ជំងឺមហារីកថ្មី បាក្លាយជាឃាតករលាក់មុខ ដែលបានឆក់យកជីវិតពលរដ្ឋកម្ពុជាប្រមាណ១៤០០០នាក់ជារៀងរាល់ឆ្នាំ។

បើយោងតាមឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា៖” ចំនួនអ្នកកើតជំងឺមហារីកប្រមាណ១៤០០០ករណីក្នុងមួយឆ្នាំនេះ បើប្រៀបធៀបនឹងប្រទេសជឿនលឿនជាងកម្ពុជា គឺមានកម្រិតទាបគួរសម”។

អត្រាមរណៈភាពបង្កដោយជំងឺមហារីកនេះ គឺស្មើនឹងអត្រាខ្ពស់លើស៧០ភាគរយ ដែលមានន័យថាជារៀងរាល់៤០នាទីម្តង ឬប្រមាណ៣៨នាក់ក្នុងមួយថ្ងៃ កម្ពុជាមាននាក់ស្លាប់ដោយសារជំងឺមហារីក។

លើសពីនេះទៅទៀត ក្នុងមួយឆ្នាំ កម្ពុជាមានកុមារកើតមហារីកប្រមាណ៦០០ករណី ខណៈអត្រាព្យាបាលជាសះស្បើយមានទាបជាង២០ភាគរយ បើធៀបនឹងទូទាំងពិភពលោកករណីមហារីកកុមារ អាចព្យាបាលជាសះស្បើយបានដល់៨០ភាគរយ។

បើតាមការព្យាករណ៍របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឱ្យដឹងថា៖ ប្រសិនបើស្ថានភាពនៅតែដដែល ជំងឺមហារីកនឹងឆក់យកជីវិតមនុស្សប្រមាណ២១ម៉ឺននាក់ទាំងក្មេង ទាំងចាស់ ក្នុងមួយរយៈពេល១៥ឆ្នាំខាងមុខ”៕