Home Blog Page 4

កូនស្រីរបស់ Angelina Jolie និង Brad Pitt បានបង្ហាញខ្លួននៅក្នុងវីដេអូចម្រៀង K-Pop

0

អ្នកលេងអ៊ីនធឺណិតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដឹងថា Shiloh ដែលជាកូនស្រីរបស់តារាហូលីវូដ Angelina Jolie និង Brad Pitt បានបង្ហាញខ្លួននៅក្នុងវីដេអូចម្រៀងរបស់តារាចម្រៀង K-pop Dayoung សមាជិក WJSN។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIY4vzHkww_OvXctyx08_fLiDYEHt4luH33m4KA_GiXNm6JipT6foGYRDTAbwSzuf0_KoNpxKDneKjKYzuOIsOIZ7hiG6MgyhmY9ine-2U-eOvWUwj5XinmNBqblX100jCHeBZn6mmh6imNjqAqMBBRbaArY7ZzjU43Jtw4yg92XgWoSo5I6R3ouJkR9Bt/s750/image_2026-04-06_11-05-18.png

នៅក្នុងវីដេអូខ្លីៗនៃបទ «What’s a girl to do» របស់ Dayoung បានបង្ហាញពីវត្តមានរបស់ Shiloh Jolie អាយុ១៩ឆ្នាំដែលជាកូនស្រីរបស់តារាហូលីវូដ Angelina Jolie និង Brad Pitt ។ រូបនាងតែងតែត្រូវបានប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិពណ៌នាថាជាក្មេងអ្នកមានដ៏ល្បីល្បាញម្នាក់ ដែលធំធាត់នៅក្រោមក្រសែរភ្នែកជាច្រើន ប៉ុន្តែការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់នាងនៅក្នុងព្រឹត្តិការណ៍ឧស្សាហកម្មកម្សាន្តមួយគឺមិននឹកស្មានដល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpBErpHhxbnpnjy2DJ56kmdVXhMNyEDF3qXww-aSRHqiMVUF2lPFlv94leFkvJacqdmVNky-MIeGyb0wCrMPA008DY_7fgzWCgfqUAxh9b30jwMoekNrCSnokCppQ9dGYBdSZmMe-m7htVqE9QVV5_RA8jK1C8-Utp19JPR8TWvbvbmgXvuX93fmHyVHwB/s2048/image_2026-04-06_11-05-18%20(4).png

នៅក្នុងវីដេអូ ទោះបីជាពេលវេលារបស់ Shiloh មានរយៈពេលខ្លីក៏ដោយ រូបរាងរបស់នាង ដែលរួមបញ្ចូលគ្នានូវបបូរមាត់ដ៏ប្លែករបស់ម្តាយ និងភ្នែកដ៏ជ្រៅរបស់ឪពុក បានរីករាលដាលភ្លាមៗ។ អ្នកទស្សនាជាច្រើនបានបញ្ចេញមតិថា Shiloh បានទទួលមរតកហ្សែនដ៏ល្អបំផុតទាំងអស់ពីឪពុកម្តាយរបស់នាង។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺថា កិច្ចសហការនេះមិនបានកើតចេញពីធនធានហូលីវូដ ឬទំនាក់ទំនងគ្រួសាររបស់ Angelina Jolie និង Brad Pitt ទេ ប៉ុន្តែវាគឺជាលទ្ធផលទាំងស្រុងនៃការហៅជ្រើសរើសតួសម្តែងដោយអនាមិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPJ8SZOMhcq8Dl0RtFITb2sfVGoOuRRvoOyxQNUUM5avnisBHZBEiJV72PIXyP9xWSmn4cRRDu3Url-lkPFLWGLZ3ZSsXydG86qp6580AZWgfRGhW_tVhPJA1DEG1tOTtpteyr93XxDfiefJfIgiZAJIc5f9TP5EuZ4Y214MT_fFeWARmLoHhrTp68mDu5/s1584/image_2026-04-06_11-01-52.png

យោងតាមក្រុមហ៊ុនកម្សាន្ត Starship Entertainment ដើម្បីធ្វើឱ្យការសម្តែងរបស់ Dayoung នៅក្នុងវីដេអូចម្រៀងល្អឥតខ្ចោះ ក្រុមការងារផលិតកម្មបានរៀបចំការសវនកម្មបើកចំហមួយនៅសហរដ្ឋអាម៉េរិក ជាចម្បងសម្រាប់អ្នករាំដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនរាំ។Shiloh គឺជាអ្នកដែលបានប្រឡងជាប់វគ្គសវនកម្មចុងក្រោយ ហើយបានចូលរួមក្នុងការថតវីដេអូចម្រៀង។ អ្នកតំណាងក្រុមហ៊ុនម្នាក់បាននិយាយថា «សូម្បីតែបន្ទាប់ពីការថតចប់ក៏ដោយ ក៏យើងមិនបានដឹងថានាងជាកូនស្រីរបស់តារាហូលីវូដទាំងនោះដែរ។ យើងទើបតែដឹងថ្មីៗនេះដោយចៃដន្យ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdTkTOKx1KLRyae8NbJgS9b_TnlmbGQN8QZkMYoGawqJwVFpdMHqd4x8LZ9AxexhzjBT7nwP9223QIwsch1DvZA2u5L9YkGeO0rJIEPfKxdWMtcT2INEIjKPqwfOKpHDSH6zINtzN5o630bi59-k5kSQipFGVGjdlYl4SXmLWDVjFpVbu59MVgbFhtlwQB/s1576/image_2026-04-06_11-01-50%20(2).png

អ្នកលេងអ៊ីនធឺណិតបានបញ្ចេញមតិលេងសើចថា Shiloh ប្រហែលជាក្មេងមានទ្រព្យស្តុកស្តម្ភដែលមានភាពស្ងប់ស្ងាត់បំផុតនៅពេលចូលប្រឡូកក្នុងវិស័យកម្សាន្ត។លើសពីនេះ អ្នកគាំទ្រ Kpop ក៏បានសម្តែងការរំពឹងទុករបស់ពួកគេចំពោះសក្តានុពលរបស់ Shiloh ផងដែរ។ ក្រៅពីការសរសើរសម្រស់ និងភាពទាក់ទាញរបស់នាង ទស្សនិកជនសង្ឃឹមថា ក្មេងស្រីអាយុ ១៩ ឆ្នាំរូបនេះនឹងបង្ហាញជំនាញរាំ និងសម្តែងរបស់នាងដូចជាតារា Kpop idol ដែរ។
តាមពិតទៅ មានមតិយោបល់ជាច្រើនបានចាប់ផ្តើមពិភាក្សាយ៉ាងយកចិត្តទុកដាក់អំពីលទ្ធភាពដែល Shiloh ចូលរួមក្នុងឧស្សាហកម្មតន្ត្រី Kpop។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFEM_CQKwESX9wTbqRjevnY81VwWQr8a9D_p35gDA6olX82TwqxscEU7IqqbDmXRaOX9KHj7y_wMt9uyYYosBKN_bPzfyNwR57QGSWhI7lgvXTwM3eEr25UBcN4cVCTG5rjRwhDqnqgxXqjO4EnTJQ3xFE7h2dq0IlnzhCMYn8qF35vZ8A0E72BD0OIGj1/s2048/image_2026-04-06_11-05-20.png

ដោយសារតែមានរបាយការណ៍ជាច្រើនចាប់តាំងពី Shiloh នៅក្មេងមក ដែលសិក្សារបាំ ហើយការចូលរួមរបស់នាងនៅក្នុងការសវនកម្មវីដេអូចម្រៀង Kpop នេះហាក់ដូចជាបញ្ជាក់ដោយប្រយោលអំពីប្រវត្តិរបាំរបស់នាង។ ពីមុន Shiloh បានបង្ហាញសមត្ថភាពរាំរបស់នាងម្តងហើយម្តងទៀតនៅក្នុងវីដេអូផ្សេងៗ ដោយទទួលបានការសរសើរជាច្រើនពីអ្នកគាំទ្រ និងអ្នកជំនាញ៕

អាកាសធាតុក្តៅខ្លាំង ណាន វីសារ សំណូមពរឱ្យអ្នកជិះឡានផ្តល់អាទិភាពដល់អ្នកជិះម៉ូតូ

0

តារាចម្រៀង ណាន វីសារ បានសំណូមពរដល់អ្នកធ្វើដំណើរដោយឡានគួរតែផ្តល់អាទិភាពដល់អ្នកធ្វើដំណើរដោយម៉ូតូក្នុងអាកាសធាតុក្តៅខ្លាំងបែបនេះ។ ការចេញមកសំណូមពរបែបនេះដោយសារតែ វីសារ បានជួបហេតុការផ្ទាល់ភ្នែកដោយឃើញអ្នកជិះឡានខំប្រឹងប្រជែងជាមួយនឹងម៉ូតូប្រញាប់ជាងអ្នកជិះម៉ូតូទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrFpNX8ODajm7ooK6dNBlxlLV1MNgSHd-EomhrwA305TM56UwEMau0CSFAMDwY5Fk8FyP0Qk-rq2Ua98F9axzCwwbkEVAq7SFXjwRI08MNbQhLALRSbOm0hw7YDhMAtBNy7MEkvxvGOtgykRIjmjOJfd10NpRqQjHIZMPsN_z8sQLvjSzpiDfXKKI3OUHH/s2048/image_2026-04-06_09-48-01.png

នៅលើ Story តារាចម្រៀង ណាន វីសារ អតីតបេក្ខជនលេចធ្លោមួយរូបក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ បានបង្ហោះថា «ក្នុងអាកាសធាតុក្តៅបែបនេះខ្ញុំសូមសំណូមពរដល់បងប្អូនដែលបើកឡានសូមមេត្តាយោគយល់ដល់អ្នកជិះម៉ូតូផង។ មុននេះខ្ញុំឈប់ចាំស្តុប ហើយឃើញប្អូនស្រី ម្នាក់ឈប់ចាំដូចគ្នា ប្រហែលមួយនាទីក្រោម ថ្ងៃក្តៅខ្លាំង តែពេលស្តុបពណ៌បៃតង មានឡានមួយប្រញ៉ាប់រុលទៅមុខរហូតដល់កៀរប្អូនស្រីនោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIQMbo8C5Z60NQ8k6Abruzc5I5pVPWCU2i_Mlgxo7FqPuLzpevYbhHCkdDVjxeH9P_9QSlHgwxuI3fJAcEIpprIEIACvBuqnH9AgWZkyuAqQQhaL6Bv9bavGDBcY687ZBMXtmwWTN7hdNdm_dU59sFtY0G38e9nZW843gSTxpgCaBhYPmed6L6c7b01ot6/s2048/image_2026-04-06_09-48-04.png

តារាចម្រៀងរូបនេះលើកឡើងទៀតថា «មិនដឹងថាឡាននោះប្រញាប់ប៉ុណ្ណាឡើយតែមេឃក្តៅចឹងអ្នកជិះម៉ូតូអត់មានអីការពារកម្ដៅទេ។សូមបើកបរដោយ ប្រុងប្រយ័ត្ន និងគិតគូរគ្នាបន្តិច ព្រោះ សុវត្ថិភាព គឺសំខាន់ជាងការប្រញាប់»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAr7fM5LYwM1cjZzxqaJAEiG9HioXFjPQfJ6y2zBU1sWgOCytCY-41lep-1diqEKX9Zc_Ibm9iudvpzPkqM09GSAr8pOqgyvFWo5naQRu0EH4TE3lNxNQEsTmZIxjUVwdgQ_G6SoTrR1MPGNwl_f8Fq3IBR5iqR_V4n73bB2awBdkpJREGfeebn5N90ijN/s1280/59439574_2001253966848415_564575418154221568_n.jpg

គួរជម្រាបជូនថាបើតាមសេចក្តីប្រកាសពីក្រសួងធនធានទឹកនិងឧតុនិយមចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមេសា តំបន់វាលទំនាបនឹងមានសីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C។ តំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ និងតំបន់មាត់សមុទ្រមានសីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGt3p1VNe_o0Z4axA_512CINT6Uwa13DId9ReWnZapw39nhMQoUIZSh3VdN__9CQtxIdutA8OH99jZ6CHk_68-kCuQsWSHguaH4AosAdKqQ0sPHAf5d-R4TQnNmpDokfmQ8ANr8-sqMkISAJriUClf7Xajgt-ncJe0WbLmQsXbC_38zbEw017LN81uKDEB/s1280/59700239_2001253940181751_7857798180207853568_n.jpg

ណាន វីសារ បានធ្វើឱ្យទស្សនិកជនស្ងប់ស្ញែងយ៉ាងខ្លាំងកាលពីកន្លងមកនេះបន្ទាប់ពីលោកបានប្រើប្រាស់សំឡេងរបស់ខ្លួនជិះម៉ូតូឆ្លងកាត់ចំនួន៨ខេត្ត ឆ្លងកាត់ហាលក្តៅហាលខ្យល់ដើម្បីគៀងគរថវិកាជួយដល់ប្រទេសជាតិក្នុងពេលដែលថៃឈ្លានពានទឹកដីកម្ពុជា។ ដើម្បីតបស្នងនិងការដឹងគុណដល់កងកម្លាំងជួរមុខដែលបានពលី ណាន វីសារ ថែមទាំងកោរសក់ទៀតផង៕

អ៊ីស្រាអែលទាញគ្រិស្តបរិស័ទឲ្យថ្កោលទោសទង្វើអ៊ីរ៉ង់ តែមិនមើលពីអ្វីដែលខ្លួនធ្វើលើប្រជាជនមូស្លីម

0

ម្រាមមួយចង្អុលទៅកាន់គេ តែភ្លេចថាម្រាមបីទៀតបែរមករកខ្លួនឯង! ថ្មីៗនេះវោហាសាស្រ្តរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu បានបង្កឲ្យមានភាពចម្រូងចម្រាស់ជាខ្លាំង តាមរយៈការជំរុញឱ្យអ្នកកាន់សាសនាគ្រិស្តថ្កោលទោសអ៊ីរ៉ង់ចំពោះការធ្វើឲ្យបាត់បង់ជីវិតគ្រិស្តសាសនិកក្នុងសង្គ្រាមដែលខ្លួនវា.យប្រហារលើពលរដ្ឋមូស្លីមដែលកាន់សាសនាឥស្លាមយ៉ាងដំណំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnUMZM3gUwCq9AnwpBA1zmSEPJYIQ4IDyoUzlwwUu6SZzg5hYLlo2TQIxAZ2oTKm0zv3NPIZ-1DXfSIHDIISibfw6c7pBe-Lh3yR4e4nbNIqgZwwBdbg_-bZ23SSMtiOU5MZeLKmOX7ND26uBFin2UjDHlzsl3pfF3cLknxXTiNPP2TRfxNkieoSyVxzDN/s1024/photo_2026-04-06_11-13-28.jpg
យោងតាមសារដែលបានបង្ហោះនៅថ្ងៃទី ៥ ខែមេសា ក្នុងអំឡុងពេលនៃពិធីបុណ្យ Easter ដែលជាថ្ងៃឈប់សម្រាកដ៏សំខាន់មួយរបស់គ្រិស្តសាសនិក លោក Netanyahu បានលើកឡើងថា គ្រិស្តបរិស័ទត្រូវបានគេធ្វើទុក្ខបុកម្នេញនៅទូទាំងមជ្ឈិមបូព៌ា នៅក្នុងប្រទេសស៊ីរី លីបង់ នីហ្សេរីយ៉ា តួកគី និងលើសពីនេះ។ ជាមួយនឹងការលើកឡើងបែបនេះ លោក Netanyahu បានចាត់ទុកសកម្មភាពអ៊ីរ៉ង់ថាជាការបង្កអស្ថិរភាព ដោយអំពាវនាវឱ្យគ្រិស្តបរិស័ទនៅជុំវិញពិភពលោក ចូលរួមថ្កោលទោសនិងប្រឆាំងជាមួយអ៊ីរ៉ង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIn5KoGVcDLiCRUznvIk0RygtktcfiJMJPs_zuNmwG9_U5rN8oBoxaGR-9bp3LCOaDYpLTivHyCHBaPrxLt1JZm3-pn63nOiiePe3MFtiunIwFw_Owz0z945L9rNm67sFKa4OFZKX2Dvm46mfaWX2ula4snSK24NXt9JJ-iKjqBeX4aM-lH7krqPvpbE-S/s1280/photo_2026-04-06_11-13-28%20(3).jpg

ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពនេះបានបង្កឱ្យមានមតិប្រតិកម្មតបវិញយ៉ាងខ្លាំង ដោយសារមនុស្សជាច្រើនយល់ឃើញថា ជម្លោះដែលពាក់ព័ន្ធនឹងប្រតិបត្តិការយោធាអ៊ីស្រាអែល បានបណ្តាលឱ្យមានអ្នកស្លា.ប់ និងរបួសយ៉ាងច្រើនជាហូរហែរ ហើយភាគច្រើនគឺជាជនជាតិមូស្លីម។ កន្លងមកមានរបាយការណ៍អន្តរជាតិសំខាន់ៗមួយចំនួនបានបង្ហាញថា សោកនាដកម្មទាំងនោះ កំពុងបង្កើនការព្រួយបារម្ភផ្នែកមនុស្សធម៌ និងការពិតដ៏ស្មុគស្មាញនៃសង្គ្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitQ063W_Agwa21oyPZ-IWWkUY2D3H0jONRxMlcLldgrq2iKkVLxJDyoWLIedS6HZ33SeIdPrjQy3mzkFEMDcRkjg6734fiBb9nUy2a-hsZwa0tfjQmkK_JWAkQu3nP3s0YjJOBCHoggzImP5eKAXJNSIWa0Bo3VHBt0eeWCRSdNFRMToXwc8SGGRWlYdXP/s1280/photo_2026-04-06_11-13-28%20(4).jpg

អ្នកវិភាគនិយាយថា ការសន្ទនាបច្ចុប្បន្នឆ្លុះបញ្ចាំងពីគំរូដ៏ទូលំទូលាយមួយនៅក្នុងជម្លោះសម័យទំនើប ដែលមេដឹកនាំនយោបាយស្វែងរកការគាំទ្រពីអន្តរជាតិដោយអំពាវនាវដល់តម្លៃរួម រួមទាំងអត្តសញ្ញាណសាសនា។ ក្នុងពេលជាមួយគ្នានេះ យុទ្ធសាស្ត្របែបនេះអាចធ្វើឱ្យមានការបែកបាក់កាន់តែស៊ីជម្រៅ និងបង្កឱ្យមានការរិះគន់ ប្រសិនបើពួកគេត្រូវបានគេមើលឃើញថាមើលរំលងផលវិបាកនៃវិបត្តិមនុស្សធម៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWogo5_per7U1rkf1mGamQE7ZDbyKlx3q-GymbY2qTBBmB__F27Uq5idk8HTuq78f3gPxT487xWg8Qv3upmje-9rGZGwCOU8iLqMPiTmGxNW9EwzbQd-e6OaKj3cW1stxk1MZzNqGC3qva1wWkkbBwBHx96PLxNzIG_Gh7qhfIolpaGTHbW1H3w46KR9jP/s864/photo_2026-04-06_11-13-28%20(5).jpg

បញ្ហានេះបានបង្ហាញពីបញ្ហាប្រឈមនៃការធ្វើឱ្យមានតុល្យភាពរវាងសារនយោបាយ ការទូតអន្តរជាតិ និងការពិតនៅលើដី ស្របពេលដែលភាពតានតឹងនៅក្នុងតំបន់នៅតែបន្ត។ ទន្ទឹមគ្នានេះ ការជជែកវែកញែកជុំវិញការកត់សម្គាល់របស់លោក Benjamin Netanyahu ក៏បានគូសបញ្ជាក់ពីភាពរសើបនៃការរួមបញ្ចូលគ្នារវាងសាសនា និងសង្រ្គា.មនៅក្នុងបរិយាកាសសកលដែលកំពុងស្ថិតក្នុងអស្ថិរភាពផងដែរ៕

ត្រឹមតែ ៦០ឆ្នាំ សមុទ្រអារ៉ាល់ បានប្រែក្លាយទៅជាទីបញ្ចុះសពកប៉ាល់ក្រោមស្នាដៃមនុស្ស

0

សមុទ្រអារ៉ាល់ (Aral Sea) ដែលធ្លាប់តែជាបឹងទឹកប្រៃដីគោកធំជាងគេបំផុតលំដាប់ទី ៤ លើពិភពលោក បានក្លាយជាសក្ខីភាពនៃមហន្តរាយបរិស្ថានដែលបង្កឡើងដោយផ្ទាល់ពីស្នាដៃមនុស្ស។ ប៉ុន្តែនៅដើមឆ្នាំ ២០២៦ នេះ រូបភាពថ្មីនៃសមុទ្រនេះកំពុងបង្ហាញពីតុល្យភាពរវាងការបាត់បង់ដ៏ធំធេង និងក្តីសង្ឃឹមនៃការស្តារឡើងវិញតាមរយៈបច្ចេកវិទ្យា និងការដាំដុះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1KspLBnJsX4lB0LQLq0CGdqsBrzd-uatnCam8KCMMhNDiNQeedgpYIeC4sh7fa8cvdqhWi51JRBLDGjjyeAdSPbpT1w55nNoK5zuXyJGkPtYSVt0IMqmZd3P5OwSmci7QDFlfMQqXN604jTTvpu1uq0p6GXj3eZBygJ9B9MdnQCqcORlJ8UAQBOS1nBdW/s993/photo_2026-04-04_16-33-09%20(2).jpg
សមុទ្រអារ៉ាល់ គឺជាបឹងទឹកប្រៃដ៏ធំ ដែលព័ទ្ធជុំវិញដោយដីគោក និងមិនមានផ្លូវទឹកភ្ជាប់ទៅកាន់មហាសមុទ្រណាមួយឡើយ។ កាលពីមុនវាមានទំហំដ៏ធំសម្បើម គឺប្រហែល ៦៨០០០គីឡូម៉ែត្រការ៉េ ដែលមើលទៅដាច់កន្ទុយភ្នែកដូចសមុទ្រពិតៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMUx-06bN_3eE_PoejrZ00_izeTCTxh1zc6ItPOIYE4eQECxed5fIpRExeGC7MxI0zid9bpKZPpCzqTSlzdBeGKoDvAAQOlhtmWnVth4QguGfCihaomvydRgmvVrElmNp_RKG7xVBE_Yrci9ot6hVmT8uo0IstvMXSinbPoibCfz08RqYjKhEpAsZyJdGM/s720/photo_2026-04-04_16-33-09.jpg
តាំងពីទសវត្សរ៍ឆ្នាំ ១៩៦០ ការបង្វែរទិសដៅទន្លេមេពីរគឺ ទន្លេ Amu Darya និង Syr Darya ដើម្បីបម្រើដល់គម្រោងស្រោចស្រពចម្ការកប្បាសដ៏មហិមារបស់សហភាពសូវៀត បានធ្វើឱ្យសមុទ្រអារ៉ាល់ចាប់ផ្តើមរីងស្ងួត។ ក្នុងរយៈពេលត្រឹមតែប៉ុន្មានទសវត្សរ៍ប៉ុណ្ណោះ ផ្ទៃទឹកប្រមាណ ៩០% បានរលាយបាត់ បន្សល់ទុកតែវាលខ្សាច់អំបិល និងគ្រោងកប៉ាល់នេសាទដែលពុកច្រេះនៅកណ្តាលវាលស្មៅដ៏ល្វឹងល្វើយ។
មហន្តរាយនេះមិនត្រឹមតែបំផ្លាញវិស័យនេសាទក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កជា ព្យុះអំបិលពុលដែលនាំសារធាតុគីមីកសិកម្មទៅបំផ្លាញសុខភាពប្រជាជនរាប់លាននាក់ បង្កជាជំងឺផ្លូវដង្ហើម និងការប្រែប្រួលអាកាសធាតុក្នុងតំបន់យ៉ាងធ្ងន់ធ្ងរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiH1GQoAvnlROP3mhNcTlGjFCgqtsb1Scwl97G0FJOQxmHpNZKhbhqlk7mBLkCEc7YyJmp3_ZPcMvaa1t8XbuPhhjJ4acYIa0yAfPuGuNOdxeOe8KlXGPCqVb1n18uqeULJGhu0mAP3K0RgVFtT3yXoK-w6MZ1yXzBl-Kz0K7ujM8miOSdACN37xFPe_4a/s1280/photo_2026-04-04_16-33-10.jpg

បច្ចុប្បន្ន សមុទ្រអារ៉ាល់ត្រូវបានបែងចែកជាពីរផ្នែកធំៗ ដែលមានស្ថានភាពផ្ទុយគ្នាស្រឡះ៖

១. ភាគខាងជើង៖ តាមរយៈការសាងសង់ទំនប់ Kokaral ដោយប្រទេសកាហ្សាក់ស្ថាន កម្រិតទឹកនៅភាគខាងជើងបានកើនឡើងវិញគួរឱ្យកត់សម្គាល់។ ត្រីបានវិលត្រឡប់មកវិញ ហើយភូមិដ្ឋានអ្នកនេសាទដែលធ្លាប់បោះបង់ចោល កំពុងចាប់ផ្តើមមានឡើងវិញ។ គិតត្រឹមដើមឆ្នាំ ២០២៦ នេះ គម្រោងដំណាក់កាលទី ២ កំពុងត្រូវបានជំរុញដើម្បីពង្រីកផ្ទៃទឹកឱ្យកាន់តែធំជាងមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmBmZTCkZvR-FSJW5_sCzkDtKdCmGrNst6AVfHUGTfzwmmHXI93OdcdQwar655Z_pDv97Qfj_EOZ5meaCuDxo4V5kUG2tlZvFnCpv7msyepGIM0RBI7liNA_pQI53BZg9igKXQqvKlbxQ61tAC7m4rT_TwLLBsQZ6C2gztRIDU_fyoi_8qbJkZ_h_mzUH4/s768/photo_2026-04-04_16-33-11%20(2).jpg
២. ភាគខាងត្បូង៖ ផ្ទុយទៅវិញ ភាគខាងត្បូងក្នុងដែនដីប្រទេសអ៊ូសបេគីស្ថាន នៅតែមានសភាពរីងស្ងួតខ្លាំង។ ទោះជាយ៉ាងណា រដ្ឋាភិបាលបានផ្លាស់ប្តូរយុទ្ធសាស្ត្រ ដោយការដាំដើមសាក់សូល (Saxaul) រាប់លានដើមនៅលើបាតសមុទ្រដែលរីងស្ងួតទៅហើយនេះ ដើម្បីបង្កើតជារបងបៃតង ទប់ស្កាត់ការហុយនៃខ្សាច់ពុល និងការស្តារប្រព័ន្ធអេកូឡូស៊ីតាមបែបធម្មជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZtJJfAZrYe0mlDb_cAkFoCJdDaKru8m2_oGKaebrrwMzaX7iZZyfO8T_eKZszs_IH0r4oGPp2Fh5y-blF_URO1ZFzYz0GDonPObi3MWmMcDeAZ7XtU3UxJFbDWbwD8efBTaN3TQgnEUDydXh1tkIRpfPr3CuddWxu8ch-4w9a0-SUtn823i3tVq5ht080/s1194/photo_2026-04-04_16-33-11.jpg

រឿងរ៉ាវនៃសមុទ្រអារ៉ាល់ គឺជាការដាស់តឿនដល់បណ្តាប្រទេសជុំវិញពិភពលោក អំពីសារៈសំខាន់នៃការគ្រប់គ្រងធនធានទឹក និងផលវិបាកនៃការអភិវឌ្ឍដែលមិនគិតពីតុល្យភាពធម្មជាតិ។
ខណៈដែលបណ្តាប្រទេសនៅអាស៊ីកណ្តាលកំពុងត្រៀមរៀបចំកិច្ចប្រជុំកំពូលស្តីពីបរិស្ថាននៅខែមេសា ឆ្នាំ ២០២៦ ខាងមុខនេះ ពិភពលោកកំពុងតាមដានមើលថា តើមនុស្សជាតិអាចកែប្រែកំហុសអតីតកាល និងនាំយកពណ៌បៃតងត្រឡប់មកតំបន់ដែលរងការបំផ្លាញបំផុតនេះវិញបានកម្រិតណា?

អ្នកវិទ្យាសាស្ត្រចិនបង្កើតប្រព័ន្ធបច្ចេកវិទ្យាចាប់សញ្ញាទីតាំងនាវាមុជទឹកនានានៅបាតសមុទ្រ

0

អ្នកវិទ្យាសាស្ត្រចិនទទួលបានជោគជ័យក្នុងការបង្កើតប្រព័ន្ធបច្ចេកវិទ្យាចាប់សញ្ញាទីតាំងនាវាមុជទឹកនានានៅបាតសមុទ្រដោយផ្អែកលើការផ្លាស់ប្តូរទំនាញផែនដី ហើយពួកគេរំពឹងបច្ចេកវិទ្យាថ្មីនឹងក្លាយជាយុទ្ធសាស្ត្រសំខាន់សម្រាប់ភារកិច្ចរបស់កងទ័ពចិននាពេលឆាប់ៗ ក្នុងការកំណត់ទីតាំងនាវាមុជទឹកដែលកំពុងតែលាក់ខ្លួន ជាពិសេស នាវាអាមេរិក ខណៈមុនដំបូង អ្នកវិទ្យាសាស្ត្រចិនមានគោលបំណងស្រាវជ្រាវសម្រាប់ផ្នែកវិទ្យាសាស្ត្រ និងរុករកធនធានធម្មជាតិប៉ុណ្ណោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPE8Kz1TarGjD2-ExJH0X57rgwZ1XEioncUr7NSHz0VtT91xKK5IIfC20pTLIN3qbAoav_6dV_mxwbtVioqRoHyjRaLU63xy0xBj4d8pKv_SAGO4KeQKMOGgGgMj6yLVepbbfS9HKBJF_rrDfXHBcPVtvC-dp0wsxKoNDzB1lZSl79TvWrN4LpGYhy-a4j/s1280/photo_2026-04-06_15-06-12%20(3).jpg
បច្ចុប្បន្ន បច្ចេកវិទ្យាចាប់សញ្ញាទីតាំងនាវាមុជទឹកនៅបាតសមុទ្រកំពុងស្ថិតក្នុងការអភិវឌ្ឍដំណាក់កាលដំបូង ហើយពេលអភិវឌ្ឍន៍រួចរាល់ បច្ចេកវិទ្យានេះនឹងអាចចាប់សញ្ញាទីតាំងនាវាមុជទឹកធំៗ ដូចជា ៖ នាវាអាមេរិក Ohio-Class ដំណើរការដោយថាមពលនុយក្លេអ៊ែរដែលមានសមត្ថភាពដឹកជញ្ជូនរហូតដល់១៨,០០០តោន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYKqRplocY0s2TEVtk6uGerDos-ERADtIsVEPQis33xHJdcvcwja2mnBhby04fuXHCUvULxTnMsFfqBgUtW_D1T2WEpn5jkg-cuahOmaR9MkBO5ERXmyhDie42PJOV18PHzrcZ1yXNemiSPJvAI878vQE9yLiaow_9xAGF8wv4dEPHhDr7HYEGYwdOqm-p/s1280/photo_2026-04-06_15-06-12.jpg
វាជាបច្ចេកវិទ្យាទំនើបជាងការបង្កើតបច្ចេកវិទ្យាកន្លងមក ដោយសារអាចចាប់ទំនាញនៅបរិវេណជុំវិញខ្លួន ហើយនាវាមុជទឹកអាមេរិកមិនអាចលាក់ខ្លួនបានឡើយ ។ ការដំណើរការរបស់បច្ចេកវិទ្យា គឺចាប់សញ្ញាទីតាំងឧបករណ៍ធំៗដែលកើតឡើងនៅផ្នែកខាងក្រោយទំនាញ ដូចជា ៖ ប្រសិនបើមាននាវាមុជទឹក ឬអ្វីមួយឆ្លងកាត់ វានឹងចាប់សញ្ញាបានភ្លាមៗថា មានអ្វីមួយកំពុងបម្លាស់ទី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb_amoH0AK4v5SthPdxUTFRgIGzx2Dvvp-M4bMjqchXhDp2yyULtCXHZmB_MydrJMnfr9DHCgv2EEGD1v-wHAx5fb2fbtndEy1_o1uMUTqKSuRrn6bPZE3R_t2h-Q4ffqTRPYaV9m_H-b6ksjeEn2Y8PdjzTGXxQU33ohvsxvuHNlxRTtq_Mg1NnDMxtzv/s1200/photo_2026-04-06_15-06-11%20(2).jpg
អត្ថប្រយោជន៍សំខាន់បំផុតនៃការប្រើប្រាស់បច្ចេកវិទ្យាផ្លាស់ប្តូរទំនាញផែនដី គឺនាវាមុជទឹកផ្សេងៗមិនអាចលាក់ខ្លួនបានទៀតឡើយ ខណៈប្រព័ន្ធបច្ចេកវិទ្យាចាស់ដែលចាប់សញ្ញាទីតាំងនាវាមុជទឹក ដូចជា ៖ Sonar Radar ឬការចាប់ដែនម៉ាញេទិកអាចរងការរំខានផ្សេងៗ ឬនាវាមុជទឹកអាចគេចខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIFicTZYK0pMLHHX-sMkwwX0JMqcJU5UDLEOzqevHx68Rxf4FWgrV5StGuITVIQ1hTatv5_2lS2yRc4Wr2vF1KFVtOiF1GUG44-RhuujZe6I2Idmogyy29ztE-Ps9cStTQxnrdHeJ5d3FOlbmzg6qGW72DF8-bDowlaoaq_Lw69-PwncwytnSX5vNSsbjt/s800/photo_2026-04-06_15-06-11%20(3).jpg

ទោះជាបច្ចុប្បន្ន បច្ចេកវិទ្យានេះកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ ហើយមិនទាន់មានសមត្ថភាពគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងការចាប់សញ្ញាទីតាំងនាវាមុជទឹក ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រចិនថា ពួកគេកំពុងតែអភិវឌ្ឍន៍វាជារៀងរាល់ថ្ងៃដើម្បីសម្រេចក្តីសុបិននាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQSXNOxQxcIzij6OVLa-q5UtTbmxPeLzc1zilS2RHXvBX8JnTiTYwhkOOO5fRskl7t8KBGHwruvCnfzYSANNCjuqAFKbLNFL0_9MTvN6fLHGbYd-R_3MaEH_Oh3YUPenAMbjFX-EXqjqabgatA6kt6apHw-r6EiFF8Iazxcet8uExfvCNhDpgyfv_4Kcip/s1280/photo_2026-04-06_15-06-11.jpg

បច្ចេកវិទ្យានេះបានឆ្លងកាត់ការធ្វើតេស្តនៅខាងក្រៅមន្ទីរពិសោធន៍រួចហើយ ហើយត្រូវបានចាត់ទុកជាការស្រាវជ្រាវមួយដ៏លំបាក ដោយសារបច្ចេកវិទ្យាចាប់សញ្ញាទីតាំងនាវាមុជទឹកភាគច្រើនតែងតែទទួលសំឡេងរំខានផ្សេងៗ ដូចជា ៖ សំឡេងនាវាឆ្លងកាត់ សំឡេងខ្យល់ ទឹករលក និងសំឡេងគ្រោះរញ្ជួយដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN1hPpqQzd14moYc6sKKPih1nG_1zuz3Vdcyd2liFpt7qPRfrDxcbnMxlxdRk2zoqj5zf3js9p-ivAyfDRTQKGhxq0-ryydT2Xh2AAQl2_IYsqfshoRw5tqiez71HUBrD_RRsNNrjJttvWruTVAZVdVmQZECNXEQV-1mR3L63D-7CBXoEk5leG_yN6D_Xk/s1280/photo_2026-04-06_15-06-12%20(2).jpg

ទោះយ៉ាងណា អ្នកវិទ្យាសាស្ត្រចិនអះអាងថា បច្ចេកវិទ្យានេះអាចដំណើរការនៅកន្លែងមានសំឡេងរំខានច្រើន ហើយវានឹងត្រូវដំឡើងលើនាវាធ្វើដំណើរតាមសមុទ្រ យន្តហោះ និងដ្រូន ដែលក្លាយជាបច្ចេកវិទ្យាសំខាន់សម្រាប់ភារកិច្ចរបស់កងទ័ពចិននាពេលឆាប់ៗ ៕

រដ្ឋមន្ត្រីក្រសួងការពារជាតិថៃអះអាងថាគ្មានសង្គ្រា.មលើកទី៣ជាមួយកម្ពុជាឡើយ កុំជឿព័ត៌មានចចាមអារ៉ាមនៅលើបណ្តាញសង្គម

0

រដ្ឋមន្ត្រីក្រសួងការពារជាតិថ្មីរបស់ថៃ លោក Adul Boonthamcharoen កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ បានផ្តល់សម្ភាសន៍ជាមួយព័ត៌មានដោយប្រាប់ពលរដ្ឋកុំជឿតាមការផ្សព្វផ្សាយព័ត៌មានចចាមអារ៉ាមក្នុងបណ្តាញសង្គមថា នឹងមានសង្គ្រា.មជាមួយកម្ពុជាកើតឡើងលើកទី៣ ពីព្រោះអ្នកបង្ហោះព័ត៌មានមានគោលបំណងអ្វីមួយ និងប្រាប់ឱ្យជឿជាក់តែព័ត៌មានផ្លូវការប៉ុណ្ណោះ ដែលមានប្រភពពីអ្នកនាំពាក្យកងទ័ព ចៅហ្វាយស្រុក និងមេភូមិ ។

លោក Adul បានលើកឡើងពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃនាពេលបច្ចុប្បន្ន គឺគ្មានសង្គ្រាមលើកទី៣ កើតឡើងឡើយ ប៉ុន្តែកងទ័ពថៃឈរជើងនៅតាមបណ្តោយព្រំដែនបានត្រៀមខ្លួនរួចជាស្រេច ដោយលោកសំណូមពរកុំឱ្យពលរដ្ឋជឿតាមការផ្សព្វផ្សាយព័ត៌មានចចាមអារ៉ាមមិនផ្លូវការក្នុងបណ្តាញសង្គម កងទ័ពថៃគ្មានការវាយប្រហារកម្ពុជាទៀតទេ ។

កាលពីថ្ងៃទី៤ ខែមេសា រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Adul បាននិយាយពីការឡើងកាន់តំណែងរបស់ខ្លួនពេលស្ថានការណ៍ព្រំដែនកម្ពុជា-ថៃមិនទាន់វិលត្រឡប់ទៅរកភាពប្រក្រតីថា គ្មានការដាក់សម្ពាធ និងមិនបារម្ភ ពីព្រោះមានទំនុកចិត្តលើមេបញ្ជាការ និងកងទ័ពក្នុងការការពារអធិបតេយ្យ ។ ប្រសិនបើកើតសង្គ្រាមលើកទី៣ នឹងមានការផ្តល់សញ្ញាជាក់លាក់ ពីព្រោះកងទ័ពថៃមានប្រព័ន្ធស៊ើបការណ៍ តាមដាន និងត្រួតពិនិត្យ ដូច្នេះ ក៏ជឿព័ត៌មានក្នុងបណ្តាញសង្គម ដោយជឿជាក់លើព័ត៌មានផ្លូវការពីអ្នកនាំពាក្យកងទ័ព ចៅហ្វាយស្រុក និងមេភូមិ ។ យើងមិនដឹងថា អ្នកបង្ហោះព័ត៌មានក្នុងបណ្តាញសង្គមត្រូវការអ្វីទេ សូមរក្សាភាពស្ងប់ស្ងាត់ កុំបង្កើតការបែកបាក់ ។

រដ្ឋមន្ត្រីក្រសួងការពារជាតិថៃប្រាប់ពលរដ្ឋមិនបាច់បារម្ភរឿងកើតសង្គ្រាមលើកទី៣ លោកថា ពេលនេះ ប្រទេសថៃកំពុងឈានចូលក្នុងសង្គ្រាមកូនកាត់ (Hybrid Warfare) ដោយសំណូមពរឱ្យអ្នកតាមដានព័ត៌មានក្នុងបណ្តាញសង្គមត្រិះរិះពិចារណាមុននឹងជឿ ។

ការលើកឡើងនេះ បន្ទាប់ពីមានព័ត៌មានញុះញង់មួយចំនួនក្នុងបណ្តាញសង្គមថៃថា អាចនឹងមានសង្គ្រាមជាមួយកម្ពុជា លើកទី៣ ដែលធ្វើឱ្យមនុស្សភាគច្រើនបារម្ភពីផលប៉ះពាល់ជាច្រើនផ្នែក រួមទាំងការបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃដោយសារការបិទព្រំដែន ។ អាជីវករថៃលក់ដូរនៅតាមព្រំដែនបាត់បង់ចំណូលទាំងស្រុងពេលព្រំដែនបិទកន្លងមកនេះ បើសង្គ្រាមលើកទី៣ កើតឡើងមែន នឹងធ្វើឱ្យស្ថានការណ៍នេះកាន់តែអាក្រក់ខ្លាំង ។

គួរបញ្ជាក់ថា លោក Adul បានឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិថ្មី ជំនួសលោក Natthaphon Narkphanit កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ដែលលោកជាអតីតអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ទទួលខុសត្រូវសន្តិសុខនៅព្រំដែនភាគឦសាន ។ កាលពីថ្ងៃទី៣១ ខែមីនា កន្លងមក លោកថា ការឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ គឺដើម្បីគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងសង្គ្រាមនៅមជ្ឈិមបូព៌ា ។

កាលពីខែមករា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ធ្លាប់ច្រានចោលព័ត៌មានថា កងទ័ពថៃនឹងបើកការវាយប្រហារឈ្លានពានកម្ពុជា ជាលើកទី៣ ដោយលោកថា ភាគីថៃគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយកម្ពុជាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងមិនចង់បង្កសង្គ្រាមឈ្លានពានកម្ពុជាជាថ្មីទេ ដូច្នេះ ពលរដ្ឋអាចប្រកបរបរធម្មតា ៕

វណ្ណដា លើកស្ទួយវប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរទៅកាន់ពិភពលោកតាមរយៈតន្រ្តី

0

ដង្ខៅ វណ្ណដា និងកញ្ញា ពាន រដ្ឋារីញ្ញ៉ា 5th Runner Up Miss Teen Cambodia 2023 បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាខ្លាំងបន្ទាប់ពីអ្នកទាំងពីរមានឱកាសសម្តែងជាមួយគ្នាសម្រាប់វីដេអូចម្រៀងអបអរពិធីបុណ្យចូលឆ្នាំខ្មែរ។ លើសពីបទថ្មី បទ«ជួបជុំ» ពីការនិពន្ធដោយ វណ្ណដា និង នរិទ្ធ រួមជាមួយនឹងការ Produced ដោយ M-fatt បានធ្វើឱ្យជនបរទេសស្គាល់អំពីប្រពៃណីទំនៀមទម្លាប់ខ្មែរកាន់តែច្រើនជាងមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEituFSYymTDiZW_ua2eILZZoyZ9FNij7x1MyC4BM9xi_8g0Ya_-FU_bmUHKqu14SQcQLBUMirD-rl54c9aKZKrx85fSPFITxWLNGnJq1DGSW-_2VxjL-XuCyt8-t_OFe8AfFNdoTdEJEbFO327Kwyk8VADo_AuTQ0S7WxqMf792Ign_VW-uRcFaYFGtdAnO/s2048/image_2026-04-06_09-11-28.png
នៅថ្ងៃទី៤ ខែមេសា វណ្ណដា បានទម្លាក់បទថ្មីរបស់ខ្លួនមានចំណងជើងថា «ជួបជុំ» ជាមួយនឹង MV ត្រជាក់ភ្នែកដោយ វណ្ណដា ជាតួអង្គដង្ហៅមួយរូបដែលជិះរទេះគោអមមកជាមួយនឹងទិដ្ឋភាពបែបលក្ខណៈស្រុកស្រែកាត់ចម្ការពោត។ ជាទំនៀមទម្លាប់រាល់ពេលពិធីបុណ្យចូលឆ្នាំខ្មែរ ក្រុមគ្រួសារនីមួយៗតែងតែមានការជួបជុំគ្នាដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVZCiBslb3xQ0uFScWk_dv8W056wUU-6rs3haSzCtNwHFvyAdRhkgFikTEYlOsBD67VCGpei467etTALUkn1rl3i_J7hFF-_3HnGQYatSHsVtzbbdyRldtMkt3yEHZglOW-G65QTJEfvrCPwltn5AHe8oZ8magbkkleQnu9z9P-l6dheEanm_GnepBIidj/s2048/image_2026-04-06_09-11-23.png
នៅក្នុងបទចម្រៀងរបស់ វណ្ណដា បានរួមបញ្ជូលអត្ថន័យជាច្រើនពីល្បែងប្រជាប្រិយខ្មែរ ការរាំលេងកម្សាន្តជាមួយនឹងចង្វាក់ប្រពៃណីខ្មែរ ដែលមានច្រើនប្រភេទសម្រាប់លេងនិងរាំកម្សាន្តក្នុងឱកាសចូលឆ្នាំថ្មីនេះ។ បទចម្រៀងមានចំណងជើងថា «ជួបជុំ» នេះមានទាំងអត្ថន័យបែបភាសាងស្នេហា បង្ហាញពីប្រពៃណីខ្មែរ រៀបរាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរដែលមានរយៈពេល៣ថ្ងៃ ព្រមទាំងមានអត្ថន័យផ្សេងៗគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVi9NJ6D092RNYB9_eSyxofH1JqPOCNYudpnVAlULW7ncH0g3i_02jRFfMpTVMwpevPTCAdzfqOqBRSfXQPI97ulWoLxAhIB5tXG5liGltakDMR-8rM-z-VhNGKm_riowXlU_mO5r1voMW36QS1vbPPkd_odaLLHPZ97igzcOvdyggINjz9XDUf4gWoRM8/s2048/image_2026-04-06_09-11-24.png
បង្ហាញអត្តសញ្ញាណជាខ្មែរតាមរយៈតន្រ្តីនេះ វណ្ណដា ទទួលបានការសរសើរយ៉ាងច្រើនពីទស្សនិកជនដោយមានការចូលស្តាប់បានរាប់លានដងក្នុងរយៈពេលខ្លីនៅលើបណ្តាញសង្គមហ្វេកប៊ុក ខណៈនៅលើឆាណែលយូធូបមានការស្តាប់លើសពី ៧៧៦ K គិតត្រឹមព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqcptebSSOjozhUilrcFHLixNoQb8jpB3tcdNz0GD1KQyEvy-SMdspSxsZ6MY06W7HqYGE5F7DzAvIBHva_4cLywQGtL1cJBQ-dKaBpQUZmvjNi5FzXh9TNVuPY9RU_f3fo6MhXZ33G-U0B4CDQEOitw9HJsUIf0x0H98L46opLorn3avJgn8Ad0DW2jpq/s2048/image_2026-04-06_09-11-22.png

លើសពីនេះទៅទៀត បទរបស់ វណ្ណដា ដែលបង្ហាញពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ មានអ្នក Reaction ជាច្រើនប្រទេសបានយកទៅផ្សព្វផ្សាយបន្តដោយបញ្ជាក់ពីពិធីបុណ្យអត្តសញ្ញាណជាតិខ្មែរ។ នេះមានន័យថា វណ្ណដា បានរួមចំណែកចូលរួមផ្សព្វផ្សាយអ្វីដែលជាខ្មែរតាមរយៈតន្រ្តីដែលមានការរីកសាយភាយទូទាំងពិភពលោក៕

ធ្លាយដំណឹងថា Taylor Swift កំពុងរៀបចំខ្លួនសម្រាប់ពិធីមង្គលការនៅវីឡាតម្លៃ១៨លានដុល្លារ

0

យោងតាម Us Weekly Taylor Swift និងកីឡាករ Travis Kelce កំពុងរៀបចំពិធីមង្គលការរបស់ពួកគេដែលគ្រោងនឹងធ្វើឡើងនៅឯវីឡាមាត់សមុទ្ររបស់តារាចម្រៀងរូបនេះនៅសហរដ្ឋអាម៉េរិកនាថ្ងៃទី១៣ ខែមិថុនា បន្ទាប់ពីភ្ជាប់ពាក្យជិតមួយឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSggS_BemOITn5AOADa3LmZUdV69TcTWUSP7LcYhyphenhyphenpmRv7uetEC7d9ikGisAP2qd7MHM4A0Fa84qQora6WwdL_d-Kh8neCF2AjYP52DVt-g_WtJXRGQ9xOO5iV7v1BJVliEpwZI9Oa9pFP3BRYqwbhvfsgh4d5fEP9WIEEiKiTdoUJXIf2D9s998ml45p_/s1707/image_2026-04-04_13-50-27%20(2).png
ប្រភពជាច្រើនបានបង្ហាញថាពួកគេនឹងរៀបចំពិធីមង្គលការ និងពិធីជប់លៀងនៅទីតាំងពីរគឺ វីឡាមាត់សមុទ្ររបស់ Taylor Swift ដែលមានតម្លៃប្រហែល ១៨លានដុល្លារ នៅ Rhode Island និងរមណីយដ្ឋាន Ocean House ផ្កាយប្រាំនៅក្បែរនោះ។ ដោយសារតែបញ្ជីភ្ញៀវកាន់តែកើនឡើង កូនកំលោះ និងកូនក្រមុំត្រូវបែងចែកព្រឹត្តិការណ៍នេះជាពីរទីតាំង។ យោងតាមប្រភពផ្សេងទៀត Taylor Swift ក៏អាចកំពុងពិចារណាទីតាំងថ្មីផងដែរ ព្រោះនាងតែងតែត្រៀមខ្លួនសម្រាប់រាល់ព្រឹត្តិការណ៍ដែលកើតឡើង។ ទោះជាយ៉ាងណាក៏ដោយ Rhode Island គឺជាជម្រើសដ៏ល្អបំផុត ហើយគូស្នេហ៍នេះមានទំនុកចិត្តក្នុងការរៀបចំពិធីមង្គលការនៅទីនោះ។ ពួកគេនឹងរៀបចំសន្តិសុខយ៉ាងតឹងរ៉ឹងដើម្បីធានាបាននូវភាពឯកជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU_tqU0_8LffOqow3sa2TRAVir33LFcnhLSpQSNyM73yaFAvPzo9eFs49RPSSdD42CobDpS7Ge_Yb7_lvkT6BXil7JV2JfNMkmJBc7RRzeD9OZECIyLWPXjNZG5kbinlXvxpcsJUQsw1_iMayeOEWXBWFTwMSJKge_p_XJ23vHRWEwe1QOwZjm4pau6W15/s1350/image_2026-04-04_13-50-29%20(2).png

Taylor Swift និងគូដណ្តឹងរបស់នាងត្រូវបានគេរាយការណ៍ថាបានអញ្ជើញភ្ញៀវប្រហែល ១៥០ នាក់ រួមទាំងមិត្តភក្តិល្បីៗដូចជា Selena Gomez តារាម៉ូដែល Gigi Hadid ។ Travis Kelce ក៏អាចអញ្ជើញមិត្តរួមក្រុមយូរអង្វែងរបស់លោកដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQwllRixUUi3kNm42JXOr42PIQDaOuEquNWgND3h6bH9k9lHe9wSaSf-o9LhhEClA2O7e74-Q1QAsIdRwdv0WxmUQvFWveof_5AP12JFLAJSRGZI-LEusNIfiLetg3IBMGbGwHhyDZuStMUVeJPSaX8Nsdp3bO6rx3FxViUbYS6wFuW-JI71JBwJkJRiPU/s1020/image_2026-04-04_13-50-27.png

យោងតាមរបាយការណ៍ដដែលបានបង្ហាញថាលេខ ១៣ គឺជាលេខសំណាងរបស់ Taylor Swift ប៉ុន្តែនោះមិនមែនជាហេតុផលដែលនាងជ្រើសរើសកាលបរិច្ឆេទនេះសម្រាប់ពិធីមង្គលការរបស់នាងនោះទេ។ ផ្ទុយទៅវិញ ពេលវេលាគឺផ្អែកលើពេលវេលាសម្រាករបស់ Travis Kelce។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqdWWBhsJExw98Yj9WcI_qZ2sNFjzgSa0t0yGw25A9IaMcu9EFPj8eqnnVeLHNLoeAmqxmub0wNiAvwkPaETloWN-r9j2kwdfa85-Ndu8YZs-b8H8bgIojh6HYU-TTP5vWb_3eSYuJxb3-asNx8B4u4Bq3mEHr7tJCjpzD3850a-RrNWo4kkqo1NcYbou7/s1200/image_2026-04-04_13-50-29.png

ពិធីមង្គលការនេះនឹងក្លាយជាពិធីប្រពៃណីដែលមានសកម្មភាពដូចជាឪពុកដើរជាមួយកូនក្រមុំតាមច្រកផ្លូវ និងការរាំរវាងឪពុកនិងកូនស្រី ឬម្តាយនិងកូនប្រុស។ ប្រភពដដែលក៏បានបញ្ជាក់ផងដែរថា រ៉ូបអាពាហ៍ពិពាហ៍របស់ Taylor Swift នៅតែកំពុងត្រូវបានបញ្ចប់ ប៉ុន្តែម៉ាកមិនទាន់ដឹងនៅឡើយទេ។ ចំពោះកូនក្រមុំវិញ នាងមិនមានបញ្ជីឈ្មោះផ្លូវការទេ ប៉ុន្តែនឹងមានក្រុមមិត្តភក្តិជិតស្និទ្ធមួយក្រុម ដែលកំពុងរៀបចំផែនការធ្វើដំណើរមុនរៀបការសម្រាប់នាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKHdHL5QytK5_2cti1tjdAIxhVdOTFO4mAzA_3PozPg6PiasPxBtSJ7zTkhhM3Q086wm-Ci6pcSKcf1PdKjUIzm174ZA5onsyX7vh91-SI5sFVbVUa_K71AKP1WkBqmqQRYjiWNdQCIE040ZWASU953la2d7BBZglOIyvg2U5obJyzrlqyLuxMuaKp-Mb-/s1360/image_2026-04-04_13-50-30.png

Taylor Swift និង Travis Kelce ត្រូវបានគេរាយការណ៍ថាមិនមានអារម្មណ៍ថាមានសម្ពាធណាមួយឡើយ ខណៈដែលថ្ងៃដ៏អស្ចារ្យរបស់ពួកគេខិតជិតមកដល់។ ក្រុមគ្រួសារទាំងពីរគាំទ្រពិធីមង្គលការរបស់គូស្នេហ៍នេះ ប៉ុន្តែកំពុងកំណត់ការចូលរួមរបស់ពួកគេ។ ពួកគេក៏កំពុងរក្សាភាពឯកជន ដោយបដិសេធមិនធ្វើអត្ថាធិប្បាយ ឬជៀសវាងប្រធានបទនៅពេលសួរអំពីព្រឹត្តិការណ៍នេះ៕

ហេតុអ្វីបានជាយុវជនសម័យថ្មីនិយមប្តូរពណ៌សក់នៅក្នុងអំឡុងពេលរដូវបុណ្យទាន?

0

នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញកំណើននៃការប្ដូរពណ៌សក់របស់យុវជនសម័យថ្មី ឬ Gen-Z មានការកើនឡើងគួរឲ្យកត់សម្គាល់។ ការណ៍នេះភាគច្រើនកើតមាននៅអំឡុងពេលនៃការខិតជិតមកដល់របស់ពិធីបុណ្យជាតិ ឬបុណ្យប្រពៃណីសំខាន់ៗដូចជា ពិធីបុណ្យចូលឆ្នាំខ្មែរ ភ្ជុំបិណ្ឌ ឬអុំទូក ជាដើម។ តើនិន្នាការដ៏គួរឲ្យចាប់អារម្មណ៍នេះកើតឡើងដោយសារអ្វី? តើមានកត្តាអ្វីខ្លះដែលជំរុញឲ្យការប្ដូរពណ៌សក់ទទួលបានប្រជាប្រិយភាពនៅក្នុងស្រទាប់យុវវ័យដូចនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq-35aBnetAN1T9PvEwAkaC-ulxzFTP0_IRxjFg6HPFe9IEanKnra5yDNPfMSI_-nl509ioVdMkEvRj_rVbhz5O7xR6VysaAf2HIIwebUzqZrK2im1PDeYICPt59jSF98WZB9HYouJrp7U_fVTC6_BWf_lCRfiLDUTKneYLwZB4bVEX0ILjuvlRdWOsp-7/s728/photo_2026-04-04_15-21-18%20(3).jpg

ជាការពិតណាស់ នៅក្នុងប្រទេសកម្ពុជា រដូវបុណ្យទានមិនត្រឹមតែជាពេលវេលាសម្រាប់ប្រពៃណី និងការជួបជុំគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាពេលវេលាសម្រាប់ការផ្លាស់ខ្លួនឯងផងដែរ ជាពិសេសក្នុងចំណោមយុវជន ឬក្រុមមនុស្សដែលកំពុងពេញវ័យ។ សម្រាប់យុវជនជាច្រើន ការផ្លាស់ប្តូរពណ៌សក់បានក្លាយជាផ្នែកមួយនៃការរៀបចំខ្លួននៅថ្ងៃឈប់សម្រាក ដូចជាការទិញសម្លៀកបំពាក់ថ្មី ឬការរៀបចំផែនការដើរលេងជាមួយមិត្តភក្តិជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGMQYbrnAFoonqXD7Svh6fqHFYJqCEtVLU79ewzRGnSsUANX6lOVa2Tp2dr5HnqhFjiibpLbMyjAhaWWpy-tuVdA_5ai8gau_o6dTelZ8QC6Xs_xgECApG03Sh2emlyxx0N_kLIPpbmNbt1um2Pdk5yQoYokTSWyR5AXYiVGnnrN-LfSLtVDNWEv5lecTe/s800/photo_2026-04-04_15-21-18%20(4).jpg
បច្ចុប្បន្នខណៈដែលពិធីបុណ្យចូលឆ្នាំខ្មែរកំពុងខិតជិតមកដល់ សាលារៀនទូទាំងប្រទេសមិនថាកម្រិតទុត្តេយ្យភូមិ ឬឧត្តមសិក្សា បានប្រកាសពីការឈប់សម្រាក ឬវិស្សមកាលម្រាករយៈពេលខ្លី។ កត្តានេះបានផ្ដល់នូវលក្ខខណ្ឌអំណោយផលដល់សិស្សនិស្សិត ឲ្យអាចធ្វើការផ្លាស់ប្ដូរស្ទាយល៍តុបតែងខ្លួនតាមចិត្តចង់ ដោយមិនមានការបារម្ភពីការដាក់ពិន័យ ឬហាមឃាត់ពីសាលា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUb8Qk23AHZn8UQToLLj26H7cmIp60pQyv_7qSpJn8Vre2hr0qsf2hyphenhyphenXNHkId5hciQSLc5RWoLzvxzPU5Lsh1rGAc7bm-jRaJ6oeL2lFc2OD7yFJ0osPwG7CciUG6l82kwBI7E3ruFFquXX-kaMCznc4tfZSeG-sf_WlWNMrxP9ytERoe5LwIqVZhoViC8/s681/photo_2026-04-04_15-21-18%20(5).jpg
ទោះជាយ៉ាងណា កត្តានេះត្រូវបានជំរុញដោយឥទ្ធិពលនៃបណ្ដាញសង្គមដូចជា Facebook, TikTok, Instagram ដែលយុវវ័យជាច្រើនត្រូវបានបំផុសគំនិតដោយអ្នកមានឥទ្ធិពល និងមិត្តភក្ដិនៅក្នុងប្រព័ន្ធអនឡាញទាំងនោះ តាមរយៈការលេងស្ទាយល៍ម៉ូដសក់ និងលាបថ្នាំពណ៌ឲ្យទាន់សម័យ ដែលធ្វើឲ្យពួកគេមានភាពជឿជាក់ជាមួយនឹងរូបរាងរបស់ខ្លួនឯងជាងពេលធម្មតា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9aR8RRHy-Wkx0XVIViET6Ai6YVrHOWsFhC-3vGaz9amFJC070Kqp9Xf-G3HbtS5tf3zKMcobQrMW1nEoYizZgMqAr8QoCk2wFvtCJp_pxPoej4w_nViuycocdGfZY3MKVKaDqJ5_C-0tys45E2RmBaOtCpmP_eYRRADwEdVxFenUPBVatuNN4WUfOEt7f/s646/photo_2026-04-04_15-21-18.jpg

ហេតុផលមួយទៀត គឺដោយសារតែភាពសម្បូរបែបនៃផលិតផលថ្នាំលាបសក់ តម្លៃសមរម្យ និងអាចធ្វើបានដោយខ្លួនឯងនៅផ្ទះយ៉ាងងាយស្រួលនាពេលបច្ចុប្បន្ន បានចូលរួមចំណែកយ៉ាងខ្លាំងដល់ការកើនឡើងនៃនិន្នាការថ្មីនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDa5qPUkRSGAHg9jvdrIYC_mtucg4fEepYHGFuBvICbdHD_cbkmX9pchnX7lOjGoaWqS5KH3H9M_IiMez4JZ7yhQDKFWDNRv7VThyC0JbWVyJrA5Kj9oMBnV5Hf1WROyrXmlojvzJ0xxDOocgRjnUZSyjLYH5INn08BamKzIM4hf_NQ_d6cEq5CH6of1qN/s639/photo_2026-04-04_15-21-18%20(2).jpg

និន្នាការនេះឆ្លុះបញ្ចាំងពីការលាយបញ្ចូលគ្នានៃឥទ្ធិពលសង្គមទំនើប និងការប្រារព្ធកម្មវិធីបុណ្យទានជាតិក្នុងពេលដំណាលគ្នា។ សម្រាប់យុវជនកម្ពុជា ការផ្លាស់ប្តូរពណ៌សក់ក្នុងរដូវបុណ្យទាន គឺជាវិធីមួយដែលជួយឲ្យពួកគេមានអារម្មណ៍ស្រស់ស្រាយ បង្ហាញពីភាពជាខ្លួនឯង និងរីករាយយ៉ាងពេញលេញជាមួយកម្មវិធីបុណ្យទាន៕

សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ ស្នើយុវជនកុំនិយាយខ្មែរលាយអង់គ្លេសម្ដងមួយកំណាត់ក្នុងឃ្លាតែមួយ

0

ការនិយាយលាយគ្នារវាងខ្មែរមួយកំណាត់ និងអង់គ្លេសមួយកំណាត់នៅក្នុងមួយឃ្លា (Code-switching) គឺជាទម្លាប់ទូទៅដែលសង្កេតឃើញនៅក្នុងសង្គមខ្មែរបច្ចុប្បន្ន។ ទោះជាយ៉ាងណា សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរបានអំពាវនាវឱ្យកាត់បន្ថយទម្លាប់បែបនេះ ដោយសង្កត់ធ្ងន់ថាការលាយភាសាច្រើនពេកអាចបង្ហាញពីភាពមិនស្ទាត់ជំនាញភាសាខ្មែរ និងធ្វើឱ្យបាត់បង់អត្តសញ្ញាណជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1f_dlzUyhMG2p3057Nsqj5JhZ07nHmwF26oFv4UDYCoCM1mew-eI1DhUSXPi8dP1t8RXHIiM7_AJlZS4Qiit41uh2d0C2gtF9QX9TfrtnmBADd8M69XxJ3srAznZDgXr1sGtekOeDKnjgAXXu38oH-pq1e885lr_lYRavuQz_13RlgwlQE5-QjUZJiItg/s640/photo_2026-04-06_09-30-51%20(2).jpg
បន្ទាប់ពីបានឃើញវិដេអូមួយដែលកំពុងមានការចែករំលែកតៗគ្នានៅលើបណ្ដាញសង្គម បង្ហាញពីការនិយាយរបស់បុគ្គលមួយរូប ដែលចែកធ្វើបទបង្ហាញដើម្បីចែករំលែកបទពិសោធទៅកាន់យុវជន ជាភាសាខ្មែរមួយកំណាត់ និងអង់គ្លេសមួយកំណាត់ លោកស្រីបណ្ឌិត ព្រុំ ទេវី សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ បានប្រតិកម្មយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYj1JlB5DjHqlOSfe0xCF14AJO1E38wd52VWbKKBrZDb4fZ1_ghlc9FAxLqqLCdyaRtc_vcrngN1u2qYSioX56lPu9vhKl36_W9ONRwHy7Mp5ziQ_H49V4X__Ku6hUxuVwMICx8yRewpAsRTsINTs30eeE7km3t6qYY5BMabQicaA9P-04L7Kg6mKgtBT7/s800/photo_2026-04-06_09-30-51.jpg

តាមរយៈការបង្ហាញពីប្រតិកម្មខាងលើនោះ លោកស្រី បណ្ឌិត ព្រុំ ទេវី បានថ្លែងថា «សូមកុំនិយាយខ្មែរផង បរទេសផងច្រើនពេក វាមិនឡូយទេ តែបង្ហាញថា យើងមិនចេះភាសាខ្មែរ»។ នេះបើតាមលោកស្រីបណ្ឌិត ព្រុំ ទេវី ដែលបានបញ្ចប់ការសិក្សាពីប្រទេសអាល្លឺម៉ង់ តែស្រលាញ់ភាសាជាតិ និងខិតខំថែរក្សាអក្សរជាតិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGNFxPHCHOm2lsqCXordG3dsE8sCPnODt6KEsa1ZSNcTMZHf0q9ok0udtWs5DExhmuAztC-Z5r0CXQpKI-nS4I-XYRXlXjGZfxtFd4ggAawl-aHQ9naqgYfzXi666kdvW-i56MuaU2SpnBWMK6ck3XPxKG-DY8jEl35K9jAgANPj8vgFDYiBx1wXpDPtm4/s1280/photo_2026-04-06_09-30-52.jpg

តាមការគូសបញ្ជាក់របស់លោកស្រីបណ្ឌិត កម្ពុជាយើងក៏មានត្រាប់សូរភាសាបរទេសយកមកប្រើដែរ នៅពេលភាសានោះពិបាកបកប្រែពេក។ ម្យ៉ាងទៀត កម្ពុជាក៏ខ្ចីភាសាបរទេស សំស្ក្រឹត និងបាលី មួយម៉ាត់ៗ មកប្រើដែរ ប៉ុន្តែមិនមែនឲ្យខ្មែរយើងនិយាយមួយឃ្លាមានខ្មែរមួយកំណាត់ និងបរទេសមួយកំណាត់នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmWPPkDq3An14_XvdVotmCTr-98WX_wI0weRI1Fl_KHPTdjYN9DP_VgEY34SCnKf4D6Bpx9yy1MC31kZL_6ClzZu2R7AKK5hMYlhBwL57Gc2Su0-adRREvbMgw8CW7n46VeYoX7_WTnIcGxrHVqXKPMcjJeeilIMx1e5zBDtVc0RxgwzvRuRjZ0Pfh_G1B/s1280/photo_2026-04-06_09-30-52%20(3).jpg

ក្រៅពីមតិប្រតិកម្មរបស់សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរដូចខាងលើ ក៏មានមហាជនជាច្រើនផ្សេងទៀតរិះគ.ន់ចំពោះការនិយាយលាយភាសា២ចូលគ្នាក្នុងឃ្លាតែមួយនេះផងដែរ។ មនុស្សមួយចំនួនបានទទួលស្គាល់ថា ពេលខ្លះការនិយាយលាយអង់គ្លេស គឺដោយសារតែនឹកពាក្យមួយចំនួនជាភាសារខ្មែរមិនឃើញទើបទម្លាប់យកភាសាគេមិនប្រើជំនួស តែទោះជាយ៉ាងណាពួកគេគាំទ្រចំពោះការដែលអ្នកជំនាញបានលើកឡើងថា ការធ្វើបែបនេះពុំមែនជារឿងត្រឹមត្រូវ និងប៉ះពាល់ដល់តម្លៃនៃភាសាជាតិ៕