ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋាភិបាលជប៉ុនបានប្រកាសឱ្យពលរដ្ឋប្រុងប្រយ័តុ្នជំងឺកញ្ជ្រឹលដែលឆ្លងរាតត្បាតខ្លាំងម្តងទៀត ក្រោយអ្នកជំងឺកញ្ជ្រឹលត្រឹមរយៈពេលជាង៣ខែ ឆ្នាំ២០២៥ កើនឡើងរហូតដល់៧៨នាក់ ខ្ពស់ជាងឆ្នាំ២០២៤ ទាំងមូល ។ អ្នកជំនាញសុខភាពណែនាំឱ្យពលរដ្ឋពិនិត្យប្រវត្តិការចាក់វ៉ាក់សាំងមុនពេលធ្វើដំណើរទៅក្រៅប្រទេស ដោយសារអ្នកជំងឺកញ្ជ្រឹលជាងពាក់កណ្តាលបានឆ្លងជំងឺនេះ បន្ទាប់ពីពួកគេធ្វើដំណើរទៅវៀតណាម ថៃ និងហ្វីលីពីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSvzECyMnqrIvfN9p9JhQ9tyUh5ncMme_PMXHXnhxEdS8TFJk2_qU0WqIy314BK_umOeoe6ZMSPmEw5HuBAUXQ2MapUuJqWHV6DQAXTKkgLdnT3BxhkAcz_IRoHdWqnew7nZa_z0UKrQoLK5T9BxWI_a93-bbhpTpQmAx7IqRqy5yeuSLlXxXp6yFrArNS/s1280/image_2025-04-25_14-57-52.png

គិតចាប់ពីខែមករា រហូតដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ ពលរដ្ឋជប៉ុនបានឆ្លងជំងឺកញ្ជ្រឹល (Measles) ចំនួន៧៨នាក់ ហើយវាច្រើនជាងចំនួនពលរដ្ឋជប៉ុនឆ្លងជំងឺកញ្ជ្រឹលនៅឆ្នាំ២០២៤ ទាំងមូល ដែលស្មើត្រឹមតែ៣៣នាក់ ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រព័ត៌មានជប៉ុន NHK កាលពីថ្ងៃទី២៥ ខែមេសា ដែលយោងតាមវិទ្យាស្ថានសុខភាពជប៉ុន (JIHS) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAX7yX5tb7wS0D5-48fedpwRbu8bIkfH9q4p4a1o4p_1rOzD4GzSh4FTAw5Imla_uEKtPC3J-KwYd0Z_Kzu2FVNhBKSSBAlRyLzkDtQ9xPPh7IWP4-AeHMHrQcYgrsxkHr8G7llJPzfz37g5rt5hgnh_Zc0gKmLcb31t4FbugLhykL5EMcY_r3XzTQc4z7/s620/image_2025-04-25_14-57-53.png
ក្នុងចំណោមអ្នកជំងឺកញ្ជ្រឹលទាំង៧៨នាក់ ក្នុងនោះអ្នកជំងឺចំនួន៣០នាក់ បានធ្វើដំណើរត្រឡប់មកពីប្រទេសវៀតណាម, អ្នកជំងឺ៣នាក់ ត្រឡប់មកពីថៃ និងអ្នកជំងឺ២នាក់ ត្រឡប់មកពីហ្វីលីពីន ។ រីឯអ្នកជំងឺជាច្រើនទៀតពុំអាចបញ្ជាក់ច្បាស់លាស់ថា ពួកគេឆ្លងជំងឺកញ្ជ្រឹលពីកន្លែងណាទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_5cKrQ87CTl-Xb5tJ5JZh5Zk5xYgRsyucMMdYUuTzWcM0xhgcaEB1d-D7lCpbOt8moNPtUybf3SiBBuh1SFGRNmYFnGq1BK-sqp59BzPV35zwQFtfQCHh7cI1SyJb6FSmwoykArvC8l60RtJDS3CQNQvyTlTFoLt2TgI2uv712LFr0MeChyphenhyphenPL1s8eLiqT/s1024/image_2025-04-25_14-58-20.png

លោក ថៃមិម៉ាសៈ សុណាកាវ៉ាក់ អ្នកជំនាញផ្នែកមេរោគមកពីវិទ្យាស្ថានសុខភាពជប៉ុន (JIHS) បានដាស់តឿនពលរដ្ឋថា កញ្ជ្រឹល គឺជាជំងឺមួយគ្មានវិធីព្យាបាលដោយផ្ទាល់ ហើយវាងាយឆ្លងរាតត្បាតយ៉ាងខ្លាំងតាមរយៈខ្យល់ បន្ទាប់ពីអ្នកជំងឺកញ្ជ្រឹលក្អក កណ្តាស់ ឬប៉ះពាល់ ។ ហេតុនេះ លោកណែនាំឱ្យពលរដ្ឋចាក់វ៉ាក់សាំង ជាពិសេស កុមារតូចៗ ដើម្បីការពារការឆ្លង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUc3sGVeCVGVXdSdxaNT3NyZQ_6TyTmkzjgu9f2ard8avtzz3vc8bUyvu7-obugiNJtcaD0lWSyxfQoz16xWhq6jCeDwBZzrr_tokGjAT3sIljalfdisUzF01ekareLkytUs3NtnwA5KbfcDayN4_gEkvB-bP_SMxRYpT_TBhFb1bdej7cRLv8rO0VesLd/s1280/photo_2025-04-25_09-36-57%20(2).jpg

លោកសង្កត់ធ្ងន់ថា អ្នកដែលមានគម្រោងធ្វើដំណើរទៅក្រៅប្រទេស គួរតែត្រួតពិនិត្យប្រវត្តិការចាក់វ៉ាក់សាំងរបស់ខ្លួន រួមទាំងតាមដានស្ថានការណ៍ឆ្លងជំងឺកញ្ជ្រឹលនៅប្រទេសដែលគ្រោងទៅ ព្រមទាំងពិគ្រោះយោបល់ជាមួយគ្រូពេទ្យ បើចាំបាច់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5iYK7MS-9-oCIEROYDHF8n92WDNK9K8WdchlMxpTubNOd9oj-4b5rP5ghoKLzb-TdthOxAUJschedZL5F30b9N-O6uYapPmmu3qqPPR6DlwG1Uvh2MrFsr8PfX3FG1jAX3_zRi5hCM6UfcBkJaEMpfj6VyvuPYOlpksjKrjjzDWbykYBEXTfmbPsuO5al/s1080/photo_2025-04-25_09-36-57.jpg

គួរបញ្ជាក់ថា កញ្ជ្រឹល គឺជាជំងឺដ៏កាចសាហាវដែលអាចឆ្លងតាមរយៈការប៉ះពាល់ជាមួយស្លេស ទឹកមាត់ ហើយអ្នកជំងឺនឹងបញ្ចេញមេរោគទៅបរិយាកាស តាមរយៈការក្អក ឬកណ្តាស់ ។ ក្រៅពីនេះ ការផឹកទឹកក្នុងកែវ ឬប្រើប្រាស់សម្ភារៈហូបចុករបស់អ្នកជំងឺ នឹងប្រឈមហានិភ័យខ្ពស់ ៕