv9gTotCbwb8OfBi3gshj-_Kce2xQi1ExNPxgL-wl_V5NcygzxcxDLZWynt3v3_ILbf-lNPopma7tWLtoydM7yX3awiC8Id2U0A7ra_SqGo4mUYve-RsrmiwU1ATNoKdxxhfB6II3ojEbQxauz/s1200/photo_2025-05-08_14-40-55.jpg

ចំណែករដ្ឋមន្ត្រីក្រសួងការពារជាតិប៉ាគីស្ថាន លោក Khawaja Muhammad Asif បានចោទប្រកាន់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ដែលបានបើកឆាកធ្វើសង្គ្រាមជាមួយប៉ាគីស្ថាន ដើម្បីទទួលបានការគាំទ្រ និងបង្កើនប្រជាប្រិយភាពរបស់ខ្លួននៅឥណ្ឌា ។ រដ្ឋាភិបាលប៉ាគីស្ថានបានតបតវិញ ហើយសង្ឃឹមថា ប៉ាគីស្ថាននឹងចំណាយពេលមិនយូរដើម្បីបញ្ចប់សង្គ្រាមនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcPHuWRdoXtY6sgRTEqyGOohjIWESwMqouV32FbHrGp53hyD3ekxhEfDuVFb1FwJISnHThxVTN2Qi4k8EI8fod2irZcsF5QRJ03KDu-b8euqoTWFJMMbiLVGizdcjc5g3FDL1aS2Qp8uBhVmaemU3ViBA7f05hEx5eJZJA9tdYeEM4lok6hPQLXvnNUfSj/s1280/photo_2025-05-08_14-40-56.jpg
អ្នកនាំពាក្យកងទ័ពប៉ាគីស្ថានបាននិយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងអ៊ីស្លាម៉ាបាដ ថា ប៉ាគីស្ថានបានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់ឥណ្ឌា ចំនួន៥គ្រឿង ធ្លាក់នៅបរិវេណព្រំដែន ព្រមទាំងបាញ់យន្តហោះចម្បាំងរ៉ាហ្វានរបស់បារាំង ចំនួន៣គ្រឿងទៀត ក្រោយពីយន្តហោះទាំងនេះវាយប្រហារប៉ាគីស្ថាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgol3dag5dvBNkVQM5EPNFIJT6Y8wr0buitAhsj0r2c4p1I7L8WBO-KVVcIYeJGKgAeBQLvOGHgujAlx1MXwTG96VbKfGN1z7ti9uQ-uQZwcBfXT_dptby-9icHe-NxfxxavAQvtrHDbxTPACnp8UQPhAywKlO2nwRap6l11EHRoyEVtpqGN6g3R-8U_CXC/s2000/image_2025-05-08_15-04-09.png

ដោយឡែក ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា និងប៉ាគីស្ថាន បានលុបចោលការហោះហើរជិត៥៥០ជើង តាំងពីប្រទេសទាំងពីរកើតហិង្សាជាមួយគ្នា ។ តាមទិន្នន័យក្នុងគេហទំព័រតាមដានការហោះហើរ Flightradar24 គឺយន្តហោះដឹកអ្នកដំណើរនៅប៉ាគីស្ថាន ១៦% និងនៅឥណ្ឌា ៣% បានលុបចោលការហោះហើរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj32zjeyMLUwmqZbnIjrf9xlZn54Eo9SwtMlPwhsHQboTj4l2hOAfL8mpGeYQG7P9PzMC8j2vPl4m7N7ehgfRFwN1th0G8Y9Q_KBFYs9esfwzfxv1bBPchw30dK-bTN9VCHTodlzRsUmJg-oQL8ZX1D33vhX5XYWGKgq1o_ipXb40kTA_EseTJiqCPqaaUO/s1280/image_2025-05-08_15-04-10.png

ប្រទេសជាច្រើនបានបង្ហាញក្តីកង្វល់ចំពោះសង្គ្រាមរវាងឥណ្ឌា និងប៉ាគីស្ថាន ដូចជា ៖ រដ្ឋមន្ត្រីក្រសួងការបរទេសបារាំង លោក Jean-Noël Barrot បានអំពាវនាវឱ្យប្រទេសទាំងពីរអត់ធ្មត់ កុំឱ្យការវាយប្រហាររាលដាលកាន់តែខ្លាំង និងការពារអាយុជីវិតពលរដ្ឋ ។ រីឯក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍បង្ហាញពីការបារម្ភយ៉ាងខ្លាំងចំពោះការប្រឈមមុខគ្នាកាន់តែខ្លាំងរវាងកងទ័ពទាំងពីរប្រទេស ហើយរុស្ស៊ីសង្ឃឹមថា ឥណ្ឌា និងប៉ាគីស្ថាន នឹងដោះស្រាយបញ្ហាដោយសន្តិវិធី ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2pkUrcQz_i251rpAq-LQcMQVTmyHKYThlwPXk33jC0Qq-VRNyEB1z7_5-G6rdHGzqVmYJ7EtFl8bP8jxZMmOTEU-y_C_xnAE2RwQ9iNv6ZMHuzjjCZnnZZqKxGBxZGzcD1TfYAAsSJKIB3i8nsdazlEJxJzUCILuuLcbzNq0RaSRN7qNT7SsnESXFpEIn/s1100/image_2025-05-08_15-04-11%20(2).png