ចក្រភពអង់គ្លេស បានយល់ព្រមផ្ទេរប្រជុំកោះ Chagos ដែលស្ថិតនៅមហាសមុទ្រឥណ្ឌា ទៅឱ្យប្រទេសម៉ូរីស ដើម្បីរក្សាការគ្រប់គ្រងលើ Diego Garcia ដែលជាទីតាំងនៃមូលដ្ឋានយោធាដ៏សំខាន់របស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។
ការសម្រេចចិត្តប្រគល់កោះនេះធ្វើឡើងតាមសម្ពាធផ្លូវច្បាប់អន្តរជាតិ រួមទាំងការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិឆ្នាំ ២០១៩ ដែលចាត់ទុកការបំបែកកោះនេះរបស់ចក្រភពអង់គ្លេសពីប្រទេសម៉ូរីស គឺជារឿងខុសច្បាប់។.png)
នៅក្រោមកិច្ចព្រមព្រៀងនេះ ចក្រភពអង់គ្លេសនឹងជួលមូលដ្ឋានទ័ព Diego Garcia រយៈពេល ៩៩ ឆ្នាំ និងបង្កើតមូលនិធិសម្រាប់បង្កើតតាំងទីលំនៅថ្មីសម្រាប់ជនភៀសខ្លួន។.png)
សូមរំលឹកថា ដើមឡើយ នៅឆ្នាំ១៩៦៥ ពោលបីឆ្នាំមុនពេលប្រទេសម៉ូរីសទទួលបានឯករាជ្យ ចក្រភពអង់គ្លេសបានបំបែកប្រជុំកោះ Chagos ពីប្រទេសម៉ូរីស ហើយបានបង្កើតជាដែនដីនៅមហាសមុទ្រឥណ្ឌារបស់អង់គ្លេស។
គួរបញ្ជាក់ថា អង់គ្លេស បានដាក់អណានិគមលើប្រទេសម៉ូរីសអស់រយៈពេល១៥៨ឆ្នាំ ចន្លោះពីឆ្នាំ១៨១០ ដល់១៩៦៨៕










