ប្រសិនបើភ្ញាក់ពីគេងនៅក្នុងបន្ទប់សណ្ឋាគារដ៏ប្រណីតមួយ ជាមួយទិដ្ឋភាពនៃប្រព័ន្ធព្រះអាទិត្យ ឬលំហរអាកាសដែលអាចមើលឃើញតាមបង្អួច តើវានឹងមានអារម្មណ៍ដូចម្ដេច? នោះមិនមែនជាសណ្ឋាគារផ្កាយ4 ឬផ្កាយ5 ឡើយ ប៉ុន្តែគឺជាសណ្ឋាគារដែលមានផ្កាយព័ទ្ធជុំវិញតែម្ដង។ហើយ ទាំងអស់នេះនឹងមិនមែនមានតែនៅក្នុងការស្រមើស្រមៃនោះទេ វានឹងលេចរូបរាងឡើងមកនៅក្នុងពេលឆាប់ៗខាងមុខនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6OfApQ12AoRGt_5RDjUOAOSXE0SatXKFw4aSYAQqR015tMZaAYqOpURx_zdjTv04ygB8PMBpfWsf1hy4ysFWRzJXGSdVZZaIdlwmvn5AZV24A_evdR0BbSMDJqCQoDcgkesvF0oLkCh4WTsKAGfeM_BXK7Tj6Kf4bE2g28sKBs_Oq5pXXxWKEcZAacdRC/s1200/photo_2025-05-23_11-16-46.jpg
ក្រុមហ៊ុន Orbital Assembly Corporation (OAC) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានបង្ហើបព័ត៌មានថា ពួកគេកំពុងស្ថាបនាសណ្ឋាគារអាវកាស ដើម្បីផ្ដល់បទពិសោធស្នាក់នៅថ្មីដែលមិនធ្លាប់មានពីមុនមក។ គំនិតក្នុងការបង្កើតឲ្យមាននូវសណ្ឋាគារក្នុងលំហរអាកាសនេះ ត្រូវបានគេឪ្យឈ្មោះថា «Voyager» ដែលជាការរចនាឲ្យមានជារង្វង់មូលដូចជាកង អាចផ្ទុកមនុស្សបានចំនួន 400 នាក់ ហើយនឹងបើកដំណើរការនៅឆ្នាំ 2027ខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0OYTPGciou6hIxgZLGDlG-ikFFhhZ4G5QVQWbnROEW0oyipbTI_mD0U92Y5G8rSgPfJejmHQY5qXJBqGoIWnwykU7WXtl0nz9_bSDheU2kZ76nJjyTYtup8i_9ywxBR1xZWlGMx0pA_aoObrsJP6WMQvRT3ycT1b-6knIGyF5HucRV0zWz4oZ_L6ruNk0/s1050/image_2025-05-24_08-27-28%20(2).png

នៅក្នុងការចុះផ្សាយរបស់សារព័ត៌មានCNN កន្លងមកបានឲ្យដឹងថា លោក Tim Alatorre ប្រធានផ្នែកប្រតិបត្តិការរបស់ Orbital Assembly គិតថាលោកចង់ឲ្យវិស័យទេសចរណ៍អវកាសមានភាពជិតស្និទ្ធជាមួយមនុស្សលើផែនដីជាងពេលមុនៗ ។ លោកបានបន្តថា៖ «វានឹងផ្តល់ឱ្យយើងនូវឱកាស ដើម្បីឱ្យមនុស្សចាប់ផ្តើមទទួលបានបទពិសោធន៍ក្នុងលំហរអាកាសក្នុងពេលឆាប់ៗ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsPt1VNJrQZoIybz1pnnYS5TGE2ETraa6O-z1G94wF0mwEQjhcHwkLTHiTGxygPOjlxOUNEhivZRod1K4JkX3iSMKQZ4lFRGtV0UwD0MzMq7WU64H_bNl7rffs2IItc9mKu5YFQlWWgzTjqODYuAJ_QIy6ARYv3CQXzw6ehdIQKL_EYSZnQg3dtSMR0Dcr/s818/image_2025-05-24_08-27-28.png
គួររំលឹកថា កាលពីឆ្នាំ2019 លោក Alatorre ធ្លាប់បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា សណ្ឋាគារ Voyager នឹងធ្វើការដូចជារហាត់ទឹកដែលកំពុងវិលដោយខ្លួនឯង ដើម្បីបង្កើតទំទាញសិប្បនិម្មិត (ដោយប្រើកម្លាំងបាញ់ចេញមកក្រៅ) បង្កើតទំទាញប្រហែល 1/6 នៃផែនដី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimNnAMuUrXASB8mGnIPtferz37Zs3tvqB96KG61OOWVqsCQJOV4uXQj2C4yO9S1NyN0l9LIAUl7bsKVlSJMsqyRW5KyzoSb1hri_5BXkdisUUJ1YIa03vuAMavWcDg_L3tXlh5I6yBimC-hyDJmmagqrpPrmq94FMSIRW0jV0DDmHiIdaYSzJGJLiqMrvL/s1280/photo_2025-05-23_11-16-42.jpg

សម្រាប់តម្លៃក្នុងការស្នាក់នៅត្រូវបានគេប្រហាក់ប្រហែលថាអាចនឹងអស់ចន្លោះពី 5ម៉ឺន ទៅ 5លានដុល្លារក្នុងម្នាក់។ បានន័យថា ប្រសិនបើអ្នកស្នាក់នៅត្រឹមពេលមួយយប់នោះ អ្នកនឹងត្រូវចំណាយចាប់ពី 5ម៉ឺន ដល់ 10ម៉ឺនដុល្លារ និងបើស្នាក់នៅរយៈពេល 3-5ថ្ងៃ នោះអ្នកអាចនឹងត្រូវចំណាយចាប់ពី 1លាន ទៅ5លានដុល្លារក្នុងម្នាក់។ តម្លៃនេះបូករួមជាមួយនឹងការធ្វើដំណើរទៅមកដោយយានអវកាស ការស្នាក់នៅក្នុងសណ្ឋាគារ និងអាហារហូបចុកផ្សេងៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEoeYWkepKimQb65lZj22DqvQ99CcP0ui5f044WIfkO3RRIwm8RqNOZNnBmAiOtUev0n3IPDcNTFz5Q8M6WLmdIyMdUiIdIFJC2C6IspqyBP7zVtbNllvgWOGMYWF-6Q_UnNtFS4BZgFgWgZC0JIPOoae2iHvL9lWKaVG-0HOqTqX8fI0mlOIQ9eO_fchm/s1280/photo_2025-05-23_11-16-43.jpg
នៅក្នុងសណ្ឋាគារ Voyager ត្រូវបានគេឲ្យដឹងថា មានបំពាក់នូវបរិក្ខាទំនើបៗ ដូចជា បន្ទប់សណ្ឋាគារប្រណិត, វីឡាឯកជន, មន្ទីរស្រាវជ្រាវ បន្ទប់ស្នាក់របស់បុគ្គលិក ភោជនីយដ្ឋាន បារ កន្លែងហាត់ប្រាណ បន្ទប់មើលផែនដី រោងកុន និងទីលានលេងកីឡាជាដើម។ ជាងនេះទៅទៀត ភ្ញៀវរបស់សណ្ឋាគារក៏នឹងទទួលអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់ដែលគេបានដឹកជញ្ជូនមកពីភពផែនដីផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfsQgWaDCU26WlmlnEBVLJr759-BPRzq1FLho9M6m3QTGE2ZeyZl118Hh05n1T7_CE8li_zYRBpxw-pNrSnK1nt6j46CVNH85kqGhV7fx7TM0nYWaEj5OfhWaASab1PN0asOlIGlQKCfQ-NDuFBYVHySOr6F6tYwfq_FHrXq072tMl505blQhEKbPYOTsE/s1280/photo_2025-05-23_11-16-44.jpg
គួរជម្រាបផងដែរថា ក្រុមហ៊ុន OAC ក៏បានសហការគ្នាជាមួយក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk ផងដែរក្នុងការប្រើប្រាស់យាន Falcon 9 ឬ Starship ធ្វើជាមធ្យោបាយធ្វើដំណើរនៃអតិថិជនរបស់សណ្ឋាគារ។ ដូច្នេះដើម្បីអាចមកដល់សណ្ឋាគារ អតិថិជនទាំងអស់ត្រូវធ្វើដំណើរដោយយានហោះចេញពីភពផែនដីជាមុនសិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKXpaAV4SpJN1b2riU4pGpRUxOGFybT19pM6QDgrYraIJ5hYiunJLCoNbvgPluuDWnWAhxpAS_Hc64BgVcxfkhwPuIUj072xVUNHXi8P0WjIabfmf_bLhhASspbgozOoxD0ds3kmg7X4gRUODpa1r3LUUPbNMxBMOfihyzVE2yuoQdUzJW1o6iclhPh-H1/s1280/photo_2025-05-23_11-16-46%20(2).jpg
យ៉ាងណាមិញ គម្រោងការខាងលើនេះត្រូវបានចាប់ផ្ដើមសាងសង់កាលពីឆ្នាំ 2020 និងគ្រោងដាក់ដំណើរការជាផ្លូវការនៅឆ្នាំ 2030 ឬ ត្រឹម2027 ប្រសិនបើកត្តាផ្នែកហិរញ្ញវត្ថុមានភាពរលូនដូចការគ្រោងទុក៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNa3ialzA6cZ6MyQpDPtnJpYcsJewONQNgkCqUvAGeB5uCx9TWFmsOhevyLExKqjfLQDpjt4x1yFjP-P9BKn-iSdU_QbfoeCkqds5vQDTQBr9ss5EGO9uThKCq6Tn9ZdWEnJq1CUK8HUsr3dBt6KdgKKXeXeylThPzyuFv_fK8gQHfjLfYCBVoSOcCaioh/s1280/photo_2025-05-23_11-16-45.jpg
ចុះសម្រាប់លោកអ្នកវិញ ប្រសិនបើមានឳកាសតើចង់សាកល្បងស្នាក់នៅក្នុងសណ្ឋាគារលើលំហរអាកាសបែបនេះដែរ ឬទេ?