Home ព័ត៌មានអន្តរជាតិ វៀតណាមក្លាយជាគោលដៅទាក់ទាញការវិនិយោគ និងទីតាំងផលិតកម្មសម្រាប់ក្រុមហ៊ុនបរទេស

វៀតណាមក្លាយជាគោលដៅទាក់ទាញការវិនិយោគ និងទីតាំងផលិតកម្មសម្រាប់ក្រុមហ៊ុនបរទេស

94
0

វៀតណាមបានវ៉ាដាច់ថៃ ក្នុងការក្លាយជាទីតាំងផលិតកម្មថ្មី និងជាប្រទេសលេចធ្លោជាងគេក្នុងតំបន់អាស៊ាន ដែលវិនិយោគិនបរទេសចាប់អារម្មណ៍ចង់មកវិនិយោគ ជាពិសេស បច្ចេកវិទ្យា ។ ជាក់ស្តែង ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក បានផ្លាស់ប្តូរទីតាំងផលិតមកកាន់វៀតណាម ដូចជា ៖ ក្រុមហ៊ុន Samsung, Apple និង LG ដោយសារវៀតណាមសម្បូរកម្លាំងពលកម្មវ័យក្មេង និងប្រាក់ឈ្នួលសមរម្យ ដែលជំរុញឱ្យវៀតណាមអាចនាំចេញទំនិញច្រើនជាងប្រទេសនានា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0FbXAJ_zoPZWM2-elUoScX3qtgPhSFwK7cbNR0oPThR90y3fWekIhjIYV7LAFgfDaGu7WN10kdsRMx74z_wir-FG10FoBKmg7JL_fh1Zmf7X6skH96z44UMnrAJwIm8-mcU_pkxfHGy1bz3_4QuFpdAzarz_Ibk5naqhfA_NyloF2khXvlUUDiK7wyLI/s624/photo_2026-05-29_15-48-19%20(2).jpg

វៀតណាមមានពលរដ្ឋជាង១០០លាននាក់ ដែលមានអាយុជាមធ្យមត្រឹមតែ៣០ឆ្នាំ ត្រូវបានចាត់ទុកជាកម្លាំងពលកម្មដ៏សំខាន់ដែលទទួលប្រាក់ឈ្នួលមិនខ្ពស់ដូចថៃ ខណៈថៃវិញខ្វះខាតកម្លាំងពលកម្មយ៉ាងខ្លាំង និងសម្បូរពលរដ្ឋវ័យចំណាស់ ។ ក្រៅពីនេះ វៀតណាមបានពន្លឿនការអភិវឌ្ឍផ្លូវរថភ្លើងល្បឿនលឿន និងថាមពលស្អាត ដើម្បីគាំទ្រដល់ឧស្សាហកម្មបច្ចេវិទ្យានាថ្ងៃអនាគត ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Thansettakij កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg68Am8nHFzt7N2E_Pq7RUlWm7B2siTLimB3KOSSCx7UMbeie4aG8arvpSYvV0E7JQN4IEFWEv5FXgKOPy6hnPhnakqhSJx5lSuFzY1x_nBY4KA9xE-BD2ZUvU8Sg7BzysEMeVkQUhcAwe7CLXvgH4bg3CJhvE7s2i9nEwgZ8EfkgbKJ0uo7yWHt9OWxvY/s1024/photo_2026-05-29_15-48-19.jpg
បច្ចុប្បន្ន វៀតណាមបានក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចថ្មីក្នុងតំបន់ បន្ទាប់ពីក្រុមហ៊ុនធំៗផ្លាស់ប្តូរទីតាំងផលិតចេញពីប្រទេសចិន ។ ប៉ុន្តែវៀតណាមក៏ត្រូវការសហការជាមួយថៃផងដែរ ដើម្បីបង្កើតឱកាសសេដ្ឋកិច្ចរួមទៅថ្ងៃខាងមុខស្របពេលមានវិបត្តិលើពិភពលោក បើទោះជាប្រទេសទាំងពីរជាគូប្រជែងក៏ដោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-9-Uay50uqdp1Xl3xjFMspi1Ta5ADou-hxZldkg20U6nPnuWM407iB9gPTxDN8rWTRtQ6CB92uhQpeiueLgPpiGPTQnfVl2xKXrUlS_U0yuWRPgSSY23HrKbDZRi3SMfJHtctku9m9k9XwwhUgscoFh9HSGxjdJE2cMYK2pa_5SaWJ1qHgVbEMglV0x4/s1080/photo_2026-05-29_15-48-20.jpg

ពិភពលោកកំពុងចាប់អារម្មណ៍វៀតណាមក្លាយជាប្រទេសលេចធ្លោក្នុងតំបន់ បន្ទាប់ពីកំណើនផលិតផលក្នុងស្រុកសរុប (GDP) ស្មើពីចាប់៦.២% ទៅ៧.៥% (ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៦) ។ នេះចាត់ទុកថា កំណើន GDP របស់វៀតណាមខ្ពស់ជាងគេ បើធៀបជាមួយប្រទេសផ្សេងៗ ដោយសារការជំរុញពីឧស្សាហកម្មអេឡិចត្រូនិក ការផលិតទូរស័ព្ទស្មាតហ្វូន និងកុំព្យូទ័រ ព្រមទាំងការផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ក្រុមហ៊ុននានាចេញពីចិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimRc7uBQTczUTnP8dqvPwWGEygSLtdcoELKU8fY6WqsNU5ONQeh385M3PvXy1eoweSADI0Rak91vwpXzbH8kS0h0AsDsPqxXVJQnDjvfjSvp3Vcpfhoy4ea3PU-XHJ8oqzxuLs0Ia-p-uA85_Jleyn0UAYF3nDORCWJwoPrSQUJ6LZkdfzy629vDJ3Kag/s1280/photo_2026-05-29_15-48-47.jpg
កត្តាសំខាន់មួយទៀត គឺវៀតណាមបានចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលជំរុញឱ្យក្លាយជាទីតាំងនាំចេញឧបករណ៍បច្ចេកវិទ្យាដ៏សំខាន់លើពិភពលោក ដូចជា ៖ កុំព្យូទ័រ ទូរស័ព្ទស្មាតហ្វូន គ្រឿងចក្រ និងស្បែកជើង ។ សព្វថ្ងៃនេះ ថៃចាញ់ប្រៀប និងមិនអាចប្រកួតប្រជែងឈ្នះវៀតណាមទេ បើទោះជាការផ្គត់ផ្គង់អគ្គិសនីវៀតណាមគ្មានស្ថិរភាព ប៉ុន្តែរដ្ឋាភិបាលពន្លឿនការដោះស្រាយបញ្ហារហូតមក ៕