Home តារាជាតិ ទេព ពិសិដ្ឋ ថាមុននឹងរាប់អាននរណាម្នាក់ធ្វើជាមិត្តគួរមើលចំណុចទាំងនេះ

ទេព ពិសិដ្ឋ ថាមុននឹងរាប់អាននរណាម្នាក់ធ្វើជាមិត្តគួរមើលចំណុចទាំងនេះ

101
0

នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយនាពេលថ្មីៗនេះ (២៦ ឧសភា ) តារាចម្រៀង ទេព ពិសិដ្ឋ បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ជាពិសេសទៅលើការចែករំលែករបស់លោកទាក់ទងនឹងការរាប់អានមិត្តភក្តិ។ មុននឹងសេពគប់នរណាម្នាក់ធ្វើជាមិត្ត ទេព ពិសិដ្ឋ យល់ឃើញថាគួរតែមើលទឹកចិត្តគេជាមុនសិននិងមានភាពវៃឆ្លាត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkgzLGo5ZAJWsf8JTJliL33EdRc-MnInn_8QzfyX9SQOo8T4cXjB7ldMeMDz5ziMRpdbqohg47-kpZxgaFdlsQ8T459EGnYlZpR9U1IiKuWrs9lAtUkbTzTff2fIaF-NlRurvId2o_bwuNMnpw-_dcyLs5oe2JE8yGy4Eknt-I-vKlioh3Js8UTP50jHM/s2048/image_2026-05-29_10-06-33.png
ជាមួយនឹងការឆ្លើយសំណួរខ្លីៗ ទេព ពិសិដ្ឋ បានចែករំលែករឿងរ៉ាវមួយចំនួនទាំងអាជីពសិល្បៈនិងជីវិតផ្ទាល់ខ្លួនក្នុងដំណើរការផ្លាស់ប្តូរអាជីពតន្រ្តីរបស់គេចាប់តាំងពីក្លាយជាម្ចាស់ពានវ័យក្មេងមួយរូបនៅក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Kid Cambodia រដូវកាលទី២។ នៅក្នុងសំណួរមួយ ទេព ពិសិដ្ឋ បានលើកឡើងទាក់ទងនឹងការរាប់អានមិត្តភក្តិដែលជាចំណុចសំខាន់របស់យុវជននាពេលបច្ចុប្បន្ននេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghuX_pl2awgxifzmZZJsDCvoH_Y4UmQdVuP8mSP7jvIr6yoe_hq_N-wRxKTjVzCAVYP4sWYqFakhvDpRyG5abiFB_7vgQeR9xTwzmb-AeIUQ4Q32-QKbT4CFRZyc237Yf4Bh3Of3ePg4yV7NlCmV2wRHKwiwBHLeVSOtIjZYLxMLhKVNyNznk39KtLBlQ/s2048/image_2026-05-29_10-06-34.png
ទេព ពិសិដ្ឋ បានលើកឡើងថា ក្នុងការរាប់អានមិត្តភក្តិយើងត្រូវឆ្លាតវៃ។ ចំណុចនេះ ទេព ពិសិដ្ឋពន្យល់ថាមិនមែនជាការឆ្លាតដោយយើងទៅកេងប្រវ័ញ្ចគេនោះទេតែយើងគួរតែមើលប្រភេទមនុស្សពីព្រោះមនុស្សមានច្រើនប្រភេទ។ ម្ចាស់បទ «ភក្តីស្នេហ៍» បន្តថាបើចង់រាប់អាននរណាម្នាក់មកធ្វើជាមិត្តភក្តិគួរតែមើលមនុស្សនោះតើគេយល់ពីសុខទុក្ខ យល់ពីយើងឬអត់ ហើយការរាប់អានមិត្តភក្តិគួរតែវិនិច្ឆ័យឱ្យបានល្អិតល្អន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuXwsAw1W22Cf9Mt-P2AuJ2wIEh6hlTrGYRl6ShDYJm03ZIvP5mJMFzCj6MDaHbMUPz7hDZiWqrwX0-HrVWxzS4vahmKuYwbOGyycCyq9q8UORA7j60i8LuYSxiTbSS7OQdXjSvGy1QF3bvKhF-uVz2TzI5Y4wfZxg9PCGlyNg_sXEGoKnBRxUGBN3kIo/s1512/image_2026-05-29_10-06-40.png
ក្នុងការចែករំលែកបទពិសោធន៍តស៊ូនៅក្នុងអាជីពសិល្បៈតាំងពីវ័យក្មេងរហូតទើបមានឈ្មោះបោះសំឡេងដូចបច្ចុប្បន្ន ទេព ពិសិដ្ឋ ក៏បានណែនាំសម្រាប់អ្នកដែលទើបមកពីខេត្តឡើងមករាជធានីភ្នំពេញគួរតែខំប្រឹង កុំវង្វេងគោលដៅ កុំឱ្យគ្រួសារខកចិត្ត។ យ៉ាងណាតារាចម្រៀងរូបនេះថា ការប្រឹងតែម្យ៉ាងក៏មិនអាចទៅរួចដែរប្រសិនជាយើងមិនឆ្លាតវៃនៅក្នុងការដើរទៅរកផ្លូវត្រង់។ ទេព ពិសិដ្ឋ ថាលោកបានសុំយោបល់ពីអ្នកជុំវិញខ្លួនជាច្រើនដោយចាប់យកចំណុចណាដែលល្អៗ ជាពិសេសគឺកាន់តែខំប្រឹងពីមួយដំណាក់កាលទៅមួយដំណាក់កាលដើម្បីកុំឱ្យអ្នកគាំទ្រអស់សង្ឃឹម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt-rX0U1gHk03bZZSaPfGo35PM4U3xVXURw6CbK1Gscbt3_QehuvD958E63izZI9-ug1dpjSNR85T3SptbrukPLU0f-upGcI21eKKUY1dh0q0VCIQ3AGDba3Yb5MW_igkg8giGrZxjmIx0DMyMLFECO70V6aQKfGg0OsGxO1Re9yyvlyt7mU8rgvlq8v8/s1446/image_2026-05-29_10-06-41.png

ជាមួយគ្នានេះដែរ ទេព ពិសិដ្ឋ ថាមិនថាអ្នកណា ឬធ្វើការងារអ្វីក៏ដោយគឺតែងតែមានសម្ពាធទោះបីជាពេលនេះរូបលោកមានឈ្មោះដូចបច្ចុប្បន្នក៏ដោយ តែទុក្ខលំបាករបស់លោក ទេព ពិសិដ្ឋ សុំមិនរៀបរាប់ឡើយ។ គួរឱ្យដឹងថា ទេព ពិសិដ្ឋ គឺជាតារាចម្រៀងវ័យក្មេងដែលសាងភាពល្បីល្បាញយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះជាមួយនឹងបទចម្រៀងល្បីៗផ្ទុះនៅលើទីផ្សារជាច្រើនបទដោយបទចម្រៀងមួយៗរបស់ ទេព ពិសិដ្ឋ មានការស្តាប់រាប់លានដង៕