ការសាងសង់ទំនប់ទឹក ‘Three Gorges Dam’ និងស្ថានីយ៍ថាមពលដ៏ធំបំផុតនៅលើពិភពលោក របស់ប្រទេសចិនបានធ្វើឲ្យការបង្វិលរបស់ផែនដីយឺតជាងមុន ។ វាជាស្ថានីយ៍វារីអគ្គីសនីនៅលើទន្លេ Yangtze ដែលមានទីតាំងនៅភាគខាងលិចនៃទីក្រុង Wuhan ។ ទំនប់នេះមានកម្ពស់ ១៧៥ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ហើយ ដើម្បីសម្រេចបាននូវគម្រោងនេះ ទីក្រុងចំនួន ១៣ និងភូមិចំនួន ១៤០ ត្រូវបានជន់លិច និងបណ្តាលឱ្យមនុស្ស ១.៥ លាននាក់នៅក្នុងប្រទេសចិនត្រូវចាកចេញពីលំនៅដ្ឋានរបស់ពួកគេ។ ។ .png)
អង្គការអវកាសណាសាបានសម្តែងការព្រួយបារម្ភរបស់ខ្លួនអំពីគម្រោងដ៏មហិមានេះនៅលើគេហទំព័ររបស់ Earth Observatory ថា “ក្នុងអំឡុងពេលធ្វើផែនការ និងការអនុវត្តនេះ ការព្រួយបារម្ភអំពីផលប៉ះពាល់បរិស្ថានសំខាន់ៗត្រូវបានកើតឡើង រួមទាំងការផ្លាស់ទីលំនៅរបស់មនុស្ស ១. ២ លាននាក់ ក្រុងចំនួន ១៣ ត្រូបានជន់លិច ព្រមទាំងភូមិជាង ១៣០០ ទីតាំងបុរាណវត្ថុ និងកន្លែងចាក់សំរាមតែមានសុទ្ធតមានគ្រោះថ្នាក់។”

កង្វល់ផ្នែកបរិស្ថានដូចជា មានការកើនឡើងនៃការរញ្ជួយដីដោយសារការផ្ទុកទឹក ការរអិលបាក់ដី ការផ្លាស់ប្តូរប្រព័ន្ធអេកូឡូស៊ី ការបង្កើនការបំពុល ហានិភ័យខ្ពស់នៃជំងឺឆ្លងដែលបណ្តាលមកពីប្រព័ន្ធទឹក និងការប្រែប្រួលនៃទឹកប្រៃរបស់មាត់ទន្លេ Yangtze ។ ជាងនេះទៅទៀត ទំនប់ដែលបានបញ្ចប់ក្នុងឆ្នាំ ២០១២ នេះ ត្រូវបានគេនិយាយថានឹងប៉ះពាល់ដល់ចលនាបង្វិលនៃភពផែនដីក្នុងអំឡុងពេលធ្វើដំណើរឆ្លងកាត់សកលលោក ។

NASA បានពន្យល់ថា ការផ្លាស់ប្តូរដ៏ធំសម្បើមនៅក្នុងទីតាំងណាមួយនៃម៉ាស់នៅលើផែនដី ពិតជាអាចមានឥទ្ធិពលតិចតួចលើការបង្វិលរបស់ផែនដី។ លោកបណ្ឌិត Benjamin Fong Chao អ្នកជំនាញភូគព្ភវិទូនៅមជ្ឈមណ្ឌល Goddard Space Flight Centre របស់ NASA ពន្យល់នៅលើគេហទំព័ររបស់ NASA ថា ទំនប់ដ៏ធំនេះមានសមត្ថភាពស្តុកទឹក ៤០ គីឡូម៉ែត្រគូប ដែលនេះស្មើនឹងទឹក ១០ ពាន់ពាន់លានហ្គាឡុង។

យោងតាមទីភ្នាក់ងារអវកាស នៅចំណុចពេញលេញរបស់វា ទំនប់ទឹក Three Gorges Dam បង្កើតបានការប្រឆាំងតូចបំផុតទៅនឹងការបង្វិលរបស់ផែនដី ដោយហេតុនេះធ្វើឱ្យថ្ងៃកាន់តែយូរ។ យោងតាមការគណនារបស់បណ្ឌិត ឆាវ នេះនឹងធ្វើឱ្យថ្ងៃវែងជាង ០. ០៦ មីក្រូវិនាទី និងផ្លាស់ប្តូរទីតាំងបង្គោលរបស់ផែនដីប្រហែល ២ សង់ទីម៉ែត្រ៕









