Home Blog Page 512

ក្រោយត្រឡប់ពីដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា នាយករដ្ឋមន្ត្រីថៃចូលសម្រាកមន្ទីរពេទ្យភ្លាម

0

ប្រទេសថៃ ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានចូលសម្រាកនៅមន្ទីរពេទ្យ ក្រោយពីធ្វើដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជា ហើយពេលមកដល់ថៃវិញ លោកស្រីបានបំពេញភារកិច្ចជាប់ៗគ្នា ចំនួន២ថ្ងៃទៀត ទើបធ្វើឱ្យក្តៅខ្លួន ។ គ្រូពេទ្យបានឱ្យលោកស្រីសម្រាកនៅមន្ទីរពេទ្យដើម្បីត្រួតពិនិត្យសុខភាពយ៉ាងលម្អិត ខណៈស្វាមីលោកស្រីបានសរសេរក្នុងបណ្តាញសង្គមថា ដាស់តឿនហើយមិនស្តាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzZzHRHJL2MIcZGdRCuDPys0JS2rezNaGD7e71p9vtliAHt6ri4JmzqUv_brnzNtQ4nVD9FFCMQfZbIPQo7uH2XBoeLAs8upT8VInQg6DG-7y3HASvud6aFDQShRttXTF2CxNYVC2qs_Me8CCqln_QCLESATUlP70fDF2QYjqqBMy_iSm82t4boOXo22uV/s1280/image_2025-04-24_15-33-23.png

លោក ជិរ៉ាយុ ហួងសាប់ មន្ត្រីនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីថៃ បាននិយាយនៅថ្ងៃទី២៥ ខែមេសា ថា លោកស្រី ផេថងថាន មានអាការៈក្តៅខ្លួនខ្លាំង និងត្រូវចូលសម្រាកនៅមន្ទីរពេទ្យ កាលពីយប់ថ្ងៃទី២៤ ខែមេសា ក្រោយពីលោកស្រីបានត្រឡប់មកពីប្រទេសកម្ពុជាវិញ និងត្រូវបំពេញការងារនៅថៃជាប់ៗគ្នាចំនួន២ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2wLVwsb6Ne5XXlmeF5rRG3p3bA2NgALkuARj1FBIbyK1T78pVfXtMYGAbdqfZLEkJgi-rZYnAVj31n61hRZqTJXlQi7twRvpb17g8WPkhMPXPcLYdmiCJCeDdrX3Y5L6tihByVAIKxcONr4KooutxeEPihN2D7ouDo4xJWMYYdsMlWjfsqv-cRBLlocFs/s1200/photo_2025-04-25_11-45-20%20(2).jpg
ពីដំបូង នាយករដ្ឋមន្ត្រីថៃមានអារម្មណ៍ក្តៅខ្លួនតិចតួច ប៉ុន្តែក្រោយមក លោកស្រីក្តៅខ្លួនខ្លាំង ក៏ទៅជួបគ្រូពេទ្យ នាវេលាម៉ោង៩យប់ ថ្ងៃទី២៤ ខែមេសា ។ គ្រូពេទ្យសុំឱ្យលោកស្រីសម្រាកនៅមន្ទីរពេទ្យដើម្បីត្រួតពិនិត្យរាងកាយលម្អិត ហើយនាព្រឹកថ្ងៃទី២៥ ខែមេសា គ្រូពេទ្យក៏បានត្រួតពិនិត្យរាងកាយលោកស្រីម្តងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC2IRA0vWP_jmgDmsIB6WtTNWoyWtFQnhZqp0nSPD8uES416rRMSwL-oNJ62FKLlQJnMO506WfyEhZeb_0yt3JfK-m5TBWk0i6J1ipYyHK_HgbxrLgUaO4xsBEAP1kagd3qCdFSNpMiq0Q2YifDm7kizGyHPxChNeuucrR4758LURc2HxAn3jfzNC7cz76/s700/photo_2025-04-25_11-45-20%20(3).jpg

នាយករដ្ឋមន្ត្រីថៃមានភារកិច្ចត្រូវទទួលស្វាគមន៍លោក Chris Feng នាយកគណៈកម្មការមកពីក្រុមហ៊ុន Sea Limited ដែលនឹងចូលជួបសម្តែងការគួរសមនាយករដ្ឋមន្ត្រីថៃ នៅបន្ទប់ពណ៌ស្វាយ អគារថៃឃូផ្វា គឺត្រូវពន្យារពេលសិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPyu-gguurjq_ezImZbgScFkzyVONBSicB-oM7u1o0Jf-5zbDIbe8t2HD610az67cMjq6mvp3CZ8Y5ytVGjxNfLMHmpDg2erR6Jy1GQ6YwO9w_RwLjegnc9W4eFe-2fYrl1XPBxt2zXRUygU2tehAq38gwEEkOHeB1BOpjIyP7dk5E_1ouzRjx9LOQsRBR/s1280/photo_2025-04-25_11-45-20.jpg

ចំណែកនាយកប្រតិបត្តិ Tony Blair Institute for Global Change (TBI) ដែលគ្រោងចូលជួបសម្តែងការគួរសមនាយករដ្ឋមន្ត្រីថៃ នៅបន្ទប់ពណ៌ស្វាយ ក៏ត្រូវពន្យារពេលដូចគ្នាដែរ ។ រីឯភារកិច្ចផ្សេងៗ នាយករដ្ឋមន្ត្រីថៃបានប្រគល់តួនាទីទៅឱ្យឧបនាយករដ្ឋមន្ត្រី និងលេខាធិការនាយករដ្ឋមន្ត្រីបំពេញការងារជំនួស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS8zekhZKe86PnaGNTLD00_QyEj9zPM6rsCVGbZ7R9wqgRJXwK17Y20hSUY2KEpNCFjjp_0lOsExmhsRlbJA2Agrxyb2ZfYQLKd1_9_wiAnannoWBTUP3wg6OnHag4qwZ5o_B1FOqwLge71QqbV-AkP02ws9YWCaZCTUjZj5m42NiUuvbHKb_h_PQZcHRY/s1280/image_2025-04-24_15-33-22.png

ដោយឡែក លោក ភីតក សុខសាវ៉ាត ជាស្វាមីរបស់លោកស្រី ផេថងថាន បានបង្ហោះរូបភាពភរិយាកំពុងសម្រាកនៅមន្ទីរពេទ្យក្នុងបណ្តាញសង្គម ព្រមទាំងសរសេរថា ៖ «អ្នកណាដាស់តឿនមិនស្តាប់ រាងកាយមិនអាចទៅរួច» ៕

វ៉ាន់ នីឡា លើកឡើងបែបនេះជុំវិញរឿងតារាស្រី ម៉ា នីតា រងអំពើហិង្សាពីតារាសម្តែង សន ពិសិដ្ឋ

0

ជុំវិញរឿងចម្រូងចម្រាសរវាងតារាស្រី ម៉ា នីតា និងអតីតគូស្នេហ៍តារាសម្តែង សន ពិសិដ្ឋ ដែលនាងបានអះអាងថាតារាប្រុសរូបនេះបានវាយធ្វើបាបដល់នាងនិងចង់ទទួលបានភាពយុត្តិធម៌តារាចម្រៀង វ៉ាន់ នីឡា ថាអ្នកទាំងពីរគឺសុទ្ធតែនាងស្រលាញ់និងគោរពដោយសង្ឃឹមថាអ្នកទាំងពីរនឹងមានដំណោះស្រាយសមរម្យឱ្យគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5E37jEhQoNkxY1aNGt55ltCeugPToZsrLLoCr6tszx4a7b8kYAc1VlK6aOwVATI43CWBe48mdauKWe0SsBU2hEjdnrzouVdW6i_qiQjo-rP_Vk3uNiLtimAFJZJdZWhg6Xgxjwmi54cW9DCszrOsomIvyVG8VCqEEeY_kvgNx_gc3dM9vQtLIWHiwocK6/s2048/image_2025-04-25_09-40-03.png

នៅយប់ថ្ងៃទី២៤ មេសា វ៉ាន់ នីឡា បានចែករំលែកវីដេអូតារាស្រី ម៉ា នីតា បានលាតត្រដាងអំពីព័ស្តុតាងសំឡេង និងរឿងរ៉ាវដែលតារាសម្តែង សន ពិសិដ្ឋ មានស្រីនិងប្រើអំពើហិង្សាមកលើនាង ដោយតារាចម្រៀងរូបនេះបានលើកឡើងថា «បងស្រីក៏ខ្ញុំរាប់អានស្រលាញ់គោរព បងសិទ្ធខ្ញុំអត់សូវស្និតស្នាលទេតែគោរពគាត់ដូចគ្នា។ ខ្ញុំសង្ឃឹមថាបងទាំងពីរនឹងមានដំណោះស្រាយសមរម្យទៅឱ្យគ្នា យ៉ាងណាក៏សូមគិតដល់ពេលដែលនៅស្រលាញ់គ្នា ពេលវេលាល្អៗជាមួយគ្នា ពេលវេលាសើចសប្បាយរួមគ្នា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxSFXKXoc68Epm4S3DaAwQrdnVPAJ4gFAtdPefJ4U7CbdjbNDJNEGHL5QBLII3kJPgqkH5lXqDVn8c7de3bHM2_ifjtVazxBvZXz0yci3yVE_9nX3mEas3DeF75yy1HYtIM4CfHCFSC1h4mJv-wx7HA4CnXndTLkSt_xb0aPs2G5G0leO2o9VdDZVRGWtP/s1710/image_2025-04-25_09-39-54.png

តារាចម្រៀង វ៉ាន់ នីឡា បានបន្តថា «បើរឿងអត់ដោះស្រាយចប់ទេប្រាកដណាស់មនុស្សដែលរងនៅភាពអយុត្តិធម៌គឺគេនឹងរស់នៅឈឺចាប់រហូត ទោះចិត្តដាច់អស់សេចក្តីស្រលាញ់យ៉ាងណាតែសូមឱ្យមានធម៌មេត្តាចំពោះគ្នា»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1Pe_4D-JJV_OUAdggJPGQqdPoXNoEpKa5HSKHZeqYNsPp3trY-O2fVia3l0DUCAy7lWMDiqJ3ad7K39s_3VW2iO4b2v_cFZbcFtoqMrCY1Xs56kLiJeCIuTNCEh2OoW14kqXwR48GpIhFDIS3YzLiEaNQWw3jKjK7L-tqJiKbwxYdRVWoAnaBCrnpLI9M/s2048/image_2025-04-25_09-39-56%20(2).png
កាលពីថ្ងៃទី១១ មេសា ម៉ានីតា បានបង្ហោះនៅលើបណ្តាញសង្គមដែរថានាងទទួលបាន សាលដីកាពីសាលាឧទ្ធរណ៍ដោយមិនមែនបន្ថយទោស ពី២ឆ្នាំ មកនៅសល់១ឆ្នាំទេ គឺព្យួរទោសជនល្មើស សន ពិសិដ្ឋ ឱ្យរួចខ្លួនតែម្តង គឺមិនជាប់ទោស ខណៈបានបង្ហាញថា សន ពិសិដ្ឋជាជនល្មើសគេចខ្លួន៤ឆ្នាំមកហើយមិនដែលចូលខ្លួន មកតាមការកោះហៅរបស់ច្បាប់ទេ ដល់ចូលមកប្តឹងនាងវិញ បែរជាកាត់ក្តីឱ្យរួចខ្លួនទៅវិញដោយនាងអះអាងថានាងទទួលបាននូវភាពអយុត្តិធម៌៕

ថ្ងៃមង្គលការរបស់ឪពុក ជី ដេវិត បានឡើងជូនពរឪពុករបស់ខ្លួនបែបនេះ

0

នៅល្ងាចថ្ងៃទី២៤ ខែមេសា តារាចម្រៀង ជី ដេវិត បានដឹកដៃ ទេព បូព្រឹក្ស និងកូនប្រុសជាទីស្រលាញ់ចូលរួមពិធីមង្គលការឪពុកបង្កើតរបស់លោកប្រកបដោយភាពរីករាយ។ ជាមួយគ្នានេះ ជី ដេវិត ក៏បានឡើងឆាកជូនពរឪពុកជាមួយនឹងភរិយាថ្មីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbhhv8ijAb3-ZkcKNUQgfYTasZAaD0tq0-J_MX9DwnCpDKSnq5Cg_MNy-5SK94Nc5OIsF9AS0vlZ46lZYOOruFguvoDgouZ_xspRZheV4STmOZQ7pYsHRsnBAxXPez-8EdnRLSjEItye5Z84qtwpvs6gQhURPQ1KE3CXI_U_df6hZvEuiVWSOLTu02_GW8/s2048/image_2025-04-25_08-35-31.png

តាមរយៈវីដេអូដែលបង្ហោះដោយ ចែតាបារាំង ជី ដេវិត បាននិយាយថា លោកជាកូនប្រុសម្នាក់ដែលមានមោទនភាព ហើយជាកូនប្រុសម្នាក់ដែលឱ្យគាត់មានមោទនភាពដូចគ្នា។ ជាមួយនឹងថ្ងៃឪពុកទទួលបានគូជីវិត ជី ដេវិត បាននិយាយលេងសើចថាការបានឪពុកលោកជាគូជីវិតមិនថាសំណាងឬកម្មនោះទេ។ តារាចម្រៀងរូបនេះបាននិយាយថាក្នុងតួនាទីកូនអាចទំនុកបម្រុងជាថវិកា ការនឹករម្លឹកប៉ុន្តែមិនមែនជាការជិតស្និទ្ធឬមើលថែយកចិត្តទុកដាក់គាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7nkTNcx_WeSzh9trAl6Em1CbtQP5odQUwNkw-BTy_G-CjYfYMAjztk7H1255qKtWHmv_CL_ihxhjwYB8hyphenhyphendeY10WggKrPanf0KFGZGR7UHtAXO51OUnw_H9z_jTh_0MohkCiytXe4fnCT3XqoLTUsu0u42n37nh82iBQ16kuqZas1lAeh2Pl8gQTm4tJd/s2048/image_2025-04-25_08-35-32.png

ជី ដេវិត បាននិយាយដែរថាឪពុកលោកក៏បានសួរយោបល់ទាក់ទងនឹងការរៀបការថ្មីនេះលោកបានឆ្លើយតបថាគឺជាការសម្រេចចិត្តរបស់ឪពុក ហើយអ្វីដែលលោកសង្ឃឹមពេលដែលគាត់ចាស់ទៅពីរនាក់គាត់អាចមើលថែគ្នា។ លោកក៏បានកោតសរសើរឪពុកជាទីស្រលាញ់ដែរថាជាបុរសដែលមានទំនួលខុសត្រូវផ្តល់ភាពពេញមុខពេញមាត់និងបានជូនពរឪពុកជាមួយនឹងភរិយាថ្មីមានសុខភាពល្អ មានសុភមង្គល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE7z_jGU7HFfnhez3tfF56YPgYmbcFQlhTIoK7yNOf-eJ6bUepV83FE6dTP4sZctEUzJ-5FBLaYnq8PvT6815-tnoqgHR3CQq4o7DOqY08P1TjpAw1beRm3goBgLIr4IBaHxdSg73OQr17RkZpGAQ1VFn9J-nxc2Mpbu0_e1DkGH5xYMDtZvJGwt7W2ZzX/s2048/image_2025-04-25_08-35-33.png

តាមរយៈសកម្មភាពកន្លងមកឪពុកតារាចម្រៀង ជី ដេវិត គឺតែងតែជាបុគ្គលសំខាន់ម្នាក់គាំទ្រចាំផ្តល់កម្លាំងចិត្តឱ្យកូនប្រុសក្នុងអាជីពសិល្បៈហើយជារឿយៗតែងមានវត្តមាននៅក្នុងការប្រគំតន្រ្តីឬកម្មវិធីផ្សេងៗរបស់កូនប្រុស។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvtdvVkhPq2NSyREMmrziubQaqBqsMOAINWpgTdLJNvyPy5Pqljkcy9DpnOBu7cR80qbQ75zoPivG6yp2mmAYaQvVmwhscuzwGSjx7tfhG0r0EkJlT_VLn25txXfXpXYtovLLW_dvi1ef472J1HWFnpKqcuG-IzjHP8g-09UOLKJlKmMOo-n-iZxcf273M/s2048/image_2025-04-25_08-35-30.png
    គួរបញ្ជាក់ផងដែរថា តារាចម្រៀង ជី ដេវិត និង ទេព បូព្រឹក្ស ក៏នឹងដឹកដៃគ្នាចូលរោងជ័យនាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះផងដែរ៕

Dilraba Dilmurat ប្តឹ.ងក្រុមហ៊ុនភាពយន្តមួយ

0

យោងតាម Sina នៅថ្ងៃទី ២៣ ខែមេសា តំណាងរបស់តារាសម្តែង Dilraba Dilmurat បាននិយាយថា ពួកគេបានបញ្ជូនញត្តិទៅតុលាការនៅទីក្រុងប៉េកាំង ដោយចោទប្រកាន់ក្រុមហ៊ុនផ្សព្វផ្សាយវប្បធម៌មួយពីបទ «រំលោ.ភលើរូបភាព» របស់តារាសម្តែង។ យោងតាមមេធាវីរបស់តារាស្រីរូបនេះក្រុមហ៊ុនបានចេញផ្សាយខ្សែភាពយន្តខ្លីមួយស្តីពី Douyin ដែលប្រើបច្ចេកវិទ្យាទំនើបដើម្បីប្តូរមុខ Dilraba ទៅលើតួអង្គមួយ។ តាមពិតនាងមិនមានការសម្តែងនៅក្នុងរឿងនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6ZKRbtPrSSUuwrumYgXhDs385cv-fQ7keYPvvLRlaCcWsWc8lmq_MZxLuXdyA_BZvBYSZoz58kJOJ5yuEjR7gxuTVNGQcqhEP6HOn39oUH77ShWpb22lGJAM5hR3vqAlliiZwSofIB9izSWlWX90t3APaCEE6mzFAsX5CaEFncljR_68oCfRytCALDA_P/s1145/image_2025-04-24_14-10-06.png
កាលពីដើមខែមេសា ទស្សនិកជនជាច្រើនបានទស្សនាវីដេអូខ្លីមួយ ហើយបានដឹងថាភាពយន្តដែលផលិតដោយក្រុមហ៊ុននោះមានឈុតជាច្រើនដែលតួឯកស្រីមានមុខដូច Dilraba ដោយអះអាងថាក្រុមនាវិកបានប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីកែសម្រួលវា។ ឧបទ្ទវហេតុនេះបានធ្វើឱ្យមានការរំជើបរំជួលនៅក្នុងមតិសាធារណៈហើយក្រោយមកក្រុមហ៊ុនត្រូវលុបចោលឈុតដែលបង្ហាញពីមុខរបស់តារាសម្តែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOPxnrNwqXhU1QEa5A5HrmIIaKcd6h0I7sOSe4caLPcKfp66kDcNnJDAswGNnmHOi8errMEjTljliBeva1fcboNBHXTRHG-AoyQxB9wd0UXY9KLQdS17JL8-DRrVYB4AlMzRM90yQwiQD9u2nReaB1LZscd9rnbRC294vHUTBXNM3vp-EOEiWC_NxkLydh/s2108/image_2025-04-24_14-10-09.png
មេធាវីម្នាក់បាននិយាយថាតារាល្បីៗនិងមនុស្សសាមញ្ញមានសិទ្ធិទទួលបានមុខមាត់និងកិត្តិយស។ ប្រសិនបើក្រុមហ៊ុនមួយប្រើប្រាស់ AI តាមអំពើចិត្ត ដើម្បីបញ្ចូលមុខតួសម្តែងទៅក្នុងភាពយន្ត វាអាចជាការក្លែងបន្លំ ព្រោះមានអ្នកមើលដែលជ្រើសរើសមើលវីដេអូនេះ ព្រោះវាមានលក្ខណៈជាតារាដែលពួកគេចូលចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE8PV1K_9y9KE2ZzPe1AyWjgNnwYpfeq-y-IKkjHFEfVONVHckxFlvScufEdjEhXHLPf1o3QMMUBFOV9Cn2HGVXcA3sw4q_7e7cYH8NLnqhbM9LJjxpayGWdKKmi47S3JcuL8yDjVUHhgOyzhlNuGDFz2Siwi1fVHu8T_4dIRC9IJYuj3yHuI5KW9WxewT/s1575/image_2025-04-24_14-10-14.png

ក្រៅពីបណ្តឹងខាងលើ Dilraba បច្ចុប្បន្នកំពុងបន្តសំណុំរឿងជាង២០ករណីទៀត ដែលភាគច្រើនចោទប្រកាន់អ្នកដែលប្រឌិតព័ត៌មានអំពីជីវិតស្នេហារបស់នាង ឬចោទប្រកាន់មនុស្សដែលប្រឌិតព័ត៌មានបង្ខូចកេរ្តិ៍ឈ្មោះតារាស្រីរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrZ8eY00PmnKApLinUmBCVcQsjBS-emFchh5B9M7WBc0VoCFBmIOMFbGm-V3eR9JwQpGNZ7ukroYbA8Qj162xq3Co8CZJgVt5EMk27cZLx2TrroQLLAqr5F5FwsXHfp2EwfPBdV4UJ3eEx4j1txwFh7bL7qnTwVqpXSOeDkdzsRpqpbMzHoww3Wn6XmBjC/s1600/image_2025-04-24_14-10-15.png

ស្ថានភាពរបស់តារាល្បីៗដែលត្រូវបានគេបង្ខូចកេរ្តិ៍ឈ្មោះ និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយតាមអ៊ីនធឺណិតគឺជារឿងធម្មតាក្នុងប្រទេសចិន។ ក្នុងរយៈពេលពីរឆ្នាំមកនេះ ទីភ្នាក់ងារគ្រប់គ្រងអ៊ីនធឺណិតបានចាត់វិធានការជាច្រើនដើម្បីកែតម្រូវ និងទប់ស្កាត់ស្ថានការណ៍។ គណនីរាប់ពាន់ត្រូវបានបិទដោយសារការផ្សព្វផ្សាយខ្លឹមសារមិនពិត៕

«ចាក់ក្រឡេកទយ» ក្លាយជាបទជោគជ័យរបស់ សុគន្ធ និសា បន្ទាប់ពីក្លាយជាតារាឯករាជ្យ

0

បទចម្រៀងអបអរចូលឆ្នាំរបស់តារាចម្រៀង សុគន្ធ និសា សហការជាមួយនឹង រ៉ូលីន មានចំណងជើងថា «ចាក់ក្រឡេកទយ» បានក្លាយជាបទដ៏ជោគជ័យបំផុតនាពេលនេះរបស់នាងចាប់តាំងពីចាកចេញពីទ្រនំរស្មីហង្សមាសមកធ្វើជាតារាចម្រៀងឯករាជ្យវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN-21rV6hXvo7kGAXwjkPy3FXkKiwB63R7UXLunIQEiiG6upIZrlHIyrcPtjrrZAI189dTHVNk9d4Dt3Jsz2K1HLXyaGNRgB2RzS8jiGOCsrvHRVpk2Q-z4j6ohTpHq-yhaCCqc21grFo1NBeBE8RxfvpigwhsM0aKzWu0fobgbka1Oo51h1JB3qX2Fios/s2048/image_2025-03-28_14-17-04.png
ជឿជាក់ថាទស្សនិកជនមួយចំនួនធំបានជ្រាបក៏ដូចជាឮបទចម្រៀងនៅក្នុងរដូវកាលចូលឆ្នាំខ្មែរទៅលើបទចម្រៀងមួយបទមានចំណងជើងថា «ចាក់ក្រឡេកទយ» ដែលផ្ទុះការគាំទ្រមិនធម្មតា។ ចេញផ្សាយនៅថ្ងៃទី២៣ មីនា បទនេះគឺទទួលបានសន្ទុះគាំទ្រច្រើននៅក្នុងរដូវកាលចូលឆ្នាំដែលមានតារាល្បីៗជាច្រើនបានចូលរួមលេង សូម្បីតែតារាចម្រៀង ឱក សុគន្ធកញ្ញា ក៏បានចូលរួមលេងបទនេះជាមួយនឹង សុគន្ធ និសា ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-Cnojak0d55_MDw4cghTc6JKa7dO5thLtP0_eR0UGdcVWr4s_ROYcUKR8XxjQlnCKpa6407e_-qQMBawX7VvnnzRHy-_yglA-UJB-ogCoU6HGBQ_U1XnyE9QgK09RG9BpS_kvIWG22bpERHpZ-qwFSKDnYRPy4L0HN2phzjvE9qbdv5PmjnvDx98WQbHH/s2048/image_2025-03-28_14-17-08.png
គិតមកទល់នឹងល្ងាចថ្ងៃទី២៤ មេសា ដែលចេញបានរយៈពេល១ខែបទនេះមានការស្តាប់នៅលើឆាណែលធូបរបស់ សុគន្ធ និសា លើសពី៤.៣លានដង ខណៈនៅជាប់ជាបទចម្រៀងដែលមានការពេញនិយមស្តាប់នៅឡើយជាប់លេខ១១ Trending Music។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpJisFXB4fQjJ6tScdDfd57B0FkY8FocBNPM-pzT6M5zjoq84yBp1Q_iRqQLKXJLw5-f_gBXLaHKD9XAYKuVITmS5Lyet-QNbAzufUEjUeL5e2unhNgzuF-8MEcgjRyIPkQj74vF_jDXu188t8jJHoPpZLMeNOQjzNwZhyT3kQecVi01mE7MPow0efEnp2/s1800/image_2025-03-28_14-17-12.png

ជាមួយនឹងរសជាតិនេះនិងចង្វាក់បែបសប្បាយៗនៃបទ «ចាក់ក្រឡេកទយ» បានជំរុញឱ្យបទនេះក្លាយជាបទដ៏ល្បីបំផុតរបស់អ្នកនាង សុគន្ធ និសា ចាប់តាំងពីក្លាយជាតារាចម្រៀងឯករាជ្យបន្ទាប់ពីចាកចេញពីទ្រនំរស្មីហង្សមាសដែលជាទ្រនំដែលតារាស្រីរូបនេះរួមសុខទុក្ខអស់រយៈពេលជាច្រើនឆ្នាំទាំងធ្លាប់ចាកចេញនិងវិលត្រឡប់មកសាងស្នាដៃម្តងទៀត។ ដោយសារតែភាពជោគជ័យនៃបទចម្រៀងនេះ សុគន្ធ និសា ក៏បានផ្អឹបបទចម្រៀងផ្សេងដែលត្រៀមនឹងទម្លាក់ក្នុងឱកាសចូលឆ្នាំខណៈបានទម្លាក់ចំនួន២បទគឺបទខាងលើនេះ និងបទ «សង្ក្រាន្តចួបស្នេហ៍»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ8jahevjjXH0WCSmnOfryOB3MMMAwgs0CsmdA4bzy4HdRK5_rI1jZv_-ljU93nFfIp1SXZNNQ0BfR9TH-M3rEUuTiBZW2XPBrJj-pEFQFE0C6bowDaNrai4b7uIcd6wOo-p1hnNHbKt-oPXAAOsdGNPVIUhFJlNFuSxsFucngXK1TLpRMbqrOvjtiBFvm/s1800/image_2025-03-28_14-17-13.png

នៅពេលសម្រេចចិត្តដើរលើវិថីឯករាជ្យ សុគន្ធ និសា បានបង្ហាញស្នាដៃដំបូងតាមរយៈបទ «ពេលខ្ញុំដួលអ្នកនៅឯណា?» និងបានសហការច្រៀងនិងសម្តែងជាមួយនឹង នីកូ តាមរយៈសាច់រឿង ឃុនឆាង ឃុនផែន៕

Nene ត្រូវបានហាមប្រាមនៅ ចិន ខណៈអាជីពសិល្បៈត្រូវធ្លាក់ចុះខ្លាំងដោយសារទំនាក់ទំនងស្នេហា

0

រឿងអាស្រូវស្នេហារបស់តារាចម្រៀង Nene ជាមួយនឹងតារាសម្តែងថៃ Bright បានធ្វើឱ្យអាជីពរបស់នាងដែលល្បីល្បាញនៅប្រទេសចិនត្រូវធ្លាក់ចុះរួមទាំងត្រូវហាមប្រាមនៅប្រទេសនេះ។ ជាមួយគ្នានេះការឃ្លាតឆ្ងាយពីស្រុកកំណើតមិនបានសូវបានផ្តោតសកម្មភាពនៅប្រទេសថៃធ្វើឱ្យ Nene មិនសូវទទួលបានការចាប់អារម្មណ៍ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-5K27eKEbfBYDrMzE9u83ddGHvetcPMhQrv-29QOYtXLKam2kcWsJNlykFFy9lwa9pyqJS3cjC1aNPxZ8O7ikye6VRfc_rvakhuAgqRYK9ubDGeI-azcAm1wjuHkNKtPINQquk_euTzTj-bs1SnhDM6zb61TiFl6upo9-t2j_R3f0QMDQk5VIsK0O4By7/s1308/image_2025-04-23_11-41-05.png

Nene កំពុងប្រឈមមុខនឹងវិបត្តិដ៏ធំមួយក្នុងអាជីពរបស់នាង។ នាងជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវនៃការមានមុខពីរ និងមិនដឹងគុណចំពោះប្រទេសចិន នៅពេលដែលនាងល្បីខ្លាំង ហើយរកប្រាក់ចំណេញច្រើនដោយសារប្រទេសនេះ។ ឧប្បត្តិហេតុជាក់លាក់គឺនៅពេលដែលនាងចុចLike ការបង្ហោះអវិជ្ជមានអំពីប្រទេសចិន។ ប្រហែលខែមេសា ឆ្នាំ២០២៤ឧស្សាហកម្មកម្សាន្តអាស៊ីមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះព័ត៌មានដែលថា Nene និងតារាប្រុស Bright Vachirawit មានទំនាក់ទំនងស្នេហា។ ហេតុការណ៍នេះត្រូវបានអ្នកគាំទ្រជំទាស់យ៉ាងខ្លាំង។ ចំណងស្នេហ៍នេះបានទាក់ទាញភាពចម្រូងចម្រាសយ៉ាងខ្លាំងពាសពេញអ៊ីនធឺណិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi76b7Ez4qHSjJeeDzXjCGgd_Ij9lesBKIOuTdYGzg3ntVIiZh-5oJ9gF45eTRwtD8ZfUZHqGHEA7OfLaX453_9eIFgo5W9UuPn-x4LLZxwzYWrttEI4ILDlqLTsV4BkCwUKRMcFOCbI3HCe0hxZuJrcy6HjIqxS1VHCPv3BDIYdV9zJJaeU7xe2L2x4WVq/s1600/image_2025-04-23_11-40-59.png

មុនពេលមានទំនាក់ទំនងជាមួយ Bright តារាចម្រៀង Nene ក៏មានពាក្យចចាមអារ៉ាមថាមានទំនាក់ទំនងស្នេហាជាមួយ Li Zhen Ning ប្រហែលឆ្នាំ ២០២១ នៅពេលដែលអ្នកទាំងពីរជាតារាល្បីនៅក្នុងប្រទេសចិនបន្ទាប់ពីបង្ហាញខ្លួនជាលើកដំបូងក្នុងកម្មវិធី survival ។ Paparazzi បានចាប់ Nene ចេញចូលផ្ទះតារាប្រុសរូបនេះ។ នៅពេលនោះ គូស្នេហ៍មួយគូនេះ ទទួលបានប្រតិកម្មខ្លាំងៗជាច្រើន នៅពេលដែលអាជីពជា Idol របស់ពួកគេទើបតែមានសន្ទុះ ហើយអ្នកគាំទ្ររបស់ពួកគេមិនទាន់ «ខ្លាំង» គ្រប់គ្រាន់នៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk9MB8ndV7zHmG_H9Eecx7dQgaz4a1vtiF0wwyIRG6FnZhBW6AKNvFARz73n5oJaCvLWzwsZ_hEZwpeS0LKwVs2GTxg46vSLYF2ifDtINjC0guZP_NLDPf2m7JZb-DF_Ne2thHXf__t5_cu1nzHHHABqZ5oDZjtWqJFDBh5xurntk3Yg9IoOPt7Gtys9xE/s787/image_2025-04-23_11-41-01%20(2).png

ក្នុងឆ្នាំ ២០២០ អតីតមិត្តស្រីរបស់ Bright បានធ្វើសេចក្តីថ្លែងការណ៍ទាក់ទងនឹង COVID-19 និងប្រទេសចិន ដែលបណ្តាលឱ្យសកម្មភាពទាំងអស់របស់ Bright នៅទីនោះត្រូវបានធ្វើពហិការ។ នៅពេលនោះ Nene កំពុងប្រជែងនៅលើអាជីពរបស់ខ្លួន ហើយដើម្បីផ្គាប់ចិត្តអ្នកគាំទ្រ តារាស្រីរូបនេះបានលុបរូបថតដែលថតរួមគ្នា។ ទោះបីជាយ៉ាងណាក៏ដោយអ្នកនិយមលេងអ៊ីនធឺណិត នៅតែចាប់បាននាង Like ការបង្ហោះនៅលើ Instagram ទីពីររបស់ Bright។ ភាពធ្ងន់ធ្ងរបានកើតឡើងនៅពេលមានរឿងអាស្រូវស្នេហារបស់នាងជាមួយនឹង Bright ជាហេតុធ្វើឱ្យអ្នកគាំទ្រជនជាតិចិន បែរខ្នងដាក់តារាស្រីរូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb7qqzIkwQjzG0TDlxGZ8m0IUTMcX6FJHnsKb4u_IW_jeXStHScfIVYAMhwNh-TqHUsP7b7cWl0ePJELEjCnNyIdhGddI0pqGkBx7sPYyWbdOFNSvmwEAXthB7PEm6r6wUELqZBU2XRwJvZAW0Kpwc9iPTMJDQJiLqAR91c3Z029Z2vnDw_NaEymfTFLgq/s825/image_2025-04-23_11-41-01.png
ពេលនេះ Nene និង Bright ស្ទើរតែត្រូវបាន «ហាមឃាត់» នៅក្នុងប្រទេសចិនដោយសារតែជីវិតឯកជនរបស់ពួកគេ។ មនុស្សជាច្រើនជឿថាដោយសារតែសកម្មភាពរបស់នាងត្រូវបាន «រារាំង» Nene មិនបាន «គោរព» វិស័យសិល្បៈចិនដែលជាកន្លែងដែលបង្កើតភាពល្បីល្បាញសម្រាប់នាងឱ្យមានតំណែងដែលនាងមានសព្វថ្ងៃនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivCoBZFUWTEQ7kGL4jEDMj-PyBzKxL2q9zDfUokT3Kt4CVgFU9JilaTSoXe5PY2HZJhAQdDJxT0uu5OMzC4CoSSBdA6KGkdVBSMLrlsUbM6fSO2f-pa_9s1hnLed0Wg3mxKJf6yB4_1Sx7V3L9v0Pl9aHPblcvPbxDc_i3Z-eZlRkTt44BxWsOeYgGJzj6/s1600/image_2025-04-23_11-41-02.png

បន្ទាប់ពីត្រូវបាន «ហាមឃាត់ជាសម្ងាត់» នៅក្នុងប្រទេសចិន Nene បានត្រឡប់ទៅប្រទេសថៃដើម្បីធ្វើការ ប៉ុន្តែ «ការធ្វេសប្រហែស» ដល់ប្រទេសកំណើតរបស់នាងយូរពេកក៏ធ្វើឱ្យនាងលែងចាប់អារម្មណ៍ផងដែរ។
ថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយសង្គមមានការភ្ញាក់ផ្អើលនៅពេលដែលនាងបានប្រកាសថានាងលែងទាក់ទងជាមួយសមាជិក BonBon Girls 303 នៅលើការផ្សាយផ្ទាល់ទៀតហើយ។ នាងបានពន្យល់ថានាងតែងតែផ្លាស់ប្តូរទូរស័ព្ទ WeChat ឬវេទិកាផ្សេងទៀត។ អ្នកគាំទ្រទាំងអស់និយាយថា Nene មិនដឹងគុណ មិនគោរពមិត្តរួមការងារ ក្រុមហ៊ុនចាស់របស់នាង និងជាកន្លែងដែលជួយឱ្យឈ្មោះនាងផ្ទុះពាសពេញអាស៊ី។ នៅក្នុងផ្នែកបញ្ចេញមតិ ស្ទើរតែមិនអាចរកឃើញអ្នកនិយមលេងអ៊ីនធឺណិតណាម្នាក់និយាយការពារនាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFcdQA4Zr2ETuNQFQYtXVDLZr8xl10SigTi1qQpiEwWL1VBdMQla9-4pMZKGGEAW6IPC4qpL9YOxfAuhmNTHirhXmr2ujWui2A5BhX_WvWL0dMHYvw1oKbo44K8ilN0K6V-OU4qPsbNraU3t7WyCyEsnQQBilj2FxH5Wx259Jl6-akmVtQsOiNEmdtpSi6/s1600/image_2025-04-23_11-41-03.png

អាជីពចម្រៀងរបស់នាងគ្មានកន្លែងឈរឡើយ ការសម្ដែងរបស់នាងមិនសូវមានការចាប់អារម្មណ៍ទេ ហើយនាងក៏គ្មានឱកាសកែលម្អដែរ។ រឿងតែមួយគត់ដែល Nene បានចាកចេញនាពេលនេះគឺប្រហែលជារឿងស្នេហា។ ធ្លាប់ជាតារាដែលគ្រប់គ្នាស្រលាញ់ចំពោះរូបរាងដ៏គួរឱ្យ ស្រលាញ់របស់នាង ប្រើភាពស្រស់ស្អាតដើម្បីតបស្នងនឹងសមត្ថភាពរបស់នាង ពេលនេះកេរ្តិ៍ឈ្មោះរបស់ Nene កាន់តែកក្រើកស្ទើរតែគ្មានឱកាសអភិវឌ្ឍន៍នៅក្នុងប្រទេសណាមួយឡើយ សូម្បីតែប្រទេសថៃដែលជាស្រុកកំណើតរបស់នាងក៏ដោយ៕

ពិតជាមិនធម្មតាមែន! ចិនយល់ព្រមចរចារឿងពាណិជ្ជកម្មជាមួយអាមេរិកក្រោយ Trump ធ្វើរឿងនេះ

0

ប្រទេសចិន ៖ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា វាជាដំណឹងល្អសម្រាប់ពិភពលោក គឺចិនយល់ព្រមចរចាពាណិជ្ជកម្មជាមួយអាមេរិក ក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump ចង់កាត់បន្ថយពន្ធទំនិញចិនមកនៅកម្រិតទាប ខណៈលោក Trump បានដំឡើងពន្ធទំនិញចិនជាច្រើនប្រភេទ រហូតដល់១៤៥% ក្នុងរយៈពេលដ៏ខ្លី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGq4XghsYFlVxBNmgoG2B10ej0MR_2hFZcLps2aOfYZ9ClNkHr79ZmE98bescLpXqxpNaxyT0ppGw6QwIoDfVv-kp2fEzKBPleVjK3XvUzjwsB396x2XX_8gXvN8QsqZxnlkp8yY05r9HEKzaVoqQDhmC3Nsw35KlA7sv9NgJF-_qKEN3FFLu9BJHMclOs/s768/image_2025-04-25_10-31-17.png
លោក Trump យល់ឃើញថា ការដំឡើងពន្ធទំនិញចិនខ្ពស់នឹងផ្តល់ភាពយុត្តិធម៌សម្រាប់ពាណិជ្ជកម្មអាមេរិក ប៉ុន្តែពេលចិនដំឡើងពន្ធទំនិញអាមេរិកវិញ ស្មើ១២៥% វាធ្វើឱ្យមានសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ និងប៉ះពាល់ដល់ប្រទេសផ្សេងៗ ។ បើតាមមន្ត្រីនាំពាក្យក្រសួងការបរទេសចិន គឺកាលពីថ្ងៃទី២៣ ខែមេសា រដ្ឋាភិបាលក្រុងប៉េកាំងបញ្ជាក់ថា ចិននឹងបើកទ្វារចរចាពាណិជ្ជកម្មជាមួយអាមេរិក ហើយគ្មានប្រទេសណាឈ្នះក្នុងសង្គ្រាមពាណិជ្ជកម្ម ឬឈ្នះក្នុងការដំឡើងពន្ធទំនិញទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1dZaS8xLTkeaacjJHjn0O6MwwYjZJ3aPcu8ykYJJbLv-35N1Gw8N6maa3mTTT7ENsPdqWbMI52oZh8MFE22r_tSH_8J32zgYcic68OjQJq2kCMvDiuYeaMn46sGXMtWvUJPifq2fOyaTzeHgJKPl8kU5GOv6UOPmZCfMAV99fDpCmdpbyCiGa2w-208Hq/s762/image_2025-04-25_10-31-18.png

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយាយកាលពីថ្ងៃទី២៣ ខែមេសា ថា សង្គ្រាមពាណិជ្ជកម្មបានបំផ្លាញសិទ្ធិស្របច្បាប់ និងផលប្រយោជន៍គ្រប់ប្រទេស ។ វាបំផ្លាញប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh-NlfEuCJkVS8MststPNczA-WOW74Tja_SmIDI_zXI6UfBDCIDvGLTFCYJddq6QdnhhlTY1zMo4Y8kBifH_GjiW7gzaXvGU4p2MpW_qd-kcm_ovPQLbYVXjNPf-cH5etLRbBPKzoOIJioy5gxu5kQFzxmoPfsjFkV-t1Na7hTD8Vk8TFvw6ejR9IIpI0k/s1000/image_2025-04-25_10-31-18%20(2).png

រដ្ឋាភិបាលក្រុងប៉េកាំងយល់ព្រមចរចាជាមួយអាមេរិក ក្រោយពីលោក Trump ទទួលស្គាល់ថា លោកបានដំឡើងពន្ធទំនិញចិនខ្ពស់រហូតដល់១៤៥% ហើយលោកនឹងកាត់បន្ថយពន្ធទំនិញចិនមកនៅកម្រិតទាប ប៉ុន្តែមិនមែនកាត់បន្ថយពន្ធរហូតដល់សូន្យភាគរយទេ ។ អាមេរិកត្រូវតែធ្វើកិច្ចព្រមព្រៀងជាមួយចិន បើមិនដូច្នោះទេ អាមេរិកពុំអាចលក់ទំនិញបានទេ អាមេរិកចង់ឱ្យចិនចូលរួមចំណែក ហើយប្រទេសផ្សេងៗក៏ត្រូវធ្វើកិច្ចព្រមព្រៀងដែរ បើពួកគេមិនធ្វើ អាមេរិកនឹងធ្វើកិច្ចព្រមព្រៀងខ្លួនឯង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOt5oI4OP4UtM8lo4mn1i5pnZxxdxo-WsB8lVnldgpyL-zwFM8JKz88lptqn5E0uQ_mKBr_Z6HBVSpgcpssFtz53uSIJadaKBtuTfv0hGR6a6F-RZUwMmcp2WuPtjMKS76hzPbsYjOgGCZ5TpWZ88JWfI5RMEQG9LeOuF964vLLzSxfRQiW6MOo9VmMaXu/s2430/image_2025-04-25_10-31-18%20(3).png

មន្ត្រីផ្នែកទំនាក់ទំនងប្រចាំសេតវិមាន លោកស្រី Karoline Leavitt បាននិយាយមកកាន់ប្រព័ន្ធផ្សព្វផ្សាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនធ្វើបានល្អខ្លាំងណាស់ ក្នុងការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន ខណៈបច្ចុប្បន្ន ប្រទេសនានារកវិធានការទប់ទល់ជាមួយការដំឡើងពន្ធទំនិញរបស់លោក Trump ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqA2sPw6rITGLftnjr1IBy1huR3PHq9QqSfufc-4P-FUnAy7GuaGuUwEuyCxmudFlwdO7RfZXOddYlpRT1AVKcWrVwP-WGn5M_dk3OBv5y_Hl3PyqI63DDEKWBil4z1gQGOf_PxuDQJLjB96JESJmlahXgKmbvYcBCnWYGBzVIQAYFP1VMDdfrVIs8srEi/s1200/image_2025-04-25_10-31-20.png

បើតាមសេចក្តីរាយការណ៍ គឺរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានជជែកតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេស និងអូទ្រីស កាលពីថ្ងៃទី២២ ខែមេសា ដើម្បីអំពាវនាវឱ្យអង់គ្លេស និងសហភាពអឺរ៉ុបសហការជាមួយចិន ការពារពាណិជ្ជកម្មអន្តរជាតិ ។ ក្រៅពីនេះ លោក Ryosei Akazawa មន្ត្រីចរចាពន្ធរបស់ជប៉ុន នឹងធ្វើដំណើរមកទីក្រុងវ៉ាស៊ីនតោនម្តងទៀតនាចុងខែមេសា ដើម្បីចរចាពាណិជ្ជកម្មជាមួយលោក Trump ៕

វៀតណាមទិញយន្តហោះចម្បាំងអាមេរិក F-16 ជាង២០គ្រឿង

0

ប្រទេសវៀតណាម ៖ រដ្ឋាភិបាលវៀតណាមបានទិញយន្តហោះចម្បាំងអាមេរិក F-16 ចំនួន២៤គ្រឿង ដែលមានតម្លៃចាប់ពី២៥លាន ទៅ៧០លានដុល្លារក្នុង១គ្រឿង ។ នេះជាការផ្លាស់ប្តូរយុទ្ធសាស្ត្រយ៉ាងសំខាន់ និងធ្វើឱ្យកិច្ចសហការផ្នែកការពារជាតិរយៈពេលជាង៧០ឆ្នាំ រវាងវៀតណាម និងរុស្ស៊ីត្រូវបញ្ចប់ ខណៈរុស្ស៊ីបានផ្គត់ផ្គង់អាវុធច្រើនបំផុតឱ្យវៀតណាម ។ ប៉ុន្តែអ្នកវិភាគយល់ថា ការទិញយន្តហោះចម្បាំងអាមេរិក មិនមែនវៀតណាមចង់ពង្រឹងសមត្ថភាពដែនអាកាសទេ គឺវៀតណាមចង់ផ្គាប់ចិត្តឱ្យអាមេរិកកាត់បន្ថយពន្ធទំនិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLzJRQurXhN28jBa8iRZwTKgol0KMJHF78Zd_64B_A7b8p9XK3Z-o5Lw0fZIFGNNGMBtL37fsmA7BQ4LZ1KL6yDonnygVLIYtoWtj8KsdmBXjxYADvifM96IBwl_yC-R_7VOeziSoDaKdAAmE-IHcSa99y3CfGn4c-0EwajlaEsF_YI0EvYpu_ccDpOA9U/s1600/image_2025-04-25_08-59-19.png

សារព័ត៌មានអាមេរិករាយការណ៍ដោយយោងតាមប្រភពពីអតីតមន្ត្រីរដ្ឋាភិបាលអាមេរិកថា រដ្ឋាភិបាលក្រុងហាណូយ បានធ្វើកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ស្តីពីការទិញយន្តហោះចម្បាំង F-16 ចំនួន២៤គ្រឿង ពីក្រុមហ៊ុន Lockheed Martin ហើយវានឹងក្លាយជាកិច្ចព្រមព្រៀងទិញ-លក់សម្ភារៈកងទ័ពដ៏ធំបំផុតរវាងប្រទេសទាំង២ ។ វៀតណាមនឹងក្លាយជាអតិថិជនថ្មីរបស់យន្តហោះចម្បាំង F-16 ក្រោយពីវៀតណាមបានចរចាសុំទិញយន្តហោះអាមេរិកយ៉ាងយូរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiaIMvyyssDuXEfYMVJD_OlnBYqty4OMuiv85w026A32-W05TDbbBszkR7oRzQcOFRSAD4RU8s7xNaxYrAAWoI8eSciueyFHwtI-gZ1IfE_kQpiW5KG2ZFwKwOuf2zIMJzzh3IkiIYIEP9uUnNP4d_7EbsYgzI9_JsUzSPLN0642uYjqMS4TDx1SbTeTwJ/s1600/image_2025-04-25_08-59-21.png

បើវៀតណាមទិញយន្តហោះចម្បាំងអាមេរិកពិតមែន អាមេរិកនឹងក្លាយជាសម្ព័ន្ធមិត្តផ្នែកការពារជាតិរបស់វៀតណាម ហើយទំនាក់ទំនងការពារជាតិរយៈពេលជាង៧០ឆ្នាំរវាងវៀតណាម និងរុស្ស៊ី នឹងឈានដល់ទីបញ្ចប់ ។ ១០ឆ្នាំមកនេះ រុស្ស៊ីបានកាត់បន្ថយតួនាទីសំខាន់ផ្នែកការពារជាតិវៀតណាម ហើយរុស្ស៊ីផ្គត់ផ្គង់អាវុធឱ្យវៀតណាមតិចជាងមុន ។ នេះបើតាមអ្នកស្រាវជ្រាវជាន់ខ្ពស់មកពីវិទ្យាស្ថាន ISEAS–Yusof Ishak ប្រទេសសិង្ហបុរី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi692d2hogHpr5_miQC_yPjqz0bN67yLc1XyK77p2kAhq3n8u0UroCNETrss_LiYbwYv3E7eKyNBT3uSd0RoXpo7pmeAX8zhkw7MCgBOF7gcfaKP4gdmwK4aGKhmQ3Az0ZnCxUwdMXwHwbB8X1f22hZZfwYUrs3I2DZ_sVmEI0Ymb4hKNo2lFdKHEUcULhR/s3000/image_2025-04-25_08-59-22.png
រុស្ស៊ីបានផ្គត់ផ្គត់អាវុធឱ្យវៀតណាម រហូតដល់ឆ្នាំ២០២២ ស្មើ៨០% នៃការទិញអាវុធរបស់វៀតណាមក្នុងរយៈពេល២០ឆ្នាំកន្លងមក ហើយវៀតណាមធ្លាប់ប្រកាសកាលពីឆ្នាំ២០២២ ថា ចង់កាត់បន្ថយការពឹងផ្អែកអាវុធពីរុស្ស៊ី ។ ក្នុងដំណើរទស្សនកិច្ចរបស់អតីតប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីឆ្នាំ២០២៣ មកកាន់ទីក្រុងហាណូយ ប្រទេសទាំង២ បានចាប់ផ្តើមពិភាក្សាពីការលក់អាវុធ និងចាត់ទុកថា គឺជាកិច្ចសហការសន្តិសុខរវាងប្រទេសទាំង២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigcfuhDEyL3dxh7S8J5csUVOZiDuInqGPUyHej6v5oeQwtxTt-1SRN5mW7zbKu_doVkhICXiN2jbT0gMSw4CDn9-ci9HpZjc3sFXokI9uvGQqz-Tf2QARA1OSRuh3QVVsc0HEqzz-MxAKD36a9e4eizEWj8G71mWnNsxPPD1V_Zb4ZqO62dimB4D48H2tO/s4095/image_2025-04-25_08-59-24.png

និស្សិតវៀតណាមសិក្សាផ្នែកសន្តិសុខសមុទ្រឱ្យដឹងថា សំណើទិញយន្តហោះចម្បាំង F-16 អាចជាយុទ្ធសាស្ត្រចរចាពាណិជ្ជកម្មរបស់វៀតណាមជាមួយលោក Donald Trump ។ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាំ មិញជិញ ថ្លែងថា វៀតណាមនឹងទិញអាវុធពីអាមេរិកបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាតុល្យភាពពាណិជ្ជកម្មរវាងប្រទេសទាំង២ ។ ការទិញយន្តហោះចម្បាំង គឺជាការសម្រេចចិត្តផ្នែកនយោបាយដើម្បីផ្គាប់ចិត្តរដ្ឋាភិបាលលោក Trump ច្រើនជាងការពង្រឹងកម្លាំងដែនអាកាស ពីព្រោះយន្តហោះ២៤គ្រឿង គឺត្រូវចំណាយប្រាក់ច្រើនណាស់ និងត្រូវចំណាយផ្នែកហ្វឹកហាត់ជំនាញជួសជុល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLGJPqLM2QVqfxxSLsHRDzZZYVkL9htOlK128EoxQbm0dmoJJXUoAHrc2jGzQGFcN8j3zhEdwBEm6OR3atuxwrGcFSZ2BV9TQja5mtflNhtqnpylyQqVU7NMd8Cs4u96MKsDdcBlrRO1aEgk3weYWxfm_ZtELLQkC9-4CpwRu1lJGCHTmeEOGlNoET91BR/s1000/image_2025-04-25_08-59-29.png

ប៉ុន្តែចិនអាចយល់ថា រដ្ឋាភិបាលវៀតណាមសម្រេចចិត្តទិញយន្តហោះចម្បាំងអាមេរិក F-16 គឺដើម្បីគំរាមកំហែងចិន ។ រដ្ឋាភិបាលក្រុងហាណូយគួរតែប្រុងប្រយ័ត្នក្នុងការសម្រេចចិត្តទិញយន្តហោះចម្បាំងនាពេលនេះ ។ នេះបើតាមការលើកឡើងរបស់អ្នកវិភាគផ្សេងទៀត ៕

Trump ថា អាមេរិកកាត់បន្ថយពន្ធទំនិញចិនឬអត់ គឺអាស្រ័យលើចិន

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក Donald Trump ថ្លែងថា លោកតាំងចិត្តកាត់បន្ថយពន្ធទំនិញនាំចូលពីប្រទេសចិនយ៉ាងខ្លាំង គឺនឹងទម្លាក់ពីអត្រា១៤៥% នាពេលបច្ចុប្បន្ន មកនៅកម្រិតទាប ប៉ុន្តែអាមេរិកកាត់បន្ថយពន្ធទំនិញចិនឬអត់ គឺអាស្រ័យលើចិន ។ លោកនឹងប្រកាសពីអត្រាពន្ធទំនិញនាំចូលពីបណ្តាប្រទេសដៃគូពាណិជ្ជកម្មជាមួយអាមេរិកជាថ្មី រួមទាំងចិន ចាប់ពី២សប្តាហ៍ ទៅ៣សប្តាហ៍ខាងមុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyXenx-p3FLmZS73R99aEDMqwwbmEoAk779j-lDLOrRIQCiAB8vIgXtHAyarWXo2HcM-0EijVIMdm8FQFodr-91Ait9LjefUSMxch1o_hGWCgxtc_1-R3wE3mxPziB_maa41wjmFDWuEU75M0Wsn8vIe4zJAQLk0vzcrb7e1lEOoJlu24jRw0qwKBISqSR/s1080/image_2025-04-25_08-55-48%20(2).png

តាមការចុះផ្សាយរបស់សារព័ត៌មានបរទេស ដោយយោងតាមបទសម្ភាសន៍របស់លោក Trump ជាមួយប្រព័ន្ធផ្សព្វផ្សាយនៅសេតវិមាន កាលពីថ្ងៃទី២៣ ខែមេសា គឺលោក Trump ប្រកាសថា អត្រាពន្ធទំនិញនាំចូលពីបណ្តាប្រទេសដៃគូពាណិជ្ជកម្មអាមេរិកដែលលោកនឹងកំណត់ជាថ្មី គឺអាស្រ័យលើលទ្ធផលការចរចារវាងរដ្ឋាភិបាលអាមេរិកជាមួយមន្ត្រីតំណាងមកពីបណ្តាប្រទេសដៃគូពាណិជ្ជកម្ម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOlk3z8AnZ9JGnSYfIMdOK17Ei_YZNDCzbBLTlHdmVmZwEUjt4zVPMJUslzfE8fyvCWxRO8kqUqxWozFf9uR6iOfRsMMSNm1l_1NqHO8xkuM_3xcw7P4L3TOq27MMB3zs6KJPtA9d-1w05pMJchCF78l5-h1IPBe_9I6Qn86OZJS73-QvwXS0JOkS-21ZD/s770/image_2025-04-25_08-55-48.png
លោក Trump និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង យល់ពីគ្នាទៅវិញទៅមកយ៉ាងច្បាស់ ហើយលោកសង្ឃឹមថា អាមេរិកនឹងអាចចរចាពាណិជ្ជកម្មជាមួយចិន ។ លោក Trump តាំងចិត្តកាត់បន្ថយពន្ធទំនិញចិន ចាប់ពី៥០% ទៅ៦០% ។ នេះបើតាមការចុះផ្សាយរបស់កាសែតអាមេរិក Wall Street Journal កាលពីថ្ងៃទី២៣ ខែមេសា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_ZSymTUNo3IOhK-_im2SOQWiZVKPRvyB-pqcrY_2u_CnDqzPBAkjsB99kJMsLHzpI_toGyfUbPI5-VkL2_h4Eo3hEL3tvB5l2K5TeqTcEskKXHjpfBAa9_KzcxY_sEX2RU6DJn9F15GalvsEyegNLxkjKJl-_iI_Yu38LDqX1E1dIaZZYmmDyKOYRIibF/s2000/image_2025-04-25_08-55-49.png

នៅថ្ងៃដដែលនេះ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun ប្រកាសថា ចិនយល់ព្រមចរចាពាណិជ្ជកម្មជាមួយអាមេរិក ដោយឈរលើគោលការណ៍ស្មើភាព ការគោរព និងផលប្រយោជន៍រួមគ្នា ។ ចិនយល់ព្រមចរចាជាមួយអាមេរិកបានធ្វើឱ្យទីផ្សារហិរញ្ញវត្ថុសកលមានសញ្ញាវិជ្ជមាន ខណៈស្ថានភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងអាមេរិក និងចិនធ្លាក់ចុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9ww7qETiXtWmz0L46klEAmWJ98ulWP7meNAUkbVLjYagA9qjXr0q_rJboFmd8NWcqXo3KFAAJebppBF709Mvm9fmmpksl6fk04WLryhEY0ZZFYBzgbKz4c07uxWIW7P-YhQVECclhQOy51pBjpG2PhDLTfz2w5ce-p9H8HY6IaAyQ-tOECqtsC7nKmfoy/s1500/image_2025-04-25_08-55-50.png

ការចុះផ្សាយព័ត៌មានប្រទេសមហាអំណាចសេដ្ឋកិច្ចលើពិភពលោក យល់ព្រមចរចាគ្នាបានធ្វើឱ្យសន្ទស្សន៍ភាគហ៊ុន S&P 500 និងសន្ទស្សន៍ភាគហ៊ុន Nasdaq100 ក្នុងទីផ្សារភាគហ៊ុនទីក្រុងញូវយ៉ករបស់អាមេរិក កើនឡើងខ្ពស់រហូតដល់១.៦៧% និង២.៥០% កាលពីថ្ងៃទី២៣ ខែមេសា ។ ប៉ុន្តែលោក Trump ថ្លែងថា ប្រសិនបើការចរចារវាងអាមេរិក និងចិន ព្រមទាំងប្រទេសដៃគូពាណិជ្ជកម្មផ្សេងៗពុំទទួលបានលទ្ធផល លោកនឹងកំណត់ពន្ធទំនិញនាំចូលពីប្រទេសនានាបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFj2Sg3S1lw33tZ73zDa3575O9gkVKHCFXwB_4ASzk-HtWizWy10gZCVOo5bHDlPbYViYivvxk3e5KofB1D6VDSukz6_UVKuzSR3gULStTO-qjtvUA0Bjas5Y19bmiGfHOaDiw295TXs0R8cBBrkyQD8hufPqUhaVamob7M-Tgz9PdPpdjfz_V2x-nCHvj/s1600/image_2025-04-25_08-55-51.png

មូលនិធិរូបិយវត្ថុអន្តរជាតិ IMF (International Monetary Fund) បានព្យាករណ៍កាលពីដើមសប្តាហ៍ទី៤ ខែមេសា ថា បើសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ពុំបញ្ចប់ គឺអត្រាកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ២០២៥នេះ នឹងធ្លាក់ចុះមកពី៣.៣% នៅត្រឹមតែ២.៨% ប៉ុណ្ណោះ ដែលអត្រា៣.៣% គឺ IMF បានព្យាករណ៍នាពេលមុននេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnGrbTiqmFr6-JQ7zbYrQ9h4Tk_55YQ-XZw2Fx9-P9R9FXtuxMrjYzRd49G4BoXqrgP8FqQXJgfcfOozodUzoLW-3D8nvF0fW8ac7Pz50BUlQ2ODcnOPXJPsm-O36lI_siw2cazmGuwX3t7z5gseEERyfsYJLs9pI98oMkH_lUitevGt23PS_0pDOvCyYW/s1200/image_2025-04-25_08-55-48%20(3).png

គួរបញ្ជាក់ថា រដ្ឋរបស់អាមេរិកចំនួន១២រដ្ឋ បានប្តឹងលោក Trump ទៅកាន់តុលាការពណិជ្ជកម្មអន្តរជាតិនៅទីក្រុងញូវយ៉ក ពីបទលោក Trump ដាក់ពន្ធទំនិញនាំចូលពីក្រៅប្រទេសដោយគ្មានការអនុម័តពីសភាអាមេរិក ព្រមទាំងផ្ទុយនឹងបទប្បញ្ញត្តិរដ្ឋធម្មនុញ្ញ ក៏ដូចជាបង្កើតភាពចលាចលដល់សេដ្ឋកិច្ចអាមេរិក ៕

ត្រូវមានការប្រុ..ងប្រយ័..ត្ន! មកស្វែងយល់ពីល្បិចបោ..កប្រាស់ផ្សេងៗតាមអនឡាញ និងវិធីការពារខ្លួន

0

រាជធានីភ្នំពេញ ៖ កាលពីថ្មីៗនេះ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបង្ហោះសំណេរដាស់តឿន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំមានការជឿទុកចិត្តពាក់ព័ន្ធនឹងការប្រាក់លឿនពេក ព្រោះជនក្លែងបន្លំឆបោ..កមានល្បិច និងវិធីសាស្រ្តជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8bJw2-dMRqaPjuPycBv_AHWbKWMPL-guHh598b_k62dyjh-Ph54GKT1L4WSsIEFCi3Dtu_eWgfg3sYcmmJ0rdGwW-9Mg7RbVu4yusg7G5wqMzL4oWB5w5JarqLFqaZDQ_SdUBdlAKAHNdgW06E0iuqdo_JGfm_eadqfkfUEjNDDXaVquvUNSXgh9uK-zO/s1279/photo_2025-04-24_13-29-39%20(2).jpg

ករណីឆបោ..កតាមអនឡាញ នៅតែកើតមានឡើងជាបន្តបន្ទាប់នៅក្នុងប្រទេសយើង ដោយក្រុមជនឆបោ..កទាំងនោះតែងរិះរកវីធីសាស្រ្តថ្មីៗមកនិយាយលួងលោមទាក់ទាញទំនុកចិត្ត ប្រសិនបើអ្នកជឿតាមពួកគេនោះអាចនឹងខាតបង់លុយកាក់ ឬវត្ថុមានតម្លៃជាមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQXpNYFIcDhG-ytIfXl8O-1cgOJw31IHr_UFYWlLeaRw6kD9YvyZLZMnu8_k7SDWatKD-MEhUE3hnNzV3sR6REmXLeMkf9MHiOB-zjzqvknr-aCv9ynhHU7x65XMcPYDUF2eWLOQWjwK4fRx_s7tjx4XosbzS4h9SbGJJchH1gLLR3zSesrYdP4CIsD29h/s1026/photo_2025-04-24_13-29-38.jpg

ជនឆបោ..កទាំងនោះអាចទាក់ទងមកកាន់អ្នកបានតាមរយៈលេខទុរស័ព្ទ អ៊ីមែល ជាពិសេសគឺប្រព័ន្ធទំនាក់ទំនងក្នុងបណ្ដាញសង្គមដូចជា ហ្វេសប៊ុក តេឡេក្រាម វីឆាត រឺបណ្ដាញសង្គមផ្សេងទៀតតាមរយៈរូបភាពដូចខាងក្រោម៖

១. បន្លំខ្លួនជាជនបរទេស ឬអ្នករស់នៅប្រទេសក្រៅថាមានប្រាក់ ឬរបស់មានតម្លៃចង់ផ្ញើរមកឲ្យអ្នក ប៉ុន្តែជួបបញ្ហារាំងស្ទះតម្រូវឲ្យអ្នកបង់ថវិកាមួយចំនួនទៅកាន់ភ្នាក់ងារណាមួយដែលជាគ្នីគ្នារបស់ពួកគេដើម្បីរត់ការឯកសារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKnKLpHjIGhWm3-df9BLf34vDtBvlZ-pu90Yl4pOd0Pxhtm9Yfyt7jFgCL7TL_Fvv51JxsTOeM9RBTahNCDW8Ez_7aB-WqryffowV8AjDJeB0808j4Bxn3PizfNszFXeUD3gtOUNbTor4ffyfeHqpbVXL26iHU8p4lmttW4ugyrI48cKdbv-qxrH761oH3/s1156/photo_2025-04-24_13-29-39.jpg
២. ប្រាប់ថាខ្លួនមកពីក្រុមហ៊ុនណាមួយដែលមានកម្មវិធីចាប់រង្វាន់ធំរ ហើយត្រូវចំឈ្មោះរបស់អ្នក ប៉ុន្តែដើម្បីទទួលបានរង្វាន់នោះ ពួកគេតម្រូវឲ្យអ្នកផ្ទេរប្រាក់សម្រាប់ថ្លៃសេវាណាមួយជាមុនសិន។
៣. ដាក់លក់ទំនិញដូចផេកលក់តាមអនឡាញទូទៅ ប៉ុន្តែនៅពេលអ្នកកម្មង់ទំនិញនោះ ពួកគេទាមទារឲ្យអ្នកវេរប្រាក់ទៅមុន បន្ទាប់មកទើបដាក់ទំនិញទៅតាមក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ6U7tin2jmbshVNCS9Ga2mc4YduNgqSBfEEzFcI7PIPaIJpeCZhIy1-LEw_S_ktoBNfu2k7arW9uVJWJ4hWC4JhNNoyNyerUChZCtJr_QBVmJpcJVcSo5fZuWSx3cN3GQjEFdmR4T-TAlOB9yxsYguM55ZBGyQZWF7Fya6Zt_snNQmkvWquh2SDgzbMu2/s1200/photo_2025-04-24_13-29-38%20(2).jpg
៤. ទាក់ទងមកគំរាមថាពួកគេបានលួចយកគណនីរបស់អ្នក ឬប្រាប់ថាបានគ្រប់គ្រងលើឧបករណ៍ដូចជាទូរស័ព្ទដៃ ឬកុំព្យូទ័រហើយមានរូបអាក្រា..តរបស់យើង ដូច្នេះបើមិនផ្ញើរប្រាក់ឲ្យទេ ពួកគេនឹងបង្ហោះរូបទាំងនោះ។
៥. ប្រើប្រាស់មនោសញ្ចេតនា (Romantic Scam) ដោយបន្លំគណនីធ្វើជាស្រីស្អាត ឬប្រុសស្អាតមកសុំស្នេហ៍ ហើយបន្ទាប់ពីឆ្លើយឆ្លងគ្នាមួយរយៈក៏ចាប់ផ្ដើមលួងលោមឲ្យផ្ញើរប្រាក់ឲ្យពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGW37i4sq0qoJI6mptABqfkaWbOdFejKnEe7Wh4z_wctHORzWeIrks4iQiVb65k2zyrEVE3ET0d9Id4MqT6TURZ_8vFTJYQ8DYMqXjb4Fi3UnN2HH7Qr4Mih4SKoWYtfMjM9tdzGvL2uZQ0hbXUxc_tJubqzV5VTE4pm1waAez_NPb2wQNwaLWY4ulKaiE/s800/photo_2025-04-24_13-29-39%20(3).jpg

ក្រៅពីវិធីសាស្រ្តទាំងអស់នេះ ពួកគេក៏មានល្បិចបញ្ឆោទផ្សេងទៀតដូចជា ការក្លែងបន្លំQR Codeគណនីធនាគារជាដើម។ ដូច្នវិធីការពារខ្លួនដែលងាយបំផុត គឺ៖ ១.ពិនិត្យមើលឈ្មោះQR Code ឬនៅលើប្រតិបត្តិការផ្ញើប្រាក់ ២.កុំឆ្លើយតបនឹងសារដែលចម្លែគៗ ៣. កែសម្រួលកំណត់ត្រាឯកជនភាពនៅលើបណ្ដាញសង្គម ៤. កុំផ្ទេរប្រាក់ចេញបើមិនទាន់ទទួលបានទំនិញ ៥. ពិនិត្យមើលព័ត៌មានក្នុងគណនី ឬផេកដែលអ្នកកំពុងឆ្លើយឆ្លងជាមួយ ហើយប្រសិនបើគ្មានប្រវត្តិច្បាស់លាស់ ជាគណនី ឬផេកទើបបង្កើតថ្មី និងយល់ថាគួរឲ្យសង្ស័យសូមកុំភ្លេចទំនាក់ទំនងទៅកាន់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីចៀសវាងការខាតបង់ពេលវេលា និងទ្រព្យសម្បត្តិមានតម្លៃផ្សេងៗ៕