កាលពីថ្ងៃទី៥ ខែឧសភា នគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច បានសហការជាមួយនិងកម្លាំងកងរាជអាវុធហត្ថ ស្រុកបវេល ឃាត់បានរថយន្ត Hyundai មួយគ្រឿង នៅចំណុចភូមិអន្លង់រៃ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRtWDghqqPCqBHnwEUCzrcMfzW2_tV7jlnY2fYUFCC-J1cQ094YH0i-OIA-Gc8i_PWp5Jh4PhAQG4trkqv3nWNiQQ9gE76Sw_vhVZV6QRIFpwX3YcHie1GK_hyphenhyphen4sA2bzVe5dFN7eIVZmUS2lZ1qTlrePB0NReHwKb0yySkGzhaz9TS54incit-BkzTKLPq/s1280/image_2025-05-07_16-33-13.png

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញត្រីប្រាក្លាសេចំនួន ២០០០គីឡូក្រាម និងត្រីកន្ធរបង្កកប្រមាណ៥០០គីឡូក្រាម ដឹកតាមរថយន្ត Hyundai ពាក់ផ្លាកលេខ ភ្នំពេញ 3G-4732។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkSF7G2YU0OlhXrk8x3WoYqv1F7k2jQfZh1CB5ngBINcBKCRqMx7pDZVnYmF7HqeQpUtKJL6v2JTv6CqwE_DuZZRebcCGlTZcxyRp2KS3iiJzeRUdRz6Mbfg_fot35DUiV4ON9jctLwebfPV2Jw0EhwGyQV2_vBlvzzydy2AL0kGNRuyIaMtiRYDPtz8KZ/s1280/image_2025-05-07_16-33-14%20(2).png

ត្រីក្លាសេទាំងនេះ គឺជាផលិតផលគ្មានលិខិតអនុញ្ញាត ដែលនាំចូលពីប្រទេសថៃ។ បច្ចុប្បន្ន អ្នកបើករថយន្ត និងវត្ថុតាងទាំងអស់ ត្រូវបានមន្រ្តីជំនាញរដ្ឋបាលជលផលខេត្តបាត់ដំបង អនុវត្តនីតិវិធីបន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfijlUqC7H1g0GXzL9DTct6Se3lmJN9gtZlowEyxRVgQ5B-MgkRfX1lcXFdeWw6NCLrpMErZe2xuV65-zl422l1pj929VV7Z_rZPISXitps_UeeSUxdiBPN44kjyck2INBpS7ZRlEshyPu2WGp5KPWbdJ5hbCHgDsf0NnInVSV6F790GoiIMoamxWGeUiG/s1280/image_2025-05-07_16-33-14.png

បើតាមអ្នកជំនាញផ្នែកសុខាភិបាលបានលើកឡើងថា៖”ប្រសិនបើពលរដ្ឋកម្ពុជាបរិភោគប៉ះសាច់បង្កកដែលផ្ទុកជំងឺ និងមិនបានឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវ អាចប្រឈមមុខនឹងហានិភ័យដល់សុខភាពជាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo2WzvkfIiaQeEL5aEJR81IpUScRVlg9Lx5h1aBFKRwILgYnQm2Z0kjj7F_QzjSr9FqR8H1X3asfkhH-3nRy-ioEdPKBEcRFiOeYBjN_u8rHQ_D1jjMO-RMNXWrBWFik1P_KrG3h3ycaV2Mi23eUHTo56xLEBR0mBl9ywYfQLHXiHAjVd7y0SL9OabaLoh/s1280/image_2025-05-07_16-33-15.png

គួរបញ្ជាក់ថា កម្ពុជាទើបតែបើកការអនុញ្ញាតឱ្យមានការនាំសាច់បង្កកចូលទីផ្សារកម្ពុជាឡើងវិញកាលពីខែមីនាកន្លងទៅតែប៉ុណ្ណោះ បន្ទាប់ពីការហាមឃាត់អស់រយៈពេល១២ខែ៕