ព្រះអង្គដងកើ ជាទីសក្ការៈបូជាដ៏ស័ក្ដិសិទ្ធិមួយរបស់ប្រជាជនកម្ពុជា ដែលជារឿយៗគេតែងឃើញមានពលរដ្ឋនាំគ្នាទៅបន់ស្រន់ ឬបួងសួងសុំសេចក្តីសុខ។

ចំពោះប្រវត្តិព្រះអង្គដងកើ មិនមានសៀវភៅណាសរសេររក្សាទុកទេ គ្រាន់តែជាសាច់រឿងដែល ចាស់ៗនិយាយ តៗគ្នាប៉ុណ្ណោះ។.png)
ចាស់ៗពីជំនាន់មុនបានលើកឡើងតៗគ្នាថា៖” ក្នុងសម័យព្រះបាទ នរោត្តម សីហនុ នៅពេលព្រះអង្គមិនគង់នៅក្នុងព្រះបរមរាជវាំង គេក៏លើកទង់ជាតិឡើងដើម្បីជាសញ្ញាសម្គាល់ថា ព្រះរាជាមិនគង់នៅក្នុងព្រះបរមរាជវាំងទេ ។ ក្រោយមកប្រជាជនខ្មែរយើងនាំគ្នាហៅដងទង់ជាតិនេះថាដងកើ”។
បើតាមឯកសារខ្លះបញ្ជាក់រថា៖”កាលដើមឡើយរៀងរាល់ថ្ងៃសីល ឬថ្ងៃពេញបូណ៌មី គេតែងតែឃើញមានទង់ក្រពើ ឬទង់ក្អែក មានដងមួយតែចុងបែកចេញជាបី ផុសឡើងពីផ្ទៃទឹកទន្លេរួចក៏លិចទៅវិញ”។.png)
ហេតុដូច្នេះ ទើបរៀងរាល់ថ្ងៃសីល ប្រជាជនតែងនាំកូនចៅទៅឈរមើលទង់នេះ ហើយក៏បានធ្វើពិធីបួងសួងលាបំណន់ ឬក៏បន់ស្រន់ ដើម្បីសុំជោគជ័យសិរីមង្គលវិបុលសុខគ្រប់ប្រការ៕










