គិតត្រឹមខែឧសភានេះ វឌ្ឍនភាពនៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ពីស្រុកចិត្របុរី ទៅស្រុកព្រែកប្រសព្វ សម្រេចបាន ៩៤ភាគរយហើយ ដោយគ្រោងដាក់ឱ្យដំំណើការបណ្តោះអាសន្ននៅខែកញ្ញា ខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC-x9trtUwZyK_N_pbvvCCtMoobPDEdFNzegep-qdtEEKfFyZiFzN6UFQ1AlI5LjoMH9RoMGQ_erKVqO2iEtf5TFCvnGS6mAUbSkAsDtJ4YPtydbPwbAwaL8A0mUn1b7t9MZNvjqSz91VIoPFHI3yXlRgUkjzOXt9mkxy-W_14hWGDGnMMslLyDquWBp3a/s2048/image_2025-05-08_13-40-12.png

ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មី មានប្រវែង ១.៧៦១ម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់ក្នុងខែមករា ឆ្នាំ២០២៣ ក្រោមកម្ចីសម្បទានរបស់រដ្ឋាភិបាលចិនក្នុងទំហំទឹកប្រាក់១១៤លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP6rtLx7CimypnFphgRYD_AgPUBukwyzZ_p-xUI_ebLBgkOTi6qk9qyX5NyVmjuWaVzu1BUBwMR8OI4ySPvdTK219FoooRR-mJVtmdF6PRFg-Nn5Bbj4eUgp87c_H7sEHF7CYRfpIK25SL3yXswrRjpYomCg68QKaFbPXh5J3srF_X_n8aRpysDOb8A3HH/s1280/image_2025-05-08_13-40-13%20(2).png

ស្ពាននេះ សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និង ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេល សាងសង់ចំនួន ៤២ខែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8Ck-ZhVOY-TTh3b2cP2tyQw6eV4U0IolSRO9gxsVU4AzAP5CIjAelKwWSAOgNU8xmJADGVawz7FAurDooCsmkT3VRKanswgAtCzl0TFoJmLGlpUnRaOclOxzq_fgiNKCLfp4y5yWxVzG2KAsuKuAVWtKLbGRZGCbXLqd5s-SyVgnEXUVRoiedMH2YAEf1/s1280/image_2025-05-08_13-40-14.png

ក្រៅពីការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១ ៧៦១ម៉ែត្រ ក៏នៅមានការសាងសង់ផ្លូវមេតភ្ជាប់ប្រវែងសរុប ១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែងមានចំនួន៤ខ្សែ ប្រវែងសរុប ១៦,២០គីឡូម៉ែត្រទៀតផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcIb9kKXg3CcAfGE4dssMfHdFkBgX0e101EW4g5fgJGDaHo0IGq96o_f26K6nk2uymzNenlN1J9FSgL93CsHqObc-WyNgIRZlI11bkln9vl8IMqFuECu3qb2doL3DwUKjp69SM43_ciQkiNZ8CNqDwdYIG_AJFDLJhoEDSBmQsVqvjyQjl0atyE4Z3oH9i/s1280/image_2025-05-08_13-40-15.png
គួរបញ្ជាក់ថា គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គថ្មី គឺជាផ្នែកមួយនៃផ្លូវជាតិលេខ ៦០B តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិសំខាន់ៗ ដោយត្រើយខាងលិចតភ្ជាប់ផ្លូវជាតិលេខ៦ ត្រង់ផ្លូវបំបែកកំពង់ថ្ម កំពង់ធំ ឆ្ពោះទៅកាន់ខេត្តសៀមរាប និងតភ្ជាប់តាមរយៈផ្លូវខេត្តលេខ២៧៩ ឆ្ពោះទៅកាន់ខេត្តកំពង់ចាម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi56m4mvyt0CxtCHvYCfYSilpkYb9SQLBomQCckApjKNy-cTgscGiNSNJU93XmQABFxj9WzXoE27meBKqNYsNwT-ZJDr0DyZ_bLuJpwOsnZMKoT9Q6kFgUypJ2BWNjWs15v_cIWKB3ALDiNWVnEST4S7XWmxiy4Vdx1namMuKqDKYiWgmB1xf2ipYU5t01N/s1280/image_2025-05-08_13-40-16.png
ចំណែកឯត្រើយខាងកើតវិញនោះ គឺតភ្ជាប់ផ្លូវជាតិលេខ៧ ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងតភ្ជាប់ជាមួយផ្លូវជាតិលេខ៧៣ ដោយឆ្លងកាត់ស្រុកឆ្លូង ស្រុកតំបែរ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ រួចតភ្ជាប់ទៅកាន់ផ្លូវជាតិលេ៧ឆ្ពោះទៅកាន់ខេត្តកំពង់ចាម ឬខេត្តព្រៃវែង រួចបន្តឆ្ពោះទៅរាជធានីភ្នំពេញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVNii80uwnC6Mu2xORRNG8CN9DXcigD06jf4mCp6iHRzj_T4qmYnlNGz9mUNljTShtQYamQj7CEUejPEXSI2klpp2fsjUjWbKXTkcBOdBM6L1pKYcF3edsOGI3ZBS4_bIPR2hqRyrgU95tlkFxPU499HXBjKQZWAx3-CIuIkD13vq9hseFg-2DM_h5k9PM/s1200/image_2025-05-08_13-42-26.png