តារាសម្តែងល្បីឈ្មោះប្រចាំប្រទេសកូរ៉េខាងត្បូង Song Hye Kyo ត្រូវបានស្រទាប់មហាជនកោតសរសើរចំពោះចិត្តសប្បុរសនិងភាពស្រស់ស្អាតរបស់នាងកាលពី២០ឆ្នាំដោយបានជួយទៅដល់សិស្សក្រីក្រនិងគ្រួសារក្រីក្រសុខចិត្តមិនបន្តការផ្សាយពាណិជ្ជកម្ម។
បន្ទាប់ពី Song Hye Kyo ផ្លាស់ប្តូរខ្លួនឯងដោយជោគជ័យមួយនឹងរឿង «The Glory» និងបានឈ្នះពានរង្វាន់សម្តែងឆ្នើម Baeksang Arts Awards ខណៈកាលពីដើមឆ្នាំនេះនាងក៏បានសម្តែងភាពយន្ត «Dark Nuns» ទៀតធ្វើឱ្យតារាស្រីរូបនេះកាន់តែលេចធ្លោឡើងវិញបន្ទាប់ពីស្ងប់ស្ងាត់លើជីវិតឯកជន។ ជាពិសេសសម្រស់របស់តារាស្រីរូបនេះបើទោះបីជាកាត់សក់ខ្លីដើម្បីគម្រោងថ្មីជាមួយ Gong Yoo Song Hye Kyo នៅតែទស្សនិកជនសរសើរថានាងស្រស់ស្អាតដដែល។.png)
អ្វីដែលអ្នកមួយចំនួនមិនទាន់បានដឹងអំពីតារាស្រីវ័យ៤៣ឆ្នាំរូបនេះគឺនាងតែងតែធ្វើអំពើល្អដោយស្ងាត់ៗលក្ខណៈឯកជន។ កាលពីប៉ុន្មានថ្ងៃមុនអ្នកនិយមលេងអ៊ីនធឺណិតម្នាក់បានចែករំលែកសកម្មភាពសប្បុរសធម៌របស់ Song Hye Kyo ក្នុងការជួយសិស្សក្រីក្រកាលពី២០ឆ្នាំមុន។ អាកប្បកិរិយាចាស់ទុំ និងគិតគូររបស់នាងបានឱ្យការពិភាក្សាយ៉ាងក្តៅគគុក។

អ្នកលេងអ៊ីនធឺណិតរូបនោះបន្សល់ទុកនៅលើផ្នែកមតិនៅក្នុងកម្មវិធីអនឡាញមួយដោយបានរៀបរាប់ថា «ខ្ញុំសូមចែករំលែករឿងដ៏កក់ក្តៅមួយអំពី Song Hye Kyo ។ ខ្ញុំពិតជាមិនចង់ឱ្យខ្ញុំតែម្នាក់ដែលដឹងរឿងនេះទេ»។ គណនីនោះបាននិយាយថា សាស្រ្តាចារ្យធ្លាប់ចង្អុលប្រាប់ថាកាលពីមុនកត្តាមួយដែលធ្វើឱ្យតម្លៃផ្ទះកើនឡើងក្នុងទីក្រុងសេអ៊ូលគឺទាក់ទងនឹងថ្លៃគាំទ្ររបស់តារា ដូច្នេះលោកបានផ្ញើលិខិតទៅសិល្បករដែលគាំទ្រគម្រោងសាងសង់នៅពេលនោះដើម្បីរាយការណ៍ពីបញ្ហានេះ។ សិល្បករភាគច្រើនមិនអើពើនឹងរឿងនេះទេ ប៉ុន្តែ Song Hye Kyo បានឆ្លើយតបដោយផ្ទាល់ ហើយថែមទាំងសម្រេចចិត្តមិនបន្តកុងត្រាសម្រាប់ការផ្សាយពាណិជ្ជកម្មគម្រោងសាងសង់។ លើសពីនេះ អ្នកនិយមលេងអ៊ីនធឺណិតរូបនេះក៏បានរៀបរាប់ថា Song Hye Kyo បានចូលរួមក្នុងព្រឹត្តិការណ៍មួយនៅពេលដែលនាងកំពុងថតផ្សាយពាណិជ្ជកម្មកាលពីប្រហែល ២០ ឆ្នាំមុន។ អ្នករៀបចំបានរៀបចំឱ្យនាងផ្តល់អាហាររូបករណ៍ជាសាធារណៈដល់សិស្សមកពីគ្រួសារក្រីក្រ។ .png)
ទោះយ៉ាងក៏ដោយ Song Hye Kyo ជឿថាសកម្មភាពបែបនេះអាចបង្កសម្ពាធផ្លូវចិត្តដល់សិស្ស ដូច្នេះហើយនាងទទូចឱ្យធ្វើក្នុងលក្ខណៈឯកជន។ អ្នកលាតត្រដាងរឿងនេះក៏បានសរសើរថានាងចេះគិតគូរនិងចិត្តល្អតាំងពីនាងនៅក្មេង។
បន្ទាប់ពីទស្សនិកជនដឹងរឿងនេះបានធ្វើឱ្យមតិកោតសរសើរនាងជាច្រើនក្នុងន័យស្រដៀងៗគ្នាថា មិនត្រឹមតែស្អាតខាងក្រៅប៉ុន្តែក្នុងចិត្តនាងក៏ស្រស់ស្អាតប្រៀបដូចជាទេពធីតា ចេះគិតគូរបានល្អមានគំនិតចាស់ទុំហើយរឿងនេះគួរតែដឹងដោយមនុស្សជាច្រើន៕










