រាជធានីភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្ដីប្រកាសស្ដីពីការហាមឃា..ត់ការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃមកកាន់កម្ពុជា ដើម្បីទប់ស្កាត់កុំឲ្យមានការឆ្លងចូលនៃជំងឺ “អង់ត្រាក់” ។
នាព្រឹកថ្ងៃពុធ ទី៧ ខែឧសភា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានជូនដំណឹងដល់សាធារណៈជនទាំងអស់ឲ្យបានដឹងថា ក្រសួងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះករណីកើតមានជំងឺឈា..មខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ (គោ ក្របី) ដែលកំពុងកើតមាននៅក្នុងតំបន់មួយចំនួននៃប្រទេសថៃ។
ក្រសួងបានបញ្ជាក់ថា បច្ចុប្បន្នពុំមានករណីជំងឺនេះនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែយ៉ាងណាក្ដីជាវិធានការបង្ការ ក្រសួងបានដាក់ឲ្យអនុវត្តការហាមឃា..ត់ជាបណ្ដោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វពីច្រកកព្រំដែនទាំងអស់នៃប្រទេសថៃ ព្រមទាំងបានសហការយ៉ាងជិតស្និតជាមួយស្ថាប័នពាក់ព័ន្ធនៅតាមបណ្ដារច្រកព្រំដែនទាំងនេះ ដើម្បីពង្រឹងការត្រួតពិនិត្យនិងធានាការអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់។
ក្រៅពីនេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វក៏បានរៀបចំបណ្ដារប្រព័ន្ធប្រតិកម្មរហ័សមួយនៅគ្រប់រាជធានី-ខេត្តទាំង២៥ ក្នុងគោលដៅតាមដានសុខភាពសត្វពាហនៈ និងធ្វើការអន្តរាគមន៍ភ្លាមៗក្នុងករណីមានការសង្ស័យ៕
