Home Blog Page 510

ឆាប់ៗនេះ! ភាសាខ្មែរនឹងត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សាភាសាបរទេសរបស់ប្រទេសម៉ាឡេស៊ី

0

ប្រទេសម៉ាឡេស៊ី ៖ រដ្ឋាភិបាល និងក្រសួងអប់រំរបស់ប្រទេសម៉ាឡេស៊ីបានជ្រើសរើសយកភាសាខ្មែរ និងភាសារបស់ប្រទេសក្នុងអាស៊ានចំនួន២ទៀត ដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាសម្រាប់សិស្ស ដើម្បីជាការលើកកម្ពស់អំពីការយល់ដឹងអំពីវប្បធម៌នៃប្រទេសក្នុងតំបន់អាស៊ាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2gZXGuV5ovusiZFwauUoijofK34Wd4N0fNOiMLA1OhYmsjFC9vp9h8qRplY6-IlSfbv1AOW2_eFcDwBPb5dwNs_n8eEx63TIa87gs8ZtbcP46T711ms5TNuyHOh6R94yudDi8g5otQKA0VQlvtW7m_RpRWUo9Z_RTOsVok6FO_pjBTdg8yLPHlcc_dELE/s720/image_2025-04-26_08-29-13%20(2).png

កាលពីថ្ងៃទី២១ ខែមេសានេះ រដ្ឋមន្រ្តីក្រសួងអប់រំម៉ាឡេស៊ី អ្នកស្រី Fadhlina Sidek បានបញ្ជាក់ថា ភាសាខ្មែរ ថៃ និងវៀតណាម នឹងត្រូវផ្ដល់ជាជម្រើសសម្រាប់សិស្សរៀន ដូចជាភាសាបរទេសដទៃទៀតដែរ ប៉ុន្តែវាមិនមែនជាការដាក់ជំនួសនូវមុខវិជ្ជាដែលមានស្រាប់នោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុករបស់ប្រទេសម៉ាឡេស៊ី The Malay Mail។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxYapuNkYk6fy2v3o3YK4FGVa84pxrcz3tLpV3-MXBeN7fdJUeIKTyvfop3DWHtNFAbEfprMRHIe6FV0wYzBgd939HHsNvb3nn_oFcP5hJ1ED4G8yeo7XcsPQ8668EpOI6OEVBI1IZW1ue3EOQIv0xdVdVvSYSzju_QhCq99ssg1IGRoN2574P53ltAnjj/s750/photo_2025-04-25_14-37-51.jpg

គម្រោងនេះគឺស្របតាមគោលនយោបាយរបស់ម៉ាឡេស៊ី ក្នុងការបង្កើនទំនាក់ទំនងជាមួយបណ្ដារប្រទេសនៅអាស៊ាន និងបណ្ដុះបណ្ដាលសិស្សឲ្យមានការត្រៀមខ្លួនក្នុងបរិបទតភ្ជាប់គ្នាជាមួយប្រទេសក្នុងអាស៊ានផ្សេងទៀត។ លើសពីនេះ អ្នកស្រី Fadhlina បានលើកឡើងថា ៖ បច្ចុប្បន្នភាសាដើមរបស់ប្រទេសម៉ាឡេស៊ីគឺ Bahasa Malaysia និងភាសាអង់គ្លេសដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនោះ គឺបានចូលរួមលើកស្ទួយដល់កិច្ចសហការក្នុងតំបន់។ ដូច្នេះការដាក់ភាសាបរទេសដូចជា ភាសាខ្មែរ ថៃ និង វៀតណាមនេះ ចូលក្នុងកម្មវិធីសិក្សាមិនមែនជាការដាក់ជំនួសភាសាដើមឡើយ ពោលគឺដាក់ជាជម្រើសភាសាបន្ថែមសម្រាប់សិស្សរៀនសូត្រដើម្បីបន្តឹងចំណងកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibOQZ5EOBg_HxWuZlKAMYFnbV8JQu6XSLIJkJH3nzkzRXlkywwkTJl6ZT9IxdUco6jJ2xYSt4ganlmO2hoacVy169rVVsMUxH-I-skYLB1oNXzLo3XQH3n9K_TVrtK2mfbz0lzvOk_GkthEdkaa-wzgwX0fj83KjzyVWS1KY4FlZJr1lbNT5bjzl_Rd5TL/s768/photo_2025-04-25_14-37-50.jpg

គួរបញ្ជាក់ថា គម្រោងក្នុងការដាក់បញ្ចូលភាសាខ្មែរ និងភាសាប្រទេសក្នុងតំបន់អាស៊ានដទៃទៀតចូលក្នុងកម្មវិធីសិក្សារបស់ប្រទេសម៉ាឡេស៊ីនេះ កំពុងស្ថិតនៅក្នុងការវាយតម្លៃ ប៉ុន្តែវានឹងផ្ដល់មកនូវផលវិជ្ជមានព្រោះវាបង្ហាញពីភាពចម្រុះនៃភាសា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmuPexZk5evNRlh53UNfhi92sJOYcFMgXLvDb9b_zx4xZK2O0XlNvtBLD6dlqyqxAWTKnCXCxgdgaWlPjeXwby5KIvVG-aS2Gcbi0O-cLJLAqjG5HOkBd7A-rdsL7oGCQd23yz3Ohyphenhyphen3EDHjY_xwVjrhmQtCaYoeq2s8a7_xjlUAtlqM0Byzy3t7q7jREen/s1240/photo_2025-04-25_14-37-51%20(2).jpg

លើសពីនេះទៅទៀត ប្រទេសម៉ាឡេស៊ីមានការជឿជាក់ថា ៖ ចំណងទំនាក់ទំនងរបស់អាស៊ាននឹងកាន់តែមានភាពរឹងមាំឡើង តាមរយៈការបណ្ដុះបណ្ដាលមនុស្សជំនាន់ក្រោយ ឲ្យស្វែងយល់ពីភាសា ទំនៀមទម្លាប់ និងការផ្លាស់ប្ដូរវប្បធម៌គ្នាទៅវិញទៅមក។ មួយវិញទៀត វាក៏នឹងផ្ដល់ឪកាសការងារល្អៗដល់សិស្សបន្ថែមផងដែរ តាមរយៈការធ្វើអាជីវកម្ម និង ទេសចរណ៍នៅក្នុងតំបន់អាស៊ាម៕

Elon Musk សន្យាដកថយពីការធ្វើនយោបាយ បន្ទាប់ពីប្រាក់ចំណូលក្រុមហ៊ុន Tesla ធ្លាក់ចុះជាគំហុក

0

សហរដ្ឋអាមេរិក ៖ Elon Musk និយាយថាគាត់នឹងត្រលប់មកផ្ដោតលើ Tesla វិញ ដោយដកថយពីការធ្វើនយោបាយ និងមុខតំណែងដ៏ខ្ពង់ខ្ពស់នៅក្នុងក្រសួងរបស់សហរដ្ឋអាមេរិក (DOGE) ជាមួយលោក Donald Trump បន្ទាប់ពីរកឃើញថាមានវិបត្តិហិរញ្ញវត្ថុនៅក្នុងមុខជំនួញរបស់គាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaIfkuQK9YiLtdF_jrbKsRjK3rQOmc6yUngS_Aee9ng8DqYnop1sHsS3n6lFlm7Vwq8xl0H1_k8eve9W9ZDd1vGs9fJOKMzWYAsQmF1lovVE8jotv2Pe_adKZ6EVqYMJFS5kr-fK_l0g9Bbtk6HKg5kuzmEsLWJx7Sbp2ps1hIqAfn4egK8aiDpc7dblRx/s1200/image_2025-04-26_13-20-13.png

កាលពីថ្ងៃអង្គារនេះ Musk បាននិយាយប្រាប់អ្នកវិនិយោគជាមួយក្រុមហ៊ុនTesla ថាគាត់នឹងកាត់បន្ថយកិច្ចខិតខំប្រឹងប្រែងរបស់គាត់នៅនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ។ Musk បានលើកឡើងថា ចាប់ពីខែក្រោយទៅ ខ្លួននឹងកាត់បន្ថយពេលវេលាសម្រាប់ធ្វើការជាមួយរដ្ឋាភិបាលឲ្យសល់តិចបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUzpm1X8rK_apDptIigAFei0WlF2IGnRpW-f862QUEvNNuLvWJEuHqW77zaIHmdRDCAe-BxX8i0HqnVSAemScdRx-SEnipM1HNr0vF2L6EqZzrNoVIbUHA_l1-3lz494ZdW4oLYIHlT81WFicQ5Kyh_onfQMoTTbFRTNLAsxH-cq230jmNLDDmjm2ik1gC/s2560/image_2025-04-26_13-20-13%20(2).png

ជាក់ស្ដែងក្រុមហ៊ុន Tesla មិនសូវប្រឈមនឹងពន្ធគយដែលកំណត់ដោយសហរដ្ឋអាមេរិកដូចក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតឡើយ ប៉ុន្តែចំនួនការលក់នៃក្រុមក្រុមហ៊ុននេះបែរជាធ្លាក់ចុះយ៉ាងខ្លាំងទៅវិញ។ បើតាមអ្នកជំនាញវិភាគសេដ្ខកិច្ចបានលើកឡើងថា ៖ កត្តាដែលជម្រុញឲ្យមានការថយចុះក្នុងការលក់នេះ អាចបណ្ដាលមកពីបញ្ហាប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត ដែលមិនអាចធានាឲ្យមានទំនុកចិត្តក្នុងការបើកបរបាន ព្រមទាំងកំណើននៃស្អ..ប់ទៅលើលោក Elon Musk បន្ទាប់ពីមហាសេដ្ឋីរូបនេះ បានចូលរួមយ៉ាងសកម្មជាមួយរបបនយោបាយរបស់លោកDonald Trump។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj5mVUcsQsZOPekQj62UMBigBlpLumWtUtKsp84AHy7Z4MoeR152rVk3W_UG04MAHlIU6X-iH0JTjPGtlcpHIWGH0wAQ_aRAQpMVUwuDHVf-jAmgrP-MR26dQYwTMQhyhET3AcCIx5zWdFJ5CBwJB6rYaE2Q9GDVMrhOVNm11xMkyYWvCF4Tfx3KrMrBXq/s948/image_2025-04-26_13-20-17.png
ការលក់រថយន្តរបស់ក្រុមហ៊ុន Tesla សម្រាប់ត្រីមាសដំបូងនៃឆ្នាំនេះគឺបានតិចជាង ៥ម៉ឺនគ្រឿងនៅទូទាំងពិភពលោក ដែលជាកំណត់ត្រាលក់ទាបបំផុតក្នុងរយៈពេល 3 ឆ្នាំនេះ ព្រមទាំងជាការលក់ដែលធ្លាក់ចុះធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនប្រចាំត្រីមាសតាមឆ្នាំនីមួយៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1_-0a4GK6L6W8CjXCPAwbv13DoYmbTYusqMcHTJ1lKCOldg9wC6gZc9jsnYvwL729idfbbYR7uFunPLb8qHkDcT0YWEKUp6LSVAX4cVOBedStLxLyNMI75qrqD0FiWX_ikA4yJG6ZeA9iIqeCZ3i2_rdF5kBYsp8WNecaZdp9_rJFD7StZUOYssS9IqvK/s1920/image_2025-04-26_13-20-16.png

យ៉ាងណាមិញ លោក Elon Musk នៅតែនិយាយការពារថា ចំពោះបញ្ហានេះ លោកមិនអាចបន្ទោសលោកDonald Trumpបានទេ ព្រោះការសម្រេចចិត្តពន្ធគឺអាស្រ័យលើប្រធានាធិបតីសហរដ្ឋអាមេរិកទាំងស្រុង។ ប៉ុន្តែលោកនឹងខិតខំស្ដារវាឡើងវិញ បើទោះបីជាលទ្ធផលអាក្រក់នៅក្នុងត្រីមាសចុងក្រោយនេះក៏ដោយ។ មួយវិញទៀតលោកបានសម្លឹងឃើញថា អនាគតរបស់ក្រុមហ៊ុន Tesla កាន់តែភ្លឺស្វាងជាងពេលណាៗទាំងអស់។ លោកថែមទាំងអះអាងថា ក្រុមហ៊ុនTesla កំពុងពង្រឹងលើមុខងារបើកបរដោយស្វ័យប្រវត្តិនៅលើរថយន្ត រួមទាំងការបង្កើតនូវមនុស្សយន្តដែលបម្រើឲ្យមានភាពសម្បូរបែបប្រកបដោយនិរន្តរភាពសម្រាប់មនុស្សទាំងអស់គ្នា ៕

ក្រុមហ៊ុន វឌ្ឍនៈ សម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការធ្វើទីផ្សារដោយការផ្តល់រង្វាន់តាមរយៈគម្របដប និងក្រវិលកំប៉ុងក្នុងឧស្សាហកម្មភេសជ្ជៈ

0

សេចក្តីប្រកាសគាំទ្រ
ក្រុមហ៊ុន វឌ្ឍនៈ ក្នុងនាមជាក្រុមហ៊ុនក្នុងស្រុកដែលមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ ១០០% សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការធ្វើទីផ្សារដោយការផ្តល់រង្វាន់តាមរយៈគម្របដប និងក្រវិលកំប៉ុងក្នុងឧស្សាហកម្មភេសជ្ជៈ និងគ្រឿងស្រវឹង ដូចមានចែងក្នុងលិខិតលេខ ៦៩៥ សជណ.ពទ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្រ្តី។
ក្រុមហ៊ុនមានក្តីសោមនស្សរីករាយ និងបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមគោរព និងផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល សំដៅជំរុញការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ក្រុមហ៊ុន វឌ្ឍនៈ តែងតែប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ «ស្តង់ដារ គុណភាព រសជាតិ និងសេវាកម្ម» ជាចម្បងជាមួយនឹងទំនួលខុសត្រូវខ្ពស់ចំពោះអតិថិជន បរិស្ថាន និងសង្គម រហូតមានការទទួលស្គាល់នូវស្តង់ដារ និងគុណភាពពីស្ថាប័នអន្តរជាតិធំៗកម្រិតពិភពលោកជាបន្តបន្ទាប់ តាមរយៈការទទួលបានមេដាយមាសចំនួន៤៤ និងពានពេជ្រចំនួន៦ ត្រឹមរយៈពេលជាង៣ឆ្នាំនៃប្រតិបត្តិការ។
ក្រុមហ៊ុនសូមប្តេជ្ញាគាំទ្រ ដើម្បីជំរុញការលើកកម្ពស់ការប្រកួតប្រជែងប្រកបដោយស្តង់ដារ និងគុណភាពជាចម្បង។
សូមអរគុណ!

ងាយ និងរហ័ស! សេវាផ្ដល់លិខិតឆ្លងដែនតាមប្រព័ន្ធអនឡាញទទួលបានការកោតសរសើពីពលរដ្ឋ

0

រាជធានីភ្នំពេញ ៖ សេវាផ្ដល់លិខិតឆ្លងដែនតាមរយៈប្រព័ន្ធអនឡាញដែលទទួលខុសត្រូវបម្រើជូនប្រជាពលរដ្ឋ ដោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ បាននិងកំពុងទាក់ចិត្តពលរដ្ឋអ្នកស្នើសុំសេវាដែលនិយមប្រើប្រាស់តាមបច្ចេកវិទ្យាជាបន្តបន្ទាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLeuUPjqIG04WnFi0o1w0YEmeNBXIPnBQ_3IQuTVKptiiFcvuJbafpp_Nd-BnXkQd6TwihfF3prvfMtrnfHvSvPLoHEPePhLkoLZ20b4EtzoeESKUkGcnAs7vOj0LcQPWoCt47Dlf9wj0t630uFhBN0o5iqo2F4tGABtp92DwPkGgBn6qXcukSZIb9nCs_/s1280/photo_2025-04-25_09-14-43.jpg

ការស្នើសុំលិខិតឆ្លងដែនតាមរយៈប្រព័ន្ធអនឡាញ គឺមានភាពងាយស្រួល និងឆាប់រហ័ស ដោយដំណើរការស្នើសុំគ្រាន់តែតម្រូវឲ្យអ្នកចូលទៅក្នុងគេហទំព័ររបស់ “អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម” បន្ទាប់មកធ្វើការចុះឈ្មោះដោយបំពេញព័ត៌មានលម្អិតផ្ទាល់ខ្លួន រួមជាមួយឯកសារមួយចំនួន និងដាក់ស្នើសុំ។ ក្រោយមកអ្នកត្រូវរង់ចាំដើម្បីឲ្យខាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មត្រួតពិនិត្យឯកសាររបស់អ្នក ក្នុងករណីព័ត៌មាន ឬឯកសាររបស់អ្នកមានគ្រប់គ្រាន់ និងត្រឹមត្រូវអស់ហើយ នោះខាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នឹងធ្វើការជូនដំណឹងមកអ្នក ដើម្បីឲ្យអ្នកទៅទទួលយកលិខិតឆ្លងដែននៅទីតាំងណាមួយដែលអ្នកបានស្នើសុំមិនខាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFDUL111-tAX534LkI5SXCoCgOAd_syb8rPC0L1HJcDc96Sbe2PaJUN9mv4ElmZUWRd31y1QwOMBwoIbc8GpqhQtI1GV-eLqnNhFRlZIlyxBQ02gGYM4z1h0PZ2Bqjnp-JYak-UUc45BNoSl7lHKqxescK_PveGYLjkACmI2payzS4WvhLYCh9ioJVCquE/s1241/photo_2025-04-25_09-14-45.jpg
ពលរដ្ឋម្នាក់ដែលបានចុះឈ្មោះស្នើសុំសេវាផ្ដល់លិខិតឆ្លងដែនតាមប្រព័ន្ធអនឡាញបានពោលសរសើថា ៖ ជឿអត់មកធ្វើ Passport ចំណាយពេលប៉ុន្មាននាទីប៉ុណ្ណោះ? បើចង់លឿន ចុះឈ្មោះតាមអនឡាញជាមុន ពេលមកដល់ទីតាំងនឹងមានភាពងាយស្រួល មន្រ្តីរួសរាយ និងធ្វើការលឿនរហ័ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS9JLHRbAZ6YooV75uqCuVeqFA5FKlPx7E5MwE2Ke4Mbu6AbTi3OD8YLF8-ncl1qq7RB_7gqq-KutNtVZyFR3v9ZI8dBesOJpLP3DzW6ihonP0lF1zRtHkV0GvifxF30Ki-AUXPGKKJuJRiPgRRcsPdKIpXGNi844XBBC_xv0sy1JlxNsEheFPdN7SjdqW/s1280/photo_2025-04-25_09-14-44%20(2).jpg

តាមប្រភពពលរដ្ឋដដែលបានបន្តទៀតថា ៖ តាមពិតពីដំបូងលោកគ្រាន់ចុចចុះឈ្មោះសាកល្បងនោះទេ ព្រោះមិនដឹងថាវាដំណើរការរបៀបណាឡើយ ប៉ុន្តែបន្ទាប់ពីធ្វើតាមការណែនាំរបស់ជំហាននីមួយៗ ដោយបញ្ចូលឯកសារមួយចំនួន ហើយទទួលបានជោគជ័យដោយមិនមានភាពស្មុគស្មាញឡើយ។ ជាងនេះទៅទៀតលោកបានបន្ថែមថា ៖ ត្រឹមរយៈពេលមិនដល់ ២៤ម៉ោងផង លោកបានទទួលសារជូនដំណឹងពី “អគ្គនាយកដ្ឋានអន្តោប្រវេសន៍” ឲ្យលោកយកឯកសារទៅបំពេញបែបបទនៅទីតាំងដែលបានស្នើសុំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3Wj3r3-hBzllNiCJWydK0VBtyJ6vjNLD9avxPHFJn7x-kBsx1lemNalAUIVASR1jI6dCN2cF6cdur5k_0ffSZi91LiPsHATJ1413Z9Qm7WHhL8fwL6EKk4uZl2y-0SNE06qHSQ5k4ZGjB1bFQJ1yk2YL_o5fiut80C9tzRmNBU4kiaNM2_VwbU7kKNc5G/s1280/photo_2025-04-25_09-14-44.jpg

ឆ្លងកាត់បទពិសោធន៍នេះ លោកអំពាវនាវទៅកាន់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានបំណងចង់ធ្វើលិខិតឆ្លងដែន ឲ្យសាកល្បងចុះឈ្មោះតាមប្រព័ន្ធអនឡាញជាមុនសិន ព្រោះវាមានភាពងាយស្រួល ចំណាយពេលវេលាតិចតួចបំផុត និងល្អសម្រាប់អ្នកដែលមានតម្រូវការប្រើប្រាស់លិខិតឆ្លងដែនបន្ទាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGM69zFf94-l9KvX1M5RbwiJ22_P3j9wwiwBC4GmY11uQRmDtZiJBsCDecTgIIjwIzj4MuilyqqMKEGp8t1AWXA9EhOTguRlOS8lOQMbnCeggw1jBwSP5xPUbJb9Vw3YfLgk7of07qcreAW0Z91etRvZZv4ju-LxfeQ9EgT5PnKa26m0UJD8RkOekxPJ_e/s1280/photo_2025-04-25_09-14-45%20(2).jpg

គួររំលឹកថា សេវាបន្ថែមលើការផ្ដល់លិខិតឆ្លងដែនតាមប្រព័ន្ធអនឡាញ ត្រូវបានដាក់ដំណើរការសាកល្បងកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២៤កន្លងមក ដោយទទួលបានលទ្ធផលការងារតាមរយៈការចុះឈ្មោះតាមប្រព័ន្ធអនឡាញ គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សរុបចំនួន ៥,១៨៨ពាក្យហើយ៕

 

 

ជាង៨០ឆ្នាំ! ឥណ្ឌា និងប៉ាគីស្ថាន នៅតែចែក “តំបន់កាស្មៀរ” មិនដាច់

0

កាស្មៀរ គឺជាតំបន់សមរភូមិដ៏ក្តៅ រវាងប៉ាគីស្ថាន និងឥណ្ឌា ដែលតែងតែឈ្លោះគ្នាដណ្តើមតំបន់នេះ យកមកគ្រប់គ្រងអស់រយៈពេល៧៨ឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdCwi6OsaQ_M1FQli-YwAe_EO3EsYi0Sdt3gmqSbl1ljUnrctM-gygKJimtuG7IG3kZjZC7NNmBQ-cQ6iyaJasWw0W778ulEzAkS9VjeJ0omSMPtzmr71OLgzyZkJ-ljeOPYQbs-vmPEM9bpvfYaFgRQsHUwRL__0E1oDdDW9pGwc_QXjAHocUT8T8ZnfJ/s1200/image_2025-04-26_10-32-15%20(2).png
ដើមឡើយឥណ្ឌា និងប៉ាគីស្ថាន ជាប្រទេសតែមួយរួមគ្នា ដោយស្ថិតក្រោមអាណានិគមចក្រភពអង់គ្លេស។
ពេលនោះ កាស្មៀរគឺជារដ្ឋមួយនៅក្នុងរដ្ឋសហព័ន្ធឥណ្ឌា ដោយមានប្រជាជនភាគច្រើនកាន់សាសនាអ៊ីស្លាម តែមានមេដឹកនាំជាអ្នកកាន់សាសនាហិណ្ឌូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0cWncgYOzX3hFS_1poYYpRNM1wQX9KxdrVVJqrPBd6VOm3_7NKwXx4pbJKQrCpQ4zucckIbF60zbEOgMaEOU_JUNXM10C67PQYLDg1msqKXbeBah-84Xga4zlw-TANC0bKUx4pMRIveY5zZS1Xu7QQDBfjaA4aZBlA60TkWD0nb1Io_Sl9R4f4aeaSnUR/s1113/image_2025-04-26_10-32-15.png

លុះក្រោយមក នៅឆ្នាំ១៩៤៧ នៅពេលដែលអង់គ្លេសប្រគល់ឯករាជ្យ ក៏ចែកឥណ្ឌាជាពីរប្រទេស ហើយឱ្យប្រជាជននៅកាស្មៀរជាអ្នកសម្រេចដោយខ្លួនឯងថា តើចង់ភ្ជាប់ខ្លួនទៅនឹងឥណ្ឌា ឬក៏ទៅនឹងប៉ាគីស្ថាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioDPAslZhh0jcui0R-pJ2ZJZvN6fghbsIsxnEy5kXysLzG23WMWjcISfQyNjju5AVzVlirIDysW1k4WDjLxx1_0iuWn9ZKjFwjvBBMjibEWg3HfdnoquK4cdGSo2CnCfsz3BQDqhkWEW2kOXgaCPNaDfdIQBxggvDDkSUNgXw9GyhXXW-oUT34xkBS-GjG/s1280/image_2025-04-26_10-32-09.png

ពេលនោះ មេដឹកនាំតំបន់កាស្មៀរ ហាក់មានភាពស្រពេចស្រពិល មិនដឹកភ្ជាប់ខ្លួនទៅខាងណា ក៏បានធ្វើឱ្យក្រុមបដិវត្តន៍អ៊ីស្លាមនៅកាស្មៀរ ដោយមានជំនួយពីប៉ាគីស្ថាន រៀបចំគម្រោងការណ៍ចង់វាយដណ្តើមអំណាចនៅកាស្មៀរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXmirYNbV35LMD2dpK4iLip1eEa2gvz3edD-a4c79VSeP6YRlIiUYvbENL4cRVjcSPzlcuFP5ekj_rwqQpLYL3lbkp4-ciAO8A2EvgzE8xUykLUV9KuMUvpLJR6MuoELE7Rc-iGA3mN-vstjGpt4AtmA1Hxv9SzY46smySB52pD5DtoXiAOy4Wlc6wDzy9/s3000/image_2025-04-26_10-32-11.png

ដឹងពីគម្រោងការណ៍មុន មេដឹកនាំតំបន់កាស្មៀរ ក៏បានសម្រេចភ្ជាប់ខ្លួនជាមួយឥណ្ឌា ហើយស្នើឱ្យឥណ្ឌាបញ្ជូនទាហានចូលមកគ្រប់គ្រងដែនដីមួយផ្នែកធំរបស់កាស្មៀរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAH2nt6pEDGm6ieJiahlAYCdjc39bBPENWqXjI1RPasBtJxymQUT1wDM_jDEfiLmH7c-4949e7WTcw_PfUXoZhdkAmahsPJ1szXIvP4cAMUvIWSauqUTmiXg9mJqxMSXw024xcS9VacuPfy_zlQRHXeZSKEveVAc_gmpUHj_ThMQo1H9Ue9S1Y8DGnTwAU/s1356/image_2025-04-26_10-32-10.png
ចាប់តាំងពីពេលនោះ ជម្លោះដណ្តើមតំបន់កាស្មៀរ រវាងឥណ្ឌា និងប៉ាគីស្ថាន ក៏ចាប់ផ្តើមផ្ទុះឡើង។

កន្លងផុតជាង ៨០ឆ្នាំ ការប៉ះទង្គិចដោយអាវុធ រវាងប្រទេសទាំងពីរនៅតែកើតមានឡើង ដោយភាគីប៉ាគីស្ថាននៅតែយល់ថា ឥណ្ឌាបានឈ្លានពានដណ្តើមកាន់កាប់តំបន់កាស្មៀរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoD3ajMwBk3UexjVpwSSZ0STxG08eFUVxrazy4YCaUDtmalBoMvILNbc6L3hBSeFeQajwzx1u5R5ipOv4uvwxtqZeTWUQtFnclKuIH34W-Auad2i2pc5heFhWz-DxurNKv9H_cuIUxad6SNgHafNljUJcXs5xXYCm6oIbpa2MF1tKZR_oleBwPx4XgzuRN/s1200/image_2025-04-26_10-32-13.png

ស្របពេលដែរ ឥណ្ឌាវិញអះអាងថា វត្តមានកងទ័ពឥណ្ឌានៅក្នុងទឹកដីកាស្មៀរជារឿងស្របច្បាប់ ព្រោះមេដឹកនាំកាស្មៀរបានសម្រេចភ្ជាប់ខ្លួនជាមួយនឹងឥណ្ឌាតាំងពីទទួលឯករាជ្យពីចក្រភពអង់គ្លេស៕

 

កម្មវិធី DeepSeek បញ្ជូនទិន្នន័យអ្នកប្រើប្រាស់ទៅឱ្យក្រុមហ៊ុនចិនជាច្រើនដោយគ្មានការអនុញ្ញាត

0

ប្រទេសកូរ៉េខាងត្បូង ៖ គណៈកម្មការគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួនកូរ៉េខាងត្បូង (PIPC) បានឱ្យដឹងកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ថា ក្រុមហ៊ុនបច្ចេកវិទ្យាចិន DeepSeek បានបញ្ជូនទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នៅកូរ៉េខាងត្បូង ទៅឱ្យក្រុមហ៊ុនចិនជាច្រើនដោយគ្មានការអនុញ្ញាត ខណៈកម្មវិធី DeepSeek ត្រូវបានអនុញ្ញាតឱ្យដោនឡូតនៅកូរ៉េខាងត្បូង ។ គណៈកម្មការនេះបានស្នើឱ្យក្រុមហ៊ុនចិនគោរពតាមច្បាប់កូរ៉េខាងត្បូង និងឈប់បញ្ជូនទិន្នន័យអ្នកប្រើប្រាស់ជាបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWrBp89f4JZ7PKXH7HU3xc3NM2yYj7ZX2fg6PPDHC1jskirr_joOaS7fn5lWP_TUnXnhWIghNWKaVDiRG8LzepJmRDDcqEx5WxcLtezjryMmdBgM3syvDxlyw27LBNOFDYumtTcfQpqYeP4kM29Ks7hUJEKRDqe2sHNZM5G7SkBsJEpdz71r0YkWMu8R8h/s3000/image_2025-04-26_09-07-51.png

ក្រុមហ៊ុន Hangzhou DeepSeek Artificial Intelligence Co. Ltd ពុំបានសុំអនុញ្ញាតពីអ្នកប្រើប្រាស់នៅកូរ៉េខាងត្បូងទេ មុនពេលបញ្ជូនទិន្នន័យផ្ទាល់ខ្លួនទៅឱ្យក្រុមហ៊ុនជាច្រើននៅប្រទេសចិន និងអាមេរិក ក្រោយពីក្រុមហ៊ុនដំណើរការកម្មវិធី DeepSeek នៅកូរ៉េខាងត្បូង កាលពីខែមករា ឆ្នាំ២០២៥ ។ នេះបើតាមការអះអាងរបស់គណៈកម្មការគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួនកូរ៉េខាងត្បូង (PIPC) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ4JCNzEk06A0XeqE-sw5JWv3I0XkDHuqp94PfpdoRtySEsa9Owbg_xu5eN50Mt_5_bdJBzOMGw5Yc-RaNaHZvWMlHr6Q0-wR2z9oipEVPN_sh1tSjYIpwxJeVSK23Twaue0eIile1Iudp9O7XnxK8T2-4lhfhdjYqwAPuqOzi2Kix-zoSs85TkugO1rW4/s2000/image_2025-04-26_09-07-53.png
កាលពីខែកុម្ភៈ ឆ្នាំ២០២៥ គណៈកម្មការ PIPC បានប្រកាសឱ្យផ្អាកដោនឡូតកម្មវិធីចិន DeepSeek នៅប្រទេសកូរ៉េខាងត្បូង ក្រោយពីក្រុមហ៊ុនចិនទទួលស្គាល់ថា ពុំបានអនុវត្តតាមបទប្បញ្ញត្តិមួយចំនួនពាក់ព័ន្ធនឹងការការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នៅកូរ៉េខាងត្បូង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2z8zexXaU52pA5zHtBoXgmSx4bs6Ne1k2misp71L1lp-X8jUzTu0h7oHps8sMnFixLyK__xX2bApLZb1cvJ78L0nW5WFLYCvEqDrY6JmnmMHdSKH-Rzc6S5MupINxexENcYfJffC6kDTvPi_HxiRt1YpMGR8ZbMNfv_bgQA0ILlMDJC_KDPjmbwAnZtdz/s800/image_2025-04-26_09-07-54%20(2).png
គណៈកម្មការ PIPC បញ្ជាក់ទៀតថា កម្មវិធីចិន DeepSeek បានបញ្ជូនសំណួររបស់អ្នកប្រើប្រាស់ទៅកាន់ក្រុមហ៊ុន Beijing Volcano Engine Technology Co. Ltd រួមទាំងបញ្ជូនទិន្នន័យពាក់ព័ន្ធនឹងឧបករណ៍ បណ្តាញ និងកម្មវិធីផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4lu8aUnqD5hkUcN1AN5phXD1OvMJ_iQLA1_m5kY6kES3NtgCg5uppJOEvN55NRfqLB1CDQxBsybfniV-L-MuceJEJtXoQYJyvo2QEVi0voVp9IW46Qob5S_2CpR5ZP58StvWZ1eHcKFQqgGg-DPy8ugTsl0GrYD8-nLhn6gaD3ViWN1YDZ30PKHbjklwz/s1200/image_2025-04-26_09-07-54.png

ប៉ុន្តែក្រុមហ៊ុនចិនដែលគ្រប់គ្រងកម្មវិធី DeepSeek បានបកស្រាយទៅកាន់គណៈកម្មការ PIPC នាពេលបន្ទាប់ថា មូលហេតុដែលក្រុមហ៊ុនបញ្ជូនទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ទៅឱ្យក្រុមហ៊ុនចិនជាច្រើន គឺដើម្បីកែលម្អបទពិសោធន៍ការប្រើប្រាស់តែប៉ុណ្ណោះ ។ ក្រុមហ៊ុនបានប្លុកមិនឱ្យមានការបញ្ជូនសំណួរអ្នកប្រើប្រាស់ តាំងពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ មកម៉្លេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy1gPhFbU-nMM50gVEmFrxcGYBVbvQzKZasUizGa74SB_g_TgO_o6JRwSWFifIIcwU_C54xzlj0rNIcMPFebbr2Kdum_tcB0RmuTYBMvdG2EGfllMCIkpey2NL2ZEy6XGO50UgNmsS1nUQIG7X1DnI43YL5_DfRuRL4B3pItHoQQXzA2dtE_3M3u0ZdiCN/s1440/image_2025-04-26_09-07-55.png

គណៈកម្មការ PIPC បានណែនាំឱ្យក្រុមហ៊ុនចិនដោះស្រាយបញ្ហា ដោយកំណត់ឱ្យកម្មវិធី DeepSeek បញ្ឈប់ការបញ្ជូនទិន្នន័យអ្នកប្រើប្រាស់ទៅក្រុមហ៊ុននានានៅចិនជាបន្ទាន់ ។ ក្រៅពីនេះ ក្រុមហ៊ុនចិនត្រូវតែអនុវត្តតាមច្បាប់របស់កូរ៉េខាងត្បូង ស្តីពីការបញ្ជូនទិន្នន័យផ្ទាល់ខ្លួនអ្នកប្រើប្រាស់ទៅក្រៅប្រទេស ៕

គោលនយោបាយរបស់ Trump ធ្វើឱ្យនិស្សិតចិនសម្រេចចិត្តឈប់រៀននៅសាកលវិទ្យាល័យអាមេរិក

0

និស្សិតចិនជាច្រើនបានសម្រេចចិត្តឈប់រៀននៅសាកលវិទ្យាល័យអាមេរិក ក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump កាត់បន្ថយថវិកាឧបត្ថម្ភសាកលវិទ្យាល័យ រឹតបន្តឹងទិដ្ឋាការ និងចោទប្រកាន់និស្សិតចិនពីការប្រព្រឹត្តទង្វើអសន្តិសុខ ។ និស្សិតចិនបានបោះបង់ក្តីសុបិនរបស់ខ្លួន ដែលចង់បន្តការសិក្សានៅសាកលវិទ្យាល័យអាមេរិក ហើយងាកមករៀនសាកលវិទ្យាល័យនៅអឺរ៉ុប និងអាស៊ីវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhMFHF28dfm761rjyWo0V3TrZ-OLohyphenhyphengT6025uJckhhl5kwEoJ6EDrKn3Wn8CDfx7d-IXMk8VPWfo3tOCAppOTy_oZju0ktdqWTdbQAznRJYSCNnMAN-qfuMt1p1my5nWJOOwBejm_sBnR45TjE-MhNrgD8Da6HkHkY0i-o4IhtORVu6U5eTNBBX5wtpmf/s640/photo_2025-04-25_14-59-58%20(3).jpg
និស្សិតមកពីប្រទេសជុំវិញពិភពលោក ប្រាថ្នាចង់រៀននៅសាកលវិទ្យាល័យនានារបស់អាមេរិក ជាពិសេស និស្សិតចិនបានរៀននៅអាមេរិកច្រើនជាងគេអស់រយៈពេលជាង១៥ឆ្នាំ ប៉ុន្តែក្តីសុបិនចាប់ផ្តើមបាត់បង់ក្រោយពីលោក Trump កាន់តំណែងជាថ្មី ។ លោក Trump បានកំណត់គោលនយោបាយកាត់ប្រាក់ឧបត្ថម្ភសាកលវិទ្យាល័យ រឹតបន្តឹងទិដ្ឋាការ និងចោទប្រកាន់និស្សិតចិនពីការប្រព្រឹត្តទង្វើអសន្តិសុខ ដែលធ្វើឱ្យចំនួននិស្សិតចុះឈ្មោះបន្តការសិក្សានៅសាកលវិទ្យាល័យអាមេរិកធ្លាក់ចុះបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvFZAGM0JcbfNAWaT0xQR55rhpUMjxVVJT9DPydPzym4oGMjmkn4U8MOWsfe87zF03irnMarFDIp1NKiA82F7sBJTjKAlyAKvISyYa9Lq0u51lTD7JXRl6ah7UWmeR4Xqa151CQpfVw9CqZa32V5B20vuon9DJpXl24zGr7oFZfI46lJpMMe_1Rmx_5BS7/s1020/image_2025-04-26_08-33-24%20(2).png

កញ្ញា យៅ អាយុ២៥ឆ្នាំ និស្សិតចិនផ្នែកជីវវិទ្យា ដែលមានបំណងសិក្សាថ្នាក់បណ្ឌិតនៅអាមេរិក បែរជាត្រូវពន្យារពេលការសិក្សា ពីព្រោះសាកលវិទ្យាល័យខ្វះខាតថវិកាពីរដ្ឋាភិបាល ទើបនាងសម្រេចចិត្តរៀននៅប្រទេសផ្សេងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-4-tWAvz3EpRBb271dtkAxAPkQxu1p2BznJSAKorAubd0m-JoG7dQiFrOOq8yk7JVEfsnM1M2DV11wsdSWCpTNNVDWS2iYjhWmx_QxDjmUzF3_QIoOQlfg-fyzSoYlU-RyIeSbo8dvJO-I6r6R74T5stb068QeKSoBdFe8PPMQnKxnVUG56OhWXV5v0ud/s1280/photo_2025-04-25_14-59-58%20(2).jpg

រដ្ឋាភិបាលលោក Trump បានលុបឈ្មោះនិស្សិតបរទេសជាង៤,៧០០នាក់ ចេញពីទិន្នន័យអន្តោប្រវេសន៍អាមេរិក ដែលធ្វើឱ្យនិស្សិតទាំងនេះប្រឈមនឹងការបញ្ជូនត្រឡប់ទៅប្រទេសវិញ ក្នុងនោះអាមេរិកបានលុបទិដ្ឋាការនិស្សិតចិន១៤% ។ បច្ចុប្បន្ន អាណាព្យាបាល ក៏ដូចជានិស្សិតចិនខ្លួនឯងគ្មានទំនុកចិត្តលើការសិក្សានៅអាមេរិកទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyqHLg4y1i0k4I40xmj2CSere9iM2CTyztbibY1HX98U0pMOnYcdw3eew-n4pXMcpGoWJALUbHwuw53Jj0jVba_Yssgqyqct5u8zQgViH8Xrn9EhzkRhvi86fcWRzTAfvp3Yyr47tkbCoHO8Yg5zUBSZsuaA3OLbJV9v5NjMj20MYElkz-coB4dpOuuV4l/s1280/photo_2025-04-25_14-59-58.jpg

លើសពីនេះ អាមេរិកបានបង្កើតច្បាប់ និងសំណើមួយចំនួនកំណត់គោលដៅទៅនិស្សិតចិន ដូចជា ៖ ការបញ្ជូនលិខិតសាកសួរទៅសាកលវិទ្យាល័យល្បីៗចំនួន៦ ពាក់ព័ន្ធនឹងនិស្សិតចិនចូលរួមស្រាវជ្រាវ ដែលទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលអាមេរិក ។ គណៈកម្មការសភាអាមេរិកដែលធ្វើការពាក់ព័ន្ធនឹងចិន បញ្ជាក់ថា និស្សិតចិនអាចជាសត្វសេះរបស់គណបក្សកុម្មុយនិស្តចិន ដែលដឹងទិន្នន័យស្រាវជ្រាវអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYB2kNAkimKzwTnL12ueoXdaLp9YhgMfjWKB0FsE8pramRDxP0YwrXsokiBgM97tYOiebRzZPlwtEtYu4u1cKu3zP-e5C0EFTyhju1Yp528Y632h5IW8rtFFez5J_ZM9yWM7tuVQJ0NsSLpAG4WnPmuYe6ttQ1gXfcRgPOzEq7_Mby0GScA6kKgsB9CFoY/s1024/photo_2025-04-25_14-59-59.jpg
ក្រោយនិស្សិតចិនចាកចេញពីអាមេរិក សាកលវិទ្យាល័យក្នុងប្រទេសនានាបានក្លាយជាជម្រើសថ្មីសម្រាប់និស្សិតចិន ដូចជា ៖ សាកលវិទ្យាល័យ Bocconi នៅអ៊ីតាលី ទទួលបានការសាកសួរព័ត៌មានការសិក្សាពីនិស្សិតចិនយ៉ាងច្រើន ជាពិសេស ពេល Trump ដំឡើងពន្ធទំនិញ ។ វាធ្វើឱ្យការចាប់អារម្មណ៍ទៅរៀននៅអាមេរិកធ្លាក់ចុះ៥% ខណៈការស្វែងរកការសិក្សាថ្នាក់បណ្ឌិតនៅអាមេរិក ធ្លាក់ចុះ១២% ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikabr7JTIC8xu3BXFFan82YDuMXU9Yht1lBw9Fp0KcV1vTv74-YjSfEHehzQg_E3THd3tK6tMfKG5YmOgmya-KFUoLAnyigm5BT6nEFNZh0ULcPvyc1IlzGi4-O-ABNKsCLNntZrGpGakGjsR21nkHMKK_Gu_p4ufvZFkdnXfJHIx15d4xlrqYlSYdhy_A/s800/image_2025-04-26_08-33-24.png
ការធ្លាក់ចុះនិស្សិតចិនបានប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិក ខណៈកាលពីឆ្នាំ២០២៣ និស្សិតចិនបានផ្តល់ចំណូលជាង១៤,៣០០លានដុល្លារដល់សេដ្ឋកិច្ចអាមេរិក តាមរយៈការបង់ថ្លៃសាលា ការចាយវាយប្រចាំថ្ងៃ និងដើរកម្សាន្ត ។ ហេតុនេះ គោលនយោបាយរបស់ Trump ធ្វើឱ្យអាមេរិកពុំអាចទាក់ទាញចំណាប់អារម្មណ៍និស្សិតបរទេសទៀតទេ ស្របពេលប្រទេសនានាបើកទ្វារស្វាគមន៍និស្សិតបរទេស ៕

ជជែកពេញបណ្តាញសង្គមពីគម្រោងបង្រៀនភាសាខ្មែរ ថៃ និងវៀតណាមក្នុងសាលារៀនទូទាំងប្រទេសម៉ាឡេស៊ី

0

ប្រទេសម៉ាឡេស៊ី ៖ រដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសពីគម្រោងបង្រៀនភាសាខ្មែរ ថៃ និងវៀតណាម គឺជាមុខវិជ្ជាសម្រាប់ឱ្យសិស្សជ្រើសរើសក្នុងសាលារៀនទូទាំងប្រទេស ក្នុងគោលបំណងពង្រឹងទំនាក់ទំនងនៅតំបន់អាស៊ាន ។ ប៉ុន្តែគម្រោងនេះរងការរិះគន់ពីអាណាព្យាបាលសិស្ស និងអ្នកជំនាញមួយចំនួនពីសារៈសំខាន់ភាសាបរទេស ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន South China Morning Post កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAlPWreIJuZoGmnCPrRq7vvgO2ZfFlWWuKY0DP-DdFoh5H1Y32E2PyG0zRBVsl2-xz6e59tmnWdM8kKBRzFmRJuHxxNA7N6t96Jaqflab4R4WoypRKbb9OjFQE2tOKFNHv8G_d1unesTIehr_5E_ZjnpGGdPENIyqO8hYbPRb5V1peqD2pjPhvYd2VtB7G/s830/image_2025-04-26_08-29-30.png

គម្រោងបង្រៀនភាសាខ្មែរ ថៃ និងវៀតណាមនៅតាមសាលារៀនទូទាំងប្រទេសម៉ាឡេស៊ី បានធ្វើឱ្យអាណាព្យាបាលសិស្សសួរថា ហេតុអ្វីរដ្ឋាភិបាលម៉ាឡេស៊ីមើលរំលងភាសាជនជាតិភាគតិចដែលប្រើប្រាស់យ៉ាងទូលំទូលាយនៅម៉ាឡេស៊ី ដូចជា ៖ ភាសាចិនកុកងឺ និងភាសាតាមីល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLwfN9a6-IEf386nDBzrZqpQJBwJDlLWn6zJ71eoJ0MxiL3rkNNYRLVsK7NxICawukUbunWCsASXdrECCRWBUR2_OBEy2RE1ausrGmNTGcaiNMoYC_QbErC462A7Q7kRRQ4wyQnQorz0Z3_QtevsWh7vF1xJT4iY15l_92lMpyCzsOTlsCAmtvkVT9N58j/s640/photo_2025-04-25_13-51-08%20(2).jpg

ប្រទេសម៉ាឡេស៊ីមានពលរដ្ឋសរុបចំនួន៣៤លាននាក់ និងមានពលរដ្ឋចម្រុះរស់នៅយ៉ាងច្រើន ដូចជា ៖ ជនជាតិភាគតិចចិន និងឥណ្ឌា ក្នុងនោះជនជាតិភាគតិចឥណ្ឌាភាគច្រើននិយាយភាសាតាមីល ។ គម្រោងបង្រៀនភាសាខ្មែរ ថៃ និងវៀតណាមក្នុងសាលារៀនម៉ាឡេស៊ី គឺក្រោយពីម៉ាឡេស៊ីបានកាន់តំណែងជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKlDeu_OpZZS0qbbIB88PGYWk7J3ns6ZIjkO3jnPZcXlB9vwTG25Wp9GgLpIdJ8xLamjD09cVdO1GufYft2naNUC6LUSuSXx1sONfiZs4_9BZ-ZKj7QgnqQuwxab6d-ysutCBLgAy-AbipLQ7iczhgADEPg2NviDiMWPky8RFDmjAybe0iiJwuYCdL-13K/s870/photo_2025-04-25_13-51-08%20(3).jpg
រដ្ឋមន្ត្រីក្រសួងអប់រំម៉ាឡេស៊ី លោកស្រី Fadhlina Sidek បាននិយាយកាលពីដើមសប្តាហ៍ទី៤ ខែមេសា ថា ភាពរឹងមាំរបស់អាស៊ានស្ថិតនៅលើភាពចម្រុះនៃវប្បធម៌ ភាសា និងទំនៀមទម្លាប់ប្រពៃណី ។ ហេតុនេះ ដើម្បីទទួលបានផលប្រយោជន៍ យើងត្រូវអប់រំយុវជនម៉ាឡេស៊ីឱ្យមានសមត្ថភាពនិយាយច្រើនភាសាដើម្បីងាយស្រួលសម្របខ្លួន និងយល់ពីវប្បធម៌ខុសៗគ្នា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8mI8NgX8UvgO7IqfszW3NN6L4WrmBSJPem4_SybC2I7Gs2MsQHRlJBgaLyegv_0NFEBVIjH0mIk_ZXueY_ylaE0yg2LVT8zPQXJK0zcz7_qESl_kSrVBmXXFX40N4IplxP4wzpEvclLLBtzxIVRef68IJfM_5iSaN01w2k-W0qPPpiS-v-F0RUlpllMq9/s640/photo_2025-04-25_13-51-08%20(4).jpg
ប៉ុន្តែអាណាព្យាបាលសិស្សបាននិយាយក្នុងបណ្តាញសង្គមថា គួរផ្តល់ភាពសំខាន់លើភាសាចិនកុកងឺ និងភាសាតាមីល ដែលភាសាទាំង២នេះបាននិយាយយ៉ាងទូលំទូលាយនៅម៉ាឡេស៊ី ច្រើនជាងភាសាខ្មែរ ថៃ និងវៀតណាម ដែលមិនសូវពាក់ព័ន្ធជាមួយពលរដ្ឋម៉ាឡេស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzin13xqX76uvwNNVrCGe-Z1t7kSA38g0FU6slEhBHjzjYdcNoOIl6V821PyhjXY_lD294FpAC6hmm0q-YMe-25uBQMBcunEH68Oow7ItljN8li19uw7c_f5yLAgicG6JelqlSV_-0qocVQ2s_c-IB6FH3ZYKYnafzGLkn23-gAx28HsSG5v4g9yKJpHJw/s1050/photo_2025-04-25_13-51-08%20(5).jpg

ទោះជាក្នុងរដ្ឋធម្មនុញ្ញបញ្ជាក់ថា ភាសាម៉ាឡេស៊ី គឺជាភាសាជាតិ ប៉ុន្តែរដ្ឋាភិបាលម៉ាឡេស៊ីបានអនុញ្ញាតឱ្យសាលារៀននានាបង្រៀនភាសាផ្សេងៗ រួមទាំងភាសាចិនកុកងឺ ខណៈសាលារៀនភាគច្រើនត្រូវបង្រៀនភាសាម៉ាឡេស៊ី និងអង់គ្លេស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2cdZsdlewwcuOdGDxnRIoKyzFNfAifSM8bnenjZFvE9RDGx1v5VSksWMPkH-jL3d6_iM3ma_S2waQdCIeS7QUf8UlJIFXa__HoQZHdeN8sD8zXuQJbsn3vNxXsR4l0ksDB1kFlacXEfWUvju5JE2jPPV0ULZ3obrSM4vSjhH_J1p8xeAboFVDlvZfhClh/s1280/photo_2025-04-25_13-51-08.jpg
ពលរដ្ឋម៉ាឡេស៊ីភាគច្រើនរីករាយដែលរដ្ឋាភិបាលមានគម្រោងបង្រៀនភាសាខ្មែរ ថៃ និងវៀតណាម ប៉ុន្តែពួកគេសួរថា តើរដ្ឋាភិបាលមានគោលបំណងអ្វីដែលឱ្យកូនសិស្សរៀនភាសាទាំងនេះ ហើយវាមានប្រយោជន៍សម្រាប់ថ្ងៃអនាគតដែរឬទេ? ពីព្រោះវាធ្វើឱ្យសិស្សម៉ាឡេស៊ីត្រូវរៀនភាសាបរទេសច្រើនថែមទៀត ក្រៅពីភាសាម៉ាឡេស៊ី និងអង់គ្លេស ។ បច្ចុប្បន្ន ភាសាចិន ភាសារុស្ស៊ី និងភាសាហូឡង់មានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចម៉ាឡេស៊ី ច្រើនជាងភាសាខ្មែរ និងវៀតណាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUytZEroh3eDcatewMhs1PHm8Nj5juiH0tYN_8Hf_05Ox9VrzARnc-Iyo_PDidce8lyHuCOJs8WCy1wSIFQYjditysataBVodblT-R4kxcs0QXj_YWTPkhRvTcWiOK5IwQ6IiM1vwh0OtkmctzniNzQTeCsDnl4GOgqKlMKGIQuWCRpC6fOZ6f8xfQVOtW/s720/image_2025-04-26_08-29-13%20(2).png

ម៉ាឡេស៊ីធ្លាប់ស្នើឱ្យប្រទេសនានានៅតំបន់អាស៊ានបង្រៀនភាសាម៉ាឡេស៊ី ជាភាសាបរទេសផ្លូវការទី២ បន្ទាប់ពីអង់គ្លេស ដោយអះអាងថា ភាសាម៉ាឡេស៊ីបានប្រើប្រាស់ច្រើនទាំងនៅម៉ាឡេស៊ី ឥណ្ឌូណេស៊ី សិង្ហបុរី និងភាគខាងត្បូងថៃ ហើយជនជាតិភាគតិចនៅកម្ពុជា និងហ្វីលីពីន ក៏និយាយភាសាម៉ាឡេស៊ីដែរ ។ ប៉ុន្តែឥណ្ឌូណេស៊ីបានបដិសេធនឹងសំណើនេះថា ឥណ្ឌូណេស៊ីមានភាសាខុសគ្នាពីម៉ាឡេស៊ី ទោះជាពលរដ្ឋឥណ្ឌូណេស៊ី និងម៉ាឡេស៊ី យល់ភាសាគ្នាទៅវិញទៅមកក្តី ៕

រដ្ឋាភិបាល សម្រេចបិទមិនឱ្យមានការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងស្រាបៀរ

0

រដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបិទមិនឱ្យមានការផ្តល់រង្វាន់ តាមរយៈក្រវិលកំប៉ុងស្រាបៀរ និងគម្របភេសជ្ជៈ។

បេីយោងតាមលិខិតរបស់ទីស្តីការគណ:រដ្ឋមន្ត្រី ចុះថ្ងៃទី២៤ ខែមេសា សម្តេចនាយករដ្ឋមន្ត្រី បានឯកភាពថា ក្នុងករណីមានការហាមឃាត់ចំពោះការផ្តល់រង្វាន់ តាមរយៈក្រវិលកំប៉ុង ឬគម្របនៃផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈនោះ ត្រូវទុកពេលសមរម្ប ដូចជា៦ខែឬ១ឆ្នាំ ដើម្បីឱ្យក្រុមហ៊ុនទាំងនោះអាចត្រៀមខ្លួន។

បន្ថែមពីនេះ សម្តេច ហ៊ុន ម៉ាណែត ក៏នឹងធ្វេីជាអធិបតីភាពនៃកិច្ចប្រជុំរវាងម្ចាស់ក្រុមហ៊ុនផលិតស្រាបៀរនិងភេសជ្ជៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីបញ្ចប់ការផ្តល់រង្វាន់លេីផលិតគ្រឿងស្រវឹងនិងភេសជ្ជៈ ក្នុងពេលវេលាសមស្រប។

គួរបញ្ជាក់ថា នៅឆ្នាំ២០២៤ កម្ពុជាឈរនៅលេខរៀងទី៣ ដែលមានប្រជាជនផឹកស្រាច្រើនជាងគេនៅក្នុងតំបន់អាស៊ាន ខណៈឡាវឈរនៅលេខរៀងទី១ និងវៀតណាមឈរនៅលេខទី២៕

 

ឧស្សាហ៍ពិនិត្យមើលផង! សញ្ញាទាំងនេះបង្ហាញថារាងរាយរបស់អ្នកកំពុងឡើងកូលេស្តេរ៉ុលខ្ពស់ហើយ

0

កូលេស្តេរ៉ុលខ្ពស់គឺជាស្ថានភាពមួយដែលសារធាតុខ្លាញ់ដែលហៅថា lipid ប្រមូលផ្តុំនៅក្នុងសរសៃឈាមរបស់អ្នក។ នេះអាចនាំឱ្យលំហូរឈាមមានកម្រិត បង្កើនហានិភ័យនៃការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ មនុស្សជាច្រើនដែលមានកូលេស្តេរ៉ុលខ្ពស់ មិនបានដឹងមុនថាពួកគេមានវាទេ ព្រោះវាមិនតែងតែបង្ហាញរោគសញ្ញាច្បាស់លាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6vm6kgEKu6rD3X3PqV8ZeSif-KiqH1Jdr0s5SBF8N5GojBLb8dbbDszq9sPv990weVIITZZ4fJ7Y821HS3QhImzGPPiqJG18xRRBey0705EYaN0LExDWH7B5wysNBhrwDyBMhjize7A40xbJ6XXJe1niepfEsolIdzAFkUmNaOiyUdWFUXPvj-oAsasiw/s615/image_2025-04-23_14-02-55%20(2).png
ទោះបីជាយ៉ាងណាក៏ដោយ ការកើតមានសញ្ញាលើរាងកាយមួយចំនួន អាចបង្ហាញពីកម្រិតកូឡេស្តេរ៉ុលខ្ពស់នៅក្នុងរាងកាយរបស់អ្នក។ វេជ្ជបណ្ឌិតបានគូសបញ្ជាក់ពីចំណុចគួរឲ្យចាប់អារម្មរណ៍សំខាន់ៗពីគឺរ៖

១ ដុំពកនៅជិតភ្នែក៖ ពួកវាទាំងនេះជាការលូតលាស់តូចៗ ដែលត្រូវបានគេស្គាល់ថាជា xanthelasma ។ ពួកវាអាចជាសញ្ញានៃកូលេស្តេរ៉ុលលើសដែលមាននៅក្នុងឈាមរបស់អ្នក។ ជាធម្មតាវាមានពណ៌លឿង ដោយសារតែពណ៌នៃជាតិខ្លាញ់ក្រោមស្បែក https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6fkNOwPxSmAW2ygD_nQFVCgFj6SXhGe-1XUON3A9ukhcRxTkplDzwo6mUSworYocfC9jV1uctOSZxwYDIDWB_ZwlK6OO-ozcCYGMJCef7c1zWQt9GTNDxkguOa52KdywqteldcDwt4Znc-d6pwptyKg82D154AN0t8isv6qstXI-CqQiJ4S2gI3QTWci8/s1280/image_2025-04-23_14-02-55%20(3).png

២ ហើមដៃ និងជើង៖ ការរក្សាជាតិទឹក និងការហើមនៅតំបន់ទាំងនេះអាចទាក់ទងនឹងកូលេស្តេរ៉ុលខ្ពស់ដែលប៉ះពាល់ដល់ចរន្តឈាម។ ការហើមនៅជុំវិញកដៃគឺជារឿងធម្មតា ដែលនាំឱ្យមានការឈឺចាប់ក្នុងសរសៃពួរ។ វាអាចនឹងកើតឡើងជុំវិញសរសៃពួរណាមួយ រួមទាំងកែងជើង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPICe7Va28K-rj7b0TZs6nBiN_Twu0_VTxGazYm2M_3Dy1F_IXuwUztASaxa49UHDQhRLriKLbZF7OWURMhyP0pyDQ8uphFr189GNI4QKwDcSpQwSptxrxBzzC4d5_HB7i3gjZqXZTfOjd7NItWAz-TwPCbc2_HrQb6rnBQJwGsqzQtgcrK9nNYhgeoVN0/s1024/image_2025-04-23_14-02-55%20(5).png

ជនជាតិអាមេរិកប្រហែល ៧១ លាននាក់ត្រូវបានគេប៉ាន់ស្មានថាមានកូលេស្តេរ៉ុលខ្ពស់ ប៉ុន្តែជិត ៤០ភាគរយ មិនដឹងពីស្ថានភាពរបស់ពួកគេ។ នេះជាមូលហេតុដែលការពិនិត្យទូទៅ និងការពិនិត្យឈាមជាប្រចាំគឺជារឿងចាំបាច់។ ប្រសិនបើមិនបានព្យាបាលទេ កូលេស្តេរ៉ុលខ្ពស់អាចបំផ្លាញសរសៃឈាម និងនាំឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFW5guH_h5B0AessW6_QZ8spmtiKSIXU6J9zv6A7dymq4VUDYyxV2T9pM2HrYHmdtY3l7g0pRIeXhY0UsswCYkgGJuUPduUVPB85bHK78WqF1xp1QPWkxtBVPXgOdwiafY5ZBCY6fP9FYTDaA82eg2I0xobk7BjWqPgv9HaeJqA2eGk4S_e2ELJQxIugO0/s1200/image_2025-04-23_14-02-57.png

តើមានវិធីអ្វីខ្លះដែលអ្នកអាចទប់ស្កាត់បញ្ហានេះបាន?
១ ការធ្វើតេស្ត៖ ការធ្វើតេស្តឈាមជាវិធីសាមញ្ញដែលអាចវាស់កម្រិតកូឡេស្តេរ៉ុលរបស់អ្នកបាន។
២ ប្រកាន់យករបបអាហារដែលជួយដល់សុខភាពបេះដូង៖ ផ្តោតលើបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងប្រូតេអ៊ីនគ្មានខ្លាញ់។ កំណត់អាហារដែលមានជាតិខ្លាញ់ឆ្អែត និងកូលេស្តេរ៉ុលខ្ពស់។
៣ ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់៖ សកម្មភាពរាងកាយនឹងជួយកែលម្អកម្រិតកូឡេស្តេរ៉ុល និងសុខភាពបេះដូងទាំងមូល។
៤ ស្វែងរកការណែនាំពីគ្រូពេទ្យ៖ បើចាំបាច់ គួរជួបវេជ្ជបណ្ឌិតដែលអាចណែនាំថ្នាំដើម្បីជួយគ្រប់គ្រងកូលេស្តេរ៉ុលបាន។ ដូចនេះការយកចិត្តទុកដាក់លើរាងកាយរបស់អ្នក និងរក្សារបៀបរស់នៅដែលប្រកបដោយសុខភាពល្អគឺជារឿងសំខាន់មួយ អាចធ្វើឲ្យអ្នកគ្រប់គ្រងកូលេស្តេរ៉ុលរបស់អ្នក និងកាត់បន្ថយហានិភ័យទាក់ទងនឹងវាដែលនឹងកើតមានចំពោះអ្នក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjemqFSxHMLxvF1vawhuu_VQ_vqODFzBS1VNhyphenhyphenVI9GX-izWPFp2cnrw21y6z9gAy8r2mL_-UkevdDUM3uaHcvKfv2mE_XJggUu7EDojKZSaCXaXtqZdC2RkUp15O5-cucGf4yLy8g8LoanRujqtlemar00unp9XHwY-9XMBjo_4SLSzqySGsyNkYzgBkyiw/s1000/image_2025-04-23_14-02-59%20(2).png