ប្រទេសថៃ ៖ ពលរដ្ឋថៃ និងភ្ញៀវទេសចរភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញហ្វូងខ្ញែសមុទ្ររាប់ម៉ឺនក្បាលងា.ប់លើឆ្នេរខ្សាច់ «ណៈផាថារាភិរម្យ» នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ ដោយពុំដឹងមូលហេតុ ដែលធ្វើឱ្យអាជ្ញាធរហាមឃាត់ភ្ញៀវទេសចរកុំឱ្យប៉ះពាល់ខ្ញែសមុទ្រទាំងនេះដាច់ខាត ពីព្រោះវាអាចមានពិសបណ្តាលឱ្យគ្រោះថ្នា.ក់ ។ ពលរដ្ឋថៃខ្លះបារម្ភពីគ្រោះធម្មជាតិកើតឡើង ដោយសារពួកគេកម្រឃើញខ្ញែសមុទ្រងា.ប់ច្រើនបែបនេះណាស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGzfXUjnaTQJGXqcmRXkpAZKhX00p8mqYDoiX-E-m5QwcBYd1sVkkEIjH0xr-xFQespTkPCJCj6C1QdopqI8cPue18kAi-Yg2gaX0NjzfP2gqf7rtFE3vNRKG0kuAwkP0ivPfMPKkzYdAUaYzHOQsGKdmSPtJrSKJ8nlJkxdPTnQBkenMto4wBR4MBOsUT/s1280/photo_2025-04-24_14-30-44.jpg
តាមការចុះផ្សាយរបស់សារព័ត៌មានថៃ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឱ្យដឹងថា ឆ្នេរខ្សាច់ ណៈផាថារាភិរម្យ (ឬឆ្នេរ EOD) ស្ថិតក្នុងតំបន់របស់កងទ័ពជើងទឹកថៃ នៅស្រុកបានឆាង ខេត្តរ៉ាក់យ៉ង តែងតែមានភ្ញៀវទេសចរមកបោះតង់សម្រាកជាហូរហែ ប៉ុន្តែខ្ញែសមុទ្រងាប់ពេញខ្សាច់ធ្វើឱ្យភ្ញៀវទេសចរមកកម្សាន្តនៅឆ្នេរនេះចម្លែកចិត្តយ៉ាងខ្លាំង ។ រីឯមន្ត្រីជំនាញមិនដឹងថា តើខ្ញែសមុទ្រងាប់ដោយសារអ្វីទេ? ហើយក៏មិនដឹងពីប្រភេទខ្ញែសមុទ្រពិតប្រាកដដែរ ប៉ុន្តែមន្ត្រីជំនាញសន្និដ្ឋានថា វាអាចមានពិស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6wXqYSAoQPuVm5ep-_XKwEEyQQIh3_y7DBNjXkfpOBoJ1bkgBmHH5rfmBegqTaMp-viRWPMmY5Omjt1XTMut1TtLDeZ5PGjx2XuhtcaLwFL6HQHTceor3_OrLK8T2Ix63q8Ky5gY5_9v3bRAdwEfi4hyWUVLafD_3OMbENhzDOgSAlvnfQJKapNT6kfUz/s1280/photo_2025-04-24_14-30-45.jpg

បើតាមការសន្និដ្ឋាន គឺខ្ញែសមុទ្រទាំងនេះមានលក្ខណៈស្រដៀងគ្នានឹងខ្ញែសមុទ្រដែលមានប្រភពពីកណ្តាលសមុទ្រ ហើយពួកវាត្រូវបានទឹករលកបោកបក់មកកាន់ឆ្នេរខ្សាច់កាលពីព្រឹកថ្ងៃទី២៣ ខែមេសា កន្លងមក ។ ខ្ញែសមុទ្រភាគច្រើនបានកប់ក្នុងខ្សាច់ និងប្រមូលផ្តុំភាគច្រើននៅលើខ្សាច់ខ្ពស់ផុតពីទឹកសមុទ្រ ខណៈខ្ញែសមុទ្រខ្លះទៀតនៅបែកខ្ញែកគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7BYPPP9QIkx1RqpzELTs4toZhkKVFc6Fr4yi7163BKs753NdY0NQtXy6lLdEoqBsDbY8rmCDnAtb5rwSkFPgUmD1m6XlS7rQ45KJ6AOioCJ55M3hOWU-OTIScFlJ94PioDgtU3QV2sEAGrlJVjJvUsZ5GGdJ9Lw3vdDJM6KR1A12AzvqcEy0Fbd_Re_w4/s1280/photo_2025-04-24_14-30-46%20(2).jpg

ទោះជាការបង្ហាញខ្លួនរបស់ខ្ញែសមុទ្រយ៉ាងចម្លែកនេះបង្កើតភាពស្រស់ស្អាតលើឆ្នេរខ្សាច់ក្តី ពីព្រោះវាមានរូបរាងស្រដៀងនឹងកូនបាល់តូចៗ និងរំលេចដោយពណ៌យ៉ាងស្រស់ស្អាត ប៉ុន្តែពួកវាអាចមានគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ ។ ម្យ៉ាងទៀត គេកម្រឃើញខ្ញែសមុទ្រងាប់ច្រើនបែបនេះណាស់ ប៉ុន្តែគេបានប្រទះឃើញខ្ញែសមុទ្រភាគច្រើនអណ្តែតលើផ្ទៃសមុទ្រ ទើបពុំដឹងថា តើខ្ញែងាប់លើខ្សាច់នេះមានពិសឬក៏អត់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio6qKy7XJKKql8pbsOSISB_5yYXSpjtzLEB81esfqvj2c9Na07XNlbNPNnEtX54d7OaSL4b2d1ifdEgImdneFstFiNVZ3MeiAenK0VHgKRNo3rYe2yA8GrqoSnczGp0rVOSN_DkaFEVu1V4O_Z79nROuKiJ5uhYump_D3XSyYgfDlbgqPRKUikvURi2dzl/s1280/photo_2025-04-24_14-30-46.jpg
ហេតុនេះ អាជ្ញាធរបានសំណូមពរឱ្យពលរដ្ឋថៃ និងភ្ញៀវទេសចរដែលធ្វើដំណើរមកកម្សាន្តតាមឆ្នេរផ្សេងៗក្នុងខេត្តរ៉ាក់យ៉ង បើឃើញខ្ញែសមុទ្រងាប់លើខ្នេរ សូមនៅឱ្យឆ្ងាយពីវា កុំប៉ះពាល់ឱ្យសោះដើម្បីសុវត្ថិភាព ។ ចំណែកមូលហេតុបណ្តាលឱ្យខ្ញែសមុទ្រងាប់នោះ គឺត្រូវរង់ចាំការបញ្ជាក់ពីអ្នកជំនាញនាពេលក្រោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSe0pFFReJ_vmiirTvyVeOXckazfTnvZXhja_QSknpqLGAdhmRdbmL_Kuez6jTyFDEeDG-lbLKmLbw5A6E1FXot42dy_2NmeqQYxQNv3Yzl6ZvA3B3UXeE5TCUGzXWysFrxByK5YoszC7qX4rPs7KJfr_PEF1FpS1nkqb3B5qKNSeA4L0EIr9VNBxyk60V/s1280/photo_2025-04-24_14-30-49.jpg

ប៉ុន្តែពលរដ្ឋខ្លះបារម្ភថា វាអាចជាសញ្ញាបង្ហាញពីគ្រោះធម្មជាតិកើតឡើងនៅប្រទេសថៃ ដោយសារពួកគេកម្រឃើញខ្ញែសមុទ្រងាប់គរលើគ្នាបែបនេះណាស់ និងសំណូមពរឱ្យមន្ត្រីជំនាញបកស្រាយមូលហេតុឆាប់ៗ ៕