Home Blog Page 511

ហេតុអ្វីបានជាអ្នកខ្លះផឹកកាហ្វេបែរជាងងុយគេង តែអ្នកខ្លះផឹកកាហ្វេទៅជាស្វាងងងុយហើយមានថាមពលវិញ?

0

កាហ្វេមានភាពល្បីល្បាញក្នុងការជួយមនុស្សឱ្យស្វាង ប៉ុន្តែតើអ្នកធ្លាប់មានអារម្មណ៍ថាងងុយគេងបន្ទាប់ពីពិសាររួចដែរឬទេ? ជាការពិតវាមិនមែនមានតែអ្នកម្នាក់នោះទេ! ខណៈពេលដែលជាតិកាហ្វេអ៊ីនត្រូវបានគេស្គាល់ថាជាឥទ្ធិពលរំញោច មានកត្តាជាច្រើនពិតជាអាចធ្វើឱ្យអ្នកមានអារម្មណ៍អស់កម្លាំងបន្ទាប់ពីពិសារកាហ្វេរួច។ តោះស្វែងយល់ពីមូលហេតុដែលវាកើតឡើង និងរបៀបដែលអ្នកអាចកែប្រែវាឡើងវិញបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU4mEh7mV86hER51qKXUJydm8EnN2rJdVNr_eT9Xe4AJkBRV0A7fTCicgjmVoyE0FSp6Bgkiit9hBsgebFdtGrH0AbJpj276iBnDOPAuYcLRH6Tnsk0l1DXJPgTP_J2lNgNvslhALLVnYJfJyyIUX5BVjMSRjwvq8Qh6HpaDcCNnNPPzrB_oGYxwWLzNds/s1000/image_2025-04-25_15-36-00.png
ការងារចម្បងរបស់ជាតិកាហ្វេអ៊ីនគឺទប់ស្កាត់អាដេណូស៊ីន(adenosine) ដែលជាសារធាតុគីមីក្នុងខួរក្បាលដែលធ្វើឱ្យអ្នកមានអារម្មណ៍ងងុយគេង។ ជាធម្មតា សារធាតុ adenosine កើតឡើងជាសញ្ញាប្រាប់រាងកាយរបស់អ្នកថា ដល់ពេលសម្រាកហើយ។ នៅពេលអ្នកផឹកកាហ្វេ ជាតិកាហ្វេអ៊ីននឹងបញ្ឈប់ adenosine ពីការបំពេញការងាររបស់វា ដែលធ្វើអោយអ្នកមានអារម្មណ៍មិនងងុយគេង។ ទោះជាយ៉ាងណាក៏ដោយ ឥទ្ធិពលនេះមិនមែនសុទ្ធតែមានលើមនុស្សគ្រប់គ្នានោះទេ ជាពិសេសប្រសិនបើអ្នកមានទម្លាប់ពិសារកាហ្វេជាប្រចាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqpX8d4Nd30rXV0xMEhf06dNL99J_aQziEyp034zPLTnuxtNtoVoyHQLV7deHkcQsfve6vLer6UtgQ1qBNAm19gHJoRhgMrdHvnHulOG30rra_YZlz4AnCCOuh0dMNb-ZM66Tha95sdpguVk53m1EmOMEP2dQCAUhSNZTtYbsLGArvhHE4ynsmytEh11CB/s1500/image_2025-04-25_15-35-55.png ខាងក្រោមនេះជាហេតុផលដែលអាចធ្វើឱ្យអ្នកងងុយគេងបន្ទាប់ពីពិសារកាហ្វេរួច៖

១. រាងកាយរបស់អ្នកសម្របតាមពេលវេលា ប្រសិនបើអ្នកផឹកកាហ្វេញឹកញាប់ រាងកាយរបស់អ្នកនឹងបង្កើតសារធាតុ adenosine កាន់តែច្រើន ដើម្បីរក្សាតុល្យភាពនៃជាតិកាហ្វេអ៊ីន។ នេះមានន័យថា adenosine នៅតែអាចដំណើរការបាន ដោយកាត់បន្ថយសមត្ថភាពរបស់កាហ្វេក្នុងការធ្វើឱ្យអ្នកភ្ញាក់។ ជាលទ្ធផលបន្ទាប់ពីអស់ជាតិកាហ្វេអ៊ីន ធាតុ adenosine នឹងធ្វើឲ្យអ្នកងងុយគេងជាថ្មី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihezYWncpTXSueiok9j-9iNbsMNpDRA8bCFr8pTx_P4DfgqagDtPjpOLJNY3G5z_7t6kctTJ5z0INISb2ugWgC348_J0lVIYuKqVmPMZsamIQ2CGb716BJf87krCpF2XsyLIHUR1SXQWGXkl4gTr9qZNUs8uQBfrteyalmbcH-ICGKqztT8RoPmUg7Om_d/s1200/image_2025-04-25_15-35-56.png
២. អ្នកប្រហែលជាខ្សោះជាតិទឹក កាហ្វេជាថ្នាំបញ្ចុះទឹកនោមកម្រិតស្រាល ដែលមានន័យថាវាជំរុញឱ្យរាងកាយអ្នកកម្ចាត់ជាតិទឹកចេញ។ ប្រសិនបើអ្នកមិនបានផឹកជាតិទឹកគ្រប់គ្រាន់ជាមួយកាហ្វេទេ នោះអ្នកអាចខ្សោះជាតិទឹក ហើយវានឹងធ្វើឱ្យអ្នកមានអារម្មណ៍អស់កម្លាំង និងមិនអាចផ្តោតអារម្មណ៍។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixW3Pm2Oedz8zTXwhPeSHZT_SbgA7lTElZ64PWKjLsfG-DRJYU3-AjT5jCFaIp-jyDJ7YUuLJo3UVLA8qtSV6r8mdGLuUdZgOFXTb1a23NxM8AUFzz53wphZ9sgq4Ja58OIbuVSoekLeOmi-1naqKXwv9gfYDoQ6EfqggLQVpsEeMJ3bpAuA4HCUcgtFRz/s1600/image_2025-04-25_15-35-57.png

៣. ការប្រែប្រួលជាតិស្ករក្នុងឈាម ប្រសិនបើអ្នកចូលចិត្តកាហ្វេដាក់ស្ករច្រើន វាអាចបណ្តាលឱ្យអ្នកមានថាមពលយ៉ាងឆាប់រហ័ស ប៉ុន្តែនៅពេលដែលកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកធ្លាក់ចុះបន្ទាប់ពីនោះ អ្នកអាចនឹងមានអារម្មណ៍អស់កម្លាំងឡើងវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRwt6wWOJY4UPrec0wBmHrMkb1s8VTHArXtH8IGPnyltKxUSf8NV_b-m1rDpQ_vgMLZwy5PVUR9dp5IxRY9qRcbRnNhqgzAJdZszNa1fzRFK8ynAln0G6FJyRkaUZuAq2ERrFf047q3woYLdBLM0P_b71yRQ4GaArLMvEqH_QEphItl23726va4lNKNDhi/s2000/image_2025-04-25_15-35-58.png

៤. ការរំខានការគេង ជាតិកាហ្វេអ៊ីនស្ថិតនៅក្នុងប្រព័ន្ធរាងកាយរបស់អ្នកអស់ជាច្រើនម៉ោង ដូច្នេះការផឹកកាហ្វេយឺតពេលថ្ងៃអាចរំខានដល់វដ្តនៃការគេងរបស់អ្នកនៅពេលយប់។ ដូច្នេះវាធ្វើឱ្យអ្នកគ្មានថាមពលនៅព្រឹកបន្ទាប់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2rFQ4MEOInFhGmipmh5RnLLCl80g1ZWm0R3Wd8_nnjD8TGz14149eznrv_30XJj7zhp8Lvjf7wCoHugVK19e0zosFcbOhmqwMQwp2IElw09qdkwGKAUyQ8cULPi8asEzwv390TiDUQF6jSfX4_KoPD26pDIy0wBgPJl6-vJZASVss3il94ts6aod6DOcA/s1200/image_2025-04-25_15-36-00%20(2).png

5. តួរនាទីរបស់ហ្សែន រាងកាយរបស់មនុស្សគ្រប់រូបដំណើរការជាតិកាហ្វេអ៊ីនខុសៗគ្នា។ មនុស្សខ្លះបំប្លែងជាតិកាហ្វេអ៊ីនយឺត មានន័យថាឥទ្ធិពលរបស់វាមានរយៈពេលយូរ ជួនកាលនាំឱ្យអស់កម្លាំង ជំនួសឱ្យមានថាមពលពេញលេញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtNfkn-EwSTUy6SgG00Kn_NCfmxGRWQEXgXmMxeJ-oDrXWr2GMqadkgoJ3ERUlqVTNuzSYyakKZYLBNSnwtoB5l41QvTyq9e-Uj6FPH1y_ldSQEoqTzwIyxG9EjOkzYaTJZN23UgNwg64jxO6Zp_oKwbEhPdHE0_eih8mHOVrnJX0s6MdJ2W9vLJEZGe3B/s1297/image_2025-04-25_15-36-01.png

តើធ្វើយ៉ាងណាដើម្បីទប់ស្កាត់បញ្ហានេះ? ខាងក្រោមនេះជាវិធី ជៀសវាងអារម្មណ៍នឿយហត់បន្ទាប់ពីពិសារកាហ្វេរួច
១ ផឹកទឹកឲ្យបានគ្រប់គ្រាន់៖ ត្រូវប្រាកដថាអ្នករក្សាជាតិទឹកឲ្យពេញលេញ ដើម្បីជៀសវាងការអស់កម្លាំងដែលបណ្តាលមកពីការខះជាតិទឹក។
២ កាត់បន្ថយបន្តិចម្តងៗ៖ ការកាត់បន្ថយការទទួលទានជាតិកាហ្វេអ៊ីន អាចធ្វើធ្វើឲ្យប្រតិកម្មរាងកាយរបស់អ្នកនឹងត្រឡប់មកធម្មតាវិញ។
៣ ជៀសវាងការបន្ថែមជាតិស្ករ៖ ប្រកាន់ខ្ជាប់នូវកាហ្វេធម្មតា ឬជម្រើសដែលល្អសម្រាប់សុខភាព ដើម្បីការពារការធ្លាក់ជាតិស្ករ។
៤កំណត់ម៉ោងការទទួកទានកាហ្វេរបស់អ្នក៖ ជៀសវាងការផឹកកាហ្វេពេលរសៀល ដើម្បីការពារគុណភាពដំណេករបស់អ្នក។
៥ សាកល្បងប្រើឧបករណ៍ជំរុញថាមពលផ្សេងទៀត៖ លំហាត់ប្រាណ ស្រូបខ្យល់អាកាសបរិសុទ្ធ និងអាហារសម្រន់ដែលមានជីវជាតិនឹងអាចជួយឱ្យអ្នកស្វាហាប់ដោយគ្មានជាតិកាហ្វេអ៊ីន៕

Hailey Bieber បង្ហាញថានាងមានដុំគីស២

0

តារាម៉ូដែល Hailey Bieber បានបង្ហាញក្បាលពោះរបស់នាងលើ Instagram ប៉ុន្តែមិនមែនជាការមានផ្ទៃពោះនោះទេប៉ុន្តែនាង មានដុំគីស២លើសរីរាង្គរបស់នាង។ នេះមិនមែនជាលើកទី១នោះទេដែលនាងប្រឈមនឹងបញ្ហាមានដុំគីសនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-WxmK-E3Cefz8TA-2T5WZW-x_Nsp8140OX0VvxqolBjNeCuczkIAz-5Lgvxb2_gXz1Pom6gvvFQ7Ik45sj-UgvQz1MOU1XyZ6Jf8P73i9wU-lpDrQ-7RQRxSDhtyrD0Ya_vABc67j2xxxV8PWfaSjbOFN512xRKZxFvfTOgiAyiioe1V9tYRGCtmAuFh4/s1600/image_2025-04-24_16-27-12%20(2).png
ភរិយាតារាចម្រៀង Justin Bieber បានសរសេរលើរូបថតរបស់នាងដែលបង្ហោះនៅលើ Instagram Story ដោយបញ្ជាក់ថា «បច្ចុប្បន្នមានដុំគីសក្នុងក្រពេញអូវែរ។ ប្រសិនបើអ្នកដោះស្រាយជាមួយនឹងដុំគីសអូវែ ខ្ញុំនឹងនៅទីនោះជាមួយអ្នក» Hailey មិនទាន់បានចែករំលែកព័ត៌មានបន្ថែមអំពីសុខភាពរបស់នាងទេ រួមទាំងថាតើនាងនឹងត្រូវការការព្យាបាលឬអត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ9lEbjFOkwij3YSZvnCiMTQirdq49AG2AoHAoTa-GJaqM5Ejup3e5GWY2Ap90mDfPpCu02JlA81Vlcdg5Bx9DPceO0M1c3r0Ge65MOglrjfyFFQdb5wa_CSwRQsaR5TcpmWOJd8cGbh9dvpR3MZlqJ0POzneJgqg_347Xxei4YGFdtoEcFDOeOQ7gGjsX/s1600/image_2025-04-24_16-27-11.png
នេះមិនមែនជាលើកទីមួយទេដែល Hailey ទទួលរងនូវដុំគីសអូវែ ដែលជារឿយៗគ្មានគ្រោះថ្នាក់ ប៉ុន្តែអាចបណ្តាលឱ្យមានរោគសញ្ញា រួមទាំងហើមពោះ និងឈឺអាងត្រគាក។ត្រឡប់ទៅឆ្នាំ ២០២២ នាងបានបដិសេធការរំពឹងទុកថានាងមានផ្ទៃពោះ ហើយបានពន្យល់ពីបញ្ហាសុខភាពរបស់នាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK69I-64BS_G8LPl7kN-TxLRPr_ndRjLUKHWXpStxnffwCa-BxTvP-dbhTcT1Y8_7hMZPke49vztD7jNWlFzWpsYOFEme0WJZerAeLCuIfbGv0sSo8KcJINhJ6D48lYLHJ2rKhVW_OCUAok7qakE-qIm5hkMPtfRbBbR5Lgta0GpIbSZpu-LfjHAsbECfz/s730/image_2025-04-24_16-27-12.png

នាងបានសរសេរនៅលើ Instagram Story របស់នាងនៅពេលនោះថា «ខ្ញុំមានដុំគីសនៅលើអូវែរបស់ខ្ញុំទំហំប៉ុនផ្លែប៉ោម។ ខ្ញុំមិនមានជំងឺ endometriosis ឬ PCOS ប៉ុន្តែខ្ញុំបានទទួលដុំគីសអូវែពីរបីដង ហើយវាមិនដែលសប្បាយនោះទេ។ វាឈឺចាប់ និងឈឺ ហើយធ្វើឱ្យខ្ញុំមានអារម្មណ៍ចង់ក្អួត និងហើមពោះ និងចង្អៀត និងអារម្មណ៍។ ដោយបានចែករំលែកសម្ដីជាមួយនឹងរូបថតដែលនាងកំពុងតែមានពោះពោង នាងបានបន្ថែមថា៖ «មិនមែនកូនទេ»។ ប៉ុន្មានខែមុននោះ Hailey ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីទទួលរងនូវកំណកឈាមតូចមួយនៅលើខួរក្បាលរបស់នាង ដែលបណ្តាលឱ្យមានរោគសញ្ញាដូចជាជំងឺដាច់សរសៃឈាមខួរក្បាល៕

បរិភោគអាហារប្រៃពេកអាចបង្កើនហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត និងថប់បារម្ភជាង ៤០ ភាគរយ

0

តើអំបិលជាធម្មតាអាចមានឥទ្ធិពលលើសុខុមាលភាពផ្លូវចិត្តរបស់អ្នកដែរឬទេ? យោងតាមការសិក្សាថ្មីៗនេះ ចម្លើយប្រកដណាស់វាជាការពិត។ អ្នកស្រាវជ្រាវបានរកឃើញទំនាក់ទំនងរវាងការទទួលទានអំបិលញឹកញាប់ និងការកើនឡើងហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhis5JX2950s4i1tKDb0GQaUBJJam8orNbicWitQ8FDwBbvH8NlOBDz925RBUbpFKXLjcS4JL4NO6oZGCSz6TxpiAIOS5-1GcFkQB2FCQh9LxegfjkryA_7_oLRAWlGeRrNLTZK7I646PcedgQ_YSOSZYL2-l2qYKQw4xCPl8UVCbVJVhS7sNrB4W7EiM-v/s1200/image_2025-04-25_15-19-28.png

ការសិក្សាដែលធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Xinjiang ក្នុងប្រទេសចិន បានវិភាគទិន្នន័យសុខភាពពីមនុស្សពេញវ័យជនជាតិអង់គ្លេសជិតកន្លះលាននាក់។ ការរកឃើញនេះគឺគួរឱ្យភ្ញាក់ផ្អើលជាខ្លាំងគឺ អ្នកដែលបន្ថែមអំបិលជាញឹកញយទៅក្នុងអាហាររបស់ពួកគេ គឺប្រហែល៤០ភាគរយ ទំនងជាវិវត្តទៅជាជំងឺធ្លាក់ទឹកចិត្តឬការថប់បារម្ភបើប្រៀបធៀបទៅនឹងបុគ្គលដែលកម្រឬមិនដែលថែមសោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG5q29T42AUDtD63PsXKVBdiJ9_66g06x4ySFw0riM3kd7Z3eNuVCbOyJfb9CMd5_HPEqrkGkOaaYiOvBZdeYHp4yTPNI8EWLVMuuDfOZmIuIPOylLbHitNIlJ7hS7FQ9eQr0SlHT_cF7Govm8rnwSSvy2AOZIt4qGHm9TxsHvBhKW00q3JHSICr_3lmV7/s1410/image_2025-04-25_15-19-27.png
ខណៈពេលដែលយន្តការពិតប្រាកដនៅតែមិនច្បាស់លាស់ អ្នកជំនាញស្នើឱ្យមានការពន្យល់ដែលអាចកើតមានឲ្យច្បាស់លាស់។ ទ្រឹស្ដីមួយគឺថាការទទួលទានអំបិលច្រើនហួសប្រមាណអាចពន្លឿនភាពចាស់នៃប្រព័ន្ធជីវសាស្ត្រ ដែលធ្វើឲ្យបុគ្គលម្នាក់ៗងាយប្រឈមនឹងបញ្ហាសុខភាពផ្លូវចិត្ត។ លទ្ធភាពមួយទៀតគឺថាអំបិលប៉ះពាល់ដល់អរម៉ូនគ្រប់គ្រងអារម្មណ៍របស់រាងកាយ រួមទាំង serotonin និង dopamine ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាតុល្យភាពអារម្មណ៍។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD9JIuPTwaKchD_tQlOYxhSzj5HJn6XRqWsnI7SwjSculgiV2lzCdchknGSNGKCxYtOOTuV7kxgtjco7OohLDwwvHe2ztt8nwSYe9tn7rVIeY4DOs1RXJfZgCAPYAExL6vZR3FY-YtuqDvp6wVBQaXeTPeG73jLOlTr6exlpuNhpvauxMGd7NHgjpfkkvt/s732/image_2025-04-25_15-19-28%20(2).png

ទោះជាយ៉ាងណាការសិក្សាបានរកឃើញទៀតថា អ្នកដែលបន្ថែមអំបិលក្នុងម្ហូបអាហារម្តងម្កាលអាចប្រឈមមុខនឹងហានិភ័យនេះតិចតួចប៉ុណ្ណោះ ប៉ុន្តែក៏ស្ថិតនៅក្នុងកម្រិតគួរឱ្យកត់សម្គាល់ផងដែរ ចាប់ពី ៥ភាគរយ ទៅ ៨ភាគរយ ។ ការរកឃើញទាំងនេះដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវត្ដីផលប៉ះពាល់នៃជំងឺ ដែលបង្ហាញពីទំនាក់ទំនងដ៏គួរឱ្យចាប់អារម្មណ៍រវាងជម្រើសនៃរបបអាហារ និងសុខភាពផ្លូវចិត្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXD2ggABh0JM_Jge_ggGdjZy17WyMFGIzEG0ADVZ_r4g7AObmnsGa9m4-8pN5EMEgWdsV9k-jGyVbIur8QhuvMWiNBcTgSUd0IlZR_n_fknKOJvrXUWUMrjXGSeVDYm3KRpUK8czmq1gCRfDLpCtAZDS1n-NPwPgxWtQTd_ru7Gy1zamlyJOjZoOAYIhnl/s1500/image_2025-04-25_15-19-28%20(3).png
ខណៈពេលដែលការស្រាវជ្រាវនេះកំពុងត្រូវការចម្លើយបន្ថែមទៀតដើម្បីបញ្ជាក់ពីមូលហេតុ ការសិក្សានេះប្រើជាកាក្រើនររំលឹកថាទម្លាប់ប្រចាំថ្ងៃតូចៗ ដូចជាការបន្ថែមអំបិលបន្តិចបន្តូចអាចនឹងមានឥទ្ធិពលទូយ៉ាងលំទូលាយជាងអ្វីដែលយើងបានដឹង។ ដូច្នេះ មុនពេលទទួលទានអាហារដែលមានជាតិដិតខ្លាំង អ្នកគួរពិចារណាជាមុនសិនថា របបអាហារដែលមានរសជាតិល្មមគឺជាជម្រើសដ៏ល្អបំផុតសម្រាប់សុខុមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្តរបស់អ្នក៕

គួរឲ្យសោកស្ដាយ! ៨៤% នៃផ្កាថ្មសរុបទូទាំងពិភពលោកកំពុងរងការបំផ្លាញដោយសារទឹកសមុទ្រឡើងកំដៅ

0

ផ្កាថ្មប្រែពណ៌ជាព្រឹត្តិការណ៍ដ៏ធំមួយដែលបង្ករការព្រួយបារម្ភយ៉ាងខ្លាំងក្នុងប្រវត្តិសាស្ត្រ ដែលកំណត់ត្រានៃប៉ះពាល់ដល់បានកើនឡើងរហូតដល់ ៨៤ភាគរយ នៃថ្មប៉ប្រះទឹកនៅទូទាំងពិភពលោកចាប់តាំងពីដើមឆ្នាំ ២០២៣ មក។ អ្នកវិទ្យាសាស្ត្របានចាត់ទុកការវិបត្តិនេះថាជាការកើនឡើងនៃសីតុណ្ហភាពនៃមហាសមុទ្រដែលបណ្តាលមកពីការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលបង្ហាញពីផលប៉ះពាល់ផ្ទាល់នៃសកម្មភាពរបស់មនុស្សលើប្រព័ន្ធអេកូឡូស៊ីសមុទ្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvnky5Ihhb0zelgE4PTIPCUCCljxZQmg5T6CEEsniXdpcpoNyCE1RHTFzerH-2-zWw9WIlzgJuFiUI1ylWimm5indxEvvhOawqxAKFjXNu6ou4gB4BiXfTNUp0EROCHXGFFacACcps_CkcFypcF0b3cHIuLZ9FEPnBf2ddnXL_I9AKxpU8h4XQV1x5_0Ng/s1200/image_2025-04-25_15-11-13.png
ផ្កាថ្មដែលមានសារៈសំខាន់ជាច្រើនចំពោះជីវចម្រុះក្នុងសមុទ្របានទទួលរងការប្រែពណ៌ ដោយសាភាពតានតឹងពីកំដៅបានបង្ខំឱ្យពួកវាបណ្តេញសារាយដែលធាប់តែផ្តល់ជាអាហារ និងពណ៌ដ៏រស់រវើក។ ការប៉ះពាល់យូរទៅនឹងសីតុណ្ហភាពខ្ពស់បានបំផ្លាញប្រភេទផ្កាថ្មដែលអត់ធន់ ដែលធ្វើឱ្យតំបន់មួយចំនួនមានគម្របផ្កាថ្មរស់តិចតួចបំផុត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCczIHUolujyiFuJtUlhzl8NqyZEr7XH1O6quqgHs08tWc2V9SIegFNtXkB2WDHU1GRyLHxiYAk1QOX3nL9nHm10QQuEUkWRJr0w-j3yWQDkOquEuWb-J7PyJe4DQLLqwFk4-9LeXejMlNaS7GsmwZ6Bgm2rMISfwoUEF5PnUcFAQrtETw-6vcVmtiBYca/s2560/image_2025-04-25_15-11-15%20(2).png

វិបត្តិនេះគំរាមកំហែងមិនត្រឹមតែជីវិតសត្វសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែក៏មានសហគមន៍ឆ្នេររាប់លាននាក់ដែលពឹងផ្អែកលើថ្មប៉ប្រះទឹកសម្រាប់អាហារ ការការពារព្យុះ និងការចិញ្ចឹមជីវិតតាមរយៈការនេសាទ និងទេសចរណ៍ផងដែរ។ នៅសីតុណ្ហភាព ១.៥ អង្សាសេ នៃការកើនឡើងកំដៅផែនដី អ្នកជំនាញព្យាករណ៍ថា ៧០ ទៅ ៩០ភាគរយ នៃផ្កាថ្មប្រហែលជាមិនអាចរស់បានទេ ព្រោះសីតុណ្ហភាពខ្ពស់នាំឱ្យផ្កាថ្មប្រែពណ៌ និងស្លា ប់។ ប្រសិនបើកំដៅកើនឡើងដល់ ២អង្សាសេ នោះផ្កាថ្មស្ទើរតែទាំងអស់អាចបាត់បង់ទាំងស្រុង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixOh2z5fQsBJJbjzXsVf7N0lq1GLezsEtnETAovGBDy0qhh876_q6M0Dd1lA6m90TxLfP17BAd9p6-VW1Klo1gicDjOjBStpQXkjhME3WQ4K8sMxFqLjdaaMPnQDp8FtBKF5V7D6tNu48qXia6IDvFBa5JbfzASxUqhy2OpoRtQph4YDrPDlczCUu-7Wjy/s1200/image_2025-04-25_15-11-15.png

គោលនយោបាយអាកាសធាតុបច្ចុប្បន្នអាចបណ្តាលឱ្យមានការកើនឡើងកំដៅរហូតដល់ ៣.១ អង្សាសេនៅឆ្នាំ ២១០០ ។ ដើម្បីឆ្លើយតបទៅនឹងហានិភ័យដែលកើនឡើងនោះអង្គកា NOAA បានពង្រីកកម្រិតប្រកាសអាសន្នរបស់ខ្លួនដើម្បីឆ្លុះបញ្ចាំងពីភាពធ្ងន់ធ្ងរនៃព្រឹត្តិការណ៍នេះ។ កិច្ចខិតខំប្រឹងប្រែងអភិរក្ស និងសកម្មភាពបន្ទាន់ៗលើការប្រែប្រួលអាកាសធាតុគឺជាការចាំបាច់ដើម្បីការពារការបាត់បង់នូវមហន្តរាយនៃប្រព័ន្ធអេកូឡូស៊ីសំខាន់ៗទាំងនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe4bgtYiGhaVeN_6ynFIUe9wTPPfpF5YDKUaXQztdFmEvQnfy5GBKdMlJpn25xBYkaCXx6Ya1wFUAVg1z8XbnBmO9WBq5A6YcPF1XtO5w2ZQkBrsEXJcJm_n3qxezrNlLAoeKSXSk9SFvLZjdzMrKw2Th4UwE0KXVhiPnpmaC0S6g9ZLX6tpa6KChaqEE1/s1024/image_2025-04-25_15-11-17.png

គួរបញ្ជាក់ផងដែរថា ការប្រែពណ៌ផ្កាថ្មកើតឡើងជាចម្បងដោយសារតែភាពតានតឹងផ្នែកបរិស្ថាន ហើយមូលហេតុចម្បងត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងសកម្មភាពរបស់មនុស្ស និងការប្រែប្រួលអាកាសធាតុ។ ទាំងនេះគឺជាកត្តាសំខាន់ៗ៖

១ ការកើនឡើងសីតុណ្ហភាពទឹកសមុទ្រ៖ ដែលជារឿយៗបណ្តាលមកពីការឡើងកំដៅផែនដី។ សីតុណ្ហភាពខ្ពស់សង្កត់លើផ្កាថ្ម បង្ខំឱ្យវាបណ្តេញសារាយ (zooxanthellae) ដែលផ្តល់សារធាតុចិញ្ចឹម និងពណ៌រស់រវើករបស់វា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH-nDwnIjshFPtnxmQupMKdxQpM4cDqsafoMnpan2bty-mA5rIOOYahovz5jbPw5idLPksDA7-dnn-Mh8qTF1Miab8t-B8b_66X9g8U1HDopjrxjPzgALsDwiFgIcgyMyERnfKfehtFvlLQhBjIYi-Bk533slQP9zM5FgmDYqe9HENaw5TOlgKp3DsFXe6/s1275/image_2025-04-25_15-11-10%20(2).png
២ អាស៊ីតមហាសមុទ្រ៖ ការស្រូបយកកាបូនឌីអុកស៊ីតដោយមហាសមុទ្របានកាត់បន្ថយ pH នៃទឹកសមុទ្រ ដែលធ្វើឱ្យវាកាន់តែពិបាកសម្រាប់ផ្កាថ្មក្នុងការលូតលាស់ និងរក្សាកាល់ស្យូមកាបូណាតក្នុងគ្រោងឆ្អឹងរបស់វា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6DplN5enQjBrl3Pz5Ff5k9liCuh-1G2nFpC1P_cRWf_qRJ97suHSnuPlOmxYWliDJS2Xg9NzaJKF4oWtSv5gYDwJR4UZJZ0jc8NceXH1tZYad9pVJWVoo_MkNler_vtYnXtmTPqKbI9tdTlZQmyZzJggPMt4yT2aMUw0waJ0t_kNGQQ6V-LtWm1Zzz0v-/s1000/image_2025-04-25_15-11-10.png
៣ ការបំពុល៖ ការបង្ហូរទឹកដែលមានសារធាតុគីមីកសិកម្ម ទឹកសំអុយ និងកាកសំណល់ប្លាស្ទិក រួមចំណែកដល់ការបំពុលទឹក ដែលអាចប៉ះពាល់ដល់សុខភាពផ្កាថ្ម និងធ្វើឱ្យមានភាពតានតឹងកាន់តែខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDPlUGNB3d2EijUVZK3s0jSfrynLypJHzh_ogBqbIb_JnNNw1OJksEJeZUijrpjRfLKvRFApZf2e3pd5t3qRuHup5QcK8NJzRBuJyyb-TorahTOLyUetv0QIcxP_wVVbcaagWH4EZ-15jZwIiEr3EkMsc4WvP0VyPEQVZ7UlI5LYmG7_38hn0C4G9UGVnK/s1200/image_2025-04-25_15-11-11.png
៤ ការនេសាទហួសកម្រិត៖ ការដកយកប្រភេទត្រីខ្លះបានរំខានដល់តុល្យភាពនៃប្រព័ន្ធអេកូឡូស៊ីថ្មប៉ប្រះទឹក ដែលធ្វើឱ្យពួកវាងាយនឹងប្រែពណ៌។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisDwjmTqMQ2B_2puPkXWaecwHnzRHS6AOyBjJIgDQcFnl0M0f-L6kYazZVObDTCbzUqkfml6lIjbu-e7hjC-3xBXg5I2GY_JPqH99Pz597N54nRjzOzMAHXvudyKTxzQhZ0Qfw4eOkEnNM-rbbj3cFCfOERrlg3NSAN-LFr0HxLtLr9LhNyknnON7PpbNo/s960/image_2025-04-25_15-11-12.png

៥ ដីល្បាប់៖ ការវិវឌ្ឍន៍ឆ្នេរ និងការកាប់បំផ្លាញព្រៃឈើនាំឱ្យមានការហូរច្រោះដី និងការហូរច្រោះដីល្បាប់ ដែលអាចធ្វើអោយផ្កាថ្មមានក្លិនស្អុយ ដោយរារាំងពន្លឺព្រះអាទិត្យ និងកាត់បន្ថយគុណភាពទឹក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpvHwIktBG6WBW3WjNbUKGGIkgKZyPpl9F7efeNp8GugJJVkXAw9HwweTT7oU9LrpId18Rroa9SMH__9hNLfHrpcS3yPWs6CWMEPmhT8afJnN86FqtJAJRXySR600qOZliU-w9Fz5gusrtIPqVgx38PM8UrL4PAOOBn-piVXUxHJ-sfcWHEpudqS2FQliR/s2000/image_2025-04-25_15-11-13%20(2).png

៦ ទេសចរណ៍គ្មាននិរន្តរភាព៖ ការខូចខាតរាងកាយដែលបង្កឡើងដោយយុថ្កា ការជាន់ឈ្លី ឬការបំពុលពីសកម្មភាពទេសចរណ៍ដែលនៅក្បែរនោះ អាចបង្កភាពតានតឹងដល់ថ្មប៉ប្រះទឹកយ៉ាងខ្លាំងផងដែរ៕

ថៃបារម្ភពីគ្រោះធម្មជាតិកើតឡើងក្រោយខ្ញែសមុទ្ររាប់ម៉ឺនក្បាលងា.ប់លើឆ្នេរខ្សាច់ពុំដឹងមូលហេតុ

0

ប្រទេសថៃ ៖ ពលរដ្ឋថៃ និងភ្ញៀវទេសចរភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញហ្វូងខ្ញែសមុទ្ររាប់ម៉ឺនក្បាលងា.ប់លើឆ្នេរខ្សាច់ «ណៈផាថារាភិរម្យ» នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ ដោយពុំដឹងមូលហេតុ ដែលធ្វើឱ្យអាជ្ញាធរហាមឃាត់ភ្ញៀវទេសចរកុំឱ្យប៉ះពាល់ខ្ញែសមុទ្រទាំងនេះដាច់ខាត ពីព្រោះវាអាចមានពិសបណ្តាលឱ្យគ្រោះថ្នា.ក់ ។ ពលរដ្ឋថៃខ្លះបារម្ភពីគ្រោះធម្មជាតិកើតឡើង ដោយសារពួកគេកម្រឃើញខ្ញែសមុទ្រងា.ប់ច្រើនបែបនេះណាស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGzfXUjnaTQJGXqcmRXkpAZKhX00p8mqYDoiX-E-m5QwcBYd1sVkkEIjH0xr-xFQespTkPCJCj6C1QdopqI8cPue18kAi-Yg2gaX0NjzfP2gqf7rtFE3vNRKG0kuAwkP0ivPfMPKkzYdAUaYzHOQsGKdmSPtJrSKJ8nlJkxdPTnQBkenMto4wBR4MBOsUT/s1280/photo_2025-04-24_14-30-44.jpg
តាមការចុះផ្សាយរបស់សារព័ត៌មានថៃ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឱ្យដឹងថា ឆ្នេរខ្សាច់ ណៈផាថារាភិរម្យ (ឬឆ្នេរ EOD) ស្ថិតក្នុងតំបន់របស់កងទ័ពជើងទឹកថៃ នៅស្រុកបានឆាង ខេត្តរ៉ាក់យ៉ង តែងតែមានភ្ញៀវទេសចរមកបោះតង់សម្រាកជាហូរហែ ប៉ុន្តែខ្ញែសមុទ្រងាប់ពេញខ្សាច់ធ្វើឱ្យភ្ញៀវទេសចរមកកម្សាន្តនៅឆ្នេរនេះចម្លែកចិត្តយ៉ាងខ្លាំង ។ រីឯមន្ត្រីជំនាញមិនដឹងថា តើខ្ញែសមុទ្រងាប់ដោយសារអ្វីទេ? ហើយក៏មិនដឹងពីប្រភេទខ្ញែសមុទ្រពិតប្រាកដដែរ ប៉ុន្តែមន្ត្រីជំនាញសន្និដ្ឋានថា វាអាចមានពិស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6wXqYSAoQPuVm5ep-_XKwEEyQQIh3_y7DBNjXkfpOBoJ1bkgBmHH5rfmBegqTaMp-viRWPMmY5Omjt1XTMut1TtLDeZ5PGjx2XuhtcaLwFL6HQHTceor3_OrLK8T2Ix63q8Ky5gY5_9v3bRAdwEfi4hyWUVLafD_3OMbENhzDOgSAlvnfQJKapNT6kfUz/s1280/photo_2025-04-24_14-30-45.jpg

បើតាមការសន្និដ្ឋាន គឺខ្ញែសមុទ្រទាំងនេះមានលក្ខណៈស្រដៀងគ្នានឹងខ្ញែសមុទ្រដែលមានប្រភពពីកណ្តាលសមុទ្រ ហើយពួកវាត្រូវបានទឹករលកបោកបក់មកកាន់ឆ្នេរខ្សាច់កាលពីព្រឹកថ្ងៃទី២៣ ខែមេសា កន្លងមក ។ ខ្ញែសមុទ្រភាគច្រើនបានកប់ក្នុងខ្សាច់ និងប្រមូលផ្តុំភាគច្រើននៅលើខ្សាច់ខ្ពស់ផុតពីទឹកសមុទ្រ ខណៈខ្ញែសមុទ្រខ្លះទៀតនៅបែកខ្ញែកគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7BYPPP9QIkx1RqpzELTs4toZhkKVFc6Fr4yi7163BKs753NdY0NQtXy6lLdEoqBsDbY8rmCDnAtb5rwSkFPgUmD1m6XlS7rQ45KJ6AOioCJ55M3hOWU-OTIScFlJ94PioDgtU3QV2sEAGrlJVjJvUsZ5GGdJ9Lw3vdDJM6KR1A12AzvqcEy0Fbd_Re_w4/s1280/photo_2025-04-24_14-30-46%20(2).jpg

ទោះជាការបង្ហាញខ្លួនរបស់ខ្ញែសមុទ្រយ៉ាងចម្លែកនេះបង្កើតភាពស្រស់ស្អាតលើឆ្នេរខ្សាច់ក្តី ពីព្រោះវាមានរូបរាងស្រដៀងនឹងកូនបាល់តូចៗ និងរំលេចដោយពណ៌យ៉ាងស្រស់ស្អាត ប៉ុន្តែពួកវាអាចមានគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ ។ ម្យ៉ាងទៀត គេកម្រឃើញខ្ញែសមុទ្រងាប់ច្រើនបែបនេះណាស់ ប៉ុន្តែគេបានប្រទះឃើញខ្ញែសមុទ្រភាគច្រើនអណ្តែតលើផ្ទៃសមុទ្រ ទើបពុំដឹងថា តើខ្ញែងាប់លើខ្សាច់នេះមានពិសឬក៏អត់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio6qKy7XJKKql8pbsOSISB_5yYXSpjtzLEB81esfqvj2c9Na07XNlbNPNnEtX54d7OaSL4b2d1ifdEgImdneFstFiNVZ3MeiAenK0VHgKRNo3rYe2yA8GrqoSnczGp0rVOSN_DkaFEVu1V4O_Z79nROuKiJ5uhYump_D3XSyYgfDlbgqPRKUikvURi2dzl/s1280/photo_2025-04-24_14-30-46.jpg
ហេតុនេះ អាជ្ញាធរបានសំណូមពរឱ្យពលរដ្ឋថៃ និងភ្ញៀវទេសចរដែលធ្វើដំណើរមកកម្សាន្តតាមឆ្នេរផ្សេងៗក្នុងខេត្តរ៉ាក់យ៉ង បើឃើញខ្ញែសមុទ្រងាប់លើខ្នេរ សូមនៅឱ្យឆ្ងាយពីវា កុំប៉ះពាល់ឱ្យសោះដើម្បីសុវត្ថិភាព ។ ចំណែកមូលហេតុបណ្តាលឱ្យខ្ញែសមុទ្រងាប់នោះ គឺត្រូវរង់ចាំការបញ្ជាក់ពីអ្នកជំនាញនាពេលក្រោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSe0pFFReJ_vmiirTvyVeOXckazfTnvZXhja_QSknpqLGAdhmRdbmL_Kuez6jTyFDEeDG-lbLKmLbw5A6E1FXot42dy_2NmeqQYxQNv3Yzl6ZvA3B3UXeE5TCUGzXWysFrxByK5YoszC7qX4rPs7KJfr_PEF1FpS1nkqb3B5qKNSeA4L0EIr9VNBxyk60V/s1280/photo_2025-04-24_14-30-49.jpg

ប៉ុន្តែពលរដ្ឋខ្លះបារម្ភថា វាអាចជាសញ្ញាបង្ហាញពីគ្រោះធម្មជាតិកើតឡើងនៅប្រទេសថៃ ដោយសារពួកគេកម្រឃើញខ្ញែសមុទ្រងាប់គរលើគ្នាបែបនេះណាស់ និងសំណូមពរឱ្យមន្ត្រីជំនាញបកស្រាយមូលហេតុឆាប់ៗ ៕

ត្រឹមរយៈពេលជាង៣ខែ ពលរដ្ឋជប៉ុនឆ្លងជំងឺកញ្ជ្រឹលកើនឡើងខ្ពស់ជាងឆ្នាំ២០២៤

0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋាភិបាលជប៉ុនបានប្រកាសឱ្យពលរដ្ឋប្រុងប្រយ័តុ្នជំងឺកញ្ជ្រឹលដែលឆ្លងរាតត្បាតខ្លាំងម្តងទៀត ក្រោយអ្នកជំងឺកញ្ជ្រឹលត្រឹមរយៈពេលជាង៣ខែ ឆ្នាំ២០២៥ កើនឡើងរហូតដល់៧៨នាក់ ខ្ពស់ជាងឆ្នាំ២០២៤ ទាំងមូល ។ អ្នកជំនាញសុខភាពណែនាំឱ្យពលរដ្ឋពិនិត្យប្រវត្តិការចាក់វ៉ាក់សាំងមុនពេលធ្វើដំណើរទៅក្រៅប្រទេស ដោយសារអ្នកជំងឺកញ្ជ្រឹលជាងពាក់កណ្តាលបានឆ្លងជំងឺនេះ បន្ទាប់ពីពួកគេធ្វើដំណើរទៅវៀតណាម ថៃ និងហ្វីលីពីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSvzECyMnqrIvfN9p9JhQ9tyUh5ncMme_PMXHXnhxEdS8TFJk2_qU0WqIy314BK_umOeoe6ZMSPmEw5HuBAUXQ2MapUuJqWHV6DQAXTKkgLdnT3BxhkAcz_IRoHdWqnew7nZa_z0UKrQoLK5T9BxWI_a93-bbhpTpQmAx7IqRqy5yeuSLlXxXp6yFrArNS/s1280/image_2025-04-25_14-57-52.png

គិតចាប់ពីខែមករា រហូតដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ ពលរដ្ឋជប៉ុនបានឆ្លងជំងឺកញ្ជ្រឹល (Measles) ចំនួន៧៨នាក់ ហើយវាច្រើនជាងចំនួនពលរដ្ឋជប៉ុនឆ្លងជំងឺកញ្ជ្រឹលនៅឆ្នាំ២០២៤ ទាំងមូល ដែលស្មើត្រឹមតែ៣៣នាក់ ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រព័ត៌មានជប៉ុន NHK កាលពីថ្ងៃទី២៥ ខែមេសា ដែលយោងតាមវិទ្យាស្ថានសុខភាពជប៉ុន (JIHS) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAX7yX5tb7wS0D5-48fedpwRbu8bIkfH9q4p4a1o4p_1rOzD4GzSh4FTAw5Imla_uEKtPC3J-KwYd0Z_Kzu2FVNhBKSSBAlRyLzkDtQ9xPPh7IWP4-AeHMHrQcYgrsxkHr8G7llJPzfz37g5rt5hgnh_Zc0gKmLcb31t4FbugLhykL5EMcY_r3XzTQc4z7/s620/image_2025-04-25_14-57-53.png
ក្នុងចំណោមអ្នកជំងឺកញ្ជ្រឹលទាំង៧៨នាក់ ក្នុងនោះអ្នកជំងឺចំនួន៣០នាក់ បានធ្វើដំណើរត្រឡប់មកពីប្រទេសវៀតណាម, អ្នកជំងឺ៣នាក់ ត្រឡប់មកពីថៃ និងអ្នកជំងឺ២នាក់ ត្រឡប់មកពីហ្វីលីពីន ។ រីឯអ្នកជំងឺជាច្រើនទៀតពុំអាចបញ្ជាក់ច្បាស់លាស់ថា ពួកគេឆ្លងជំងឺកញ្ជ្រឹលពីកន្លែងណាទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_5cKrQ87CTl-Xb5tJ5JZh5Zk5xYgRsyucMMdYUuTzWcM0xhgcaEB1d-D7lCpbOt8moNPtUybf3SiBBuh1SFGRNmYFnGq1BK-sqp59BzPV35zwQFtfQCHh7cI1SyJb6FSmwoykArvC8l60RtJDS3CQNQvyTlTFoLt2TgI2uv712LFr0MeChyphenhyphenPL1s8eLiqT/s1024/image_2025-04-25_14-58-20.png

លោក ថៃមិម៉ាសៈ សុណាកាវ៉ាក់ អ្នកជំនាញផ្នែកមេរោគមកពីវិទ្យាស្ថានសុខភាពជប៉ុន (JIHS) បានដាស់តឿនពលរដ្ឋថា កញ្ជ្រឹល គឺជាជំងឺមួយគ្មានវិធីព្យាបាលដោយផ្ទាល់ ហើយវាងាយឆ្លងរាតត្បាតយ៉ាងខ្លាំងតាមរយៈខ្យល់ បន្ទាប់ពីអ្នកជំងឺកញ្ជ្រឹលក្អក កណ្តាស់ ឬប៉ះពាល់ ។ ហេតុនេះ លោកណែនាំឱ្យពលរដ្ឋចាក់វ៉ាក់សាំង ជាពិសេស កុមារតូចៗ ដើម្បីការពារការឆ្លង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUc3sGVeCVGVXdSdxaNT3NyZQ_6TyTmkzjgu9f2ard8avtzz3vc8bUyvu7-obugiNJtcaD0lWSyxfQoz16xWhq6jCeDwBZzrr_tokGjAT3sIljalfdisUzF01ekareLkytUs3NtnwA5KbfcDayN4_gEkvB-bP_SMxRYpT_TBhFb1bdej7cRLv8rO0VesLd/s1280/photo_2025-04-25_09-36-57%20(2).jpg

លោកសង្កត់ធ្ងន់ថា អ្នកដែលមានគម្រោងធ្វើដំណើរទៅក្រៅប្រទេស គួរតែត្រួតពិនិត្យប្រវត្តិការចាក់វ៉ាក់សាំងរបស់ខ្លួន រួមទាំងតាមដានស្ថានការណ៍ឆ្លងជំងឺកញ្ជ្រឹលនៅប្រទេសដែលគ្រោងទៅ ព្រមទាំងពិគ្រោះយោបល់ជាមួយគ្រូពេទ្យ បើចាំបាច់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5iYK7MS-9-oCIEROYDHF8n92WDNK9K8WdchlMxpTubNOd9oj-4b5rP5ghoKLzb-TdthOxAUJschedZL5F30b9N-O6uYapPmmu3qqPPR6DlwG1Uvh2MrFsr8PfX3FG1jAX3_zRi5hCM6UfcBkJaEMpfj6VyvuPYOlpksjKrjjzDWbykYBEXTfmbPsuO5al/s1080/photo_2025-04-25_09-36-57.jpg

គួរបញ្ជាក់ថា កញ្ជ្រឹល គឺជាជំងឺដ៏កាចសាហាវដែលអាចឆ្លងតាមរយៈការប៉ះពាល់ជាមួយស្លេស ទឹកមាត់ ហើយអ្នកជំងឺនឹងបញ្ចេញមេរោគទៅបរិយាកាស តាមរយៈការក្អក ឬកណ្តាស់ ។ ក្រៅពីនេះ ការផឹកទឹកក្នុងកែវ ឬប្រើប្រាស់សម្ភារៈហូបចុករបស់អ្នកជំងឺ នឹងប្រឈមហានិភ័យខ្ពស់ ៕

និកស្មានមិនដល់ ! បុរស ៤ នាក់ត្រូវបានចាប់ខ្លួនក្នុងករណីរកស៊ីរត់ពន្ធស្រមោច

0

បុរសបួននាក់ រួមទាំងក្មេងជំទង់ជនជាតិបែលហ្ស៊ិកពីរនាក់ទៀត ត្រូវបានចាប់ខ្លួនក្នុងករណីជួញដូរសត្វព្រៃកម្រមួយប្រភេទនៅក្នុងប្រទេសកេនយ៉ាក្នុងសប្តាហ៍នេះ។ បុរសទាំងនោះបានសារភាពកំហុសរបស់ខ្លួនក្នុងការរត់ពន្ធសត្វស្រមោចរស់រាប់ពាន់ក្បាល ដោយអ្នកជំនាញនិយាយថាវាជានិន្នាការកើនឡើងជាហូរហែរនៃការជួញដូរខុសច្បាប់នៃប្រភេទសត្វដែលមិនសូវបានស្គាល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtbke9sOu-j2OGZogPIYTVlpq5hdk_QphIg-Rf42LyUmA4CSUgh22FHPKub6uR-FrmpX2jyVA0yvoDd6aVhOOlx5yMG3cXm_su7biZn1fHbuinAR3prmwKmBzfnrYlClz5jS4M8DH1Sky3KD5CK46geY7s1E4hSEyz6Hc8zFC3JSriufDTbe73-Y_uA38_/s980/image_2025-04-21_12-07-16%20(2).png
អាជ្ញាធរបានចាប់ខ្លួនយុវជនអាយុ ១៩ឆ្នាំឈ្មោះ David Lornoy និង Seppe Lodewijckx នៅផ្ទះសំណាក់មួយនៅជិតបឹង Naivasha ដែលជាតំបន់ធម្មជាតិដ៏ស្រស់ស្អាតក្នុងប្រទេសកេនយ៉ា។ ពួកគេបានខ្ចប់ស្រមោចទាំងនោះក្នុងសឺរាំង និងបំពង់សាកល្បងដែលបានរចនាឡើងយ៉ាងប្រុងប្រយ័ត្ន ដោយជានាបានថាស្រមោចទាំងនោះនឹងនៅតែមានជីវិតក្នុងកំឡុងពេលដឹកជញ្ជូន។ ស្រមោចទាំងនោះដែលមានតម្លៃប្រហែល ៧ ពាន់ដុល្លារដែលត្រូវបានបម្រុងទុកសម្រាប់ការជួញដូរសត្វចិញ្ចឹមកម្រទាំងនៅអឺរ៉ុប និងអាស៊ី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_jXWwA4J-Fyu5b2P77GTQLuryzX1QjFetxcZPtFm-2W4wbvNNqOdWCSgUiNzqgF3qY0QNa1kdI0Bf47rtQYdRM351-dCYM9UiOQki_h5t6SLZmx_oCA8mh8lhOVmPVYViPGtMuH2G4e53GvEy0xmXsMeLLbz3_mfpUDFv8RpbjC9D9ooSXQINFPcUswKs/s2535/image_2025-04-25_14-54-46.png

ក្រុមមន្ត្រីបាននិយាយថា ប្រភេទសត្វដែលចោទសួរគឺ Messor cephalotes ដែលកំពុងត្រូវប៉ាន់យ៉ាងខ្លាំងដោយក្រុមអ្នកប្រមូលសត្វល្អិតដោយបានបង្កើតកន្លែងសម្រាប់បង្កាត់ពូជនៅក្នុងកសិដ្ឋានឯកទេសផងដែរ។ ខណៈពេលដែលការជួញដូរប្រភេទសត្វព្រៃធំៗមានការកើនឡើងកាន់តែខ្លាំង ករណីនេះបង្ហាញឱ្យឃើញនូវទម្រង់នៃការបង្កាត់ពូជជីវសាស្រ្តដ៏ឈ្លាសវៃជាងមុន ពោលគឺវាបង្ហាញថា ការជួញដូរសត្វព្រៃភាគច្រើនកំពុងផ្លាស់ប្តូរទិសដៅ និងកំពុងផ្ដោតទៅលើសត្វតូចៗ ដែលមិនសូវមានការយកចិត្តទុកដាក់ខ្លាំង។ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghXpULsWcu-mvtG9kPRKFGCWV561Qnq_O3bI7sC16u8qSgOicifeOLo12YQCWJA9VVtEl_fO4jQLI2us5L1ZC2pHtbmz7ysEmEwWSQXqKjT6E6IQRCRvQM7364XK_zlDFt9zLHqzC1KopPt6DCKQM4H22_BKooV_OAf-6akEmz-GFSLQLhGmo35Fq4zVJ5/s600/image_2025-04-21_12-07-16.png

អ្នកអភិរក្សសត្វព្រៃកេនយ៉ាបានថ្កោលទោសការប្រមូលខុសច្បាប់នេះដោយលើកហេតុផលថាវាធ្វើឱ្យខូចដល់សិទ្ធិជីវចម្រុះរបស់ប្រទេសកេនយ៉ា និងធ្វើឲ្យសហគមន៍មូលដ្ឋាននៃអត្ថប្រយោជន៍បរិស្ថាន និងសេដ្ឋកិច្ចដែលធ្លាប់មានសក្តានុពលកាន់តែមានការអន់ថយ។ នៅក្នុងករណីដាច់ដោយឡែកមួយ បុរសពីរនាក់ផ្សេងទៀតគឺ Dennis N’gang’a នៃប្រទេសកេនយ៉ា និង Duh Hung Nguyen ជាពលរដ្ឋវៀតណាមបានប្រឈមមុខនឹងការចោទប្រកាន់ស្រដៀងគ្នាសម្រាប់ការប្រមូលស្រមោចតាមសួនច្បារដោយខុសច្បាប់ដែលមានតម្លៃប្រហែល ១៥០០ ដុល្លារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_RWunW_waqiIPQzD4boP4Udcs57rnIntH3gaqI__jvCWPYy5d3BiLv2MLIUNXKr5ndiXbyJVC-ElOT8TgYuDf0KT4RNzNm1ymJqObKOtBHr8VBjQOJGJW1D_8il22XGzYSOTHGvLH5G8fo9l_1EXx1eEfKLLHRrMfuTzl5Avpd5bz_KFIPccrsKW7hX9y/s1315/image_2025-04-21_12-07-17.png

រូបថតដែលចេញផ្សាយដោយមន្ត្រី បានបង្ហាញពីការរៀបចំការរត់ពន្ធយ៉ាងម៉ត់ចត់ ដោយមានបំពង់សឺរាំងត្រូវបានរចនាឡើងដើម្បីរក្សាស្រមោចឱ្យនៅរស់អស់ជាច្រើនខែ។ ក្នុងអំឡុងពេលបង្ហាញខ្លួននៅតុលាការ Lornoy និង Lodewijckx បង្ហាញការសោកស្តាយជាខ្លាំងដោយអះអាងថាពួកគេបានប្រមូលស្រមោចទាំងនេះដើម្បីតែការលេងសើចប៉ុណ្ណោះ។ បន្ទាប់ពីបានសារភាពថាមានកំហុស ឥឡូវនេះពួកគេកំពុងរង់ចាំការកាត់ទោស ដែលជាការសម្រេចចិត្តមួយដែលអាចធ្វើជាគំរូសម្រាប់ការដោះស្រាយករណីរត់ពន្ធសត្វព្រៃកម្ររបស់ប្រទេសកេនយ៉ា៕

ហេតុអ្វីបានជាមនុស្សពេញវ័យមួយចំនួនញៀននឹងការជក់បារី?

0

ការសិក្សាថ្មីមួយបានរកឃើញថា ក្មេងជំទង់ដែលចាប់ផ្តើមជក់បារី បន្ទាប់ពីរៀននៅវិទ្យាល័យទំនងជាញៀនខ្លាំង បើធៀបនឹងអ្នកដែលចាប់ផ្តើមនៅក្មេង។ តើការសិក្សាបានរកឃើញអ្វីខ្លះ? អ្នកស្រាវជ្រាវបានរកឃើញថា ក្មេងម្នាក់ក្នុងចំណោមមនុស្សវ័យជំទង់ ៥ នាក់ដែលជក់បារីបន្ទាប់ពីបញ្ចប់ការសិក្សាបានក្លាយជាអ្នកប្រើប្រាស់ជាប្រចាំក្នុងរយៈពេលត្រឹមតែមួយឆ្នាំ។ នេះគឺខ្ពស់ជាងអត្រានៃការញៀន ៤០ភាគរយ បើធៀបនឹងអ្នកដែលចាប់ផ្តើមជក់បារីនៅអាយុក្មេងចន្លោះពី ១៤ ឬ ១៥ ឆ្នាំ។ ជាងនេះទៅទៀតនោះគឺថា ក្មេងជំទង់ដែលចាប់ផ្តើមជក់បារីពីអាយុច្រើនមានការញៀនលឿនជាងក្មេងដែលចាប់ផ្ដើមជក់នៅអាយុតិចជិត ៣ ដង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3sB3K9jelAr40bWd-i6ZvOW_-uIwK6sIGUco7BC3Jlc5kH3hGjbqSjBdo_KHOFYrOeboX5Dt-mt7JIQQ6i6YeZ1BAo3NKwyg4onTcw622beA5VQ-rTSddSCWjv0Pz9eZN__xkiBwTdJs_KyAkwMv2U0uWPCqWM6LWWzE-Kt83r3ZbCrqtNkN2E7q-6ixV/s1978/image_2025-04-19_10-38-09.png
ហេតុអ្វីបានជាមនុស្សដែលចាប់ផ្ដើមជក់បារីនៅអាយុច្រើនងាយនឹងញៀន? ខណៈដែលអ្នកជំនាញមិនប្រាកដចំពោះបញ្ហានេះ ថាពួកគេសង្ស័យពីមូលហេតុមួយចំនួនដូចជា៖
ការប្រើប្រាស់សារធាតុផ្សេងៗ៖ ក្មេងជំទង់ដែលមានអាយុច្រើនទំនងជាផឹកស្រា ឬប្រើសារធាតុផ្សេងទៀត ដែលអាចធ្វើឱ្យពួកគេងាយនឹងញៀនជាតិនីកូទីន។
ជម្រើសផលិតផល៖ ក្មេងជំទង់ទាំងនេះជាច្រើនចាប់ផ្តើមជាមួយបារីអេឡិចត្រូនិច JUUL ដែលត្រូវបានគេស្គាល់ថាមានជាតិនីកូទីនខ្ពស់ និងឥទ្ធិពលញៀនខ្លាំង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsAQ7ecGNkynt8ZFRcDFBtJphEezkuMknSZyx_aZUGi2AqKpSwsBi6AFaDgscZAr0ue0pd4wCagte_FKRocmn24aALhD9D3R4MfI8GzxAvdkzIDaads91de452Cf9pvxf7nDby3Rq8ZStOiXBxz0qOxCIwuI6rJZR6dQGPpgK2EeOjWhQXdDtkMhvuXxp0/s1200/image_2025-04-19_10-38-10.png

វេជ្ជបណ្ឌិត Junhan Cho អ្នកដឹកនាំការស្រាវជ្រាវ និងជាជំនួយការសាស្រ្តាចារ្យនៃការស្រាវជ្រាវចំនួនប្រជាជន និងវិទ្យាសាស្ត្រសុខភាពសាធារណៈនៅសាកលវិទ្យាល័យ Southern California បាននិយាយថា “យើងបានដឹងមកពីការស្រាវជ្រាវដែលមានស្រាប់ថា យុវជនដែលចាប់ផ្តើមជក់បារីនៅវ័យកណ្តាលមានហានិភ័យខ្ពស់ក្នុងការអភិវឌ្ឍការញៀនជាតិនីកូទីន ហើយទំនងជាបន្តប្រើប្រាស់ផលិតផលនីកូទីននៅក្នុងជីវិតរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkC5UZWUTErsDbkbKNVEnSrEb3kiy1WotO9roRVMEqDvR8hPio-HtNSt8A7nc8d0F5ENMfh2XHURrGnb0qGyE-Hqyc8mWvR-arKyGzkw3w7Kw_TAZA5dx-9Ca5oXgTzlN4xOYAjlvIf5fEQS5jRmZBevy1A2d17H6cPtTcNzs64fKeZbyCHH0NM7TRo0u-/s1440/image_2025-04-19_10-37-51.png

ការញៀនមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័សចំពោះមនុស្សវ័យជំទង់ អ្នកជំនាញបានផ្តល់អនុសាសន៍ថា គោលនយោបាយប្រឆាំងនឹងការជក់បារីគួរតែផ្តោតទៅលើទាំងក្មេងជំទង់ និងមនុស្សវ័យ ជាជាងសម្រាប់តែក្មេងជំទង់។ ការស្រាវជ្រាវនេះបង្ហាញពីសារៈសំខាន់នៃការយល់ដឹងពីរបៀបដែលទម្លាប់ជក់បារីខុសគ្នាតាមអាយុ ហើយហេតុអ្វីបានជាការជួយមនុស្សវ័យជំទង់ឱ្យជៀសវាងបារីអេឡិចត្រូនិចអាចជាគន្លឹះក្នុងការកាត់បន្ថយអត្រាញៀន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjG6HObVZut1CftYr7LK607BArbknf9izcVoKsnCeWD3GpyQctMvXIOZFJ11w7y_-HUoH2ztDTiJHvNjufnLnzsPlbYQ_yRwkT61bY2oOqmzg96OhBst_VEiyc-x4TtGzwKWN96ifu4W4TghMZruEfvHC96YsbwgEO78B8yOlc_1b-0ol7K66N5X9iwa8j/s1886/image_2025-04-19_10-38-05.png

ចំនួននិស្សិតអន្តរជាតិនៅសាកលវិទ្យាល័យចក្រភពអង់គ្លេស ធ្លាក់ចុះខ្លាំងគួរឲ្យកត់សម្គាល់

0

ទិន្នន័យថ្មីៗនេះបានបង្ហាញពីការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៃការចុះឈ្មោះនិស្សិតអន្តរជាតិនៅទូទាំងសកលវិទ្យាល័យចក្រភពអង់គ្លេសក្នុងកំឡុងឆ្នាំសិក្សា ២០២៣- ២០២៤ ដោយស្ថាប័នមួយចំនួនប្រឈមនឹងការថយចុះយ៉ាងខ្លាំង។ និន្នាការនេះត្រូវបានសន្មតថាអាចជាទំនងមកពីការផ្លាស់ប្តូរគោលនយោបាយ និងការកាត់បន្ថយតម្រូវការពីទីផ្សារអន្តរជាតិសំខាន់ៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8VWVyN30VW5grWc5NdXTEH5GJ4wRhtsGvWB-6MBrlgdY8xWMfubVvqD-cL-390QwlrdsEK8BezKjzy_XA182n6x-Xq-wzedQmnPhfdu-UxlFJs6XAcvltH2IBG86lsY253cPde99gc_X95P_ppM8Tgj1pJwAgT2IiWhivElCNFlco1XxQpL73-O4V8LIl/s2560/image_2025-04-25_14-45-09.png
យោងតាមទីភ្នាក់ងារស្ថិតិអប់រំឧត្តមសិក្សា (HESA) ចំនួនសរុបនៃនិស្សិតអន្តរជាតិបានធ្លាក់ចុះ ៧ភាគរយ ខណៈពេលដែលការចុះឈ្មោះក្រោយឧត្តមសិក្សាដែលមិនមែនជាសហភាពអឺរ៉ុបបានធ្លាក់ចុះ ១០ ភាគរយ ។ សាកលវិទ្យាល័យដែលរងផលប៉ះពាល់បានរាយការណ៍ពីការថយចុះគួរឱ្យកត់សម្គាល់នៃចំនួននិស្សិតមកពីប្រទេសដូចជានីហ្សេរីយ៉ា ៣៦ភាគរយ ឥណ្ឌា ១៥ភាគរយ និងប្រទេសចិន ៤ភាគរយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQrJU_c5MFwowa5zR165_yhOKVWkbmg840tuDCujsFb1ikuVpKFTN6_vnozbZZUooPIkOA-AcBFd3ThF41mw9TF-hCX7RlG08XIWParrPniG9XD_PPTu_vdBjPS8AkkBHXIOjwyUqCnG9HgizSZxYZW-sx8AUURX5I-DmJniyTM1M4W9F64gEozgRh7z2O/s976/image_2025-04-25_14-45-13.png
ការធ្លាក់ចុះនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សាកលវិទ្យាល័យក្រោយឆ្នាំ ១៩៩២ ជាមួយនឹងការថយចុះគួរឱ្យកត់សម្គាល់ ១៥ភាគរយ នៅក្នុងការចុះឈ្មោះចូលរៀនក្រោយឧត្តមសិក្សាដែលមិនមែនជាសហភាពអឺរ៉ុប។ ស្ថាប័នមួយចំនួនបានជួបប្រទះនឹងការធ្លាក់ចុះដែលមិនធ្លាប់មានពីមុនមក ដូចជា សាកលវិទ្យាល័យ Staffordshire បានធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់ ៧៩ភាគរយ ពីការចុះឈ្មោះចូលរៀនចំនួន ១២០៥នាក់ ក្នុងឆ្នាំសិក្សាមុនមកសល់ត្រឹមតែ ២៥៥ សិស្សប៉ុណ្ណោះ។ ដូចគ្នានេះដែរ សាកលវិទ្យាល័យ University for the Creative Arts សាកលវិទ្យាល័យ University of Worcester និងសកលវិទ្យាល័យផ្សេងៗទៀតត្រូវបានគេរាយការណ៍ថាមានការថយចុះលើសពី ៥០ភាគរយ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhk9QXMPVayDpUbROxPC_JYHAr2tGdPnSSrfcyirabzN_eQziY9zfuhKwE5ZsWRxjOj5jq44l4vuMbO_2WPvsU6jtRoP6yjP2aOZaOjVe2XV2WkR6GGa2ZDFm02v4rVtcsViVMLaP71TZl7WwymzR_thI1aTISogq1mgENEiWZPzyU8Ja0bg5K5SYO1U405/s1024/image_2025-04-25_14-45-15%20(2).png

កត្តាសំខាន់មួយនៅពីក្រោយនិន្នាការនេះគឺការសម្រេចចិត្តរបស់រដ្ឋាភិបាលចក្រភពអង់គ្លេសក្នុងការហាមឃាត់និស្សិតថ្នាក់អនុបណ្ឌិតអន្តរជាតិពីការនាំយកក្រុមគ្រួសារពួកគេមករស់នៅជាមួយ ដែលមានប្រសិទ្ធភាពចាប់ពីខែមករា ឆ្នាំ ២០២៤។ ពីមុន ការរឹតបន្តឹងនេះអនុវត្តចំពោះតែនិស្សិតថ្នាក់បរិញ្ញាបត្រប៉ុណ្ណោះ។ ខណៈពេលដែលការលើកលែងត្រូវបានធ្វើឡើងសម្រាប់កម្មវិធីផ្អែកលើការស្រាវជ្រាវ និងអាហារូបករណ៍ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាល ការផ្លាស់ប្តូរគោលនយោបាយបានរំខានដល់ការសម្រេចចិត្តរបស់អនាគតនិសិត្សជាច្រើនអ្នកយ៉ាងខ្លាំងទាក់ទងនឹងបញ្ហាហិរញ្ញវត្ថុ និងគ្រួសាររបស់ពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5jJv815plnN_JGdEiKnYzciNKRrYNzG6_z7iTxOAHHO9LS2OhsY0XuA88ZByLYR4Nu0WbPoaatwvUMpgjyvvoQNuMqR3RZiq5P2cCBfjKjazOzm6L0jGDRP8BtAwkDBoSgb9Ve2GX4OyHN438s6Ef3xF6E2ojMAmccCxea1JakDV5ZQETiWL-qcw7q_kf/s723/image_2025-04-25_14-45-15.png
ការធ្លាក់ចុះយ៉ាងខ្លាំងនៃការចុះឈ្មោះចូលរៀនអន្តរជាតិនេះ បានបង្កបញ្ហាប្រឈមយ៉ាងខ្លាំងដល់សាកលវិទ្យាល័យនៅចក្រភពអង់គ្លេសដោយពិបាកនឹងងើបឡើងវិញបានពីបញ្ហានេះ ជាពិសេសសកលវិទ្យាល័យដែលពឹងផ្អែកលើនិស្សិតដែលមិនមែនជាសហភាពអឺរ៉ុប និងកំពុងស្វែងរកវិធីដើម្បីទាក់ទាញនិស្សិតអន្តរជាតិនាពេលអនាគត។

អាកប្បកិរិយាដ៏ល្អរបស់ Song Hye Kyo កាលពី២០ឆ្នាំមុនត្រូវបានលាតត្រដាង

0

តារាសម្តែងល្បីឈ្មោះប្រចាំប្រទេសកូរ៉េខាងត្បូង Song Hye Kyo ត្រូវបានស្រទាប់មហាជនកោតសរសើរចំពោះចិត្តសប្បុរសនិងភាពស្រស់ស្អាតរបស់នាងកាលពី២០ឆ្នាំដោយបានជួយទៅដល់សិស្សក្រីក្រនិងគ្រួសារក្រីក្រសុខចិត្តមិនបន្តការផ្សាយពាណិជ្ជកម្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCHvAVQsVgLu5bD9XgJDS2Iyz20thPm-o8T7lkWW3JruQFBZHHDRS4OccB8aZG-KAPhBV4fL9HZSsn_h0EQ16id8BWarcwxo842An5nyocnipSApNmKOPvFF4D8dP8DGLAcuCouR84avpOxJdjtp6fQlWq4eWFMIlp4VEFCrAge9xOy_G7ltaxEv_5HbP-/s720/image_2025-04-24_15-46-33.png

បន្ទាប់ពី Song Hye Kyo ផ្លាស់ប្តូរខ្លួនឯងដោយជោគជ័យមួយនឹងរឿង «The Glory» និងបានឈ្នះពានរង្វាន់សម្តែងឆ្នើម Baeksang Arts Awards ខណៈកាលពីដើមឆ្នាំនេះនាងក៏បានសម្តែងភាពយន្ត «Dark Nuns» ទៀតធ្វើឱ្យតារាស្រីរូបនេះកាន់តែលេចធ្លោឡើងវិញបន្ទាប់ពីស្ងប់ស្ងាត់លើជីវិតឯកជន។ ជាពិសេសសម្រស់របស់តារាស្រីរូបនេះបើទោះបីជាកាត់សក់ខ្លីដើម្បីគម្រោងថ្មីជាមួយ Gong Yoo Song Hye Kyo នៅតែទស្សនិកជនសរសើរថានាងស្រស់ស្អាតដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3U90a84wtilR7b9hNY42EFPIbSjFBpeEb79x4xXyo71kHtaC2RK4cm2ZoF7aH7KStuB7nPxAij17vXl4bNqaflf03dcwwE4gLItWuefmNxV5sCYgx9Y1BybmcQjUsD0YXpHupgo7cP1mr4l9ZDry6SHbBm7ZkqcViCU1V6E7SONM5e_ocrrowQkCml1Ae/s1198/image_2025-04-24_15-46-31%20(2).png

អ្វីដែលអ្នកមួយចំនួនមិនទាន់បានដឹងអំពីតារាស្រីវ័យ៤៣ឆ្នាំរូបនេះគឺនាងតែងតែធ្វើអំពើល្អដោយស្ងាត់ៗលក្ខណៈឯកជន។ កាលពីប៉ុន្មានថ្ងៃមុនអ្នកនិយមលេងអ៊ីនធឺណិតម្នាក់បានចែករំលែកសកម្មភាពសប្បុរសធម៌របស់ Song Hye Kyo ក្នុងការជួយសិស្សក្រីក្រកាលពី២០ឆ្នាំមុន។ អាកប្បកិរិយាចាស់ទុំ និងគិតគូររបស់នាងបានឱ្យការពិភាក្សាយ៉ាងក្តៅគគុក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirpgLA9nq9yWeNb-ihT8dJQ2xUqYun5Lx3Sh24JrHPesuZDce1U9ZVtZNEY_fzVGU-mXIWHs35A6fI7Jpoi1JXnAUjEkPh6w_mfU-EKtyheM776YhmF-U6cB1VJaZ7AVVf_quijo2VpElC9lWsVCEqXRF5qGTqJsGqHyAkByY9aFs68k-ZGy2NoSCdFd50/s1080/image_2025-04-24_15-46-31.png
អ្នកលេងអ៊ីនធឺណិតរូបនោះបន្សល់ទុកនៅលើផ្នែកមតិនៅក្នុងកម្មវិធីអនឡាញមួយដោយបានរៀបរាប់ថា «ខ្ញុំសូមចែករំលែករឿងដ៏កក់ក្តៅមួយអំពី Song Hye Kyo ។ ខ្ញុំពិតជាមិនចង់ឱ្យខ្ញុំតែម្នាក់ដែលដឹងរឿងនេះទេ»។ គណនីនោះបាននិយាយថា សាស្រ្តាចារ្យធ្លាប់ចង្អុលប្រាប់ថាកាលពីមុនកត្តាមួយដែលធ្វើឱ្យតម្លៃផ្ទះកើនឡើងក្នុងទីក្រុងសេអ៊ូលគឺទាក់ទងនឹងថ្លៃគាំទ្ររបស់តារា ដូច្នេះលោកបានផ្ញើលិខិតទៅសិល្បករដែលគាំទ្រគម្រោងសាងសង់នៅពេលនោះដើម្បីរាយការណ៍ពីបញ្ហានេះ។ សិល្បករភាគច្រើនមិនអើពើនឹងរឿងនេះទេ ប៉ុន្តែ Song Hye Kyo បានឆ្លើយតបដោយផ្ទាល់ ហើយថែមទាំងសម្រេចចិត្តមិនបន្តកុងត្រាសម្រាប់ការផ្សាយពាណិជ្ជកម្មគម្រោងសាងសង់។ លើសពីនេះ អ្នកនិយមលេងអ៊ីនធឺណិតរូបនេះក៏បានរៀបរាប់ថា Song Hye Kyo បានចូលរួមក្នុងព្រឹត្តិការណ៍មួយនៅពេលដែលនាងកំពុងថតផ្សាយពាណិជ្ជកម្មកាលពីប្រហែល ២០ ឆ្នាំមុន។ អ្នករៀបចំបានរៀបចំឱ្យនាងផ្តល់អាហាររូបករណ៍ជាសាធារណៈដល់សិស្សមកពីគ្រួសារក្រីក្រ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQIQGCKfxCblKa6pbth6jV4l2dTJ1vkM7jbHrfl1bvTdTwHlSDzZyLB2I5Og2_4G7MadIvVx_naUqz1az-rx9RgPKP26IRJyCFq2YDvJvj4jfNdNIcdJTeGIo9i4WLokwpzHrGiUGaTjmkVMLf1e0tAl9N5KFtcv3KUs1cTDMNk79abiTguvFqhNCksh7i/s1349/image_2025-04-24_15-46-32%20(2).png

ទោះយ៉ាងក៏ដោយ Song Hye Kyo ជឿថាសកម្មភាពបែបនេះអាចបង្កសម្ពាធផ្លូវចិត្តដល់សិស្ស ដូច្នេះហើយនាងទទូចឱ្យធ្វើក្នុងលក្ខណៈឯកជន។ អ្នកលាតត្រដាងរឿងនេះក៏បានសរសើរថានាងចេះគិតគូរនិងចិត្តល្អតាំងពីនាងនៅក្មេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8sECUbcNdgywYUDCsctONu1zdYComOEQ4BN5oOrye52jCL6cEuAVzLIYSBlnrRT5U8vwGypbEO5hnh3_GNhvz5MluteLwJjifW9uro6w1blZn5K7dSHUngbp3VO8p1Cj6iL60Rja2-J3dK9p5xh15W5XQJNi5xmkBSFKskO0rNm6wzY5GzYas8hyphenhyphenWwYa6/s1348/image_2025-04-24_15-46-32.png

បន្ទាប់ពីទស្សនិកជនដឹងរឿងនេះបានធ្វើឱ្យមតិកោតសរសើរនាងជាច្រើនក្នុងន័យស្រដៀងៗគ្នាថា មិនត្រឹមតែស្អាតខាងក្រៅប៉ុន្តែក្នុងចិត្តនាងក៏ស្រស់ស្អាតប្រៀបដូចជាទេពធីតា ចេះគិតគូរបានល្អមានគំនិតចាស់ទុំហើយរឿងនេះគួរតែដឹងដោយមនុស្សជាច្រើន៕