ទិន្នន័យថ្មីៗនេះបានបង្ហាញពីការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៃការចុះឈ្មោះនិស្សិតអន្តរជាតិនៅទូទាំងសកលវិទ្យាល័យចក្រភពអង់គ្លេសក្នុងកំឡុងឆ្នាំសិក្សា ២០២៣- ២០២៤ ដោយស្ថាប័នមួយចំនួនប្រឈមនឹងការថយចុះយ៉ាងខ្លាំង។ និន្នាការនេះត្រូវបានសន្មតថាអាចជាទំនងមកពីការផ្លាស់ប្តូរគោលនយោបាយ និងការកាត់បន្ថយតម្រូវការពីទីផ្សារអន្តរជាតិសំខាន់ៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8VWVyN30VW5grWc5NdXTEH5GJ4wRhtsGvWB-6MBrlgdY8xWMfubVvqD-cL-390QwlrdsEK8BezKjzy_XA182n6x-Xq-wzedQmnPhfdu-UxlFJs6XAcvltH2IBG86lsY253cPde99gc_X95P_ppM8Tgj1pJwAgT2IiWhivElCNFlco1XxQpL73-O4V8LIl/s2560/image_2025-04-25_14-45-09.png
យោងតាមទីភ្នាក់ងារស្ថិតិអប់រំឧត្តមសិក្សា (HESA) ចំនួនសរុបនៃនិស្សិតអន្តរជាតិបានធ្លាក់ចុះ ៧ភាគរយ ខណៈពេលដែលការចុះឈ្មោះក្រោយឧត្តមសិក្សាដែលមិនមែនជាសហភាពអឺរ៉ុបបានធ្លាក់ចុះ ១០ ភាគរយ ។ សាកលវិទ្យាល័យដែលរងផលប៉ះពាល់បានរាយការណ៍ពីការថយចុះគួរឱ្យកត់សម្គាល់នៃចំនួននិស្សិតមកពីប្រទេសដូចជានីហ្សេរីយ៉ា ៣៦ភាគរយ ឥណ្ឌា ១៥ភាគរយ និងប្រទេសចិន ៤ភាគរយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQrJU_c5MFwowa5zR165_yhOKVWkbmg840tuDCujsFb1ikuVpKFTN6_vnozbZZUooPIkOA-AcBFd3ThF41mw9TF-hCX7RlG08XIWParrPniG9XD_PPTu_vdBjPS8AkkBHXIOjwyUqCnG9HgizSZxYZW-sx8AUURX5I-DmJniyTM1M4W9F64gEozgRh7z2O/s976/image_2025-04-25_14-45-13.png
ការធ្លាក់ចុះនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សាកលវិទ្យាល័យក្រោយឆ្នាំ ១៩៩២ ជាមួយនឹងការថយចុះគួរឱ្យកត់សម្គាល់ ១៥ភាគរយ នៅក្នុងការចុះឈ្មោះចូលរៀនក្រោយឧត្តមសិក្សាដែលមិនមែនជាសហភាពអឺរ៉ុប។ ស្ថាប័នមួយចំនួនបានជួបប្រទះនឹងការធ្លាក់ចុះដែលមិនធ្លាប់មានពីមុនមក ដូចជា សាកលវិទ្យាល័យ Staffordshire បានធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់ ៧៩ភាគរយ ពីការចុះឈ្មោះចូលរៀនចំនួន ១២០៥នាក់ ក្នុងឆ្នាំសិក្សាមុនមកសល់ត្រឹមតែ ២៥៥ សិស្សប៉ុណ្ណោះ។ ដូចគ្នានេះដែរ សាកលវិទ្យាល័យ University for the Creative Arts សាកលវិទ្យាល័យ University of Worcester និងសកលវិទ្យាល័យផ្សេងៗទៀតត្រូវបានគេរាយការណ៍ថាមានការថយចុះលើសពី ៥០ភាគរយ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhk9QXMPVayDpUbROxPC_JYHAr2tGdPnSSrfcyirabzN_eQziY9zfuhKwE5ZsWRxjOj5jq44l4vuMbO_2WPvsU6jtRoP6yjP2aOZaOjVe2XV2WkR6GGa2ZDFm02v4rVtcsViVMLaP71TZl7WwymzR_thI1aTISogq1mgENEiWZPzyU8Ja0bg5K5SYO1U405/s1024/image_2025-04-25_14-45-15%20(2).png

កត្តាសំខាន់មួយនៅពីក្រោយនិន្នាការនេះគឺការសម្រេចចិត្តរបស់រដ្ឋាភិបាលចក្រភពអង់គ្លេសក្នុងការហាមឃាត់និស្សិតថ្នាក់អនុបណ្ឌិតអន្តរជាតិពីការនាំយកក្រុមគ្រួសារពួកគេមករស់នៅជាមួយ ដែលមានប្រសិទ្ធភាពចាប់ពីខែមករា ឆ្នាំ ២០២៤។ ពីមុន ការរឹតបន្តឹងនេះអនុវត្តចំពោះតែនិស្សិតថ្នាក់បរិញ្ញាបត្រប៉ុណ្ណោះ។ ខណៈពេលដែលការលើកលែងត្រូវបានធ្វើឡើងសម្រាប់កម្មវិធីផ្អែកលើការស្រាវជ្រាវ និងអាហារូបករណ៍ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាល ការផ្លាស់ប្តូរគោលនយោបាយបានរំខានដល់ការសម្រេចចិត្តរបស់អនាគតនិសិត្សជាច្រើនអ្នកយ៉ាងខ្លាំងទាក់ទងនឹងបញ្ហាហិរញ្ញវត្ថុ និងគ្រួសាររបស់ពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5jJv815plnN_JGdEiKnYzciNKRrYNzG6_z7iTxOAHHO9LS2OhsY0XuA88ZByLYR4Nu0WbPoaatwvUMpgjyvvoQNuMqR3RZiq5P2cCBfjKjazOzm6L0jGDRP8BtAwkDBoSgb9Ve2GX4OyHN438s6Ef3xF6E2ojMAmccCxea1JakDV5ZQETiWL-qcw7q_kf/s723/image_2025-04-25_14-45-15.png
ការធ្លាក់ចុះយ៉ាងខ្លាំងនៃការចុះឈ្មោះចូលរៀនអន្តរជាតិនេះ បានបង្កបញ្ហាប្រឈមយ៉ាងខ្លាំងដល់សាកលវិទ្យាល័យនៅចក្រភពអង់គ្លេសដោយពិបាកនឹងងើបឡើងវិញបានពីបញ្ហានេះ ជាពិសេសសកលវិទ្យាល័យដែលពឹងផ្អែកលើនិស្សិតដែលមិនមែនជាសហភាពអឺរ៉ុប និងកំពុងស្វែងរកវិធីដើម្បីទាក់ទាញនិស្សិតអន្តរជាតិនាពេលអនាគត។