កាហ្វេមានភាពល្បីល្បាញក្នុងការជួយមនុស្សឱ្យស្វាង ប៉ុន្តែតើអ្នកធ្លាប់មានអារម្មណ៍ថាងងុយគេងបន្ទាប់ពីពិសាររួចដែរឬទេ? ជាការពិតវាមិនមែនមានតែអ្នកម្នាក់នោះទេ! ខណៈពេលដែលជាតិកាហ្វេអ៊ីនត្រូវបានគេស្គាល់ថាជាឥទ្ធិពលរំញោច មានកត្តាជាច្រើនពិតជាអាចធ្វើឱ្យអ្នកមានអារម្មណ៍អស់កម្លាំងបន្ទាប់ពីពិសារកាហ្វេរួច។ តោះស្វែងយល់ពីមូលហេតុដែលវាកើតឡើង និងរបៀបដែលអ្នកអាចកែប្រែវាឡើងវិញបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU4mEh7mV86hER51qKXUJydm8EnN2rJdVNr_eT9Xe4AJkBRV0A7fTCicgjmVoyE0FSp6Bgkiit9hBsgebFdtGrH0AbJpj276iBnDOPAuYcLRH6Tnsk0l1DXJPgTP_J2lNgNvslhALLVnYJfJyyIUX5BVjMSRjwvq8Qh6HpaDcCNnNPPzrB_oGYxwWLzNds/s1000/image_2025-04-25_15-36-00.png
ការងារចម្បងរបស់ជាតិកាហ្វេអ៊ីនគឺទប់ស្កាត់អាដេណូស៊ីន(adenosine) ដែលជាសារធាតុគីមីក្នុងខួរក្បាលដែលធ្វើឱ្យអ្នកមានអារម្មណ៍ងងុយគេង។ ជាធម្មតា សារធាតុ adenosine កើតឡើងជាសញ្ញាប្រាប់រាងកាយរបស់អ្នកថា ដល់ពេលសម្រាកហើយ។ នៅពេលអ្នកផឹកកាហ្វេ ជាតិកាហ្វេអ៊ីននឹងបញ្ឈប់ adenosine ពីការបំពេញការងាររបស់វា ដែលធ្វើអោយអ្នកមានអារម្មណ៍មិនងងុយគេង។ ទោះជាយ៉ាងណាក៏ដោយ ឥទ្ធិពលនេះមិនមែនសុទ្ធតែមានលើមនុស្សគ្រប់គ្នានោះទេ ជាពិសេសប្រសិនបើអ្នកមានទម្លាប់ពិសារកាហ្វេជាប្រចាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqpX8d4Nd30rXV0xMEhf06dNL99J_aQziEyp034zPLTnuxtNtoVoyHQLV7deHkcQsfve6vLer6UtgQ1qBNAm19gHJoRhgMrdHvnHulOG30rra_YZlz4AnCCOuh0dMNb-ZM66Tha95sdpguVk53m1EmOMEP2dQCAUhSNZTtYbsLGArvhHE4ynsmytEh11CB/s1500/image_2025-04-25_15-35-55.png ខាងក្រោមនេះជាហេតុផលដែលអាចធ្វើឱ្យអ្នកងងុយគេងបន្ទាប់ពីពិសារកាហ្វេរួច៖

១. រាងកាយរបស់អ្នកសម្របតាមពេលវេលា ប្រសិនបើអ្នកផឹកកាហ្វេញឹកញាប់ រាងកាយរបស់អ្នកនឹងបង្កើតសារធាតុ adenosine កាន់តែច្រើន ដើម្បីរក្សាតុល្យភាពនៃជាតិកាហ្វេអ៊ីន។ នេះមានន័យថា adenosine នៅតែអាចដំណើរការបាន ដោយកាត់បន្ថយសមត្ថភាពរបស់កាហ្វេក្នុងការធ្វើឱ្យអ្នកភ្ញាក់។ ជាលទ្ធផលបន្ទាប់ពីអស់ជាតិកាហ្វេអ៊ីន ធាតុ adenosine នឹងធ្វើឲ្យអ្នកងងុយគេងជាថ្មី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihezYWncpTXSueiok9j-9iNbsMNpDRA8bCFr8pTx_P4DfgqagDtPjpOLJNY3G5z_7t6kctTJ5z0INISb2ugWgC348_J0lVIYuKqVmPMZsamIQ2CGb716BJf87krCpF2XsyLIHUR1SXQWGXkl4gTr9qZNUs8uQBfrteyalmbcH-ICGKqztT8RoPmUg7Om_d/s1200/image_2025-04-25_15-35-56.png
២. អ្នកប្រហែលជាខ្សោះជាតិទឹក កាហ្វេជាថ្នាំបញ្ចុះទឹកនោមកម្រិតស្រាល ដែលមានន័យថាវាជំរុញឱ្យរាងកាយអ្នកកម្ចាត់ជាតិទឹកចេញ។ ប្រសិនបើអ្នកមិនបានផឹកជាតិទឹកគ្រប់គ្រាន់ជាមួយកាហ្វេទេ នោះអ្នកអាចខ្សោះជាតិទឹក ហើយវានឹងធ្វើឱ្យអ្នកមានអារម្មណ៍អស់កម្លាំង និងមិនអាចផ្តោតអារម្មណ៍។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixW3Pm2Oedz8zTXwhPeSHZT_SbgA7lTElZ64PWKjLsfG-DRJYU3-AjT5jCFaIp-jyDJ7YUuLJo3UVLA8qtSV6r8mdGLuUdZgOFXTb1a23NxM8AUFzz53wphZ9sgq4Ja58OIbuVSoekLeOmi-1naqKXwv9gfYDoQ6EfqggLQVpsEeMJ3bpAuA4HCUcgtFRz/s1600/image_2025-04-25_15-35-57.png

៣. ការប្រែប្រួលជាតិស្ករក្នុងឈាម ប្រសិនបើអ្នកចូលចិត្តកាហ្វេដាក់ស្ករច្រើន វាអាចបណ្តាលឱ្យអ្នកមានថាមពលយ៉ាងឆាប់រហ័ស ប៉ុន្តែនៅពេលដែលកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកធ្លាក់ចុះបន្ទាប់ពីនោះ អ្នកអាចនឹងមានអារម្មណ៍អស់កម្លាំងឡើងវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRwt6wWOJY4UPrec0wBmHrMkb1s8VTHArXtH8IGPnyltKxUSf8NV_b-m1rDpQ_vgMLZwy5PVUR9dp5IxRY9qRcbRnNhqgzAJdZszNa1fzRFK8ynAln0G6FJyRkaUZuAq2ERrFf047q3woYLdBLM0P_b71yRQ4GaArLMvEqH_QEphItl23726va4lNKNDhi/s2000/image_2025-04-25_15-35-58.png

៤. ការរំខានការគេង ជាតិកាហ្វេអ៊ីនស្ថិតនៅក្នុងប្រព័ន្ធរាងកាយរបស់អ្នកអស់ជាច្រើនម៉ោង ដូច្នេះការផឹកកាហ្វេយឺតពេលថ្ងៃអាចរំខានដល់វដ្តនៃការគេងរបស់អ្នកនៅពេលយប់។ ដូច្នេះវាធ្វើឱ្យអ្នកគ្មានថាមពលនៅព្រឹកបន្ទាប់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2rFQ4MEOInFhGmipmh5RnLLCl80g1ZWm0R3Wd8_nnjD8TGz14149eznrv_30XJj7zhp8Lvjf7wCoHugVK19e0zosFcbOhmqwMQwp2IElw09qdkwGKAUyQ8cULPi8asEzwv390TiDUQF6jSfX4_KoPD26pDIy0wBgPJl6-vJZASVss3il94ts6aod6DOcA/s1200/image_2025-04-25_15-36-00%20(2).png

5. តួរនាទីរបស់ហ្សែន រាងកាយរបស់មនុស្សគ្រប់រូបដំណើរការជាតិកាហ្វេអ៊ីនខុសៗគ្នា។ មនុស្សខ្លះបំប្លែងជាតិកាហ្វេអ៊ីនយឺត មានន័យថាឥទ្ធិពលរបស់វាមានរយៈពេលយូរ ជួនកាលនាំឱ្យអស់កម្លាំង ជំនួសឱ្យមានថាមពលពេញលេញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtNfkn-EwSTUy6SgG00Kn_NCfmxGRWQEXgXmMxeJ-oDrXWr2GMqadkgoJ3ERUlqVTNuzSYyakKZYLBNSnwtoB5l41QvTyq9e-Uj6FPH1y_ldSQEoqTzwIyxG9EjOkzYaTJZN23UgNwg64jxO6Zp_oKwbEhPdHE0_eih8mHOVrnJX0s6MdJ2W9vLJEZGe3B/s1297/image_2025-04-25_15-36-01.png

តើធ្វើយ៉ាងណាដើម្បីទប់ស្កាត់បញ្ហានេះ? ខាងក្រោមនេះជាវិធី ជៀសវាងអារម្មណ៍នឿយហត់បន្ទាប់ពីពិសារកាហ្វេរួច
១ ផឹកទឹកឲ្យបានគ្រប់គ្រាន់៖ ត្រូវប្រាកដថាអ្នករក្សាជាតិទឹកឲ្យពេញលេញ ដើម្បីជៀសវាងការអស់កម្លាំងដែលបណ្តាលមកពីការខះជាតិទឹក។
២ កាត់បន្ថយបន្តិចម្តងៗ៖ ការកាត់បន្ថយការទទួលទានជាតិកាហ្វេអ៊ីន អាចធ្វើធ្វើឲ្យប្រតិកម្មរាងកាយរបស់អ្នកនឹងត្រឡប់មកធម្មតាវិញ។
៣ ជៀសវាងការបន្ថែមជាតិស្ករ៖ ប្រកាន់ខ្ជាប់នូវកាហ្វេធម្មតា ឬជម្រើសដែលល្អសម្រាប់សុខភាព ដើម្បីការពារការធ្លាក់ជាតិស្ករ។
៤កំណត់ម៉ោងការទទួកទានកាហ្វេរបស់អ្នក៖ ជៀសវាងការផឹកកាហ្វេពេលរសៀល ដើម្បីការពារគុណភាពដំណេករបស់អ្នក។
៥ សាកល្បងប្រើឧបករណ៍ជំរុញថាមពលផ្សេងទៀត៖ លំហាត់ប្រាណ ស្រូបខ្យល់អាកាសបរិសុទ្ធ និងអាហារសម្រន់ដែលមានជីវជាតិនឹងអាចជួយឱ្យអ្នកស្វាហាប់ដោយគ្មានជាតិកាហ្វេអ៊ីន៕