Home Blog Page 530

កុំភ្លេចរង់ចាំមើលឱ្យសោះ! ព្រឹត្តិការណ៍ទាំង៥ដ៏អស្ចារ្យនៅលើផ្ទៃមេឃ ដែលនឹងកើតមាននៅក្នុងខែមេសានេះ

0

នេះជាឱកាសដែលអ្នកស្រលាញ់ និងចូលចិត្តទស្សនាបាតុភូតតារាសាស្រ្តមិនគួររំលងឡើយ ដោយនៅក្នុងខែមេសា ឆ្នាំ២០២៥នេះ នៅក្នុងលំហរ ឬនៅលើផ្ទៃមេឃនឹងផ្ដល់អោយឃើញនូវទិដ្ឋភាពនៃតារាសាស្រ្តកម្រៗ និងអស្ចារ្យ ដែលអាចឲ្យយើងមើលពីភពផែនដីនេះទៅបាន។ តើនឹងមានព្រឹត្តិការណ៍អ្វីខ្លះកើតឡើង?

១. ព្រះចន្ទពេញវង់ Full Pink Moon នឹងកើតមាននៅថ្ងៃទី១២ ខែមេសា ពេលវេលាដែលគេអាចមើលឃើញវាគឺនៅចន្លោះចាប់ពីម៉ោង ៧:២២នាទីព្រឹក (ម៉ោងក្នុងតំបន់ឥណ្ឌូចិន)។ យ៉ាងណាមិញ បើទោះជាវាមានឈ្មោះថា Pink Moon ប៉ុន្តែជាក់ស្ដែងវាមិនមានពណ៌ផ្កាឈូកនោះទេ វាត្រូវបានគេដាក់ឈ្មោះតាមផ្កាព្រៃម្យ៉ាងដែលរីកនៅរដូវនិទាឃរដូវភាគខាងជើងនៃប្រទេសអាមេរិក។ Full Pink Moon គឺជាព្រះចន្ទពេញវង្សលើកដំបូងបន្ទាប់ពីមានព្រឹត្តិការណ៍ “សមរាត្រី” ឬ Equinox ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUUNBIG9RmYogghVRuhiEQlMEq2WBViIuIBQVzo_rFinJ8SA0WhFZtsYvRXRkZSSw1b0rPDNDgf6KcV0SWOGDDwYCjqSMBGtApdeqZWdoDPatedsMLl-Fp7ozTJB-_82gotvBn0r9nu4TBjWDBo9WTx9rAkvCPxqvhc4jNNkn_WBP8Uc75UNg8P_T3WEhu/s3000/image_2025-04-10_13-29-43.png

២. ភ្លៀងអាចម៍ផ្កាយ ត្រូវបានគេព្យាករណ៍ថានឹងកើតមានចន្លោះថ្ងៃ ២១ – ២២ ខែមេសា ដោយ Lyrid ជាច្រើន។ Lyrid គឺអាចម៍ផ្កាយដែលមានពន្លឺភ្លឺល្អ អ្នកនឹងអាចមើលឃើញវាច្បាស់ប្រសិនបើបរិយាកាសមេខស្រឡះល្អ។ គួរបញ្ជាក់ថា “ភ្លៀងអាចម៍ផ្កាយ” ប៉ុន្តែតាមពិតវាមែនធ្លាក់មកលើដី និងប៉ះលើស្បែកយើងឡើយ ពោលគឺគ្រាន់តែបង្ហាញខ្លួនឲ្យឃើញហោះធ្លាក់ចុះមកដូចជាភ្លៀងអញ្ចឹង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6o0yColVhNRBIyWkV9oC-KWz9X-WCRMe-DNkXmjS4BgXEVipEzkFJsMmqQy5YC5czv-QlJB1mgwkx5E1O1AMFmxIDTEU0rkmpQ90aAM7HioE3KnnCKH6Vn_a-5dQCL2LLzKv8W-NhsXCb_txDizbnlmzPF55Llh4jLmMR0_rB5SjuhBLrxRh307tuDBn_/s976/image_2025-04-10_13-33-19.png
៣. ភពសុក្រមានពន្លឺខ្លាំង ៖ ភពសុក្រនឹងក្លាយជាភពដែលស្រួលមើលបំផុតក្នុងចំណោមភពផ្សេងៗនៅលើផ្ទៃមេឃចាប់ពីថ្ងៃទី២៤ ខែមេសានេះតទៅ។ ប្រសិនបើចង់មើលឃើញវាច្បាស់ អ្នកត្រូវរង់ចាំមើលនៅទិសខាងលិចនៃផ្ទៃមេឃបន្ទាប់ពីថ្ងៃលិច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy0-RMSt9sQJIbX_PHZ1tzs5u09Yr-6W-LdKde5ouQG8kmoU9w5zLHRWQ5jDVhff_aJxD3LSeYAUMi53V3Mq9Du-erECWqOC8b1DcKmKtT9XDRtkc-kJMMQiG-NeCeOTyEAVg2EG_XT8bsJ40FtaIlXLH_epGywMgDExbdeDrc9-Zm-fGCpUcqS1SAeH4S/s870/image_2025-04-10_13-33-20%20(2).png

៤. វត្ថុអវកាស ៣នឹងបង្ហាញខ្លួនក្បែរគ្នា ៖ បាតុភូតនេះត្រូវបានហៅថា Triple Conjunction ដែលនឹងកើតមាននៅថ្ងៃទី ២៥ ខែមេសា ដោយព្រះចន្ទមានដំណើររះទន្ទឹមនឹង Celestial Bodies ដែលអាចជាផ្កាយ, ជាភព ឬអាចមន៍ផ្កាយ បង្ហាញខ្លួនជិតគ្នាបំផុត ហើយប្រសិនបើចង់ទស្សនាឃើញច្បាស់ ត្រូវរកទីតាំងណាដែលចៀសឆ្ងាយពីពន្លឺទីក្រុង និងមានធាតុអាកាសស្ងប់ស្ងាត់ល្អ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTQ0LrFiqmXcc6yjFS4MttySiT61W1uXaqh5yTmbDC9u97wYXe4i9FdlG5-DrdNI_JKb-d1WjgA3mu0ZquD85OIfAi-7QY90xI5QuXgRIrJ1YS2MqkcG0xlQg3NSZt_vhwBzfk2xsxPcxZ-Vb9boaMsIfFsNRHPYwbG3zW-LmS5D-XJVb_52YgaMMZXSQ4/s777/image_2025-04-10_13-33-20.png
៥. ភពចំនួន៤ និងបង្ហាញខ្លួន៖ នៅថ្ងៃទី២៩ ខែមេសា ភពសុក្រ ភពសៅរ ភពណិបទូន និងភពពុធ នឹងបង្ហាញខ្លួនស្របគន្លងគ្នានៅលើផ្ទៃមេឃ។ ពេលវេលាដែលល្អបំផុតសម្រាប់មើលឃើញបាតុភូតនេះ គឺនៅម៉ោង៤:៣០នាទី ទៅម៉ោង ៥:៣០នាទីទៀបភ្លឺ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMPL1CI1ZQJmPQuxGRDeWcI8WusU9C_B1NSAt7ff5XBIG3I7IQwUkLgp8bYhRYje2dBD_KdfKv35an4ibeWDPWFXEtwMutmJRd4vdyctuymOPgXiyZgIdlzP6stL-3faDXtiXk5KJIRKY_PzpFT0cSa49XMvE-IkEaa_LTlK_mHswrVBA02RasYr2hiELN/s1504/image_2025-04-10_13-33-20%20(3).png

សម្រាប់ទិដ្ឋភាពតារាសាស្រ្តដែលនឹងកើតមានទាំងអស់នៅខាងលើនេះ លោកអ្នកអាចមើលឃើញវាដោយភ្នែកទទេរបាន ប៉ុន្តែប្រសិនចង់ឃើញច្បាស់ និងចង់ឃើញពីភាពស្រស់ស្អាតខ្លាំងនោះ អ្នកគួរប្រើប្រាស់ឧបករណ៍មួយចំនួនដូចជា Telescope, Stellarium ឬ Binocular ដើម្បីជំនួយបន្ថែមបាន៕

នីកូ ចាប់ដៃគូជាមួយរៀមច្បង ហ៊ឹម ស៊ីវន លើកដំបូងស្រាប់តែអ្នកគាំទ្រទទូចរឿងនេះភ្លាម

0

ទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀង នីកូ បានទម្លាក់បទថ្មីជាពិសេសគឺបានសហការជាមួយនឹងតារាចម្រៀងជើងចាស់ដ៏ល្បីល្បាញលោកជំទាវ ហ៊ឹម ស៊ីវន។ តារាចម្រៀងពីរជំនាន់ចាប់ដៃគូជាមួយគ្នាលើកដំបូងនេះបានធ្វើឱ្យទស្សនិកជនកោតសរសើរថាពីរោះប៉ុន្តែមានបំណងចង់ឱ្យចេញ Version ថ្មីមួយនេះដែលលោក នីកូ បកស្រាយចម្រៀងមិនរដឺនយកសំឡេងធម្មតា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO-LdSzOjXBB98KeF01a8-VOhqGlTuRsXVpGr80y9mrd0WU8rWZvsk7ybB3bBaK8_uipupQoQkpvnA5M8SSeIxex9s0NFas0xptE6CtdxDt8chy3yhjGUE7icQDH-ctACSbw6E_uINgy4aPzyO3mGM3tH1ZG3WHuZ-lo7arFiSrHOipgCtp3vJkavQQD4R/s2048/image_2025-04-09_15-29-17.png
អាចនិយាយបានថានេះជារឿងដ៏ពិសេសមួយដែលតារាចម្រៀងល្បីឈ្មោះលោកជំទាវ ហ៊ឹម ស៊ីវន មានការសហការជាមួយនឹងអ្នកចម្រៀងជំនាន់ក្រោយដែលចេញបទចម្រៀងលើទីផ្សារបើទោះបីជាតារាចម្រៀងល្បីឈ្មោះរូបនេះនៅបំរើការងារសិល្បៈក្តី។ ទោះយ៉ាងណា តារាចម្រៀង នីកូ បានធ្វើឱ្យមានរឿងរំភើបកើតឡើងហើយអាចរាប់បានថាជារឿងពិសេសមួយដែលលោកមានការសហការជាមួយនឹងរៀមច្បង ហ៊ឹម ស៊ីវន ចេញបទចម្រៀងដ៏មានអត្ថន័យក្នុងរដូវកាលចូលឆ្នាំនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9lHv1OMQP6chQ72_HlPOdm1RZFX8ZZImIFiz5qM8n72myHE24s9JeU1oWq533jRhfPp7mq_OzIbZS-PL2Arb6Xy622DFfmpnFIIkuXFwJ4g_j3DF6D73Por2a7kvs3ovMISxp_yXfHa539NAZXsJ2Y67mF5f1IaHSsSewqy5YoyooJUZjOIP5yOICXcup/s979/image_2025-04-09_15-29-25.png

នៅថ្ងៃទី៦ មេសា តារាចម្រៀង នីកូ បានទម្លាក់បទថ្មីមានចំណងជើងថា «ចាំឆ្នាំក្រោយ»ដោយមានការសហការជាមួយរៀមច្បង ហ៊ឹម ស៊ីវន។ បទចម្រៀងនេះទទួលបាននូវការចាប់អារម្មណ៍ពីទស្សនិកជនជាច្រើនដោយសារតែអត្ថន័យរបស់បទនេះរវាងកូនហើយនឹងម្តាយ។ ទស្សនិកជនខ្លះបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថាបន្ទាប់ពីស្តាប់បទនេះហើយគឺមានអារម្មណ៍ថានឹកដល់ឪពុកម្តាយនៅឯស្រុកខណៈពិធីបុណ្យចូលឆ្នាំខ្មែរកាន់តែខិតជិតមកដល់ធ្វើឱ្យមានអារម្មណ៍កាន់តែនឹកស្រុកកំណើត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWKxIFHh1xT7FiEb-tJI06nnX3pMnJU4c9x95VB5PhidMQQyHi9rFglioS-nuIHh4gRXftGBP2rL4x0D09oGHm9-LSMxiu-qaiobiXcSGm1ucxUzZoya3ZqdrY9wOCXKVufN8J6hAyZdk_9IGktAzdKAZLEE7KiPEg1bKRXTO2Ax7jE_jD5pf2uoy-Tf4R/s2048/image_2025-04-09_15-29-16.png

ជាមួយនឹងមតិសរសើរថាបទនេះពីរោះប្លែកនិងមានអត្ថន័យ ទស្សនិកជនក៏បានទទូចសំណូមពរឱ្យតារាចម្រៀង នីកូ ទម្លាក់មួយ Version ដែលលោកច្រៀងមិនរដឺន ច្រៀងតាមសំឡេងធម្មតារបស់លោកគិតថានឹងកាន់តែពីរោះជាងនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibplR-sr1CKurG0WKZasTE3TzXiDmOMaFrewgLW9z7SDwGqqKlfh4v1pE8P_jcGlMY-eSAdPr4V_7fUJGjvmy9J6aZjZyjdmqr7Hw4DzsgcZ1hsxgIhN3fFhMyez5F8NqkLHbWx0B09cDgJYpUAEhXvFztZ_0mYPEkBcd6a3k25nmBusw8-FDf0LIczzRH/s2048/image_2025-04-09_15-29-25%20(2).png
គួរបញ្ជាក់ផងដែរថា ក្នុងរដូវកាលចូលឆ្នាំនេះបទរបស់លោក នីកូ មានចំណងជើងថា «រាំតាមខ្ញុំ» គឺមានសន្ទុះគាំទ្រខ្លាំងពីសំណាកទស្សនិកជនខណៈបទនេះមានការស្តាប់នៅលើយូធូបលើសពី១លានដងហើយ។ នៅលើបណ្តាញសង្គមទិកតុកវិញមួយបទនេះគឺមានការលេងរាប់ម៉ឺនវីដេអូឯណោះ៕

Jennie ជាប់ក្នុងរឿងអាស្រូវថាមានចរិ.តក្រអឺត.ក្រទម ខណៈអ្នកគាំទ្រអះអាងថាមិនមែនជាការពិត

0

ថ្មីៗនេះនៅលើបណ្ដាញសង្គមអ្នកមួយចំនួនមានការរិះគន់ Jennie សមាជិក BLACKPINK បន្ទាប់ពីតារាស្រីរូបនេះនិយាយអំពីសមត្ថភាពដឹកនាំរបស់នាងនៅក្នុងបទសម្ភាសន៍មួយ។ ការនិយាយរបស់ Jennie បានធ្វើឱ្យអ្នកមួយចំនួនគិតនិងបានចោទប្រកាន់នាងថាអួត ចាត់ទុកខ្លួនឯងជាអ្នកដឹកនាំក្រុម BLACKPINK ។ ទោះយ៉ាងណាអ្នកគាំទ្របានលើកឡើងយ៉ាងឆាប់រហ័សដើម្បីលុបបំបាត់ពាក្យទាំងនេះចំពោះនាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7JEFiMa3nYC12KZcMrBnhxDppJY5eCMLBe4e_XTYbMdTf7sUFSEbxxfln8oNDPP1vJWMYE2YygOG22ptKYD54YsyXRKeIDLOdX9o5gb9h-26WJxhXZS_lDmSV1gwXCiziyfzS577m7Syu8u98LxjmrmfciymjqyMhBdQoRxOVEy_4mw-LUZ_L6aMtC0nN/s1280/image_2025-04-10_13-20-09%20(2).png
នៅក្នុងបទសម្ភាសន៍កាលពីកន្លងទៅនេះ Jennie បាននិយាយថា «ខ្ញុំដឹងរឿងនេះច្បាស់ ខ្ញុំដឹងពីអ្វីដែលត្រូវធ្វើ និងរបៀបធ្វើវា មានផ្នែកមួយរបស់ខ្ញុំដែលតែងតែប្រាប់ខ្លួនឯងថាតាំងពីខ្ញុំនៅជាសិក្ខាកាម។ ខ្ញុំមិនចាំបាច់គិតថាខ្ញុំត្រូវដឹកនាំទេ ប៉ុន្តែប្រសិនបើខ្ញុំដើរលើផ្លូវច្បាស់លាស់ ក្មេងស្រីផ្សេងទៀតអាចមើលឃើញកាន់តែច្បាស់ថាពួកគេទៅទីណា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6laXIhghr6R0jPwEneXv5RY0EJ0TgRLwLqNDev99wdA7ifdvxXcZ52hp623lbMxUACPFD7i6b5V4EgG2W4gNtP79RxIaXgfDhxdy9zwbGYaT7RUDQB-HfGv658j95Xsjp3lJIwIctwSf5cRYoNxXxHxypgb-02Z5T9XrVwZE2xXgpGBIgUV1mobbcwP0J/s1020/image_2025-04-10_13-20-09.png

មតិជាច្រើនបាននិយាយថា Jennie កំពុងព្យាយាមកែលម្អតួនាទីរបស់នាងនៅក្នុង BLACKPINK ។ BLACKPINK មិនមានមេក្រុមនោះទេ ដូច្នេះសេចក្តីថ្លែងការណ៍របស់ Jennie ត្រូវបានគេចាត់ទុកថាអួត បង្ហាញនិងចាត់ទុកខ្លួនឯងជាអ្នកដឹកនាំក្រុម។ មនុស្សជាច្រើនបានរិះគន់ Jennie ថាខ្ជិលរាំឥតឈប់ឈរ នាងខ្លួនឯងមិនពូកែ ដូច្នេះតើនាងអាចរំពឹងដឹកនាំអ្នកណា?យ៉ាងណាមិញ ក្រោយមកយ៉ាងឆាប់រហ័ស អ្នកគាំទ្របានចែករំលែកបទសម្ភាសន៍ទាំងមូលដើម្បីលុបបំបាត់ពាក្យមិនល្អចំពោះឈ្មោះJennie។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-mExONEYd9JHq0QUSke6LPc3CDCSPtRMAGEN9ROQT_Oy8o0m_kJg4K8PtRlD23FPNHY5TE6fbJtZgJ_nm5hJeenKP8EQDvNU_iMFfM2UVADG713Nr0JP09JmtORgRpP0BcTqqs7nsNFeDyWhwZ2EPYugZ6741eabduFq7_8f8KSHQZaPzT6hoEltIbcUQ/s1600/image_2025-04-09_09-28-48.png

តាមពិតទៅពាក្យសម្ដីរបស់ Jennie គ្រាន់តែនិយាយអំពីតួនាទី «ភាពជាអ្នកដឹកនាំ» របស់នាងនៅពេលនាងជាសិក្ខាកាម មិនមែនជាពេលដែលនាងសកម្មនៅក្នុង BLACKPINK នោះទេ។ Jennie គឺជាសិក្ខាកាមដែលបម្រើការងារយូរជាងគេនៅ YG Entertainment ដូច្នេះវាសមហេតុផលថានាងនឹងណែនាំសិក្ខាកាមដែលមកតាមនាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4L7UYY7htyoh_niOvLhzz5a1Re7awvn6KVN72vLhLghwr3K_Ob-byzm4r_0H8Dehs6OyZvsiGyVvF9YZpvnG9vTH0dxISvp0W2KhKvVeQPXbrDhgf6u63DHmUGMdfL66PQEesKCcVkwElzA7ZsSEPfFpgHzbLe1lVZ0V7tSDeECsYTzMqgfBdokxkF4sy/s1600/image_2025-04-09_09-28-51.png

ក្នុងនាមជាក្រុម K-Pop កំពូល BLACKPINK ទទួលបានភាពជោគជ័យយ៉ាងខ្លាំង ប៉ុន្តែក៏ត្រូវប្រឈមមុខនឹងរឿងអាស្រូវជាច្រើនរាប់មិនអស់ផងដែរ។ សមាជិកតែងតែមានពាក្យចចាមអារ៉ាមថាមានភាពមិនចុះសម្រុងគ្នា រាល់សកម្មភាពតូចតាចអាចត្រូវបានគេរិះគន់ និងផ្តល់កេរ្តិ៍ឈ្មោះមិនល្អ។ ទោះបីជាយ៉ាងណាក៏ដោយ សមាជិកទាំងបួននៅតែស្និទ្ធស្នាល និងបង្ហាញស្មារតីក្រុមខ្លាំង។ បន្ទាប់ពីចាកចេញពីផលិតកម្ម YG Entertainment និងធ្វើការទោលរយៈពេល ១ ឆ្នាំ សមាជិកបានប្រកាសពីការជួបជុំគ្នា និងដំណើរកម្សាន្តរបស់ពួកគេចាប់ផ្តើមនៅខែកក្កដា នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwpM34IyBh0Bf2I46CDB3ZaHQQk5JUslMq2mlfbusR_UitQ3w4FV51VqmsKoDwMLPk-hJzXtfBpggUC7iCrCmSJZgEUKTw_EGgbo5VvsdGrkhs5dNPlb4AAnOO3QtIDkGlq9eJ11xwEyZDPZGqGe-adIwAL2L9mONdsjGWev2OnfDCm2cFuO1EzVIqsp93/s3576/image_2025-04-10_13-19-16.png

នៅពេលធ្វើការជាមួយក្រុម BLACKPINK Jennie ជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងស្ទីលសិចស៊ី បើប្រៀបធៀបទៅនឹងសមាជិកផ្សេងទៀត ជារឿយៗនាងត្រូវបានជ្រើសរើសដោយក្រុមរចនាម៉ូតសម្រាប់ការរចនាប្លែកៗ និងរ៉ូបខ្លីដ៏អស្ចារ្យ។ ថ្មីៗនេះ នៅលើគម្របទស្សនាវដ្តី Homme Girl លេខ 13 Jennie បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ នៅពេលដែលនាងបង្ហាញរូបរាងសិចស៊ី ស្ទើរតែគ្មានសម្លៀកបំពាក់ ឬឧបករណ៍ការពារនៅលើដងខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVofUTnWTDrz9zE2BJgVuRUy8qxjRAEl9oUiTIIbfiL3heLOo6WHCmxA33js8S35DslyER6_WNXsPIjiPrMN0ovwP8RfR19sGtkPqB5LK5D530kLRCF_-BMbyc0fLxXqn7oUbp0tYb20vb-v3ZcF8jfSa47YorrWKK3lYGjGEd0le98o_WQ0nOLXOcy4IS/s1000/image_2025-04-10_13-19-20.png
នេះមិនមែនជាលើកទីមួយទេ ដែល Jennie ចាប់អារម្មណ៍ជាមួយនឹងឈុតសិចស៊ី។ ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ជាច្រើនដែលផ្សព្វផ្សាយអាល់ប៊ុមដំបូងរបស់នាង The Ruby Experience នាងបានបង្ហាញខ្លួនជាច្រើនដងក្នុងការបង្ហាញម៉ូតនៃស្ទីលសិចស៊ីផងដែរ។ ការស្លៀកពាក់របស់នាងទទួលបានទាំងមតិសរសើរនិងរិះគន់ដូចគ្នា៕

វប្បធម៌ប្រមូលផលផ្ដា.ច់ពូជ! ដើមសំរ៉ង អាចនឹងផុតពូជឆាប់ៗ បើសកម្មភាពនេះនៅតែបន្ត

0

ពីមួយឆ្នាំទៅមួយឆ្នាំ ការកាប់បំផ្លា..ញដើមសំរ៉ង ដើម្បីយកផ្លែនៅតែបន្តមានឡើងឥតឈប់ឈរ ហើយចំនួននៃដើមនេះបានថយចុះកាន់តែខ្លាំងឡើងៗ ដោយក្រសួងបរិស្ថានបានសម្ដែងក្ដីបារម្ភចំពោះរុក្ខជាតិមួយប្រភេទនេះ ថាអាចនឹងផុតពូជក្នុងពេលឆាប់ៗប្រសិនបើសកម្មភាពនេះនៅតែបន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0CBnjCQYzQzltMh3ZFPLOoLM_x5ZUC-_AJIXPwoqgNkU-eUloSQe9JB8rkSXzJgNcMJ42E5Ju-KaJqIPCuBx4KpbRVw7IdV165T4cafyP5ilcbuIwlels0d0pMOFK6AFz_W7-JVXN2C2_8R2Mek04YN2Wu_kIq5IBTfZrksKO41rvnCUPSULYAm6Y76zJ/s1280/photo_2025-04-08_13-56-40.jpg

ដើមសំរ៉ងធំៗ និងមានអាយុកាលរាប់សិបឆ្នាំជាច្រើនដើម ត្រូវបានជនមួយចំនួនចូលទៅកាប់ផ្ដួលរំលំដើម្បីបេះផ្លែរបស់វា ដោយមិនគិតពីការបាត់បង់ដើមឈើធំៗទាំងនោះឡើយ។ កន្លងមកក្រសួងបរិស្ថាន និងសមត្ថកិច្ចតាមតំបន់មួយចំនួន ធ្លាប់បានចុះទៅអប់រំណែនាំរួចហើយ ប៉ុន្តែសង្កេតឃើញថាច្រើនឆ្នាំមកនេះ ចំនួនដើមសំរ៉ងដែលត្រូវគេកាប់ផ្ដួលនៅតែមានជាបន្តបន្ទាប់ដដែល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0RizxXwHy8-CYz-drHPFGIQhRgnlVRj096ekrykSs1Jg79de34moW5qqs9s8ystw26S2Yb-pty7SNXvYYFfWuEt0wUPHEKy-WB9H3aLrEkGnc12MLGlG8gvlyklu4OtumEJQRrw7woCZjuZep3ZspyKt2Dnuia-1dqdysIWRlY5G9RA83x7Ias3xWJeA3/s1280/photo_2025-04-08_13-56-39.jpg
គួរជម្រាបថា រុក្ខជាតិសំរ៉ង ប្រើរយៈពេលរាប់សិបឆ្នាំទម្រាំមានដើមធំខ្ពស់ ហើយអាចចេញផ្លែបានម្ដងៗ។ មានមនុស្សភាគតិចណាស់ ដើររើសផ្លែរបស់វាដែលជ្រុះនៅលើដី ឬរកវិធីសាស្រ្តដើម្បីឡើងទៅបេះណាស់ ដោយភាគច្រើនពួកគេត្រូវតែមកកាប់ដើមទាំងនោះចោលតែម្ដងដើម្បីប្រមូលបានផ្លែច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-XeTymKxMUaoRWFXX3qIfap9JSf2W0fBt9k7qbg1rYRjN7g_IkwNt_p70VzMrqOS4_CCRUrAK2YKaTV8jcFGbGkpZmCnPtiHtngvUNxOikKyk6Z4V3nW-bGjU_lvfEkrWQTOqloqbnyxwsIJqSJEMdt3yQUqQpCg56Au6try504JT6k1BsKoUqEv5qLXX/s1280/photo_2025-04-08_13-56-42.jpg

យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី៧ ខែមេសា បានឲ្យដឹងថា៖ ក្រសួងចាត់ទុកសកម្មភាពនេះគឺជាការបំផ្លិចបំផ្លាញធនធានធម្មជាតិមានសភាពធ្ងន់ធ្ងរបំផុត ដែលឈានទៅរកការផ្ដាច់ពូជរុក្ខជាតិសំរ៉ងរបស់ជាតិទាំងស្រុង នឹងជាសកម្មភាពល្មើសនឹងច្បាប់ដែលមានចែងក្នុងមាត្រា៣៨៤ និងមាត្រា ៣៨៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6c75-mroKYT2D_VmRvT3VgnFvA-eCGu5a3vsdiYqCzo-5CKZuHCGO5_Wk69b-CQyJbcT6KHMSBYZINqXOphT7hJN89credlilmQC6B8q7fdzejcpzTmruTDOAu0QEm2mFKo-n8MBy9QBtGvklG8bgPO8w4DKp2ZSV-eMOVayQTHt0i1nP0f3UTuqpZjTX/s960/photo_2025-04-08_13-56-41.jpg
លើសពីនេះ ក្រសួងបរិស្ថាន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តារួមគ្នាថែររក្សា ការពារដើមសំរ៉ង ដែលជាធនធានធម្មជាតិឲ្យគង់វង្ស និងដើម្បីជាផលប្រយោជន័បច្ចុប្បន្ន និងតទៅអនាគត សម្រាប់កូនចៅជំនាន់ក្រោយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi34gtA8AX5Y5CUOdF_0m3eTbTy3xaCwRZn_2DOWgIvT3WRWnI98HzDmiewub6HZCLB6QZJaLf4wUPtKk7IR4Fo0-gvXHc8M6X_TfKq_0B66BTG8hg4MUWiAGPN6mB4FPedIu3m9iom1_UAKjofXQtYxUDlX_FZyGdD86Z33B48DD7oLSe6Bcb46-WuSPWb/s1280/photo_2025-04-08_13-56-36.jpg

ដោយឡែក សម្រាប់អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមជាច្រើននៅក្នុងការបញ្ចេញមតិ បានលើកឡើងថា៖ ស្នើសុំឲ្យក្រសួងឈប់ធ្វើការអំពាវនាវតទៅទៀត ផ្ទុយទៅវិញស្នើឲ្យមានការចាត់វិធានការតឹងរឹងវិញម្ដង ចំពោះអ្នកដែលប្រព្រឹត្តិសកម្មភាពនេះ ព្រោះមិនមែនទើបតែមានការណែនាំកុំអោយធ្វើនាពេលថ្មីៗនេះទេ ប៉ុន្តែសមត្ថកិច្ច និងមន្ត្រីជំនាញធ្លាប់បានធ្វើការពន្យល់ជាច្រើនលើកច្រើនសារ និងតាំងពី២០ ៣០ឆ្នាំមុនមកហើយ៕

ផ្អាករឿងពន្ធកម្ពុជា និងប្រទេសផ្សេងៗ90ថ្ងៃសិន! ប៉ុន្តែសម្រាប់ចិន Trumpបែរជាតម្លើងដល់ ១២៥% ទៅវិញ

0

មិនព្រមដកថយរៀងខ្លួន! ចិនក្ដៅត្រចៀកក្រោយអាមេរិកប្រកាសតម្លើងពន្ធឲ្យប្រទេសខ្លួនដល់ទៅ 104% ដូចនេះចិនសងសឹកវិញដោយបន្ថែម50%ទៀតលើពន្ធអាមេរិក ឲ្យស្មើនឹង84% ប៉ុន្តែអាមេរិកមិនខ្វល់ ថែមទាំងបន្តតម្លើងពន្ធឲ្យចិនរហូតដល់ 125% និងប្រកាសថាផ្អាកការយកពន្ធពីបណ្ដារប្រទេសផ្សេងៗរួមទាំងកម្ពុជារយៈពេល90ថ្ងៃសិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0_U5792KuNu_13XNRpF7xFeQpqHvTrDCkZrGlrcqAH80FTAlwjPXhgeaI0eqoIK7q42-UuS3ZPQGECToKhWHP4V4GpjJAT_uyY2D_uoR_wlSK7Y4Tz1bDQnIXivl9YJDZ0FU0slCHAHq6mNnffO3_7OgQQ7m-IcgxwtrAypl3fy0Irx10Rdvmb33L1RcB/s1100/image_2025-04-10_11-28-39%20(2).png

ត្រឹមរយៈពេលមិនដល់20ម៉ោងផង ការកំណត់ពន្ធនៅក្នុងទីផ្សារពាណិជ្ជកម្មពិភពលោកមានការប្រែប្រួលខ្លាំងនឹកស្មានមិនដល់។ នៅក្នុងនោះផងដែរ សង្រ្គាមពាណិជ្ជកម្មនឹងកើតមានឡើងយ៉ាងពិតប្រាកដ ប្រសិនបើប្រទេសសេដ្ឋកិច្ចធំៗទាំង2ខាងលើ មិនព្រមមានការចរចាដោយសន្តិវិធី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRDR_4pTLT3XzfCPAO3fhu_PBGGvsDbAzFWITShBoGApywFNoqgrM1vURTd3ShJof-rpXq-Jo2hWcXV_LV_H16va0Y_fbV_zwJqNJDCXLg9Vl5j3T8zb-9MkgZUskOoiB78593waZCf0xqMAsnXN13xUw9gq5hhhvutLzfxZVq-6MR8vf3mBS8Beyo_2k3/s695/image_2025-04-10_11-28-40%20(2).png

យោងតាមសារព័ត៌CNN បានឲ្យដឹងថា៖ សេចក្ដីប្រកាសចេញពីទីក្រុងប៉េកាំង ស្ដីពីការសងសឹកទៅលើអាមេរិក ដោយចិននឹងតម្លើងពន្ធគយដល់ 84% សម្រាប់អាមេរិក។ បន្ថែមពីនេះ គណៈកម្មការពន្ធរបស់ក្រុមប្រឹក្សារដ្ឋាភិបាលចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកលើប្រទេសចិនគឺជាកំហុសឆ្គងដោយបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសចិន និងធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីដោយផ្អែកលើច្បាប់” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgetf4XntJF1y5Az7D-b_HJXg6nqtPfC5NJJRMziNpmMQV73W01QdivDpErTdnkiuR_A-jSyvS4TPDBZaPSyjj6HJme4gIepqD-A_qLF24_ngtT2kse7kBDqqNk3mDqQsppQIupTbgiKsgCSKgWiLbCBggy9u6wjQ8lwBPUFrRHmuKGY_xQ62aeygOegfxT/s1095/image_2025-04-10_11-28-39.png

ការសងសឹកនេះ គឺធ្វើទៅតាមការសន្យារបស់ចិនថាខ្លួននឹង “ប្រយុទ្ធដល់ទីបញ្ចប់” ហើយចិនបានធ្វើវាឡើងប៉ុន្មានម៉ោង ក្រោយពេលអាមេរិកតម្លើងពន្ធគយចិនឲ្យឡើងដល់ 104% និងសម្រេចចូលជាធរមានកាលពីរសៀលថ្ងៃពុធ ទី9 ខែមេសានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimn8obOpC2faekbrFoshyy_qkQxZ56FI5I2ivaVTSbPCtlC0AKA6bMiT5yGy2VvxulPjMQNkgs8rKrlRGf87HLwvZ-3XHjgsa4_yHMjKn9_rKLTgpzQRxNHdwqf7_ZPiILelkHv4dGwfOh_E8LgYwiIwfJFvcyfa_uwLETr7SpA0p3BSFbxVi0bPz6_XDK/s1024/image_2025-04-10_11-28-40.png

ដោយឡែកងាកមកមើលខាងសហរដ្ឋអាមេរិកវិញ លោកប្រធានាធិបតី Donald Trump បាននិយាយថា៖ លោកកំពុងអនុវត្តការផ្អាករយៈពេល 90 ថ្ងៃលើពន្ធថ្មីៗ ដែលមានអាត្រាពន្ធចាប់ពី 10% ដល់ 49% ដោយទម្លាក់មកត្រឹម 10% គ្រប់ប្រទេសជាបណ្ដោះអាសន្នសិន ហើយក្នុងនោះប្រទេសចិនមិនបានរាប់បញ្ចូលឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV4-g4fbYqoyJt6x7Oe1Xco7RgR-W_0I-M-KEse2RkBihCF6JdhHfk4QY6uXvh2IOjoNKZ_D1EiL53k0lZGjb5mcXx8gZqaeBingp9_ujL6HmbBqgvzc7hKiLglTQily4iOztle-ZlFyeqy1k9p18embiEuO20ECQFNfQcwwRcuqHfn-h7AELx_pp7KmCK/s960/image_2025-04-10_11-28-39%20(3).png

ស្របពេលជាមួយគ្នានេះ លោកបានប្រកាសថា លោកកំពុងតម្លើងអត្រាពន្ធលើប្រទេសចិនរហូតដល់ទៅ 125% ដែលជាការជំរុញឱ្យមានការតម្លើងពន្ធគយជាមួយទីក្រុងប៉េកាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipJVF3WwhFH2dfSjKZlmBUJnB-Cn56VIMi5HIn7S9R7_6yQnJe9NDpLGTByebPtl-4qnoR6zj7VCRWtifiYUXoUJDqG_aQISFP7tOMeuh9cBQOpzfH4GWJ7fT-36xLcU-sW5tov8YIfOLQ_B2BYkcnXPZqcXWkE-a3K0JSFO_Oxtj45hjpLjJCoY9p6Nrt/s1950/image_2025-04-10_11-28-40%20(3).png

លោក Trump បានលើកឡើងពីការសម្រេចដូចខាងលើថា ៖ “ដោយផ្អែកលើការខ្វះការគោរពដែលប្រទេសចិនបានបង្ហាញដល់ទីផ្សារពិភពលោក ខ្ញុំសូមតម្លើងពន្ធដែលសហរដ្ឋអាមេរិកដាក់ទៅលើប្រទេសចិនដល់ 125% ឲ្យមានប្រសិទ្ធភាពភ្លាមៗ។ ត្រង់ចំណុចនេះ ខ្ញុំសង្ឃឹមថានៅពេលអនាគតដ៏ខ្លីខាងមុខនេះ ប្រទេសចិននឹងដឹងខ្លួនថា ថ្ងៃដែលដកសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតចេញ ចិននឹងលែងមាននិរន្តរភាពតទៅទៀតហើយ” ៕

បទ «ស្រណោះ» របស់ វណ្ណដា កំពុងល្បីកក្រើកនៅថៃខណៈតារាល្បីៗនាំគ្នាលេងព្រាត

0

បន្ទាប់ពីបទ «សង្រ្កាន្តស្គាល់ស្នេហ៍» ដែលល្បីយ៉ាងខ្លាំងនៅប្រទេសថៃថ្មីៗនេះបទ ស្រណោះ វណ្ណដា ដែលបានចេញនៅក្នុងឆ្នាំ២០២០ កំពុងតែទទួលបាននូវការគាំទ្រឡើងវិញជាមួយនឹងការ Mix ភ្លេងបន្ថែម។ តារាល្បីៗជាច្រើនបានលេងនៅលើបណ្តាញសង្គមទិកតុកទៅលើបទ ស្រណោះ របស់ វណ្ណដា មានដូចជា Engfa Waraha Miss Grand Thailand 2022 ,តារាចម្រៀង SPRITE និងតារាសម្តែង Pinky Savika ជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5Q96v48RuKQC7Go55tcRW6emO4G6r1pVwwvjaFalsdT7Dio01NkP__vWx9AYz49i_0CL0PaGgNaHaEjhuEDQuui7ED7LlIPhv9HAp62xvI6pwGzt8xOOmheIoKaqTU7Np2c_XpNtlxXM1WRRA-02kZQdiYSnyhbQBoYhp_NNilIEj8unogW5NK-zQlSB2/s1290/image_2025-04-07_09-24-13.png
ដូចប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថាតារារ៉េប ម៉ាន់ វណ្ណដា គឺជាតារាចម្រៀងកម្ពុជាម្នាក់ដែលមានអ្នកគាំទ្រនៅប្រទេសថៃច្រើនស្រលាញ់ចូលចិត្តសូម្បីតែតារាល្បីៗប្រចាំប្រទេសថៃជាច្រើនស្គាល់តារាចម្រៀងរូបនេះហើយបានសារភាពត្រង់ៗតែម្តងថាគឺជាហ្វេនរបស់ វណ្ណដា។ ជាក់ស្តែងកន្លងមកនេះបទសម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែររបស់ វណ្ណដា មានចំណងជើងថា «សង្ក្រាន្តស្គាល់ស្នេហ៍» គឺទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនថៃដែលមានតារាល្បីៗជាច្រើននាំគ្នាលេងបទចម្រៀងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVMApNxSqGeb8sfhNcMy_LE-nyu7d8ncTx44vlW-W9zE1oQCgPDbWTnS_2xzyxhloKlHXTJ1dhwta75SQ_O29fEoeFeNu9m9C3SCkMBnkXAppoROr-hhvFsR5mg55qTc-0dmQmVKF0GKSqU0ewprtrlaydbGaBu_U3xfCP0Yook_SXJ3UZH6bLKymxu4QS/s2048/image_2025-04-10_09-37-08.png

បន្ទាប់ពីបទ «សង្រ្កាន្តស្គាល់ស្នេហ៍» វណ្ណដា កំពុងតែធ្វើឱ្យអ្នកគាំទ្រថៃផ្ទុះកក្រើកម្តងទៀតជាមួយនឹងបទរបស់លោកមួយបទទៀតគឺមានចំណងជើងថា «ស្រណោះ» ដែលបទនេះគឺបានទម្លាក់តាំងពីខែមេសា ឆ្នាំ២០២០ ដែលមកទល់ពេលនេះមានអ្នកស្តាប់លើសពី៣៨លានដងហើយ។ នៅលើបណ្តាញសង្គមទិកតុកនាពេលថ្មីៗនេះគេបានឃើញតារាល្បីៗជាច្រើនដូចជា Engfa Waraha បានលេងបទចម្រៀងមួយបទនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMowBv6ZBoQFZizKLVhZJuuWw0WkpqFpNabMEtg6FUk9bFQA8uQ6ZbRoxfMB-ktLT4QrwU53pVGc6hzXsx2YkSimWBcmLmC7MbehkCx7t7g0iftsFPdmcb_3fZfLKcGut8nCdbBINr4vfTMPSPbU2JnjhsfILWTd_5fPuPXMjpY5dpIa2djP4-g9l902iE/s2048/image_2025-04-09_09-55-58.png

ក្រៅពីបវរកញ្ញាប្រចាំប្រទេសថៃដ៏ល្បីល្បាញនេះគេក៏បានឃើញតារាសម្តែង Pinky Savika តួស្រីនាងថងឌី ឆ្នាំ២០១២ ក៏បានលេងបទនេះខណៈកាលពីមុនតារាស្រីរូបនេះក៏ធ្លាប់លេងបទចម្រៀង វណ្ណដា ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJfcORfy7N57RT3NUwvk5vIKS8NqQdhyphenhyphenEGuIABa8C89KK2B_ZKTRaZf_jtRXA9_GSFhn3Sfji_3EDnhyphenhyphen5fXCAfl64zff9ZPTBnghDbHnV-CjM5J1i52ZmV6USKu3UwxguYG9Vu6BaWONZCbNm5Cl3UdUuZruVEm-QQWc9RPFK6dujwvf5OJ_ZFbH-Lngjn/s2048/image_2025-04-09_09-56-01.png

ងាកមកកាន់តារាចម្រៀងវ័យក្មេង SPRITE វិញដែលជាអ្នកគាំទ្រម្នាក់របស់ វណ្ណដា និងធ្លាប់បានសហការគ្នាជាមួយនឹង វណ្ណដា ក្នុងបទចម្រៀង Run The Town ក៏បានចូលរួមលេងផងដែរ ខណៈអ្នកគាំទ្រមានបំណងចង់ឱ្យ SPRITE សហការជាមួយនឹង វណ្ណដា ម្តងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrsGFYK4caqxuzzfDCD5NOYLN02sMVZwdufLy31W_JCVzg5gmfkp-itDYyC9DeKlkMsREmoHdx7kDqygCNtvVYJpRYCu5bOLwvCYdNoJAB0uGsadT35i_D9GLPz7A-MJ5hzxsZ67z33ZXQYh1XegHys917P09tD1zEGZGyOiSZCGUlUXo_Qo6_5gVcZPpF/s1350/image_2025-04-09_09-56-06%20(2).png
គួរបញ្ជាក់ផងដែរថា ការសហការរវាង វណ្ណដា និងតារាចម្រៀងថៃចុងក្រោយនេះគឺជាមួយនឹងតារារ៉េបដ៏ល្បីគឺ YOUNGOHM ទៅលើបទ «SMOKE UP» ខណៈតារាចម្រៀងថៃរូបនេះនឹងមានវត្តមានក្នុងការប្រគំតន្រ្តីរបស់ វណ្ណដា នាពេលខាងមុខនេះផងដែរ៕

រំភើបចិត្តណាស់! ម្ចាស់គណនី Travel with Chris ថាប្រទេសកម្ពុជាគឺអស្ចារ្យកុំយល់ច្រឡំនិងគិតអវិជ្ជមាន

0

អ្នកបង្កើតមាតិកាល្បីល្បាញដែលបានធ្វើដំណើរទេសចរណ៍ជាច្រើនប្រទេស Travel with Chris បានចូលរួមក្នុងកម្មវិធីរបស់លោក រៀនថត ជាមួយនឹងគូស្នេហ៍ដោយបាននិយាយថាប្រទេសកម្ពុជាគឺអស្ចារ្យប៉ុន្តែត្រូវបានគេយល់ច្រឡំហើយនេះជាហើយផលដែលលោកបានវិលត្រឡប់មកវិញម្តងហើយម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_19vdrmLtccPpa64aymyz1xRwEgQzJPb3lKBkvnac9EplOCgrHZ41R5xyaKbR_42yC-c9T7Wdi9IjJwshEgrq9q879gNGakejPGIn5sYRlGKHzAYTH3LaVJETST6oQJTc3W4hGztKJ4F22ieGwj0z8ZZV1tNJ3TV36J1XIaaJ6w-q5hNMsTspexxCO3tg/s2048/image_2025-04-09_12-10-18.png

នៅថ្ងៃទី៨ មេសា លោក ឆេង សុភ័ក្រ្ត ហៅ រៀនថត បានចេញវីដេអូខ្លីមួយអំពីអ្នកបង្កើតមាតិកាល្បីឈ្មោះដែលជាម្ចាស់គណនី Travel with Chris និងគូស្នេហ៍របស់លោកស្វាគមន៍នៅក្នុងរដូវកាលទី៥របស់ខ្លួនហើយកម្មវិធីផតខាស់មួយនេះគឺទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាកទស្សនិកជនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq43KVhvPue90bRHG-Rw1lz71KIetEPZjopbeWbfoTexU3zMNjSDwavYHst6edIMIqqjocfde9CL4YuWvo0NrNsXJljyZGFHT01Dz1SxXfdyzRGQFfzhbH7R_6XB5TT7rAMt39oDQNNTIUxJohWRUcSYg7rLidoyuePEUFzAxE-3T59QhQpyAgYuyQs7Or/s2048/image_2025-04-09_12-10-25.png

នៅក្នុងវីដអូខ្លីនេះ Travel with Chris បាននិយាយពីប្រទេសកម្ពុជាឆ្លងកាត់ទុក្ខលំបាកជាប្រទេសជួបនូវសង្គ្រាម ទើបធ្វើឱ្យមានការយល់ច្រឡំនិងគិតអវិជ្ជមានមកលើកម្ពុជា។ Chris បាននិយាយថា «កម្ពុជាគឺជាប្រទេសអស្ចារ្យតែត្រូវបានគេយល់ច្រឡំមែនទែន នេះជាហេតុផលលោកតែងតែត្រឡប់មកជាច្រើនលើក»។ មុននឹងហ៊ាននិយាយពាក្យនេះ Chris ថាដំបូងឡើងដែលលោកបានមកដល់ខ្មែរដំបូងក៏មានការព្រួយបារម្ភដូចគ្នា។ លោកបានថ្លែងយ៉ាងដូច្នេះថា «លើកទី១ ដែលលោកមកលោករាងភ័យបន្តិចដែរដោយសារតែពេលដែលយើងឆ្លងព្រំដែនមានហេតុការណ៍មួយកើតឡើងជានិច្ចកាល ជារឿងកើតឡើងគ្រប់ទីកន្លែងដែលយើងទៅ វាកើតឡើងចំពោះលោកកាលនៅវៀតណាមមិនមែនតែខ្មែរទេសូមកុំគិតអវិជ្ជមានវាកើតឡើងនៅគ្រប់ប្រទេសនៅលើពិភពលោកចំពោះការទៅដល់ថ្ងៃដំបូង អារម្មណ៍ដំបូង ពេលខ្លះអាចធ្វើឱ្យប៉ះពាល់អារម្មណ៍ពេលយើងធ្វើដំណើរ ខណៈប្រទេសតួកគីក៏កើតឡើងដូចគ្នាដែរ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3VnQQ2eUWp79XVt3vSoBTLpr8eThvVvTC_JXREgWuFmGe3tGipKNNeGSLpoWlc9VMrc17dEcor7bnXHzP_IYXp7uGCPO4czuPse-wYdUF8z2mTZ4dXi8IxQZAtgbbIfHSSXebO85oRm8F89DydNM7JmtTMb7w9bD1H7GTDiEXuFd89WXiK0dEapcISKYK/s2048/image_2025-04-09_12-10-27.png

ធ្វើដំណើរច្រើននិងបានយល់ដឹងពីជម្រៅចិត្តប្រជាជនខ្មែរ Chris ក៏បានបន្ថែមដែរថា «នៅជុំវិញអាស៊ីលោកដឹងថាប្រទេសផ្សេងៗមិនបានឆ្លងកាត់ដូចប្រជាជនខ្មែរឆ្លងកាត់នោះទេពួកគេមិនបានបាត់បង់គ្រួសារបងប្អូននិងឆ្លងកាត់សង្គ្រាមនោះទេដែលប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសខ្មែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja5PNT-qSPpTUAyWiq9b0hVAad5UHLganXZEmjYVPNKYDDGDskdzNvG9UsjJst1ojG5nql0FvAGegPCWnEL3OnfQEYLUb0nGR36Ws1gbBt8gChcCnn7gWAEPH6qsXYqm3hWXpGnu_GRRFzMlbZPGNQX0I7qzi0VT3SgHuvJI7hlS_z96CnWQ79Jb0nB8D4/s2048/image_2025-04-09_12-10-32.png

គួរបញ្ជាក់ផងដែរថា Chris ធ្លាប់បានធ្វើដំណើរនិងបានផ្សព្វផ្សាយពីប្រទេសកម្ពុជាជាច្រើនដង។ លើសពីនេះលោកក៏បានឧបត្ថម្ភកុំព្យូទ័រនិងម៉ាស៊ីនព្រីនឱ្យសិស្សានុសិស្សប្រើប្រាស់ផងដែរ៕

ទោះកំពុងជោគជ័យភាពយន្តនេះក្តីតែលោក លៀក លីដា នៅមានក្តីបារម្ភចំពោះលំហូររឿងបរទេស

0

ចុងក្រោយនេះភាពយន្ត «ភ្លើងឆេះក្លឹបក្រោមដី» របស់ផលិតកម្មរបស់លោក លៀក លីដា ទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរ តែយ៉ាងណាលោកនៅតែបង្ហាញក្តីបារម្ភចំពោះកុនខ្មែរនឹងដើរថយក្រោយខណៈកុនបរទេសចូលទីផ្សារកម្ពុជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOWxOxXjIKTxUtxv1fIR4v04sNn3P2k1kFfJoE8qFaX8Hs1UzecC1zo23vQnWHx04_30aSGoPrGOEylxMLLhKJVyRMTMuHiv1LifsPuWP3nc5_im4jRQ-WvcMlRRtHon0Z5uEiykpiuZXp4QiZ156R5Nn4tuIpUfMXAIbsoetf5QM8DB6Z2BgrdQzOFww4/s720/image_2025-03-21_14-20-05.png

ភាពយន្ត «ភ្លើងឆេះក្លឹបក្រោមដី» របស់ផលិតកម្ម LD ដែលដកស្រង់ពីហេតុការណ៍ពិតកាលពីចុងឆ្នាំ២០២១ ទទួលបាននូវការគាំទ្រយ៉ាងឃ្លេវក្លាខណៈកន្លងមកមានរូបភាពបង្ហាញថា១ថ្ងៃរឿងនេះទទួលបានចំណូលដល់២ម៉ឺនដុល្លារក្នុងថ្ងៃចាក់បញ្ចាំងដំបូង។ មិនត្រឹមតែប៉ុណោះភាពយន្តនេះបានក្លាយជាភាពយន្តខ្មែរទី១ដែលមានអ្នកទស្សនាច្រើនជាងគេបង្អង់នៅក្នុងរោងភាពយន្តលេជេន។ នេះបើតាមការបញ្ជាក់របស់រោងភាពយន្តនៅថ្ងៃទី៣១ ខែមីនា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZdcUdSM1yUrR2chGZtLbcmD3vG6GwugZGUf4D7v515oQ3o30Ntw43qbKB5f3YymYfrROvfojbxbLe76TXlg7b8twRnei5pHVjVqitCZGNFGbwwAKNr17ESEVbWh4ArqBRMkZzD1oEB5bc2Tw39msJaR4R8zYx8r-I9ngycpGo-uATQC1l7bxWTt4Hu6YS/s2048/image_2025-03-21_14-19-09.png

ទោះបីជាមានភាពជោគជ័យលើភាពយន្តខាងលើនេះក្តីលោក លៀក លីដា ប្រធានសមាគមផលិតករភាពយន្តខ្មែរ បានបង្ហាញក្តីបារម្ភចំពោះភាពយន្តខ្មែរនឹងដើរថយក្រោយ។ លោកបានសរសេរនៅលើបណ្តាញសង្គមនាថ្ងៃទី៧ មេសា ថា «បើទោះបីជារឿងភ្លើងឆេះក្លឹបក្រោមដីរបស់ផលិតកម្មអិលឌីទទួលបានជោគជ័យខ្លាំងក៏ដោយ ក៏ខ្ញុំនៅតែយល់ថាវិស័យភាពយន្តរបស់យើងក្នុងឆ្នាំ ២០២៥ និងដើរថយក្រោយ ពីព្រោះខ្ញុំមិនទាន់ឃើញសញ្ញានៃផលិតករ ណាមួយដែលគ្រោងនឹង វិនិយោគផលិតរឿងធំៗ និងគម្រោងចំណាយស្តង់ដាសម្រាប់ទីផ្សារក្រៅប្រទេសឡើយ។ តែខ្ញុំបែរជាឃើញកុនបរទេសយ៉ាងសម្បូរបែបបកប្រែយ៉ាងល្អចូលទីផ្សារយើងយ៉ាងច្រើនក្នុងឆ្នាំ ២០២៥ នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSDcIzE60U8tkD_WYwslwtMj2phq1LPZIYFyn05_tmOGy00UgRDEyAwy5bSRcK17kSnLDEy-FfXwHLMrGNg-MjxBGvysY5LLG79H43g4gdpu5Dq1fzoNrQzpYsoZo3Xub8YH1lm4dvCy8RCGk8NKnRhkA_A_YaVw1iDVIPg6LQG_octuC8Wc_5-hP9DyIn/s1440/image_2025-03-21_13-29-50.png

ជាមួយនឹងក្តីបារម្ភនេះ លោក លីដា បានលើកទឹកចិត្តផលិតករខ្មែររួមគ្នាផលិតកុនធំៗមានស្តង់ដារអាចជ្រែតចូលទីផ្សារបរទេសបាន។ លោកសរសេរថា «សូមបងប្អូនផលិតករយើងរួមគ្នាដើម្បីផលិតកុនធំៗដែលមានស្តង់ដារត្រឹមត្រូវដែលអាចចូលទីផ្សារបរទេសបានត្រឹមត្រូវដោយមិនអៀនខ្មាសសូមជូនពរ ផលិតករខ្មែរទាំងអស់ទទួលបានជោយជ័យ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEielslSGVSX7bKdEt5-6iS1yh0EMOkoXCipg5AORn54CKf2hWmRB1b2HJRTB11EtuG_cgmaQwgkTrgEyEncGTZq-m45UusbCKl19Zf8yqpvr3rp7NN25nVory50zLeSW7j5CkzHLzJERHoDpLHL9nQ4S8FcUBLjml_H-WKT-Rp1TDQT19beOf5XZqn_HLZK/s1400/image_2025-03-21_13-29-49%20(2).png

គួរបញ្ជាក់ផងដែរថា ផលិតកម្ម LD របស់លោក លៀក លីដា បានផលិតភាពយន្តខ្មែរជាច្រើនដោយបានចំណាយដើមទុនយ៉ាងច្រើនជាក់ស្តែងដូចជា «ប្រវត្តិស្នេហ៍នាងនាថ» ដែលមានតួឯកស្រី មាលា កូនខ្មែរកាត់បារាំងនិងតួឯកប្រុសមីយ៉ាន់ម៉ា បៃតាកន ដើម្បីអាចឱ្យភាពយន្តខ្មែរឈរនៅលើទីផ្សារក្រៅស្រុក៕

មានដៃគូរៀងខ្លួនតែរឿង Justin និង Selena នៅតែបង្កើតភាពចម្រូ.ងចម្រា.សក្នុងចំណោមអ្នកគាំទ្រ

0

ទោះបីជាមានដៃគូជីវិតរៀងៗខ្លួនក្តីប៉ុន្តែភាពចម្រូងចម្រាសរវាង Justin Bieber និង Selena Gomez នៅតែបន្តកើតមានក្នុងចំណោមអ្នកគាំទ្រ ខណៈកាលពីប៉ុន្មានថ្ងៃមុននេះ រឿងរបស់ពួកគេបានកើតឡើងម្តងទៀតរហូតឈានដល់ការឈ្លោះប្រកែកគ្នា រវាងអ្នកគាំទ្រទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBSqDqNzO8KoAKW1znB__h0Z83SYnanyQnG01fm-cQxp-DzfUZ-PbHRiJxFfjUVg52E8JEgO1wT6-xvrGi0TUSEuO4JhYRKmW17Il0aKcK2rPaFXy9a1mqaIB8svj7nbkUgBBLUa9kH4bYkza4tBiLbe-3_8jeKgGQNsgYYn_KszFRecb4dNlHtztRp_dN/s1290/image_2025-04-08_15-59-37.png

កាលពីថ្ងៃទី ២ ខែមេសា Justin Bieber បានបង្ហោះរូបតួអង្គពីខ្សែភាពយន្តមួយជាមួយនឹងអត្ថន័យថា «មនុស្សស្រីនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅពេលពួកគេភ្ជាប់ពាក្យ»។ សកម្មភាពនេះត្រូវបានគេជឿថាជាការឌឺដងទៅកាន់ Selena Gomez ដែលបានភ្ជាប់ពាក្យជាមួយ Benny Blanco ។ មនុស្សជាច្រើនរិះគន់ Justin Bieber ថាចរិតនៅក្មេង រៀបការបាន៨ឆ្នាំហើយ ហើយក៏ក្លាយជាឪពុកដែរ ប៉ុន្តែនៅតែសើចចំអកឌឺដងទៅកាន់អតីតគូស្នេហ៍របស់ខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhra3us4GLVc8O8ockRfVRRH01qPRWeB1NauehMVeo4Z9idx9xQIMpJOoab4_gw1hljPEDFjksAsOIm1UVwlHdUR5eiwjgPyuBa1yqTuO2O76p4slozbFdnq2n5rkwfSjEZPbwVmwBEtfMhNlsqAtgQG1tCiqUPPw_5pffF4i4XgH0B07rxRWkRZIkqf4Xq/s645/image_2025-04-08_15-59-36%20(2).png

មិនយូរប៉ុន្មាន Benny Blanco បានបង្ហោះរូបភាពសត្វលាពីខ្សែភាពយន្តនៅលើ Instagram។ អ្នកនិយមលេងអ៊ីនធឺណិតគិតថានេះជាវិធីឆ្លើយតបរបស់ Benny ក្នុងនាម Selena ដែលបង្ហាញពីអត្ថន័យក្នុងសាច់រឿងថាជាមិត្តល្អប៉ុន្តែរំខានមិត្តភក្តិនៅពេលមិត្តភក្តិបានរៀបការជាមួយ Princess Fiona ។ ពាក្យ «លា» ជាភាសាអង់គ្លេសក៏ត្រូវបានគេប្រើដើម្បីសំដៅទៅលើមនុស្សឆោតល្ងង់ និងរំខាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7L1PulGSdjKb5CnWBmc432RZL7ioOTg3mFn5UI-4muGlR14A0gu5beTlbwtQ6hdBvtLLCqiIpmT_b-T_XWtw2qUpOkWwM33NXowWNFDBDH1PySXcjCJbjV8FAvurwwZtlLoYYDVD80SJMVFvhVxKj8TIfDzAgjc3sWrlL0f2DNd-Fwe1gMiqnqLov1E69/s1536/image_2025-04-08_15-59-35.png
សូម្បីតែឆាណែល Disney ក៏ត្រូវបានគេនិយាយថាកំពុង «ចូលរួមការប្រយុទ្ធ» ដើម្បីការពារ Selena របស់ពួកគេ។ ឆាណែលនេះស្រាប់តែបង្ហោះពីនាងនៅក្នុងរឿងមួយដែលនិយាយថា ខ្ញុំធុញទ្រាន់នឹងអាកប្បកិរិយារបស់ Justin ។ Justin នៅក្នុងការសន្ទនាគឺ Justin Russo ដែលជាតួអង្គបងប្រុសរបស់ Alex Russo ។ យ៉ាងណាមិញ អ្នកលេងអ៊ីនធឺណិតជឿថា នេះមិនមែនជារឿងចៃដន្យទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN7rFhZSDgph2e-xrqzRc6LCD5kkxu5oQGTSyoiwMCJB2Yj9uiMC3p0QD0KfykuZRf27LvD5UynNI1ANXc3tLe7nxx09iMXE_jnRAzaAuiy2GbxDNx99fx6rR9Fx82LQd245IQD47X29NsxRtENLewX9SlMQ_dM7biv3Ld4sSvfEf2tl8RRKTGRIWxSZbY/s1600/image_2025-04-08_15-59-34%20(2).png

រឿងរ៉ាវរកាំរកូសរវាង តារាចម្រៀង Justin Bieber និង Selena Gomez រួមទាំង Hailey ជាប្រពន្ធរបស់ Justin បង្កើតជារឿង Drama មិនចេះចប់ក្នុងចំណោមអ្នកគាំទ្ររបស់ពួកគេ បើទោះបីជា Selena និង Hailey ធ្លាប់ចូលរួមកម្មវិធីថតរូបជាមួយគ្នាក្តី ប៉ុន្តែភាពចម្រូងចម្រាសនៅតែកើតមាន។ ប៉ុន្មានឆ្នាំមកនេះ Hailey Bieber បានព្យាយាមដោះស្រាយពាក្យចចាមអារ៉ាមអំពីការបែកបាក់ស្វាមីរបស់នាងជាមួយនឹងអតីតគូស្នេហ៍ Selena ។ Hailey ក៏បានបដិសេធថាមិនមែនជាមនុស្សទី ៣ ដែលបានជ្រៀតជ្រែកក្នុងទំនាក់ទំនងរយៈពេល ៩ ឆ្នាំរបស់ Justin ជាមួយ Selena ឡើយ៕

សូម្បីមនុស្សជិតស្និទ្ធក៏លែងគាំទ្រ! Elon Musk ស្នើឱ្យ Trump លុបចោលការដំឡើងពន្ធទំនិញនាំចូល

0

សហរដ្ឋអាមេរិក ៖ មហាសេដ្ឋីពិភពលោក និងជានាយកក្រុមហ៊ុន Tesla លោក Elon Musk ធ្លាប់បាននិយាយត្រង់ៗទៅកាន់ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីសប្តាហ៍ទី១ ខែមេសា ឆ្នាំ២០២៥ ឱ្យលុបចោលការដំឡើងពន្ធទំនិញពីបណ្តាប្រទេសដៃគូពាណិជ្ជកម្ម ប៉ុន្តែត្រូវបានប្រធានាធិបតីអាមេរិកបដិសេធ ហើយនៅតែប្រកាន់ជំហរដំឡើងពន្ធទំនិញនាំចូលពីក្រៅប្រទេស ។ នេះបើតាមការចុះផ្សាយរបស់កាសែត Washington Post ដែលទទួលបានព័ត៌មានពីមនុស្សជិតស្និទ្ធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq9vnCt4ZOeSObgdUK6oJqrKsBMOyRZ03ySnuRTGJYg-An1zbFOeeSpx69SsfZ4j5_nYi1b2SwJ2LDaadGRKxvLVLIHD2uS-RLu85HMekUuIApsIy2UWVCw4xIX7wVmOcaXfj_8z2f_d9MGiZBpIAUfnJM9zfakuI7wfY-s4uP6GL6V0egu40nmkhk2kcr/s1200/image_2025-04-10_09-05-53%20(2).png

ប្រភពច្បាស់ការណ៍បន្តទៀតថា នេះជាគំនិតផ្ទុយគ្នាយ៉ាងខ្លាំងរវាងលោក Elon Musk និងលោក Trump ពាក់ព័ន្ធនឹងបញ្ហាការដំឡើងពន្ធទំនិញ ក្រោយពីលោក Trump ដាក់ពន្ធអប្បបរមាស្មើ១០% សម្រាប់ទំនិញគ្រប់ប្រភេទនាំចូលអាមេរិក ហើយមានប្រទេសជាច្រើនទៀតត្រូវបានអាមេរិកដំឡើងពន្ធទំនិញខ្ពស់ជាងគេ ។ ប៉ុន្តែមន្ត្រីសេតវិមាន និងលោក Elon Musk ពុំបានបកស្រាយអ្វីទេ ក្រោយការចុះផ្សាយព័ត៌មាននេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ6Omi1PRnPe69u1u54QIwSDpUn4B-u-FJI_6jiH9Avf9W3_tPw0islic0a95UVKWbygpTVF3dy_L-30C_gy93A_ZKDu2e_6YpBu3gJr7Hrt9HXLKEBCaifdsGgmyqB_QibiBGornh059aYji8R6WexjKT5t5elDD6eUHhl6aSO0QDlVic36Fyj3o64b0P/s900/image_2025-04-10_09-05-53.png
លោក Elon Musk បាននិយាយក្នុងកិច្ចប្រជុំ «The League Congress» ដែលរៀបចំឡើងដោយលោក Matteo Salvini នាយករដ្ឋមន្ត្រីអ៊ីតាលី កាលពីថ្ងៃទី៦ ខែមេសា កន្លងមកថា ៖ «ខ្ញុំសង្ឃឹមថា ភាគីទាំងអស់នឹងយល់ស្របទាំងអឺរ៉ុប និងអាមេរិក គួរអនុវត្តគោលនយោបាយពន្ធស្មើសូន្យ ។ បើអាចបង្កើតតំបន់ពាណិជ្ជកម្មសេរីរវាងអឺរ៉ុប និងអាមេរិកខាងជើង គឺពិតជាល្អណាស់សម្រាប់គំនិតខ្ញុំ ។ ខ្ញុំចង់ឱ្យមានការធ្វើដំណើរដោយសេរីរវាងអឺរ៉ុប និងអាមេរិកខាងជើង បើមនុស្សម្នាចង់មកធ្វើការនៅអឺរ៉ុប ឬអាមេរិក ពួកគេគួរតែធ្វើបាន ។ នេះជាការណែនាំ ដែលខ្ញុំចង់ប្រាប់ទៅលោកប្រធានាធិបតីអាមេរិក» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrWE-fPP-R117Q7c6inUgGhyphenhyphenBKpCUmVrG5y6scXpVtWwpt_kP8U4a1jVudAQbv7Mg6y4WhyDGjfFdTEVu1w7uWWS5xvBLrw_vXP2KxGI_pOPIdjGEW9LdwjOAPNEe0KcHjVMuS57K7Nf-U9Bo_cQAC_fYBVfN0HmFlsi79Km6r1ZKHXdWAV0bBvpGczZ9i/s3840/image_2025-04-10_09-05-54.png
កាលពីថ្ងៃទី៧ ខែមេសា កន្លងមក លោល Peter Navarro ទីប្រឹក្សាពាណិជ្ជកម្មរបស់លោក Trump បានបដិសេធនឹងគំនិតរបស់លោក Elon Musk ដោយលោកប្រាប់ថា វាពុំចម្លែកទេ ដែលបានឮការស្នើបែបនេះពីម្ចាស់រោងចក្រដំឡើងរថយន្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUVbFsqgvKE-VIFr94E-6AXqfKHotXjRLo-co_G-O7mFI39au0U7JvB7tK7vrcTim7bQu1KkJJpEWB-vPujVai55UVVObXzEvYOyLg-XnMeIF-_-sbSX6LV0BJSsiwFt74ipnY7COsm9m-bXh2TykQ7jArNQLiX2rzsWPS1XB_enODyWUilYpN6gZbLium/s1440/image_2025-04-10_09-05-52.png

ចំនួនការលក់រថយន្តអគ្គិសនី Tesla នៅត្រីមាសកន្លងមកបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារពលរដ្ឋអាមេរិកប្រឆាំងលោក Elon Musk ចូលទៅពាក់ព័ន្ធនឹងការងារក្នុងក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ហើយលោក Elon Musk បានស្នើឱ្យបញ្ឈប់មន្ត្រីរាជការ និងកាត់បន្ថយការចំណាយយ៉ាងច្រើនរបស់រដ្ឋាភិបាលអាមេរិក ។ លោក Elon Musk ក៏ធ្លាប់ទទួលស្គាល់ថា គោលនយោបាយដំឡើងពន្ធរថយន្តនាំចូលរបស់លោក Trump ធ្វើឱ្យប៉ះពាល់រថយន្ត Tesla យ៉ាងខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJm_45wzZLdiuDm3mu7IUiQ3gMpmIn0M2M5zMtEbCiUUARfxUhPGp_szCkcw7Debv4TIxI_AaNJ0VMWXiOuJ8sXdPtTsIgGTnQLLZCtfzbyD-0MfNO0-d2_uW68grTA4hTGnlDx7HXxP3v5LP5uH2b1SeqHlPccUcta6jwsK_2SajIqF9QnF5_GVKnyFn4/s1600/image_2025-04-10_09-05-56.png
សេដ្ឋវិទូជាច្រើនដាស់តឿនថា ការដំឡើងពន្ធទំនិញនាំចូលនឹងឈានទៅវិបត្តិអតិផរណា, បង្កើនហានិភ័យសេដ្ឋកិច្ចអាមេរិក និងធ្វើឱ្យការចាយវាយរបស់ពលរដ្ឋអាមេរិកកើនឡើងរាប់ពាន់ដុល្លារ ។ វានឹងធ្វើឱ្យប្រជាប្រិយភាពលោក Trump ធ្លាក់ចុះ ដោយសារលោកធ្លាប់សន្យាពេលរកសំឡេងឆ្នោតថា នឹងជួយកាត់បន្ថយការចំណាយពលរដ្ឋ ៕