តស់ដល់ថ្ងៃហើយ! ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ មានកម្មវិធីសប្បាយៗជាច្រើន
ប្រាប់តៗគ្នាផង បុណ្យទន្លេនៅខេត្តតាកែវរៀបចំស្អាតណាស់ មានកម្មវិធីកម្សាន្តយ៉ាងសម្បូររបែបទៀត ហើយមានរយៈពេលតែ៣ថ្ងែទេ បើមិនបានមកលេងទេ ប្រ.យ័ត្នស្ដាយក្រោយ។

ព្រឹត្តិការណ៍បុណ្យទន្លេឆ្នាំនេះ គឺជាលើកទី៩ ហើយនឹងត្រូវប្រារព្ធឡើងនៅក្នុងខេត្តតាកែវ ចាប់ពីថ្ងៃទី ២១-២៣ ខែមីនានេះ ក្នុងបរិវេណសួនច្បារ “មាត់បឹងតាកែវ” រៀបចំឡើងដោយក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តតាកែវ ដែលមានការតុបតែងយ៉ាងស្រស់ស្អាត ព្រមទាំងមានកម្មវីធីកម្សាន្តសប្បាយៗជាច្រើនសម្រាប់ទទួលភ្ញៀវទេសចរមកពីគ្រប់ទិសទី។
ដូចធ្លាប់បានដឹងកន្លងមកហើយថា ខេត្តតាកែវជាខេត្តមួយដែលស្ថិតនៅមិនឆ្ងាយពីភ្នំពេញប៉ុន្មាននោះទេ ដែលមានទាំងភ្នំ ទន្លេ និងប្រាសាទបុរាណថែមទៀត។ ក្នុងនេះផងដែរ ការប្រារព្ធព្រឹត្តិការណ៍ “បុណ្យទន្លេ” លើកទី៩ នៅក្នុងខេត្តតាកែវ គឺធ្វើឡើងក្រោមប្រធានបទ៖ “គុណតម្លៃនៃទន្លេ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ” ក្នុងគោលបំណងផ្សព្វផ្សាយពីវប្បធម៌ និងអរិយធម៌ តាមរយៈការទាក់ទាញភ្ញៀវទេចរ។

ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩នេះ ក៏នឹងមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិមតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងថ្នាក់ដឹកនាំសំខាន់ៗផ្សេងទៀត។ កម្មវិធីដ៏អធឹកអធម និងសោមនស្សរីករាយនេះ នឹងផ្ដល់នូវទស្សនីយភាព និងសកម្មភាពកម្សាន្តដូចជា៖ ការសម្ដែងសិល្បៈបុរាណ, ការប្រគុំតន្រ្តីរបស់តារាល្បីៗប្រចាំប្រទេស, ការប្រកួតប្រដាល់ រត់ប្រណាំង អុកយក្ស និងផ្សេងៗជាច្រើនប្រភេទ, ការតាំងពិពណ៌សមិទ្ធផល និងផលិតផលក្នុងស្រុក, មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ជាពិសេសនៅពេលរាត្រី នឹងមានការបង្ហោះគោម រួមជាមួយការបាញ់កាំជ្រួចអបអរសាទរ ពិធីបុណ្យទន្លេនេះផងដែរ។
អាស្រ័យហេតុនេះ ក្រសួងទេសចរណ៍ សូមអញ្ជើញភ្ញៀវជាតិ អន្តរជាតិ និងសាធារណៈជនចូលរួមទស្សនា និងកម្សាន្តអោយបានច្រើនកុះករ៕


.png)

.png)






















.png)


.png)

.png)














