តើអំបិលជាធម្មតាអាចមានឥទ្ធិពលលើសុខុមាលភាពផ្លូវចិត្តរបស់អ្នកដែរឬទេ? យោងតាមការសិក្សាថ្មីៗនេះ ចម្លើយប្រកដណាស់វាជាការពិត។ អ្នកស្រាវជ្រាវបានរកឃើញទំនាក់ទំនងរវាងការទទួលទានអំបិលញឹកញាប់ និងការកើនឡើងហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhis5JX2950s4i1tKDb0GQaUBJJam8orNbicWitQ8FDwBbvH8NlOBDz925RBUbpFKXLjcS4JL4NO6oZGCSz6TxpiAIOS5-1GcFkQB2FCQh9LxegfjkryA_7_oLRAWlGeRrNLTZK7I646PcedgQ_YSOSZYL2-l2qYKQw4xCPl8UVCbVJVhS7sNrB4W7EiM-v/s1200/image_2025-04-25_15-19-28.png

ការសិក្សាដែលធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Xinjiang ក្នុងប្រទេសចិន បានវិភាគទិន្នន័យសុខភាពពីមនុស្សពេញវ័យជនជាតិអង់គ្លេសជិតកន្លះលាននាក់។ ការរកឃើញនេះគឺគួរឱ្យភ្ញាក់ផ្អើលជាខ្លាំងគឺ អ្នកដែលបន្ថែមអំបិលជាញឹកញយទៅក្នុងអាហាររបស់ពួកគេ គឺប្រហែល៤០ភាគរយ ទំនងជាវិវត្តទៅជាជំងឺធ្លាក់ទឹកចិត្តឬការថប់បារម្ភបើប្រៀបធៀបទៅនឹងបុគ្គលដែលកម្រឬមិនដែលថែមសោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG5q29T42AUDtD63PsXKVBdiJ9_66g06x4ySFw0riM3kd7Z3eNuVCbOyJfb9CMd5_HPEqrkGkOaaYiOvBZdeYHp4yTPNI8EWLVMuuDfOZmIuIPOylLbHitNIlJ7hS7FQ9eQr0SlHT_cF7Govm8rnwSSvy2AOZIt4qGHm9TxsHvBhKW00q3JHSICr_3lmV7/s1410/image_2025-04-25_15-19-27.png
ខណៈពេលដែលយន្តការពិតប្រាកដនៅតែមិនច្បាស់លាស់ អ្នកជំនាញស្នើឱ្យមានការពន្យល់ដែលអាចកើតមានឲ្យច្បាស់លាស់។ ទ្រឹស្ដីមួយគឺថាការទទួលទានអំបិលច្រើនហួសប្រមាណអាចពន្លឿនភាពចាស់នៃប្រព័ន្ធជីវសាស្ត្រ ដែលធ្វើឲ្យបុគ្គលម្នាក់ៗងាយប្រឈមនឹងបញ្ហាសុខភាពផ្លូវចិត្ត។ លទ្ធភាពមួយទៀតគឺថាអំបិលប៉ះពាល់ដល់អរម៉ូនគ្រប់គ្រងអារម្មណ៍របស់រាងកាយ រួមទាំង serotonin និង dopamine ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាតុល្យភាពអារម្មណ៍។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD9JIuPTwaKchD_tQlOYxhSzj5HJn6XRqWsnI7SwjSculgiV2lzCdchknGSNGKCxYtOOTuV7kxgtjco7OohLDwwvHe2ztt8nwSYe9tn7rVIeY4DOs1RXJfZgCAPYAExL6vZR3FY-YtuqDvp6wVBQaXeTPeG73jLOlTr6exlpuNhpvauxMGd7NHgjpfkkvt/s732/image_2025-04-25_15-19-28%20(2).png

ទោះជាយ៉ាងណាការសិក្សាបានរកឃើញទៀតថា អ្នកដែលបន្ថែមអំបិលក្នុងម្ហូបអាហារម្តងម្កាលអាចប្រឈមមុខនឹងហានិភ័យនេះតិចតួចប៉ុណ្ណោះ ប៉ុន្តែក៏ស្ថិតនៅក្នុងកម្រិតគួរឱ្យកត់សម្គាល់ផងដែរ ចាប់ពី ៥ភាគរយ ទៅ ៨ភាគរយ ។ ការរកឃើញទាំងនេះដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវត្ដីផលប៉ះពាល់នៃជំងឺ ដែលបង្ហាញពីទំនាក់ទំនងដ៏គួរឱ្យចាប់អារម្មណ៍រវាងជម្រើសនៃរបបអាហារ និងសុខភាពផ្លូវចិត្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXD2ggABh0JM_Jge_ggGdjZy17WyMFGIzEG0ADVZ_r4g7AObmnsGa9m4-8pN5EMEgWdsV9k-jGyVbIur8QhuvMWiNBcTgSUd0IlZR_n_fknKOJvrXUWUMrjXGSeVDYm3KRpUK8czmq1gCRfDLpCtAZDS1n-NPwPgxWtQTd_ru7Gy1zamlyJOjZoOAYIhnl/s1500/image_2025-04-25_15-19-28%20(3).png
ខណៈពេលដែលការស្រាវជ្រាវនេះកំពុងត្រូវការចម្លើយបន្ថែមទៀតដើម្បីបញ្ជាក់ពីមូលហេតុ ការសិក្សានេះប្រើជាកាក្រើនររំលឹកថាទម្លាប់ប្រចាំថ្ងៃតូចៗ ដូចជាការបន្ថែមអំបិលបន្តិចបន្តូចអាចនឹងមានឥទ្ធិពលទូយ៉ាងលំទូលាយជាងអ្វីដែលយើងបានដឹង។ ដូច្នេះ មុនពេលទទួលទានអាហារដែលមានជាតិដិតខ្លាំង អ្នកគួរពិចារណាជាមុនសិនថា របបអាហារដែលមានរសជាតិល្មមគឺជាជម្រើសដ៏ល្អបំផុតសម្រាប់សុខុមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្តរបស់អ្នក៕