ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះទំនាក់ទំនង Liu Yifei និង Peng Guanying បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើ Weibo។ តារាទាំងពីររូបនេះត្រូវបានគេសង្ស័យថាមានទំនាក់ទំនងស្នេហាពិតបន្ទាប់ពីបានសហការគ្នាក្នុងរឿងភាគ «The Tale of Rose» ។ 
អ្នកលេងអ៊ីនធឺណិតបានចង្អុលបង្ហាញភស្តុតាងដែលបង្ហាញថាតារាសម្តែងទាំងពីររូប បានបង្ហាញខ្លួនម្តងហើយម្តងទៀតដោយស្លៀកពាក់របស់របរស្រដៀងគ្នា ដូចជាអាវយឺតដែលមានកំណត់ ស្រោមទូរស័ព្ទដែលត្រូវគ្នា ខ្សែកប្រាក់ដូចគ្នា និងការបង្ហោះរូបថតដែលមើលទៅស្រដៀងគ្នា។ ដំរួយមួយទៀតដែលអ្នកគាំទ្របានកត់សម្គាល់ជាពិសេសគឺពិធីជប់លៀងឯកជនដែលរៀបចំដោយតារាសម្តែងស្រី Zhu Zhu ដែលជាតារាសម្តែងរួមរបស់ពួកគេនៅក្នុងរឿង «The Tale of Rose» ។ Peng Guanying មានវត្តមាននៅក្នុងព្រឹត្តិការណ៍នេះ ខណៈដែលស្ត្រីដែលឈរក្បែរលោកត្រូវបានគេនិយាយថាពាក់ចិញ្ចៀនពេជ្រដូចគ្នាបេះបិទទៅនឹងចិញ្ចៀនដែល Liu Yifei ធ្លាប់ពាក់ពីមុន។ ភាពចៃដន្យទាំងនេះទាក់ទងនឹងពេលវេលា និងទីតាំងបានជំរុញឱ្យមានការសង្ស័យបន្ថែមទៀតថាអ្នកទាំងពីរកំពុងណាត់ជួប និងរស់នៅជាមួយគ្នាដោយសម្ងាត់។

ទោះជាយ៉ាងណាក៏ដោយ យោងតាមសារព័ត៌មាន 163 បានឱ្យដឹងថា Liu Yifei និង Peng Guanying មិនមានទំនាក់ទំនងស្នេហាទេ សូម្បីតែអន្តរកម្មសង្គម ឬការប្រាស្រ័យទាក់ទងគ្នាក្នុងជីវិតពិតក៏ដោយ។ ពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហាដែលចរាចរនៅលើបណ្តាញសង្គមថ្មីៗនេះត្រូវបានប្រឌិតឡើងដោយក្រុមគាំទ្ររបស់ Peng Guanying។ គោលដៅរបស់ពួកគេគឺដើម្បីទាញយកអត្ថប្រយោជន៍ពីកិត្តិនាមរបស់ Liu Yifei ដើម្បីលើកកម្ពស់ឈ្មោះរបស់ Peng Guanying និងជួយលោកឱ្យទទួលបានគម្រោងភាពយន្ត និងព្រឹត្តិការណ៍ពាណិជ្ជកម្មជាច្រើនទៀតនៅក្នុងឧស្សាហកម្មកម្សាន្ត។
យោងតាមប្រភពព័ត៌មានដដែល Liu Yifei មានការប្រុងប្រយ័ត្នខ្ពស់ក្នុងការរាប់អានមិត្តភក្តិ។ នាងមានមិត្តភក្តិតិចតួចណាស់នៅក្នុងឧស្សាហកម្មកម្សាន្ត។ តារាស្រីរូបនេះក៏មានគោលការណ៍ដ៏រឹងមាំមួយដែរនាងនឹងមិនរាប់អានជាមួយសិល្បករដែលមិនសូវល្បីល្បាញ ឬមានឋានៈទាបជាងខ្លួននាងឡើយ។ ដូច្នេះហើយ Peng Guanying ដែលជាតារាសម្តែងលំដាប់ B មិនដែលជាមនុស្សដែលតារាស្រីរូបនេះចាប់អារម្មណ៍នោះទេ។ លើសពីនេះ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ PAPARAZI ចិនមិនដែលចាប់បាន Peng Guanying និង Liu Yifei នៅជាមួយគ្នាឡើយ។
Liu Yifei និង Peng Guanying បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលពួកគេបានសម្តែងជាមួយគ្នានៅក្នុងរឿងភាគទូរទស្សន៍ឆ្នាំ ២០២៤ ដែលមានចំណងជើងថា «The Tale of Rose» ។ នៅក្នុងរឿងភាគនេះ Peng Guanyin បានដើរតួជាជាស្នេហាដំបូងរបស់ Huang Yi Mei ដែលសម្តែងដោយ Liu Yifei ។ គ្រាន់តែនៅក្នុងភាគ៥ដំបូងប៉ុណ្ណោះ ពួកគេបានថើបគ្នាយ៉ាងស្រើបស្រាលចំនួន ២៧ ដង។ អ្នកទាំងពីរទទួលបានពិន្ទុដោយសារភាពស៊ីសង្វាក់ធម្មជាតិរបស់ពួកគេ អន្តរកម្មដ៏ផ្អែមល្ហែម និងឈុតឆាករ៉ូមែនទិកជាច្រើនដែលទាក់ទាញចំណាប់អារម្មណ៍។ ចាប់តាំងពីពេលនោះមក ពួកគេបានក្លាយជាគូស្នេហ៍ដ៏គួរឱ្យស្រឡាញ់បំផុតមួយគូនៅលើអេក្រង់ក្នុងចំណោមអ្នកទស្សនា៕










