Home Blog Page 524

Trump មានគម្រោងនឹងបិទស្ថានទូត និងស្ថានកុងស៊ុលរបស់អាមេរិកនៅក្នុងប្រទេសមួយចំនួន

0

សហរដ្ឋអាមេរិក ៖ រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump មានគម្រោងបិទស្ថានទូត និងស្ថានកុងស៊ុលអាមេរិកនៅបណ្តាប្រទេសជាច្រើន ព្រមទាំងរួមបញ្ចូលស្ថានកុងស៊ុល ដើម្បីឱ្យស្របគោលនយោបាយរបស់រដ្ឋាភិបាលអាមេរិក និងស្របតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការបរទេសដើម្បីកាត់បន្ថយការចំណាយថវិកា ៥០% ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The New York Times កាលពីពាក់កណ្តាលខែមេសា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnX8zpdAKV29E622mMaiQcTcPLTVvwmhg9sK_pTVhQKNO6bWF6w3OrQNfW-wiYzHjtgNeteB_aR-2KZLa5V44ekafWQuvEqh6Mo8Pt9EGzXaPPRynxshmq-du5xLrs0xxLUn5pqIZOko9ObxXWUd9u7VY4KohGirLhwbf1qSfALg35_bbNzYW3utYGrp96/s732/image_2025-04-21_08-26-25%20(2).png
បើតាមកំណត់ត្រាផ្ទៃក្នុងរបស់ក្រសួងការបរទេសអាមេរិក គឺរដ្ឋាភិបាលអាមេរិកមានគម្រោងបិទស្ថានទូតនៅប្រទេសជាច្រើន រួមមាន ៖ ស្ថានទូតនៅអាហ្វ្រិកកណ្តាល, អេរីទ្រា, ហ្គាំប៊ី, ឡេសូតូ, រដ្ឋកុងហ្គោ, ស៊ូដង់ខាងត្បូង, លុចសំបួរ និងម៉ាល់តា ព្រមទាំងលុបចោលតួនាទីរបស់មន្ត្រីតំណាងអចិន្ត្រៃយ៍អាមេរិកនៅប្រទេសហ្គ្រីនដា និងម៉ាល់ឌីវ ផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZOJd2wieqV-9uGd6-B_nU7ZwiCemqUg1fJEn94lgsx5Gzizc0tbLnAtkwL350pqaEculF6whE3AQ7rS5zNzaGSCUkV3xN1ebCntJFPay8HVJDA7Ggqb_SU3sLMOD8oIEBEIJBoOlT0ysBZ_l2FtXKX8vU8bqLAkbcpbiDgfEtIKum9z6UcHnrm_y95c_K/s2000/image_2025-04-21_08-26-26.png
រដ្ឋាភិបាលអាមេរិកក៏មានគម្រោងបិទស្ថានកុងស៊ុល ចំនួន១៧កន្លែង រួមមាន ៖ ស្ថានកុងស៊ុលនៅបារាំង ៥កន្លែង, ស្ថានកុងស៊ុលនៅអាល្លឺម៉ង់ ២កន្លែង រួមទាំងស្ថានកុងស៊ុល ២កន្លែង នៅបូស្នៀ និងហឺហ្សេហ្គោវីណា ។ ក្រៅពីនេះ រដ្ឋាភិបាលអាមេរិកគ្រោងបិទស្ថានកុងស៊ុលនៅប្រទេសក្រិក, អ៊ីតាលី, ព័រទុយហ្គាល់, ស្កុតឡែន, កាមេរូន, ឥណ្ឌូណេស៊ី, អាហ្វ្រិកខាងត្បូង និងកូរ៉េខាងត្បូង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZmF6npLf3zBfaeqTGWEdFZfdQUuX1eUXWz5GLptLhJDQOiiDjMRIFICZggzCpT-1eDmfHpEiYGBKB5RThJUpZzPqSjwg0dBuZwI5u-KkrBL3SMHfdwTC8uUfnmBD_K4WmxeASAyUg4shRWQGc2ml1pBjJ3B1qymj4Dm2AaWuZfKMkfWJQQN9z0N06sSGk/s1080/image_2025-04-21_08-26-25.png
កំណត់ត្រាផ្ទៃក្នុងរបស់ក្រសួងការបរទេសអាមេរិកបញ្ជាក់ថា គួរតែលុបចោលតួនាទី ឬបិទស្ថានទូតអាមេរិកនៅប្រទេសសូម៉ាលី និងបិទមជ្ឈមណ្ឌលជំនួយការទូតនៅអ៊ីរ៉ាក់ ព្រមទាំងកាត់បន្ថយការចំណាយថវិកាការទូតនៅអ៊ីរ៉ាក់ ។ អាមេរិកអាចនឹងរួមបញ្ចូលស្ថានកុងស៊ុលនៅជប៉ុន និងកាណាដា ឱ្យក្លាយជាស្ថានកុងស៊ុលតែមួយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8vQ-8oqaVUndzcwFCfsuUvxi7_DESjn8kYKrggDquqyGzzv1Mu1aNjvnwDdWzFjGWuW8E_AMt5s7Gjc27GCIbH9f0GuJ4xT7r8f6cKy1_FmfiQn2oDwvMK56ODmqFm8UIDZnUazHeZZk22jl4GvBs0eqh_7Gqd0hbhMSkiMN2_QgiQEwTnmoC1WNJdFJQ/s1200/image_2025-04-21_08-26-27.png

មន្ត្រីវិទ្យាស្ថាន Lowy ដែលវិភាគពីនយោបាយបរទេសនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី យល់ឃើញថា បើរដ្ឋាភិបាលអាមេរិកសម្រេចចិត្តបិទស្ថានទូត និងស្ថានកុងស៊ុលនៅក្រៅប្រទេស គឺតួនាទីការទូតរបស់អាមេរិកនៅតំបន់អឺរ៉ុប អាហ្វ្រិក និងអាស៊ីបូព៌ា នឹងធ្លាក់ចុះបើធៀបជាមួយចិន ខណៈបច្ចុប្បន្ន នៅអាហ្វ្រិក និងអាស៊ីបូព៌ា គឺចិនមានមន្ត្រីទូតច្រើនជាងអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDEtBHR4paxfyyoa4q0kpTOJMSxUIonISub0zST-jlrSsWndfKbUtIjpdS3btBkDpO_rAIEmbIdd97Su7_LmXsxuc8_R5cpJc10BDKcT9PBryEQALOFvW36ZGELOZsvlVSkzhEMoaqtPw3iZ-ELdPVl7E_xmvyHm8DfCzANdIzUOLMa7wlxCIeJXQrN4Oe/s976/image_2025-04-21_08-26-28%20(2).png
អាមេរិកមានគម្រោងកាត់បន្ថយចំនួនមន្ត្រីទូតឱ្យតិចជាងមុន ប៉ុន្តែមន្ត្រីទាំងនៅសេសសល់អាចធ្វើការងារច្រើន ដើម្បីឱ្យស្របតាមផែនការកាត់បន្ថយការចំណាយរបស់ក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដែលកំណត់គោលដៅថា នឹងកាត់បន្ថយការចំណាយថវិការដ្ឋាភិបាលឱ្យបាន៣ម៉ឺនលានដុល្លារ នៅឆ្នាំ២០២៦ ។ ក្រសួង DOGE ធ្លាប់ស្នើឱ្យកាត់បន្ថយថវិកាស្ថានទូត និងថវិកាជួយសង្គ្រោះប្រទេសនានា ១ផ្នែកក្នុងចំណោម៣ផ្នែក ។ ប៉ុន្តែការកាត់បន្ថយការចំណាយថវិកាជួយប្រទេសនានា និងលុបចោលតួនាទីអាមេរិកនៅក្រៅប្រទេស នឹងប៉ះពាល់ដល់ឥទ្ធិពលអាមេរិកនៅក្រៅប្រទេស ដែលប្រទេសនានាយល់ថា ការផ្តល់ជំនួយរបស់អាមេរិកជា «Soft Power» ដ៏រឹងមាំអស់រយៈពេលជាច្រើនឆ្នាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgipPgHqYkoUyJytRgmLrnbWyrMGuixtXxMLQoiVRfa6soGK49l-TpL6VaEJIXFQd_BxAn92g3LKdLgcOfJgfy0elG3Vv_Boh05XvHi25sbdGB2KMeADpE-nVQ5udV1cMRW0rclc6Qr86DIvR7M9-DtiVp1mbEajYtQyfL_FtV3dgeIqLhi-YqXXh3m4IyW/s990/image_2025-04-21_08-26-28.png
ប៉ុន្តែលោក Trump បែរជាចាត់ទុកថា តួនាទីអាមេរិកនៅក្រៅប្រទេសពុំសូវមានសារៈសំខាន់ ហើយលោកផ្តោតលើការសន្សំសំចៃថវិការបស់អាមេរិកច្រើនជាង ។ ប្រទេសនានាស្វែងរកផលប្រយោជន៍ពីអាមេរិក និងដើរខ្សែលើពលរដ្ឋអាមេរិក ហើយលោកពុំយល់ព្រមឱ្យអាមេរិកចំណាយថវិកាច្រើនជាងនេះទេ បើអាមេរិកពុំទទួលបានប្រយោជន៍អ្វីមកវិញ ៕

ដំណឹងល្អ! នៅពេលខាងមុខនឹងមានផលិតកម្មចិនមកថតខ្សែភាពយន្តនៅកម្ពុជាកាន់តែច្រើន

0

រាជធានីភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងគណ:ប្រតិភូភាពយន្តចិន បានបើកកិច្ចពិភាក្សាការងារ ទាក់ទងនឹងការជំរុញឲ្យមានកិច្ចសហប្រតិបត្តិការក្នុងវិស័យភាពយន្តរវាងប្រទេសទាំង២ និងជាពិសេសជំរុញឲ្យមានការមកផលិតខ្សែភាពយន្តពីសំណាក់ផលិតកម្មចិននៅលើទឹកដីកម្ពុជាឲ្យកាន់តែច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3F8NZy1hhE6FQdV8HY6LWTJJbqZy4Gxr2b26ex0egH_QDOkbD4GgoU6bBXZWIcd40zUeSI_EECRVdhxoI0ZnnuptizaEvO64dbwaDOcjZcXbC1Xp0a7GC2zdpzyv6uu9Bi0sSWDqFiOJTrv3RLPN8hJuMT_8Du_bSNTXo5tYFsMNSAt2zZPn4MNmIfNv_/s1280/photo_2025-04-18_16-31-25.jpg

នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតអោយគណ:ប្រតិភូភាពយន្តចិន ស្រី Zhang Xuxia នាយិការងបណ្ណសារភាពយន្តចិន លោក Xu Yang ប្រធានផ្នែកទំនាក់ទំនងអន្តរជាតិនៃរដ្ឋបាលភាពយន្ត ព្រមទាំងប្រតិភូអមដំណើរ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSaDSHtlzDzCQDxiZ-hVt7bDRHLv7t1bdlmqVZTqL4UmrKYm0QFkwv0tQnJIe_Mx4-eHFhOYbehEctkbk0SWUn1oSkx9grj3WyZqbNueQehvVGqjHUzZuzMBaJNtNfP69o2kz4-62Yc8k-upOTzacTqQBS6IHltxHmwnR1h9H0ldDzrl4vy_aIqurnn-3q/s1280/photo_2025-04-18_16-31-26.jpg
យោងតាមប្រសាសន៍របស់ឯកឧត្តម ហាប់ ទូច បានឲ្យដឹងថា៖ កម្ពុជា និងចិន បានចុះអនុស្សារណៈនៃការយោគយល់គ្នាមួយក្នុងកិច្ចសហប្រតិបត្តិការលើវិស័យភាពយន្ត។ បន្ថែមពីនេះ គោលបំណងនៅក្នុងការទាក់ទាញឲ្យផលិតករនៅចិនឲ្យងាកមកផលិតខ្សែភាពយន្តនៅកម្ពុជា គឺនឹងហុចផលប្រយោជន៍ដល់កម្ពុជាយើងតាមរយៈការផ្សព្វផ្សាយដ៏ទូលំទូលាយនៅក្នុងប្រទេសចិន ក៏ដូចជាពិភពលោកទាំងមូល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHxDdjx13bBXZRijV0qDqvWcuPYbSVfj1Y20Utfk7yTcu4Ym7gO5DPrg6ph7eJOiBFoLt5a1RXge3emfI3DB0iSTEIWRtP4_baee_wZa70FqOG3yNmmYwUIVrRSeyq6NZYt3x4J6qgWqCodHANbUhcB8Np8wHCLFGg6v8nt1KBSZjMvy54sbJH4WY3nwDD/s1280/photo_2025-04-18_16-31-28.jpg
មួយវិញទៀត ការចុះអនុស្សារណៈនេះ គឺជាការបើកផ្លូវដើម្បីឲ្យមានកិច្ចសហការក្នុងខ្សែភាពយន្តរួមមាន៖ ការបណ្តុះបណ្តាល ការផ្សព្វផ្សាយ និងការទាក់ទាញផលិតករភាពយន្តចិនអោយមកថតភាពយន្តនៅកម្ពុជាឲ្យបានកាន់តែច្រើនថែមទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVmUcErbKKN3vXJ_CJUGL3DSOPi8kJRfUSeQk2jeRx8mowel3LLIB19u8zMaJpWHh6SJ-BoIJWJhThaaYGZ_xWpsUFgxrr-Dh4mRzgUX2jSh4FKFxd7fqAeQ7zXsN7q7YDZhbDwV3Y1Fl_y1YuBwqeWa26P-2WwEuGNVCQ9N8KaDnB1j2svDtfNBwmt7AR/s659/photo_2025-04-18_16-31-29.jpg
ជាក់ស្ដែងកាលពីថ្មីៗនេះ តួស្រី Meng Ziyi នៅក្នុងខ្សែភាពយន្តចិនដែលមានចំណងជើង “Three Lines of Reincarnation “ដែលបានថតនៅខេត្តសៀមរាបនោះ បានបង្ហោះនូវរូបភាពប៉ុន្មានសន្លឹកនៅលើInstagram ដែលនាងបានថតនៅក្នុងភូមិកំពង់ភ្លុកទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន និងមានអ្នកចុចLikeរាប់សែននាក់។ ដូចនេះអាចសបញ្ជាក់ឲ្យឃើញថា ការជំរុញឲ្យមានផលិតកម្មចិនមកថតខ្សែភាពយន្តនៅកម្ពុជាកាន់តែច្រើន នឹងក្លាយជាយន្តការផ្សព្វផ្សាយដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរចិន ក៏ដូចជាភ្ញៀវទេសចរនៃប្រទេសមួយចំនួនទៀតតារយៈការទស្សនាខ្សែភាពយន្តចិន៕

Katy Perry ថាការធ្វើដំណើរក្នុងលំហអាកាសរបស់នាងមិនអាចប្រៀបធៀបទៅនឹងការក្លាយជាម្តាយ

0

នៅថ្ងៃទី ១៤ ខែមេសា Katy Perry បានបញ្ចប់ការធ្វើដំណើររយៈពេល ១១ នាទីនៅលើរ៉ុក្កែត New Shepard ហើយនាងក្លាយជាតារាចម្រៀងប៉ុបដំបូងគេដែលបានហោះហើរទៅកាន់លំហ។ នាងគឺជាសមាជិកស្រីម្នាក់ក្នុងចំណោមសមាជិកទាំងប្រាំមួយរូបនៃ NS-31 ដែលជាគម្រោងហោះហើរទី ១១ របស់ក្រុមហ៊ុន Blue Origin ដែលបង្កើតឡើងដោយមហាសេដ្ឋីអាម៉េរិក Jeff Bezos ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQpMZpmfvRtWraL4U0CxfB85v3l49-VXIHBUIBflGnLU8Yr-K3B2R80eFORTU-ZJ86YeB2LO6GK8GqFDW8v80lpGK1m-0capxKVseiQaYDGiGDFINWgaGEhgeEJ2RFpjBus-LCVKb1brHsvWmF4MzHL6Mi-sELT8L6q10Oo8cKtY0J7MIoVKWtw6IBoRrX/s1800/image_2025-04-18_16-08-09.png
បន្ទាប់ពីចាកចេញពីការហោះហើរអវកាសតារាចម្រៀងស្រីរូបនេះបានទាក់ទាញការចាប់អារម្មណ៍ដោយលុតជង្គង់ និងថើបដីដើម្បីបង្ហាញពីក្តីស្រលាញ់របស់ខ្លួនចំពោះផែនដី។ Katy Perry ក៏បានទាក់ចិត្តមនុស្សជាច្រើនផងដែរនៅពេលដែលនាងយកផ្កា Daisy មកធ្វើជាវិធីចងចាំកូនស្រីពេញមួយដំណើររបស់ខ្លួន។ Daisy គឺជាផ្កាដែលតំណាងឱ្យភាពធន់និងភាពរឹងមាំនៅក្នុងគ្រប់ស្ថានភាពរស់នៅ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI-KU6hW-rm0bVmFLtLViD3m5uOfeYXL9zSa7O6tjRDrCJtCpT_enzPchuJylaKZ978hwJbVvGs0l_pabfB7P2RORCRTcGITAy-sxOYosd1IDyPWT0bKZkKutgoT1h9a2VMahMiDJk6wauJjsUDC4ITB6iaxcJv8hQq01xJ60FpL5WDZLtlF3D1oYkkkdY/s1275/image_2025-04-18_16-08-07%20(2).png

កូនស្រីរបស់នាង និងតារាសម្តែង Orlando Bloom ក៏មានវត្តមាននៅកន្លែងចាប់ផ្តើម ដើម្បីតាមដានដំណើររបស់ក្រុមស្រ្តីដែលហោះទៅលំហអាកាសផងដែរ។ វត្តមានរបស់ Daisy កូនស្រីរបស់ Katy Perry បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែពួកគេកំណត់ការបង្ហាញមុខកូនរបស់ពួកគេជាសាធារណៈ។ Daily Mail បាននិយាយថា គូស្នេហ៍មួយគូនេះ បានពិចារណាអស់រយៈពេលជាយូរ មុននឹងសម្រេចចិត្តអនុញ្ញាតឱ្យ Daisy បង្ហាញខ្លួននៅកន្លែងបើកដំណើរការ ព្រោះខ្លាចមានហានិភ័យណាមួយ។ ទីបំផុតអ្នកទាំងពីរបាននាំកូនមកព្រោះតែចង់ឱ្យកូនរបស់គេមានមោទនភាពចំពោះម្តាយរបស់ខ្លួន និងបំផុសគំនិតឱ្យបន្តក្តីសុបិនរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQz948Na84FzDpx-JAqfyeb8K8wdtbuR6JROizdOchPdLKdP0Mf5d5g80SL-VBAqxjIv66e1DomNzWxPfGDAd7uu_vkZ3icCuxZVNui7VBd4RGJJPo3_X5XW4oEdZdi8b6EwvSL-qH_dxOK3iixlzhhY0y5pKSK7aDq4AEQP0nSFYXjo7jIiWPOKrXfQYD/s1140/image_2025-04-18_16-08-14.png
នៅក្នុងបទសម្ភាសន៍មួយបន្ទាប់ពីការហោះហើរ Katy Perry បាននិយាយថាការធ្វើដំណើរក្នុងលំហអាកាសគឺជាបទពិសោធន៍ដ៏ល្អសម្រាប់នាង ប៉ុន្តែវាមិនអាចប្រៀបធៀបទៅនឹងការក្លាយជាម្តាយបានទេ។ នាងស្ទាក់ស្ទើរក្នុងការចូលរួមជាមួយនាវិកឬក៏អត់ ដោយសារតែនាងខ្លាចជួបនឹងរឿងដែលមិននឹកស្មានដល់ ហើយមិនចង់ចាកចេញពីកូនរបស់នាង។ ប៉ុន្តែតារាចម្រៀងរូបនេះបានសម្រេចចិត្តចូលរួមព្រោះចង់ធ្វើជាគំរូនៃភាពក្លាហាននិងតម្លៃខ្លួនសម្រាប់ Daisy។ នាងបានបន្ថែមថា «ខ្ញុំបានយកឈ្នះលើការថប់បារម្ភរបស់ខ្ញុំ ហើយជឿជាក់ថាសកលលោកនឹងថែរក្សា និងការពារខ្ញុំ គ្រួសាររបស់ខ្ញុំ និងកូនស្រីរបស់ខ្ញុំ»៕

ចេន បង្ហោះមួយប្រយោគក្លាយជាប្រធានបទជជែកវែ.កញែ.កជីកកកាយដល់រឿងចាស់

0

តារាចម្រៀង ចេន បានបង្ហោះសំណេរមួយហើយបានធ្វើឱ្យក្លាយជាប្រធានបទជជែកវែកញែកយ៉ាងច្រើននិងបានធ្វើឱ្យជីកកកាយទៅកាន់រឿងអតីតកាលរបស់លោកដែលបានបង្ហោះពីបញ្ហាអ្នកសិល្បៈត្រូវជួបប្រទះបញ្ហាការគ្រប់គ្រងសំឡេង។ អ្នកលេងបណ្តាញសង្គមហាក់បានបង្ហាញថា ចេន បង្ហោះចង់សម្តៅទៅកាន់តារាចម្រៀង ជី ដេវិត ជាហេតុធ្វើឱ្យអ្នកគាំទ្រជាច្រើនបានចូលមកខម្មិនចាស់ដៃនិងថាលោកជាន់សិល្បករគ្នាឯងនិងជាន់ដានខ្លួនឯង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQQPorpEFtvIBEbhv5aeAvXar2WFg6CZUdun5zLQ4umEWiQPZgmb7l_mEIVw5MXQ23-Uk0LcVtSsiXOhfni8ZxPuOlnAR0_G8NKjN9c3C7njbPg5sXVTOEaXDA_qXDQN8mscwC2QzpkESLrxyQ97LYu8aGt0i-6rEtPpe262j4mA_pPd0lQ7OQ2lou0HaZ/s2048/image_2025-04-19_09-06-14%20(2).png
នៅយប់ថ្ងៃទី១៩ មេសា តារាចម្រៀង ចេន ម្ចាស់បទ «ពងទា» បានបង្ហោះយ៉ាងដូច្នេះថា «មិនដែលនិយាយទេលើកទី១ កុំបណ្តោយឱ្យសិល្បៈមានគុណភាពឯកកា ហើយទៅយកចិត្តទុកដាក់សិល្បៈដែលគ្មានគុណភាពរឡែរឡរ អឿ ឆ្មើង មកលឿនទៅលឿន គ្មានភាពជា professional រីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ»។ ការបង្ហោះដែលមិនដឹងថាលោកកំពុងចង់សម្តៅទៅកាន់តារាចម្រៀងរូបណាក្តីប៉ុន្តែសម្តីរបស់លោកបានធ្វើឱ្យមនុស្សជាច្រើនប្រតិកម្មរួមទាំងហ្វេនផេករបស់តារាចម្រៀង ជី ដេវិត ផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9QzVid1gkrBls9nDbj3Sx7ZHv4vVRZbbYZsY2lrlAj2I_Lttw7PFP6tYYapT6TZ84EAgZu3J_mwrSaTJFopDchDuDC_1OnhEDMsull5si1gGEwLcIxtjJZo0I_GO8MgTqeqhyaXvlW1yCf1uZKtRcsE72mBXMQSi5TYaYEYELEMHJGRjWjfqk8if_OQsx/s960/image_2025-04-19_09-06-18.png

ផេក DitWay Forever បានចែករំលែកការបង្ហោះរបស់តារាចម្រៀង ចេន ហើយបានភ្ជាប់មកជាមួយនឹងសម្តីថា «រក Professional អីណា ឆ្នាំមុនច្រៀងចប់ចុះមកវិញ Post ដៀលអ្នក Control Sound (Mixer) ខាងក្រុមហ្នុងដែរសោះហ្នឹងប្រូ ឆ្អិនក្បាលស៊ីកន្ទុយមែន»។ អ្នកលេងបណ្តញសង្គមផ្សេងទៀតបានចូលខម្មិនលើការបង្ហោះរបស់ ចេន ទៀតថា «សមត្ថភាពប្រូ មិនស្មើរនឹង GD ផង មក professional អីណា ,Bro ឆ្លៀតឱកាសជាន់ Artist គ្នាឯងហើយ។ , ប្រយ័ត្ន sound (mixer) អត់ឮដាច់ ear monitor ដាច់ microphone ហើយ Post status ទៀតណា កូនប្រុសមិនអាចរ៉េដូចចុងស្រល់បានទេបើថាស្អប់ឱ្យដឹងស្អប់បក្សពួកឱ្យដឹងបក្សពួក កុំយកពាក្យ Professional មកបាំងមុខ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNDSdY3jK597-antroo_-rizTAla26pT5dBY9PXCkPhoprS_1qCK0wAt3zaFtB0Jc8AMn90D8ReK1H7W_yU1_960-g18N0rMmQScz6FuzALCitwb9qGiQk16BDLJQX4r7teAbN06xmuanoVG2ePAhFxDqVPbW-Tf37KjDmzdMvTIsp17n1Ho-eUEIgRUYS/s2048/image_2025-04-19_09-06-22.png

គណនីផ្សេងទៀតបានបញ្ចេញមតិថា «បើនិយាយពី Professional គេធ្វើរឿងច្រើនណាស់ដែលអ្នកមិនហ៊ានក្អក។ ស្តាយទឹកចិត្តដែលខំគាំទ្រ music quality របស់អ្នកពីមុនមក, ធ្លាប់មានបញ្ហានិងដូចគ្នាតែហ៊ានបោះសម្តីបែបនិងចេញកើត ? Professional និងបែបមិច? ហើយថាគេឡែឡរ អឿ ឆ្មើង គ្មានគុណភាពទៀត ? សម្តីបែបនិងចេះសរសេរចេញរួចខ្ញុំសរសើរចិត្តបងឯងណាស់ដែលជាន់ជាសិល្បៈក៏ដូចគ្នាកើត មើលនិយាយមើលគុណភាពនិងបែបមិច វាបានផ្តល់ផលប្រយោជន៍អីខ្លះដល់សង្គមហើយ ធ្វើចេញមុខនិយាយមើល….»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8heGTN-34LcRuJdIi4hvZ2r5r7ZUZgFLQ9OdlGyoy8be1yfK2MTyGo5SsmLMNxvtGcOVfqNhfNATiI4dAQb_p2CYFlJ9cDD4vwLXA7xbVO2IW92r4z9tp933K6MnKJV8NaVP2Ie680W2EWYhEVBErv0Z45r87j7668YEYAibSqE_pJGfXEXikQ_Gr_ZNx/s2048/image_2025-04-19_09-06-20.png

ជាមួយនឹងការបញ្ចេញមតិយោបល់ផ្សេងៗ អ្នកមួយចំនួនបានជីកកកាយការបង្ហោះរបស់តារាចម្រៀង ចេន កាលពីខែកុម្ភៈ ឆ្នាំ២០២៤ លោកបានបង្ហោះសំណេរមួយដែលបានលាក់ក្នុងចិត្តអស់រយៈពេលជាច្រើនឆ្នាំលើអាជីពសិល្បៈទៅលើអ្នក control sound លើឆាក concert លេងវិធីស្មោគរោគធ្វើស៊ីអ្នកចម្រៀងឱ្យលក់មុខចំពោះមុខទស្សនិកជន៕

អគារខ្ពស់បំផុតនៅលើលោក នឹងលេចវត្តមាននៅឆ្នាំ២០២៨

0

Jeddah Tower គឺជាគម្រោងអគារខ្ពស់បំផុតនៅលើពិភពលោក ស្ថិតនៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត។

អគារនេះ ពីមុនត្រូវបានគេស្គាល់ថាជា Kingdom Tower មានកម្ពស់១គីឡូម៉ែត្រ សាងសង់ឡើង ក្រោមទុនវិនិយោគ២៦ពាន់លានដុល្លារអាមេរិក។

Jeddah Tower ត្រូវបានសាងសង់ឡើងតាំងពីឆ្នាំ២០១៣ ក៏ប៉ុន្តែត្រូវបានផ្អាក ក្រោយប្រធានក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវបានដកហូតសិទ្ធិ ព្រោះជាបងប្អូនឪពុកម្តាយទីទៃរបស់ Osama bin Laden។

លុះដល់ឆ្នាំ២០២៣ គម្រោងអគារនេះក៏ត្រូវបានបើកការសាងសង់វិញ ហើយគ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២៨ ឬចុងឆ្នាំ២០២៩។
នៅពេលសាងសង់រួចរាល់ អគារ Jeddah Tower នឹងមានកម្ពស់ខ្ពស់ជាងអគារ Burj Khalifa នៅក្នុងទីក្រុងឌូបៃ ប្រហែល២០០ម៉ែត្រ៕

 

ឆ្នាំណាក៏ដូចឆ្នាំណា ក្រុមហ៊ុន វឌ្ឍនៈ សហការរៀបចំតុបតែងលម្អ និងប្រារព្វសង្ក្រាន្តឆ្នាំថ្មី ស្ទើរគ្រប់រាជធានី-ខេត្ត ទូទាំងប្រទេស

0

សង្ក្រាន្តឆ្នាំថ្មីទើបបានបញ្ចប់ប្រកបដោយភាពរីករាយ ព្រមទាំងបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏ល្អៗ ជូនបងប្អូនខ្មែរទូទាំងប្រទេស ក៏ដូចជាបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិជាច្រើនផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaD2ut8wTG9g7wPNP9UlAX3A_8cmhv21ji-rtF7yRDk5jOoyH99Ws9UKnaHOlQFPyM1HVqf1tTK013pyeuGClJm03HdBjuojVptWn8gb3UmFCnxedVW4lAaRQRpZA5DSHanzylTRI7vAWXe8x2zXqF1wyF_M16QVU7behjsDyE3XGB7Q0OOIbhn1lDBSp8/s2048/491405148_1239479164693693_5576974247132026535_n.jpg ការជួបជុំដ៏រីករាយនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់ជាន់ថ្នាក់ ក៏ដូចជាក្រុមហ៊ុន វឌ្ឍនៈ ដែលជាដៃគូឧបត្ថម្ភគាំទ្ររៀបចំប្រារព្វសង្ក្រាន្ត ដែលជាកម្មវិធីដ៏ធំប្រចាំឆ្នាំ ក្នុងនោះក្រុមហ៊ុន វឌ្ឍនៈ បានចូលរួមរៀបចំតុបតែងលម្អតាមដងវិថីដើម្បីបង្កើនសោភ័ណភាព ការរៀបចំកម្មវិធីកម្សាន្ត សប្បាយ ល្បែងប្រជាប្រិយ កម្មវិធីប្រដាល់គុនខ្មែរ ការប្រគំតន្ត្រី នៅចំនួន១៤ ខេត្ត-ក្រុង ផ្សេងៗគ្នាចាប់តាំងពីថ្ងៃទី១២ ខែមេសា រហូតដល់១៦ ខែមេសា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqbSoqehk1BE4y7YMXNyeveNDQ3OpBEDsB4bvDVCMUzIBZBVOb6F63NQ0TdrVauV8pMZld0JwKKKuvKI1soJ_Iw5DdmDDkIR3MIcc_F1efucxhjL2HmLkoXNbK_-M9bpppBjRTauFpEB3X8mioIlBhgj8gZvxuXOk7TYQq2Wv5mk9Gs6whBOJ2w11bbkZv/s2048/491408170_1238998188075124_2016295711720605113_n.jpg
ក្រោមឆន្ទៈ ស្មារតីខ្មែរតែ១ គេតែងឃើញ ក្រុមហ៊ុន វឌ្ឍនៈ តែងតែបានចូលរួមប្រារព្ធ និងអបអរសាទរកម្មវិធីតូចធំជាច្រើនជាមួយប្រជាជនកម្ពុជាគ្រប់ទិសទី ព្រោះក្រុមហ៊ុនដ៏ធំរបស់កូនខ្មែរមួយនេះ ជឿជាក់ថា អាថ៌កំបាំងនៃជីវិតគឺភាពរីករាយ ហើយភាពរីករាយកើតចេញពីការជួបជុំ ចែករំលែក និងជួយគ្នាទៅវិញទៅមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtzgNGEukrJvOO_srhDR7tx8Ph2rFhxAwHesLviBjLtjhxf8Uk1_I7JIgjLmqNlExMF1HuY35BtOjdJxr8LuyYn8t_m9ZQWxuFgsYA5HMayNDrpGSeFlMx25rZ_I3J4jIYOIcHU65o8mEemFz9RvfoJRWzcX6TTRkevJ5j41yA902aLjpV6cFPN0r5PQHw/s2048/491670717_1239479258027017_9212882829333387185_n.jpg វឌ្ឍនៈ ប្រ៊ូវើរី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោ បាននិងកំពុងវិនិយោគលើវិស័យជាច្រើនដោយសហគ្រិនខ្មែរសុទ្ធសាធ។ វឌ្ឍនៈ ប្រ៊ូវើរី ក៏តែងបានចូលរួមឧបត្ថម្ភគាំទ្រលើស្ទើរ គ្រប់វិស័យ ដូចជាវិស័យអប់រំ វិស័យសិល្បៈ សុខមាលភាពសង្គម ជាពិសេសវិស័យកីឡាមានប្រដាល់គុនខ្មែរ កីឡាបាល់ទាត់ ទាំងថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDwK6UJcB3sEJBUISacchb_OLc1dVDnyVVV0jeQegf7ez4mtRXk14kQnOb1Nh-2zeJBx6QDoC_yLDFJMt86hoLeXXmQS9CMN_qaSRrw92_232Gt4oLRvH6HazM0kzTA7luY-dcaQsbHF9oE0UvKPj1H0ZMNoe8XUSHfxV98IckqKwy9787sM9VDXlrYNM8/s2048/492043868_1239479168027026_1799448387760851213_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0QOsi24oY0e-jxEG1nerKRVDhvnekSccl5sat2Qoum5It8b509MNtMfwqgJhI74JRRhWCaO_KgGOuYmSBAHZMfmNEAmmxp7Ve0lgVTx5HZgJM3ykBLQTMe18qxMZAAkezY4PZO1inTgBHffuUWMdmRaLpCBuUK0PZqE6bly3Ivhyphenhyphene39My6BhfC9IaSaeJ/s2048/491969204_1239479238027019_3228089214843741454_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpiUqBR987RO1LLIEQ9UK3EnRlJpWfbfBnfUxLf1YgNXcs_d8e7_KzSbiJPUkbQd9n0TKUQ6Sgg38_g8UehtiRZQ7PQuFUXjztTzhb_PBEfMo164W8eIvcgwrpKdsEt19SHVxB8mxZpuHKM8Pd4zUwNYhZS0JAFmqfErBPS6tRUE0JGuIHaIfdUvSosNCn/s2048/491838106_1239479384693671_4806214287295034735_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitQpT2lV5m7_bQsUNezyXYyI97dWb4smbbmWSUydM4XwJYn7qE23TLIkfNslGZ7forGsgqm4iuL2vWDMh-TeR8PSDzDi_FEQWKeRrWzOKlHMXSoJLeKhrbcj6fMlMPcRM4jtuXVbf1cakvenuujOXX4JQ3dMzX3Hqm5dpKTHxuVLoAQX452dk9rw-TQ_Oo/s2048/490423787_689074296976149_386195497001757337_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcmfaYEPrCRmF14sLk2AgFz6dbVfVQ8P-U2KucX_2NEt8JvxozG85jQ-uZ5DCVqb2mG9-bCEey09CiPaE4q-7NPNr7XzI_bQ7vX21D_2FsxhW8n70gLSObwZgNK27Bgpow8k3c1lKx6tFb2jKT0kGV8GwsmA3SYnlDkshoRFpuM0BiiUx8-sOUzTJHogQb/s2048/490552142_680150344375067_39657121040773082_n.jpg

រដ្ឋកាលីហ្វ័រញ៉ា ប្ដឹងលោក Trump ពាក់ព័ន្ធនឹងបញ្ហាពន្ធគយដែលធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មពិភពលោក

0

រដ្ឋកាលីហ្វ័រញ៉ា ៖ លោក Gavin Newsom អភិបាលរដ្ឋកាលីហ្វ័រញ៉ា បានប្រកាសថា៖ រដ្ឋកាលីហ្វ័រញ៉ាកំពុងរៀបចំដាក់ពាក្យបណ្ដឹងប្រឆាំងនឹងប្រធានាធិបតីប្រទេសរបស់ខ្លួន គឺលោកDonald J.Trump ជុំវិញបញ្ហាពន្ធគយដែលបានកំណត់ថ្មី ដែលបានធ្វើឳ្យប៉ះពាល់ដល់ពាណិជ្ជកម្មពិភពលោក និងអាមេរិកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii6PifNqfmq2Jf7qgGi6yYxdJAJ4L-nIckwAqw599MeNGwPfEGif2eI18e-HH3oJ5aVwDYQ8EPQpbpoWGHQriyT9UuK5ZYJEsfImlA3Kw4jlUDWRSwFWvTr_XKT-hqxGaqluw4i8TdaZTX68XkX2EmkRSEcRXRi33ZnREY7K7shLVwSOqONz89Z1xWv0QI/s700/photo_2025-04-18_13-19-58.jpg

យោងតាមការចេញផ្សាយរបស់សារព័ត៌មានបរទេសបានឳ្យដឹងថា កាលីហ្វ័រញ៉ា បានក្លាយជារដ្ឋដំបូងហើយ ដែលបានដាក់ពាក្យបណ្ដឹងចំពោះប្រធានាធិបតីអាមេរិកលោក Donald Trump អំពីបញ្ហាពន្ធគយដែលដាក់ចេញកាលពីថ្មីៗនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPEBSYC2sZ64KimM-R3Okk2atxhU8brm4fwBCl_kDorQbUjODgQX_phMem69pAnpKfS496RaT_sqewzI43rWEBKo1h4HWtHm2r1SmZVk7TvBeCJVGU3L4fXsN8JWTLFiRCAbfjWOp13jDDFClaU4D5Nv6XatTWJEBx6t6RjbebDIyfkONdCn6tkWEnQhH3/s1140/photo_2025-04-18_13-17-44.jpg
លោកNewsom និងអគ្គមេធាវីរបស់រដ្ឋ លោក Rob Bonta បានប្រកាសអំពីបណ្តឹងនេះនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ ទី១៦ ខែមេសា ថា៖ លោកDonald Trump មិនមានសិទ្ធិដាក់ចេញនូវការកំណត់ពន្ធបែបនេះទេ។ នៅក្នុងនោះផងដែរ លើបានបន្តទៀតថា ការប្រើប្រាស់ច្បាប់អំណាចសេដ្ឋកិច្ចអន្តរជាតិ របស់ប្រធានាធិបតីDonald Trump ដើម្បីដាក់ពន្ធទៅលើប្រទេសដែលជាដៃគូទាំងអស់នោះ គឺជារៀងខុសច្បាប់ ហើយការអនុម័តពន្ធគឺតម្រូវឳ្យមានការព្រមព្រៀងពីសភាជាមុនសិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwZ0oSHw0wazhRat7e4pYKGcIVGrRAnhXEeVwNHM0TJLiw3AXuv_8AN49V_RcUf7Lu1jYgGSLeWH_JC1GgpMl7E7ahvyHUVMgMhufZkgtm3Yz56oqMIHONgIbqAaeGy5nML0xGGzYVF0Y5HmG_1ui4Gh3yreH1mUmee41cjXKxrhg_fIAyYcvrvnWwO4em/s1280/photo_2025-04-18_13-19-59.jpg

គួរបញ្ជាក់ថា ការដាក់ពាក្យប្ដឹងលោក Trump គឺត្រូវបានធ្វើឡើងបន្ទាប់ពីគេសង្កេតឃើញថា ការដាក់ពន្ធគយលើទំនិញទាំងខុសច្បាប់របស់លោកTrump បានធ្វើឳ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ អាជីវកម្មតូចធំទាំងឡាយ ព្រោះវាបានជំរុញឳ្យមានការឡើងថ្លៃនៃទំនិញ និងគំរាមកំហែងដល់ការងាររបស់ប្រជាពលរដ្ឋុ។ លើសពីនេះ វាប៉ះពាល់ធំបំផុតដល់រដ្ឋកាលីហ្វ័រញ៉ា ដែលជារដ្ឋមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី៥របស់ពិភពលោក និងវ៉ាដាច់គ្រប់រដ្ឋទាំងអស់របស់សហរដ្ឋអាមេរិក រួមទាំងប្រទេសភាគច្រើន ហើយជាកន្លែងសម្រាប់ភាគហ៊ុនធំបំផុតនៃចង្វាក់ផលិតកម្ម និងផលិតផលកសិកម្មនៅក្នុងសហរដ្ឋអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQtEIrjNRwBgmor5mD6O7_iKxWhGC6y93HUixd9uC_wAiwRRIb0AZJqxqlRLufYtx4yprRr22Il15X5QeK2YdOFo96qUVTqucPiHJmfuo21dB-Uo10R-HHtAv0Sg2bik_-xXJCMriGedixJb9Nctgt6nRt2s0YLRCvsXWcOHFx6YKrysYj-QeS3uQwaeps/s630/photo_2025-04-18_13-17-44%20(3).jpg
ដោយឡែក អ្នកនាំពាក្យរបស់សេតវិមានលោក Kush Desai បានជំទាស់នឹងការប្ដឹងនេះ ព្រមទាំងនិយាយការពារលោកTrumpថា “ជំនួសឱ្យការផ្តោតទៅលើឧក្រិដ្ឋកម្មដ៏ច្រើនសន្ធឹកសន្ធាប់ ភាពគ្មានផ្ទះសម្បែង លោក Gavin Newsom បែរជាកំពុងចំណាយពេលវេលារបស់គាត់ដើម្បីព្យាយាមរារាំងកិច្ចខិតខំប្រឹងប្រែងជាប្រវត្តិសាស្ត្ររបស់ប្រធានាធិបតីលោក Donald Trump ក្នុងការដោះស្រាយលំឳនភាពពាណិជ្ជកម្មនៅក្នុងសហរដ្ឋអាមេរិកទៅវិញ
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPEBSYC2sZ64KimM-R3Okk2atxhU8brm4fwBCl_kDorQbUjODgQX_phMem69pAnpKfS496RaT_sqewzI43rWEBKo1h4HWtHm2r1SmZVk7TvBeCJVGU3L4fXsN8JWTLFiRCAbfjWOp13jDDFClaU4D5Nv6XatTWJEBx6t6RjbebDIyfkONdCn6tkWEnQhH3/s1140/photo_2025-04-18_13-17-44.jpg

គួររំលឹកផងដែរថា លោកDonald Trump បានលើកឡើងអំពីហេតុផលជាច្រើននៅក្នុងការកំណត់ពន្ធគយថ្មីថា៖ ការតម្លើងអត្រាពន្ធគយលើទំនិញនេះ ត្រូវបានធ្វើឡើងដើម្បីជំរុញការផលិតរបស់សហរដ្ឋអាមេរិក និងទប់ស្កាត់នូវការនាំចូលនូវសារធាតុ Fentanyl ដោយខុសច្បាប់មកក្នុងប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheNiBZUdHUP9y9ciGr3rhyphenhyphenM2kgwDnucXO2fQ3zO0k7lHpDlnWuAFQocRwlSYzb09JUYt9hBK8rutNO5bMFO84E2nfmIc98QpfIRxbaA_80iOFgNDLfIiuhkW-5d6qckIFOtCmgm51NN38Zvx28F7PSH328nyW61xgWffVsiqLCx78na52dzojyy5BAaVIl/s1440/image_2025-04-19_11-06-19.png

ខណៈពេលដែលរដ្ឋកាលីហ្វ័រញ៉ាគឺជារដ្ឋដំបូងគេដែលដាក់ចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងរដ្ឋបាល Trump ជុំវិញការយកពន្ធនេះ បណ្តឹងជាច្រើនទៀតដែលប្តឹងដោយអាជីវកម្មខ្នាតតូច និងក្រុមសិទ្ធិស៊ីវិលបានជំទាស់នឹងសិទ្ធិអំណាចរបស់លោក Trump លើបញ្ហានេះ៕

 

 

ខេត្ត-ក្រុងទាំង៥ ដែលមានភ្ញៀវទេសចរមកលេងកម្សាន្តច្រើនជាងគេបំផុតនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ

0

ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩នេះ នៅតាមបណ្ដារខេត្ត-ក្រុងនីមួយរួទាំងរាជធានីភ្នំពេញ បានខិតខំរៀបចំឲ្យមានកម្មវិធីសង្រ្កាន្តឆ្នាំថ្មី ដែលមានលក្ខណៈប្លែកៗនិងស្រស់ស្អាតរៀងៗខ្លួន ដើម្បីទាក់ទាញឲ្យមានភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋមកចូលរួមលេងកម្សាន្តច្រើនកុះករ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEharoW6sqoBCSQyNAhjy3QlrubNriXclLSJ-u282rBGT7cqsuKAz5yOrm0VFDGJHwEwdevpFN32nmscK7G_7DCrc-cZljR9g1J1kHCpBkQDjo_3OuxMvfMIGQA3subcGtZkq_cxAkRJBRmTudHwtO-YYM_SC2LE0HOjfT93ne33y6H4tCWMv4MvzDL11Dre/s1280/photo_2025-04-18_11-04-44.jpg
ជាលទ្ធផលជាក់ស្ដែង ពិតជាមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាជនមូលដ្ឋានបានមកចូលរួម និងធ្វើដំណើរទៅលេងកម្សាន្តតាមរមណីយដ្ឋាន នៅតាមគោលដៅទេសចរណ៍នានា និងនៅតាមទីតាំងសំខាន់ៗដែលមានរៀបចំកម្មវិធីសង្រ្កាន្តផ្សេងៗយ៉ាងច្រើនសន្ធឹកសន្ធាប់នៅទូទាំងប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnuwZX4cSdVNPCp_af3m73bY9Yhiz3cpmHfT6_1ikQ64aMEVtLuyLUCmSo-weYO61IA4nAam_iU5pBf_jvNA4UqAlK3Zg5ZRiZEvfgbznFb49nSLgkg1KPtPeloRPVzcFIeWlE0mUDqVL2A-TAgxDUCh_6XnDWBXxzCw5LQyhwuOO_iF8fBaHMdueU8yWx/s1280/photo_2025-04-18_11-04-38.jpg

នៅក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណី រាជធានី-ខេត្តទាំង៥ ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេរួមមាន៖ រាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តកំពង់ចាម, ខេត្តព្រៃវែង និងខេត្តបាត់ដំបង។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរបានបង្ហាញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe1YXPecNjDhLxSxX3gJsjcvpCcJVW8wF_2Ao7lgmOOec1qXvHQ06x3STlhKqG_nEziy0gADVkBurtt6rRXT8Ksa22PuDtXfY-AgnNnnvgkA3UMTPVI8z-4sG5fJLNQdpgk_dr8UqHZYnLWoeKVXu6bROSMefpmv1vB0ihzD5tv3vOZxwpvP2lKkmgcXSD/s1280/photo_2025-04-18_11-04-39.jpg

ចំណាត់ថ្នាក់ទី១ រាជធានីភ្នំពេញ៖ ទទួលបានភ្ញៀវទេសចរចំនួន ២, ៨៦៣, ៩២២នាក់ ដែលនៅក្នុងនោះ រាជធានីភ្នំពេញបានរៀបចំកម្មវិធីសង្រ្កាន្តវត្តភ្នំ និងការលេងកម្សាន្តនៅតាមផ្លូវថ្មើរជើងមាត់ទន្លេ (Walk Street)។

ចំណាត់ថ្នាក់ទី២ ខេត្តសៀមរាប៖ មហាព្រឹត្តិការណ៍អង្គរសង្រាន្តនៅខេត្តសៀមរាប ទាក់ទាញបានភ្ញៀវទេសចរសរុបចំនួន ២, ៧៥២, ៨១៨នាក់។

ចំណាត់ថ្នាក់ទី៣ ខេត្តកំពង់ចាម៖ មានភ្ញៀវទេសចរសរុបចំនួន ២, ៧៤៨, ២២៨នាក់ បានមកចូលរួមកម្សាន្តក្នុងកម្មវិធីសង្រាន្តកំពង់ចាម និងការតាំងបង្ហាញលៀសហាលចំនួន៣តោន ប្រវែង១ពាន់ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjALv1sIzfzs-AB11GQKdzouAiqAX5RhWP3saobMzV6qaexxl_rsgy-y2_d5MsrxcmWVTojgSW_5Ikr7Vr4TFAWsL2UTz7LuklVB03fpaksydvO9m8GVHIhJIs5Hai_Ynz08N3Gvq0CiZPDnfTHsZOTlfk4JQLtKuPF4QrwAYdpKBoZS2z-KdwIZQHOAlvv/s1280/photo_2025-04-18_11-04-41.jpg

ចំណាត់ថ្នាក់ទី៤ ខេត្តព្រៃវែង៖ នៅក្នុងព្រឹត្តិការណ៍សង្រ្កាន្តព្រៃវែងរយៈពេល៣ថ្ងៃ ទទួលបានភ្ញៀវទេសចរឲ្យមកចូលរួមសរុបចំនួន ២, ៣៩៤, ៣៤៣នាក់។

ចំណាត់ថ្នាក់ទី៥ ខេត្តបាត់ដំបង៖ សម្រាប់ការរៀបចំសង្រ្កាន្ត និងកម្មវិធីកម្សាន្តសប្បាយៗនៅខេត្តបាត់ដំបង ទាក់ទាញបានភ្ញៀវទេសចរសរុបចំនួន ១, ៧៤១, ៧៩៥នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOBxaj_lEXX4EUF4JkltJwpM1vtimJDmvvKo8JT4R7GNP398029iXfiewxHmAvWOvlfzgvUcpW0NihKDqg4LkU8AwmHvUODCIlN-p7nUoPHTQnGqdG1i7TXlrvV3Rqv2liP7WcUhUXFpXgAqX3B5HWgWSam0SKtYfbI62wgxN9hM-uAExv_TI6ZR5z9ldL/s1280/photo_2025-04-18_11-04-43.jpg

យ៉ាងណាមិញ នៅតាមបណ្ដារខេត្តផ្សេងៗទៀត ក៏បានរៀបចំឲ្យមានកម្មវិធីសង្រ្កាន្តឆ្នាំថ្មី ពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមភូមិស្រុកនានា ក៏បានទាក់ទាញឲ្យភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកដើរលេងកម្សាន្តបានច្រើនកុះករផងដែរ៕

Trump បង្កកជំនួយ $២.៧ លានដុល្លារដល់សកលវិទ្យាល័យHarvard និងចង់បញ្ឈប់ការទទួលនិស្សិតបរទេស

0

សហរដ្ឋអាមេរិក៖ រដ្ឋបាលរបស់Donald Trump កំពុងបន្តការយុទ្ធនាការបស់ខ្លួនប្រឆាំងនឹងសាកលវិទ្យាល័យ Harvard ដោយបានលុបជំនួយជាប្រាក់ឧបត្ថមចំនួន 2.7 លានដុល្លារចោល និងគំរាមបញ្ឈប់ការចុះឈ្មោះនិស្សិតបរទេសឪ្យចូលរៀនតទៅទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj07FSe9TmNQHZLTS7ru1z7ZHGo_bk45Hs2KPGIVTWslleYDYe1jGbtPwU8Qq4lqAooTc84LL5eXADhB2a8UeRXandnnC_vDP4jkfmHsGlabszc0n_YNXSqfXu91cGkiVmbjEDKHmIg7Y4LUkmjElMkCWBK9MYNZiWQMbsis7f7mJSX4n8k4Pn5w2FBiCv5/s1280/photo_2025-04-18_14-51-40.jpg

រដ្ឋមន្ត្រីសន្តិសុខក្នុងស្រុកអ្នកស្រី Kristi Noem កាលពីថ្ងៃពុធ ទី១៦ បានប្រកាសលុបចោលការផ្តល់ជំនួយ DHS ដែលជាថវិកាផ្ដល់ដោយក្រសួងសន្តិសុខក្នុងស្រុករបស់អាមេរិកសម្រាប់ផ្ដល់ឲ្យអង្គការ ឬស្ថាប័នមិនរកប្រាក់ចំណេញ (Department of Homeland Security) ក្នុងចំនួនប្រមាណ ២.៧លានដុល្លាអាមេរិក ដោយលើកឡើងថា៖ រដ្ឋបាលលោក Donald Trump បានទាមទារឪ្យមានកំណត់ត្រាលម្អិតអំពី “ប្រវត្តិនៃការប្រព្រឹត្តិបទល្មើស” របស់និសិត្សបរទេសដែលមកសិក្សានៅHarvard ប៉ុន្តែត្រូវបានខាងសាលាបដិសេដមិនព្រមអនុវត្តិតាម ដោយផ្អែកលើច្បាប់រដ្ឋធម្មនុញ្ញក្នុងការការពារសិទ្ធិរបស់និសិត្សបរទេសទាំងអស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMoYWM4lGSnoIfN6pAWCpbgKdr-IheuA22N3zN0nhI6ruLM0rRsQ3r0Nide4zJt0rif1u2TsSTD1MSD5jTzrr5QsWA0T61ViJ-6_nWxfpTH_PcAgnPKssLb0xAZfc3cQNKDl6DtL_-bwobbPS-9SDIh_I0z77BCR12rDYpMb_PVGn0eBucNLaGdIGgBzWG/s1280/photo_2025-04-18_14-51-43.jpg

នៅក្នុងសេចក្ដីប្រកាសខាងលើអ្នកស្រី Kristi បានព្រមានថា ប្រសិនបើសាលា Harvard មិនបំពេញតាមលក្ខខណ្ឌនេះទេ រដ្ឋបាលលោកTrumpនឹងបង្កកថវិកាជំនួយដល់សាលា ព្រមទាំងលុបចោលនូវកម្មវិធី Student and Exchange Visitor Program ដែលទទួលសិស្សពីក្រៅប្រទេសឲ្យចូលរៀនភ្លាមៗតែម្ដង ។ រីឯជំនួយដែលបានលុបចោលមានចំនួនពីរគឺ៖ ជំនួយទឹកប្រាក់ ៨០០,៣០៣ ដុល្លារសម្រាប់ការអនុវត្តផ្នែកវិទ្យាសាស្ត្រក្នុងការទប់ស្កាត់អំពើហិង្សា និងជំនួយ ១.៩ លានដុល្លារ សម្រាប់យុទ្ធនាការ Blue Campaign។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_LZKVdsaLcwG9nAqKDWBoqVO1oXSrzafkUCXij83n_1_l9zOu5kwc14FtvUDbiD-Ha7wGu8zBrD3aAQy9RbFIssgyCCu0OmMRdfMIxf5swJHNCfaW_ZCfIJaHmlZAOqJOFfOcErC67naWw6va3CLWaM6fq6dk2ncXeArXszAd9ERgFKsbDbgZl_FcYoGv/s1280/photo_2025-04-18_14-51-42.jpg

អ្នកស្រី Kristi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “សាលាកំពុងតែឳនលំទោនចំពោះអំពើប្រឆាំងនៃជនជាតិយូដា (antisemitism)” និងបានបន្ថែមថា “ថ្នាក់ដឹកនាំសាលាមិនមានភាពរឹងមាំគ្រប់គ្រាន់ ហើយបានប្រែក្លាយHarvard ពីសកលវិទ្យាល័យទៅជា កន្លែងមួយដែលជំរុញឱ្យមានកុបកម្មជ្រុលនិយម និងគំរាមកំហែងដល់សន្តិសុខជាតិរបស់យើង” ។ នាងបានបន្ថែមទៀតថា៖ Harvard មិនសមនឹងទទួលបានប្រាក់ជំនួយនោះទេ ព្រោះថវិការទាំងនោះបានមកពីការបង់ពន្ធរបស់ពលរដ្ឋអាមេរិក ហើយទង្វើរបស់ខាងសាលាដែលបដិសេដការទាមទាររបស់រដ្ឋាភិបាល គឺស្មើនឹងការជំទាស់បង្ករឲ្យមានអស្ថិរភាពនៅក្នុងសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyU8NxPGShDIOb0C_05vgD6yXiKMKajTzRFEyuNLfmUPwYKCW8y5iyLFPCWdwpMLylzDThNO9CLiubfu-3phoQ5oSgVmV7uXRIpjmhi1rEtU-JvRqJkDt6DamB6dzibuFyUlnNCalx8_fFbgPeEsKJAWEl65IewI2NQtY-1IRtytFS-88w7YlsTh33mF7l/s1280/photo_2025-04-18_14-51-41.jpg

ចំណែកខាងគណៈគ្រប់គ្រងសកលវិទ្យាល័យបានធ្វើការឆ្លើយតបថា៖ សាលានឹងមិនបោះបង់ឯករាជ្យភាពរបស់ខ្លួន ដើម្បីបំពេញតាមការទាមទារផ្នែកនយោបាយរបស់លោកTrumpឡើយ។ លើសពីនេះទៅទៀត សាលាHarvard នឹងតស៊ូជាមួយការដាក់សម្ពាធពីរដ្ឋាភិបាលជានិច្ច ក្នុងការថែរក្សាសិទ្ធិ និងឯកជនភាពសិស្សនិសិត្ស ដោយអនុវត្តតាមច្បាប់ និងសិទ្ធិរដ្ឋធម្មនុញ្ញ៕

ស្នេហា៧ឆ្នាំ! Tono ក្បត់ចិត្ត Nychaa មានទំនាក់ទំនងជាមួយជំនួយការខណៈធ្លាយរឿងហួសចិត្តនេះទៀត

0

ប៉ុន្មានថ្ងៃចុងក្រោយនេះនៅក្នុងវិស័យសិល្បៈថៃបង្កឱ្យមានការពិភាក្សាគ្នាយ៉ាងក្តៅគគុកចំពោះការផិតក្បត់របស់តារាសម្តែងនិងចម្រៀងពោះម៉ាយ Tono លួចមានទំនាក់ទំនងជាមួយនឹងជំនួយការក្បត់ចិត្តស្នេហា៧ឆ្នាំរបស់តារាសម្តែង Nychaa ។ លើសពីនេះទៅទៀតជំនួយការថ្មីរបស់ Tono ថែមទាំងនិយាយអះអាងថា Tono ចាត់ទុក Nychaa គឺជាប្អូនស្រី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-1SMFo3kkra2MOEdA54xC22QGxIGvVP1Uf-pdp3NwXqmACf52I7R-UdgC4QLU9pycP_Bscyazm1y6BcLA1issMFrKwJ1C7iJQse0hv68pw8_aTzGzaqPTrQFvUrWOBIWXoLjkG8p9mUQ9E9ENuL6kwVN9vRgYPR3JjydPbNTw9EqsI_71zsARvJd_uDeM/s1200/image_2025-04-18_11-49-46%20(2).png
ថ្មីៗនេះមហាជនកំពុងតែមានការភ្ញាក់ផ្អើលជាមួយនឹងព័ត៌មានថាតារាចម្រៀងប្រុស Tono ក្បត់ចិត្តមិត្តស្រីយូរមកហើយ ដើម្បីមានទំនាក់ទំនងស្នេហាជាមួយជំនួយការរបស់ខ្លួន។ ក្រោយរឿងអាស្រូវនេះ តារាចម្រៀងប្រុសបានសារភាពកំហុសរបស់ខ្លួន និងសុំការអភ័យទោសពីមិត្តស្រីខណៈអ្នកគាំទ្របានរិះគន់យ៉ាងខ្លាំងក្លាទៅកាន់ Tono ។ រឿងអាស្រូវនេះបានផ្ទុះឡើងបន្ទាប់ពីមានការថតរឿង Tono ត្អូញត្អែរពីការមិនសប្បាយចិត្តក្នុងទំនាក់ទំនងបច្ចុប្បន្ន និងបង្ហាញពីក្តីស្រលាញ់ចំពោះជំនួយការស្រីរបស់ខ្លួនត្រូវបានផ្សព្វផ្សាយពេញបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDfB4WH_Apgyoz9QYX_XPweiNaHOCQeJnikd47037XohMlf4RukgFWjik3hB9xnvcL094JrX1AwWq-jjhl3dK6lQ0ZRCj5Eya82d-LQbbRuevQnD_gp159SNue4GWN0eZ48ce2R8AwGGRWLFLxySu_wBO9nEHS_mn7jJXYs9wyzoNC1vxac4Fbbs_pbv8T/s960/image_2025-04-18_11-49-48%20(2).png

Tono ត្រូវបានគេទម្លាយថាបានលួចទាក់ទងនឹងជំនួយការជិតស្និទ្ធរបស់លោកជាសម្ងាត់អំឡុងពេលលោកនៅឆ្ងាយពី Nychaa។ ទង្វើរបស់ Tono មានទំនាក់ទំនងខុសច្បាប់នៅពីក្រោយខ្នងមិត្តស្រីធ្វើឱ្យមហាជនភ្ញាក់ផ្អើល និងខឹងសម្បារ។ អ្វីដែលកាន់តែគួរឱ្យសោកស្តាយចំពោះ Nychaa រឿងអាស្រូវស្នេហារបស់មិត្តប្រុសរបស់នាងត្រូវបានលាតត្រដាងនៅថ្ងៃខួបកំណើតអាយុ ២៩ ឆ្នាំរបស់នាងនៅថ្ងៃទី១២ ខែមេសា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMQYaoOLJ2w7MCEHsnylnnw74mAtFDiXmMWW6HPuH35Q0rTx9lYxOpLBkKfLCI4QaXZnqameZ1MU5cLzM-sIkfSjOIBJ_2XjQym9gzoCiBbwIA1djS4LK9HXwB0lxFrpe68f0PduvXTaSdNWrA7TItGLH4p0l48ocKdWF4APFBMHRlqy-iEDb2uUkMkyi_/s960/image_2025-04-18_11-49-48.png
ប្រឈមមុខនឹងការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជនអ្នកគ្រប់គ្រង Tono បានបញ្ជាក់ថា តារាចម្រៀងប្រុសរូបនេះបានណាត់ជួបជាមួយជំនួយការផ្ទាល់ខ្លួនកាលពី២សប្តាហ៍មុន។ នៅពេលនោះ Tono និង Nychaa បានបង្ហាញពីការបែកបាក់។ ស្ត្រីក្នុងរឿងអាស្រូវជាជំនួយការបណ្ដោះអាសន្ន។ ទោះជាយ៉ាងណាក៏ដោយ មិនយូរប៉ុន្មាន Tono បានបញ្ចប់ទំនាក់ទំនងមិនសមរម្យជាមួយជំនួយការរបស់ខ្លួន ដោយសារតែគេដឹងថានារីម្នាក់នោះមានមិត្តប្រុសរួចហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihFuv8-RnnUOMpAXlVCCi5eGSnanOIovanAovz03uN05SXqzZcMh_xhp6CCceSjUCrgfLzBg5iBadY0Fp7KE4W9SSB50z1Ma1Z6epXV9tYCwMbMs8SxQyhV4JDMopMvgJ3iIKbqxa9Agcj4xhyphenhyphenpDgMr7h7VqfT8Bhyb8GzuKaR1GcMmjqHZSOKAhyFVbdI/s960/image_2025-04-18_11-49-49%20(2).png

ការផ្លាស់ប្តូរពី Nychaa និងគ្រួសាររបស់នាង បញ្ជាក់បន្ថែមពីការសង្ស័យនៃការបែកគ្នារបស់ពួកគេ។ នៅថ្ងៃខួបកំណើតរបស់នាងកាលពីថ្ងៃទី ១២ ខែមេសា Nychaa បានចែករំលែករូបថតមេឃពណ៌ទឹកក្រូចនៅលើ Instagram ជាមួយនឹងចំណងជើងថា «មេឃពិតជាស្រស់ស្អាតណាស់ថ្ងៃនេះ» ។ ម្តាយរបស់នាងក៏បាន Unfollow Tono នៅលើបណ្តាញសង្គមដោយសរសេរថា «ចាប់ពីពេលនេះទៅមេឃរបស់កូនស្រីខ្ញុំកាន់តែភ្លឺ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbtegjBAnmNTh8KN1uLMWHkZup_8hoqtK7mw9QophXWODtTGuWJ7VAxR6ktMFRwOeXzkFxEIeQ9w8QF3P-16hKeZCZFy6lWjn66zwIcOwoWv7Y02t1KOqQpruZ0hYijuLBNlvV5z-vyGVBaDeu8P3DXnzBy392t4wViLjPE0JN_vIEa6F6skYsyw3hcdZn/s939/image_2025-04-18_11-49-49.png

ក្នុងការបង្ហាញខ្លួនលើកដំបូងនៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយក្នុងកម្មវិធីតន្ត្រី Tono បានសារភាពថាបានក្បត់មិត្តស្រីជាយូរមកហើយបានសូមទោស Nychaa និងសុំឱ្យនាងអភ័យទោស។

នៅលើបណ្ដាញសង្គម មហាជនមានការខឹងសម្បារចំពោះការសូមទោសរបស់ Tono ។ ជាពិសេសការអំពាវនាវរបស់ Tono ឱ្យទស្សនិកជនលើកទឹកចិត្ត Nychaa ដែលកំពុងទទួលរងនូវការក្បត់ចិត្តបណ្តាលឱ្យមានការផ្ទុះកំហឹងយ៉ាងខ្លាំង។ តារាចម្រៀងប្រុសរូបនេះត្រូវបានគេចោទថាលេងសើចពីការឈឺចាប់របស់មិត្តស្រី ហើយមិនប្រកាន់យកកំហុសខ្លួនធ្ងន់ធ្ងរ។ Tono និង Nychaa ចាប់ផ្ដើមទាក់ទងគ្នាបន្ទាប់ពីសម្តែងរឿងជាមួយគ្នាក្នុងឆ្នាំ២០១៧។ ទំនាក់ទំនងរបស់ពួកគេមានរយៈពេលជិតប្រាំបីឆ្នាំ។ ទស្សនិកជនគិតថាអ្នកទាំងពីរនឹងមានសុភមង្គលហើយ ប៉ុន្តែមិននឹកស្មានដល់ Tono លួចមានទំនាក់ទំនងផិតក្បត់រហូតដល់បែករឿងស្នេហា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAdgBFIrLfl8BcF0H_VZ6O2nZiTqK8CgC6t5z9RbKcNV2Om69I3FNkmh_PNv95fr-zhXlwlpxghnPGTePtK3V9thoo6QsULbHGUnq8Nz9X9-sVbmWaMPyzfWjHGMoEd29-3RfGjhhQBIqw4G0P5o_VEjylXQi4DYB7uZWe3-7UVaK2WpQq8z_BmwGBxK9C/s1500/image_2025-04-18_11-49-43.png

Tono គឺជាតារាចម្រៀង តារាសម្តែង និងជាកីឡាករបាល់ទាត់ កើតនៅឆ្នាំ១៩៨៦ លោកបានចូលប្រឡូកក្នុងវិស័យសិល្បៈ បន្ទាប់ពីបានឈ្នះតំណែងជើងឯករងក្នុងកម្មវិធីប្រលង The Star រដូវកាលទី៦ ក្នុងឆ្នាំ ២០១០។ ក្រៅពីតួនាទីជាអ្នកសិល្បៈ Tono ក៏ល្បីខាងទំនួលខុសត្រូវសង្គម ជាពិសេសយុទ្ធនាការហែលទឹកទន្លេមេគង្គឆ្នាំ ២០២២ ដើម្បីរៃអង្គាសថវិកាព្យាបាល។ ចាប់តាំងពីឆ្នាំ ២០២១ តារាប្រុសរូបនេះបានបន្តអាជីពបាល់ទាត់ដោយលេងឱ្យក្លឹបជាច្រើននៅក្នុង Thai League៕