Home Blog Page 529

នរិទ្ធ បញ្ចេញរូបផ្អែមល្ហែមជាមួយ ហ្សាណា ឌឺដងទៅកាន់ យូហៃ

0

បន្ទាប់ពីចេញបទចម្រៀងជាមួយគ្នាលើកដំបូងក្នុងឱកាសអបអរសាទរពិធីចូលឆ្នាំខ្មែរតារាចម្រៀងសង្ហា នរិទ្ធ បានបញ្ចេញរូបភាពផ្អែមល្ហែមជាមួយកញ្ញា រ៉េត ស៊ូហ្សាណា តែពីរនាក់។ មិនត្រឹមតែប៉ុណ្ណោះ នរិទ្ធ ថែមទាំងឌឺដងទៅកាន់តារារ៉េប យូហៃ ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2Mx-V4C-1E4MFY4tslPYQ5OW05YwFsgK_2x040Qjl6VuKVZckvVLW6MKcjSD0txxm0rlF5t5TquQPeMG9HDUKVKj-Y1X3YbeQEDY0a6rNqvMWSu2kdu6-_TWpboJ1Sbl2nJaK_l0ef58p3e1tPtz60FSFZCCYg8eaZjIOmmM3jubIWTlNqnChQ3K_g9Ln/s1280/photo_2025-04-10_09-15-45.jpg

នៅយប់ថ្ងៃទី៩ មេសា តារាចម្រៀង នរិទ្ធ បានបង្ហោះរូបគូជាលើកដំបូងជាមួយនឹងតារាចម្រៀង រ៉េត ស៊ូហ្សាណា ជាមួយនឹងកាយវិការដៃរូបបេះដូង។ មិនត្រឹមតែបង្ហាញរូបភាពផ្អែមល្ហែមប៉ុណ្ណោះទេ ប៉ុន្តែ នរិទ្ធ ថែមទាំងបោះសម្តីផ្លែផ្កាទៅកាន់តារារ៉េប យូហៃ ថែមទៀតជាមួយនឹងពាក្យថា «សូមទោស យូហៃ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn2xKP6f7HRIrE_f1rLu0n2Yt8CVMlqz92ePhg9m164vsBc0uzYse1e1yqZaxjNZVUBVlkAr3APszj-7-ZnDWa98eyQqD9g36R-NsV_UfwJGbTTWA1WPJydt5FL-WH5kLk508lapB65xL7Q9GcBQ3GnbRv_-XciSbyRUF-IYBn7CU-rtScWiD-kRFR5Tzb/s1280/photo_2025-04-10_09-15-32.jpg

រូបភាពជាមួយនឹង ហ្សាណា ថែមទាំងបោះសម្តីបែបនេះបានជំរុញឱ្យ យូហៃ ចូលទៅខម្មិនលើកការបង្ហោះរបស់ នរិទ្ធ ថា «ឈប់ទៅខូច» ខណៈ នរិទ្ធ តបវិញថា «ខឹងមែនម្ចាស់ពាន?»។ ជាមួយនឹងការបង្ហោះនេះ អ្នកគាំទ្រជាច្រើនបានបញ្ចេញមតិថា នរិទ្ធ ធ្វើបាបយូហៃ និងពាក្យថា ក្បត់ស្រស់ៗនៅនឹងមុខ រួមទាំងមតិយោបល់ផ្សេងទៀតថា សង្គ្រាមគ្រូបង្វឹកនិងកូនក្រុម…។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGZgPvmXW0iTA1al7Yu5E2if4XlUv2OvUPgYFpt2swn3tsw1wvNQRW6RnBAqUvc4Zh4KoetFJyS0Tw2fjlqiBLeAcDFcVnfP7uZerEua4Mjfuzb01quzw3WEsp0mQ-EMK2LS93boNLpMaHnEsOAu6IXhQ95YCDfo_unEZ9w2PPrdZt1MKhGTq7_mPAuSuS/s2048/image_2025-04-10_08-57-20.png

គួរឱ្យដឹងថា រ៉េត ស៊ូហ្សាណា និង យូហៃ ត្រូវបានអ្នកគាំទ្រជាច្រើនចង់ឱ្យតារាចម្រៀងទាំងពីរមានទំនាក់ទំនង។ ការ Ship របស់អ្នកគាំទ្រដោយសារតែឃើញសកម្មភាពយកចិត្តទុកដាក់និងខុសពីធម្មតារវាងអ្នកទាំងពីរ។ លើសពីនេះទៅទៀតកាលពីកន្លងមកថ្មីៗនេះអ្នកគាំទ្របានចាប់អារម្មណ៍ឃើញថាកែវភ្នែករបស់ យូហៃ ដែលសម្លឹងទៅកាន់ ហ្សាណា គឺពោរពេញដោយក្តីស្រលាញ់ពេញចិត្តចំពោះនាងទោះបីជាមិននិយាយចេញពីមាត់ក្តី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOe6X2TwEvaU4ws_g9uyNBZWxaT7pdyOjwhsgs4GeGw1NUqTpJY-PSoZj95Thw3_-JZgiDySfJEfV5WOG8GmKw9JyMtDAtqlDaW2HVprX_tbp9TrjxgT8V4_mAGE5T4G8cQJTWITeBrs65mmrl1Kt0VgPG83poQB47muUorjj3GzYFvd3rA-yfefW2EfC4/s739/image_2025-04-10_08-57-13%20(2).png
ក្នុងទ្រនំបារមីដែលជាតារាចម្រៀងស្រីតែម្នាក់ រ៉េត ស៊ូហ្សាណា គឺទទួលបានការមើលថែជាពិសេសពីតារាចម្រៀងផ្សេងៗខណៈនាងបានចាប់ដៃគូជាមួយនឹង យូហៃ ទៅលើបទ 2AM ដែលទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ ថ្មីៗនេះ ហ្សាណា ក៏បានចាប់ដៃគូជាមួយនឹង នរិទ្ធ តាមរយៈបទ«ឯណាស្រីពៅ?»។ ជាមួយនឹងតារាចម្រៀង នរិទ្ធ និង យូហៃ អ្នកគាំទ្រមួយចំនួនក៏មានបំណងចង់ឃើញ ហ្សាណា ចាប់ដៃគូជាមួយនឹង វណ្ណដា ដូចគ្នា៕

បន្ថយពន្ធមកសល់ត្រឹម៥ភាគរយ ក្រោយអាមេរិកយល់ព្រមចរចា

0

រាជរដ្ឋាភិបាលទទួលបានចម្លើយជាវិជ្ជមានពីភាគីសហរដ្ឋអាមេរិកលើសំណើសុំបើកការចរចាស្វែងរកដំណោះ ស្រាយរួម បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវការឆ្លើយតបភ្លាមៗ តាមរយៈគោលនយោបាយដំឡើងពន្ធរបស់លោកដូណាល់ ត្រាំ។

ដើម្បីបង្ហាញសុច្ឆន្ទៈស្នើសុំបើកការចរចាស្វែងរកដំណោះស្រាយរួម ភាគគីខាងកម្ពុជានាមបញ្ចុះពន្ធគយ ពីអាត្រា ៣៥ភាគរយ មកត្រឹម ៥ភាគរយ លើ ១៩ ក្រុមមុខទំនិញរបស់សហរដ្ឋអាមេរិកនាំចូលមកកម្ពុជា។

បើយោងតាមការចុះផ្សាយរបស់សេតវិមាន កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីដូណាល់ ត្រាំ។បានប្រកាសព្យួរការអនុវត្តពន្ធគយបដិការរបស់ខ្លួន មកត្រឹម អត្រា ១០ភាគរយ ក្នុងរយៈពេល ៩០ថ្ងៃ សម្រាប់គ្រប់ប្រទេសទាំងអស់ដែលបានស្នើសុំចរចាស្វែងរកដំណោះស្រាយ ជាមួយសហរដ្ឋអាមេរិក ក្នុងនោះ រួមមាន កម្ពុជា ផងដែរ។ ដូចនេះ អត្រាពន្ធគយបដិការ ៤៩ភាគរយ សម្រាប់កម្ពុជា នឹងអនុវត្តមកត្រឹមអត្រា ១០ភាគរយ តែប៉ុណ្ណោះ។

បន្ថែមពីនេះ ក្រុមការងារអន្តរក្រសួង-ស្ថាប័នចំពោះកិច្ច ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជា អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីសហរដ្ឋអាម៉េរិក នឹងបើកការចរចានាពេលឆាប់ៗ ខាងមុខនេះ ជុំវិញបញ្ហាពន្ធនេះ៕

រោងចក្រចម្រាញ់ប្រេងដំបូងបង្អស់ និងធំជាងគេ នឹងលេចរូបរាងនៅខេត្តកំពត

0

ក្រុមហ៊ុនចិន Guanzun Energy Investment Co., Ltd គ្រោងនឹងបង្កើតរោងចក្រចម្រាញ់ប្រេងដំបូងបង្អស់ និងធំជាងគេ នៅក្នុងខេត្តកំពត។

គម្រោងនេះ លាតសន្ធឹងលើផ្ទៃដី ២៣៤ហិកតា មានតម្លៃរហូតដល់ ៣.៥០០លានដុល្លារ ដែលមានសមត្ថភាពចម្រាញ់ប្រេងបាន ១០លានតោនក្នុងមួយឆ្នាំ។

រោងចក្រចម្រាញ់ប្រេងនេះនឹ ងត្រូវអភិវឌ្ឍជាពីរដំណាក់កាលផ្សេងគ្នា ដែលដំណាក់កាលនីមួយៗមានរយៈពេល ១៨ខែ។

ដំណាក់កាលទី១ នឹងត្រូវសាងសង់រោងចក្រចម្រាញ់ប្រេងដែលអាចផលិតប្រេងបាន ៥លានតោនក្នុងមួយឆ្នាំ ក្រោមទុនវិនិយោគប្រមាណ ២,៦ពាន់លានដុល្លារ។

ដំណាក់កាលទី២ នឹងត្រូវអភិវឌ្ឍចម្រាញ់ប្រេងឱ្យបាន ៥លានតោនក្នុងមួយឆ្នាំ ក្រោមទុនវិនិយោគប្រមាណ៩០០លានដុល្លារ។

គម្រោងនេះ ត្រូវបានគេរំពឹងថានឹងជួយជំរុញការងារក្នុងស្រុក និងបង្កើនសន្តិសុខថាមពលក្នុងប្រទេស៕

ចិនប្តឹងអាមេរិកទៅអង្គការពាណិជ្ជកម្មពិភពលោក ករណីអាមេរិកដំឡើងពន្ធទំនិញចិនខ្ពស់

0

ប្រទេសចិន ៖ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ សារព័ត៌មាន China Xinhua រាយការណ៍ថា ក្រសួងពាណិជ្ជកម្មចិននឹងប្តឹងអាមេរិកទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ករណីអាមេរិកដំឡើងពន្ធទំនិញចិនខ្ពស់ ។ លើសពីនេះ គណៈកម្មការពន្ធចិននឹងដំឡើងពន្ធទំនិញនាំចូលពីអាមេរិក ស្មើ៨៤% អនុវត្តចាប់ពីថ្ងៃទី១០ ខែមេសា ក្រោយពីអាមេរិកដំឡើងពន្ធទំនិញចិនខ្ពស់ជាបន្តបន្ទាប់ ដែលចិនចាត់ទុកថា អាមេរិកបានប្រព្រឹត្តទង្វើខុសឆ្គងយ៉ាងខ្លាំង ព្រមទាំងល្មើសសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ចិនយ៉ាងធ្ងន់ធ្ងរ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqYZA-lNnEybGlUYrUd75EVzOJTPxNfEC0QbxzetmCtyo8VsDfrPrC5Ru0XbqeZRED8iE19Ltq3CjeRcDJVTEX63wNSO9BhUv1EFtcrPM9PNDL0E3nnmZnmkbb2Lmk81iQGRXg362fK8_A0pqv6o699_3DDnhjYMxslsIFBbP5gl7ZUB6moII2a8qDi7OQ/s2000/image_2025-04-10_14-38-05.png

បើតាមមន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្មចិន គឺការដំឡើងពន្ធទំនិញខ្ពស់របស់អាមេរិក ជាការល្មើសច្បាប់អង្គការពាណិជ្ជកម្មពិភពលោកយ៉ាងខ្លាំង ហើយជាកំហុសឆ្គងដ៏ធំមួយរួមផ្សំទាំងកំហុសពីមុន ។ ហេតុនេះ ទង្វើរបស់អាមេរិកបង្ហាញពីការគំរាមកំហែងមកលើចិនតែម្ខាង ហើយចិនប្តេជ្ញាចិត្តយ៉ាងមុតមាំការពារសិទ្ធិ និងផលប្រយោជន៍ដោយស្របច្បាប់តាមច្បាប់អង្គការពាណិជ្ជកម្មពិភពលោក, គាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី, គាំទ្រសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfdAXsa2_U1h4O4MZlzBU8JAuXfJ0b5XEleuZOOsorn61tSI_tTRzW4IvE3PBaNdKMnh53K54pdZVcEMhPaCAr_2WAjMeWfaYXPALrSmWF8owHzR8UMCm9l-DMNf_QICGaJ115TjGdgzEm8px_LvJqJzVfHgEk5f0YN9CpHw5a-o45q7kqjookkU4fI05J/s960/image_2025-04-10_14-38-06.png
កាលពីថ្ងៃទី៩ ខែមេសា កន្លងមក លោក លីន ជៀន មន្ត្រីនាំពាក្យក្រសួងការបរទេសចិន បានអំពាវនាវឱ្យអាមេរិកបញ្ឈប់អាកប្បកិរិយាក្រអឺតក្រទម និងគំរាមកំហែង ដោយលោកបញ្ជាក់ថា បើចង់ដោះស្រាយបញ្ហាតាមរយៈការចរចាគ្នា អាមេរិកគួរតែបង្ហាញអាកប្បកិរិយាគោរពគ្នាទៅវិញទៅមកដោយស្មើភាព ព្រមទាំងមើលពីផលប្រយោជន៍រួមគ្នា ។ ប៉ុន្តែបើអាមេរិកមិនអើពើនឹងផលប្រយោជន៍ជាមួយចិន រួមទាំងផលប្រយោជន៍ពិភពលោក ហើយអាមេរិកនៅតែបន្តធ្វើសង្គ្រាមពាណិជ្ជកម្ម ចិននឹងចាត់វិធានការវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPE4gceIrChCUimcNxCmnWfKbl-vzvpYhJHUBX168e8mCRKEBkxvAEYN-0LVoeZqcb469EuBGq-zTMfMgNkiAJWwL69ycyzs2DZr61g_Y5YK7huZRELe_C2lh41hOqs95zQtZ0-Ff7EFM9Q3tpDwSm2jkWOr54hCer-arYx4ySCn-L3oSLgY6VcCkL-9Cc/s1255/image_2025-04-10_14-38-04.png

មុនពេលចិនដំឡើងពន្ធទំនិញអាមេរិក ស្មើ៨៤% រដ្ឋាភិបាលចិនបញ្ជាក់ថា ពុំចង់ប្រឈមនឹងសង្គ្រាមពាណិជ្ជកម្មទេ ប៉ុន្តែចិនមិនអាចនៅស្ងៀមបណ្តោយឱ្យសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួនត្រូវខូចខាតឡើយ ។

ដោយឡែក ប្រធានាធិបតីអាមេរិក លោក Donald Trump ថ្លែងថា អាមេរិកនឹងទទួលបានចំណូលពន្ធ ចំនួន២,០០០លានដុល្លារក្នុង១ថ្ងៃ កន្លងមក មានប្រទេសជាង៧០ប្រទេស បានសុំចរចាពាណិជ្ជកម្មជាមួយអាមេរិក ។ មេដឹកនាំអាមេរិកជឿជាក់ថា គោលនយោបាយដំឡើងពន្ធរបស់ខ្លួននឹងជួយស្តារឧស្សាហកម្មអាមេរិក ហើយលោកបានបង្ខំឱ្យក្រុមហ៊ុននានាផ្លាស់ប្តូរទីតាំងផលិតទំនិញមកអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlSpOdiD5a2kHdjf1OTFVC7JYC89mSjTwXyisnvSplq5d8e03gbOKKO90DhYJWVbCBNcrkgWFnoq9d_VMqBDt-1WaSdJhfnRMzGEPYcC3ub5rBMAYluvBjkfG704mKyygLPRjtTnk4CTo0nGBSnlEXWgjAbHozT9mLoYVQ2xVl1ZfAbGOJThP7RSR2Xv06/s700/image_2025-04-10_14-38-03.png

ចិនដំឡើងពន្ធទំនិញអាមេរិកវិញ ស្មើ៨៤% បានធ្វើឱ្យប្រទេសនានាលើពិភពលោក បារម្ភពីការផ្ទុះសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិកកាន់តែខ្លាំងឡើង ។ ការដំឡើងពន្ធទំនិញអាមេរិក គឺចិនបានធ្វើឡើងមិនប៉ុន្មានម៉ោង ក្រោយពីលោក Trump ដំឡើងពន្ធទំនិញចិនខ្ពស់ ស្មើ១០៤% រីឯការដំឡើងពន្ធទំនិញចិនលើកចុងក្រោយបង្អស់ ស្មើ១២៥% ចិនពុំទាន់មានវិធានការឆ្លើយតបវិញទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgSQ-VYEjJEBFZJI4A_kgkpO-8EA5pqFWT7G3aIQ2yAzSMypbSNqZZLzRzrv7Hx4iGKiwrGHOWRW3HqXjjXI8hPstwM-T67teHrETBB0DtpxIke5QUNd49hJqrxmFu2piGnk9bf5oC4KYLwE1o7UYFhIs6PscFFRcnTdZLxm6HM9_Po8ZcZ2Umd-CR3JD0/s1199/image_2025-04-10_14-38-03%20(2).png

នៅថ្ងៃទី១០ ខែមេសា នេះ សារព័ត៌មានបរទេសរាយការណ៍ថា លោក Trump បានដំឡើងពន្ធទំនិញចិនបន្ថែមទៀត រហូតដល់១២៥% និងអនុវត្តភ្លាមៗ ប៉ុន្តែលោកនឹងផ្អាកការប្រមូលពន្ធខ្ពស់ (Reciprocal Tariff) ពីប្រទេសផ្សេងៗ រយៈពេល៩០ថ្ងៃ ដោយលោកប្រមូលតែពន្ធទំនិញអប្បបរមា ស្មើ១០% ប៉ុណ្ណោះ ។ លោក Trump បានសរសេរក្នុងបណ្តាញសង្គម Truth Social ថា ៖ «ដោយសារចិនមិនគោរពទីផ្សារពិភពលោក ទើបខ្ញុំដំឡើងពន្ធទំនិញចិន ស្មើ១២៥%» ៕

ចិនអំពាវនាវឱ្យប្រទេសនានាលើពិភពលោក សហការជាមួយខ្លួនរួមគ្នាប្រឆាំងរបបផ្តា.ច់ការពាណិជ្ជកម្មរបស់ Trump

0

ប្រទេសចិន ៖ រដ្ឋាភិបាលចិននឹងឆ្លើយតប និងចាត់វិធានការជាច្រើនដើម្បីការពារផលប្រយោជន៍ ក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump ចាប់ផ្តើមដំឡើងពន្ធខ្ពស់លើទំនិញនាំចូលពីចិនជាបន្តបន្ទាប់ ព្រមទាំងអំពាវនាវឱ្យប្រទេសនានាលើពិភពលោក សហការជាមួយចិន រួបរួមគ្នាប្រឆាំងនឹងរបបផ្តា.ច់ការពាណិជ្ជកម្មរបស់​លោក Trump ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLpr0_Hbun3MVb4H3lY0K1244DdOlKA-DI8YCQlZGpwZtJvECJFG3ZncR6Tt6440aZuufuGV8Si-50mOF7HuMp7VD14xoH-sDLSLuYDL_OFFlxgZlVIGsbwjKbWXN3WlKCRMv0Ccjn2q5QgQVp8ob3ZEqZnSHqwaETC9XXAb76_hjctgtPCIJ0K0b1IFbu/s1500/image_2025-04-10_14-17-35.png
មន្ត្រីនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃទី៩ ខែមេសា កន្លងមកថា អាមេរិកនៅតែដំឡើងពន្ធទំនិញចិនខ្ពស់តាមអំពើចិត្តរបស់ខ្លួន និងដាក់សម្ពាធចិនខ្លាំងបំផុតមិនឈប់ឈរ ។ ហេតុនេះ ចិននឹងប្រឆាំងដាច់ខាត ហើយចិនគ្មានថ្ងៃទទួលយកអំណាច ឬការគំរាមកំហែងណាមួយឡើយ ។ បើអាមេរិកពុំគិតពីផលប្រយោជន៍របស់ប្រទេសទាំង២ និងផលប្រយោជន៍ពិភពលោក ហើយនៅតែប្រកាន់យកសង្គ្រាមពាណិជ្ជកម្ម ចិននឹងតស៊ូជាមួយអាមេរិក រហូតដល់ទីបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT0vc_uLL4tR_wiO2xuWEWdj50TIU7-XdvsIf97EYF3P5b9sYLAgQuibp5n10aXwWldCNKl_ntE3As_5PIZjG6mHf9Xe-lR_-621mNmiblPsBPWCn5QgD8P2lpU34E0Sfqb2TjgxGI-Yun2K-Bo9fOVV07CwOhsYH7OL5iR8jYBXq2sxZbmOdXfr_cCc4N/s1280/image_2025-04-10_14-17-36.png

ប្រទេសចិនបានបង្ហាញគោលជំហរប្រឆាំងនឹងអាមេរិក ក្រោយពីលោក Trump ដំឡើងពន្ធទំនិញចិនខ្ពស់ជាបន្តបន្ទាប់ ចាប់ពី២០% រហូតដល់១០៤% និងកើនឡើងដល់១២៥% ដោយសារចិនពុំព្រមលុបចោលការដំឡើងពន្ធទំនិញអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrSpkPh-_KUNrRJqtOrfMS_GHWDA1bAsHgvkmuSx8109Zy7GuCXiyCgD_yI1NSfn3FLHIVKIgINPJ3YvBtHiVMnP4yoHoRhiREQ4rS-GzOSFz1_xn68BSyLJATemCWfFcF71UsHwRk6KiwN6kRv2juoXc4rOWB5EN_-hhn9GlMh4KHTugxTkOcAwX0Yzwb/s862/image_2025-04-10_14-17-36%20(3).png

ដូចគ្នានេះ មន្ត្រីក្រសួងពាណិជ្ជកម្មចិននិយាយថា ចិននឹងចាត់វិធានការជាច្រើនដើម្បីឆ្លើយតបជាមួយអាមេរិក ហើយចិននឹងតស៊ូរហូតដល់ទីបំផុត បើអាមេរិកនៅតែរឹតបន្តឹងពាណិជ្ជកម្ម និងសេដ្ឋកិច្ច ពីព្រោះគ្មានប្រទេសណាមួយឈ្នះក្នុងសង្គ្រាមពាណិជ្ជកម្មទេ ។ ទោះយ៉ាងណា ចិនចង់ចរចាជាមួយអាមេរិកអំពីបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីដោយស្មើភាព ដើម្បីកាត់បន្ថយក្តីបារម្ភរបស់ភាគីនីមួយៗ ។

ក្រៅពីចិន នៅមានប្រទេសជាង៦០ទៀត បានប្រឈមនឹងអត្រាពន្ធទំនិញខ្ពស់របស់លោក Trump ដូចជា ៖ ពន្ធទំនិញកម្ពុជា ស្មើ៤៩%, វៀតណាម ៤៦%, ថៃ ៣៦%, កូរ៉េខាងត្បូង ២៥%, ជប៉ុន ២៤% និងបណ្តាប្រទេសនៅសហភាពអឺរ៉ុប ២០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQl91KKZwq3W6l-WA_Vgnod8eFC9s3oSfhoKwxMko8gMQ50ERvK6T0rTwoq5Qn0irH30RBYmNznjgZ_aIzwpjjdkkjFLW79dwYPfB0bM9uniPvIA3FRI5XzQ38UKquNy9TzO9acSnRliY9pGwTpD26TucnlYqRuT757pyEbS7MZgXm-j3CWK_QCsI6nkRm/s1440/image_2025-04-10_14-17-36%20(2).png

តាមការចុះផ្សាយរបស់កាសែតចិន China Daily គឺរដ្ឋាភិបាលចិនបានអំពាវនាវឱ្យប្រទេសនានាលើពិភពលោក រួបរួមគ្នាប្រឆាំងនឹងការដំឡើងពន្ធទំនិញរបស់លោក Trump ហើយចិនជឿជាក់ថា ការរួបរួមគ្នារបស់ប្រទេសនានា នឹងអាចយកឈ្នះលើអំណាចពាណិជ្ជកម្ម ។ បច្ចុប្បន្ន ចិនបានសហការជាមួយជប៉ុន កូរ៉េខាងត្បូង និងប្រទេសផ្សេងៗនៅតំបន់អាស៊ី ព្រមទាំងអំពាវនាវឱ្យសហភាពអឺរ៉ុបសហការជាមួយចិន ដើម្បីរក្សាពាណិជ្ជកម្មសេរី និងពហុភាគីនិយម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3Lr5tF3zIBQQEMXbSR7lySz4buHb9Tv9GuyI2jEmc0jqGvsANRyylPwo7AJUqO0dv4BWTNSp4q1rnGk_sMeVgwxwEBfv4lvoqj2zJ2Dxwu1L8NbMZHrx3fXh0nWk4hgVarakx7fOjwRk95krYs3MPSJj1rL_ASBAnr0x6G0ZFfe0f-8d4OH0aPQ2EyD3I/s2400/image_2025-04-10_14-17-37.png

សង្គ្រាមពាណិជ្ជកម្មនឹងអូសបន្លាយយូរ និងផ្លាស់ប្តូរសេដ្ឋកិច្ចពិភពលោក ជារៀងរហូត ។ ទោះជាសង្គ្រាមពាណិជ្ជកម្មបញ្ចប់ដោយការចរចា, ការយល់ព្រមដកថយរបស់ប្រទេសណាមួយ ឬការប្រឈមមុខជាមួយគ្នាបន្តទៀត ប៉ុន្តែវានឹងមានផលប៉ះពាល់ដល់ពលរដ្ឋរបស់ប្រទេសទាំងអស់ ដូចជា ៖ តម្លៃទូរស័ព្ទស្មាតហ្វូនកើនឡើង, ការខ្វះខាតទំនិញមួយចំនួន និងសេដ្ឋកិច្ចពិភពលោក រង្គោះរង្គើ ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញសេដ្ឋកិច្ច ៕

១០ យ៉ាងដែលអ្នកត្រូវដឹងពេលធ្វើដំណើរទៅក្រៅប្រទេស

0

ការធ្វើដំណើរទៅក្រៅប្រទេស មិនថាក្នុងលក្ខខណ្ឌទៅកម្សាន្ត បន្តការសិក្សា ឬធុរកិច្ចផ្សេងៗទេ គឺប្រៀបបានដូចជាការផ្សងព្រេងដ៏អស្ចារ្យអញ្ចឹងដែរ ដែលផ្តល់ឱកាសឲ្យអ្នកស្វែងយល់ពីវប្បធម៌ ជួបមនុស្សថ្មីៗ និងបង្កើតអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។ ទោះជាយ៉ាងណាក៏ដោយ ការឈានជើងចូលក្នុងទឹកដីដែលអ្នកមិនធ្លាប់ស្គាល់ពីមុន ក៏អាចកើតមានជាមួយនឹងបញ្ហាប្រឈមផងដែរ បើទោះបីជាប្រទេសនានាភាគច្រើនផ្តល់សិទ្ធសេរីភាពឲ្យភ្ញៀវទេសចរណ៏ទៅលេងក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5Uxn5jAZVRegPqK3n7fnIUFv2VF9betEc8nPcYXpLf2i033Ks7A7CEPsyVMYN8vAe7ofcAbkN0D0qpVz2sXiTqjcdW8J0t4JfpNuvHzIVSifJZu2z8UcbtlIFnrqW_Ff4iP0UTaUBbj_y-rbpPCqG9sAsiZpPxE-ee5Pv0reS3pJwpJ9ULPrVE2tpeFce/s2560/image_2025-04-10_14-11-27.png

ដើម្បីធានាបាននូវបទពិសោធន៍ថ្មីៗដោយគ្មានការរំខាន វាជារឿងចាំបាច់ណាស់ដែលអ្នកត្រូវយល់ដឹងអំពីច្បាប់អន្តោប្រវេសន៍ បទដ្ឋានវប្បធម៌ និងហានិភ័យដែលអាចកើតមានជាយថាហេតុ។ ខាងក្រោមនេះ ជាមគ្គុទ្ទេសក៍សំខាន់ៗដែលអ្នកធ្វើដំណើរគ្រប់រូបគួរដឹងមុនពេលឆ្លងដែន៖

១៖ ស្វែងយល់ពីច្បាប់អន្តោប្រវេសន៍ ប្រទេសនីមួយៗមានតម្រូវការអន្តោប្រវេសន៍ជាក់លាក់ណាស់ រួមទាំងទិដ្ឋាការ ភស្តុតាងនៃការធ្វើដំណើរបន្ត និងកំណត់ត្រាចាក់វ៉ាក់សាំងជាដើម។ ស្រាវជ្រាវព័ត៌មានលម្អិតទាំងនេះសិនមុនពេលធ្វើដំណើរ ដើម្បីជៀសវាងការផាកពិន័យ ការនិរទេស ឬការហាមឃាត់ការចូលតែម្ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJwWx5cUzJJRZEmk70RzJBj-B5D9tDvsfGBEbYnWLBxBplsrZQX5chiEo6Gjuo-JnWpctg1uciSHH4k7mb8SWtTBUh5x_hdiDKp0h76MSubiMhwCULqkadj18cAe_LuwDqxAAH7y32CZb16awbWmxGcNSciq-Jt8ewul41rkwgj8MTM3KgVCKDFt5KSpek/s1200/image_2025-04-08_11-06-18.png
២ ជៀសវាងការទទួលសំណើរជនចម្លែក ការដឹកជញ្ជូនទំនិញឲ្យអ្នកដទៃអាចពាក់ព័ន្ធនឹងអ្នកដោយអចេតនាប្រសិនបើវាស្ថិតក្នុងសកម្មភាពខុសច្បាប់។ គួរបដិសេធប្រសិនបើនរណាម្នាក់ឲ្យអ្នកកាន់ឬផ្ញើរបស់សបរនៅនឹងអ្នក ហើយក៏ប្រុងប្រយ័ត្នចំពោះឥវ៉ាន់របស់អ្នកផងដែរ។
៣ គោរពច្បាប់មូលដ្ឋាន និងគយ អ្វីដែលអ្នកតែងធ្វើនៅប្រទេសអ្នក អាចត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងនៅប្រទេសផ្សេង មិនថាសកម្មភាព ការស្លៀកពាក់ ឬឥរិយាបទរបស់អ្នកជាដើម។ ដូចនេះត្រូវយល់ដឹងបទប្បញ្ញត្តិក្នុងប្រទេសដែលអ្នកទៅជាមុនសិនដើម្បីទប់ស្កាត់បញ្ហា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNafZD2gvuqRqENTiiJXKSmtc0Ad3cuNMrdY5J323ZgLYVqn2UC98fe258JkmszLQJTFgOl9l9mPRLDi3e741uv5MCSimNGeb2fuwVY-jjT0s1aAR6bdvKkDnpN1P6JAnl9npkAsOt7xavM7KVdIh9jRxvMBis19TDI0iFDsEQDy7BklJo_2aG0utsaUTi/s1500/image_2025-04-08_11-06-19%20(2).png
៤ ការរត់ពន្ធគ្រឿងញៀនមិនមែនជារឿងកំប្លែងទេ ប្រទេសជាច្រើនអនុវត្តការផាកពិន័យយ៉ាងធ្ងន់ធ្ងរចំពោះបទល្មើសទាក់ទងនឹងគ្រឿងញៀន រួមទាំងការជាប់ពន្ធនាគារ ឬសូម្បីតែការប្រហារជីវិត។ ពិនិត្យឥវ៉ាន់របស់អ្នកឱ្យបានហ្មត់ចត់ ដើម្បីឱ្យប្រាកដថាអ្នកមិនបានដឹកជញ្ជូនវាដោយអចេតនា។
៥ ការរឹតត្បិតការឆ្លងដែន ប្រទេសមួយចំនួនអាចដាក់កម្រិតលើការចូល ដោយផ្អែកលើប្រវត្តិធ្វើដំណើរ ឬសញ្ជាតិរបស់អ្នក។ សូមពិនិត្យមើលច្បាប់ទាំងនេះឲ្យបានច្បាស់លាស់ ហើយរៀបចំផែនការទៅតាមនោះ ដើម្បីជៀសវាងការខកចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWshv8zJWDAKr9lHLEm8n-gzUe_pppP0rVuoP9l7CJ_8YjtBW_eElQqQUqkwiYGhnVoBPw_vVsinDggCDzleR_T8FAv2RuBwaikwaTFwKUwF7bd8ru6fPsAh1EnbvWQQRTh7TKfd_B3esDeLZ_Os6MvmU_8f4v0nBehmKzZ34EAZQR_HdhtFRLYqc2FypX/s1440/image_2025-04-08_11-06-20.png
៦ ប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិរូបិយប័ណ្ណ ត្រូវដឹងពីដែនកំណត់លើរូបិយប័ណ្ណបរទេស និងមិនគួរមានសាច់ប្រាក់ច្រើនពេក ដើម្បីជៀសវាងការរឹបអូស ឬពិន័យ។ ពិនិត្យមើលអត្រាប្តូរប្រាក់ជានិច្ច ដើម្បីប្រើប្រាស់ថវិកាធ្វើដំណើររបស់អ្នកឱ្យបានសមគួរបំផុត។
៧ រក្សាសុវត្ថិភាព និងសុខភាពឲ្យល្អ ត្រូវពិនិត្យសុខភាពជាមុនសិនមុននឹងធ្វើដំនើតទៅក្រៅប្រទេស ជាពិសេសប្រទេសមួយចំនួនតម្រូវឲ្យចាក់វ៉ាក់សាំងការពារជាក់លាក់ ដូចជា ជំងឺគ្រុនលឿង ឬកូវីដ-១៩ ជាដើម លើសពីនេះគួរមានការធានារ៉ាប់រងសុខភាពក្នុងការធ្វើដំណើរ ដែលអាចជាជំនួយសង្គ្រោះជីវិតក្នុងពេលមានអាសន្ន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx0z7uAo6GzWgKvtRb7FFucyRazzAroN9tRUmA9TbmuJfIFxgzFRGr0Wf-bdYb4sxSqYAsJPG9TPwXJ0PMWotsQC5GNXGxcGCB-0lEcJlWW8_NK6hllcVdzFS4Rki3KnyXpIQUt7ybamUdorQ6Cj6dqKknzHRfzMksclWpKYTtxf4p0mmxOcdaWPAGy2-b/s940/image_2025-04-08_11-17-57%20(2).png
៨ ប្រយ័ត្នឥរិយាបថនៅទីសាធារណៈ និងការថតរូបរបស់អ្នក សកម្មភាពដូចជាការថតរូបអគាររដ្ឋាភិបាល ឬចូលរួមក្នុងការរិះគន់ផ្នែកនយោបាយ អាចត្រូវបានចាត់ទុកថាមិនគោរព ឬខុសច្បាប់នៅកន្លែងខ្លះ។
៩ មានទំនាក់ទំនងជាមួយអ្នកសង្គ្រោះបន្ទាន់ រក្សាបញ្ជីទំនាក់ទំនងសំខាន់ៗទុក រួមទាំងស្ថានទូត និងអាជ្ញាធរមូលដ្ឋាន ដើម្បីរកដំនោះស្រាយក្នុងស្ថានភាពដែលមិនរំពឹងទុកប្រកបដោយប្រសិទ្ធភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrLsVez108GWLbK0pZ1a_KqmUQbwhjXzR7pdmkm3BsgykRKZdXc5iHcnYy02WmZpG1j6-RWItQ9JAFNX1fDlEcfecqbSynO2dfmfyYncLf4bJmm5RG51jAG_2gPr8YD1NWuz_05h_gLZXLX5GsQ6x-sskq-UmR5Vvgc43cX_mYtyu64NNoM9_eHle2ZBK_/s1280/image_2025-04-08_11-18-00.png
១០ ចុះឈ្មោះជាមួយស្ថានទូតរបស់អ្នក ការចុះឈ្មោះការធ្វើដំណើរអាចជួយអ្នកក្នុងការធ្វើបច្ចុប្បន្នភាពលើការជូនដំណឹងសុវត្ថិភាព និងអនុញ្ញាតឱ្យស្ថានទូតរបស់អ្នកទាក់ទងអ្នកក្នុងអំឡុងពេលមានអាសន្ន ដូចជាភាពចលាចលនយោបាយ ឬគ្រោះមហន្តរាយធម្មជាតិជាដើម៕

អ្នកវិទ្យាសាស្ត្របានព្រមានដល់អ្នកចូលចិត្តទំពារស្ករកៅស៊ូ និងផលប៉ះពាល់ដល់សុខភាព

0

មនុស្សរាប់លាននាក់ចូលចិត្តទំពារស្ករកៅស៊ូជារៀងរាល់ថ្ងៃ មិនថាដើម្បីតែដកដង្ហើមស្រស់ស្រាយ ឬគ្រាន់តែចលនានៃការទំពារនោះទេ។ ទោះជាយ៉ាងណា ការស្រាវជ្រាវថ្មីៗពីសាកលវិទ្យាល័យ Queen’s Belfast បានបង្ហាញនូវបញ្ហាបង្កប់ដ៏គួរឱ្យភ្ញាក់ផ្អើលមួយគឺ៖ ការទំពារស្ករកៅស៊ូនឹងបញ្ចេញមីក្រូប្លាស្ទិក ដែលជាបំណែកល្អិតតូចៗនៃប្លាស្ទិកចូលទៅក្នុងទឹកមាត់របស់យើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqMtEeUeQQVWwYofPi-8z8o8JtrkEUxSc7clakZBhxracRpVDRyDAn-AzJO2YBOZO9LHeZtyzIntPABezRD_kMpJP61FsmvDLjzfWDp1ClNcqjP7suApp5w4KsJBgJo28DicTVV3RnW-cAkRk1OJkdasodwwCQIzgqswchp-sfE565mYBa-hgqJlCkYm4Z/s2560/image_2025-04-10_14-05-27.png
តើមីក្រូប្លាស្ទិកជាអ្វី? មីក្រូប្លាស្ទិក គឺជាភាគល្អិតប្លាស្ទិកតូចៗ ដែលមិនអាចមើលឃើញដោយភ្នែកទទេនោះទេ ដែលវាបានបង្កឱ្យមានការព្រួយបារម្ភជាសកល ដោយសារតែវត្តមានរបស់វានៅក្នុងអាហារ និងទឹក ហើយឥឡូវនេះសូម្បីតែការទំពារស្ករកៅស៊ូ។ នៅក្នុងការសិក្សានេះ អ្នកស្រាវជ្រាវបានប្រើបច្ចេកវិទ្យាទំនើបដែលហៅថា automated Raman spectroscopy ដើម្បីស្វែងយល់ថាតើមីក្រូប្លាស្ទិកប៉ុន្មានត្រូវបានបញ្ចេញក្នុងពេលទំពារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp2XQO7ate4Yj94WHVshiQas-36uiagsPC0C8mlCgwkzBigQTgHA0Xrv8lCT0AgtJnwn8CD0FXAlms1IPsgWIc8FMSRO97U3ad3UTpUco1bddlHL_8SPQrKkFRpWFrBSrRkVgmY1cPq7PPwiuCe9RuohoKPwSXX-KbkcUR9q15mVz7OmCA1mGyRoHeaRUK/s1280/image_2025-04-10_14-05-28.png
តួរលេខបង្ហាញថា ក្នុងរយៈពេលមួយម៉ោងនៃការទំពារ ភាគល្អិតមីក្រូប្លាស្ទិករហូតដល់ ២៥០០០០ បានបញ្ចេញហើយអាចចូលទៅក្នុងទឹកមាត់របស់អ្នក។ នោះជាចំនួនដ៏ច្រើនលើសលប់ដែលបានបញ្ចាញពីស្កកៅស៊ូតូចមួយនេះ ដែលមើលទៅហាក់ដូចជាគ្មានបង្ករគ្រោះថ្នាក់អ្វីសោះ ខណៈពេលដែលអ្នកវិទ្យាសាស្ត្រនៅតែមិនប្រាកដអំពីផលប៉ះពាល់រយៈពេលវែងនៃមីក្រូប្លាស្ទីកទាំងនេះលើសុខភាពមនុស្ស ការរកឃើញនេះកាន់តែធ្វើឲ្យប្រភពនៃការប៉ះពាល់ផ្លាស្ទិច ត្រូវបានមនុស្សជាច្រើនមើលរំលង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn65gr8ZdTQ7xFGMiT51ufBay3jQGFKTQUXm2UuZ6m-E843A8MuOqWCPQ6FN6UfiYEWXTJKjjDMI7G4n32CkorwvKxofKuz7T9TgvFV2SrbFrshAgxw-zaAiO3FT7PXqvuPowZTQ3BL6IHdLnzPNHR1YTP6ebg0QUspsdVxJ5uLbUiU8aPRW1aJMu_q_0z/s2400/image_2025-04-10_14-05-29%20(2).png

ហេតុអ្វីយើងគួរយកចិត្តទុកដាក់ចំពោះបញ្ហានេះ? ការបំពុលដោយប្លាស្ទិកគឺជាការព្រួយបារម្ភពីបរិស្ថានកាន់តែខ្លាំងក្នុងពេលបច្ចុប្បន្ននេះ។ តាមរយៈការរកឃើញមីក្រូប្លាស្ទិកនៅក្នុងស្ករកៅស៊ូ ការសិក្សានេះមិនត្រឹមតែបង្កើនការយល់ដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីសារៈសំខាន់នៃការដោះស្រាយប្រភពនៃការប៉ះពាល់ដែលមើលរំលង—ប្រភពប៉ះពាល់ដែលយើងប្រហែលជាមិនបានចាប់អារម្មណ៍ពីមុនមក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirnvEVTwsaqqinW6hRTaX2jNPLjj7gQZ5YCjQp-RP8v7mG1e2NySFRPtHnx1sgTRUKEhEAYmB5lpnT36uRmFzoU1YV_TuD1a-1mMeZPGbgvIVV8UkqhQeClGEkh-GtMWYSr8n62W_wnbeOZguG0jG8hNcD62UYRgDVLmcDuWJZ6TTE2Zci_AE_p8JuQzBL/s1920/image_2025-04-10_14-05-29.png

គួរបញ្ជាក់ផងដែរថា មីក្រូប្លាស្ទីកបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាព ដោយសារតែសមត្ថភាពរបស់វាក្នុងការចូលទៅក្នុងខ្លួនតាមរយៈការស្រូបចូល និងការប៉ះពាល់ស្បែក ដែលបង្ករបញ្ហាដូចជា៖ ខូចកោសិកា និងរលាក រំខានដល់ពោះវៀន អ័រម៉ូន បញ្ហាផ្លូវដង្ហើម រាងកាយមានជាតិពុល និងការកកកុញ ដោយសារមីក្រូប្លាស្ទីកអាចបង្កើតនៅក្នុងជាលិកា ហើយផ្ទុកនូវសារធាតុពុលផ្សេងៗដែលបង្កគ្រោះថ្នាក់។ ដូច្នេះ នៅពេលដែលអ្នកទំពារស្ករកៅស៊ូលើកក្រោយ សូមចាំថាវាមិនមែនគ្រាន់តែធ្វើឱ្យខ្យល់ដង្ហើមស្រស់ថ្លានោះទេ វាគឺជាផ្នែកមួយនៃការបំពុលដោយប្លាស្ទិកផងដែរ៕

អ្នកជំនាញបារម្ភពីមេរោគខ្មោចឆៅ បន្ទាប់ពីផ្ទាំងទឹកករលាយ

0

បម្រែបម្រួលអាកាសធាតុកំពុងធ្វើឲ្យកម្ដៅផែនដីកើនឡើងជារៀងរាល់ឆ្នាំ ហើយតំបន់អាក់ទិកកំពុងទទួលឥទ្ធិពលកម្ដៅច្រើនជាងតំបន់ដទៃទៀត។ នៅពេលដែលទឹកកករលាយ អ្នកវិទ្យាសាស្ត្របានព្រមានថា មេរោគដែលកកនៅក្នុងទឹកកក ដែលជារឿយៗហៅថា “មេរោគខ្មោចឆៅ” អាចនឹងត្រូវបានចេញមកក្រៅ។ មេរោគទាំងនេះត្រូវបានកកក្នុងស្រទាប់ផែនដី និងទឹកកកអស់រយៈពេលរាប់ម៉ឺនឆ្នាំ ដោយដេកលក់នៅក្នុងសំណល់សត្វ និងក្នុងដី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhalW9NFbigYfG-TK06urqUrzX2fkauI71KeTMBnD1bisy5lafNk2OPcvDElb4rP3rDRe6oIoE-Kzez_MV1n9QqRmvL74gOSN8Xet0wYIhzDghKc_wHINwio_i-mIiWmTKNEorsrRnIC5qOpFVxDla9TunEEjzbndgD-ihB9E0cEhvqfCWCpZjUezDXGrRs/s1024/image_2025-04-10_13-50-25.png
ជាច្រើនឆ្នាំមកនេះ អ្នកវិទ្យាសាស្ត្របានដឹងហើយថា មេរោគដែលកកហើយនៅតែអាចឆ្លងបាន។ ការស្រាវជ្រាវបានធ្វើអោយមេរោគដូចជា Pithovirus sibericum ដែលបង្កកអស់រយៈពេលជាង ៣០,០០០ ឆ្នាំ និង Amoeba ដែលបង្កកអស់រយៈពេល ៤៨,៥០០ ឆ្នាំដឹងខ្លួនឡើងវិញ។ ការសិក្សាទាំងនេះបញ្ជាក់ថា មេរោគដែលកកអាចឆ្លងដល់សារពាង្គកាយមានជីវិត បើទោះបីជាវាត្រូវបានកកអស់រយៈពេលរាប់ម៉ឺនឆ្នាំក៏ដោយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWlMAr4fEyVhqzNXKdhVw6zTqWPFJKt1zuynzQChDi7spC6eMUGTUXT_O0qsr5HTOX1E1NUXgIM0CE-VcLqk55NLVinYtw7ZoEZW_0L0Wc17K1N-xVtqAwNFM4W2DzVzlm9GHiUl3sMoed8STWD9AFA5tVFcYqdFgaR0hYzFRzY41ncVFVETqVaN0xYOXi/s3840/image_2025-04-10_13-50-19.png

ផ្ទាំងទឹកកកដែលផ្ទុកវីរុសកក រលាយលឿនជាងការរំពឹងទុកទៅទៀត ហើយការរកឃើញនាពេលថ្មីៗនេះនៅក្នុងផ្ទាំងទឹកកករបស់ប្រទេសចិនបានបង្ហាញពីមេរោគដែលកកចំនួន ១៧០០ ដែលភាគច្រើនមិនធ្លាប់មានពីមុនមក។ ទោះបីជាមេរោគទាំងនេះមានសុវត្ថិភាព នៅពេលដែលវានៅតែកកក៏ដោយ ប៉ុន្តែការរលាយទឹកកកអាចឱ្យពួកវារួចចេញមកបរិស្ថានខាងក្រៅ ដែលបង្កគ្រោះថ្នាក់ដល់សត្វ ប្រព័ន្ធអេកូឡូស៊ី និងមនុស្ស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4QEPiPkDrUNXGl6LZLS1_WesA1awmgbN6LCVoNNu9BDUcvzjVkCcZrIebmJMiGt18ORdjwqYYxPs6od_j10c7AX0m0LsPDYNnUoS8E7G_L-YcWX1NEKtdFrXWwfJGhH33IfQmvEfhZKxTerlLbYwBLsJ1BXfFXQ0brNsQTv7U7jSFo1QrSvintkczrSzp/s850/image_2025-04-10_13-50-24%20(2).png
សេណារីយ៉ូដែលគួរឲ្យព្រួយបារម្ភបំផុតគឺនៅពេលដែលមេរោគ ឬបាក់តេរីឆ្លងដល់សត្វមុន ហើយបន្ទាប់មកវានឹងរីករាលដាលដល់មនុស្ស ដែលនេះជាបាតុភូតមួយហៅថា ជំងឺឆ្លងពីសត្វទៅមនុស្ស ឬ zoonotic ។ នៅតំបន់អាក់ទិក ហានិភ័យទាំងនេះនឹងត្រូវបានកើនឡើង ដោយសារតែប្រព័ន្ធអេកូឡូស៊ី និងរបាំងរវាងមនុស្ស និងសត្វ កំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយសារការរលាយទឹកកក។ ដូចជាកាលពីឆ្នាំ ២០១៦ ជំងឺឆ្លង anthrax បានរួចចេញពីគ្រោងឆ្អឹងសាកសពសត្វដែលកក បន្ទាប់ពីទឹកកកបានរលាយក្នុងតំបន់ Siberia ដែលធ្វើឲ្យប៉ះពាល់ដល់ជីវិតមនុស្សរាប់រយនាក់។ សោកនាដកម្មនេះបញ្ជាក់យ៉ាងច្បាស់ថា មេរោគជំងឺដែលកកហើយ អាចនឹងលេចឡើងនៅពេលដែលផ្ទាំងទឹកកកស្រទាប់ផែនដី រលាយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh1ZN2g4DKoqPYMtllOIZvAOZP4fvdFLXfmsyxlSXeAfCih_7ZVobzHj5A1haN0_K2ty1_hXMufUDIUt4VTDPAwwmJbwvIzO9tCWPQeQ6hmC_FGpQsmsw9kEOrDRukQF3TC4cq85hlvWKFdMqhvpmFANPMlutcSfKkGWSJt-oThDobJsj_1EYABzYfPNY6/s1200/image_2025-04-10_13-50-24.png

តំបន់អាក់ទិកគឺងាយរងគ្រោះខ្លាំង ដោយសារតែហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្រ្តមានកម្រិត។ ជំងឺឆ្នងនឹងអាចរីករាលដាលយ៉ាងទូលំទូលាយ មុនពេលត្រូវបានគេរកឃើញ និងអាចគ្រប់គ្រងវាបាន ដែលធ្វើឱ្យតំបន់អាក់ទិកនឹងក្លាយជាចំណុចចាប់ផ្តើមដ៏គ្រោះថ្នាក់នៃជំងឺឆ្លងរាតត្បាត។ អ្នកវិទ្យាសាស្ត្របានប៉ាន់ប្រមាណថាវីរុសជាង ៤ពាន់លាន អាចរួចចេញពីផ្ទាំងទឹកកកស្រទាប់ផែនដី ជារៀងរាល់ឆ្នាំ ហើយបើសូម្បីតែប្រភាគតូចៗមួយក៏អាចបង្កគ្រោះថ្នាក់ នោះបរិមាណវីរុសដ៏ច្រើនសណ្ធឹកដែលអាចរួចចេញមកនេះនឹងធ្វើឱ្យមានគ្រោះថ្នាក់ខ្លាំងពិបាកនឹងមិនអើពើជាមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCMxWzkFRNgNvZLzcS2sJFhovVGonqqM9UWWphTW27381ltWxmeiA_7fThD5ENFw4eMHRrKsZG-dynSZY4XJPWuzYLc-9TUdYKNnQ9QMIKVZlIwYiQHzVkU7a4BqaQucl5Y1K8tsu2qSZNEaC721mrV9WnL9cAjv66wgsRfovmEpKGDgd3zT98EcxeMFns/s900/image_2025-04-10_13-50-25%20(2).png

អ្នកជំនាញនិយាយថា យើងត្រូវសិក្សាលើបញ្ហានេះបន្ថែមទៀត ដើម្បីត្រៀមបង្ការ និងទប់ស្កាត់ការរាតត្បាតដែលអាចកើតមានឡើង។ ការប្រែប្រួលអាកាសធាតុមិនមែនគ្រាន់តែជាបញ្ហានៃការកើនឡើងកម្ដៅភពផែនដីប៉ុណ្ណោះទេ វាក៏កំពុងរលាយរបាំងរវាងប្រព័ន្ធអេកូឡូស៊ី សត្វ និងមនុស្ស ហើយនឹងបង្កើនឱកាសឲ្យជំងឺថ្មីៗដែលលេចឡើងផងដែរ។ ខណៈពេលដែលបញ្ហានេះហាក់ដូចជាមិនសូវទទួលបានការចាប់អារម្មណ៍ពីមនុស្សមួយចំនួន អ្នកវិទ្យាសាស្ត្របានព្រមានថាអ្វីដែលកើតឡើងនៅតំបន់អាក់ទិកនឹងមិនស្ថិតតែនៅក្នុងតំបន់អាក់ទិកនោះទេ ឥទ្ធិពលនេះនឹងក្លាយជាទឹករលកដែលអាចទៅដល់គ្រប់ជ្រុងនៃពិភពលោក។

ខ្លាំងរៀងខ្លួន! Trump សម្រេចតម្លើងពន្ធទំនិញចិនដល់ ១០៤% ត្រឹមពេលមួយយប់

0

រដ្ឋវ៉ាស៊ីនតោន៖ សេតវិមានបាននិយាយកាលពីថ្ងៃអង្គារថា ពន្ធរបស់ប្រធានាធិបតី Donald Trump លើការនាំចូលទំនិញពីប្រទេសចិន ត្រូវបានកំណត់ថានឹងកើនឡើងដល់ 104% ខណៈដែលទីក្រុងប៉េកាំងបដិសេធមិនព្រមដកពន្ធសងសឹករបស់ខ្លួនលើការនាំចេញរបស់សហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9TEDf1xOi1gH_5r-6mJJ34N15DineCB4VGwwNVH2KqxF1Dse9cYzYbrs_UEFmtd6Ho5O0TAV7kJ9-8JRQUvrwjXBCCgyKLCn-mAtKg5_LDN_m2U53xwW6ylRfcJE63uKLqPctOBioljfq6jL_2YfHrG1KvNy-xLDBis3jxQU1cuaMmoeuX7yGGTfxQL1c/s1280/image_2025-04-10_13-42-36.png

យោងតាមសារព័ត៌មានCNN នៅយប់ថ្ងៃអង្គារ ថ្ងៃទី៨ ខែមេសា បានឲ្យដឹងថា៖ អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បាននិយាយនៅក្នុងសន្និសីទកាសែតខ្លីមួយជាមួយអ្នកយកព័ត៌មានថា “វាជាកំហុសមួយសម្រាប់ប្រទេសចិនក្នុងការសងសឹកមកកាន់អាមេរិក។ ហើយពន្ធទំនិញ 104% នឹងចូលជាធរមានលើប្រទេសចិននៅយប់នេះនាពាក់កណ្តាលអធ្រាត្រ។”

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQiH7gnQhnuBwdskChg3juRZjLXdats4dECf40MoajwUJxVxdSEUB0cfh4Lb8h4ZDH6qJc-_I8IYXzyE9fz2A6rnbT1QM9MQrBBSpmFS-fs37tjsAL9jVN93jZoS7F8itrlI6lCnAUcW6PPNHmE6oWCryMfqmneUR1ABkGuKI3C03S_3IUbGxqHfcXTkOK/s1500/image_2025-04-10_13-42-36%20(2).png
ការសម្រេចរបស់អាមេរិកក្នុងការដំឡើងពន្ធលើទំនិញចិនដល់ ១០៤% នៅពេលនេះ គឺជាការបន្ថែម៥០%ទៀតទៅលើពន្ធទំនិញដែលបានកំណត់កាលពីចុងខែមីនា ដោយក្នុងនោះមានពន្ធគយចំនួន ២០% និងពន្ធទំនិញ ៣៤% ដែលជាពន្ធបន្ថែមក្រោយពេលចិនបានសងសឹកមកកាន់អាមេរិក និងចុងក្រោយនេះ លោក Donald Trump សម្រេចបន្ថែម ៥០% ពីលើទៀត បានធ្វើអោយពន្ធសម្រាប់ប្រទេសចិនបានកើនឡើងដល់ ១០៤%។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA3E3H3kgRGI8Uv_-5sMBw3eIGxWshAyz8KiBbltdHW8flbOygkY8-tk0XWwFVZ8X5Ys_Q6C5g-SmJUAUtkWXNldzhurEP6R9Cl6iLKFxl4-CQLGk0TqL9TvYfj_dZsuOnCocmR5AgeKqY0LZJQVXZqUYfe_luKcmhCievSBtnr7HtRfWPijQYAkD0KVPG/s700/image_2025-04-10_13-42-35.png

អ្នកស្រី Leavitt បានបន្តថា ៖ លោកTrump ជឿថា ” ប្រទេសចិន និងប្រធានាធិបតីចិនលោកXi Jinping ចង់សុំចរចាធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិកដែរ ប៉ុន្តែគ្រាន់តែពួកគេ មិនដឹងថាត្រូវចាប់ផ្តើមវាដោយរបៀបណា” ដោយអ្នកស្រី Leavitt បានបន្ថែមទៀតថា ៖ ប្រសិនបើប្រទេសចិនមកសុំចរចាជាមួយលោក Donald Trump ប្រហែលជាគាត់នឹងមានចិត្តសប្បុរសហើយ ប៉ុន្តែគាត់នឹងធ្វើអ្វីដែលល្អបំផុតសម្រាប់ប្រជាជនអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibi93yQQ7pf5Af8B8JkcwAshQc3mA8ba8LI3y_exXWWI_Rxw0jDUUbPIm8AhFbE35BcOWch41W5bsnHVfFZsuhsjH2MjuqjgMTpwvwxm_6VvFgXjfR83DcuU7XMpKCu_RXHYJKV2W9L748Yx06hdWKLp6NV8C5XGFviJST-GxYCzsgBXS-a3dhsmrzdHLx/s1600/image_2025-04-10_13-42-34.png

ក្រុងប៉េកាំងកាលពីថ្ងៃអង្គារបានចេញសេចក្ដីថ្កោលទោសយ៉ាងម៉ឺងម៉ាត់ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងរបស់លោក Trump នៃពន្ធបន្ថែម 50% លើការនាំចូលរបស់ចិនដោយហៅទង្វើនេះថា “ការគំរាមកំហែង” ព្រមទាំងប្តេជ្ញាចិត្តថានឹង “តស៊ូដល់ទីបញ្ចប់” ។ ក្រសួងពាណិជ្ជកម្មចិនបាននិយាយកាលពីថ្ងៃអង្គារ ទី៨ ខែមេសា ថាចិននឹង “តស៊ូដល់ទីបញ្ចប់” ដើម្បីប្រឆាំងនឹងពន្ធរបស់លោក Trump ៕

ក្នុងចំណោមប្រទេសដែលឈប់ច្រើនថ្ងៃជាងគេនៅអាស៊ាន តើកម្ពុជាយើងជាប់លេខប៉ុន្មាន?

0

ថ្ងៃឈប់សម្រាប់ គឺមានគ្រប់ប្រទេសនៅជុំវិញពិភពលោក ប៉ុន្តែនៅក្នុងនោះវាមានចំនួនថ្ងៃ និងមានលក្ខខណ្ឌដែលត្រូវឈប់ខុសៗគ្នាទៅតាមច្បាប់ តាមប្រពៃណីរបស់ប្រទេសនីមួយៗរៀងខ្លួន។

ជាក់ស្ដែង ការឈប់សម្រាក ឬ Holiday គឺជាថ្ងៃឈប់សម្រាកដោយផ្អែកទៅលើការប្រារព្ធនូវទិវារ និងពិធីបុណ្យជាតិ ឬអន្តរជាតិ ដែលមិនបានរាប់បញ្ចូលថ្ងៃចុងសប្ដាហ៍សៅរិ៍-អាទិត្យចូលឡើយ។ ដូច្នេះពេលនេះមកដឹងពីចំណាត់ថ្នាក់នៃប្រទេសទាំង១០នៅក្នុងអាស៊ានដែលមានថ្ងៃឈប់ចាប់ពីចំនួនតិចបំផុត ដល់ច្រើនបំផុតនៅខាងក្រោម៖

១០. ប្រទេសឡាវ ៖ ប្រទេសនេះមានថ្ងៃសម្រាកសរុបចំនួន ៩ថ្ងៃក្នុងមួយឆ្នាំ។ នៅក្នុងពិធីបុណ្យធំៗរបស់គេរួមមាន៖ ពិធីបុណ្យPi Mai (ចូលឆ្នាំឡាវ), ពិធីបុណ្យ That Luang , ទិវារជាតិនៃការបង្កើតសាធារណរដ្ឋប្រជាមានិតឡាវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW8sgUHTQSmvGu5ox4bqp0VD4p_b4LXWpXbIJcY-btQm6GGhBWqT9wWI4vb6uRjqBG2NuguQAxZ4dp_cIVWBHf3FLh5mOqgUDiXZ8X7RX5xOK-gK1kvBjcq17waH03NGRw5GJh4960TJexu6fmGUXzCt7lg0lnM9d83a-9sQsFBeUWapMlHZ0Vc0o_2Ev5/s800/image_2025-04-10_13-39-15.png

៩. ប្រទេសសិង្ហបុរី៖ មានថ្ងៃឈប់សម្រាកសរុបទាំងអស់ ១១ថ្ងៃក្នុងមួយឆ្នាំ។ ការឈប់ធំៗគឺនៅក្នុង ពិធីបុណ្យចូលឆ្នាំចិន, ពិធីបុណ្យ Hari Raya Puasa នៃប្រជាជនម៉ាឡេ-មូស្លីម និងពិធីបុណ្យ Deepavaliតាមបែបសាសនាហិណ្ឌូ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijv0dwhOFYGtAJpc9Cw8uN2LSRdEZaUdepPVXJWSxpfYlZCaf_ijuRTfPr68xFnb0vGakYZa92GhSC7D1b2sJPQxi8QAbAh7YAMd9lxdSdxA34LZCXTNnishAs2G4ypgsANAHHFiWuWsuXxDUa5m0v4U_oYufN9BxO-2bx6d5X9eVU07grwS0WTkbivd57/s1004/image_2025-04-10_13-39-15%20(2).png
៨. ប្រទេសវៀតណាម ៖ មានថ្ងៃឈប់សរុប ១៥ថ្ងៃក្នុងមួយឆ្នាំ។ ពិធីបុណ្យធំៗមាន កម្មវិធីបុណ្យចូលឆ្នាំថ្មី, ទិវារបង្រួបបង្រួមជាតិ និង ទិវារជាតិប្រកាសឯករាជ្យភាពរបស់ប្រទេសវៀតណាម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ_LptiPrOtoDj9nZi5fW6wZe2cFpEGEsXaS-AZZAjIedlpEl9wzZ_UgND7xJpyJcBBASvSvMiQobqxyuEXWtFUC2Mf8whgOgwgbBmQO5gtolwllpEVXqRnVpeWCNP5mgN8pbrGTkB__llWIQjgk-fAxGWMm_BBgw049QlGpJEkKDWIYHTYhQ4NPpQeXoB/s870/image_2025-04-10_13-39-16.png
៧. ប្រទេសម៉ាឡេស៊ី ៖ មានថ្ងៃឈប់សរុប ១៦ថ្ងៃក្នុងមួយឆ្នាំ។ ពិធីបុណ្យសំខាន់ៗរួមមាន បុណ្យឯករាជ្យជាតិ, ពិធីបុណ្យ Hari Raya Puasa នៃប្រជាជនម៉ាឡេ-មូស្លីម និងពធីបុណ្យចូលឆ្នាំចិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb9oDqC0BiDxefpj-y9xcDoVjElYBYwbWlCJVzJPhW9dWMuyqSeSvZNhSNaDWDdnyLPjbZvpOjqiL-r4CjWSpemmLASaXkjc4PBvhZ5aezuUifqg_y9rjVReRJOJsxp5q3S7yS1bZv1SSwFTgUKiLDRZwEzM3Y0pihFQfWiAPQ34zsE5mb9EZXRm1cCxXV/s512/image_2025-04-10_13-39-16%20(2).png
៦. ប្រទេសប្រ៊ុយណេ ៖ មានថ្ងៃឈប់សរុប ១៦ថ្ងៃក្នុងមួយឆ្នាំ។ ពិធីបុណ្យសំខាន់ៗរួមមាន បុណ្យឯករាជ្យជាតិ, ពិធីបុណ្យ Hari Raya Puasa នៃប្រជាជនម៉ាឡេ-មូស្លីម និងពិធីចម្រើនព្រះជនរបស់ស្ដេចស៊ុលតង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5tDzRfntYgpwP-7LYPJm9O6F9Wi07TRLDRyrlH-m_N39Z4Ajo9ucE-xDodMx-ZgivUQHTEQJmJqZt17MZ5uOcn8CnNybSPmiWALA0gZz1qfoKJgW1SCTwQ4j9rbt0lEdxKycRRCuQrURs57IwVZENoDh2vNI_x4riNmdLFijJtp8BF7mnj7X5-bj7bXNf/s900/image_2025-04-10_13-39-17.png

៥. ប្រទេសថៃ ៖ មានថ្ងៃឈប់សរុប ១៨ថ្ងៃក្នុងមួយឆ្នាំ។ ពិធីបុណ្យធំៗរួមមាន ពិធីបុណ្យចូលឆ្នាំប្រពៃណីថៃ, ពិធីបុណ្យLoy Krathong (ពិធីបុណ្យបណ្ដែតប្រទីព) និង ព្រះរាជពិធីបុណ្យចម្រើនព្រះជនព្រះមហាក្សត្រថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieCZV-howFCZBmyDkDCRmI07ygkYz9qWmq_ACWEoVGrkaaHDDAEimNw0M93yi6IXLkZrN-MSnlaed_4lY3Z8CBdARD6hUzz0j6egJsgKj_tYp8wfrRJLOoB1jAxEpGLCIQBT8mluDkIAdUsYgH85YGawT6Gb7-s_MJ6IBXpLvSa9HWbl1p042ptkb2-9uH/s1600/image_2025-04-10_13-39-17%20(2).png
៤. ប្រទេសហ្វីលីពីន ៖ មានថ្ងៃឈប់សរុប ១៨ថ្ងៃក្នុងមួយឆ្នាំ។ ពិធីបុណ្យធំៗរួមមាន កម្មវីធីSemana Santa នៃសាសនាគ្រឹស្ន, ទិវារប្រកាសឯករាជ្យរបស់ហ្វីលីពីន និងរដូវកាលនៃបុណ្យគ្រីស្មាស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnbNcBl9Zz0DveDy_5UHP7iPy2pDJXBq3wtCWWgROT0jyx-TfVm15zWMMq10zWyW652sT21xGJEJILTC531WsTwRcmGTlZqTz7sTglCWgABuqB1hbWb_YrZrSJwNDDF4gh9id40Gzw_zgMM2_sNEVvy2uwSNwRgmtVvqTaEwPTsxraT0Jm8h62Lo804Et0/s1800/image_2025-04-10_13-39-18.png
៣. ប្រទេសមីយ៉ាន់ម៉ា ៖ មានថ្ងៃឈប់សរុប ១៩ថ្ងៃក្នុងមួយឆ្នាំ។ ពិធីបុណ្យធំៗរួមមាន ពិធីបុណ្យ Thingyan (បុណ្យលេងទឹក) , បុណ្យឯករាជ្យជាតិ និង កម្មវិធីរំលឹកដល់ការធ្វើឃា..ត លោកឧត្តមសេនីយ៍ អ៊ុងសាន កាលពីឆ្នាំ១៩៤៧។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA-xr_oL83PjTTll-HvIx288m2c2A6R9ODD-58lJctduaT4f_Apie5HY63Ebep6juSin4rIPNSZMDV8Ksk8jRux8eEaZiDzXsSIPAQNmP7IFGp9d7Ra_3UnPTjlP9O_zO6pG7IUNBHFuUF_doobYmsIf8P749PWnwoU0R3nKZ_CF6qnCqCwBakYaWNOAZj/s800/image_2025-04-10_13-39-20.png

២. ប្រទេសកម្ពុជា ៖ មានថ្ងៃឈប់សរុប ២២ថ្ងៃក្នុងមួយឆ្នាំ។ ពិធីបុណ្យសំខាន់ៗរួមមាន ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ, ពិធីបុណ្យភ្ជុំបិណ្ឌ និងព្រះរាជពិធីបុណ្យអុំទុក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt3hv9-F2okw2Owc_FrtwVtezNLygtE-p7-NwpgwWDKFtjzOx7CgLWARfYSJRDwvVq6AAm6uw0mKEhM3BcPaM7BJwh-nrT0cC2sz9FyM1KlTtYguEGiWlWyz5LPqoAk-m1_vEpTL7aaYQu0JLGXZ9xCgKur7bNkoIGQ9Ujs47PlVfPNTqQ7pPSEDQTOMAT/s1024/image_2025-04-10_13-39-20%20(2).png

១. ប្រទេសឥណ្ឌូនេស៊ី ៖ មានថ្ងៃឈប់សរុប ២៧ថ្ងៃក្នុងមួយឆ្នាំ។ ពិធីបុណ្យសំខាន់ៗរួមមាន ពិធីបុណ្យNyepi ឬពិធីបុណ្យតមអាហារ, ពិធីបុណ្យ Idul Fitri ដែលពេលបញ្ចប់នៃពិធីបុណ្យរ៉ាម៉ាដន និងទិវារប្រកាសឯករាជ្យជាតិរបស់ឥណ្ឌូនេស៊ី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9rWmaHV69Kipb2MtoS7p4p2FLQ5e82iiKM8-JVYoObwd8o6UJLjH-ecoZYECCt6uK2TfYLWi7Ek3yy9RkHJTj_IPAkg4zGyw2fR2wHPTq4Q8CJ2K_oPmOyxlQGesbUYmviY8X4YvNNnRPH4NPOvJ0u3hkGIAQtLgEcx9gLN6XuNKiuIGpCNCUlmWa4n9i/s1265/image_2025-04-10_13-39-21.png