Home ព័ត៌មានអន្តរជាតិ អាជីវករដកដង្ហើមធំ! មីយ៉ាន់ម៉ាបើកព្រំដែនវិញហើយ ក្រោយទុកឱ្យថៃស្ទះសេដ្ឋកិច្ចអស់ជិត ១ឆ្នាំ

អាជីវករដកដង្ហើមធំ! មីយ៉ាន់ម៉ាបើកព្រំដែនវិញហើយ ក្រោយទុកឱ្យថៃស្ទះសេដ្ឋកិច្ចអស់ជិត ១ឆ្នាំ

110
0

ក្រោយពេលដែលអាជីវករតាមព្រំដែនដេកស្រក់ទឹកភ្នែក ឯដង្ហើមសេដ្ឋកិច្ចថៃត្រូវថប់ដង្ហើមស្ទើរដាច់ខ្យល់ ដោយសារតែការបិទច្រកព្រំដែនម៉ែសត-មីយ៉ាវ៉ាឌី អស់រយៈពេលជាង ១០ខែមកនេះ នៅទីបំផុតច្រកនេះត្រូវបានមីយ៉ាន់ម៉ាអនុញ្ញាតឲ្យបើកឡើងវិញហើយ ស្របទៅនឹងសំណើរនិងការជំរុញរបស់រដ្ឋាភិបាលថៃដែលខិតខំព្យាយាមបើកការចរចាជាបន្តបន្ទាប់ជាមួយមន្ត្រីជាន់ខ្ពស់មីយ៉ាន់ម៉ា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE_0WxuaxEd8-m0w4DPBtFPQ4NMEXrjMXGQXbhFa0FuhrImys8IcIleqEcD6X2pJBVk1ZWmzAOvhQLiB7LuYgvYN4Uim-29BnS6FtMnB8uO4dZzNusFa5hVQpwmhLJq_z818N-uZRRYurgTBlT8MP2NfabEt5alTpZ8akc7M3lgcjjXr9GKkHzl6QkYQw/s864/photo_2026-05-29_09-23-17%20(2).jpg
យោងតាមការចុះផ្សាយរបស់កាសែតថៃ Khaosod នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ច្រកស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទី២ ស្ថិតក្នុងស្រុកម៉ែសត ខេត្តតាក ដែលបានបិទទ្វារដោយសារជម្លោះប្រដាប់អាវុធនៅមីយ៉ាន់ម៉ា បានចាប់ផ្ដើមបើកទ្វារស្វាគមន៍រថយន្តដឹកទំនិញថៃជាផ្លូវការឡើងវិញហើយនៅថ្ងៃព្រហស្បតិ៍នេះ។ ការបើកដំណើរការឡើងវិញនៃច្រកទ្វារសេដ្ឋកិច្ចដ៏សំខាន់នេះ ធ្វើឡើងបន្ទាប់ពីមានការខិតខំប្រឹងប្រែង ជំរុញ និងស្នើសម្របសម្រួលយ៉ាងខ្លាំងក្លាពីរដ្ឋាភិបាលថៃ ព្រមទាំងអាជ្ញាធរខេត្តតាក ដែលបានព្យាយាមចរចាជាមួយភាគីមីយ៉ាន់ម៉ាជាបន្តបន្ទាប់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsnN5iWSLmhOMD9eYsJwCPq9Zd7NcwzW-mlrke4TceJpEqcdsPJFfi5S8bvgetrlTcn5e5aC1Qppr_kUdcOUYqV-ed012iFxFg9YpSIR07EEhHiqRZ7X4wJ8BalFg9oGoqkYCUZRoqVF0sBGuUAS2J94VJmh3I_0AA2bq7NkmT9AnDivC_9nkZ4Bdtm3I/s960/photo_2026-05-29_09-23-17.jpg

ការជម្រុញនេះធ្វើឡើងដោយសារតែភាគីថៃមើលឃើញពីផលប៉ះពាល់ និងការខាតបង់ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេរភាគីយ៉ាងធ្ងន់ធ្ងរ ដែលគិតជាទឹកប្រាក់មានទំហំរាប់ពាន់លានបាត ចាប់តាំងពីរបបសឹកយោធាមីយ៉ាន់ម៉ាបានសម្រេចបិទស្ពាននេះកាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy5RnuvHPpPio-yD-Sd4PEW8a1bZDTZB1R_it-GRQXNB_5wsWE86H0osiRJ0IPmS3PsoH80A5nD0e8tvfBM2NFsv9roZ304e04A6Mj5w1rSo-DKaSe8S1q8uySfbp10flVkYKkqEylk6vjx1hlDOAKnnkXnstlqvLDHi-szZvAP-oTsG8nkGQhOuo0bYs/s1280/photo_2026-05-29_09-23-18.jpg

គួរជម្រាបថា ក្រៅពីការខាតបង់ក្នុងប្រព័ន្ធពាណិជ្ជកម្មខ្នាតធំ រយៈពេល ១០ខែនៃការបិទព្រំដែននេះ ក៏បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅ និងការរកស៊ីរបស់ក្រុមអាជីវករតូចតាច ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ដែលធ្លាប់តែពឹងផ្អែកទាំងស្រុងលើការដោះដូរទំនិញប្រចាំថ្ងៃ។

យោងតាមរបាយការណ៍ពីតំបន់ព្រំដែន បានឱ្យដឹងថា នៅវេលាថ្ងៃត្រង់ថ្ងៃទី២៨ ឧសភា រថយន្តដឹកទំនិញធុនធំរបស់ថៃដំបូងគេបង្អស់ បានបើកបរឆ្លងកាត់ស្ពានឆ្ពោះទៅកាន់ក្រុងមីយ៉ាវ៉ាឌី ប្រទេសមីយ៉ាន់ម៉ា ដោយជោគជ័យ បន្ទាប់ពីមន្ត្រីសន្តិសុខ និងមន្ត្រីគយនៃប្រទេសទាំងពីរបានជួបប្រជុំគ្នានៅប៉ុស្តិ៍ត្រួតពិនិត្យក្រុងវតីទី២ ដើម្បីសម្របសម្រួលលើពិធីសារដឹកជញ្ជូន និងធានាសុវត្ថិភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEbIWjMGrUi1Roy8QU0l2Gh60pqjWMjYhkDjXWHtlsSHeRKtsBk0nOuOuhjIhXSLtWmCvUe-3EgdP8iz4M3LKG6ceUyDE6jhMfGXKYDYNEry_pqfLM_RRF-tk7a1qu6JyvMED6wiB-Iq0UZHoUrYwd7OHjBWIMHFLtXBRJnCA8ZYqaUWwhsYGlYjPRrBI/s1280/photo_2026-05-29_09-23-19.jpg
ការបើកឡើងវិញនេះ ត្រូវបានរំពឹងថានឹងជួយស្តារទំនុកចិត្តពាណិជ្ជកម្មឡើងវិញ ជួយសម្រួលដល់លំហូរទំនិញប្រើប្រាស់ចាំបាច់ និងជួយដោះស្រាយវិបត្តិជីវភាពរបស់អាជីវករតាមព្រំដែនដែលបានរង់ចាំផ្លូវសេដ្ឋកិច្ចនេះបើកឡើងវិញជាយូរមកហើយ៕