សហរដ្ឋអាមេរិក ៖ យោងតាមការប្រកាសរបស់ក្រសួងសន្តិសុខមាតុភូមិអាមេរិក (DHS) កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ឱ្យដឹងថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Donald Trump ត្រៀមចែកប្រាក់លើកទឹកចិត្តម្នាក់១,០០០ដុល្លារ សម្រាប់ថ្លៃធ្វើដំណើរដល់ជនភៀសខ្លួនខុសច្បាប់ទាំងឡាយដែលយល់ព្រមចាកចេញ ឬនិរទេសខ្លួនឯងពីទឹកដីអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXSdOYP8MMy34ZDqeDBQHv2W0K8KXN8xq0uKqGrNFnlevMwXsyJqeoJZ-yxPr1GHLY8QziqxgPMPRi6Pw_9HndjYPy27Cpm60YsYJyqRjSfXYF3_xHNZSm0Wiv_P_NYm8vquj34E00khtKfC5oMhjcjMfPvFLCRfzn4ssOToav3CftczKJdX7QG7SzOyCE/s1200/image_2025-05-07_15-52-58%20(3).png
ក្រសួងសន្តិសុខមាតុភូមិអាមេរិក (DHS) បញ្ជាក់ថា នេះជាប្រាក់ជួល និងជាថ្លៃសំបុត្រយន្តហោះសម្រាប់ជនភៀសខ្លួនណាសម្រេចចិត្តចាកចេញពីទឹកដីអាមេរិក ហើយវាមានតម្លៃថោកជាងការនិរទេសដោយអាជ្ញាធរអាមេរិក ពីព្រោះរដ្ឋាភិបាលអាមេរិកបានចំណាយប្រាក់ច្រើនសម្រាប់ការចាប់ជនភៀសខ្លួនខុសច្បាប់ដាក់ពន្ធនាគារ គឺស្មើប្រមាណ ១ម៉ឺន៧ពាន់ដុល្លារឯណោះ សម្រាប់ជនភៀសខ្លួនម្នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJD-jxRzyA1cPgioZOk-PajrqC4t5bcZbDw-vV120x5sFAVuq5VXDq-Oe_JfkIdYd2EccL9P4SkIiqSUWFoY_Jd6lEVIURudEm-xZ3Y_KChqHL4if77OJQ54IEsxBkaUIlWeOBCnLMZSz2T5bjYeuKXL9m9aOt_3ismxWCknkF33PLhK3Qa20E_giJrtbD/s1024/image_2025-05-07_15-52-58.png
លោក Trump មកពីគណបក្សសាធារណរដ្ឋ (Republican) បានកាន់តំណែងជាប្រធានាធិបតីអាមេរិកអាណត្តិទី២ កាលពីខែមករា ឆ្នាំ២០២៥ សន្យាថា លោកនឹងបណ្តេញជនភៀសខ្លួនខុសច្បាប់រាប់លាននាក់ចេញពីអាមេរិក ។ ប៉ុន្តែរហូតមកដល់ពេលនេះ ចំនួនជនភៀសខ្លួនដែលអាមេរិកបណ្តេញចេញ គឺពុំទាន់ស្មើចំនួនជនភៀសខ្លួនត្រូវបានបណ្តេញចេញក្នុងអាណត្តិអតីតប្រធានាធិបតី លោក Joe Biden ទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV-wx-ywKT8-wWOu-MH9-YDE7HK401DMTU6NZizuDDgOadBQ_oRqX5ZXXDab6T1B0XaBGOa3xpSILEcJtDe5N1NY2U5fi1Q_fkmB3PI-NQM9OjHYSfMk5UcPP2GUeEE_TBJKKatW30upVWg5KVbYHr6VjPeXgKSkH5GPNAqUXTjejmxYErr9HiVRss1R9L/s1020/image_2025-05-07_15-52-59%20(2).png
តាមទិន្នន័យចុងក្រោយរបស់ក្រសួងសន្តិសុខមាតុភូមិអាមេរិកបង្ហាញថា រដ្ឋាភិបាលលោក Trump បានបណ្តេញជនភៀសខ្លួនប្រមាណ ១៥ម៉ឺន២ពាន់នាក់ ចាប់ពីថ្ងៃទី២០ ខែមករា ។ ប៉ុន្តែវាតិចជាងការបណ្តេញជនភៀសខ្លួន ចំនួន១៩ម៉ឺន៥ពាន់នាក់ ចាប់ពីខែកុម្ភៈ ដល់ខែមេសា ឆ្នាំ២០២៤ ដែលអាមេរិកស្ថិតក្រោមការដឹកនាំរបស់លោក Joe Biden ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhft1iqlRQufEeg93b9Ipi8Uj4Y5PBeHY4__zhCzKR9g2E6loMuRuzy02pHpx3ev6LutcQNF90FmGXXaJhXHUBZpUQQ6r1xltr7amsR4tlfXEZWv7ObG7ybfJdwZSA6DA1z5vshLi9kIp1oXUCI1HK6Quv9elibDZZWGlUlmzPG-9Xwxjc_e_ud_4Jt83zb/s1000/image_2025-05-07_15-52-59.png
មន្ត្រីជាន់ខ្ពស់របស់លោក Trump ព្យាយាមបញ្ចុះបញ្ចូលឱ្យជនភៀសខ្លួនខុសច្បាប់ព្រមចាកចេញពីអាមេរិកដោយខ្លួន.ឯង ដោយគំរាមដាក់ទោស, ពិន័យប្រាក់យ៉ាងច្រើន និងគំរាមបញ្ជូនជនភៀសខ្លួនទៅឃុំឃាំងក្នុងពន្ធនាគារ ។ លោកស្រី Kristi Noem រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិអាមេរិកនិយាយថា ៖ «បើជនភៀសខ្លួនរស់នៅទីនេះយ៉ាងខុសច្បាប់ គឺការនិរទេសខ្លួនឯងជារឿងល្អបំផុត សុវត្ថិភាពបំផុត និងសន្សំសំចៃប្រាក់បំផុតក្នុងការធ្វើដំណើរចេញពីអាមេរិក ដើម្បីចៀសវាងការចាប់ខ្លួន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGtWIDVmB8OvB7N9FWQichTTENcxE_W27PFKn0RJXmeda_nd0lc6SQ2OoPTIdvPLOh0hcESSsJbGQo_vGl0TdMhcR5tHan41hekZ14L_z8P_0AnygJidsqdgR_7TKPG2fGZclrC5Kg_p24JhRFJmDZWllS0jVbSAcUO1aeeBiWZtr_9El7p9trIgd_zAZN/s1200/image_2025-05-07_15-53-00.png

លោក Trump បាននិយាយពីការផ្តល់ប្រាក់ឱ្យជនភៀសខ្លួននិរទេសខ្លួនឯងកាលពីខែមេសា ថា អាមេរិកអាចពិចារណាអនុញ្ញាតឱ្យពួកគេត្រឡប់មកអាមេរិកជាថ្មី បើមានអត្តចរិកល្អ ។ ដូចគ្នានេះ កាលពីថ្ងៃទី៥ ខែឧសភា ក្រសួងសន្តិសុខមាតុភូមិអាមេរិកបញ្ជាក់ថា ជនភៀសខ្លួនដែលយល់ព្រមនិរទេសខ្លួនឯង គឺអាចត្រឡប់មករស់នៅអាមេរិកយ៉ាងស្របច្បាប់នាថ្ងៃអនាគត ប៉ុន្តែក្រសួងពុំបានបញ្ជាក់ថា តើមានវិធីណាខ្លះ ឬគម្រោងអ្វី ដើម្បីជួយឱ្យជនភៀសខ្លួនអាចត្រឡប់មកអាមេរិកវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXvOJQtVak6wZMpRPP0osRo9zWJoy0M_VRkjIwpaAKQm6ubIsgdPtvAfcu-gV0-QO2pWKhyphenhyphen2sT53VUBq-kDdnwjePSQaC189EIEBsQGAklGcu1yMBIdKcPz-2yQRBoscT5wpju7c_pillXoF63THkrZqa_RJxb3iFS2ZLpTFVeio_NkUeYz-K-iO6_k4Py/s1200/image_2025-05-07_15-53-00%20(2).png
Make the Road New York គឺជាអង្គការជួយសង្គ្រោះជនភៀសខ្លួននៅអាមេរិក បានរិះគន់រដ្ឋាភិបាលអាមេរិកដែលបញ្ចុះបញ្ចូលឱ្យជនភៀសខ្លួនយល់ព្រមចាកចេញពីអាមេរិក ហើយអង្គការនេះបានដាស់តឿនជនភៀសខ្លួន គួរវតែពិភាក្សាជាមួយមេធាវីមុនពេលចាកចេញ ៕