សហភាពអឺរ៉ុប (EU) បានពិន័យប្រាក់ TikTok ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ByteDance ចំនួន៥៣០លានអឺរ៉ូ (ឬស្មើ៥៦៨លានដុល្លារអាមេរិក) ករណី TikTok ល្មើ.សនឹងច្បាប់គ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួនរបស់សហភាពអឺរ៉ុប ។ ការពិន័យប្រាក់ក្រោយពីការិយាល័យគ្រប់គ្រងទិន្នន័យប្រទេសអៀរឡង់ ដែលជាភ្នាក់ងារត្រួតពិនិត្យ TikTok នៅអឺរ៉ុបរកឃើញថា កម្មវិធីវីដេអូខ្លីដ៏ល្បីល្បាញលើពិភពលោកនេះ បានបញ្ជូនទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នៅអឺរ៉ុបទៅឱ្យរដ្ឋាភិបាលចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9d4Pod0NN0PVJu6mgwwBMCCqJPjbeYGehwKy3wUTeyrgIA5TZ2u9WHLGKuNvbgwqgUd6mC_IIwRyijXVP3nieOSDG6aDQ9IaOeVvNOsBXBTwHAxoVNKqABgyCOaD1VDQairoushDfhV_4xoY7hNk9LNunDtG5qU169HqrdkAddpGAAt84d5wbGSwRXV9X/s3499/image_2025-05-08_08-15-08.png

ការពិន័យប្រាក់ TikTok គឺជាការពិន័យផ្នែកហិរញ្ញវត្ថុយ៉ាងច្រើនបំផុត លើកទី២ ដែលសហភាពអឺរ៉ុបធ្លាប់ពិន័យប្រាក់កន្លងមក ។ កាលពីឆ្នាំ២០២៣ ការិយាល័យគ្រប់គ្រងទិន្នន័យប្រទេសអៀរឡង់ ធ្លាប់ពិន័យប្រាក់ TikTok ចំនួន៣៤៥លានអឺរ៉ូ ករណីបំពានច្បាប់ទិន្នន័យកុមារនៅអឺរ៉ុប ។ ទោះជា TikTok បដិសេធថា ពុំធ្លាប់បញ្ជូនទិន្នន័យអ្នកប្រើប្រាស់នៅអឺរ៉ុបទៅឱ្យរដ្ឋាភិបាលចិន ប៉ុន្តែកាលពីខែមេសា ឆ្នាំ២០២៥ TikTok បែរជាទទួលស្គាល់ថា បានបញ្ជូនទិន្នន័យអ្នកប្រើប្រាស់មួយចំនួនទៅចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK9B_Ftp9mvkaUd9FYi4IOizEtKiOdeqTww2_zZM9f_loHHJskuFjzHmA-zYW6CdgEXILNWiP3J5ibWGH3rkd-ztZYyGWULGI9bBDz6h4chqs55FbM88I5N-UlI0qfDPBkbaXdvGRum4LlgtZy8QsSDpKguiU2ONfF1NNHeaVeTfzgAX9LozTkfsvHza2U/s2000/image_2025-05-08_08-15-11.png

TikTok ពុំអាចធានាបានថា ទិន្នន័យអ្នកប្រើប្រាស់នៅអឺរ៉ុបត្រូវបានជនជាតិចិនចូលប្រើប្រាស់ពីចម្ងាយ ដែលសហភាពអឺរ៉ុបបានហាម TikTok ធ្វើបែបនេះ ។ លើសពីនេះ TikTok ពុំបានជូនដំណឹង និងដោះស្រាយបញ្ហាដែលប្រទេសនានាបារម្ភថា រដ្ឋាភិបាលចិនអាចចូលប្រើប្រាស់ទិន្នន័យអ្នកប្រើប្រាស់នៅតំបន់អឺរ៉ុប ពីព្រោះច្បាប់ចិនខុសគ្នាពីអឺរ៉ុប ។ នេះបើតាមការអះអាងរបស់ការិយាល័យគ្រប់គ្រងទិន្នន័យប្រទេសអៀរឡង់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfIL2uJUiw5UZ8clMI9kAVlYQnxfi4nTmsbESDW9SkaXUq6OqMjtjiOJwabmDq_SwmaGHh49c9YEXtTZ78E4FWsKoBL40Y0LPBxdK9kfrPwl38CFdkBNvKWSmQy1Vu7y5ZmBZ0vaHmvHwbCGSBSoUI6Ki_5pVOGS0G7mN0Hk2ejZWYmi3g9Dd-i1pjLqH8/s1200/image_2025-05-08_08-15-12%20(2).png
ចំណែក TikTok បញ្ជាក់ថា រដ្ឋាភិបាលចិនពុំធ្លាប់ស្នើឱ្យ TikTok បង្ហាញទិន្នន័យអ្នកប្រើប្រាស់នៅអឺរ៉ុបទេ ហើយ TikTok នឹងប្តឹងទៅតុលាការឧទ្ធរណ៍ប្រឆាំងនឹងការពិន័យប្រាក់របស់សហភាពអឺរ៉ុប ។

ទោះជា ByteDance ជាក្រុមហ៊ុនមេរបស់ TikTok មានវិនិយោគិនបរទេសកាន់កាប់ភាគហ៊ុនច្រើនក្តី ប៉ុន្តែ ByteDance នៅតែអនុវត្តតាមការកំណត់របស់រដ្ឋាភិបាលចិន ដែលក្រុមហ៊ុនមានស្នាក់ការធំនៅទីក្រុងប៉េកាំង ។ ហេតុនេះ ធ្វើឱ្យប្រទេសជាច្រើនហាមប្រើប្រាស់ TikTok ដូចជា ៖ ប៉ាគីស្ថាន នេប៉ាល់ និងកាឡេដូនៀថ្មី (ជាទឹកដីស្ថិតក្រោមការគ្រប់គ្រងរបស់បារាំង) ហើយ TikTok បានរងការដាក់សម្ពាធយ៉ាងខ្លាំងពីអាមេរិក ក្រោយអ្នកជំនាញបារម្ភថា ទិន្នន័យអ្នកប្រើប្រាស់នៅអាមេរិកអាចធ្លាក់ក្នុងកណ្តាប់ដៃរដ្ឋាភិបាលចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlJNXG0uvr2IvPohjFY3XLlWy1n8b2U915aAHviiyMkK8Rqm3svGGmvnT82xB4IPnSDQZFfnzV2v5ASRUOvukxUHelsPpQkB85WY7YJ7oUA_pRLmw06qbG_nGcdBY28frCtQcFQ9IZWMWpgMdRO7eRPuMgb_PP_aAh83ZWa2ANDlWsUemLKZ1nNtwLKeIc/s1000/image_2025-05-08_08-15-12.png

កាលពីឆ្នាំ២០២៤ អតីតប្រធានាធិបតីអាមេរិក លោក Joe Biden បានចុះហត្ថលេខាលើច្បាប់បង្ខំឱ្យក្រុមហ៊ុន ByteDance លក់ TikTok ឱ្យក្រុមហ៊ុនអាមេរិក បើមិនដូច្នោះទេ អាមេរិកនឹងបិទកម្មវិធីនេះ ។ រីឯលោកប្រធានាធិបតី Donald Trump ដែលបានឡើងកាន់តំណែងបន្ទាប់ពីលោក Joe Biden បានពន្យារពេលការដាក់សម្ពាធឱ្យ ByteDance លក់ TikTok ជាច្រើនលើក ៕