បុរសបួននាក់ រួមទាំងក្មេងជំទង់ជនជាតិបែលហ្ស៊ិកពីរនាក់ទៀត ត្រូវបានចាប់ខ្លួនក្នុងករណីជួញដូរសត្វព្រៃកម្រមួយប្រភេទនៅក្នុងប្រទេសកេនយ៉ាក្នុងសប្តាហ៍នេះ។ បុរសទាំងនោះបានសារភាពកំហុសរបស់ខ្លួនក្នុងការរត់ពន្ធសត្វស្រមោចរស់រាប់ពាន់ក្បាល ដោយអ្នកជំនាញនិយាយថាវាជានិន្នាការកើនឡើងជាហូរហែរនៃការជួញដូរខុសច្បាប់នៃប្រភេទសត្វដែលមិនសូវបានស្គាល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtbke9sOu-j2OGZogPIYTVlpq5hdk_QphIg-Rf42LyUmA4CSUgh22FHPKub6uR-FrmpX2jyVA0yvoDd6aVhOOlx5yMG3cXm_su7biZn1fHbuinAR3prmwKmBzfnrYlClz5jS4M8DH1Sky3KD5CK46geY7s1E4hSEyz6Hc8zFC3JSriufDTbe73-Y_uA38_/s980/image_2025-04-21_12-07-16%20(2).png
អាជ្ញាធរបានចាប់ខ្លួនយុវជនអាយុ ១៩ឆ្នាំឈ្មោះ David Lornoy និង Seppe Lodewijckx នៅផ្ទះសំណាក់មួយនៅជិតបឹង Naivasha ដែលជាតំបន់ធម្មជាតិដ៏ស្រស់ស្អាតក្នុងប្រទេសកេនយ៉ា។ ពួកគេបានខ្ចប់ស្រមោចទាំងនោះក្នុងសឺរាំង និងបំពង់សាកល្បងដែលបានរចនាឡើងយ៉ាងប្រុងប្រយ័ត្ន ដោយជានាបានថាស្រមោចទាំងនោះនឹងនៅតែមានជីវិតក្នុងកំឡុងពេលដឹកជញ្ជូន។ ស្រមោចទាំងនោះដែលមានតម្លៃប្រហែល ៧ ពាន់ដុល្លារដែលត្រូវបានបម្រុងទុកសម្រាប់ការជួញដូរសត្វចិញ្ចឹមកម្រទាំងនៅអឺរ៉ុប និងអាស៊ី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_jXWwA4J-Fyu5b2P77GTQLuryzX1QjFetxcZPtFm-2W4wbvNNqOdWCSgUiNzqgF3qY0QNa1kdI0Bf47rtQYdRM351-dCYM9UiOQki_h5t6SLZmx_oCA8mh8lhOVmPVYViPGtMuH2G4e53GvEy0xmXsMeLLbz3_mfpUDFv8RpbjC9D9ooSXQINFPcUswKs/s2535/image_2025-04-25_14-54-46.png

ក្រុមមន្ត្រីបាននិយាយថា ប្រភេទសត្វដែលចោទសួរគឺ Messor cephalotes ដែលកំពុងត្រូវប៉ាន់យ៉ាងខ្លាំងដោយក្រុមអ្នកប្រមូលសត្វល្អិតដោយបានបង្កើតកន្លែងសម្រាប់បង្កាត់ពូជនៅក្នុងកសិដ្ឋានឯកទេសផងដែរ។ ខណៈពេលដែលការជួញដូរប្រភេទសត្វព្រៃធំៗមានការកើនឡើងកាន់តែខ្លាំង ករណីនេះបង្ហាញឱ្យឃើញនូវទម្រង់នៃការបង្កាត់ពូជជីវសាស្រ្តដ៏ឈ្លាសវៃជាងមុន ពោលគឺវាបង្ហាញថា ការជួញដូរសត្វព្រៃភាគច្រើនកំពុងផ្លាស់ប្តូរទិសដៅ និងកំពុងផ្ដោតទៅលើសត្វតូចៗ ដែលមិនសូវមានការយកចិត្តទុកដាក់ខ្លាំង។ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghXpULsWcu-mvtG9kPRKFGCWV561Qnq_O3bI7sC16u8qSgOicifeOLo12YQCWJA9VVtEl_fO4jQLI2us5L1ZC2pHtbmz7ysEmEwWSQXqKjT6E6IQRCRvQM7364XK_zlDFt9zLHqzC1KopPt6DCKQM4H22_BKooV_OAf-6akEmz-GFSLQLhGmo35Fq4zVJ5/s600/image_2025-04-21_12-07-16.png

អ្នកអភិរក្សសត្វព្រៃកេនយ៉ាបានថ្កោលទោសការប្រមូលខុសច្បាប់នេះដោយលើកហេតុផលថាវាធ្វើឱ្យខូចដល់សិទ្ធិជីវចម្រុះរបស់ប្រទេសកេនយ៉ា និងធ្វើឲ្យសហគមន៍មូលដ្ឋាននៃអត្ថប្រយោជន៍បរិស្ថាន និងសេដ្ឋកិច្ចដែលធ្លាប់មានសក្តានុពលកាន់តែមានការអន់ថយ។ នៅក្នុងករណីដាច់ដោយឡែកមួយ បុរសពីរនាក់ផ្សេងទៀតគឺ Dennis N’gang’a នៃប្រទេសកេនយ៉ា និង Duh Hung Nguyen ជាពលរដ្ឋវៀតណាមបានប្រឈមមុខនឹងការចោទប្រកាន់ស្រដៀងគ្នាសម្រាប់ការប្រមូលស្រមោចតាមសួនច្បារដោយខុសច្បាប់ដែលមានតម្លៃប្រហែល ១៥០០ ដុល្លារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_RWunW_waqiIPQzD4boP4Udcs57rnIntH3gaqI__jvCWPYy5d3BiLv2MLIUNXKr5ndiXbyJVC-ElOT8TgYuDf0KT4RNzNm1ymJqObKOtBHr8VBjQOJGJW1D_8il22XGzYSOTHGvLH5G8fo9l_1EXx1eEfKLLHRrMfuTzl5Avpd5bz_KFIPccrsKW7hX9y/s1315/image_2025-04-21_12-07-17.png

រូបថតដែលចេញផ្សាយដោយមន្ត្រី បានបង្ហាញពីការរៀបចំការរត់ពន្ធយ៉ាងម៉ត់ចត់ ដោយមានបំពង់សឺរាំងត្រូវបានរចនាឡើងដើម្បីរក្សាស្រមោចឱ្យនៅរស់អស់ជាច្រើនខែ។ ក្នុងអំឡុងពេលបង្ហាញខ្លួននៅតុលាការ Lornoy និង Lodewijckx បង្ហាញការសោកស្តាយជាខ្លាំងដោយអះអាងថាពួកគេបានប្រមូលស្រមោចទាំងនេះដើម្បីតែការលេងសើចប៉ុណ្ណោះ។ បន្ទាប់ពីបានសារភាពថាមានកំហុស ឥឡូវនេះពួកគេកំពុងរង់ចាំការកាត់ទោស ដែលជាការសម្រេចចិត្តមួយដែលអាចធ្វើជាគំរូសម្រាប់ការដោះស្រាយករណីរត់ពន្ធសត្វព្រៃកម្ររបស់ប្រទេសកេនយ៉ា៕