កម្ពុជា បាននឹងកំពុងសាងសង់អាកាសយានដ្ឋានធំៗចំនួន២ ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ គ្រោងសម្រាប់ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ខណៈអាកាសយានដ្ឋានអេកូទេសចរណ៍អន្តរជាតិកោះរ៉ុង នឹងសាងសង់រួចនៅឆ្នាំ២០២៨។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfAcEgCtxwCnOAhUqPYUj5fP3uLmOZlSHYgrJfbTKEGdxpMI2wjBUyif5k74pRL7lmuNOmffJHvQHSS8A0GFXL12PgKANE7y8znUGKaWMscS4B1ExEkk7E-IlR1vaMKIM_T3wbZ8CFSYxvetPGAq5fE9c-JS909WZ-fO-tGAeL6a2anecR57ni7hyZ1y4O/s1280/image_2025-05-07_15-48-57.png

អាកាសយានដ្ឋានអេកូទេសចរណ៍អន្តរជាតិកោះរ៉ុង ស្ថិតនៅតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក្រោមការបោះទុនវិនិយោគពីក្រុមហ៊ុន Royal Group។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz-MtODRbl6kitTblm4oNdxyDle8JksG3Mr4X32bXLQFDbL2SJh2MXZH1xx7QcjhlZrChwyAAQCo7ffS8WSql9GV4kUPYUThNzqYf1jI14S_Ac8SdFzNsu6tFodJkcGgibK69vJuO3rAufoMvX00QITIsBZULspblj80KHhRh8pbjIA944z8uT6YkBXscr/s750/image_2025-05-07_15-48-55%20(2).png

អាកាសយានដ្ឋាននេះ បានអនុម័តប្លង់កាលពីខែមករា ឆ្នាំ២០២៣ ដោយត្រូវចំណាយពេលប្រមាណ ៥ឆ្នាំ ដើម្បីបញ្ចប់ការសាងសង់ ក្នុងតម្លៃ៣០០លានដុល្លារ សាងសង់លើផ្ទៃដីប្រមាណ២០០ហិកតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi55vfuAf4sgWDvhPuYP_hiJ2a1MXTbBD1da3JEU3srS4V2jQdSfOYMYX3uNoEoPeoJkfpaCihhCD8MmkmJWF3dwa11f6gs4MjMOqX-ZiG1WZ_IPjq2DwBSedl6b9yBJvhVMEvoLwp1DmHl0QZDt1RIGncwZA1EjMKvtu6vo97SosWHw-rxsYGiB-upwWmf/s1734/image_2025-05-07_15-48-55.png

ក្រៅពីគម្រោងអាកាសយានដ្ឋាននេះ ក្រុមហ៊ុន Royal Group ក៏បានសាងសង់សណ្ឋាគារផ្កាយ៥ និងផ្កាយ៣ អស់ជាង៥០លានដុល្លារ រួនជានួយនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងបន្ថែមទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjThUwnbQ5r4fM63A6sNC9G8ezQFHKHOAicyzsFrIC0tupVYgfI6vNSPyUkpk_EtmsH510U5Ff7LsYKItbXjR3HPr8AKe_QJDayiR84wi80tEmkDIHEuea_2W4yuzDMjeiAhIl6921OY_p6rRp7Pha3EWUEyu9d5cvaUx0HCLGBITkIzkkd7bBPoJtI2bbO/s975/image_2025-05-07_15-48-56.png

គួរបញ្ជាក់ថា កាលពីឆ្នាំ២០០៨ ក្រុមហ៊ុន Royal Group បានចុះហត្ថលេខាជួលកោះរ៉ុង រយៈពេល៩៩ឆ្នាំ ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីអភិវឌ្ឍន៍តំបន់នេះ៕